អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងធ្វើការស្ទង់មតិមួយ​ ដើម្បីចងក្រងការយល់ដឹង តម្រូវការ និងកង្វល់របស់អ្នកប្រើប្រាស់ទាក់ទងនឹងព័ត៌មាន/ទិន្នន័យដែលបានផ្សព្វផ្សាយនៅលើទំព័រព័ត៌មានទិន្នន័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។
យើង​ខ្ញុំសំណូមពរ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នេះ ដើម្បីពង្រឹងទំព័រព័ត៌មាននេះឱ្យកាន់តែប្រសើរឡើង។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់​បរិស្ថាន​ ទាំងនេះត្រូវបានចែកចាយ​ដោយក្រសួង​បរិស្ថាន​ជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ មុនដំណើរការកិច្ច​ប្រជុំ​អន្តរក្រសួង។​ របាយការណ៍​ ដែលមាននៅលើគេហទំព័រនេះគឺជាសេចក្តីព្រាងប៉ុណ្ណោះ​។ ប្រសិនបើលោកអ្នកមានរបាយការណ៍ចុងក្រោយ ឬ​ឯកសារ​ពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់​បរិស្ថាន​ យើង​រីករាយ​ទទួល​យក​ការ​ចូលរួម​របស់​អ្នក និង​ដាក់​បញ្ចូល​ឯកសារ​ទាំងនោះ​នៅ​លើ​គេហទំព័រ​ព័ត៌មាន​ទិន្នន័យនេះ​។

  • សរុបការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមានក្នុងបញ្ជី៖៣២
លេខសម្គាស់
ក្រុមហ៊ុន
ព័ត៌មានក្រុមហ៊ុន
ដើមទុនចុះបញ្ជីក្រុមហ៊ុន
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន
លេខកូដចុះបញ្ជីក្រុមហ៊ុន
ឈ្មោះប្រធានក្រុមហ៊ុន
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន
អាសយដ្ឋានក្រុមហ៊ុន
ប្រភេទរបាយការណ៍ EIA
ក្រសួង/ស្ថាប័ន
ទីតាំង
ភូមិ
ឃុំ
ស្រុក
ខេត្ត
រយៈពេលកិច្ចសន្យា
ទំហំជាហិកតា
ប្រភេទសម្បទាន
ក្រុមហ៊ុនសិក្សា EIA
ព័ត៌មានក្រុមហ៊ុនសិក្សា EIA
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ
ចំណូលនិងចំណាយក្រុមហ៊ុន
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម
ចំនួនការងារដែលបានបង្កើត
ការចូលរួមជាសាធារណៈ
ប្រភពដីបម្លែងពី
ផែនការគ្រប់គ្រងបរិស្ថាន
ផែនការអភិវឌ្ឍ
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់
មូលនិធិសេដ្ឋកិច្ចនិងសង្គម
ឆ្នាំបោះពុម្ភ EIA
ឯកសារយោង
1
ក្រុមហ៊ុននេះមានជំនាញជាច្រើនឆ្នាំទៅលើដំណើរការឧស្សាហកម្មរ៉ែទាំងក្នុងស្រុក និងក្រៅស្រុក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែដំណើរការជំនួញរុករករ៉ែនៅ ៣ប្រទេស ក្នុងនោះមាន ចិន វៀតណាម និងកម្ពុជា និងមានបំណងពង្រីកដំណើរការរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានថែមទៀត។ ក្រុមហ៊ុននេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន ខ្មែរ ហ្វឺស អ៊ិនវេសមេន​ ហូលឌីង គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១០។
២០.០០០.០០០.០០០ រៀល
០៣ មករា ២០១២
៦២៥៨
Cao Yunde
ប្រទេសចិន
#៤៧, ផ្លូវ ស្តេនហ្វត, ទន្លេបាសាក់, ចំការមន, ភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងរ៉ែ និងថាមពល
ទីតាំងគម្រោងមានចម្ងាយ ៣០០គ.មពីភ្មំពេញ និង១០២គ.ម ពីក្រុងសៀមរាប
ឃុំខ្វាវ ចុងស្ពាន, រវាង
ខ្វាវ
ជី ក្រែង
សៀមរាប
