គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣​ (​គ​.​អ​.​ច​ ៣)​ សំដៅ​ “​ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខភាព​ល្អ​ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​វ័យ​”។​1 គោលដៅនេះ​ផ្តោត​លើ​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ​ រួម​មាន​អត្រា​មរណភាព​ ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​ជា​ច្រើន​ ការ​ប្រើប្រាស់​ថ្នាំជក់​ អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ ការ​ស្លាប់​តាម​ដងផ្លូវ​ និង​ការ​ទទួល​បាន​សេវា​សុខភាព​ចាំបាច់​ និង​ផែនការ​គ្រួសារ​។​ គោលដៅ​ទី​៣​ នេះ​ មាន​ចំណុច​ដៅ​ចំនួន​ ៩​ មធ្យោបាយ​នៃ​ការ​អនុវត្ត​ចំណុច​ដៅ​ចំនួន​ ៣​ និង​សូចនាករ​ចំនួន​ ២៦​។​

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នេះ​ កើត​ចេញពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ រួម​មាន​គោលដៅ​ទី​៤៖​ កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​ គោលដៅ​ទី​៥៖​ លើកកម្ពស់​សុខភាព​មាតា​ និង​គោលដៅ​ទី​៦៖​ ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេ​ដស៍​ ជំងឺអេដស៍​ ជំងឺគ្រុនចាញ់​ និង​ជំងឺ​ផ្សេងៗ​ទៀត​។​ ក្នុង​ចំណោម​គោលដៅ​ទាំង​អស់នេះ​ ការ​កាត់​បន្ថយ​អត្រា​មរណភាព​របស់​ទារក​ កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ និង​អត្រា​មរណភាព​មាតា​ត្រូវ​បាន​សម្រេច​យ៉ាង​ពេញលេញ​ ដូច​គ្នា​នឹង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​នៃ​ជំងឺគ្រុនចាញ់​ដែរ​។​ គោលដៅ​ដែល​មិន​បាន​សម្រេច​ រួម​មានការ​កាត់​បន្ថយ​ប្រេ​វ៉ាឡង់​ជំងឺអេដស៍​ ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ និង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺរបេង​ និង​ប្រេ​វ៉ាឡង់​ជំងឺរបេង​។2

ដូចដែល​បាន​វាយតម្លៃ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១៩​ ការ​ពង្រីក​ និង​ការ​គ្របដណ្តប់​កាន់តែ​ច្រើន​នៃ​មូលដ្ឋាន​វេជ្ជសាស្ត្រ​បាន​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ទូទៅ​។​ ប៉ុន្តែ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ ភាព​អសន្តិសុខ​ នគរូបនីយកម្ម​ ការ​សឹក​រឹ​ច​រឹល​នៃ​បរិស្ថាន​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​បង្ក​ការ​គំរាមកំហែង​ដល់​សុខភាព​របស់​ប្រជាជន​ និង​ទាមទារ​ឱ្យ​មានការ​ឆ្លើយ​តប​ពហុ​ និង​អន្តរ​វិស័យ​។​

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា

នៅ​ចុងឆ្នាំ​២០១៨​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា (គ​.​អ​.​ច​.​ក​)​ ឆ្នាំ​២០១៦-២០៣០​។​ ឯកសារ​នេះ​កំណត់​ចំណុច​ដៅ​ និង​សូចនាករ​ជាក់លាក់​ដែល​កម្ពុជា​បាន​អនុម័ត​។​

ក្នុង​ចំណោម​គោលដៅ​ទាំងអស់​ គ​.​អ​.​ច​.​ក​ ៣​ គឺជា​គោលដៅ​មួយ​ដែល​យក​សមាមាត្រ​នៃ​ចំណុច​ដៅ​ និង​សូចនាករ​របស់​ គ​.​អ​.​ច​ ច្រើន​ជាងគេ​។​ ក្របខ័ណ្ឌ​សកល​មាន​ចំណុច​ដៅ​ចំនួន​ ១៣​ និង​សូចនាករ​ចំនួន​ ២៧​ ខណៈ​ដែល​ក្របខ័ណ្ឌ​សម្រាប់​ គ​.​អ​.​ច​.​ក​ ៣​ មាន​ចំណុច​ដៅ​ចំនួន​ ១១​ និង​សូចនាករ​ចំនួន​ ២១​ (​សូម​មើល​តារាង​ទី​ ១)​។​

