VOD Hot News

ពលរដ្ឋ​រង​ការ​គំរាម​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប បន្ទាប់​ពី​ផ្ដិតមេដៃ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​​

ពលរដ្ឋ​ជាច្រើន​នាក់ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប រង​​ការគំរាមកំហែង ពី​អាជ្ញាធរ​ភូមិ បន្ទាប់ពី​ពួកគេ​បាន​ផ្ដិតមេដៃ គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ ឲ្យ​សុំ​​អន្តរាគមន៍​​ពី​អង្គការ​សហប្រជាជាតិ រឿង​ភាព​មិន​ប្រក្រតី​​នៃ​​ការ​បោះ​ឆ្នោត​​នោះ​។​ ប្រាប់​អ្នកយក​ព័ត៌មាន​VOD នៅ​ពេល​ចុះ​ទៅ​ដល់​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ កាលពី​ថ្ងៃ​ទី​១៧​ខែតុលា អ្នកស្រី ឈា លា​ម ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ មេភូមិ​ល្វា លោក លា​វ យន់ បាន​​ហៅ​ពួកគាត់​ឲ្យ​ដក​ស្នាម​មេដៃ​​ ដែល​បាន​ផ្តិត​ហើយ​នោះ​ចេញ​វិញ បើ​ពុំ​ដូច​នោះទេ អាជ្ញាធរ​នឹង​ប្តឹង​ពលរដ្ឋ​រឿង​ធ្វើ​បាតុកម្ម​ ​៖ “គេគំរាមខ្ញុំ បានខ្ញុំខ្លាច បើខ្ញុំមិនដកទៅគេថា គេប្ដឹងប្ដល់ ​ប្រជុំទាំងអស់គ្នា ហៅប្រជុំអារឿងកត់នេះឯង។ កត់ឈ្មោះផង ផ្ដិតមេដៃផង គេសុំយកទៅវិញ ចា ឈ្មោះទាំងប៉ុន្មានឲ្យយកទៅវិញ” ។ ...

បូ សាវី និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/?p=article&id=16791&lang=kh

លោក ​​សម​ រង្ស៊ី​៖ ​ព្រឹទ្ធសភា​អាមេរិក​នឹង​អនុម័ត​ញត្តិ​មួយ ​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា នៅ​ពេល​ឆាប់ៗ​នេះ ព្រឹទ្ធសភា​អាមេរិក នឹង​ចេញ​ជា​ដំណោះស្រាយ​ថ្មី​មួយទៀត ឫហៅ​ថា ញតិ្ត​គាំទ្រ​ជំហរ​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និងគណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​កំពុង​ទាមទារ​យុត្តិ​ធម៌ ក្នុងនាម​ជា​ម្ចាស់ឆ្នោត​។​ ​ការ​ថ្លែង​អះអាង​របស់​ លោក​ សម ​រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជា​ខេមរ ​ភាសា​​ចំនួន​​ពីរ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​។​ ​នៅក្នុង​បទ​សម្ភាសន៍​នេះ លោក​ សម ​រង្ស៊ី​ បាន​ថ្លែង​អះអាង​ថា ព្រឹទ្ធសភា​អាមេរិក នៅ​ឆាប់ៗ​នេះ នឹង​សម្រេច​ជា​ញត្តិ​ ឫដំណោះស្រាយ​មួយ​ជុំវិញ​ស្ថាន​ភាព​​មិន​​ប្រក្រតី ​ដែល​​ផ្ទុះ​​ឡើង​​តាម​រយៈ​ការ​បោះឆ្នោត​​សភា​ ​ថ្ងៃទី​២៨ ខែ​​កក្កដា កន្លងទៅនេះ​។​ ...

នួន បូរិន
http://vodhotnews.com/16792

លោ​ក ​សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការស្វែងរក​យុតិ្ដធម៌​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​​

មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​​ឆ្លង​កាត់​​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សហគមន៍​អន្តរជាតិ​ បាន​គាំទ្រ​ជំហរ​របស់​លោក ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​លោក​ហៅថា ការលួចបន្លំ​សន្លឹកឆ្នោត កើតមាន​ជា​ប្រព័ន្ធ​នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា​។ ​ថ្លែង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​បេសកម្ម​របស់លោក​បញ្ចប់​នៅ​អឺរ៉ុប​ និង​អាមេរិក​នៅ​ថ្ងៃនេះ ​លោក​ សម ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ និង​សភា​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក ​រួមទាំង​ប្រទេស​ជាច្រើន​ទៀត បាន​គាំទ្រ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ ពី​ភាពមិនប្រក្រតី​នៃ​ការលួចបន្លំ​សន្លឹក​ឆ្នោត​។ លោក​បាន​បញ្ជាក់ទៀតថា សហភាព​អឺរ៉ុប​ និង​​​​ប្រទេស​ដទៃ​ទៀត បាន​សម្តែង​នូវ​មន្ទិលសង្ស័យ​នៃ​លទ្ធផ​ល​បោះឆ្នោត​នេះ​។​ ...

ថុល ស្រី​លក្ខណ៍
http://vodhotnews.com/16793

CNRP ប្រមូល​​បាន​ស្នាម​មេដៃ​​ពី​ពលរដ្ឋ​ប្រមាណ​​១​លាន​នាក់​​ហើយ​​មក​ដល់​ថ្ងៃនេះ​​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិត​​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា​​​នេះ គណបក្ស​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​​ប្រមាណ​១​លាន​នាក់​ហើយ ដើម្បី​​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​ ​លោក យឹម សុវណ្ណ បន្តថា ការប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី​០៦ ខែតុលា និង​បញ្ចប់ នៅ​ថ្ងៃ​​ទី​២៣ ខែតុលា ដែល​នៅថ្ងៃនោះ គណបក្ស​គ្រោង​​ដឹក​នាំ​​ធ្វើ​​មហា​​បាតុកម្ម​អហិង្សា​​លើក​​ទី​៣ នៅ​​ទីលាន​​ប្រជា​ធិប​តេយ្យ រាជធានី​ភ្នំពេញ​។ ...

ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh

CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ​

គណបក្ស​ប្រជាជន​កម្ពុជា ​​ប្រកាស​​ជា​​ផ្លូវការ​​ពី​កំណែទ​ម្រង់​​ការ​បោះ​ឆ្នោត​​ នា​ពេល​ខាង​មុខ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​លទិ្ធប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ការប្រកាស​នេះ ធ្វើឡើងខណៈ​ដែលគណបក្ស​សង្រ្គោះ​ជាតិ កំពុង​ប្រមូល​ស្នាម​មេដៃ​ពីពលរដ្ឋ​ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ ឲ្យជួយ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​នៅកម្ពុជា។ នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា​​ឆ្នាំ​​២០១៣ បានឲ្យដឹងថា ការ​ប្រកាស​នូវ​ជំហរ និង​ប្តេជ្ញា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​នេះ គឺ​​ផ្អែក​​លើ​​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា និង​ស្ថាន​ការជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមក ព្រមទាំង​យោង​តាម​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា ។​ ...

ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/16725

លោក កឹម សុខា​៖ ដំណើរ​ការទូត​របស់​លោក សម រង្ស៊ី នឹង​ទទួលបាន​ជោគជ័យ​​

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បេសកកម្ម​ការទូត​ក្រៅប្រទេស​របស់​លោក សម រង្ស៊ី ទទួល​ជោគ​ជ័យ ក្នុង​​ការ​ជំរុញ​​សហគមន៍​​អន្តរជាតិ ចាប់អារម្មណ៍​ចំពោះ​ការបង្កើត​សភា​ឯក​បក្ស​នៅ​កម្ពុជា ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ក្រោយ​បញ្ចប់​ពិធី​បង្សុកូល គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ព្រះ​បាទ​​នរោត្តម សីហនុ លោក កឹម សុខា ឲ្យដឹងថា លោក សម រង្ស៊ី បាន​ជួប​ជជែក​ផ្ទាល់​ជាមួយ​សភា និង​រដ្ឋាភិបាល​អឺរ៉ុប ដោយ​បាន​បង្ហាញ​ពី​ការពិត និង​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ លោក​បន្តថា យ៉ាងតិចណាស់ តំណាងរាស្ត្រ អឺរ៉ុប ចំនួន ៨៥​នាក់ បាន​សរសេរ​លិខិត​មួយ ទៅកាន់​ប្រធានអឺរ៉ុប ជំរុញ​ស៊ើបអង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​ ​៖​ “ជោគជ័យរបស់​បេសកកម្ម​របស់​លោកសម រង្ស៊ី ដែល​គាត់​បាន​ឲ្យ​ខ្ញុំ​ដឹង​អម្បិញមិញ​នេះ​ គឺ​សហ​គមន៍​អន្តរ​ជាតិ គេ​ចាប់​ផ្តើម​​ចាប់​អារម្មណ៍​ពី​ស្រុក​ខ្មែរ ជុំវិញ​ការ​បង្កើត​​សភាមួយ ...