៣០​ ឆ្នាំ, កិច្ចសន្យាត្រូវបានបន្តរៀងរាល់ ១០ឆ្នាំម្តង ប្រសិនបើដំណើរការរុករករ៉ែអាចបង្ហាញពីទីតាំងរ៉ែនៅតែមានទីផ្សារ។
3,600
ការរុករកនិងការធ្វើអាជីវកម្មរ៉ែ
គ្រីអេធីវ គ្រីន ឌីសាញ
ព័ត៌មានពុំអាចរកបាន
#៣២២ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ (៨៥៥-១១) ៨៤៥ ៦៩៥ / ០៩៧ ២០៤ ៦៧៨៩។ អ៊ីម៉ែល៖ saphoeuntous09@yahoo.com, គេហទំព័រ៖ www.CREATIVE09.com
ការវាយតម្លៃ និងការធ្វើរបាយការណ៍នេះអនុវត្តតាមក្របខ័ណ្ឌច្បាប់ជាតិចំនួន ១៥ ដែលរួមមានច្បាប់ចំនួន៩ អនុក្រឹត្យចំនួន ៤ យុទ្ធសាស្ត្រចតុកោណ និងប្រកាសចំនួន១។
ការព្យាករនៃតម្លៃអនាគតសរុប (FV) ក្នុងរយៈពេល ១០ឆ្នាំគឺ ២២៥ លានដុល្លារអាមេរិក និងតម្លៃបច្ចុប្បន្នសរុប (PV) មានតម្លៃ ១៨៤,៩៣៨ លានដុល្លារអាមេរិក។ ខណៈអត្ថប្រយោជន៍តម្លៃបច្ចុប្បន្ន សរុបដែលបានប៉ាន់ប្រមាណគឺ ២០៤,១៤៧ លានដុល្លារដោយមិនរាប់បញ្ចូលការចំណាយផ្សេងទៀត។
គម្រោងនេះរួមចំណែកដល់ការបង្កើនឱកាសការងារ ការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធ ចំណូលពន្ធ និងការបែងចែកប្រាក់ចំណេញរបស់ខ្លួនសម្រាប់មូលនិធិសង្គម និងបរិស្ថាន។
បានជួលកម្មករក្នុងស្រុកចំនួន ៣០ នាក់ ហើយរំពឹងថា នឹងផ្តល់ការងារបន្ថែមទៀតឱ្យកម្មករពី ១៥០-២០០ នាក់នៅត្រីមាសទី១ ឆ្នាំ ២០១៥។
ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាពីរដង ជាមួយអ្នកពាក់ព័ន្ធមកពី មន្ទីរខេត្ត អភិបាលស្រុក មេឃុំ មេភូមិ និងភូមិចំនួនបីដែលនៅជុំវិញតំបន់គម្រោង។
តំបន់សម្បទានរ៉ែ គឺមានទីតាំងស្ថិតនៅតំបន់ព្រៃឈើដែលមាន ៤ ប្រភេទរួមមាន ព្រៃស្រោង​ ៦៣២​ ហិកតា ព្រៃពាក់កណ្តាលស្រោង ៣១ ហិកតា ព្រៃល្បោះ ២.២៤៣ ហិកតា និងដីគ្មានព្រៃ ៦៩៤ ហិកតា។ គម្រោងនេះ ធ្វើឱ្យប៉ះពាល់ដល់ព្រៃស្រោងចំនួន ៩១ ហិកតា និងព្រៃល្បោះចំនួន ៤២៨ ហិកតា។
ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថាន ការត្រួតពិនិត្យបរិស្ថាន និងផែនការសវនកម្ម
ផែនការអភិវឌ្ឍន៍ក្នុងតំបន់ដីសម្បទានមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព និងសាលារៀន និងផ្សេងៗទៀត។
ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ដោយប្រកាន់ភ្ជាប់នូវស្តង់ដារសម្រាប់ដំណើរការជីកយករែ និងការផ្តល់ទឹកស្អាតនិងអនាម័យទៅកាន់បុគ្គលិក ក៏ដូចជាធ្វើការពិភាក្សាជាមួយសហគមន៍និងអាជ្ធាធរមូលដ្ឋានជាមុន មុនពេលរៀបចំដីធ្លី។
ទឹកប្រាក់ ៦០.០០០ ក្នុងមួយឆ្នាំ ឬ ៦០០.០០០ ដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ
២០១៥
2
ក្រុមហ៊ុននេះបានធ្វើការវិនិយោគលើដំណាំកសិ-ឧស្សាហកម្មក្នុងទំហំដី ៥០,០០០ ហិកតាក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០០៦។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានទទួលដីសម្បទានទំហំ ៦៥០៩ ហិកតា ក្នុងស្រុកកូនមុំ ខេត្តរតនគីរី សម្រាប់ដាំដុះដំណាំកសិ-ឧស្សាហកម្ម ក្នុងរយៈពេល ៥០ឆ្នាំ។
២០.០០០.០០០.០០០ រៀល
២៤ វិច្ឆិកា ២០១០
៣៤៨៥
Surendra Kuma Poddar
ប្រទេសសិង្ហបុរី
# ១៨-០៧ មជ្ឈមណ្ឌល High Street ផ្លូវ North Bridge ប្រទេសសិង្ហបុរី លេខកូដប្រៃសណីយ៍ ១៧៩០៩៤
ការសិក្សាពេញលេញ