តារាង​ទី​១៖​ ចំណុច​ដៅ​ និង​សូចនាករ​នៃ​ គ​.​អ​.​ច​.​ក​ ៣

ចំណុច​ដៅ​នៃ​គ​.​អ​.​ច​.​ក​​សូចនាករ​នៃ​ គ​.​អ​.​ច​.​ក​ឯក​តា​ឆ្នាំ​គោល​(២០១៥)​២០២០​២០២៥​​២០៣០​រយៈពេល​ត្រួតពិនិត្យ​
៣.១​ កម្រិត​នៃ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​៖​ សុខភាព​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ និង​បង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ​៣.១.១​ អាយុ​សង្ឃឹម​រស់​ពី​កំណើត     ​៥​ឆ្នាំ​
​បុរស​​ឆ្នាំ​៦៧,៥​៦៨,១​   
​ស្ត្រី​​ឆ្នាំ​៧១,៤​​៧១,៩​   
​៣.១.២​ អត្រា​លទ្ធភាព​បង្កើតកូន​សរុប​ (​ចំនួន​កូន​កើត​ក្នុង​ស្ត្រី​ម្នាក់​)​​ចំនួន​កូន​កើត​ក្នុង​ស្ត្រី​ម្នាក់​​២,៧​ (២០១៤)​​២,១​  ​៥​ឆ្នាំ​
៣.២​ ត្រឹម​ឆ្នាំ​២០៣០​ កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា​នៅ​កម្រិត​សាកល​ ឱ្យ​នៅ​កម្រិត​ទាប​ជាង​ ៧០​ ក្នុង​ចំណោម​ ១០០​ ០០០​ កំណើត​រស់​៣.២.១​ អត្រា​មរណភាព​មាតា​​ក្នុង​ ១០០​ ០០០​ កំណើត​រស់​១៧០​ (២០១៤)​១៣០​​១០០​​៧០​៥​ឆ្នាំ​
៣.២.២​ ភាគរយ​នៃ​ការ​សម្រាល​ដោយ​បុគ្គលិក​សុខាភិបាល​មាន​ជំនាញ​​%​​៨៩,០​​៩០,០​​៩៣​,០​​៩៥,០​​១​ឆ្នាំ​
៣.៣​ ត្រឹម​ឆ្នាំ​២០៣០​ បញ្ចប់​ការ​ស្លាប់​ដែល​អាច​ការពារ​បាន​នៃ​ទារក​ទើប​កើត​ និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ដោយ​គ្រប់​ប្រទេស​ទាំងអស់​ មាន​គោលដៅ​កាត់​បន្ថយ​មរណភាព​ទារក​ទើប​កើត​ដល់​ត្រឹម​១២​ ក្នុង​១០០០​កំណើត​រស់​ និង​មរណភាព​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ យ៉ាង​ហោច​ណាស់​ដល់​ត្រឹម​២៥​ឆ្នាំ​ក្នុង​ចំណោម​ ១០០០​ កំណើត​រស់​​៣.៣.១​ អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​​ក្នុង​ ១០០០​ កំណើត​រស់​៣៥,០​ (២០១៤)​៣០​២៨២៥​៥​ឆ្នាំ​
​៣.៣.២​ អត្រា​មរណភាព​ទារក​ទើប​កើត​ (​ក្នុង​ ១០០០​ ទារក​កើត​រស់​)​​ក្នុង​ ១​០០០​ កំណើត​រស់​​១៨,០​ (២០១៤)​​១៤​១៣​១២​៥​ឆ្នាំ​
៣.៤​ បញ្ចប់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​ ជំងឺរបេង​ គ្រុនចាញ់​ ជំងឺ​តំបន់ត្រូពិច​ដែល​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ និង​ជំងឺថ្លើម​ ជំងឺឆ្លង​តាម​ទឹក​ និង​ជំងឺឆ្លង​ផ្សេង​ទៀត​ នៅ​ត្រឹម​ឆ្នាំ​២០៣០​៣.៤.១​ អត្រា​នៃ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេ​ដស៍​ក្នុង​ចំណោម​ប្រជាជន​ដែល​គ្មាន​ផ្ទុកមេរោគ​អេ​ដស៍​ ១០០០​ នាក់​​ក្នុង​ប្រជាជន​ ១០០០​ នាក់​​០,០៥​០,០៣​០,០២​​០,០២៣​ឆ្នាំ​
​៣.៤.២​ អាំង​ស៊ី​ដង់​ (​ករណី​ឆ្លង​ថ្មី​)​ នៃ​ជំងឺរបេង​​ក្នុង​ប្រជាជន​ ១០០​ ពាន់​នាក់​​៣៨០​៣១០​២៣៦​១៧៣​៥​ឆ្នាំ​
៣.៤.៣​ អាំង​ស៊ី​ដង់​ (​ករណី​ឆ្លង​ថ្មី​)​ នៃ​ជំងឺគ្រុនចាញ់​​ក្នុង​ប្រជាជន​ ១០០០​ នាក់​២,០០​​១,០៥​​០​​០​​១​ឆ្នាំ​
៣.៥​ ត្រឹម​ឆ្នាំ​២០៣០​ កាត់​បន្ថយ​ឱ្យ​បាន​មួយ​ភាគ​បី​នៃ​មរណភាព​មុន​អាយុកាល​រំពឹង​ទុក​ពី​ជំងឺមិនឆ្លង​ តាម​រយៈ​ការ​ការពារ​ និង​ការ​ព្យាបាល​ និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​ និង​សុខុមាលភាព​​៣.៥.១​ អត្រា​ស្លាប់​ដែល​បណ្ដាល​មក​ពី​ជំងឺ​បេះដូង​ សរសៃឈាម​ មហារីក​ ទឹកនោមផ្អែម​ ឬ​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​ក្នុង​ចំណោម​ប្រជាជន​អាយុ​ពី​៣០​ ទៅ​៧០​ឆ្នាំ​​%​៣៦,០​​៣៤,០​​៣២​,០​៣០​,០​​៥​ឆ្នាំ​
