សម្តេច ហ៊ុន សែន ទម្លាយថា ការជាប់គាំងក្នុងកិច្ចចរចា ដោយសារតែគណបក្សសង្គ្រោះជាតិ ទារយកប្រធានរដ្ឋសភា
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី២៤កញ្ញានេះថា ការជាប់គាំងក្នុងកិច្ចចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កន្លងមក ដោយសារតែគណបក្សសង្គ្រោះជាតិ ទាមទារយកតំណែងប្រធានរដ្ឋសភា។សម្តេច ហ៊ុន សែន បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត មុននឹងឡើងឡានថា គណបក្សប្រជាជនកម្ពុជា មិនអាចឲ្យគណបក្ស ដែលមានសំឡេងភាគតិច ក្នុងរដ្ឋសភា កាន់កាប់ជាប្រធានរដ្ឋសភាបានទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នៅតែអះអាងពីលទ្ធភាពនៃការចរចាជាមួយគណបក្សសង្គ្រោះជាតិ និងការព្រមធ្វើសម្បទាន ផ្តល់តំណែងជាអនុប្រធានរដ្ឋសភាមួយ ប្រធានគណៈកម្មការ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់គណបក្សសង្គ្រោះជាតិ។
តែសម្តេច ហ៊ុន សែន បានប្រកាសថា មុននឹងឈានដល់ការចរចាលើបញ្ហានេះ ទាល់តែសមាជិកសភាគណបក្សសង្គ្រោះជាតិ ចូលស្បថក្នុងព្រះបរមរាជវាំងជាមុនសិន។…
លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz