គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ដែល “ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប” មានចំណុចដៅទូទៅចំនួន១០ និងគោលដៅអនុវត្តចំនួន២។1
ចំណុចដៅមួយចំនួននៅក្នុងគោលដៅទី៨ មានទំនាក់ទំនងនឹងកម្ពុជាច្រើនជាងចំណុចដៅដទៃនៃគោលដៅនេះ។ ជាក់ស្តែង កម្ពុជាបានសម្រេច កំណើនផលិតផលក្នុងស្រុកសរុប ៧% ក្នុងមួយឆ្នាំសម្រាប់ប្រទេសតិចតួច (ចំណុចដៅទី៨.១) ដែលកើនឡើង៧,៣% ក្នុងឆ្នាំ២០១៨។2
តាមពិត សូចនាករ ជាក់លាក់សម្រាប់ចំណុចដៅនេះ គឺសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់មនុស្សម្នាក់។ ប៉ុន្តែទោះជាក្នុងលក្ខខ័ណ្ឌនេះ ក៏កម្ពុជាជាប់ចំណាត់ថ្នាក់ល្អគួរសមដែរ។ កំណើនប្រចាំឆ្នាំ ២០១៧ សម្រាប់មនុស្សម្នាក់នៅកម្ពុជាគឺ៥,៥%។ តួលេខនេះ គឺប្រៀបធៀបនឹងប្រទេសតិចតួច គឺ២,៥% និងជាមធ្យម៣,៩% សម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។3
ចំណុចដៅដែលទាក់ទងនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិត (ទី ៨.២ និង ៨.៣) បង្ហាញបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែងនៅក្នុង សន្ទស្សន៍ច្នៃប្រឌិតសកល (Global Innovation Index) ឆ្នាំ២០១៨ កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបគឺ៩៨ ក្នុងចំណោម ១២៦ប្រទេស។4
ផែ្នកខ្លះនៃចំណុចដៅមួយចំនួន ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសកម្ពុជារួចហើយ ដូចជា៖
● មាត្រា៣៦ នៃរដ្ឋធម្មនុញ្ញ ដែលមានល្បះមួយថ្លែងថា៖ “ប្រជាជនកម្ពុជាទាំងពីរភេទត្រូវទទួលបានប្រាក់ឈ្នួលស្មើគ្នាសម្រាប់ការងារដួចគ្នា”។5
● ច្បាប់ការងារ កំណត់អាយុអប្បបរមា សម្រាប់ការងារ ដែលទទួលបានប្រាក់បៀវត្សរ៍ ត្រឹម១៥ឆ្នាំ ហើយដាក់កំហិតលើពលកម្មដោយបង្ខំ។6 ដែលអាចអនុវត្តបានសម្រាប់ចំណុចដៅទី៨.៧។
● ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺទប់ស្កាត់ការជួញដូរមនុស្ស។7 ដែលទាក់ទងនឹងចំណុចដៅទី៨.៧។
ការដាក់បញ្ចូលចំណុចដៅមួយក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់មួយ មិនមានន័យថាចំណុចដៅនោះត្រូវ សម្រេចបាននៅក្នុងការអនុវត្តជាក់ស្តែងនោះឡើយ។
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ នៅក្នុងប្រទេសកម្ពុជា
មិនមានគោលដៅមួយណា នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា អាចអនុវត្តបានទេក្នុងឆ្នាំ២០១៥ សម្រាប់កំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ច នឹងអាចកើនឡើងតាមរយៈ ការកាត់បន្ថយភាពក្រីក្រ និងការធ្វើឲ្យការអប់រំប្រសើរឡើង សុខភាព និងចំណុចជាច្រើនទៀត។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៨ ដែលបង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍ ក៏អាចនាំមកនូវសេដ្ឋកិច្ចដែលខ្លាំងជាងមុន ប៉ុន្តែកម្ពុជាមិនបានកំណត់ចំណុចដៅសម្រាប់គោលដៅនេះទេ។8
គោលដៅសហស្សវត្សរ៍កម្ពុជា ដែលពាក់ព័ន្ធទៅនឹង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ជាងគេគឺ៖
● គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទី២ (អាចប្រៀបធៀបបានជាមួយនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៨.៦)
● គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទី៣ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។
ក្នុងគោលដៅនេះគឺមានចំណុចដៅច្រើនសម្រាប់ការងារស្ត្រីដែលទទួលបានប្រាក់កម្រៃខ្ពស់នៅក្នុងគ្រប់វិស័យទាំងអស់ (អាចប្រៀបធៀបបានជាមួយនឹងគោលដៅប្រកបដោយចីរភាព៨.៥) និងបញ្ចប់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ (អាចប្រៀបធៀបបានជាមួយនឹងគោលដៅប្រកបដោយចីរភាព៨.៧)។ វឌ្ឍនភាពត្រូវបានធ្វើឡើង ប៉ុន្តែគោលដៅឆ្នាំ២០១៥ មិនត្រូវបានសម្រេច។
ការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទី៣9
ល.រ. | សូចនាករ | ឯកតា | សមិទ្ធផល | ||||
២០០០ | ២០០៥ | ២០១០ | ២០១៥ជាក់ស្តែង | ២០១៥គោលដៅ | |||
៥ | ស្រី្តធ្វើការងារមានបៀវត្សរ៍ក្នុងគ្រប់វិស័យ | % | – | – | ៤២,២ | – | ៥០ |
៦ | សមាមាត្រស្រ្តីធ្វើការមានបៀវត្សរ៍ ក្នុងវិស័យកសិកម្ម | % | ៣៥,០ (១៩៩៨) | ៥២,២ | ៥៣,០ | ៤៥,៧ (២០១៣) | ៥០ |
៧ | សមាមាត្រស្រ្តីធ្វើការងារមានបៀវត្សរ៍ ក្នុងវិស័យឧស្សាហកម្ម | % | ៤៤ (១៩៩៨) | ៥៣,៣ | – | ៤៥,៤ | ៥០ |
៨ | សមាមាត្រស្រ្តីធ្វើការងារមានបៀវត្សរ៍ ក្នុងវិស័យសេវាកម្ម | % | ២១,០ (១៩៩៨) | ២៧,០ | ២៧,៤ | ៣២,០ (២០១៣) | ៥០ |
១៧ | ចំនួនដងការការពារអំពើហិង្សាលើស្រ្តីភេទ បែងចែកតាមបញ្ហា | ចំនួនដង | – | – | – | – | – |
ទិន្នន័យអំពីសូចនករឬចំណុចដៅនៃការបញ្ចប់អំពើហិង្សាលើយេនឌ័រ មិនត្រូវបានផ្តល់ឲ្យទេ។ ទោះជាយ៉ាងណា ក្របខ័ណ្ឌសម្រាប់ដោះស្រាយបញ្ហានេះត្រូវបានបង្កើតឡើង តាមរយៈ៖
● ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងការការពារជនរងគ្រោះ ឆ្នាំ២០០៥
● ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាទៅលើស្រី្តឆ្នាំ ២០១៤-២០១៨
ឯកសាររបស់រដ្ឋាភិបាលនៅឆ្នាំ២០១៨ ដែលដាក់ចេញនូវ គោលដៅប្រកបដោយចីរភាពកម្ពុជា បញ្ជាក់ថា “ការប្រយុទ្ធប្រឆាំង អំពើហិង្សាលើយេនឌ័រ គឺជាបញ្ហាប្រឈមមួយ ហើយការកត់សម្គាល់ទិន្នន័យ ដែលអាចជឿទុកចិត្តបានឲ្យ បានលឿនជា អាទិភាពចំបង”។10
ការធ្វើមូលដ្ឋានីយកម្មគោលដៅទី៨ នៅក្នុងប្រទេសកម្ពុជា
គោលដៅប្រកបដោយចីរភាពកម្ពុជា ត្រូវបានដាក់ចេញជាសារធារណៈ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ស្របពេលដែល គោលដៅប្រកបដោយចីរភាពទី៨ សាកល មានចំណុចដៅ១៧ និងសូចនាករ១៧ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី៨ មានចំណុចដៅ៥ និងសូចនាករ១២ (សូមមើលតារាងខាងក្រោម)។
ចំណុចដៅជាសាកល ដែលមិនត្រូវបានដាក់បណ្ចូលទៅក្នុង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា មាន៖
៨.៤ ពង្រឹងធនធានសាកលឲ្យមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ និងផលិតកម្ម ក៏ដូចជា ខិតខំប្រឹងប្រែងកាត់បន្ថយកំណើនសេដ្ឋកិច្ចដែលធ្វើឲ្យមានភាពរិចរិលនៃបរិស្ថាន។
៤.៥ ការងារដែលពេញលេញ និងមានផលិតភាព និងការងារសមរម្យសម្រាប់ស្ត្រី និងបុរសគ្រប់រូប បូករួមទាំងប្រជាជនវ័យក្មេង និងអ្នកដែលមានពិការភាព និងផ្តល់ជូននូវប្រាក់បៀវត្សរ៍ស្មើគ្នាសម្រាប់ការងារដែលមានតម្លៃដូចគ្នា។
