គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ (​គ​.​អ​.​ច​ ១)​ សំដៅ​ស្វែងរក​ “​ការ​បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់​ទាំងអស់​”​ ដោយ​ធានា​ថា​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ត្រូវ​បាន​លុប​បំបាត់​ ហើយ​ភាព​ក្រីក្រ​ជា​រួម​ត្រូវ​បាន​កាត់​បន្ថយ​ ៥០​ ភាគរយ​។​

​គោលដៅ​នេះ​ផ្តល់​នូវ​វិធីសាស្ត្រ​ទូលំទូលាយ​ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (​គ​.​អ​.​ស​.)​​ លើ​បញ្ហា​ភាព​ក្រីក្រ​។​ គោលដៅ​នេះ​ផ្តោត​លើ​ភាព​ងាយ​រង​គ្រោះជា​មូលដ្ឋាន​របស់​ប្រជាជនដែល​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​ទៅ​នឹង​ហានិភ័យ​នានា​ ដូច​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​ទាក់ទង​នឹង​អាកាសធាតុ​ សិទ្ធិ​ស្មើគ្នា​ចំពោះ​ធនធានសេដ្ឋកិច្ច​ និង​កង្វះ​លទ្ធភាព​ទទួល​បាន​ភាព​ជា​កម្មសិទ្ធិ​ និង​ការ​គ្រប់គ្រង​លើ​ដីធ្លី​។​

​ខណៈ​ពេល​ដែល​ភាព​ក្រីក្រ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​របៀបវារៈ​អភិវឌ្ឍន៍​អន្ដរជាតិ​ និង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ការងារ​ជា​ច្រើន​នៅ​តែ​ចាំបាច់​។​ របៀបវារៈ​ឆ្នាំ​២០១៥​ និង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​បាន​ធ្វើ​ឱ្យ​ភាព​ក្រីក្រ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​បាន​កាត់​បន្ថយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​។​ ទោះបីជា​យ៉ាងណា​ ៤៦​ ភាគរយ​នៃ​កម្មករ​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កំពុងធ្វើការ​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ ដោយ​ពួក​គេ​កម្រ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ទាក់ទង​នឹង​ការងារ​សមរម្យ​ ហើយ​ជា​រឿយៗ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​វិញ​។​ នៅ​ឆ្នាំ​២០១៧​ គេ​ប៉ាន់​ប្រមាណ​ថា​ កម្មករ​ជិត​ ១,៤​ ពាន់​លាន​នាក់​មានការ​ងារ​ដែល​ងាយ​រង​គ្រោះ​។1​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ការងារ​ដែល​ងាយ​រង​គ្រោះ​បន្ត​កើត​មាន​ ជា​ទូទៅ​នៅ​ក្នុង​ចំណោម​ស្ត្រី​ច្រើន​ជាង​បុរស​ ដែល​អត្រា​ការងារ​ងាយ​រង​គ្រោះ​ក្នុង​ចំណោម​ស្ត្រី​ គឺ​ខ្ពស់​ជាង​អត្រា​បុរស​ចំនួន​ ១០​ ភាគរយ​។2​ អាស្រ័យ​ហេតុនេះ​ទើប​សហគមន៍​អន្តរជាតិ​បាន​លើកយក​បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០​ ហើយ​ជម្រុញ​បណ្តា​ប្រទេស​ទាំងឡាយ​ឱ្យ​មាន​សកម្មភាព​បន្ថែម​ទៀត​។​

