គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ

​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ ផ្តោត​ទៅ​លើ​ការ​ទទួល​បាន​សេវា​ថាមពល​ទំនើប​ដែល​មាន​តម្លៃ​សមរម្យ​ ទុកចិត្ត​បាន​ និង​មាន​និរន្តរភាព​។​ នេះ​រួម​ប​ញ្ជូ​ល​ទាំង​ការ​ធានា​នូវ​ការ​ទទួល​បានជា​សកល​នូវ​សេវា​ថាមពល​ទំនើប​ អាច​ទុកចិត្ត​បាន​ និង​តម្លៃ​សមរម្យ​ (​គោលដៅ​ទី​៧.១)​ ការ​បង្កើនចំណែក​នៃប្រភព​ថាមពល​កកើត​ឡើង​វិញ ដែលត្រូវបានប្រើសម្រាប់ផ្គត់ផ្គង់សេវាថាមពលទាំងនេះ​ (គោលដៅ​ទី​៧.២)​ និង​ការ​បង្កើន​ទ្វេរ​ដង​នៃ​អត្រា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធិ​ភាព​ថាមពល​ជាស​កល​ (​គោលដៅ​ទី​៧.៣)​។​1

​ការ​ទទួល​បាន​ថាមពល​ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ​សម្រេច​​បាន​នូវ​ស្ទើរតែ​ទាំងស្រុង​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំងអស់​ រាប់​ចាប់តាំងពី​តួនាទី​នៅ​ក្នុង​ការ​លុប​បំបាត់​នូវ​ភាព​ក្រីក្រ​​ ​តាម​រយៈ​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៃ​សេវា​ សុខាភិបាល​ អប់រំ​ ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ឧស្សាហកម្ម​ ដែល​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​2







​ថាមពល​ត្រូវ​បាន​ពិពណ៌នា​ជា​ស្នូល​ដ៏​សំខាន់​ដើម្បី​សម្រេច​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០​។​ ក្រៅពី​នេះ​ ដោយ​យោង​តាម​និន្នាការ​នា​ពេល​បច្ចុប្បន្ន​ នឹង​មាន​មនុស្ស​ ២,៣​ ពាន់​លាន​នាក់​នៅ​លើ​សកលលោក​ នឹង​មិន​អាច​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ចម្អិន​អាហារ​ស្អាត​ និង​មាន​ប្រសិទ្ធិ​ភាព​ ដែល​អាច​ការពារ​ដល់​បរិស្ថាន​ និង​សុខភាព​របស់​ពួក​គេឡើយ។​ ការ​ដោះស្រាយ​ជា​បន្ទាន់​នូវ​បញ្ហា​ទាំងនោះ​ នឹង​ត្រូវ​បាន​ស្នើ​សុំ​ ដើម្បី​ឱ្យ​សម្រេច​អោយ​បាន​នូវ​ចំណុច​ដៅ​ទាំងឡាយ​របស់​គោលដៅ​ទី​ ៧​ និង​គោលដៅ​ដទៃ​ទៀត​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ជា​ពិសេស​គោលដៅ​ដែល​ទាក់ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ (​ដូច​ជា​ គោលដៅ​ទី​ ១៣)​។​

​វិធីសាស្ត្រ​ដោះស្រាយ​ជាស​កល​ដែល​បាន​ស្នើ​ គឺ​ទាមទារ​ឱ្យ​មានការ​ប្រើប្រាស់​មូលនិធិ​សាធារណៈ​ដោយ​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ ដើម្បី​ជម្រុញ​លើកទឹកចិត្ត​កាន់តែ​ខ្លាំង​ដល់​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​ និង​បច្ចេកវិទ្យា​ថាមពល​ដែល​មាន​ប្រសិទ្ធិ​ភាព​នានា​។​ ជា​ពិសេស​ ការ​កសាង​សមត្ថភាព​នៅ​ក្នុងស្រុក​ ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​វិស័យ​ឯកជន​តាម​រយៈ​ការ​ធ្វើ​វិមជ្ឈកា​ល​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​គន្លឹះ​ ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ទទួល​បាន​សេវា​ថាមពល​ដោយ​សមភាព​។​ លើស​ពី​នេះ​ទៅ​ទៀត​ វេទិកា​កំពូល​ស្តី​ពី​កិច្ច​ពិភាក្សា​នយោបាយ​ដែល​ពិនិត្យ​លើ​គោលដៅ​ទី​៧​ ក៏​បាន​បញ្ជាក់​នូវ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការនៅ​ក្នុង​តំបន់​ផង​ដែរ​។​3