៨.៦ បន្តកាត់បន្ថយសមាមាត្រនៃយុវវ័យដែលគ្មានការងារធ្វើ មិនទទួលបានការអប់រំឬការបណ្តុះបណ្តាល។
៨.៧ ចាត់វិធានការឲ្យបានរហ័ស និងមានប្រសិទ្ធិភាពដើម្បីលុបបំបាត់ពលកម្មដោយបង្ខំ ទាសភាពសម័យទំនើប ការជួញដូរមនុស្ស និងពលកម្មកុមារ៨.៨ ការពារសិទ្ធិពលកម្ម និងលើកកម្ពស់បរិស្ថានការងារ ដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។
៨.៨ ការពារសិទ្ធិពលកម្ម និងលើកកម្ពស់បរិស្ថានការងារ ដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។
៨.១០ ពង្រឹងសម្ថភាពរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីលើកទឹកចិត្តនឹងពង្រីកលទ្ធភាពប្រើប្រាស់ធនាគារ ធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា។
តារាងខាងក្រោមបង្ហាញពី ចំណុចដៅ និងសូចនាករ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលក្នុង គោលដៅប្រកបដោយចីរភាពកម្ពុជាទី៨។ វាទាក់ទងយ៉ាងខ្លាំងទៅនឹង ការគាំទ្រការកើនឡើងនៃសេដ្ឋកិច្ច ជំនួញ និងពាណិជ្ជកម្ម។
ចំណុចដៅ និងសូចនាករ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី៨៖11
ចំណុចដៅ | សូចនាករ | ២០១៩ | ២០២០ | ២០២៥ | ២០៣០ |
៨.១ ធ្វើឲ្យមានស្ថេរភាពកំណើនសេដ្ឋកិច្ចសម្រាប់មនុស្សម្នាក់ឲ្យស្របតាមលក្ខខណ្ឌជាតិ ជាពិសេសកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំយ៉ាងតិច ៧% នៅកម្ពុជា។ | ៨.១.១ អាត្រាកំណើនប្រចាំឆ្នាំនៃផលិផលក្នុងស្រុកសរុបពិត សម្រាប់មនុស្សម្នាក់ | ៧ | ៧ | ៧ | ៧ |
៨.២សម្រេចឲ្យបានផលិតភាពសេដ្ឋកិច្ចកម្រិតខ្ពស់ជាងមុនតាមរយៈ ការធ្វើពិពិតកម្មការបង្កើនកម្រិតបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងតាមរយៈការផ្តោតការយកចិត្តទុកដាក់លើតម្លៃបន្ថែមខ្ពស់ និងវិស័យនានាដែលផ្តល់ការងារធ្វើច្រើន។ | ៨.២.២ អត្រាកំណើននៃការចុះបញ្ជីពាណិជកម្ម ការចុះបញ្ជីម៉ាក ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដោយស្វ័យប្រវត្តកម្ម |
|
|
|
|
៨.២.២.១ អត្រាកំណើននៃការចុះបញ្ជីពាណិជ្ជកម្ម ដោយស្វ័យប្រវត្តកម្ម | ១៨៣,៣២ | ១៨៤,៨៩ | ១៩២,៧៣ | ២០០,៥៨ | |
៨.២.២.២ អត្រាកំណើននៃការចុះបញ្ជីម៉ាក ដោយស្វ័យប្រវត្តកម្ម | ១៨៩,៥៩ | ១៨៩,៣២ | ១៨៨,០១ | ១៨៦,៧០ | |
៨.២.២.៣ អត្រាកំណើននៃការចុះវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដោយស្វ័យប្រវត្តកម្ម | ២២២,៨៩ | ២២៨,៦៤ | ២៥៧,៤៣ | ២៨៦,២២ | |
៨.២.៣ ការកែច្នៃឬអភិវឌ្ឍផលិតផល ទាំងទំនិញ និងសេវាកម្មឲ្យអស់សក្តានុពលតាមទស្សនាទាននៃការជំរុញចលនា ភូមិ១ ផលិតផល១ | |||||
៨.២.៣.១ ចំនួនប្រភេទផលិតផលទំនិញ និងសេវាកម្ម ដែលបានកែច្នៃឬអភិវឌ្ឍ និងបានបញ្ចូលទៅក្នុងការជំរុញចលនាភូមិ១ ផលិតផល១ | ១២៥ | ១៧៥ | ៣០០ | ៥០០ | |
៨.២.៣.២ ចំនួនប្រភេទផលិតផលទំនិញ និងសេវាកម្ម ដែលបានកែច្នៃឬអភិវឌ្ឍហើយត្រូវបានលើកកម្ពស់ស្តង់ដាតាមទស្សនាទាន ភូមិ១ ផលិតផល១ ពីកម្រិតទាបទៅខ្ពស់ | ៥០ | ៧៥ | ២០០ | ៣៥០ | |