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទីតាំងគម្រោងស្ថិតនៅភាគខាងត្បូងឈាងខាងលិចនៃខេត្តរតនគីរី។ វាមានចម្ងាយប្រមាណជា ៣០គ.ម ពីក្រុងបានលុង។
ព័ត៌មានពុំអាចរកបាន
ភ្នំកុក, ហាត់ប៉ក់, ត្រពាំងក្រហម, តឺន
វ៉ឺនសៃ, កូនមុំ
រតនគីរី
៥០ ឆ្នាំ
៦,៥០៩
ដីសម្បទានសេដ្ឋកិច្ច
ក្រុមហ៊ុន​ អ​ ស៊ី​ ប៊ី​ ស៊ី​ ស៊ី​
ព័ត៌មានពុំអាចរកបាន
#៣៧ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។ ទូរស័ព្ទ៖ ០២៣ ៩៩៣ ០០៣។ អ៊ីម៉ែល៖ rcbcc.info@gmail.com គេហទំព័រ៖ www.rcbccltd.com
ការវាយតម្លៃ និងការធ្វើរបាយការណ៍នេះអនុវត្តតាមក្របខ័ណ្ឌច្បាប់ជាតិ ដែលរួមមានច្បាប់ចំនួន១៨ អនុក្រឹត្យនិងបទដ្ឋានគតិយុទ្ធពាក់ព័ន្ធចំនួន ១៤ ។
ទឹកប្រាក់សរុបលើការវិនិយោគក្នុងគម្រោងមានចំនួន ៦៧ លានដុល្លា សម្រាប់ការចំណាយលើឧបករណ៍ផ្សេងៗក្នុងរយៈពេល ១០ឆ្នាំ ២០១៧ ដល់ ២០២៧។ យ៉ាងហោចណាស់ ៥០%នៃដើមទុននឹងយកទៅប្រើសម្រាប់ការដាំដុះ។
គម្រោងនេះរួមចំណែកដល់ការបង្កើនឱកាសការងារ ការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធ ចំណូលពន្ធ និងការបែងចែកប្រាក់ចំណេញរបស់ខ្លួនសម្រាប់មូលនិធិសង្គម និងបរិស្ថាន។
រហូតដល់ឆ្នាំទី ១០ ក្រុមហ៊ុននឹងមានបុគ្គលិកជាជនជាតិខ្មែរ ចំនួន ៦៤៤នាក់ ជាបុគ្គលិកជំនាញ និងគ្រប់គ្រង និង១៤០០នាក់ជាបុគ្គលិកគ្មានជំនាញ។
ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនិងសង្គមស៊ីវិលដូចជា ​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច អង្គការបណ្តាញការពារទន្លេបី សមាគមខ្មែរលើអង្គការអនុផលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ ប្រជាពលរដ្ឋមកពីភូមិចំនួន ១១ នៅជុំវិញនោះ ត្រូវបានផ្តល់ឱកាសដើម្បីលើកឡើងនូវកង្វល់របស់ពួកគេតាមរយៈការស្ទង់មតិ និងការសង្កេត។
តំបន់គម្រោងនេះត្រូវបានផ្លាស់ប្តូរពីដីសាធារណៈរបស់រដ្ឋដែលគ្របដណ្តប់លើព្រៃឈើចំនួន ៥៩១១,៥៥ ហិកតា រួមបញ្ចូលទាំង ព្រៃស្រោង ៦៤៧,៨៦ ហិកតា ព្រៃពាក់កណ្តាលស្រោង ៤៦០,២១ ហិកតា និងព្រៃល្បោះ ៤៧២៦,៦៨ ហិកតា។
ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថាន ការត្រួតពិនិត្យបរិស្ថាន និងផែនការសវនកម្ម
ផែនការអភិវឌ្ឍន៍ក្នុងតំបន់ដីសម្បទានមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព និងសាលារៀន និងផ្សេងៗទៀត។
ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ដើម្បីរក្សា គុណភាពទឹក គុណភាពដី គុណភាពខ្យល់ សំឡេង រំញ័រ ធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លីរបស់សហកមន៍មូលដ្ឋាន ប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច និង សុវត្ថិភាពនិងជីវភាពរបស់កម្មករ។
ប្រាក់ចំនួន ២០០០ ក្នុងមួយឆ្នាំ ឬ ១០០.០០០ ដុល្លា សម្រាប់រយៈពេល ៥០ឆ្នាំ សម្រាប់មូលនិធិអភិវឌ្ឍនសហគមន៍ និងទឹកប្រាក់ចំនួន ១៤០០ ក្នុងមួយឆ្នាំ ឬ ៧០.០០០ ដុល្លា សម្រាប់រយៈពេល ៥០ឆ្នាំ។
២០១៧
3