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ពី​មុន​ មិន​មានការ​ផ្តោត​សំខាន់​លើ​លទ្ធភាព​ទទួល​បាន​ថាមពល​ដែល​មាន​សមភាព​នោះ​ទេ​។​ ចំណុច​ ៧.A​ សំដៅ​យ៉ាង​ទូលាយ​លើ​ការ​ណែនាំ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ និង​ការ​ផ្លាស់​ប្តូរ​ការ​បាត់បង់​នៃ​ធនធានបរិស្ថាន​។​ ចំណុច​ដៅ​ ៧.B​ ត្រូវ​បាន​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​បាត់បង់​ជីវចម្រុះ​ ដែល​ផ្នែក​ខ្លះ​នៃ​ការ​កាត់​បន្ថយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ តាម​រយៈ​សូចនាករ​មួយ​ ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៅ​ក្នុង​បរិយាកាស​។4​ នៅ​ពេល​ដែល​ចំណុច​ដៅ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ វា​ត្រូវ​បាន​ប្រែប្រួល​ក្នុង​គោលដៅ​ដើម្បី​កាត់​បន្ថយ​ភាគរយ​នៃ​គ្រួសារ​ដែល​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​អុស​មកត្រឹម​ ៥២​ ភាគរយ​នៅ​ឆ្នាំ​ ២០១៥​។​5

​នេះ​គឺជា​សូចនាករ​ថាមពល​តែ​មួយ​គត់​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ហើយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ការ​ស្ទង់​មតិ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ (CSES)​ បាន​បង្ហាញ​ថា​ ៨២​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ នៅ​តែ​ពឹងផ្អែក​លើ​អុស​ដុត​ (៧៣,៩​ភាគរយ​)​ ឬ​ធ្យូង​ (៨,១​ភាគរយ​)​ ជា​ប្រភព​ថាមពល​ចម្បង​សម្រាប់​ការ​ចម្អិន​ម្ហូបអាហារ​។​6​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ផែនការ​យុទ្ធសាស្ដ្រ​ និង​សកម្មភាព​ថ្នាក់​ជាតិ​ស្តី​ពី​ជីវៈចម្រុះ​ ដែល​បាន​ធ្វើ​ឡើង​ឱ្យ​ស្រប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បាន​កត់សម្គាល់​ឃើញ​ថា​ តម្រូវការ​នៃ​ការ​ប្រើប្រាស់​អុសមាន​ប្រមាណ​ ៧០​ភាគរយ​នៃ​តម្រូវការ​ថាមពល​ថ្នាក់​ជាតិ​សរុប​ ហើយ​វា​ក៏​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​មានការ​កាប់​ព្រៃឈើ​ផង​ដែរ​ ហើយ​ជា​លទ្ធផល​នៃ​ការ​ប្រើប្រាស់​អុស​នេះ​ ក៏​បាន​បង្ក​ឱ្យ​ការ​បំពុល​ខ្យល់​ទាំង​បរិយាកាស​ខាងក្នុង​ និង​បរិយាកាស​ខាងក្រៅ​ ព្រមទាំង​បង្ក​ជា​បញ្ហា​បរិស្ថាន​ផ្សេង​ទៀត​។7

បុរសម្នាក់កំពុងផលិតចង្ក្រានដែលមានលក្ខណៈប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Sheepad, ថតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0

​ពេល​ដែល​មូល​ដ្ឋា​នី​យ​កម្ម​សូចនាករ​គោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ចុងឆ្នាំ​ ២០១៨​ ប្រទេស​កម្ពុជា​ទំនងជា​នឹង​ប្រើប្រាស់​សូចនាករ​ទាំងនោះ​ ដើម្បី​ផ្តោត​សំខាន់​ទៅ​លើ​យុទ្ធសាស្ត្រ​សកម្ម​នានា​ ដើម្បី​ធ្វើ​ឱ្យ​ចេញ​ជា​លទ្ធផល​។​ សូចនាករ​ជាស​កល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ រួម​មាន​៖