៨.៣ លើកកម្ពស់គោលនយោបាយតម្រង់ទិសការអភិវឌ្ឍ ដែលគាំទ្រសកម្មភាពផលិតកម្ម បង្កើតការងារសមរម្យ សហគ្រិនភាព ការច្នៃប្រឌិត និងនវានុរត្តន៍ និងលើកទឺកចិត្តក្នុងការចុះបញ្ជីជាផ្លូវការ និងកំណើន សហគ្រាសមីក្រូតូច និងមធ្យុម រួមទាំង តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុ។ | ៨.៣.១ អត្រាកំណើននៃចំនួនក្រុមហ៊ុនចុះបញ្ជីជាសមាជិកសភាពាណិជ្ជកម្ម |
|
|
|
|
៨.៩ ត្រឹមឆ្នាំ២០៣០ បង្កើត និងអនុវត្តគោលនយោបាយ សម្រាប់លើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលបង្កើតការងារ និងលើកកម្ពស់វប្បធម៌និងផលិតផលក្នងស្រុក។ | ៨.៩.១ អត្រានៃការួមចំណែកដោយផ្ទាល់ពីវិស័យទេសចរណ៍ ទោក្នុងផលិតផលក្នុងស្រុកសរុប | ១៣,០ | ១៣,៥ | ១៣ | ១៣,៥ |
៨.៩.២ សមាមាត្រនៃចំនួនកម្មករនិយោជិតធ្វើការក្នុងវិស័យទេសចរណ៍ និងចំនួនអ្នកធ្វើការសរុប | ៧,០ | ៧,៥ | ៨,០ | ១១,០ | |
៨.a បង្កើនហិរញ្ញប្បទានសម្រាប់គាំទ្រវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា រួមទាំងតាមរយៈក្របខ័ណ្ឌលើកកម្ពស់ការធ្វើសមាហរណកម្មសម្រាប់ជំនូយបច្ចេកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ | ៨.a.១ ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់រិស័យពាណិជ្ជកម្ម ដែលប្តេជ្ញាផ្តល់ដល់កម្ពុជា | ០,០១៥ | ០,០១៤ | ០,០១០ | ០,០០៨ |
ចំណាំ៖ គោលដៅអភិវឌ្ឍប្រកដោយចីរភាពទី៨មានទំនាក់ទំនងជាមួយគោលដៅដទៃទៀតដូចជា គោលដៅទី៤ ជាក់ស្តែង ភាពរីកចម្រើនក្នុងវិស័យ អប់រំ ការស្រាវជ្រាវ និងការច្នៃប្រឌិតអាចនាំឱ្យមានកំណើនសេដ្ឋកិច្ចនិងកំណើនការងារ។
មធ្យោបាយនៃការអនុវត្តគោលដៅប្រកបដោយចីរភាពទី៨ នៅក្នុងប្រទេសកម្ពុជា
គោលដៅប្រកដោយចីរភាពកម្ពុជា រួមបញ្ជូលគោលដៅអនុវត្ត ៨a “បង្កើនហិរញ្ញប្បទានសម្រាប់គាំទ្រវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជា រួមទាំងតាមរយៈក្របខ័ណ្ឌលើកកម្ពស់ការធ្វើសមាហរណកម្មសម្រាប់ជំនូយបច្ចេកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្ម”។ សូចនាករសម្រាប់គោលដៅអនុវត្តនេះគឺ ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់រិស័យពាណិជ្ជកម្ម ដែលប្តេជ្ញាផ្តល់ដល់កម្ពុជា ដែលត្រូវបានវាស់វែងដោយ ការផ្តល់ជំនួយផ្លូវការសរុប ដល់វិស័យពាណិជ្ជកម្មក្នុងមួយឆ្នាំបើប្រៀបធៀបទៅនឹងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។12 ចំនួនមូលដ្ឋានសម្រាប់ ឆ្នាំ២០១៦ គឺ០,០១៨%។ គោលដៅដែលចង់បានគឺ ០,០១៤% សម្រាប់ឆ្នាំ២០១០ ០,០១០% សម្រាប់ឆ្នាំ ២០២៥ និង ០,០០៨% សម្រាប់ឆ្នាំ ២០៣០។13 តួលេខនេះនឹងត្រូវបានគណនាជាប្រចាំឆ្នាំដោយ ក្រុមប្រឹក្សាស្ដារនីតិសម្បទានិងកម្ពុជា និងក្រុមប្រឹក្សាកម្ពុជា។14
រដ្ឋាភិបាលបាននិយាយថា “ការដាក់បញ្ចូលគោលដៅប្រកដោយចីរភាពកម្ពុជា ទៅក្នុងផែនការគោលនយោបាយ និងធនធាននៅកម្ពុជា តម្រូវឲ្យមានការដាក់បញ្ចូលក្របខ័ណ្ឌក្នុងការបង្កើតគោលនយោបាយបច្ចុប្បន្ន និងការរៀបចំរដ្ឋបាល។15 ជាក់ស្តែង រដ្ឋាភិបាលបាននិងកំពុងធ្វើការដើម្បីបញ្ចូលក្របខណ្ឌអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០៣០16 និងទៅក្នុងដំណើរការរៀបចំថវិការបស់រដ្ឋ។
