សាវតា​

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី គឺជា​គេហទំព័រ​បែប ​“​ទិន្នន័យ​បើកទូលាយ​”​។ គេហទំព័រ​ប្រភេទ​នេះ ជា​គេហទំព័រ​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ី អាគ្នេយ៍​។ ចលនា​”​ទិន្នន័យ​បើកទូលាយ​” គឺ​ផ្អែក​លើ​ការ​សន្មត់​ដ៏​សាមញ្ញ​មួយ​គឺថា ទិន្នន័យ​ទាំងឡាយណា​ដែល​ត្រូវ​បាន​​ប្រមូល​ផ្តុំ​សម្រាប់​ផលប្រយោជន៍​សាធារណៈ គួរតែ​ដាក់ឲ្យ​ប្រើប្រាស់​​បាន​​ជា​សាធារណៈ ពោល​គឺ​​ដោយ​​គ្មាន​ការ​ដាក់ កំហិត​ឡើយ​។ ព័ត៌មាន​ឬ​”​ទិន្នន័យ​”​ទាក់ទង​​នឹង​​វិស័យ​សាធារណៈ​គួរ​ផ្តល់ឲ្យ​​ដោយ​​ សេរីដ​ល់ ​គ្រប់ៗ​គ្នា ដើម្បី​ប្រើ​ និង​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​បំណងប្រាថ្នា​របស់​គេ​ ។ អូ​ឌី​ស៊ី​មិន​ធ្វើការ លើកស្ទួយ​ឬ​ផ្សព្វផ្សាយ​ទស្សនៈ របៀប​វារៈ ឬ​ការ​លំអៀង​ណាមួយ ក្រៅ​ពី​ការ ផ្តល់​ព័ត៌មាន​ជា​សត្យានុម័ត​អំពី​ប្រទេស​កម្ពុជា​និង​ការអភិវឌ្ឍ​របស់​ ប្រទេស​នោះ​ឡើយ​។

ជា ​មជ្ឈមណ្ឌល​ដែល​ធ្វើការ​នៅ​លើ​បណ្តាញ​អ៊ិន​ធើ​ណិ​ត ​ដោយ​​ប្រមូលផ្តុំ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ​ និង​​ដោយ​​មិន​គិតថ្លៃ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​និង​ថ្មី​បំផុត​ដល់​សាធារណៈជន​អំពី​ប្រទេស​ កម្ពុជា ការអភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ការផ្តល់​ទិន្នន័យ​​ដោយ​​ចំហរ​របស់​អូ​ឌី​ស៊ី ធានាថា សម្ភារៈ​ឯកសារ​ និង​ព័ត៌មាន​អាចឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​ទទួល​បាន​ស​ម្រាប់​ប្រើ​ និង​ទាញ​យក តាម​តម្រូវការ​។ អូ​ឌី​ស៊ី​សង្ឃឹមថា​គេហទំព័រ​និង​ទិន្នន័យ​​នឹង​​សម្រួល​ដល់​ការស្រាវជ្រាវ​ និង ការប្រាស្រ័យ​ទាក់ទង​រវាង​សាធារណៈជន ក្រុមហ៊ុន​ឯកជន សង្គម​ស៊ី​វី​ល​និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​។​

​ខណៈ​ដែល​ប្រទេស​កម្ពុជា​បន្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម និង​ពេល​ដែល​ការវិនិយោគ​បរទេស ក្នុងប្រទេស​កម្ពុជា​កំពុង​មាន​ការរីកដុះដាល ភាព​បើកចំហរ​និង​តម្លាភាព​​បាន​​ក្លាយ​ជា​ការ​ចាំបាច់​ខាន មិន​បាន​​។ អូ​ឌី​ស៊ី ផ្តល់​ជា​វិភាគទាន​ដល់​ភាព​បើកចំហរ​និង​តម្លាភាព​ទាំង​វិស័យ​ឯកជន​និង​ សាធារណៈ ​ដោយ​​មាន​ការជឿជាក់​ថា​ទិន្នន័យ​បើកចំហរ​​នឹង​​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​ន៍ ​និង​និរន្តរភាព​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​ទាំងអស់​នៃ​សង្គមជាតិ​របស់​ខ្លួន​។​