  • ការ​បង្កើន​សមាមាត្រ​នៃ​ប្រជាជន​ដែល​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ (​សូចនាករ​ ៧.១.១)​ ជាមួយនឹងការ​ជម្រុញ​ប្រជាជន​ឱ្យ​ពឹងផ្អែក​លើ​ឥន្ធនៈ​ និង​បច្ចេកវិទ្យា​ស្អាត​កាន់តែ​ច្រើន​ជាង​មុន​ (​សូចនាករ​ ៧.១.២)
  • ការ​បង្កើន​ចំណែក​នៃ​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដែល​បាន​ប្រើប្រាស់​ហើយ​(​សូចនាករ​ ៧.២.១)
  • ​ការ​កាត់​បន្ថយ​អាំង​តង់​ស៊ី​តេ​នៃ​ការ​ប្រើប្រាស់​ថាមពល​ជា​ទូទៅ​ ក៏​ដូច​ជា​នៅ​ក្នុង​លក្ខ​ខ័​ណ្ឌ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​សូចនាករ​ ៧.៣.១)​។​

ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើងជា​លំដាប់​ ចាប់តាំងពី​អំឡុង​ទស្ស​វត្ស​ ១៩៩០​ មក។8​​ យ៉ាងណាមិញ​ នៅ​ឆ្នាំ​ ២០០៩​ ខណៈ​ពេល​ដែល​អត្រា​នៃ​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​កម្រិត​ទូ​ទាំង​ប្រទេស​បាន​ឡើង​ដល់​កម្រិត​ ៣៤,៤​ ភាគរយ​ អត្រា​នៃ​អគ្គិសនី​ភា​វូ​នី​យ​កម្ម​បណ្តាញ​ជាតិ​សម​មូល​មាន​កម្រិត​ត្រឹមតែ​ប្រមាណ​ ១៥​ ភាគរយ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ចម្បង​សម្រាប់​គ្រួសារ​នៅ​ក្នុង​ទីក្រុង​ (​បាន​ចំនួន​ ៥៥​ ភាគរយ​)​ បើ​ប្រៀបធៀប​ទៅ​នឹង​គ្រួសារ​នៅ​ជនបទ​ (​មាន​ត្រឹមតែ​ ៥​ ភាគរយ​)​។​9

តម្រូវការ​សម្រាប់​ការ​ផ្តោត​សំខាន់​ទៅ​លើ​ថាមពល​កកើត​ឡើង​វិញ​ ដែល​ប្រកបដោយ​និរន្តរភាព​ នៅ​ក្នុង​ថាមពល​ចម្រុះ​ថ្នាក់​ជាតិ​កាន់តែ​ខ្លាំង​ឡើង​។10 ​​ខណៈ​ពេល​ដែល​គ្រួសារ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អា​ចត​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​កណ្តាល​មួយ​ ដែល​អាច​ជឿ​ទុកចិត្ត​បាន​ តែ​វា​មិនមែន​មាន​ន័យ​ថា​ នៅ​ទូ​ទាំង​នៃ​ប្រទេស​កម្ពុជា​សុទ្ធតែ​ទទួល​បានការ​ផ្គត់​ផ្គង់ដូចនេះ​ទាំង​អស់នោះ​ទេ​។​ កាលណា​ជីវ​ឥន្ធនៈ​ ឧស្ម័ន​ធម្មជាតិ​ និង​ប្រេងឥន្ធនៈ​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចម្អិន​ម្ហូបអាហារ​ និង​សម្រាប់​សកម្មភាព​គ្រួសារ​ផ្សេង​ទៀត​ ប្រភព​ទាំងនោះ​ជា​ញឹកញាប់​ គឺ​នៅ​តែ​មិន​អាច​ផ្តល់​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​ស្ថេ​រ​ភាព​ប្រកបដោយ​និរន្តរភាព​បាន​នោះ​ទេ​។​

