សម្តេច ហ៊ុន សែន ទម្លាយ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទារ​យក​ប្រធានរដ្ឋសភា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​ថា ការជាប់គាំង​ក្នុង​កិច្ច​ចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធានរដ្ឋសភា​។​សម្តេច ហ៊ុន សែន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា បាន​បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត មុន​នឹង​ឡើង​ឡាន​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ឲ្យ​គណបក្ស ដែល​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បាន​ទេ​។​ ​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន នៅតែ​អះអាង​ពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ព្រមធ្វើ​សម្បទាន ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ ​ប្រធាន​គណៈកម្មការ​ ៤ និងអនុប្រធានគណៈកម្មការចំនួន ៥ នៅក្នុងរដ្ឋសភា ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ ​តែ​សម្តេច ហ៊ុន សែន បានប្រកាសថា មុន​នឹង​ឈាន​ដល់​ការចរចា​លើ​បញ្ហា​នេះ ទាល់តែ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ជាមុន​សិន​។…

លី សិលា
http://cen.com.kh/localnews/show_detail/19?token=ODdmNmE0Yz