ការរៀបចំថវិកាសម្រាប់គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា គឺជាបញ្ហាប្រឈមធំមួយ ជាពិសេស នៅពេលដែលបទពិសោធន៍របស់កម្ពុជាជាមួយនឹងគោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា បានបង្ហាញពីផលវិបាកក្នុងការព្យាយាមការចំណាយដែលត្រឹមត្រូវ លើវិស័យនានាសម្រាប់រយៈពេលពេលយូរ។
កម្មវិធីប្រកបដោយចីរភាពកម្ពុជា នឹងមិនត្រូវបានអនុវត្តក្នុងការជម្រុញឆ្លងកាត់ក្រុមប្រឹក្សាភិបាលនោះទេ៖ រដ្ឋាភិបាលបាននិយាយថា “…ចំណាត់ថ្នាក់និងការតម្រឹមគោលដៅខ្លះៗ ហើយភាគច្រើន គោលដៅនិងមិនអាចជៀសបាន ហើយចាំបាច់…”17 វានឹងលើកយកកិច្ចការងារដែលមិនទាន់សម្រេចបាននៅក្នុងគោលដៅសហស្សតរ៍ (ចំណុចដៅដែលមិនអាចសម្រេចបាន) សមគ្នារវាង គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា និងគោលបំណងជាតិថ្មីដែលមានស្រាប់និងគោលនយោបាយនិងគោលនយោបាយដែលជំរុញឱ្យមានវឌ្ឍនភាពក្នុងរបៀបវារៈទាំងអស់របស់ គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា។
បញ្ហាប្រឈមធំៗទាក់ទងនឹងធនធាននឹងកើតមានក្នុងការអនុវត្ត គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា។ ដូចគ្នានេះដែរ ការអនុវត្តដើម្បីសម្រេចបានចំណុចដៅ និងតម្រូវឲ្យមានការពង្រីកការវិនិយោគនិងធនធាន។ ម្យ៉ាងវិញទៀត ខណៈភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាបោះជំហ៊ានទៅរកការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច លំហូរនៃជំនួយថវិកា ដែលជាផ្នែកមួយដ៏សំខាន់នៃថវិកា និងត្រូវកាត់បន្ថយ។
ការត្រួតពិនិត្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ នៅក្នុងប្រទេសកម្ពុជា
ទំនួលខុសត្រូវជាទូទៅ របស់ការត្រួតពិនិត្យនិងវាយតម្លៃថា្នក់ជាតិ ស្ថិតនៅក្រោម ក្រសួងផែនការ។ ក្រសួងនេះនឹងប្រមូលទិន្នន័យ និងផ្តល់នូវរបាយការណ៍ប្រចាំឆ្នាំនិងរៀបរាល់ប្រាំឆ្នាំម្តង។18
ភ្នាក់ងារឬប្រភព នៃទិន្នន័យសម្រាប់សូចនាការនៃ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី៨ មាន៖
៨.១.១ ក្រសួងនិងភ្នាក់ងារដែលពាក់ព័ន្ធ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨.២.២ ក្រសួងពាណិជ្ជកម្ម ឬទិន្នន័យរដ្ឋបាលនៃក្រសួងពាណិជ្ជកម្ម
៨.២.៣ គណកម្មការជាតិសម្រាប់ការផ្សព្វផ្សាយភូមិមួយ ផលិតផលមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ឬទិន្នន័យរដ្ឋបាលនៃគណកម្មការជាតិសម្រាប់ការផ្សព្វផ្សាយភូមិមួយ ផលិតផលមួយ
៨.៣.១ ក្រសួងពាណិជ្ជកម្ម ឬទិន្នន័យរដ្ឋបាលនៃក្រសួងពាណិជ្ជកម្ម
៨.៩.១ ក្រសួងទេសចរណ៍ ឬការស្ទង់មតិអ្នកទេសចរ
៨.a.១ ក្រុមប្រឹក្សាស្ដារនីតិសម្បទានិងកម្ពុជា / មូលដ្ឋានទិន្នន័យ ជំនួយផ្លូវការ
របស់កម្ពុជា
សមត្ថភាពនិងប្រព័ន្ធទិន្នន័យនៃភា្នក់ងារដែលមានទំនួលខុសត្រូវទាំងអស់ និងត្រូវបានពង្រឹងតាមរយៈយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍស្ថិតិ។
