កិច្ចសហប្រតិបត្តិការ
ក្រសួងអប់រំ យុវជន និងកីឡា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថាន គ្រប់គ្រង បូព៌ា – បស្ចឹម (EWMI) និង ក្រសួង អប់រំ យុវជន និងកីឡា (MoEYS) បានចុះអនុស្សរណៈយោគយល់ (MoU) ថ្មីមួយ ក្នុងគោលបំណងពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីក្លាយខ្លួនជា “ឃ្លាំងសម្រាប់ធនធានអប់រំនិងទិន្នន័យអប់រំរដ្ឋបាល” ។
World Resources Institute
ជាអង្គការស្រាវជ្រាវសកល “ដែលប្រែគំនិតទៅជាសកម្មភាពនៅចំណុចប្រស័ពនៃបរិស្ថាន ឱកាសសេដ្ឋកិច្ច និងសុខុមាលភាពរបស់មនុស្ស”។
DW Akademie
ជាស្ថាប័នឈានមុខគេរបស់អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ DW Akademie និង អូឌីសីុ សហការគ្នាដើម្បីបណ្តុះបណ្តាលអ្នកការសែត នៅក្នុង សិក្ខាសាលា “Data-driven journalism” ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាឆ្នាំ២០១៤។ វគ្គបណ្តុះបណ្តាលនេះត្រូវបានចងក្រងទុកជាឯកសារនៅលើគេហទំព័រ ddjtraining.org ។
សមាគមធាងត្នោត (STT)
STT គឺផ្តល់ជំនួយជាបច្ចេកទេស ស្តីពីបញ្ហាលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ អ្នកក្រីក្រ ព្រមទាំងពិភាក្សា និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទីក្រុង។ សមាគមធាងត្នោតជាដៃគូសហការរបស់អូឌីសីុនៅក្នុង វគ្គសិក្សាការរៀបចំផែនការដីធ្លី៖ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូលនៃការរៀបចំផែនការដីធ្លី។
GIZ
GIZ ផ្តល់សេវាក្នុងវិស័យកិច្ចសហប្រតិបត្តិការជាអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅទូទាំងពិភពលោក។ អូឌីស៊ីជាអ្នកសម្របសម្រួលគម្រោង “ការច្នៃប្រឌិតសម្រាប់សិទ្ធិមនុស្ស” នៅឆ្នាំ ២០១៤។ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងសាកល្បងជាច្រើន ដែលអនុវត្តដោយ GIZ និង DW Akademie ។ គម្រោងទាំងនេះមានគោលបំណងពង្រឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៍មាននៅទូទាំងពិភពលោក។
Global Forest Watch
Global Forest Watch របស់ WRI ជាប្រព័ន្ធអន្តរកម្មសម្រាប់ឃ្លាំមើល និងជូនដំណឹងព្រៃឈើ ដែលបានរចនាឡើងដើម្បីលើកកម្ពស់ដមនុស្សគ្រប់ទីកន្លែង ដោយផ្តល់ព័ត៍មានដើម្បីឱ្យពួកគេអាចគ្រប់គ្រង និងអភិរក្សព្រៃឈើឱ្យបានល្អប្រសើរជាងមុន។ អូឌីស៊ីនិង GFW សហការលើការចែករំលែកទិន្នន័យអំពីគម្របព្រៃឈើ និងការប្រើប្រាស់ដី។
People in Need (ភីន)
ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសឆេក ផ្តល់នូវការជួយសង្គ្រោះ និងជំនួយអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨។ ភីន ជាដៃគូសហការរបស់អូឌីសីុនៅក្នុង វគ្គសិក្សាការរៀបចំផែនការដីធ្លី៖ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូលនៃការរៀបចំផែនការដីធ្លី ។
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW)
គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការផ្តោតទៅលើការអភិរក្សធម្មជាតិនិងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។ អូឌីសីុ និងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានបង្កើតភាពជាដៃគូរួមគ្នាដើម្បីផលិតផែនទីកម្ពុជា ឆ្នាំ២០១៣។
សាកលវិទ្យាល័យ Columbia University
អូឌីស៊ី និងនាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ របស់ សាកលវិទ្យាល័យ Columbia University បានបង្កើតកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីប្រមូលទិន្នន័យ និងអធិប្បាយអំពី និន្នាការដែលទាក់ទងទៅនឹងម្ចាស់ជំនួយ ប្រទេសជាដៃគូ និងជំនួយអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ គឺចងភ្ជាប់ទៅនឹង សិក្ខាសាលាស្តីអំពីការអនុវត្តនៅក្នុងវិស័យអភិវឌ្ឍន។
William and Marry
អូឌីស៊ី និងសាលាច្បាប់ William and Marry សហការគ្នាដើម្បីធ្វើការស្រាវជ្រាវផ្នែកច្បាប់និងកអភិវឌ្ឍធនធានចំនេះដឹង ក្នុងគេហទំព័ររបស់អង្គការ អូឌីស៊ី ។
សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS)
គឺជាគ្រឹះស្ថានអប់រំមួយក្នុងចំនោមគ្រឹះស្ថានឧត្តមសិក្សាកំពូលនានានៅតំបន់អាស៊ី និងនៅក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ ២០១៦ មក សាកលវិទ្យាល័យ NUS បានចូលរួមសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយផ្តល់ឱកាសចុះកម្មសិក្សាដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យនេះ។ ការិយាល័យទំនាក់ទំនងអន្តរជាតិរបស់សាកលវិទ្យាល័យ NUSផ្តល់ឱកាសដល់និស្សិតខ្លួនចុះកម្មសិក្សាអន្តរជាតិពីរដងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ដល់កក្កដា និងពីខែកញ្ញា ដល់ខែធ្នូ។ និស្សិតដែលចុះកម្មសិក្សានឹងធ្វើការងារនៅក្នុងការិយាល័យរបស់អូឌីស៊ី ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ រួមទាំងការធ្វើដំណើរទៅតាមបណ្តាខេត្តនានាម្តងម្កាលសម្រាប់ការងារ និងសកម្មភាពផ្សព្វផ្សាយនានា។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដេប៉ាតឺម៉ង គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតឡើងដើម្បី បំពេញតម្រូវការធនធានមនុស្ស នូវចំនេះដឹង និងជំនាញជាក់លាក់ ក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សនិងអភិវឌ្ឍ ព្រមទាំងវិស័យគ្រប់គ្រងបរិស្ថាន។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និង ដេប៉ាតឺម៉ង់ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការគ្នា តាមរយៈ ការផ្តល់ឱកាសដល់និស្សិតរបស់ដេប៉ាតឺម៉ង់ ដែលកំពុងសិក្សា ចុះកម្មសិក្សាជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ និស្សិត នឹងធ្វើការជាមួយ បុគ្គលិកអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) នៅការិយាល័យ ព្រមទាំងចូលរួមសកម្មភាពទៅតាមខេត្តមួយចំនួន។ ការចូលរួមរបស់និស្សិត គឺទៅតាមបទពិសោធន៍ ចំណេះដឹង និងចំណាប់អារម្មណ៍ លើការងារដែលអាចជួយបាន និងតម្រូវតាមការចាត់ចែងរបស់បុគ្គលិក។