ក្រុមហ៊ុន ឈេហ្វរ៉ុន ផ្គត់ផ្គង់ប្រេងឥន្ទនៈ និងផលិតផលសម្រាប់យានយន្តដល់អតិថិជនតាមរយៈក្រុមហ៊ុនសម្ព័នឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត។ ឈេហ្វរ៉ុនធ្វើប្រតិបត្តការជាបណ្តាញស្ថាននីយ៏ប្រងឥន្ទនៈ និងគាំទ្រសហគមន៍មូលដ្ឋានដូចជា សុខភាព ការអប់រំ និងការអនុវត្តសុវត្ថិភាព។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
លោក Barry Andrews (អតិតលោក Steve Glick)
សហរដ្ឋអាមេរិក
ផ្ទះលេខ ២៨ ផ្លូវ៣១០ កែងផ្លូវ ១១០ រាជធានីភ្នំពេញ
ព័ត៌មានពុំអាចរកបាន
ក្រសួងបរិស្ថាន
ទីតាំងគម្រោងស្ថិតនៅប្លុកអេ និងមានចម្ងាយ១៣៧គីឡូម៉ែតពីឆ្នេរសមុទ្រកម្ពុជា។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព្រះស៊ីហនុ, កោះកុង, កំពត, កែប
ព័ត៌មានពុំអាចរកបាន
៤៧០,៩០០
ប្រេងនិងឧស្ម័ន
Internationall Environmental Management Co. Ldt. (IEM)
ក្រុមហ៊ុន IEM ចុះបញ្ជីការពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងទទួលអាជ្ញាប័ណ្ណធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពីក្រសួងបរិស្ថាន។
ការិយាល័យកណ្តាល នៅក្រុងបាំងកក អគារ Sitthivorakit ជាន់ទី៨ ផ្លូវ Soi Pipat និង Silom លេខតទូរស័ព្វ៖ (66-2) 636.6390-9, 636.6683-4 ទូរសារ៖ (66-2) 236-6276 អ៊ីម៉ែល៖ ron@iem-global.com
របាយកាណ៍វាយតម្លៃ និងរបាយការណ៍នេះត្រូវបានធ្វើឡើងស្របទៅតាមគោលការណ៍នៃឧបសម្ព័ន១ នៃប្រកាសឆ្នាំ២០០៩ ស្តីពីគោលការណ៍ទូទៅសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងអនុក្រឹត្យឆ្នាំ១៩៩៩ ស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ការធ្វើការវាយតម្លៃ និងរបាយកាណ៍ស្របទៅតាមក្របខណ្ឌគតិយុត្តចំនួន៧ ដូចជាច្បាប់ចំនួន២ ព្រះរាជក្រឹត្យចំនួន១ និងអនុក្រឹត្យចំនួន៤។
ព័ត៌មានពុំអាចរកបាន
សកម្មភាពគម្រោងមានជាច្រើនដែលផ្តល់អត្ថប្រយោជន៍ទៅដល់សេដ្ឋកិច្ចមូលដ្ឋានដោយការបង្កើតឪកាសការងារ ការទិញទំនិញនិងសម្ភារៈតាមរយៈការការកិច្ចសន្យាបន្តទៅអោយអ្នកបំរើសេវាមូលដ្ឋាន។ គម្រោងនេះក៏អាចផ្តល់អត្ថប្រយោជន៍ទៅដល់សេដ្ឋកិច្ចកម្ពុជាដែលបានពីការផ្តល់ប្រាក់ភាគលាភទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
ការអនុវត្តគម្រោងត្រូវការបុគ្គលិក៥០នាក់ក្នុងជំហ៊ានទី១អេ។ បុគ្គលិកប្រហែលជា៣០នាក់នឹងត្រូវបើកនាវា និងបុគ្គលិក២០នាក់ជាអ្នកដំណើរការ។​ ប្រហែលជាត្រូវការបុគ្គលិកបន្ថែមសម្រាប់ជំហ៊ានទី២ស៊ី ដែលត្រូវការក្រុមហ៊ុនធុរកិច្ចក្នុងស្រុកនិងបុគ្គលិកសម្រាប់ក្រុមហ៊ុនឈេហ្វរ៉ុននិងដៃគូរ។
ការចូលរួមជាសាធារណៈរបស់កម្មវិធីក្រុមហ៊ុនរួមការការពិភាក្សាចំនួន១៣ដងជាមួយដៃគូរពាក់ព័ន្ធ (រដ្ឋាភិបាល អជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល)។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រង់គ្រោះមហន្តរាយ ផែនការគ្រប់គ្រងការគំពប់ប្រេង ផែនការគ្រប់គ្រងបារ៉ត ផែនការគ្រប់គ្រងសំណង់
ព័ត៌មានពុំអាចរកបាន
២០១២
4
គម្រោងមរកតគឺត្រូវបានវិនិយោគដោយក្រុមហ៊ុនកោះពស់ (ខេមបូឌា) អ៊ិនវេសមេនគ្រុប អិលធីឌី ដែលជាក្រុមហ៊ុន រុស្សីនិង ទទួលបានកិច្ចសន្យាជួលដីកោះពស់ និងឆ្នេរហាវ៉ៃរយៈពេល៩៩ឆ្នាំ ចុះថ្ងៃទី២៥ កញ្ញា ឆ្នាំ២០០៦។ គម្រោងនេះជាការវិនិយោគប្រភេទ សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) និងមានទុនវិនិយោគសរុប ៤៤០លានដុល្លារអាមេរិក។