គេហទំព័រអង្គការ​​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ក៏​ជា គេហទំព័រ​ប្រភេទ “​ប្រភព​បើកចំហរ​មួយ​” ដែល​ពាក់ព័ន្ធ​ទៅ​នឹង​​ទាំង ការប្រើកម្មវិធីកុំព្យូទ័រ និង​ទាំង​វិធីសាស្ត្រ​។ គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​​លើកទឹកចិត្ត​ដល់​ការប្រើ​កម្មវិធី​ប្រភព​បើក​ចំហរ​និង​ការបញ្ជូន​ ព័ត៌មាន ​​ដោយ​​មិន​ចាំបាច់​មាន​ការត្រួតពិនិត្យ​​។ ការ​នេះ​នាំឲ្យ​សហគមន៍​បច្ចេកវិទ្យាព័​ត៌​មាន​នៅ​កម្ពុជា​មាន​សភាព​រស់​រវើក ហើយ​​បាន​​ឲ្យមាន​ការបង្កើត ក្តារចុច​ខ្មែរ​យូនី​កូដ​ នឹង​ធ្វើឲ្យមាន ការចូលរួម​ប្រើប្រាស់កម្មវិធីកុំព្យូទ័រ ឲ្យ​បាន​​កាន់តែ​ច្រើនឡើងៗ​ផង​។ អូ​ឌី​ស៊ី​បន្ត​ការគាំទ្រ​ប្រពៃណីបែបនេះ​។

ផ្តើមចេញ​ពី​គោល​គំនិត​នៃ​សហគមន៍​ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែល​មាន​លក្ខណៈ​ជា​ប្រភពបើកទូលាយ កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើ​កទូលាយ​ ​​គឺជា​ការធម្មតា​នៅក្នុង​ពិភពលោក​ដែល​មាន ​ការអភិវឌ្ឍ​ និង​បន្ត​ការ​​រីកចំរើន​ទូទាំង​ពិភពលោក​តាម​បទដ្ឋាន​អន្តរជាតិ​មួយ​។​

​តាមរយៈ​ការ​យក​​បទដ្ឋាន​អន្តរជាតិ​មក​អនុវត្ត​ក្នុង​ការដោះស្រាយ​ការ​ប្រឈម​ក្នុងប្រទេស ការប្រើប្រាស់​អភិក្រម​ប្រភព​បើកចំហរ ទិន្នន័យ​បើក​ចំហរ​របស់​អូ​ឌី​ស៊ី ក្នុង​ការប្រមូលផ្តុំ​ និង​ទាញ​​យក​​ព័ត៌មាន​អំពី​សេដ្ឋកិច្ច​កម្ពុជា ផ្តល់​ឱកាស​ដ៏​ប្រសើរ​ក្នុង​ការបន្ត​បណ្តុះ​នូវ​វប្បធម៌​នៃ​ភាព​បើកចំហរ និង​តម្លា ភាព ក៏ដូចជា​លើកទឹកចិត្ត​ដល់​សាធារណៈជន​ឲ្យប្រើ​ប្រាស់​ទិន្នន័យ​ទាំងនោះ​ សម្រាប់​ការវិភាគ​ផ្ទាល់​ខ្លួន​ផង​ដែរ​។​