គោលដៅ​នេះ​មាន​ចំណុច​ដៅ​ដែល​ជាប់​ទាក់ទង​គ្នា​ចំនួន​ ៧​ ដូច​ខាងក្រោម3​៖

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភាព​ក្រីក្រ​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​១​ (​គ​.​អ​.​ស​.​ ទី​១)​ ដែល​ភាព​ក្រីក្រ​ភាគច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ភាព​អត់ឃ្លាន​។​ ក្នុង​ចំណោម​ចំណុច​ដៅ​ ៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទី​១​ មាន​ចំណុច​ដៅ​ចំនួន​ ២​ ដំបូង​ដែល​ផ្តោត​ជា​ពិសេស​លើ​ភាព​ក្រីក្រ​៖​ ក​)​ កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​ដែល​មាន​ចំណូល​ប្រចាំ​ថ្ងៃ​តិច​ជាង​ ១,២៥​ ដុល្លារ​ ខ​)​ ដើម្បី​ទទួល​បានការ​ងារ​ពេញលេញ​ និង​មាន​ផលិតភាព​ក៏​ដូច​ជា​ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​រូប​ រួម​ទាំង​យុវវ័យ​ និង​ស្ត្រី​ និង​ គ​)​ កាត់​បន្ថយ​ សមាមាត្រ​នៃ​មនុស្ស​ដែល​ទទួល​រង​ពី​ភាព​អត់ឃ្លាន​រវាង​ឆ្នាំ​១៩៩០​ និង​២០១៥​។​4

មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១​ (​គ​.​អ​.​ស​.​ ទី​១)​ មាន​ចំណុច​ដៅ​ចំនួន​២​ដែល​ដោះស្រាយ​លើ​ភាព​ក្រីក្រ​៖

  • ​ចំណុច​ដៅ​ A៖​ កាត់​បន្ថយ​ឱ្យ​បាន​ពាក់កណ្ដាល​សមាមាត្រ​នៃ​ប្រជាជន​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​របស់​ជាតិ​។​
  • ​ចំណុច​ដៅ​ C៖​ បង្កើន​ចំណែក​នៃ​ចំណូល​របស់​ប្រជាជន​ក្រីក្រ​បំផុត​ ២០​ ភាគរយ​។​

វឌ្ឍនភាព​ គឺ​មាន​ភាព​មិន​ស្មើគ្នា​រវាង​ប្រទេស​ តំបន់​ និង​ក្រុម​ប្រជាជន​។​ លទ្ធផល​គឺ​ស្រ​ដៀង​គ្នា​នៅ​កម្រិត​ប្រទេស​សម្រាប់​កម្ពុជា​។​ ការ​ពិនិត្យ​ឡើង​វិញ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​កម្ពុជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​មិន​ស្មើគ្នា​យ៉ាង​ខ្ពស់​ នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​នៅ​ទូ​ទាំង​ក្រុម​ប្រជាជន​។​ ខណៈ​ដែល​គោលដៅ​ A​ ត្រូវ​បាន​បំពេញ​យ៉ាង​ពេញលេញ​ គោលដៅ​ C​ បាន​បង្ហាញ​ពី​ដំណើរការ​មិនល្អ​។​ ទោះបីជា​សមភាព​នៃ​ប្រាក់​ចំណូល​មានការ​ប្រសើរ​ឡើង​ក្ដី​ ក៏​ការ​កែ​លម្អ​នេះ​នៅ​ទាប​ជាង​គោលដៅ​ដែល​បាន​កំណត់​ ដោយសារ​តែ​ភាព​ខុស​គ្នា​រវាង​ខេត្ត​ និង​ខេត្ត​។​

ប្រេ​វ៉ាឡង់​នៃ​ភាព​ក្រីក្រ​

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កំពុង​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៃ​វិធីសាស្ត្រ​ចំនួន​ ២​។​ ជាដំបូង​ របៀបវារៈ​ថ្មី​ឆ្នាំ​២០៣០​ ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ច្បាស់​រវាង​ភាព​ក្រីក្រ​ និង​ភាព​អត់ឃ្លាន​ ដោយ​ការ​បង្កើត​គោលដៅ​តែ​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ​។​ ទី​២​ វិធីសាស្ត្រ​ទូលំទូលាយ​ជាង​មុន​ត្រូវ​បាន​អនុម័ត​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ បង្ហាញ​ពី​កត្តា​មួយ​ចំនួន​ទៀត​ដែល​រារាំង​ដល់​វឌ្ឍនភាព​នេះ​ ដូច​ជា​ភាព​ងាយ​រង​គ្រោះ​ចំពោះ​ហានិភ័យ​នានា​ និង​ចំនួន​ប្រជាជន​ជា​ច្រើន​ ដែល​កំពុង​មានការ​ងារ​ងាយ​រង​គ្រោះ។​