៣.៥.២​ ភាគរយ​នៃ​ប្រជាជន​ពេញវ័យ​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្តបាន​ទទួល​សេវា​ព្យាបាល​%​​២,០​២០,០​​៣០,០​​៥០,០​​១​ឆ្នាំ​
៣.៦​ ពង្រឹង​ការ​បង្ការ​ និង​ការ​ព្យាបាល​ការ​សេព​សារធាតុ​រួម​ទាំង​ការ​សេព​គ្រឿងញៀន​ និង​ការ​ប្រើប្រាស់​ជាតិ​សុរា​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ ​៣.៦.១​ ភាគរយ​នៃ​ប្រជាជន​ប្រើប្រាស់​គ្រឿងញៀន​បាន​ទទួល​សេវា​ព្យាបាល​​%​២២,០​៨០,០​​>៨០​​>៨០​១​ឆ្នាំ​
​៣.៦.២​ ប្រេ​វ៉ាឡង់​នៃ​ការ​ប្រើប្រាស់​សារជាតិ​អាល់កុល​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ ​៥៣,៥​ (២០១០)​​៤៥,៣​​៤៤,៩​​៤៤,៤​៥​ឆ្នាំ​
៣.៧​ ត្រឹម​ឆ្នាំ​២០២០​ កាត់​បន្ថយ​ឱ្យ​បាន​ពាក់កណ្ដាល​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​​៣.៧.១​ អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ប្រជាជន​ ១០០​ ពាន់​នាក់​១៤,៧០​១២,២៥​៩,២១​​៧,១៣​១​ឆ្នាំ​
៣.៨​ ត្រឹម​ឆ្នាំ​២០៣០​ ធានា​ថា​ ការ​ទទួល​បានជា​សាកល​នូវ​សេវា​ថែទាំ​សុខភាព​ផ្លូវភេទ​ និង​សេវា​សុខភាព​បន្ត​ពូជ​ រួម​ទាំង​ផែនការ​គ្រួសារ​ ព័ត៌មាន​ និង​ការ​អប់រំ​ និង​ការ​ធ្វើ​សមាហរណកម្ម​សុខភាព​បន្ត​ពូជ​ទៅ​ក្នុង​កម្មវិធី​ និង​យុទ្ធសាស្ត្រ​ជាតិ​៣.៨.១​ សមាមាត្រ​នៃ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ (​អាយុ​១៥-៤៩​ឆ្នាំ​)​ ដែល​ត្រូវការ​ និង​ពេញចិត្ត​មធ្យោបាយ​ពន្យារកំណើត​ទំនើប​​%​​៥៧,០​៦២,០​​៦៥​,០​៦៨​,០​៥​ឆ្នាំ​
​៣.៨.២​ ភាគរយ​នៃ​ស្ត្រី​វ័យ​ជំទង់​អាយុ​១៥-១៩​ឆ្នាំ​ដែល​មានគភ៌​​%​​១១,៥​៨,០​​៦,០​​៤,០​​១​ឆ្នាំ​
៣.៩​ សម្រេច​ឱ្យ​បាន​នូវ​សុខភាព​ល្អជា​សកល​ រួម​ទាំង​ការ​បង្ការ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព​ចាំបាច់​ដែល​មានគុណ​ភាព​ និង​ការ​ទទួល​បាន​ថ្នាំពេទ្យ​ និង​ថ្នាំ​បង្ការ​ចាំបាច់​ដែល​មានគុណ​ភាព​ មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ សម្រាប់​ប្រជាជន​គ្រប់​រូប​៣.៩.១​ %​នៃ​ប្រជាជន​ដែល​គ្របដណ្ដប់​ដោយ​ប្រព័ន្ធ​គាំពារ​សុខភាព​សង្គម​ (​មូលនិធិ​សមធម៌​ និង​ការ​ធានា​រ៉ាប់រង​សុខភាព​)​​%​​២៣,០​​៥០,០​  ​១​ឆ្នាំ
​៣.៩.២​ ចំណាយ​ថវិកាជាតិ​ចរន្ត​លើ​សុខភាព​គិត​ជា​%​ នៃ​ផលិតផល​សរុប​ក្នុងស្រុក​​%​​១,២៤​​២,០​  ១​ឆ្នាំ​
៣.a​ ពង្រឹង​ការ​អនុវត្ត​ក្របខ័ណ្ឌ​អនុសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក​ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ឱ្យ​បាន​ហ្មត់ចត់​នៅ​ក្នុង​គ្រប់​ប្រទេស​​៣.a.១​ ប្រេ​វ៉ាឡង់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ក្នុង​ចំណោម​ប្រជាជន​ អាយុ​១៥​ឆ្នាំ​ឡើង​     ​៥​ឆ្នាំ​
​ប្រុស​​%​​៤០,០​​៣៤,៦​​៣០,០​២៧,០​ 
ស្រី​​%​​១៥,០​១៣,៧​១០,០​​៨,០​ 
​៣.a.២​ ប្រេ​វ៉ាឡង់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ក្នុង​ចំណោម​យុវវ័យ​អាយុ​ពី​១៣-១៥​ឆ្នាំ​​%​​៦,៣​​៥,០​១០,០​៨,០​​៥​ឆ្នាំ​
៣.c​ បង្កើន​ជា​បន្តបន្ទាប់​ការ​វិភា​ជ​ថវិកា​លើ​វិស័យ​សុខាភិបាល​ និង​ជ្រើសរើស​ការ​អភិវឌ្ឍ​ការ​បណ្ដុះបណ្ដាល​ និង​ការ​ជួល​បុគ្គលិក​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​​៣.c.១​ ផលធៀប​វេជ្ជបណ្ឌិត​/​គិលានុប្បដ្ឋាក​/​យិ​កា​/​ឆ្មប​ លើ​ប្រជាជន​ ១​ ០០០​នាក់​