តាំង វី​ដា និង ដួង សុខា
http://vodhotnews.com/16709

លោក ស ខេង​៖​ គណបក្ស​​សង្គ្រោះ​​ជាតិ​​បន្លំ​ស្នាម​​មេដៃ ភូតភរ​​ព្រះ​មហា​ក្សត្រ​​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អះអាងថា ស្នាម​មេដៃ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដើម្បី​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​នោះ​ថា មាន​ការបន្លំ គឺ​ម្នាក់​ផ្តិត​៤​ទៅ​៥​ដង​។​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចែក​ប័ណ្ណសរសើរ ដល់​មន្ត្រី​ប៉ូលិស នៅ​ថ្ងៃ​ទី​០៩​ខែ​តុលា​ថា ក្រុមការងារ​របស់​លោក បាន​យក​ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ នៅ​ពេល​កន្លង​ទៅ ពិនិត្យ ហើយ​ឃើញ​ថា​មាន​អ្នកខ្លះ​បន្លំ​ផ្តិត​៤​ទៅ​៥​ដង​ក្នុង​ម្នាក់​។ ករណី​នេះ​លោក​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ភូតភរ​ព្រះមហាក្សត្រ ៖ “​គេ​ថា​ផ្តិត​ឲ្យបាន​បី​លាន​បី​សែន​នាក់ វា​ងាយ​ទេ ចង់បាន​១០​លាន​ក៏​បាន​ដែរ​រឿង​ផ្តិត ប៉ុន្តែ​សំខាន់​មេដៃ​អ្នកណា​ទទួលខុសត្រូវ អញ្ចឹង​រឿង​មិន​សាមញ្ញ​ទេ ផ្តិត​ទៅ​ថ្វាយ​ព្រះមហាក្សត្រ របៀប​គេ​ហៅ​ថា​របៀប​អញ្ចឹង របៀប​វា​គ្មាន​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់លាស់ យើង​អាច​ប្រើពាក្យ​ថា បើ​ចឹង​ដូចជា​ភូតភរ​ព្រះមហាក្សត្រក៏​ថា​បាន ពាក្យ​ហ្នឹង​វា​រៀង​ធ្ងន់​តិច ប៉ុន្តែ​វា​អាច​ក្នុង​ន័យ​អញ្ចឹង​”​។​ ...

ពៅ​ មេត្តា​
http://vodhotnews.com/16628

លោក ហេង សំរិន​៖ ការចរចា​ផ្នែក​នយោបាយ​ផ្លាស់ប្តូរ​តួនាទី​សមាជិក​រដ្ឋសភា អាច​កើតមានឡើង​​

ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការចរចា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​រដ្ឋសភា អាច​នឹង​កើត​មាន​ឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​សភា​។​ ​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើ​ពហិការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​គណបក្ស​មួយ​នេះ​។ តែ​លោក​បញ្ជាក់ថា ការសម្របសម្រួល​ផ្នែក​នយោបាយ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​សភា អាច​នឹង​កើតមានឡើង ប្រសិនបើ​តំណាងរាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ ត្រឡប់​មក​ចរចា និង​ចូលរួម​ប្រជុំ​សភា​វិញ ៖ “ប៉ុន្ដែចាំទៅខាងមុខទៀត​ យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ម៉េច អាហ្នឹង​ទាល់​តែ​​ធ្វើ​ម៉េច​ឲ្យ​គេ​មក​ចូល​រួម​ បើគេ​មិនចូល​រួម​ ចាំ​គិតទៀត។ អារឿងសម្របសម្រួល​នយោបាយ​ អាហ្នឹង​វាមាន​ហើយ​ ឲ្យតែគេមកចូលរួម​ ហ៊ាន​ចូលរួម​ចរចា​ជាមួយ​នឹង​គណបក្ស​នយោបាយទាំងពីរ​ អាហ្នឹង​ឯកភាព​គ្នា​ យើង​សម្រប​ឲ្យ​” ។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវ​ការបើក​សម័យប្រជុំ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ជំនាញ​