៤៤០លាន ដុល្លារអាមេរិក
២៥ កញ្ញា ២០០៦
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ប្រទេសរុស្ស៊ី
ផ្ទះលេខ ០៦៣ ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ការសិក្សាដំបូង
ព័ត៌មានពុំអាចរកបាន
តំបន់គម្រោងមានចម្ងាយប្រមាណ ២៣០គ.ម ពីរាជធានីភ្នំពេញ ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៤
ភូមិ១
សង្កាត់លេខ ៣
ក្រុងព្រះសីហនុ
ព្រះសីហនុ
៩៩ឆ្នាំ
គម្រោងនេះចែកជា ៣ ផ្នែក៖ ការសាងសង់ស្ពាន ៩០០ម៉ែត្រ, ឆ្នេរហាវ៉ៃ មានផ្ទៃដី ២២ ៧៨៨ ម៉ែត្រការ៉េ និងកោះពស់ មានផ្ទៃដី ​១ ០៧៨ ០០០ ម៉ែត្រការ៉េ។
សម្បទានកោះ
ឃី ខនសាល់ធេន (ខេមបូឌា)
ព័ត៌មានពុំអាចរកបាន
មជ្ឍមណ្ឌលភ្នំពេញ អគារ ​F ជាន់ទី៦ បន្ទប់ ៦៨៤ មហាវិថីព្រះសីហនុ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
ច្បាប់និងអនុក្រឹត្យដែលពាក់ព័ន្ធមានចំនួន១១ មានដូចជា៖ ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ១៩៩៦, ច្បាប់ស្តីពីការងារ ១៩៩៧, ច្បាប់ភូមិបាល ២០០១, ច្បាប់ស្តីពីព្រៃឈើ ២០០២, ច្បាប់ស្តីពីជលផល ២០០៦, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ២០០៧, អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ១៩៩៩, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ១៩៩៩, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ១៩៩៩ និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង ២០០០។
យោងទៅតាមវិភាគហិរញ្ញវត្ថុលើគម្រោងស្នើសុំអភិវឌ្ឍន៍ បានប៉ាន់ប្រមាណប្រហែល ៥៩១លានដុល្លារអាមេរិក នៅខណៈថ្លៃដើមប្រមាណ ៤៤០លានដុល្លារអាមេរិក។ ហើយក្រុមហ៊ុនបានចំណាយលើ តម្លៃថ្លៃឈ្នួលដីអប្បបរមានៅកោះពស់ ៨០.០០០ដុល្លារក្នុង១ឆ្នាំ និងថ្លៃអប្បបរមានេះនឹងកើនឡើង ១០.០០០ដុល្លារ រៀងរាល់៥ឆ្នាំម្តង រហូតដល់ចប់។ ក្រុមហ៊ុនចំណាយលើ ឆ្នេរកោះពស់ លើប្រាក់ថ្លៃឈ្នួលចំនួន ១.៤០០ដុល្លារ សម្រាប់ឆ្នាំទី២ និងទី៣ ហើយចាប់ពីឆ្នាំទី៤ នៃដំណាក់ការធ្វើអាជីវកម្មនឹងត្រូវបង់ ៥.៥០០ដុល្លារ ក្នុង១ឆ្នាំ ហើយនឹងត្រូវបង្កើនចំនួន ១០% រៀងរាល់ ១០ឆ្នាំម្តង។ រីឯស្ពានកោះពស់វិញ មានតម្លៃជួលសរុបសម្រាប់រយៈពេល៩៩ ឆ្នាំ គឺ ៨៥០.០០០ដុល្លារ។
គម្រោងនេះនឹងបង្កើតឱ្យមានកន្លែងទេសចរ ដែលអាចផ្តល់ការងារ ហេដ្ឋារចនាសម្ព័ន្ធ ការការពារទៅលើជីវរស់ក្នុងទឹក ដោយការទប់ស្កាត់នូវការនេសាទខុសច្បាប់ និងការផ្តល់ជម្រកដ៏ល្អសម្រាប់ការបង្កាត់ពូជ និងការលូតលាស់របស់សត្វ និងរុក្ខជាតិ។
គម្រោងនេះត្រូវបានបែងចែកជា ពីរ ដំណាក់កាល គឺការជ្រើសរើសប្រភេទបុគ្គលិកអំឡុងពេលសាងសង់ សរុបចំនួន ៩៩៥ នាក់ និងអំឡុងពេលដំណើរការចំនួន ១៤៧៦ នាក់។ ហើយក្រុមហ៊ុនបានបង្កើតការងារដល់ប្រជាជន រស់នៅក្នុងខេត្តព្រះសីហនុ រហូតទៅដល់ ៩៩០ នាក់ ក្នុងដំណើរការសាងសង់ និងចំនួន ១៤៧០នាក់ អំឡុងពេលប្រតិបត្តិការគម្រោង។