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ អំពាវនាវ​ឱ្យ​មាន​ភាព​ស្មើគ្នា​រវាង​បុរស​ និង​ស្ត្រី​ចំពោះ​លទ្ធភាព​ទទួល​បាន​នូវ​សេវាកម្ម​ ភាព​ជា​ម្ចាស់​ និង​ការ​គ្រប់គ្រង​ដី​ និង​កម្មសិទ្ធិ​ផ្សេង​ទៀត​ មរតក​ ធនធានធម្មជាតិ​ ក៏​ដូច​ជា​សេវា​ហិរញ្ញវត្ថុ​ រួម​ទាំង​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​ នេះ​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​បន្ន​ ដើម្បី​ផ្តល់​ការងារ​ដែល​មាន​ចីរភាព​ និង​នាំ​មក​នូវ​សមភាព​។​ ប្រព័ន្ធ​គាំពារ​សង្គម​ចាំបាច់​ត្រូវ​អនុវត្ត​ ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​របស់​បណ្តា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​នឹង​គ្រោះ​មហន្តរាយ​ និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។​ ប្រព័ន្ធ​ទាំងនេះ​នឹង​ជួយ​ពង្រឹង​ការ​ឆ្លើយ​តប​របស់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ ដោយសារ​ការ​ខាតបង់​សេដ្ឋកិច្ច​ដែល​មិន​បាន​រំពឹង​ទុក​ក្នុង​កំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ​ ហើយ​ទីបំផុត​នឹង​ជួយ​បញ្ចប់​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ នៅ​តាម​តំបន់​ក្រីក្រ​បំផុត​។​5

​ផ្ទុយ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ របៀបវារៈ​ឆ្នាំ​២០៣០​ មានធាតុផ្សំ​រួម​បញ្ចូល​គ្នា​ និង​មិន​អាច​បំបែក​ពី​គ្នា​បាន​ទេ​ ពីព្រោះ​គោលដៅ​ទាំងនោះ​ គឺ​មាន​បំណង​បំពេញបន្ថែម​ និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ មាន​តំណ​ភ្ជាប់​យ៉ាង​រឹង​មាំ​ជាមួយ​គោលដៅ​ទី​២​ គ្រោះ​អត់ឃ្លាន​ស្មើ​សូន្យ​ គោលដៅ​ទី​៣​ សុខភាព​ល្អ​ និង​សុខុមាលភាព​ គោលដៅ​ទី​៥​ សមភាព​យេ​ន​ឌ័​រ​ គោលដៅ​ទី​៦​ ទឹក​ស្អាត​ និង​អនាម័យ​ និង​គោលដៅ​ទី​១០​ កាត់​បន្ថយ​វិសមភាព​។​

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

ចំណុច​ដៅ​ និង​សូចនាករ​

បើ​ទោះបីជា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ក៏​ដោយ​ ការងារ​ងាយ​រង​គ្រោះ​នៅ​តែ​ជា​បញ្ហា​នៃ​ភាព​ក្រីក្រ​ដ៏​ធំ​នៅ​កម្ពុជា​។​ គោលដៅ​ជាតិ​សម្រាប់គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១​ ក្នុង​ការ​បង្កើន​ចំណែក​នៃ​ចំណូល​របស់​ប្រជាជន​ក្រីក្រ​បំផុត​ ២០​ ភាគរយ​ មិន​ត្រូវ​បាន​បំពេញ​ទេ​។​ នៅ​ក្នុង​ស​ន្ទ​ស្សន៍​សកល​ពី​ភាព​ក្រីក្រ​ពហុ​សមាស​ភាគឆ្នាំ​២០១៧ របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ប្រទេស​កម្ពុជា​ឈរ​លំដាប់​ទី​៦៤​ ក្នុង​ចំណោម​ ១០៤​ ប្រទេស​ ដែល​ត្រូវ​បាន​វាយតម្លៃ​ដែល​ចំណាត់ថ្នាក់​នេះ​គឺ​ទាប​ជាង​ប្រទេស​ថៃ​ (​លំដាប់​ទី​១៣)​ វៀតណាម​ (​លំដាប់​ទី​៣៩)​ និង​ឡាវ​ (​លំដាប់​ទី​៥៨)​ ប៉ុន្តែ​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បន្តិច​ (​លំដាប់​ទី​៦៦)​។​6

