សេចក្តីថ្លែងការណ៍រួមស្តីពី «ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសិទ្ធិឌីជីថល បានសេចក្តីថ្លែងការណ៍រួមស្តីពី «ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
ក្រុមការងារសិទ្ធិឌីជីថល បានរៀបចំ វេទិកាអ៊ីនធឺណិតភ្នំពេញ លើកទី៤ ក្រោមប្រធានបទ «ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា» ដែលមានអ្នកចូលរួមសរុបចំនួន ១៩៣អង្គ/នាក់។ វេទិកានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤ ដូចជា (១)ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល (២) ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល (៣) ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន និង (៤) សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា។
ក្រុមការងារសិទ្ធិឌីជីថល