ដំណើរការចូលរួមជាសារធារណៈជនត្រួវបានធ្វើឡើងចំនួន ២ លើក៖ ការប្រជុំលើកទី១ គឺដើម្បីផ្តល់ព័ត៌មានគម្រោងដល់សហគមន៍មូលដ្ឋាន និងពិនិត្យមើលបញ្ហាបរិស្ថានដែលនឹងអាចកើតមានឡើងនៅជុំវិញគម្រោង និងលើកទី២ គឺបន្ទាប់ពីបញ្ចប់ការងារចុះសិក្សាទីវាលក្នុងតំបន់គម្រោង ដើម្បីបង្ហាញទៅដល់អ្នកពាក់ព័ន្ធ ដូចជា៖ តំណាងសហគមន៍ដែលរងផលប៉ះពាល់ គ្រប់មន្ទីរពាក់ព័ន្ទក្នុងខេត្ត ផ្នែកឯកជន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងទៀតដែលមកពីភ្នំពេញ។ ការចូលរួមនេះ គឺបើកទូលាយក្នុងការបញ្ចេញមតិយោបល់, សំណួរ និងសំណើរស្នើសុំ។
ការអភិវឌ្ឍនេះបានបម្លែងដីចេញពីព្រៃឈើ នៅលើកោះពស់ ប្រហែល​ ៤៦ ហិកតា ដែលស្មើនឹងប្រមាណ ៤៧% នៃព្រៃឈើសរុប ដើម្បីធ្វើការសាងសង់។
ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថាន ដែលជាវិធានក្នុងការកាត់បន្ថយ ការត្រួតពិនិត្យតាមដាន និងការធ្វើអធិការកិច្ចទៅលើការរៀបចំប្លង់មុនពេលសាងសង់ ពេលសាងសង់ និងដំណើរការគម្រោង។
ក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍ដូចជា៖ ការងារសាងសង់ស្ពាន រយៈពេល​​​ ៣ឆ្នាំ, ការអភិវឌ្ឍឆ្នេរហាវ៉ៃ ៤ឆ្នាំ និងការអភិវឌ្ឍលើកោះពស់ ៦ឆ្នាំ។
ក្រុមហ៊ុនបានសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មការត្រួតពិនិត្យបទដ្ឋានបច្ចេកទេស, មន្ទីរបរិស្ថានខេត្ត , មន្ទីរសាធារណការ និងដឺកជញ្ជូនខេត្ត, នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រសួងបរិស្ថាន នាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ក្រសួងបរិស្ថាន រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អ្នកម៉ៅការសាងសង់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យលើការអនុវត្តក្នុងដំណាក់កាល មុនពេលសាងសង់ ដំណាក់កាលសាងសង់ និងដំណើរការគ្រប់គ្រងគម្រោង។
ព័ត៌មានពុំអាចរកបាន
២០១១
5
សេដ្ឋីកុលា ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនៅប្រទេសកម្ពុជា និងបានស្នើដីគម្រោងវិនិយោគ ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន លើទំហំ៤២៧៣ហិកតាដើម្បីដាំកៅស៊ូ ក្នុងរយៈពេលកិច្ចសន្យា៩៩ឆ្នាំ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ខូវ​ ផល្លាបុត្រ
កម្ពុជា
ព័ត៌មានពុំអាចរកបាន
ការសិក្សាដំបូង
ក្រសួងបរិស្ថាន
តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ
ព័ត៌មានពុំអាចរកបាន
ប៊ូស្រា
ដាក់ដាំ
ពេជ្រាដា
អូររាំង
មណ្ឌលគិរី
៩៩ឆ្នាំ
៤២៧៣
សម្បទានដីសេដ្ឋកិច្ច
ក្រុមហ៊ុន ហ្គ្រីន អ៊ិនវ៉ាយរិនមិន គ្រុប
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ E០៥ ផ្លូវលេខ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ច្បាប់និងអនុក្រឹត្យដែលពាក់ព័ន្ធមានចំនួនមានដូចជា ច្បាប់ភូមិបាល ២០០១, ច្បាប់ស្តីពីព្រៃឈើ ២០០២, ច្បាប់ស្តីពីជលផល ២០០៦, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ២០០៧, ច្បាប់ស្តីពីជីវសុវត្ថិភាព ២០០៨, អនុក្រឹត្យផ្សេងៗដែលទាក់ទងនឹងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគម្រោង។
