វិស័យឧស្សាហកម្ម

15815718153_9a65c38b60_k

កម្មករកំពុងធ្វើការសាងសង់អគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ Axel Drainville, ២៨ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

វិស័យឧស្សាហកម្ម

​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។1 កាលពី​ខែ​មី​នា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​ បាន​រៀបចំ​ និង​អនុម័ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដែល​ជា​មគ្គុទេសក៍​មួយ​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​។2

​វិស័យ​ឧស្សាហកម្ម​ចំបងៗ​ រួម​មាន​ វិស័យ​កាត់ដេរ​ និង​កម្មន្តសាល​ធន់​ស្រាល​ វិស័យ​សិប្បកម្ម​កែ​ច្នៃ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ វិស័យ​សំណង់​ វិស័យ​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​ ព្រមទាំង​វិស័យ​រុករក​រ៉ែ​ និង​ការ​រុករក​ផ្សេងៗ​ទៀត​ ដែល​កំពុង​កើត​មាន​។​ អង្គការ​ ទិ​និ​ន្ន​ន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ពិពណ៌នា​អំពី​ការ​រុករក​រ៉ែ​ និង​វិស័យ​រុករក​រ៉ែ​ ស្ថិត​នៅ​ក្រោម​ ឧស្សាហកម្ម​ដែល​អាច​ទាញ​យក​បាន​ (​សូម​មើល​ ឧស្សាហកម្ម​និស្សា​រណកម្ម​ សម្រាប់​ព័ត៌មាន​លំអិត​អំពី​ការ​រុករក​រ៉ែ​)​។​

វិស័យកម្មន្តសាល

ចាប់ពី​ឆ្នាំ​១៩៩៨​ ដល់​ ឆ្នាំ​២០១៣​ វិស័យ​កម្មន្តសាល​មាន​ចំនួន​ ២៤​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​ប្រទេស​កម្ពុជា​ ហើយ​បាន​កើនឡើង​ ១២.៤​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ បើ​ធៀប​ទៅ​នឹង ​វិស័យ​កសិកម្ម​ មាន​កំណើន​ ៤.៧​ ភាគរយ​ និង​វិស័យ​សេវាកម្ម​មាន​ ៨.៥​ ភាគរយ​។3 ​បណ្តុំ​វិស័យ​កម្មន្តសាល​ធន់​ស្រាល​របស់​កម្ពុជា​ ស្ថិត​នៅ​ជា​ចម្បង​ ប៉ុន្តែ​មិន​ផ្តាច់មុខ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​គ្របដណ្តប់​ដោយ​ប្រតិបត្តិការ​ជា​សំខាន់​ផ្អែក​លើ​កម្លាំង​ពលកម្ម​។​ រដ្ឋាភិបាល​ បាន​កត់សម្គាល់​ឃើញ​ថា​ វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ មាន​ភាព​ទន់ខ្សោយ​នៅឡើយ​ ដោយសារ​មាន​មូលដ្ឋាន​តូច​ចង្អៀត​ បច្ចេកវិទ្យា​នៅ​មាន​កម្រិត​ទាប​ ការ​បែងចែក​តម្លៃ​ទាប​ និង​ការ​ផ្តោត​ទៅ​លើ​តែ​វិស័យ​មួយ​ចំនួន​តូច​។​ ការ​ផលិត​សម្ភារ​សំណង់​ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ គ្រឿង​ម៉ាស៊ីន​ ម៉ាស៊ីន​ និង​ផលិតផល​គីមី​ ​មាន​ទំហំ​តូចនៅ​ឡើយ​។​4 