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ការបើក​សម័យប្រជុំ​សភា​លើក​ទី​១​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១០​ខែតុលា ស្អែក​នេះ បើទោះជា​មាន​ការបដិសេធ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា ​ន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​នេះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក ក្រោម​ម​អធិបតីភាព​របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា​។​ ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16615&lang=kh

សាលារាជធានីភ្នំពេញ​ ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​​បញ្ឈប់ការ​ដើរ​ប្រមូល​ស្នាម​មេដៃនៅទីសាធារណៈ​

សាលារាជធានីភ្នំពេញ ស្នើ​សុំ​ប្រធាន​គណៈ​កម្មាធិការប្រតិបត្តិ​រាជ​ធានីភ្នំពេញ​​នៃ​គណបក្ស​​ សង្គ្រោះ​ជាតិ បង្វែរ​​​ការ​ដើរ​ប្រមូល​ស្នាម​មេដៃអ្នក​គាំ​ទ្រ​​តាម​ទីផ្សារ ទី​សាធារណៈ និង​គេហដ្ឋានប្រជាពលរដ្ឋ​ ទៅ​ប្រមូល​​នៅតាម​ទីស្នាក់​ការ​គណបក្ស​ថ្នាក់​សង្កាត់​ ខណ្ឌ រាជ​ធានី ឬ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​​វិញ ដើម្បី​ជៀស​វាង​ការ​បាត់​បង់​សណ្តាប់​ធ្នាប់សាធារណៈ និង​រំខាន​ពលរដ្ឋ។ ...

ពេជ្រ សុធារី​
http://vodhotnews.com/16599

អ្នក​វិភាគ​ថា​បក្ស​ជំទាស់​រក​អន្តរាគមន៍​​ពី​អន្តរជាតិ​ជា​រឿង​ត្រឹមត្រូវ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ បក្ស​ប្រឆាំង​បាន​ហៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​បង្កើត​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ តាម​រយៈ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ កុំ​ទទួល​ស្គាល់។ អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​អន្តរជាតិ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​ជា​សកម្មភាព​ស្រប​ច្បាប់ និង​ជា​ទង្វើ​ធម្មតា​របស់​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង បាន​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​រៀងៗ​ខ្លួន និង​ចង់​បាន​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា ទង្វើ​របស់​ខ្លួន​មាន​ភាព​ស្រប​ច្បាប់៖ «ខ្ញុំ​គិត​ថា នេះ​ជា​តួនាទី​របស់​គណបក្ស​ប្រឆាំង​ហើយ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​អ៊ីចឹង។ ក្រៅ​ពី​ការ​ធ្វើ​បាតុកម្ម គឺ​គេ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។ កាយវិការ​និង​សេចក្ដី​ថ្លែងការណ៍​ពុំ​មែន​ខុស​ច្បាប់​ទេ គឺ​ដើម្បី​ស្វែង​រក​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ប្រកប​ដោយ​តម្លាភាព។ គណបក្ស​ប្រជាជន ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ និង​យុទ្ធសាស្ត្រ​ធំៗ ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រឆាំង​ក៏​ប្រើ​អំណាច​ពលរដ្ឋ​និង​អំណាច​សហគមន៍​អន្តរជាតិ​ ដើម្បី​ដាក់​សម្ពាធ»។ ...

ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/opposition-strategies-for-foreign-supports-10092013011842.html

គ.ជ.ប ពិចារណា​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយសារ​ទឹក​ជំនន់

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ពិនិត្យ​ពន្យារ​ពេល​វេលា​​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​សាលា​ឃុំ-​សង្កាត់​មួយ​ចំនួន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ដែល​ជួប​គ្រោះ​​ទឹក​ជំនន់​មិន​អាច​បើក​ទ្វារ​ឲ្យ​ពលរដ្ឋ​ពិនិត្យ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន។ មន្ត្រី គ.ជ.ប អះអាង​ថា ការ​ចុះ​ឈ្មោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​នៅ​ទូទាំង​ប្រទេស​ជាង ១​ម៉ឺន​នាក់។ ក្នុង​នោះ​មាន​ឃុំ-​សង្កាត់​ជាង ១.៣០០​ឃុំ-​សង្កាត់ ក្នុង​ចំណោម​ឃុំ-​សង្កាត់ ១.៦៣៣ បាន​បើក​ឲ្យ​ដំណើរ​ការ​ធម្មតា។ កាលបរិច្ឆេទ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឬ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​រយៈពេល ២០​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា ថា គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជាង ១​ម៉ឺន​នាក់។ លោក​បន្ត​ថា តាម​គម្រោង​​អាច​មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ជាង ៣០​ម៉ឺន​នាក់ និង​មាន​គម្រោង​លុប​ឈ្មោះ​ស្ទួន ឬ​ឈ្មោះ​ខ្មោច​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ជិត ២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៣​នេះ៖ «ឃើញ​ថា ឃុំ​សង្កាត់​ជាង ១០០ ជា​ពិសេស​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ និង​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ជួប​បញ្ហា​ច្រើន​ដែល​រំខាន​ដល់​ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/voter-registration-considered-to-delay-10082013062646.html

លោកសម​ ​រង្ស៊ី ស្នើ​សុំ​ប្រធាន​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ចំនួន​បី ផ្អាក​​ការ​ផ្តល់​ប្រាក់​កម្ចី​ឬ​ប្រាក់​ជំនួយ​មក​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​

ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​ស្នើ​សុំ​​ប្រធាន​​ស្ថាប័ន​​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ចំនួន​​បី ដែល​មាន​​ទំនាក់​ទំនង ​​និង​​កំពុង​ត្រៀម​​រៀប​ចំ​​ចុះ​​កិច្ច​សន្យា​​ហិរញ្ញ​វត្ថុ​ជាមួយ​ រដ្ឋាភិបាល​​កម្ពុជា ​ផ្អាក​​ផ្តល់​ប្រាក់​កម្ចី​ ឬ​ប្រាក់​ជំនួយ​​​​មួយ​​រយៈ​​ ដោយ​​រង់​ចាំ​រដ្ឋា​ភិ​បា​ល​មួយ​​ស្រប​ច្បាប់​​កើត​​ពេញ​​រូប​រាង​​ជា​មុន​​ សិន។​ ​លិខិត​របស់​ លោក​សម ​រង្ស៊ី​ ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ទទួលបាន​នៅ​រសៀល​​ថ្ងៃទី​៨ ខែតុលា ​ឆ្នាំ​២០១៣​នេះ ហើយ​បាន​បញ្ជូន​ទៅកាន់​ប្រធាន​​ធនាគារ​អភិ​វឌ្ឍន៍​​អាស៊ី​ (ADB) ប្រធាន​ធនាគារ​ពិភព​លោក និង​​ប្រធាន​​​មូល​និធិ​​រូបិយ​​វត្ថុ​​​អន្តរ​ជាតិ​​ IMF ដែលមាន​ខ្លឹមសារ​ដូចៗ​គ្នា ​គឺ​ស្នើ​សុំ​​ឲ្យ​​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​​ទាំង​​​បី​​នេះ​ ផ្អាក​រាល់​កិច្ច​ការ​ផ្តល់​ប្រាក់​កម្ចី​​ ឬ​​ការ​បោះ​​វិនិយោគ​​ទុន​​ថ្មី​​ណា​​បន្ថែម​ទៀត ជាមួយ​​រដ្ឋាភិបាល​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន ។​ ...