​ទិន្នន័យ​ទាំងអស់​ដែល​​បាន​​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី គឺជា​ទិន្នន័យ​ដែល​មាន​ជា​សា​ធារណៈ​ និង​ប្រមូល​​បាន​​ពី​ប្រភព​ផ្សេងៗ​។ គោលការណ៍​របស់​អូ​ឌី​ស៊ី គឺ​ធានា​ថា​ទិន្នន័យ​ទាំងអស់​ដែល ​បាន​​ចែករំលែក​នៅលើ​គេហទំព័រ ត្រូវ​មាន​ប្រភព​ច្បាស់លាស់​។ ទោះជា​យ៉ាងណាក្តី​អូឌី​ស៊ី​មិនអាច ធានា​នូវ​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​ទាំងអស់​​បាន​​ទេ​ដោយសារ​តែ​ជា​ធម្មតា​ វា​ត្រូវ​ពឹងផ្អែក​លើ​ប្រភព​របស់​វា​។ ការដកស្រង់ ​ឬ​បង្ហាញ​នូវ​ឯក សារ​ដែល​ត្រូវ​បាន​​រក្សា​សិទ្ធិ​ណាមួយ​គឺ ផ្អែក​តាម​បទដ្ឋាន​នៃ​ការ​ “​ប្រើប្រាស់​​ដោយ​​ត្រឹមត្រូវ” ដែល​ត្រូវ​ទទួលស្គាល់​ជា​អន្តរជាតិ​។ យើង​ស្វាគមន៍​អ្នកប្រើប្រាស់​ទាំងអស់ ចំពោះការទាញ​យក​​ និង​ប្រើ​ព័ត៌មាន​រួម​ទាំង​ឯកសារ​ដើម​របស់​អូ​ឌី​ស៊ីផងដែរ ដើម្បី​ឲ្យស្រប​តាម អាជ្ញាប័ណ្ណ​ Creative Common license​។​

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ត្រូវ​បាន​​ផ្តួចផ្តើមឡើង​ដោយអង្គការ​EWMI ​ដោយ​​មាន​ការ ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃគូ​អន្តរជាតិ​ និង​អង្គការ​ក្នុង​ស្រុក​នានា​។ គម្រោង​នេះ ត្រូវ​បាន​​អនុវត្ត​ដោយ បុគ្គលិក​កម្ពុជា​ក្មេងៗ​ដែល​មាន​ភាពស្វាហាប់ និង​បណ្តាញ​ដៃគូ​នានា ដែល​កំពុង​ផ្តល់​ព័ត៌មាន ប្រកប​​ដោយ​​កិច្ចសហការ ចែករំលែក ​និង​ធ្វើឲ្យ​មាន​ការចូលរួម​ពាក់ព័ន្ធ​ពី​និស្សិត​និង​អ្នកដទៃ​ទៀត​ ក្នុងការរួមចំណែក​ផ្តល់​ជា​វិភាគទាន​ដល់​គេហទំព័រ​ និង​កំពុង​បង្កើន​ជំនាញ​របស់​ ពួកគេ​តាម រយៈ​ការផ្តល់​ឱកាស​ដល់​អ្នក​ស្ម័គ្រចិត្ត​។​

​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ត្រូវ​បាន​​គ្រប់គ្រង​​ដោយ​​ក្រុមប្រឹក្សាភិបាល​ចំរុះ​មួយ ​និងឧបត្ថម្ភ​​ដោយ​​ម្ចាស់​ជំនួយ​ផ្សេងៗ រួមមាន USAID មូលនិធិ​ស្ប៉ាយ​ឌ័រ​ និង​អង្គការ​ផ្តល់​សេវាកម្ម​ពិភពលោកជ្វីសរបស់​អាមេរិក មូលនិធិ​សង្គម​បើក​ទូលាយ​ និង​ដៃគូ​ម្ចាស់ជំនួយ​ដទៃទៀត​។ អូ​ឌី​ស៊ី ទទួល​បាន​​ការចុះបញ្ជី​ជា​អង្គការ​ក្នុង​ស្រុក​មិន​ស្វែងរក​ប្រាក់ចំណេញ​ នៅ​ក្នុង​ខែ​សីហា​ ២០១៥​​។

អូ​ឌី​ស៊ី ស្វែងរក​ដៃគូ​ដើម្បី​ពង្រីក​ និង​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​ការទទួល​បាន​​ទិន្នន័យ​ និងបង្កើន​ការចូលរួម​និង​ទំនាក់ទំនង​គ្នា​ដើម្បី​ទទួល​បាន​​ព័ត៌មាន​។ ប្រសិនបើ​អ្នក​មាន​សំណួរ មតិយោបល់ និង​សំណូមពរ​ ឬ​ព័ត៌មាន​ដើម្បី​ជួយ​ពង្រឹង​គេហទំព័រ​នេះ យើង​​នឹង​​រីករាយ​ទទួល​ពី​អ្នក​តាម​អាសយដ្ឋាន​នេះ​ contact@opendevcam.net

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WEAC5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!