ហេដ្ឋារចនាសម្ព័ន្ធ
សេចក្តីជូនដំណឹង៖ វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា។បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦៧៤ ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...
ក្រសួងទេសចរណ៍
សេចក្ដីជូនដំណឹង៖ ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់មេត្តាជ្រាប និងចូលរួមសហការជាមួយក្រុមការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន។ ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីជូនដំណឹង៖ ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងណែនាំឱ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ការណែនាំនេះធ្វើ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង
សេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ(ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ(ស្ពានមេទឹក) ចំនួន ២ស្ពាន តភ្ជាប់កំណាត់ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្តសម្រាប់ខែវិច្ឆិកា និង១១ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្តសម្រាប់ខែវិច្ឆិកា និង១១ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម)។ ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត ...
កំពង់ផែស្វយ័តភ្នំពេញ
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីគម្រោងសាងសង់ផ្លូវឆ្លងកាត់សមុទ្រក្នុងប្រទេសវៀតណាម
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗ ដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ គម្រោងវិនិយោគចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែតុលាឆ្នាំ២០២៥
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៩ គម្រោង នៅក្នុងខែតុលា ឆ្នាំ២០២៥។ គម្រោងទាំងនេះមានទំហំទុនវិនិយោគសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងចំនួនពីរ
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីឥណទានសម្បទានODA សម្រាប់អនុវត្ត “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីជូនដំណឹង៖ ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)
នៅថ្ងៃទី១៥ ខែកញ្ញា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)។ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជនធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ ...
ធនាគារពិភពលោក
សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ)
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ)។អគារសហកម្មសិទ្ធិមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ សហការគ្នាជាដៃគូដើម្បីពង្រឹងការអបរ់ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ យូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ សហការគ្នាជាដៃគូដើម្បីពង្រឹងការអបរ់ សុខភាព និងអនាម័យសម្រាប់កុមារ ...
យូនីសេហ្វប្រចាំកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីសន្និសីទស្តីពីការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថលក្រោមប្រធានបទ “ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ”
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)
សេចក្តីប្រកាសព័ត៌មានស្តីពីការបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលជំហានទី២
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនអំពីការបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលជំហានទី២ ដើម្បីផ្តល់នូវភាពងាយស្រួលឆាប់រហ័សដល់សាធារណជនបន្ថែមទៀត។ ក្រសួងក៏ ...
ក្រសួងយុត្តិធម៌
សេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងស្តីពីការបង្ការការវាយប្រហារបោកបញ្ជោតតាមរយៈប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker)។ដើម្បី ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពី ការឆបោកប្រាក់តាមបណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដើម្បីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា នាពេលថ្មីៗនេះមានជនខិលខូចមួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាពនៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយក ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ ...
ក្រសួងយុត្តិធម៌























