បរិស្ថាន និងធនធានធម្មជាតិ

Photo: Asian Development Bank, CC BY-NC-ND 2.0

បឹងទន្លេសាប​ នៃប្រទេសកម្ពុជា។ រូបភាព ថតដោយធនាគារអភិវឌ្ឍន៍អាស៊ី, ១៣ វិច្ឆិកា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

បរិស្ថានរបស់ប្រទេសកម្ពុជា ផ្ដល់នូវធនធានធម្មជាតិ រួមមាន ព្រៃឈើ ផ្លូវទឹក រុក្ខជាតិ និងសត្វព្រៃ។  ធនធានធម្មជាតិ ក៏រួមបញ្ចូលផងដែរនូវ រ៉ែ ថាមពល និងឧស្សាហកម្មនិស្សារណកម្ម។ បរិស្ថាន ​​​​គ្របដណ្តប់​ដោយទេសភាព​ផ្សេងៗគ្នា យ៉ាងហោចណាស់ ចំនួន០៧នៅទូទាំងប្រទេស។

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា ​ពឹង​ផ្អែក​លើ ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ ​ដើម្បី​ចិញ្ចឹម​ជីវិត។  ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ មាន​សារៈសំខាន់​ណាស់។

បរិស្ថានរបស់ប្រទេសកម្ពុជា ក៏ត្រូវបានចាត់ទុកជាធនធានមួយសម្រាប់ពិភពលោក។  ជាផ្នែកមួយ នៃតំបន់ឥណ្ឌូចិនភូមា ប្រទេសកម្ពុជា គឺជាទីកំណប់ធនធានជីវចម្រុះ និងជាប្រទេសដែលមានរុក្ខជាតិ សត្វកម្រ និងសត្វជិតផុតពូជចំនួន ២,៤៤៩​​ ប្រភេទ។1 ទោះយ៉ាងណាក្តី ការអភិវឌ្ឍសេដ្ឋកិច្ច បានបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៩០​​ ជាងមកម៉្លេះ។ 

ទោះបីជាភូមិសាស្រ្តរបស់ប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់ដោយដោយតំបន់ទំនាបកណ្តាល ប្រហែលបីភាគបួននៃប្រទេសកម្ពុជា មានទេសភាពខុសៗគ្នាជាច្រើនផ្សេងទៀត គឺ ព្រៃតំបន់ខ្ពង់រាប (រួមមានតំបន់ភ្នំក្រវាញ ដងរែក និងភ្នំឆ្លូង ព្រៃលិចទឹក បឹងទន្លេសាប និង ប្រព័ន្ធទន្លេមេគង្គ វាលទំនាប ខាងកើត ឬតំបន់ខ្ពង់រាប ព្រៃឈើកណ្តាល តំបន់ឆ្នេរសមុទ្រដែលរួមមានដីល្បាប់ កោងកាង និង កោះ ឈូងសមុទ្រថៃ។

ប្រហែលពីរភាគបីនៃប្រទេសកម្ពុជា រួមមាន បឹងទន្លេសាប ដែលស្ថិតនៅក្នុងអាងទន្លេមេគង្គ គឺជាបរិស្ថាន និង ប្រព័ន្ធអេកូឡូស៊ី រួមចំណែកយ៉ាងសំខាន់ដល់សុខមាលភាពនៃតំបន់មេគង្គទាំងមូល ជាពិសេសតំបន់ ដីសណ្តទន្លេមេគង្គ ។ កាលដើមឆ្នាំ ២០០១ អង្គការស្បៀងអាហារនិងកសិកម្ម បានគូសបញ្ជាក់ពី ការផ្លាស់ប្តូរប្រព័ន្ធអេកូទន្លេសាបដែលបាននាំយកមកនូវកំណ​ល្បាប់​ម៉ដ្ឋ គីមីកសិកម្ម ការបំពុល ផ្សេងៗ បម្រែបម្រួល ធារាសាស្ត្រ ការស្រោចស្រព និងការដឹកជញ្ជូន ហើយជាការពិត ការផ្លាស់ប្តូរទាំងនេះ នឹងមានផលប៉ះពាល់វិជ្ជមានផង និងអវិជ្ជមានផង ដល់ប្រព័ន្ធទន្លេមេគង្គទំាងមូល។2

គោលនយោបាយបរិស្ថាន

ក្រសួងបរិស្ថាន ជាអ្នកទទួលខុសត្រូវចំពោះការអនុវត្តច្បាប់បរិស្ថាន និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ស្រប ទៅនឹងអាណត្តិក្នុងរដ្ឋធម្មនុញ្ញដែល រដ្ឋបានទទួលខុសត្រូវក្នុងការ​ “ការពារបរិស្ថាន និងតុល្យភាពនៃធន ធានធម្មជាតិដ៏បរិបូរណ៍”។ 3