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ​ អនុសញ្ញា​ផលិតកម្ម​អគ្គិសនី​ត្រូវ​បាន​អនុម័ត​ ដែល​ភាគច្រើន​តាម​រយៈ​ការ​បង្កើត​វា​រី​អគ្គិសនី​ខ្នាត​ធំ​ ឬ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​។​11​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ធ្យូងថ្ម​ មាន​ប្រសិទ្ធិ​ភាព​ច្រើន​គួរសម​ក្នុង​ការ​កាត់​បន្ថយ​ភាគរយ​នៃ​ការ​ប្រើប្រាស់​ថាមពល​ពី​ប្រភព​កកើត​ឡើង​វិញ​ផ្សេង​ទៀត​។​

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​៧ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួង​រ៉ែ​ និង​ថាមពល​ (MOME)​ មាន​តួនាទី​ទទួលខុសត្រូវ​ចម្បង​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នៅ​ឆ្នាំ​ ២០១៦​ ការ​សិក្សារ​វាយតម្លៃ​លើ​ការ​រួម​បញ្ចូល​យ៉ាង​ឆាប់រហ័ស​ បាន​រក​ឃើញ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ៧​ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​គោលនយោបាយ​ជាតិ​របស់​ប្រទេស​កម្ពុជា​រួច​ទៅ​ហើយ​។​12​​ គោលនយោបាយ​ជាតិ​ទាំងនោះ​រួម​មាន​ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ ដែល​បាន​បន្ត​ការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​វិស័យ​ថាមពល​ (២០០៥-២០២៤)​ ព្រមទាំង​ផែនការមេ​ស្តី​ពី​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ (REMP)​ ឆ្នាំ២០០៣​ និង​ផែនការ​សកម្មភាព​ស្តី​ពី​ថាមពល​កកើត​ឡើង​វិញ​ (REAP)​ ឆ្នាំ២០០៣​ ផង​ដែរ។13

​ជា​ឧទាហរណ៍​៖​

  • សម្រាប់​ចំណុច​ដៅ​ ៧.១​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រាជរដ្ឋាភិបាល​កម្ពុជា​ ទំនងជា​នឹង​បន្ត​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ឱ្យ​បាន​នូវ​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​មិន​ថា​ក្នុង​ទម្រង់​ប្រភេទ​ណាមួយ​ (​រួម​ទាំង​អា​គុយ​)​ អោយ​បាន​ ១០០​ ភាគរយ​ នៃ​ភូមិ​ទាំងអស់​ នៅ​ត្រឹម​ឆ្នាំ​២០២០​ ដោយ​បង្កើន​ពី​ចំនួន​ ៦២​ ភាគរយ​នៃ​ភូមិ​ទាំងអស់​ក្នុងភូមិ​នៅ​ឆ្នាំ​ ២០១៥14​ និង​យ៉ាង​ហោច​ណាស់​ ៧០​ ភាគរយ​នៃ​គ្រួសារ​ទាំងអស់​ អាច​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ជាតិ​ដែល​មានគុណ​ភាព​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០​។​15
  • ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​កំណត់​នូវ​ចំណុច​ដៅ​មូល​ដ្ឋា​នី​យ​កម្ម​ ៧.២​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅឡើយ​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ (WWF)​ បាន​គូសបញ្ជាក់​ពី​សក្តានុពល​នៃ​ “​សេណា​រី​យ៉ូ​ថាមពល​ប្រកបដោយ​និរន្តរភាព​”​ មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​ សេណា​រី​យ៉ូ​នេះ​បាន​បង្ហាញ​ថា​ វា​អាច​ធ្វើ​ទៅ​បាន​តាម​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​គ្រប់​គ្នា​ជាមួយនឹង​អត្រា​ ១០០​ ភាគរយ​នៃ​ថាមពល​ដែល​ពួក​គេ​ត្រូវការ​ និង​ប្រមាណ​ ៩០​ ភាគរយ​ទៀត​ ដែល​បាន​មក​ពី​ប្រភព​កកើត​ឡើង​វិញ​។​ ការ​វិភាគ​បែប​នេះ​ប្រហែល​នឹង​អាច​មាន​ឥទ្ធិពល​លើ​គោលដៅ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​សម្រាប់​ឆ្នាំ​ ២០៣០​។​16
  • ជា​ថ្មី​ម្តងទៀត​ ខណៈ​ពេល​ដែល​មូល​ដ្ឋា​នី​យ​កម្ម​សម្រាប់​ចំណុច​ដៅ​ ៧.៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មិន​ទាន់​បាន​កំណត់​នៅឡើយ​ ប្រទេស​កម្ពុជា​នៅ​តែ​មាន​សក្តានុពល​យ៉ាង​សំខាន់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមពល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ ជា​ឧទាហរណ៍​ ក្នុង​ឆ្នាំ​ ២០១៣​ សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​មួយ​ ស្តី​ពី​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ប្រសិទ្ធភាព​ថាមពល​ (​ស្ថាប័ន​សម្របសម្រួល​កិច្ច​ផ្តួចផ្តើម​សន្ទនា​ភាព​ជា​ដៃគូ​ថាមពល​របស់​សហភាព​អឺរ៉ុប​)​ បាន​បង្កើត​នូវ​គោលដៅ​រួម​មួយ​នៃ​ការ​កាត់​បន្ថយ​តម្រូវការ​ថាមពល​ជាតិ​អោយ​បាន​ត្រឹម​ ២០​ ភាគរយ​ នៅ​ឆ្នាំ​២០៣៥​ បើ​ប្រៀបធៀប​ទៅ​នឹង​អាជីវកម្ម​ដូច​ធម្មតា​ (BAU)​ ដោយ​មាន​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ជា​ទូទៅ​ ១០​ ភាគរយ​នៅ​ក្នុង​វិស័យ​នីមួយៗ​នៅ​ត្រឹម​ឆ្នាំ​ ២០៣០​។​17

