ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាងគួរឱ្យកត់សម្គាល់ ខណៈដែលធនធានទាំងនេះអាចកំណត់បានតាមភូមិសាស្ត្រ។
រដ្ឋាភិបាលបានចាត់ទុកឧស្សាហកម្មនិស្សារណកម្មជាវិស័យដ៏មានសក្តានុពល ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្រោមរដ្ឋធម្មនុញ្ញ ធនធានធម្មជាតិទាំងអស់គឺជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះហើយការជីកយករ៉ែដែលធ្វើឡើងដោយគ្មានអាជ្ញាប័ណ្ណគឺខុសច្បាប់។ លើកលែងតែប្រេង ឧស្សាហកម្មនិស្សារណកម្មភាគច្រើន ត្រូវបានគ្រប់គ្រងដោយក្រសួងរ៉ែ និងថាមពល (MME) ដែលពីមុនជាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឬ MIME។
ការជីកយករ៉ែមានសក្តានុពលទាំងវិជ្ជមាន និងអវិជ្ជមានលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ផលប៉ះពាល់ជាវិជ្ជមានដែលអាចកើតមាននៃការជីកយករ៉ែគឺ ការអភិវឌ្ឍន៍ និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ (ការបង្កើតទ្រព្យសម្បត្តិ និងការកើនឡើងនៃការវិនិយោគ) និងអត្ថប្រយោជន៍សម្រាប់ប្រជាជនក្នុងតំបន់ (ការងារ ជំនាញ ហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើង ក៏ដូចជាការអប់រំ និងកម្មវិធីសង្គម)។ កម្ពុជានឹងមើលឃើញអំពីអត្ថប្រយោជន៍របស់ឧស្សាហកម្មរ៉ែបន្ទាប់ពីឆ្នាំ២០២៣ ព្រោះវានឹងបង្កើតមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកាន់តែរឹងមាំ ឱកាសការងារកាន់តែច្រើន និងអាជីវកម្មកាន់តែច្រើន។ ប្រាក់ចំណូលដែលបង្កើតដោយឧស្សាហកម្មនិស្សារណកម្ម គួរតែត្រូវបានបញ្ជូនទៅមូលនិធិជាតិ ដែលអាចប្រើប្រាស់សម្រាប់គ្របដណ្តប់លើវិស័យអាទិភាពដូចជាការអប់រំ សុខភាពសាធារណៈ និងការគាំពារសង្គម។ ប្រទេសកម្ពុជាបានចូលរួមជាក្រុមអ្នកផលិតមាសរបស់ពិភពលោកជាមួយនឹងការចាប់ផ្តើមផលិតកម្មនៅតំបន់អូរក្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្រុមហ៊ុន Renaissance Minerals បានរុករក និងស្រាវជ្រាវអស់រយៈពេល ១៤ឆ្នាំមកហើយ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់ប្រាក់ចំណូលជាតិប្រចាំឆ្នាំចំនួន ១៨៥លានដុល្លារ សម្រាប់ប្រទេសកម្ពុជា រួមទាំងយ៉ាងហោចណាស់ ៤០លានដុល្លារ ជាសួយសារអាករ និងចំណូលពន្ធ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍សង្គម។ លើសពីនេះ ផលិតផលក្នុងស្រុកសរុបដែលបានមកពីការជីកយករ៉ែនៅកម្ពុជាបានកើនឡើងពីប្រមាណ ២០៤លានដុល្លារ ក្នុងឆ្នាំ ២០១៨ ដល់ ២៤៨លានដុល្លារ ក្នុងឆ្នាំ២០១៩... អានបន្ថែម
ក្រាបបន្ទាត់ខាងក្រោមនេះបង្ហាញអំពីចំណូលក្នុងច្បាប់ហិរញ្ញវត្ថុ និងចំណូលអនុវត្តរបស់សម្បទានរ៉ែ និងសម្បទានប្រេងកាតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ ចំណូលពីសម្បទានរ៉ែមានការកើនឡើងជាលំដាប់ចំនួន ៥៨,២៩ ភាគរយ ពី ៦៤.០៣៦,២៦លានរៀល សម្រាប់ចំណូលអនុវត្តឆ្នាំ២០១៩ រហូតដល់ ១០១.៣៦៣,០៨លានរៀន សម្រាប់ចំណូលអនុវត្តឆ្នាំ២០២២។ ចំណូលសម្បទានប្រេងកាតមានការកើនឡើងបន្តិចសម្រាប់ចំណូលអនុវត្តឆ្នាំ២០២០ ខណៈពេលដែលចំណូលក្នុងច្បាប់ហិរញ្ញវត្ថុមានការកើនឡើងយ៉ាងគំហុកពី ៦.១៦៦លានរៀល ក្នុងឆ្នាំ២០១៩ រហូតដល់ ៩៣.១០១លានរៀល ក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ ចំណូលសម្បទានប្រេងកាតបានធ្លាក់ចុះដល់ ០ សម្រាប់ចំណូលអនុវត្តឆ្នាំ២០២១ និង ២០២២។