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​បង្កើត​ និង​អនុវត្ត​គោលនយោបាយ​សង្គម​ផ្សេងៗ​ ដើម្បី​ធានា​ថាប្រជាជន​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​ទទួល​បានការ​គាំទ្រ​ តាម​រយៈ​ការ​បង្កើត​មណ្ឌលកុមារ​កំព្រា​ សម្ភារៈ​បរិក្ខារ​សម្រាប់​ជន​ពិការ​ មណ្ឌល​ថែទាំ​មាតា​ និង​ទារក​ទើបនឹង​កើត​ សេវា​សុខភាព​ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ធន​ដល់​ប្រជាជន​ក្រីក្រ​ដែល​ត្រូវការ​ការ​ព្យាបាល​ ឬ​សេវា​សម្រាលកូន​ ការ​អប់រំ​កម្រិត​បឋម​សិក្សា​ និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​។​ល​។​ ក្រៅពី​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ី​វិល​ (​ប​.​ជ​.​ស​)​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ បេឡា​ជាតិ​អតីត​យុទ្ធ​ជន​ (​ប​.​ជ​.​អ​)​ និង​មូលនិធិ​ជន​ពិការ​ (​ម​.​ជ​.​ព​)​ ដើម្បី​ធានា​បាន​នូវ​ស្ថេ​រ​ភាព​នៃ​ប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ តាម​រយៈ​ប្រាក់​សោធន​និវត្តន៍​ សេវា​សុខភាព​ ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រោះថ្នាក់​ការងារ​ ប្រាក់​ឧបត្ថម្ភ​ពិការ​ភាព​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ (​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ (VNR)​ ឆ្នាំ​២០១៩​ នៃ​ការ​អនុវត្ត​របៀបវារៈឆ្នាំ​២០៣០​ ផ្នែក​ទី​៤៖​ វឌ្ឍនភាព​លើ​គោលដៅ​ និង​ចំណុច​ដៅ​)​។​ សកម្មភាព​ទាំងនេះ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​រាជរដ្ឋាភិបាលដែល​បាន​ដាក់​បញ្ចូល​រួច​ហើយ​ នៅ​ក្នុង​គោលនយោបាយ​សំខាន់ៗ​ដទៃ​ទៀត​មាន​ដូច​ជា​យុទ្ធសាស្ត្រ​ចតុកោណ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​.​យ​.​អ​.​ជ​)​ ជាដើម។​7

តារាង​ទី១៖ ការ​ផ្លាស់​ប្ដូរ​បរិបទ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ទី​ ១​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១8

ចំណុច​ដៅ​នៃ​គ​.​អ​.​ច​.​ក​សូចនាករ​នៃ​ គ​.​អ​.​ច​.​ក​​ឯក​តា​ឆ្នាំ​គោល​(២០១៥)២០២០-២០២១២០២៥២០៣០រយៈពេល​ត្រួតពិនិត្យ​
១.២​ កាត់​បន្ថយ​យ៉ាង​​តិច​ពាក់កណ្ដាល​នូវ​សមាមាត្រ​នៃ​បុរស​ ស្ដ្រី​ និង​កុមារ​គ្រប់​អាយុ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ គ្រប់​សមាសភាព​ដោយ​ផ្អែក​លើ​និយម​ន័យ​របស់​កម្ពុជា​ នៅ​ត្រឹម​ឆ្នាំ​២០៣០១.២.១​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ បែងចែក​តាម​ភេទ​ អាយុ​ និង​តំបន់​ភូមិសាស្ត្រ​     ២​ ឆ្នាំ​
១.២.១.១​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​%១៣,៥០ (២០១៤)១០,៥០៨,៥០៦,០០២​ ឆ្នាំ​
១.២.១.២​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​%១២,៩០ (២០១៤)១៤,៧០១១,៧០៩,០០រៀងរាល់ឆ្នាំ
១.២.១.៣​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​នៅ​តំបន់​ទីប្រជុំជន​ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​%
១២,៩០ (២០១៤)
១០,៥០៨,៥០៦,០០២​ ឆ្នាំ​
១.២.១.៤​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​នៅ​តំបន់​ជនបទ​ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​%១២,៥០ (២០១៤)១០,៥០៨,៨០៦,៣០រៀងរាល់ឆ្នាំ
១.២.១.៥​ សមាមាត្រ​នៃ​កុមារ​កម្ពុជា​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​%២២,២(២០១៤)១៨,០០១៤,៨១១,១០២​ ឆ្នាំ​
១.២.២​ សមាមាត្រ​កុមារ​ ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​គ្រប់​សមាសភាព​ ផ្អែក​តាម​និយម​ន័យ​របស់​ជាតិ​%៥០,៧ (២០១៤)៤២,៣៣៣,៨២៥,៤៥​ ឆ្នាំ​
១.៣​ អនុវត្ត​ប្រព័ន្ធ​ជាតិ​គាំពារ​សង្គម​ និង​វិធានការ​ផ្សេងៗ​ទៀត​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​ និង​សម្រេច​ឱ្យ​បាន​ភាគច្រើន​នូវ​ភាព​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​នេះ​ដល់​ប្រជាជន​ក្រីក្រ​ និង​ប្រជាជន​ងាយ​រង​គ្រោះ​ នៅ​ត្រឹម​ឆ្នាំ​២០៣០១.៣.១​ សមាមាត្រ​នៃ​ប្រជាជន​កម្ពុជា​ បែងចែក​តាម​ភេទ​ កុមារ​ ប្រជាជន​គ្មាន​ការងារ​ធ្វើ​ ជន​វ័យចាស់​ ជន​បាត់បង់​សមត្ថភាព​ពលកម្ម​ (​ជន​ពិការ​)​ ស្ត្រី​មាន​ផ្ទៃពោះ​ ទារក​ទើបនឹង​កើត​ ជន​រង​គ្រោះ​អំឡុង​ពេល​បម្រើ​ការងារ​ ជន​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​ដែល​ទទួល​បាន​ប្រព័ន្ធ​គាំពារ​សង្គម​      
១.៣.១.១​ សមាមាត្រ​នៃ​ជន​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​ដែល​ទទួល​បាន​សេវាកម្ម​សង្គ្រោះ​សង្គម​%៣,៧៩ (២០១៧)៣,៣២២,៩២២,៥១រៀងរាល់ឆ្នាំ
១.៤​ ត្រឹម​ឆ្នាំ​២០៣០​ធានា​ថា​ បុរស​ ស្ត្រី​គ្រប់​រូប​ ជា​ពិសេស​ប្រជាជន​ក្រីក្រ​ និង​ប្រជាជន​ងាយ​រង​គ្រោះ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ប្រើប្រាស់​ធនធានសេដ្ឋកិច្ច​ និង​ក្នុង​ការ​ទទួល​បាន​សេវា​មូលដ្ឋាន​ ភាព​ជា​ម្ចាស់​ និង​ការ​គ្រប់គ្រង​ដី​និង​កម្មសិទ្ធិ​ផ្សេង​ទៀត​ ធនធានធម្មជាតិ​ បច្ចេកវិទ្យា​ថ្មីៗ​សម​ស្រប​ និង​សេវា​ហិរញ្ញវត្ថុ​ រួម​ទាំង​មីក្រូហិរញ្ញវត្ថុ​១.៤.១​ ភាគរយ​នៃ​សមាជិក​សហគមន៍​នេសាទ​ និង​ព្រៃឈើ​ ដែល​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ចូលរួម​គ្រប់គ្រង​ធនធាន​ជលផល​ និង​ព្រៃឈើ​ តាម​រយៈ​ការ​ចុះបញ្ជី​ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​%៤០,០ (២០១៦)៥០,០៦៣,០៨៥,០រៀងរាល់ឆ្នាំ

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០​ ដែល​បាន​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​ជនបទ​ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កុមារ​ គឺជា​អាទិភាព​កំពូល​។​ ការ​ពង្រីក​នៃ​អន្តរាគមន៍​នឹង​ពង្រឹង​របៀបវារៈ​ឆ្នាំ​២០៣០​ ដែល​រួម​មានការ​ធានា​ថា​ ប្រាក់​ចំណូល​របស់​ប្រជាជន​ក្រីក្រ​បំផុត​នឹង​កើនឡើង​ ២០​ ភាគរយ​ ក្នុង​អត្រា​លឿន​ជាង​ក្រុម​ដទៃ​ទៀត​ តាម​រយៈ​ការ​បង្កើន​កាលានុវត្តភាព​សេដ្ឋកិច្ច​ដល់​ក្រុម​ និង​តំបន់​ដែល​មាន​ជីវភាព​ទាប​ជាងគេ​ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ជំនួយ​សង្គម​ដល់​ប្រជាជន​ក្រីក្រ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ សកម្មភាព​ជាក់លាក់​សម្រាប់​ការ​អន្តរាគមន៍​ទាំងនេះ​ មិន​ត្រូវ​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​ឯកសារ​នោះ​ទេ​។​9

​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​បាន​ធ្វើការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​ (RIA)​ ទៅ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​ ទៅ​លើ​ចំណុច​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ខណៈ​ពេល​ដែល​ខ្សែបន្ទាត់​ក្រីក្រ​របស់​ជាតិ​បាន​បង្ហាញ​ថា​ ភាព​ក្រីក្រ​អាច​នឹង​ថយ​ចុះ​ពី​ ៣៤,៤​ ភាគរយ​ (​ឆ្នាំ​២០០៨)​ មក​ត្រឹម​ ១៧,៧​ ភាគរយ​ (​ឆ្នាំ​២០១២)​ ស​ន្ទ​ស្សន៍​សកល​ពី​ភាព​ក្រីក្រ​ពហុ​សមាស​ភាគ​បាន​បង្ហាញ​ថា​ ៣៣​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​នៅ​តែ​ក្រីក្រ​ក្នុង​ពហុ​សមាស​ភាគ​ ហើយ​ ២១,៦​ ភាគរយ​ទៀត​នៃ​ប្រជាជន​នៅ​តែ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​។10​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​ ត្រួតពិនិត្យ​លើ​អត្រា​ភាព​ក្រីក្រ​ ចំនួន​ស្ត្រី​នៅ​ក្នុង​កម្លាំង​ពលកម្ម​ និង​ឥណទាន​មីក្រូ​ហិរញ្ញប្បទាន​ ក្នុង​ចំណោម​ស្ថាប័ន​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១​។​

មធ្យោបាយ​នៃ​ការ​អនុវត្ត​​ និងការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​១​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ការ​សម្របសម្រួល​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១​ ត្រូវ​បាន​ចាត់តាំង​ទៅ​ក្រសួង​ និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​។​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ទទួលខុសត្រូវ​លើ​សូចនាករ​ ១.២.១​ ដែល​ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​សង្គម​ដល់​ជន​ងាយ​រង​គ្រោះ​បំផុត​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ទទួលខុសត្រូវ​លើ​សូចនាករ​ ១.៤.១​ ដែល​ទាក់ទង​នឹង​កម្មសិទ្ធិ​ដីធ្លី​។​ ក្រសួង​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួលខុស​ត្រូវជា​ចម្បង​លើ​សូចនាករ​ទាំងអស់​ ដែល​គាំទ្រ​គោលដៅ​ ១.២​ ដោយ​ជម្រុញ​ឱ្យ​មានការ​កាត់​បន្ថយ​ប្រកបដោយ​បរិ​យា​បន្ន​ចំពោះ​ភាព​ក្រីក្រ​ពហុ​សមាស​ភាគ​។​11

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលបំណង​ដូច​ខាងក្រោម​សម្រាប់គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១​ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០៣០12

  • កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ពី​ ១៣,៥០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ ៦​ ភាគរយ​

  • កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ពី​ ១២,៩០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ ៩​ ភាគរយ

  • កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​នៅ​តំបន់​ទីប្រជុំជន​ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ពី​ ១២,៩០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ ៦​ ភាគរយ​

  • កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​នៅ​តំបន់​ទី​ជនបទ​ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ពី​ ១២,៥០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ទៅ​ ៦,៣០​ ភាគរយ​

  • ​កាត់​បន្ថយ​សមាមាត្រ​នៃ​កុមារ​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ជាតិ​ពី​ការ​ប៉ាន់ស្មាន​ ២២,២០​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៥​ ដល់​ ១១,១០​ ភាគរយ​

  • ​កាត់​បន្ថយ​សមាមាត្រ​នៃ​កុមារ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ដែល​បាន​វាស់វែង​ដោយ​វិមាត្រ​ជា​ច្រើន​ពី​ ៥០,៧០​ ភាគរយ​ ក្នុង​ឆ្នាំ​២០១៤​ មក​ត្រឹម​ ២៥,៤០​ភាគរយ​

  • បង្កើន​ភាគរយ​នៃ​សមាជិក​សរុប​នៃ​សហគមន៍​នេសាទ​ និង​សហគមន៍​ព្រៃឈើ​ដែល​បាន​ចុះបញ្ជី​ ដោយ​មាន​សិទ្ធិ​កាន់កាប់​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ពី​ ៤០​ ភាគរយ​ក្នុង​ឆ្នាំ​២០១៦​ រហូត​ដល់​ ៨៥​ ភាគរយ​

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​១​ នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ជា​ទៀងទាត់​ដោយ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ឬ​រៀង​រាល់​ ២​ ឆ្នាំ​ម្តង​ អាស្រ័យ​លើ​សូចនាករ​។​ ការ​ប្រមូល​ទិន្នន័យ​ចាំបាច់​នឹង​តម្រូវ​ឱ្យ​មានការ​ខិតខំ​រួម​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន។​ ក្រសួងផែនការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ និង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នឹង​ប្រមូល​ទិន្នន័យ​សម្រាប់​អត្រា​ប្រេ​វ៉ាឡង់​នៃ​សូចនាករ​ទាំងនេះ​។​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​នឹង​ធ្វើការ​វាយតម្លៃ​រៀងៗ​ខ្លួន​អំពី​គម្រោង​របស់​ពួក​គេ​ដែល​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ និង​លម្អិត​។13

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. ​អង្គការ​ពលកម្ម​អន្តរជាតិ ឆ្នាំ២០១៨. «ការងារ និងទស្សនវិស័យសង្គមពិភពលោក៖ និន្នាការឆ្នាំ ២០១៨». ចូល​អាន​ថ្ងៃ​ទី​២៥​ ខែកក្កដា ឆ្នាំ​២០១៩​។
  2. 2. ដូចឯកសារយោងខាងលើ។
  3. 3. អង្គការទិន្នន័យ​អំពី​ការអភិវឌ្ឍ (អូ​ឌី​ស៊ី). «គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ» ចូល​អាន​ថ្ងៃ​ទី​១៥​ ខែកក្កដា ឆ្នាំ​២០១៩​។
  4. 4. អង្គការសហប្រជាជាតិ​ ឆ្នាំ​២០១៥​.​ «​របាយ​ការ​ណ៍​គោលដៅ​អភិវឌ្ឍន៍​​សហស្ស​វត្សរ៍​ឆ្នាំ​ ២០១៥».​ ចូល​អាន​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៩​។
  5. 5. អង្គការសហប្រជាជាតិ​. «គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ​»​.​ ចូល​អាន​ថ្ងៃ​ទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១៩។
  6. 6. ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ឆ្នាំ​២០១៧​. «ស​ន្ទ​ស្សន៍​សកល​ពី​ភាព​ក្រីក្រ​ពហុ​សមាស​ភាគ៖ ប្រទេសកម្ពុជា». ចូល​អាន​ថ្ងៃ​ទី​ ២៥​ ខែកក្កដា​ ឆ្នាំ​២០១៩។
  7. 7. រាជរដ្ឋាភិបាល​កម្ពុជា. «គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា». ចូល​អាន​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៩។
  8. 8. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​. «ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០». ចូល​អាន​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៩។
  9. 9. ដូចឯកសារយោងខាងលើ។
  10. 10. កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​. «​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​»​.​ ចូល​អាន​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៩​។
  11. 11. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​. «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ ២០១៦-២០៣០»​. ចូល​អាន​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩។
  12. 12. ដូចឯកសារយោងខាងលើ។
  13. 13. ដូចឯកសារយោងខាងលើ។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

reZny
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!