នួន បូរិន
http://vodhotnews.com/16598

គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​​ម្ចាស់​ឆ្នោត​​ដាក់ជូន​អង្គការសហប្រជាជាតិ​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​០៦​ខែ​តុលា​នេះ បានចាប់ផ្តើម​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ​ តាមរយៈ​សមាជ​​មហាជន​របស់​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ចាប់ផ្តើម​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាន​នាំ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម ហើយ​បាន​ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​ដាក់​ជូន​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដោយ​​​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​។​ ...

តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍​​

សមាជ​មហាជន​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុង​ជោយ និង តម្លាភាព​ព្រមទាំង​មាន​គុណប្រយោជន៍​ដល់​សាធារណជន​។​ ​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​​ម៉ឺន​នាក់ មាន​ទាំង​ព្រះសង្ឃ កម្មករ​រោងចក្រ កសិករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែតុលា នេះ​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដូចជា​ ទូរទស្សន៍ និង​វិទ្យុ​មួយចំនួន​មាន​និន្នាការ​ទៅរក​គណបក្សកាន់អំណាច ដែល​មិន​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ​។ លោក បន្ត​ថា ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​វិទ្យុ ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ដល់​សាធារ​ណ​ជន​​។ លោក យល់ថា ការផ្សាយ​ព័ត៌មាន​ពិត​មាន​សារៈសំខាន់​ណាស់​ ជាពិសេស​អាច​នាំឲ្យ​ប្រជាពលរដ្ឋ យល់ដឹង ហើយ​អាច​ជ្រើស​រើស​​អ្នក​​​ដឹក​នាំ​បាន​ត្រឹមត្រូវ​ដែល​ខ្លួន​ពេញចិត្ត​ ៖ ...

ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549

លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​នយោបាយ​ការទូត​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចេញ​ទៅ​ក្រៅប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមាណ​ជា​២​សប្តាហ៍ ដើម្បី​ជំរុញ​​​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​ ​លោក​សម រង្ស៊ី ប្រកាស​បែបនេះ កាលពី​ថ្ងៃអាទិត្យ នៅក្នុង​សមាជ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ជំហរ​របស់​គណ​បក្ស និង​កិច្ចការ​ការទូត​ផ្សេងៗ ដែល​លោក កំពុងតែ​ធ្វើ​។​ ...

ស៊ុន ណារិន
http://vodhotnews.com/16542

លោក សម រង្ស៊ី នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​រសៀល​ម៉ោង​២​នេះ​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​២​រសៀល​នេះ នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃទី​០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។ នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះ​ឆ្នោត ថ្ងៃទី​២៨​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។ ...

ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh

ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​

សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ម្សិលមិញ​ថា ជា​ការចង់​ឈ្នះ​ដោយ មិន​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​។​ ​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​តុមូល​របស់​VOD នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ជាម យៀប ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ការ​ធ្វើ​សមាជ​មហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សង្គម​បាត់បង់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ ឈានទៅរក​សង្គម​ដែល​មិន​គោរព​ច្បាប់​។ លោក​បន្តថា ការស្វែងរក​ដំណោះ​ស្រាយ បញ្ហា​នយោបាយ​មាន​វិធីសាស្ត្រ​ច្រើន​ហើយ​មិនចាំបាច់​ជ្រើសរើស​យក​ ការប្រមូលផ្តុំ​នោះទេ​។ ...

ពៅ មេត្ដា​
http://vodhotnews.com/16543

សមាជមហា​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ សម្រេច​ទាមទារ​១០​ចំណុច​​

សមាជមហា​ជន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​​០៦​​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាម​ទារ​​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ​។​ ​នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន ដែល​ធ្វើឡើង​តាំង​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦​ខែ​ តុលានេះ នៅទីលាន​ប្រជា​ធិបតេយ្យ រាជ​ធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​ថ្លែង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ និង​យោបល់​របស់​ប្រជាពលរដ្ឋ ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន អង្គ​សមាជ​​មហាជន​បានសម្រេច ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​​ស្វែងរក​យុត្តិធម៌​ជូន​មហាជន​ជា​ ម្ចាស់​ឆ្នោត តាមរយៈ​ការ​​ធ្វើ​មហា​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​ធំ​ទូ​ទាំង​​ប្រទេស ធ្វើ​នយោបាយ​ការទូតឲ្យ​ទូលំទូលាយ ធ្វើ​ញត្តិ​រាប់​លាន​ស្នាម​មេដៃ ដាក់ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថ​លេខី​​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា ​១៩៩១​។ ...