ក្នុង​ប្រជាជន​ ១០០០​ នាក់​

១,៥​២,០​​២,២​​២,៤​​១​ឆ្នាំ​

អត្រា​មរណភាព​ទារក​ និង​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ

សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដូច​ជា​ប្រទេស​កម្ពុជា​ ការ​ខ្វះខាត​ទ្រព្យសម្បត្តិ​មិនមែន​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​ឡើយ​។​ នេះ​ អាច​ត្រូវ​បាន​គេ​មើលឃើញ​ដោយ​អត្រា​ប្រចាំឆ្នាំ​នៃ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​១៩៩៥​ មក​។​ បណ្តា​ប្រទេស​នៃ​កម្រិត​ប្រាក់​ចំណូល​ទាំងអស់​ លើកលែងតែ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ បាន​ឆ្លងកាត់​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​ចំពោះ​អត្រា​ប្រចាំឆ្នាំ​នៃ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ រួម​មាន​ប្រទេស​កម្ពុជា​ ជាដើម​។3 ទោះបីជា​យ៉ាងណា​ក៏​ដោយ​ អត្រា​មរណភាព​ទារក​ និង​មាតា​ និង​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ និង​ប្រេ​វ៉ាឡង់​នៃ​កង្វះ​អាហារូបត្ថម្ភ​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​។​