ថវិកាដែលត្រូវវិនិយោគលើគម្រោងផលិតកម្មដំណាំកៅស៊ូ និងការចំណាយលើការកែច្នៃរយៈពេល ១០ឆ្នាំដំបូង គ្រោងចំណាយអស់ ២៥.៥៨ លានដុល្លារអាមេរិក ដែលនឹងត្រួវចំណាយទៅលើប្រតិបត្តិការគម្រោងអស់ ១៩.២៩លានដុល្លារ។ ថវិកាសម្រាប់ដាំដុះដំបូងគ្រោងមាន ២.៥ លានដុល្លារអាមេរិក និងគ្រោងចំនាយថេរមិនមានព័ន្ធអស់ ៣.៧លានដុល្លារអាមេរិក។ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចាប់ពីឆ្នាំទី៧ ឡើងទៅ។ នៅក្នុងឆ្នាំទី២០ ក្រុមហ៊ុននឹងបានប្រាក់ចំណូល ចំនួន ៩.៤៥លានដុល្លារអាមេរិក និងមានប្រាក់ចំនេញចំនួន ៣.៩៩ លានដុល្លារអាមេរិក។
ព័ត៌មានពុំអាចរកបាន
គម្រោងនេះនឹងត្រូវការ បុគ្គលិក និងកម្មករក្នុងប្រទេសប្រមាណ ៨៦៦នាក់ ក្នុងឆ្នាំទី១ នឹងកើនរហូតដល់ ១២៤៧​ នាក់ ចាប់ពីឆ្នាំទី៦​ ដល់ទី១៥ និងកម្មករក្រៅប្រទេស ១នាក់ ដែលជាអ្នកឯកទេស។
មានការរៀបចំស្ទង់មតិជាសាធារណៈដោយធ្វើការអញ្ជើញអ្នកពាក់ព័ន្ធដូចជា អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ដើម្បីស្វែងយល់ពីបញ្ហានានាដែលអាចកើតមានដោយសារគម្រោង និងសំណូមពរ និងអនុសាសន៍ពីអ្នកពាក់ព័ន្ធចំពោះគម្រោង។
ក្រុមហ៊ុន សេដ្ឋីកុលា មានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ដែលមានព្រៃស្រោង ៤៨៨.៥ហិកតា ព្រៃពាក់កណ្តាលស្រោង ៤៣៩.២ហិកតា និងព្រៃល្បោះ ២៥០៦.២ហិកតា ព្រៃផ្សេងៗ ៦១៩ហិកតា និងដីគ្មានគម្របព្រៃ ២២០.១ហិកតា ដែលពាក់ព័ន្ធនឹង ដីព្រៃតំណម ដីស្រែចំការប្រជាពលរដ្ឋចំនួន ៤៣៤ហិកតា ដីរក្សាទុកនៅតំបន់ភ្នំ ៤៨៨ហិកតា និងដីរក្សាសងខាងអូរ ៧៩១ ហិកតា។ ប៉ុន្តែដីទាំងនេះត្រូវបានកាត់ចេញពីគម្រោង និងដីដែលដាំកៅស៊ូបាន មានតែ ២៨៦០ហិកតា។
ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថានតាមដំណាក់កាលដូចជា ដំណាក់កាលឈូសឆាយដី និងការសាងសង់ ដំណាក់ការប្រតិបត្តិគម្រោង ដំណាក់កាលបញ្ចប់គម្រោង និងមានកម្មវិធីត្រួតពិនិត្យបរិស្ថានដែលបញ្ចូនរបាយការណ៍ទៅកាន់ក្រសួងបរិស្ថានក្នុងប្រាំមួយខែម្តង។ កម្មវិធីនេះធ្វើការវិភាគទៅលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចនិងសង្គម។
ក្រុមហ៊ុនគ្រោងអនុវត្តសម្រាប់ការដាំដុះក្នុងពេល ២ ឆ្នាំ(២០១១ និង ២០១២)ចំនួន ២៦១០ ហិកតា និងត្រៀមដីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ២៥០ ហិកតា។
ក្រុមហ៊ុនមានវិធានការកាត់បន្ថយផលប៉ះពាល់នានាដោយ មានការពិភាក្សាជាមួយពលរដ្ឋមូលដ្ឋាន ការការពារបរិស្ថាន និងអនុវត្តតាមផែនការមេ ការគ្រប់គ្រងកាកសំណល់ និងការដាំដើមឈើឡើងវិញជាដើម។
ព័ត៌មានពុំអាចរកបាន
២០១០
6
ក្រុមហ៊ុន Hoang Anh Gia Lai គឺជាក្រុមហ៊ុននៃសហគ្រាសពហុវិនិយោគ ដែលមានឈ្មោះនៅក្នុងប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសថៃ ហើយបានដំណើរការជាច្រើនឆ្នាំទៅលើវិស័យជំនួញពាណិជ្ជកម្ម ការធ្វើវិនិយោគ និងសកម្មភាពផ្សេងៗទៀតពាក់ព័ន្ធ នឹងសង្គមនៅក្នុងប្រទេសទាំងនេះ។ ក្រុមហ៊ុននេះបានបង្រីការងាររបស់ខ្លួនទៅលើគម្រោងចំនួន ២៦ ដូចជា ការសាងសង់ ការធ្វើវិនិយោគទៅលើអលចនទ្រព្យ Stock Exchange ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងការធ្វើអាវកម្មរ៉ែ និងថាមពលវារីអគ្គិសនី។ ក្រុមហ៊ុន Hoang Anh Ratanakiri Co., LTD ទទួលបានដីសម្បទានទំហំ២៦០ហិកតា ដែលមានទីតាំងនៅស្រុកបកែវ និងអូរយ៉ាដាវ ខេត្តរតនគិរីដើម្បីធ្វើការអភិវឌ្ឍន៍លើវិស័យធនធានរ៉ែដែក សំរាប់បំពេញតម្រូវការប្រើប្រាស់ដែកក្នុងស្រុកនិងនាំចេញទីផ្សារអន្តរជាតិ។