ពេជ្រ សុធារី
http://vodhotnews.com/16536

វិភាគ​៖​ ការ​មិន​មាន​ឯកភាព​នយោបាយ​នាំ​ឲ្យ​កម្ពុជា​ប្រឈម​ទាំង​បញ្ហា​ក្នុង​ និង​ក្រៅប្រទេស​​

ការបោះឆ្នោត​ថ្នាក់​ជាតិ​​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា មក​រហូត​ដល់​ដើម​ខែ​តុលា​នេះ​ គឺ​ជាង​២​ខែ​ហើយ​តែ​មិន​ទាន់​មាន​ពន្លឺ​ណា ដែល​បង្ហាញ​ពី​ច្រក​ចេញ​នៃ​ការខ្វែងគំនិត​រវាង​​ថ្នាក់​ដឹក​នាំគណ​បក្ស​ ទាំងពីរ ​ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ​គឺ​គណបក្ស​ប្រជា​ជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​។​    ​ ​សម្រាប់​ លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​​ធ្លាប់​លើកឡើងថា ការពន្យារ​ពេល​ជា​ការ​ប្រសើរ​ព្រោះ​អាចឲ្យ​គណបក្ស​ទាំង​ពីរ មាន​ពេល​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យអស់ ដើម្បី​កុំឲ្យ​បញ្ហារ​បៀបនេះ កើតមាន​នៅពេល​បោះឆ្នោត​ក្រោយៗ​ទៀត​។ តែ​ចំណុច​ចោទ​ត្រង់​ថា បច្ចុប្បន្ន​ការចរចា​របស់​គណបក្ស​ទាំង​ពីរ​ហាក់ដូចជា ដល់​ផ្លូវ​មួយ​ទាល់​ច្រក ​គឺ​មួយ​បង្កើត​សភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​មួយ​ទៀត​ទន្ទេញ​តែ​ពាក្យ​បា​តុកម្មៗ​។​ ...

ពៅ មេត្ដា
http://vodhotnews.com/16502

គណបក្ស​សង្គ្រោះ​​ជាតិ ទាមទារ​ឲ្យ​ គជប លើក​ពេល​ឬ​ពន្យារ​​ពេល​ការពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​​

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ លើក​ពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​កំណត់​​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០​​ខែ​តុលា​នេះ​ ខណៈពេល​កម្ពុជាកំពុងរង​គ្រោះដោយសារ​ទឹក​ជំនន់ និង​ស្រប​ពេល​ដែល​គណបក្ស​ទាំងពីរ​​នឹង​ពិភាក្សា​​​​ទាក់ទងនឹង​​បញ្ហា​​ការ​ បោះឆ្នោត​នៅថ្ងៃ​ខាង​មុខ។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​០១​ខែ​តុលា​នេះ បានសរសេរថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការ​​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​នឹង​ការបោះឆ្នោត ដែល​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អស​នៈ​ក្នុង​សភា ត្រូវ​ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​។ សេចក្តីថ្លែងការណ៍​ បន្ត​ថា នៅ​ចំពោះមុខ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លើក​ពេល ឬ​ពន្យារពេល ការ​ពិនិត្យ​​​​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៣ ព្រោះ​​ជា​រដូវវស្សា ហើយ​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។ ...

ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16495&lang=kh

សង្គម​ស៊ីវិល និង​អ្នកវិភាគ​៖ ញត្តិ​របស់​ពលរដ្ឋ​ស្នើឲ្យ UN ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត អាច​មាន​ប្រសិទ្ធិភាព​​

សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ថា គម្រោង​ដាក់​ញត្តិ​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​អង្គការ​សហប្រជាជាតិ (UN) ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍ និង​ធ្វើ​ជា​អាជ្ញាកណ្តាល ដោះស្រាយ​ភាពមិនប្រក្រតី​ នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ អាច​នឹង​មាន​ប្រសិទ្ធិភាព បើ​គណបក្ស​នេះ​មាន​ភស្តុតាង​គ្រប់គ្រាន់​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ឲ្យដឹងថា គណបក្សគ្រោង​ធ្វើ​សមាជ​មហាជន នៅ​ទីលាន​ប្រជា​ធិប​តេយ្យ រាជ​ធានី​​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​​០៦ ខែ​​តុលា​​ខាង​​មុខ​។ បន្ទាប់​ពី​សមាជ គណបក្ស​ក៏​គ្រោង​នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​៣​លាន​នាក់ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣ តុលា ១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។​ ...