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​មាន​មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​សូចនាករ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ ចំនួន​ពីរ​ ដែល​នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​នាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដើម្បី​ចូល​ដំណើរការ​ធនធាន​ និង​បច្ចេកវិទ្យា​ដែល​តម្រូវ​ឱ្យ​ប្រទេស​នេះ​សម្រេច​ដល់​ចំណុច​ដៅ​។​ មធ្យោបាយ​ទាំងនោះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​៖

  • ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​កិច្ចការ​ស្រាវជ្រាវ​ថាមពល​ស្អាត​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ជា​ពិសេស​នៅ​ក្នុង​ផ្នែក​នៃ​ថាមពល​កកើត​ឡើង​វិញ​ និង​ការ​លើកកម្ពស់​ដល់​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​បច្ចេកវិទ្យា​ថាមពល​ស្អាត​ (​ចំណុច​ដៅ​ ៧.A)
  • ​ការ​វិនិយោគ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកវិទ្យា​ ដើម្បី​គាំទ្រ​ដល់​ទំនើប​ភាព​ សេវា​ថាមពល​ដែល​មាន​និរន្តរភាព​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​​ (​ចំណុច​ដៅ​ ៧.B)​។​

​បច្ចុប្បន្ន​នេះ​ កម្មវិធី​អគ្គិសនី​ភាវូបនីយកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ភាគច្រើន​ជា​ខ្នាត​ធំ​ និង​ត្រូវ​បាន​សម្របសម្រួល​ជា​កណ្តាល​ និង​ត្រូវ​បាន​ធ្វើ​ផែនការ​ដោយ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​ដែល​មានឈ្មោះ​ថា​ អគ្គិសនី​កម្ពុជា​ (EDC)​ នៅ​ក្នុង​តម្លៃ​មួយ​ដែល​ប្រជាជន​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បាន​នៅ​គ្រប់​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដើម្បី​សម្រេច​បាន​នូវ​ចំណុច​ដៅ​ទាំងឡាយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ វា​ពិតជា​សំខាន់​ណាស់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បច្ចេកវិទ្យា​សម​ស្រប​សម្រាប់​សហគ្រាស​អគ្គិសនី​តាម​ទី​ជនបទ​ ដូច​ជា​បណ្តាញ​បញ្ជូន​រង​ បណ្តាញ​ទោល​តូចៗ​ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ដោយឡែក​។​18

ក្រុមការងារដៃគូក្នុងតំបន់កំពុងតំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលជាប្រព័ន្ធផ្គត់ផ្គង់ដោយឡែកនៅចំបក់ ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ រូបភាព ដោយក្រុមអ្នកឯកទេសផ្នែកទំនាក់ទំនងកងទ័ពជើងទឹក កម្រិតថ្នាក់ទី២ លោក Jon Husman, ថតនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ Wikimedia Commons