វិស័យ​កាត់ដេរ​ នៅ​តែ​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ ចំពោះ​កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​កម្ពុជា​​ ដែល​ផ្តល់​ការងារ​ដល់​មនុស្ស​ចំនួន​ 605,129​ នាក់​ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ និង​ស្បែកជើង​ចំនួន​ 626​ នៅ​ចុងឆ្នាំ​ 2016​ ។5​ ការ​នាំ​ចេញ​សរុប​មាន​ចំនួន​ 7,3​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2016​ ដែល​មាន​ចំនួន​ 78%​ នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​។6​ ប្រហែល​ 65%​ នៃ​សម្លៀក​បំពាក់​ និង​ស្បែកជើង​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អា​មេ​រិច​ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដទៃ​ទៀត​ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដែរ​។​ ការ​នាំ​ចេញ​ទៅ​ប្រទេស​កា​ណា​ដា​មាន​ត្រឹមតែ​ 0,5​ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​នៅ​ក្នុង​ឆ្នាំ​ 2010​ ប៉ុន្តែ​បាន​កើនឡើង​ដល់​ 8​ ភាគរយ​នៅ​ឆ្នាំ​ 2016​ ។​ ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ត្រឹមតែ​ 2,7​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ 2010​ ប៉ុន្តែ​បាន​កើនឡើង​ដល់​ 9​ ភាគរយ​នៅ​ឆ្នាំ​ 2016.​ ប្រទេស​ចិន​គឺជា​វិនិយោគ​បរទេស​ដ៏​សំខាន់​នៅ​ក្នុង​រោងចក្រ​សំលៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា​។​7

វិស័យកសិកម្ម

នៅ​កម្ពុជា​ វិស័យ​កសិកម្ម​ បាន​ចូលរួម​ចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ ប្រមាណ​ ៣៦​ ភាគរយ​ ក្នុង​ឆ្នាំ​២០១៣​។​ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៣​ ផលិតកម្ម​កែ​ច្នៃ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ បាន​ធ្លាក់​ចុះ​ពី​ ៣២.៧​ ភាគរយ​ ដល់​ ១០​ ភាគរយ​ ក្នុង​អំឡុង​ឆ្នាំ​ ២០០៨​ ដល់​ ២០១២​។​8 ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​កសិកម្ម​ សម្ភារៈ​ និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផលិតកម្ម​កសិកម្ម​ មិន​ត្រូវ​បាន​គិត​ពី​ពន្ធ​នាំ​ចូល​នោះ​ឡើយ​។​ រាជរដ្ឋាភិបាល​ សង្ឃឹមថា​គោលនយោបាយ​ទាំងនេះ​ នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​ពី​ ៣៧៩,០០០​ តោន​ទៅ​ ១​ លាន​តោន​ នៅ​ឆ្នាំ​២០១៥​។9 ម៉ាស៊ីនកិនស្រូវ​ កំពុង​ក្លាយជា​ឧស្សាហកម្ម​មួយ​ ដែល​លេច​រូបរាង​ឡើង​។​

វិស័យអចលន​ទ្រព្យ    

​ប្រទេស​កម្ពុជា​ កំពុង​មានការ​រីក​ចំរើន​ខាង​វិស័យ​អចលនទ្រព្យ​។​ យោង​តាម​របាយការណ៍​ របស់​ធនាគារពិភពលោក​ វិស័យ​សំណង់​ បាន​ដើរ​ឈានមុខ​ វិស័យ​កសិកម្ម​ និង​ទេសចរណ៍​ ដោយ​បាន​ក្លាយជា​ច​លករ​កំណើន​ធំ​បំផុត​ទី​ពីរ​ នៅ​ក្នុង​ឆ្នាំ​២០១៤​។​ កំណើន​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​ទឹកប្រាក់​ចំនួន​ ២.៥​ ពាន់​លាន​ ដុល្លារ​សហរដ្ឋអាមេរិក​ ទៅ​លើ​ការ​សាងសង់​ ដែល​ត្រូវ​បាន​សម្រេច​អនុញ្ញាត​ដោយ​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ​ មាន​ចំនួន​ ២៥៨​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។10 ប៉ុន្តែ​ កង្វះ​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​សំណង់​នេះ​ នៅ​តែ​ជា​ក្តី​បារម្ភ​។11