ណាត សុភាព​ និង ដួង​ សុខា
http://vodhotnews.com/?p=article&id=16454&lang=kh

លោក​ហ៊ុន សែន​សម្រាល​ការ​រិះគន់

ភ្នំពេញៈ លោក ហ៊ុន សែន ដែល​ចាប់​ផ្តើម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ ទី ៥ កាល​ពី​ម្សិលមិញ បាន​ការពារ​ដំណើរការ​ប្រជុំ​សភា ដែល​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​តែ​មួយ និង​ហាក់​ដូចជា​បាន​សម្រាល ចំពោះ​ការ​រិះគន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ពួក​គេ​និយាយ​ថា ដោយ​សារ​មាន​គណបក្ស​តែ​មួយ កិច្ច​ប្រជុំ​របស់​យើង​ខុស​ច្បាប់​។ ប៉ុន្តែ​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​សភា​ថ្ងៃ​នេះ និង​ម្សិលមិញ មិន​មាន​ការ​បិទ​ទ្វារ​ចាក់​សោ​រារាំង​តំណាង​រាស្រ្ត​ពី​គណបក្ស​ដទៃ មិន​ឲ្យ​ចូល​រួម​នោះ​ទេ»។ «យើង​មិន​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង របស់​នរណា​ម្នាក់​ទេ យើង​អនុវត្ត​ក្រប​ខ័ណ្ឌ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ក្នុង​អំឡុង​សម័យ​ប្រជុំ ៤០ នាទី កាល​ពី​ម្សិលមិញ តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៦៨ រូប បាន​បោះឆ្នោត​តែង​តាំង​ថ្នាក់​ដឹក​នាំ​សភា និង​អនុម័ត​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ថ្មី។ លោក ហេង សំរិន បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រធាន សភា ហើយ​លោក ងួន ញ៉ិល បាន​ជាប់​ឆ្នោត​ជា​ថ្មី​ជា​អនុ​ប្រធាន​ទី​មួយ​ចំណែក​ឯ​លោក​ស្រី ឃួន សុដារី ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104390-2013-09-25-03-00-59

លោក សម រង្ស៊ី បកស្រាយ​ពី​ការចរចា​បែងចែក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បកស្រាយ​លម្អិត​ពាក់ព័ន្ធ​នឹង​​កិច្ច​ជួបប្រជុំ​បែងចែក​អំណាច​ជាមួយ​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​កម្ពុជា ថា​​​ជា​ការរៀបចំ​​បណ្តោះ​អាសន្ន ដើម្បី​ដោះស្រាយ​​បញ្ហា និង​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់​​ឆ្នោត​តែ​ប៉ុណ្ណោះ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ លោក សម រង្ស៊ី ថ្លែងថា ការចរចា​តំណែង​​ក្នុង​រដ្ឋសភា ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា គឺ​គ្រាន់តែ​ជា​ការ​សុំឲ្យ​មាន​តុល្យភាព​អំណាច និង​បញ្ជាក់​ពី​ជោគជ័យ​របស់​គណបក្ស​ឈ្នះឆ្នោត​ទាំង​​ពីរ​តែប៉ុណ្ណោះ​។ លោក​បន្ថែមថា ការចរចា​សុំ​តុល្យ​ភាព​​អំណាច​​នេះ គឺ​ធ្វើឡើង​ជា​បណ្តោះ​អាសន្ន ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ឈានទៅរក​ការ​ដោះ​ស្រាយ​​ភាព​ជាប់​គាំង​​ផ្នែក​​នយោបាយ ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត និង​ស្វែងរក​​ការ​ពិត​ជូន​ម្ចាស់ឆ្នោត​។ ...

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16364

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

7GJ7D
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!