ហានិភ័យ​នៃ​ការ​វិនិយោគ​ទាំងនេះ​នឹង​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​ដោយ​មាន​យន្ដការ​ហិរញ្ញវត្ថុ​ជា​ច្រើន​ដែល​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​វិស័យ​ឯកជន​ ខណៈ​ពេល​ដែល​អគ្គិសនី​កម្ពុជា​នៅ​តែ​កំពុង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​នេះ​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​ទំហំ​នៃ​ការ​វិនិយោគ​ ដើម្បី​សម្រេច​បាន​គោលដៅ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ ដែល​បាន​កំណត់​ថា​ នៅ​ត្រឹម​ឆ្នាំ​ ២០៣០​ ប្រជាជន​នៅ​តាម​ទី​ជនបទ​ប្រមាណ​ ១០០.០០០​ គ្រួសារ​ជា​រៀង​រាល់​ឆ្នាំ​ ឬ​ ជា​សរុប​ចំនួន​ ២,១​ លាន​គ្រួសារ​នៅ​តាម​ជនបទ​ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​។​19

ការ​វិនិយោគ​ទៅ​លើ​ជម្រើស​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ដូច​ជា​ កា​រប​ម្លែ​ង​ថាមពលព្រះអាទិត្យ​ ថាមពល​វា​រី​អគ្គិសនី​ខ្នាត​តូច​ និង​មីក្រូ​ ទំនងជា​នឹង​ត្រូវ​បាន​ពង្រីក​អានុភាព​ ដោយ​បង្កើន​កម្រិត​នៃ​ការ​ផ្តល់​មូលនិធិ​សាធារណៈ​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យន្តការ​អន្តរជាតិ​នានា​ មាន​ដូច​ជា​ មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA)​ និង​មូលនិធិ​អង្គការសហប្រជាជាតិ​អាកាសធាតុ​បៃតង​។​​20

ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ការ​ផ្តោត​សំខាន់​នៃ​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ការ​ពង្រីក​ផែនការ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ និង​លទ្ធភាព​ទទួល​បាន​អគ្គិសនី​បណ្តាញ​ជាតិ​ប្រើប្រាស់​។​ ការ​នេះ​នឹង​បង្កើត​ជា​ស្នូល​យ៉ាង​សំខាន់​នៃ​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ដំណើរការ​សម្រាប់​គោលដៅ​ទី​៧​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​21

​អំឡុង​ពេល​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០៣០​ ការ​ប្រមូល​ និង​ការ​វិភាគ​ទិន្នន័យ​ដែល​ទាន់​ពេលវេលា​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​មានការ​បង្កើត​ការ​វិនិយោគ​វ័យឆ្លាត​ ដើម្បី​ជម្រុញ​ដល់​ការ​វិនិយោគ​នានា​ ដែល​អាច​នឹង​ប្រែក្លាយ​របៀប​នៃ​ការ​ប្រើប្រាស់​ថាមពល​របស់​ប្រជាជន​នៅ​ទី​ជនបទ​បាន​។​ កា​រវិ​វត្ត​នៃ​ដំណើរការ​ចាំបាច់​ត្រូវ​តែ​បង្កើន​សមភាព​ពី​របៀប​ដែល​ថាមពល​ត្រូវ​បាន​ផលិត​ និង​ចែកចាយ​។​ ជា​ពិសេស​ទិន្នន័យ​ដែល​ប្រមូល​បាន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៧​ ​នឹង​ក្លាយជា​គោលដៅ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ចំណុច​ដៅ​រួម​ប​ញ្ជូ​ល​គ្នា​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​គោលនយោបាយ​លើកកម្ពស់​វា​រី​អគ្គិសនី​ខ្នាត​ធំ ​ឱ្យរួម​មាន​ហេតុ​ប៉ះពាល់​សង្គម​នៅ​ផ្នែក​ខ្សែទឹក​ខាងលើ​ និង​ខ្សែទឹក​ខាងក្រោម​ ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​។​22

ប្រធានបទពាក់ព័ន្ធ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vBJ7Y
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!