វិស័យ​ទេសចរណ៍

វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​សំខាន់​ ហើយ​កំពុង​រីក​លូតលាស់​នៅ​កម្ពុជា​។​ វិស័យ​ទេសចរណ៍​ រួមចំណែក​ (​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​)​ ១​ភាគ​៣​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។​ នៅ​ក្នុង​ឆ្នាំ​២០១៤​ វិស័យ​នេះ​ រួមចំណែក​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ ១១​ ភាគរយ​ ដោយ​បាន​បង្កើត​ការងារ​ចំនួន​ ៩៨៥,៥០០​ នៅ​ក្នុង​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ​ ហើយ​ការ​បង្កើត​ការងារ​ដោយ​ប្រយោល​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ ២.២​ លាន​។12

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ១៥ តុលា ២០១៥

ឯកសារយោង

  1. 1. ក្រសួងផែនការ. “ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិឆ្នាំ ២០១៤-២០១៨.” ដកស្រង់ ២៣ កញ្ញា ២០១៥. http://countryoffice.unfpa.org/cambodia/drive/NSDP2014-2018.pdf
  2. 2. ទីស្តីការគណៈរដ្ឋមន្ត្រី. “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥.” ដកស្រង់ ២៣ កញ្ញា ២០១៥. www.cambodiainvestment.gov.kh/content/uploads/2015/09/IDP-English-Version-FINAL1.pdf
  3. 3. ដូចលេខយោងខាងលើ
  4. 4. ដូចលេខយោងខាងលើ
  5. 5. អង្គការ​ពលកម្ម​អន្តរជាតិ​.​ ព្រឹត្តិបត្រ​ព័ត៌មាន​វិស័យ​កាត់ដេរ​និង​ស្បែកជើង​នៅ​កម្ពុជា​ លេខ​ 6​ ។​ បោះពុម្ព​ខែ​ ឧសភា​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ http://ilo.org/wcmsp5/groups/public/—asia/—ro-bangkok/documents/publication/wcms_555290.pdf
  6. 6. ដូច​ឯកសារយោង​ខាង​ដើម​
  7. 7. ដូច​ឯកសារយោង​ខាង​ដើម​
  8. 8. វិទ្យាស្ថានជាតិស្ថិតិ. (២០១៣). ដកស្រង់ចេញពី “គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៤-២០២៤ (ពង្រាង)”, បានបង្ហោះនៅលើ គេហទំព័រ Sciaroni & Associates. www.sa-asia.com/home/alert_perspective/pdf/industrial_development_policy_2014to2024.pdf
  9. 9. ក្រសួងការបរទេសអាមេរិក. (២០១៤). “សេចក្តីថ្លែងការណ៍ពីបរិយាកាសវិនិយោគ ឆ្នាំ២០១៤.” ដកស្រង់ ៩ មករា ២០១៥. https://2009-2017.state.gov/documents/organization/228917.pdf
  10. 10. ដូចលេខយោងខាងលើ
  11. 11. កង សុធា និង George Styllis. “កង្វះខាតនូវនិយ័តកម្មសំណង់ ជាការព្រួយបារម្ភមួយ,” ខេមបូឌាដេលី, ២ តុលា ២០១៤. ដកស្រង់ ៩ មករា ២០១៥. www.cambodiadaily.com/business/lack-of-construction-regulations-a-concern-68862/
  12. 12. ទេសចរណ៍ពិភពលោក និង ក្រុមប្រឹក្សាទេសចរណ៍. “ការធ្វើដំណើរទេសចរ និងវិស័យទេសចរណ៍៖ ឥទ្ធិពលផ្នែកសេដ្ឋកិច្ចឆ្នាំ ២០១៥.” ដកស្រង់ ១៥ តុលា ២០១៥. www.wttc.org/-/media/files/reports/economic%20impact%20research/countries%202015/cambodia2015.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SGfpy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!