ប្រទេស​កម្ពុជា​ បាន​លើកកម្ពស់​របៀបវារៈ​សុខភាព​របស់​ខ្លួន​ តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ដែល​កំពុង​រីក​ចម្រើន​ កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ដែល​នាំ​ឱ្យ​ស្ថានភាព​រស់នៅ​មាន​ភាព​ប្រសើរ​ឡើង​ និង​បង្កើន​អាយុ​សង្ឃឹម​រស់​ពី​កំណើត​។​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០០០​ ដល់​ ២០០៥​ ប្រទេស​កម្ពុជា​មានការ​កើនឡើង​អាយុ​សង្ឃឹម​រស់​ពី​កំណើត​ ចាប់ពី​ ៦១,៩​ ដល់​ ៦៨,៧​ឆ្នាំ​។​4 ការ​កែ​លម្អ​សេវាកម្ម​សម្រាប់​ម្តាយ​ រួម​ទាំង​ការ​ថែទាំ​មុន​ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល​ ទំនងជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​ទារក​ និង​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​។​ ចំនួន​មណ្ឌល​សុខភាព​បាន​កើនឡើង​ពី​ ១១០៥​ ក្នុង​ឆ្នាំ​២០១៤​ ដល់​ ១២០៥​ ក្នុង​ឆ្នាំ​២០១៨​ និង​មន្ទីរពេទ្យ​ពី​៩៧​ ដល់​ ១២៣​។5 ការ​ចាក់​វ៉ាក់សាំង​កុមារ​ និង​ចំនួន​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ក៏​បាន​កើនឡើង​ផង​ដែរ​។​

អត្រា​មរណភាព​ទារក​ និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ នៅ​តំបន់​មេគង្គ​6

អត្រា​មរណភាព​មាតា​

ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ធាតុ​ចូល​វេជ្ជសាស្ត្រ​សំខាន់ៗ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ រួម​ទាំង​តំបន់​ដាច់​ស្រយាល​ និង​តំបន់​ដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាប​បាន​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ និង​ទារក​។​ អត្រា​មរណភាព​មាតា​បាន​ថយ​ចុះ​ពី​ ៤៧២​នាក់​ ក្នុង​អត្រាកំណើត​រស់​ ១០០​ ០០០​នាក់​ ក្នុង​ឆ្នាំ​២០០៥​ រហូត​ដល់​ ១៧០​នាក់​ ក្នុង​ឆ្នាំ​២០១៤​។​ អត្រា​មរណភាព​ទារក​បាន​ថយ​ចុះ​ពី​ ៦៦​នាក់​ ក្នុង​អត្រាកំណើត​រស់​ ១០០០​នាក់​ នៅ​ឆ្នាំ​២០០៥​ មក​សល់​ត្រឹមតែ​ ២៨​នាក់​ នៅ​ឆ្នាំ​២០១៤​។7 បច្ចុប្បន្ន​នេះ​ វត្តមាន​នៃ​បុគ្គលិក​សុខាភិបាល​មាន​ជំនាញ​សម្រាប់​ការ​សម្រាលកូន​បាន​កើនឡើង​ដល់ ​៨៥ភាគរយ​។​ និង​សម្រាប់​ការ​ថែទាំ​ក្រោយ​ពេល​សម្រាល​បាន​កើនឡើង​ដល់​ ៩០ភាគរយ​។​ ចំនួន​នៃ​ការ​សម្រាល​ដោយ​ការ​វះកាត់​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​ ចាប់តាំងពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​វត្តមាន​របស់​បុគ្គលិក​សុខាភិបាល​ដែល​មាន​ជំនាញ​។​