តារាងខាងក្រោមនេះបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ២០២២ រដ្ឋាភិបាលទទួលបានចំណូលសួយសារពីផលិតផលរ៉ែចំនួន២០ប្រភេទអាជីវកម្មទៅលើ ដែលគិតជាទឹកប្រាក់សរុប ៣៤.៩៨៦.១៩៣,៧៩ដុល្លារ។ ប្រភេទអាជីវកម្មលើថ្មកំបោរ (ប្រើប្រាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម) បានផ្តល់សួយសារច្រើនជាងគេចំនួន ៧.២២៦.៥៥៨,៧១ដុល្លារ ក្នុងទំហំផលិតកម្ម ១២.០៤៤.២៦៤,៥២តោន ខណៈពេលដែលអាជីវកម្មលើដីល្បាយខ្សាច់ផ្តល់សួយសារលំដាប់ទី២ ដែលមានចំនួនទឹកប្រាក់ ៦.១១៤.៣៩១,៨៧ដុល្លារ។ ចំណូលសួយសារពីអាជីវកម្មលើរ៉ែមាស និងថ្មបំបែកគ្រប់ប្រភេទមានចំនួនប្រហាក់ប្រហែលគ្នាគឺ ៥.៣៥៣.៨១៣,៥៨ដុល្លារ និង ៥.២៦២.០១៣,៥៤ដុល្លារ ដែលឈរនៅលំដាប់ទី៣ និងទី៤។
ចំណូលសាធារណៈពីប្លុកប្រេងនិងឧស្ម័ននៅកម្ពុជា
ចំណូលសាធារណៈពីអាជីវកម្មរ៉ែនៅកម្ពុជា យោងទៅតាមប្រភពពីសារព័ត៌មាន
ព្រឹត្តិការណ៍សំខាន់ៗ: គម្រោងរ៉ែមាសអូរខ្វាវ
- សរុបចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្មមានក្នុងបញ្ជី៖៦
- មាស៖៣
- រ៉ែដែក៖១
- ទង់ដែង៖១
- អ៊ីលមីនីត៖១
លេខសម្គាស់
|
តំបន់
|
ខេត្ត
|
អ្នកកាន់អាជ្ញាប័ណ្ណ
|
ប្រទេសវិនិយោគ
|
ទំហំ (ហិកតា)
|
ប្រភេទរ៉ែ
|
ទុនវិនិយោគ (ដុល្លារ)
|
ចំណូលសរុបពីការលក់រ៉ែរបស់ក្រុមហ៊ុន (ដុល្លារ)
|
ផលចំណេញរបស់ក្រុមហ៊ុន (ដុល្លារ)
|
ពន្ធលើប្រាក់ចំណេញ (ដុល្លារ)
|
ពន្ធនាំចេញ (ដុល្លារ)
|
ចំណូលសួយសារ (ដុល្លារ)
|
ឈ្នួលដីតំបន់ស្វែងរុករករ៉ែ (ដុល្លារ)
|
ឈ្នួលដីតំបន់ជីករ៉ែ (ដុល្លារ)
|
មូលនិធិសង្គម និងបរិស្ថាន (ដុល្លារ)
|
ឆ្នាំឯកសារយោងនៃទិន្នន័យ
|
ចំណាត់ថ្នាក់ទិន្នន័យ
|
ឯកសារយោង
|
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
12 |
កោះកុង
|
សំណាងរ៉ែ ត្បូងថ្ម អាហរ័ណ-នីហរ័ណ
|
ព័ត៌មានពុំអាចរកបាន
|
១២,០០០
|
អ៊ីលមីនីត
|
១៥,៥០០,០០០
|
7,200,000/ឆ្នាំ
|
3,756,447/ឆ្នាំ
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
1,305/ឆ្នាំ
|
2,000/ឆ្នាំ
|
960,080/ឆ្នំា
|
២០១០
|
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
|
|
133 |
ក្រចេះ
|
សឹង យន្ត គ័ង យិក ខូ អិលធីឌី
|
ចិន
|
២,៨០០
|
មាស
|
១៥០,០០៥,០០០
|
64,899,550/ឆ្នាំ
|
6,489,550/ឆ្នាំ
|
144,990/ឆ្នាំ
|
648,955/ឆ្នាំ
|
194,686/ឆ្នាំ
|
330/ឆ្នាំ
|
2,400/ឆ្នាំ
|
100,000/ឆ្នាំ
|
២០១១
|
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
|
|
127 |
រតនគិរី
|
ហ៊ង អាន - រតនគីរី
|
វៀតណាម
|
១៥,៤០០
|
រ៉ែដែក
|
២៦,៦៧២,៤៥១
|
47,384,450
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
2,699,940
|
២០១១
|
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
|
|
424 |
សៀមរាប
|
ម៉េង ស៊ីន ហុង ហ្វា (ខេមបូឌា) រីសសស៏ អ៊ិនវេសមេន
|
ព័ត៌មានពុំអាចរកបាន
|
ព័ត៌មានពុំអាចរកបាន
|
ទង់ដែង
|
៥,០០០,០០០
|
250,987,000
|
25,762,000
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
20,336,000
|
600,000
|
២០១៧
|
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |
||
42 |
ព្រះវិហារ
|
ដែលខុម (កម្ពុជា) ភីធីអ៊ី អិលធីឌី
|
ម៉ាឡេស៊ី
|
១០០
|
មាស
|
២,៥៧៥,០០០
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
២០២២
|
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
|
|
429 |
មណ្ឌលគិរី
|
រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត
|
អូស្ត្រាលី
|
៣៧,៤០០
|
មាស
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
60,000,000
|
មិនស្គាល់
|
22,000,000
|
មិនស្គាល់
|
មិនស្គាល់
|
មិនស្គាល់
|
២០១៧
|
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ |