អាស៊ានយល់ព្រមលើកិច្ចព្រមព្រៀងធ្វើដំណើរចាក់វ៉ាក់សាំង
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ បានប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី រយៈពេល៥ថ្ងៃ ក្រោមប្រធានបទ “ជំរុញសមិទ្ធិផលនៃការអភិវឌ្ឍន៍សុខភាពអាស៊ាន”។ មានលទ្ធផលបឋមចំនួនប្រាំពីកិច្ចប្រជុំ ដែលរួមមានកិច្ចព្រមព្រៀងស្តីពី ...
នាយករដ្ឋមន្ត្រីនឹងនិយាយពីផែនការអាស៊ានក្រោយកូវីដក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាស្តីពីទស្សនវិស័យយុទ្ធសាស្ត្ររបស់អាស៊ានក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស។ ...
ក្រសួងអប់រំ ចាប់ផ្តើមយុទ្ធនាការប្រឆាំងថ្នាំជក់
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការដៃគូ បានចាប់ផ្តើមយុទ្ធនាការជំរុញការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់ផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន។ ...
គ.ជ.ប អំពាវនាវឲ្យបង្កើនសន្តិសុខនៅពេលបោះឆ្នោតឃុំសង្កាត់ខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ...
ក្រុមហ៊ុនមួយស្នើជួលដីរដ្ឋជាង ៣០០ ហិកតា ដើម្បីវិនិយោគវិស័យទេសចរណ៍
ក្រុមហ៊ុនវិស័យឯកជនមួយបានស្នើសុំជួលដីមួយកន្លែងទំហំ ៣០៨ ហិកតានៅក្នុងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន និងអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងខេត្ត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ...
រដ្ឋមន្ត្រីមហាផ្ទៃសរសើរកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ឡាវ បំពេញការងារបានល្អ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កងកម្លាំងដែលឈរតាមព្រំដែនរវាងកម្ពុជា និងឡាវ បានបំពេញការងារប្រកបដោយជោគជ័យ ហើយលោកក៏បង្ហាញក្តីរំពឹងថា ភាគីទាំង ២ នឹងបន្តទំនាក់ទំនងសហប្រតិបត្តិការកសាងសន្តិភាព និងរួមគ្នាទប់ស្កាត់បទល្មើសនៅតាមព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។ ...
ក្រុមឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេចឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីលើកកម្ពស់វិស័យសន្តិសុខ
ក្រុមឧត្តមមន្ត្រីការពារជាតិអាស៊ានបានសម្រេចឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីលើកកម្ពស់វិស័យសន្តិសុខរវាងបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយឥណ្ឌាក្នុងទិសដៅជំរុញសាមគ្គីភាពជាមួយគ្នា និងបានសម្រេចលើឯកសារមួយចំនួនទៀត ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ...
ការបើកសណ្ឋាគារក្នុងខេត្តសៀមរាបនៅតែមានភាពយឺតយ៉ាវបន្ទាប់ពីការបីទដោយសារកូវីដ-១៩
សណ្ឋាគារក្នុងខេត្តសៀមរាបតែ២០%ប៉ុណ្ណោះបានបើកដំណើរការវិញបន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩ក្នុងខេត្តនេះបានធូរស្រាល ឯសណ្ឋាគារផ្សេងទៀតភាគច្រើនត្រូវបិទ ឬ បិទជាបណ្ដោះអាសន្ន ខណៈសណ្ឋាគារខ្លះទៀតនឹងបើកវិញនៅពេលក្រោយពេល ...
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ២៩ ស្ថាប័ន និងតំណាងនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ប្រមាណ ១០ ប្រទេស។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើយុទ្ធសាស្ត្រ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២។ ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុន ណាហ្គា ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសស្តីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។កិច្ចប្រជុំនេះមានគោលបំណងលើកស្ទួយទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅវិស័យផ្សេងៗរបស់ប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