តាម​រយៈ​វឌ្ឍនភាព​ទាំង​អស់នេះ​ វា​ជា​ការ​សំខាន់​ក្នុង​ការ​កត់​សម្គាល់ថា​ចំណុច​ដៅ​ចម្បង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​តម្លៃ​មូលដ្ឋាន​ខ្ពស់​ ហើយ​អត្រា​មរណភាព​មាតា​នៅ​តែ​មាន​កម្រិត​ខ្ពស់​ បើ​ធៀប​នឹង​ស្តង់ដារ​អន្តរជាតិ​។​ សម្រាប់​ករណី​សុខភាព​បន្ត​ពូជ​ និង​ការ​ពន្យារកំណើត​មាន​តែ​ ៣៥ភាគរយ​។​ ប៉ុណ្ណោះ​ដែល​បាន​ប្រើ​វិធី​ពន្យារកំណើត​ ខណៈ​ចំណុច​ដៅ​ទាមទារ​ឱ្យ​មាន​ ៦០ភាគរយ​។​។​ គម្លាត​ដ៏​សំខាន់​នេះ​ ត្រូវ​បាន​អម​ដោយ​អត្រា​ខ្ពស់​នៃ​ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ជំទង់​។​ តាម​រយៈ​ការ​ពង្រីក​សេវាកម្ម​ និង​ការ​អប់​រំជា​បន្តបន្ទាប់​ ការ​ពន្យារកំណើត​អាច​រីក​សុះសាយ​ ហើយ​ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ជំទង់​អាច​កាត់​បន្ថយ​បាន​។​8

មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​ និង​ជំងឺឆ្លង​

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ជោគជ័យ​នូវ​ចំណុច​ដៅ​ពាក់ព័ន្ធ​ជំងឺគ្រុនចាញ់​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​មុនៗ​ តែ​កម្ពុជា​មិន​បាន​សម្រេច​នូវ​ចំណុច​ដៅ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ជំងឺរបេង​ ក៏​ដូច​ជា​ការ​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍​។​ ធាតុ​ចូល​នៃ​គោលនយោបាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​ដោយ​ជំងឺគ្រុនចាញ់​ និង​កាត់​បន្ថយ​ជំងឺរបេង​ ដោយ​អត្រា​ប្រេ​វ៉ាឡង់​ទាំង​ពីរ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​ដែល​ធ្វើការ​ពង្រីក​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ដូ​ត​ស៍​ (DOTS)​ នៅ​ថ្នាក់​មណ្ឌល​សុខភាព​ទាំងអស់​ក្នុង​ឆ្នាំ​២០០៤​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ កង្វះ​ចំណេះដឹង​អំពី​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្ត​ពូជ​របស់​មនុស្ស​វ័យ​ជំទង់​ និង​យុវវ័យ​ និង​ការ​កើនឡើង​នៃ​ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ជំទង់​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏​នៅ​តែ​មាន​កម្រិត​ខ្ពស់​ក្នុង​ចំណោម​ក្រុម​ប្រជាជន​សំខាន់ៗ​ដែល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍​ ដូច​ជា​អ្នកបម្រើសេវាកំសាន្ត បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​បុរស​ដទៃ​ទៀត​ដែល​រួម​ភេទ​ជាមួយ​បុរស​ ស្ត្រី​ប្តូរ​ភេទ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ ការ​ស្លាប់​ដោយសារ​ជំងឺរបេង​នៅ​មាន​កម្រិត​ខ្ពស់​ ហើយ​អត្រា​ខ្ពស់​នៃ​ភាពស៊ាំ​នឹងថ្នាំ​​ ជា​ពិសេស​ការ​ព្យាបាល​ជំងឺរបេង​ និង​គ្រុនចាញ់​នៅ​តែ​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខាភិបាល​។9

នៅ​ឆ្នាំ​២០១៤​ UNAIDS​ ប្តេជ្ញា​ចិត្ត​ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ ៩០-៩០-៩០​ នៅ​ទូ​ទាំង​ពិភពលោក​ត្រឹម​ឆ្នាំ​២០២០​។10 ទិស​ដៅ​ ៩០-៩០-៩០​ មាន​គោលបំណង​ធានា​ថា​ ៩០​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​យល់​ដឹង​ពី​ស្ថានភាព​មេរោគ​អេ​ដស៍​របស់​ខ្លួន​ ហើយ​ ៩០​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​ និង​ ៩០​ភាគរយ​នៃ​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​នឹង​ មាន​បន្ទុក​មេរោគ​អេ​ដស៍​ក្នុង​ឈាម​ទាប​បំផុត​។​ ករណី​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ ដោយ​សម្រេច​បាន​នូវ​ទិស​ដៅ​ ៩០-៩០-៩០​ មុន​កាលកំណត់​ឆ្នាំ​២០២០​។​ ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​៦​ ផ្សេង​ទៀត​ ដែល​បាន​ស​ម្រ​ច​ទិស​ដៅ​៩០-៩០-៩០​ នេះ​មុន​កាលកំណត់​ឆ្នាំ​២០២០​។​ ទិស​ដៅ​នេះ​បាន​កើនឡើង​ដល់​ ៩៥​ ភាគរយ​សម្រាប់​ការ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍​ ការ​ព្យាបាល​ និង​ការ​មាន​បន្ទុក​មេរោគ​អេ​ដស៍​ក្នុង​ឈាម​ទាប​បំផុត​ នៅ​ត្រឹម​ឆ្នាំ​២០៣០​។​

ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់សម្គាល់​រវាង​ជំងឺ​នីមួយៗ​នៅ​តែ​បន្ត​មាន​ក្នុង​សូចនាករ​ទាំងអស់​នៃ​ គ​.​អ​.​ច​ ៣​។​ បញ្ហា​នេះ​ គឺ​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​ហេតុផល​តំបន់​ភូមិសាស្ត្រ​ ដូច​ជា​ខេត្ត​ដែល​ដង់ស៊ីតេ​មូស​មាន​កម្រិត​ខ្ពស់​ មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ សង្គមកិច្ច​ ដូច​ជា​គ្រួសារ​ក្រីក្រ​មាន​បញ្ហា​ប្រឈម​តម្រូវការ​ច្រើន​ និង​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ទទួល​បានការ​ព្យាបាល​ដោយ​ខ្លួនឯង​។​ ភាព​ខុស​គ្នា​ទាំងនេះ​ដែល​បណ្តាល​មក​ពី​វិសមភាព​ប្រាក់​ចំណូល​ និង​ជីវភាព​រស់នៅ​ បណ្តាល​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ និង​សេវាកម្ម​សាធារណៈ​គុណភាព​ផ្សេងៗ​គ្នា​។​ ការ​កែ​លម្អ​ គឺ​ចាំបាច់​សម្រាប់​បញ្ហា​ធនធាន​ និង​ការ​បែងចែក​ធនធាន​នេះ​ជា​សាធារណៈ​ និង​ពង្រឹង​សេវា​នៃ​ប្រព័ន្ធ​សម្ភព​នៅ​មូលដ្ឋាន​។​ 11

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

គោលដៅ​អនុវត្ត​ចំនួន​ពីរ​ សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​៣​ រួម​មាន​៖

  • ៣.a​ ពង្រឹង​ការ​អនុវត្ត​ក្របខ័ណ្ឌ​ អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​
  • ៣.c​ បង្កើន​ហិរញ្ញប្បទាន​សុខាភិបាល​ និង​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍ​ ការ​បណ្តុះបណ្តាល​ និង​ការ​រក្សា​សុខភាព​របស់​ពលកម្ម​ នៅ​កម្ពុជា​

ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ ២០១៦-២០២០​ គឺជា​ឧបករណ៍​គ្រប់គ្រង​ជា​យុទ្ធសាស្ត្រ​ ដែល​ផ្ដល់​ម​គ្គុ​ទេសភាព​ដល់​ក្រសួងសុខាភិបាល​ និង​អង្គភាព​សុខាភិបាល​ទាំងអស់​ ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​។​ ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ ២០១៦-២០២០​ បញ្ជាក់​ជា​ថ្មី​ពី​ចក្ខុវិស័យ​រយៈពេល​វែង​នៃ​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ និង​ដាក់​ចេញ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​ពង្រឹង​ប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​ទាំងមូល​ ទាំង​ផ្នែក​សាធារណៈ​ និង​ឯកជន​ ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​ និង​ធានា​ថា​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ ឱ្យ​មាន​ស​ង្គ​ត​ភាព​នៅ​ក្នុង​អន្តរាគមន៍​នៃ​កម្មវិធី​នានា​។​ ផែនការ​យុទ្ធសាស្ត្រ​ក៏​បាន​ផ្ដល់​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​ និង​វាយតម្លៃ​លទ្ធផល​នៃ​ការ​អនុវត្ត​។​ ផែនការ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ផ្ដល់​ព័ត៌មាន​ដល់​កា​រវិ​ភាជន៍​សារពើពន្ធ​ព្រមទាំង​តម្រង់​ទិស​ជំនួយ​អភិវឌ្ឍ​ក្នុង​វិស័យ​សុខាភិបាល​។12