សូចនាការមួយចំនួននឹងស្រួលរាយការណ៍ ដោយសារក្របខណ្ឌនៃការវាស់វែងរបស់ពួកវា ត្រូវបានបង្កើតឡើងយ៉ាងល្អ និងមានរួចជាស្រេចហើយ អាត្រាកំណើននៃផលិតផលក្នុងស្រុកសរុប ជាឧទាហរណ៍ដ៏ល្អមួយ។ ការវាស់វែងសូចនាករផ្សេងៗ នឹងតម្រូវឲ្យមាន ការងារ ឧទាហរណ៍ ចំនួននៃទំនិញ និងសេវាកម្មដែលបានដំណើរការ ឬបង្កើតដោយមានលក្ខណៈស្តង់ដារ ភូមិមួយផលិតផលមួយ។
ប្រធានបទទាក់ទង
ឯកសារយោង
- 1. វេទិការចំណេះដឹងស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៨។”គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨“។ចូលអានថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។
- 2. ធនាគារអាស៊ី ឆ្នាំ២០១៩។ “ទស្សនៈអាស៊ី ឆ្នាំ២០១៩“។ ចូលអាន ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩
- 3. ទិន្នន័យធនាគារពិភពលោក ឆ្នាំ២០១៩។ “កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់មនុស្សម្នាក់ (ភាគរយប្រចាំឆ្នាំ)“។ ចូលអានថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។
- 4. សាកលវិទ្យាល័យ Cornell សាលាពាណិជ្ជកម្ម INSEAD និង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០១៨។ “សន្ទស្សន៍ច្នៃប្រឌិតសកល ឆ្នាំ២០១៨”។ ចូលអានថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩
- 5. ”រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ឆ្នាំ១៩៩៣“។ ចូលអានថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩
- 6. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ១៩៩៧។ “ច្បាប់ការងារ“។ ចូលអានថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩
- 7. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០០៨។ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ចូលអានថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩
- 8. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨។ “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា”។ ចូលអានថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩
- 9. ដូចឯកសារយោងខាងលើ
- 10. ដូចឯកសារយោងខាងលើ
- 11. ព្រះវាជាណាចក្រកម្ពុជា ឆ្នាំ២០១៨ “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា”។ ចូលអានថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩
- 12. ព្រះវាជាណាចក្រកម្ពុជា ឆ្នាំ២០១៨។ “គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា”។ ចូលអានថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
- 13. ដូចឯកសារយោងខាងលើ
- 14. ដូចឯកសារយោងខាងលើ
- 15. ដូចឯកសារយោងខាងលើ
- 16. ប៉ុច សុវណ្ណឌី ឆ្នាំ២០១៧។ “SDG Localisation into Cambodian Context Progress, M&E Framework and Next Step”។ ចូលអានថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
- 17. ព្រះវាជាណាចក្រកម្ពុជា ឆ្នាំ២០១៨។ “គោលដៅអភិវឌ្ឍប្រកដោយចីរភាពកម្ពុជា”។ចូលអានថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
- 18. ដូចឯកសារយោងខាងលើ