នា​យក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន បានចេញផ្សាយ គោលនយោបាយការចូល​រួមចំណែករបស់កម្ពុជា ដើម្បី​អនុវត្ត​ក្រប​ខ័ណ្ឌ​អនុ​សញ្ញា​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (INDC) របស់ខ្លួន កាលពីខែ តុលា ឆ្នាំ ២០១៥ ដែលផ្តោតសំខាន់លើការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ឱ្យបាន ២៧ ភាគរយ ពីកម្រិតស្ថានភាពដដែល ដែលបានព្យាករសម្រាប់ឆ្នាំ ២០៣០ លើសពី នេះ គោលនយោបាយនេះ បានកំណត់គោលដៅមួយក្នុងការបង្កើននូវគម្របព្រៃឈើ ៦០ ភាគរយ នៃផ្ទៃដី សរុបនៅឆ្នាំ ២០៣០។ ​ មុនពេល ចេញផ្សាយ គោលនយោបាយនេះ ការចំណាយលើ ការប្រែប្រួល អាកាសធាតុ ត្រូវបានកំណត់ថានឹងកើនឡើង ១.៥ ភាគរយនៃ ផលិតផល ក្នុងស្រុកសរុប នៅឆ្នាំ ២០១៨។ 4

មាន​ឯកសារ​យុទ្ធសាស្ត្រ​ជា​ច្រើន​ផ្ដោត​លើ​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើនការងារ សមធម៌ និង​ប្រសិទ្ធិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​ការពារ​បរិស្ថាន។ គោលដៅ​អភិវឌ្ឍន៍​​សហស្សវត្សរ៍​របស់​កម្ពុជា មាន​ចំណុច​ដៅ​មួយ​ថា​ “​បញ្ចូល​គោលការណ៍​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព ទៅ​ក្នុង​គោល​នយោបាយ និង​កម្ម​វិធី​ជាតិ និង​បង្កើន​ធនធាន​បរិស្ថាន”5 ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ) សម្រាប់​ឆ្នាំ​ ២០១៤-២០១៨ មាន​ចែង​ពី​សារៈសំខាន់​នៃ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។6

នៅ​ឆ្នាំ​១៩៩៣ ព្រះ​រាជក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ការពារ​ធម្ម​ជាតិ ដែល​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន សម្គាល់​តំបន់​ការពារ​ ២៣ ដែល​នៅ​ពេល​នោះ​គ្រប​ដណ្ដប់​ជាង​​​ ១៨​ ភាគរយ ​នៃ​ផ្ទៃ​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។7 ព្រះ​រាជក្រឹត្យ​នេះ​ចែក​តំបន់​ការពារ​ជា​បួន​ប្រភេទ៖

  • ឧទ្យាន​ធម្មជាតិ
  • ដែន​ជម្រក​សត្វ​ព្រៃ
  • តំបន់​ការពារ​ទេសភាព
  • តំបន់ប្រើប្រាស់ច្រើនយ៉ាង

ស​ន្ទ​ស្សន៍​អភិបាលកិច្ច​ធនធាន​របស់​កម្ពុជា​ “​ធ្លាក់​មក​ត្រឹម​លេខ​ ៣០”​ នៃ​ ១០០​ ពិន្ទុ​ ក្នុង​ឆ្នាំ​ ២០១៧​ ជា​ប្រទេស​ជាប់​ចំ​ណាត់​ថ្នាក់​ទី​ ៧៩​ ក្នុង​ចំណោម​ ៨៩​ ប្រទេស​ និង​  ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី​ ១៤​ ក្នុង​ចំណោម​ ១៥​ ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ពិន្ទុ​សម្រាប់​ការ​រុករក​រ៉ែ​មាស​នៅ​ដំណាក់កាល​ដំបូង​ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ ពី​ការ​ចាត់​ថ្នាក់​នៅ​មាន​ភាព​កម្សោយ​ ចំពោះ​ថវិការ​ជាតិ​ និង​អាជ្ញាប័ណ្ណ​ជា​ពិសេស​។​8

គុណតម្លៃបរិស្ថាន

រដ្ឋាភិបាលបានទទួលស្គាល់នូវការចូលរួមចំណែកទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅក្នុងវិស័យផ្សេងៗ នៃធនធានបរិស្ថាន និងធម្មជាតិរបស់ជាតិ ។ គោលនយោបាយវិស័យព្រៃឈើជាតិ សម្គាល់នូវការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ដែលស្ថិតក្នុងចំណោមកត្តាចលករពីរនៅក្នុងសកម្មភាព គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។9 ទោះយ៉ាងណាក្តី របាយការណ៍មួយចំនួន បានឱ្យដឹងថាទោះបីជាមាន ក្របខ័ណ្ឌច្បាប់មួយដែលរឹងមាំសម្រាប់បរិស្ថានក៏ដោយ ក៏របាយការណ៍នោះ មិនត្រូវបាន អើពើ ឬ បោះជំហានទៅម្ខាងទៀតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី។10

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការជួលព្រៃឈើនៅប្រទេសកម្ពុជា (តម្លៃឈើដែលផលិតបាន ដកនឹងថ្លៃចំណាយក្នុងការផលិត) មានតម្លៃប្រមាណ ៤.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ នៅឆ្នាំ ២០១៣11 ដែលស្មើនឹង ៦៧០ លានដុល្លាសហរដ្ឋអាមេរិច ដោយផ្អែកលើផលិតផលក្នុង ស្រុកសរុប ឆ្នាំ ២០១៣។12

ការអភិរក្សបរិស្ថាន បានចូលរួមចំណែកដោយប្រយោល ដល់ចំណូលបានមកពីវិស័យទេសចរណ៍ តាម រយៈកម្មវិធីអេកូទេសចរណ៍​ ដែលទាក់ទាញភ្ញៀវទេសចរបានចំនួន ១.៣ ភាគរយ នៃចំនួន ភ្ញៀវទេសចរ ទាំងអស់ នៅក្នុងឆ្នាំ ២០១៤។ ក្នុងឆ្នាំនោះដែរ វិស័យទេសចរណ៍ បានចូលរួមចំណែកនូវទឹកប្រាក់ ២.៧៣៦ ពាន់លាន ដុល្លារសហរដ្ឋអាមេរិចដល់សេដ្ឋកិច្ច។13

ក្រៅពីគុណតម្លៃខាងហិរញ្ញវត្ថុទៅលើបរិស្ថាន តំបន់ទេសភាពបែបធម្មជាតិរបស់ជាតិ មានគុណតម្លៃផ្នែក វប្បធម៍ និងជំនឿដ៏ខ្ពង់ខ្ពស់ដល់ក្រុមជនជាតិដើមភាគតិចរបស់ប្រទេស ។ ឧទាហរណ៍ បណ្តាញសហ គមន៍ព្រៃឡង់ បានរាយការណ៍ថា មានជនជាតិដើមភាគតិចគួយ ប្រមាណ ២០០,០០០ នាក់ ពឹង អាស្រ័យលើតំបន់ព្រៃកណ្តាល ឬហៅថា ព្រៃឡង់ សម្រាប់ជីវភាពរស់នៅ និងទំនៀមទំលាប់ប្រពៃណី ផ្នែកសង្គម និងជំនឿរបស់ពួកគេ ដែលបានផ្សាភ្ជាប់ទៅនឹងព្រៃឈើ។14 សហគមន៍ជនជាតិដើមភាគតិច និងខ្មែរ បានអះអាងស្រដៀងគ្នានេះ នៅទូទាំងប្រទេស។

ប្រទេសកម្ពុជា មានជីវៈចម្រុះដ៏សម្បូរបែប រួមមាន សត្វ និង រុក្ខជាតិចម្រុះជាច្រើនប្រភេទ និងមានធនធាន ព្រៃឈើ ដែលប្រជាជនក្រីក្រជាច្រើននៅតាមជនបទ ពឹងអាស្រ័យលើសម្រាប់ចិញ្ចឹមជីវិត របស់ពួកគេ។ ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនធានព្រៃឈើ កាន់តែស្ថិតនៅក្រោម សម្ពាធពីការប្រើប្រាស់ ដីសេដ្ឋកិច្ច ខ្លាំងឡើងៗ។ ទន្ទឹមនឹងនោះ ប្រទេសកម្ពុជា ជាប្រទេសងាយរងគ្រោះទៅនឹងផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុដោយសារតែ សមត្ថភាពនៃការបន្សាំនៅទាប។ ប្រជាជននៅតាមជនបទ ភាគច្រើន ស្ថិតក្នុងហានិភ័យ ដោយសារព្រឹត្តិការណ៍ អាកាសធាតុបំផ្លិចបំផ្លាញ ជាពិសេស ទឹកជំនន់ និងគ្រោះរាំងស្ងួត។15

ទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ

 ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ១៥ តុលា ២០១៥

ឯកសារយោង

  • 1. សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ​ និងធនធានធម្មជាតិ (IUCN). “បញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង របស់អង្គការ IUCN”. ចូលអាន ៣០ កញ្ញា ២០១៥.[ភាសាអង់គ្លេស] www.iucnredlist.org/search/link/560b9516-f31cfec4
  • 2. Dirk Lambert. អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ. ២០០១. “ការនេសាទនៅបឹងទន្លេសាប ករណីសិក្សាស្តីពីការនេសាទមងក្រឡានៅតំបន់លិចទឹក”. ចូលអាន ៣០ កញ្ញា ២០១៥.[ភាសាអង់គ្លេស] www.fao.org/docrep/004/ab561e/ab561e00.htm
  • 3. រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាត្រា ៥៩
  • 4. Alessandro Marazzi Sassoon. “ទីដៅបម្រែបម្រួលអាកាសធាតុដាក់គោលដៅខ្ពស់”. ភ្នំពេញប៉ុស្តិ៍, ២ តុលា​ ២០១៥។ ចូលអាន ១៤ តុលា ២០១៥. [ភាសាអង់គ្លេស] www.phnompenhpost.com/national/climate-change-targets-aim-high
  • 5. ក្រសួងផែនការ គោលដៅអភិវឌ្ឍសហវត្សកម្ពុជា (CMDGs). ចូលអាន ២៨ ធ្នូ ២០១៤. www.mop.gov.kh/home/cmdgs/tabid/156/default.aspx
  • 6. ក្រសួងផែនការ. “ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ) សម្រាប់​ឆ្នាំ​ ២០១៤-២០១៨.” ចូលអាន ២៨ ធ្នូរ ២០១៤. www.mop.gov.kh/LinkClick.aspx?fileticket=XOvSGmpI4tE%3d&tabid=216&mid=705
  • 7. សុជាតា លក្ខិណា សាន. “បង្ហាញពីជ័យជម្នៈ​​៖ ការវាយតម្លៃតំបន់ការពារសហគមន៍ នៅកម្ពុជា”, នៅក្នុង Sango Mahanty, Jefferson Fox, Michael Nurse, Peter Stephen, និង Leslie McLees. “ការធ្វើឱ្យមានតុល្យភាព សមភាពក្នុងការគ្រប់គ្រងធនធាន ធម្មជាតិនៅសហគមន៍ នៅក្នុងតំបន់អាស៊ី” RECOFTC (មជ្ឈមណ្ឌលបណ្តុះបណ្តាលព្រៃឈើ សហគមន៍ក្នុងតំបន់​ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក), មជ្ឈមណ្ឌលបូពា៍ បស្ចឹម នៅទីក្រុង ហូណូលូលូ ឆ្នាំ ២០០៦.
  • 8. ​វិទ្យាស្ថាន​គ្រប់គ្រង​ធនធានធម្មជាតិ​.​ “​ប្រទេស​នានា​៖​ ប្រទេស​កម្ពុជា​.”​ ចូល​អាន​ ២៨​ មិថុនា​ ២០១៧.​ [​ភាសា​អង់គ្លេស​]​ http://resourcegovernanceindex.org/country-profiles/KHM/mining​​
  • 9. រដ្ឋបាលឈើ. “របាយការណ៍ស្តីពីគោលនយោបាយ វិស័យព្រៃឈើជាតិ”. ចូលអាន ១ តុលា ២០១៥ http://www.forestry.gov.kh/Law/ForestPolicy.html
  • 10. គណប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា. “ទម្រង់បរិស្ថានប្រចំាប្រទេស សហភាពអ៊ឺរ៉ុប ប្រទេសកម្ពុជា ឆ្នាំ ២០០២”. ទំព័រ ៣៨. ចូលអាន ១ តុលា ២០១៥ [ភាសាអង់គ្លេស] http://eeas.europa.eu/delegations/cambodia/documents/publications/country_env_profile_cam_april_2012_en.pdf
  • 11. ធនាគារពិភពលោក.“ការចូលរួមចំណែកនៃប្រភពធនធានធម្មជាតិចំពោះផលិតផល ក្នុងស្រុកសរុប”. ចូលអាន ១ តុលា ២០១៥ [ភាសាអង់គ្លេស] http://wdi.worldbank.org/table/3.15
  • 12. ធនាគារពិភពលោក. “ផលិតផលក្នុងស្រុកសរុប គិតជាដុល្លាសហរដ្ឋអាមេរិច”. ចូលអាន ១ តុលា ២០១៥ [ភាសាអង់គ្លេស] http://data.worldbank.org/indicator/NY.GDP.MKTP.CD/countries
  • 13. ក្រសួងទេសចរ. “របាយការណ៍ស្តិតិទេសចរ ខែមិថុនា”. ចូលអាន ១ តុលា ២០១៥. www.tourismcambodia.org/images/mot/statistic_reports/tourism_statistics_jun_2015.pdf
  • 14. បណ្តាញសហគមន៍ព្រៃឡង់. “ព្រៃឈើ”. ចូលអាន ៣ ខែតុលា ឆ្នាំ ២០១៥. [ភាសាអង់គ្លេស] http://preylang.net/the-forest-2/
  • 15. កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ. “កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិប្រចាំកម្ពុជា”. ចូលអាន ១ តុលា ២០១៥ [ភាសាអង់គ្លេស] www.kh.undp.org/content/cambodia/en/home/countryinfo.html
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8kh7f
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!