​អង្គការសហប្រជាជាតិ​បាន​កត់សម្គាល់​នៅ​ក្នុង​វេទិកា​ចំណេះដឹង​ស្ដី​ពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ដោយ​មានការ​វិនិយោគ​ច្រើន​ និង​ចំណូល​សាធារណៈ​។​ ប៉ុន្តែ​វា​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មាន​របៀបវារៈ​ គ​.​អ​.​ច​ ប្រកបដោយ​មហិច្ឆតា​ និង​ការ​កើនឡើង​នៃ​ការ​រំពឹង​ទុក​របស់​សាធារណៈជន​ ស្រប​ពេល​ការ​ធ្លាក់​ចុះ​ជំនួយ​បរទេស​។​ ប្រទេស​កម្ពុជា​មាន​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម​ ជុំវិញ​ការ​អនុវត្ត​ គ​.​អ​.​ច​.​ក​ ៣​។​

អង្គការសហប្រជាជាតិ​បាន​កត់​សម្គាល់ថា​ គម្លាត​នៃ​អភិបាលកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​នេះ​ទាក់ទង​នឹង​ទិន្នន័យ​ និង​ការ​ត្រួតពិនិត្យ​តាមដាន​ និង​វាយតម្លៃ​។​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ឱ្យ​មានការ​ចូលរួម​ពី​សង្គម​ស៊ី​វិល​ ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​ក្នុង​ការ​អនុវត្ត​។​

​គ​.​អ​.​ច​ ៣​ ត្រូវ​បាន​យក​ទៅ​ត្រួតពិនិត្យ​ស៊ីជម្រៅ​ នៅ​ក្នុង​វេទិកា​នយោបាយ​ជាន់ខ្ពស់​ ឆ្នាំ​២០១៧​។​

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៨​. «ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០». ចូល​អាន​ថ្ងៃ​ទី​១៣​ ខែសី​ហា​ ឆ្នាំ​២០១៩.
  2. 2. ដូចឯកសារយោង​ខាងលើ.
  3. 3. អង្គការសហប្រជាជាតិ ឆ្នាំ​២០១៥​. «​របាយ​ការ​ណ៍​គោលដៅ​អភិវឌ្ឍន៍​​សហស្ស​វត្សរ៍​ឆ្នាំ​ ២០១៥». ចូល​អាន​ថ្ងៃ​ទី​២៧​ ខែសី​ហា​ ឆ្នាំ​២០១៩.
  4. 4. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៩. «ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត៖ ការអនុវត្តរបៀបវារៈ​ ឆ្នាំ២០៣០នៃការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព». ចូល​អាន​ថ្ងៃ​ទី​៣០​ ខែសី​ហា​ ឆ្នាំ​២០១៩.​
  5. 5. ដូចឯកសារយោងខាងលើ.
  6. 6. ក្រុមអន្តរភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ការប៉ាន់ប្រមាណលើមរណភាពកុមារ ឆ្នាំ២០១៩. «អត្រា​មរណភាព​ទារក​ និង​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ នៅតំបន់មេគង្គ». ចូល​អាន​ថ្ងៃ​ទី​១២ ខែសី​ហា​​ ឆ្នាំ​២០១៩.
  7. 7. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៩.​ «ការ​ត្រួតពិនិត្យ​ថ្នាក់​ជាតិ​ដោយ​ស្ម័គ្រចិត្ត៖ ការអនុវត្តរបៀបវារៈ​ ឆ្នាំ២០៣០នៃការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព». ចូល​អាន​ថ្ងៃ​ទី​៣០ ខែសី​ហា​​ ឆ្នាំ​២០១៩.
  8. 8. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៨​. «ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០». ចូល​អាន​ថ្ងៃ​ទី១​៣ ខែសី​ហា​​ ឆ្នាំ​២០១៩.
  9. 9. ដូចឯកសារយោងខាងលើ.
  10. 10. Mothers2mothers. «ទិស​ដៅ​ ៩០-៩០-៩០​ របស់អង្គការUNAIDS». ចូល​អាន​ថ្ងៃ​ទី២៣ ខែសី​ហា​​ ឆ្នាំ​២០១៩.
  11. 11. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​. «ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០». ចូល​អាន​ថ្ងៃ​ទី​១៣​ ខែសី​ហា​​ ឆ្នាំ​២០១៩.
  12. 12. ដូចឯកសារយោងខាងលើ.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fB72p
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!