៦៤០០០លាន រៀល
១២ កក្កដា ២០០៩
Co. 6186/09E
Nguyen Van Minh
ព័ត៌មានពុំអាចរកបាន
ផ្លូវជាតិលេខ៧៨ ភូមិ០៣ សង្កាត់ឡាបានសៀក ក្រុងបានឡុង ខេត្តរតនគិរី
ការសិក្សាដំបូង
ក្រសួងរ៉ែ និងថាមពល
ចម្ងាយ ៣០ គ.ម ពីក្រុងបានលុង និងនៅចម្ងាយ ៨ គ.ម ពីផ្លូវជាតិលេខ៧៨
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
បរកែវ
អូរយ៉ាដាវ
រតនគីរី
៩.៥០ឆ្នាំ
២៦០
ការធ្វើអាជីវកម្មរ៉ែ
ក្រុមហ៊ុន ស៊ី អ៊ី អេស
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
នៅក្នុងការសិក្សា EIA នេះគឺស្របទៅតាមក្របខ័ណ្ឌច្បាប់ចំនួន ១៥ ក្នុងនោះមានអនុក្រឹត្យ ៦ និងព្រះរាជក្រឹត្យ ១។ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីជលផល, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ច្បាប់ភូមិបាល, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រង និងធើ្វអាជីវកម្មធនធានរ៉ែ, អនុក្រឹត្យស្តីពីកិច្ចដំណើរវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង, អនុក្រឹត្យស្តីពីវិនិយោគនៃព្រះរាជាណាក្រកម្ពុជា, អនុក្រឹត្យស្តីពីសម្បទានដីសេដ្ឋកិច្ច, ព្រះរាជក្រឹត្យស្តីពីការបង្កើត និងការកំណត់តំបន់ការពារធម្មជាតិ។
គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកាវិនិយោគសរុបអស់ចំនួន ២៦.៦៧២.៤៥១ ដុល្លារអាមេរិក ហើយក្នុងនោះថវិកាចំណាយសម្រាប់ទុនវិនិយោគដើមមានចំនួន ១៤.៥៣៦.៦០៧ ដុល្លារអាមេរិក និងទុនបង្វិលសម្រាប់ដំណើរការអាជីវកម្មមានចំនួន ១២.១៣៥.៨៤៤ ដុល្លារអាមេរិក។ ចំណែកឯប្រាក់ចំណូល ដែលទទួលបានពីការលក់ផលិតផលរ៉ែទាំងអស់នេះមានចំនួន ៤៧.៣៨៤.៤៥០ ដុល្លារអាមេរិក នៅឆ្នាំ២០១១ ចំណែកឯការលក់ផលិតផលចាប់ពីឆ្នាំ ២០១២-២០១៨ នឹងកើនដល់ចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក។
គម្រោងនេះបានផ្តល់ផលវិជ្ជមានដែលជាគោលដៅធំៗដូចជា៖ ជួយការពារថែរក្សា និងអភិរក្សព្រៃឈើល្អៗ (ព្រៃទ្រនាប់តាមដងអូរ) យ៉ាងហោចណាស់ ៤០០ហិចតា, ផ្តល់ចំនូលដល់រាជរដ្ឋាភិបាលពីការប្រមូលសួយសារលើធនធានរ៉ែ និងផលឈើពីការធ្វើអាជីវកម្មឈើក្នុងផ្ទៃដីព្រៃពាក់កណ្តាលស្រោងរិចរិលយ៉ាងហោចណាស់ ៣០៤.៤០ហិចតា, តម្លៃដីនៅក្នុងតំបន់នោះនឹងឡើងខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្ន, ការជួយស្តារ និងជួសជុលឱ្យល្អឡើងវិញនូវផ្លូវលំ-ស្ពាន, និងបង្កើនការងារដល់ប្រជាជនមូលដ្ឋាន។
គម្រោងនឹងជួយបង្កើតមុខរបរដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន (ក្នុងចំណោមកំលាំងពលកម្មចំនួន ១៨១នាក់) និងជួយបង្កើនកម្មវិធីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋទាំងនោះឱ្យមានសមត្ថភាព បំពេញការងារ (អាចទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសទៀតផង)។
ការចូលរួមជាសាធារណៈ គឺក្រុមការងាររបស់ CES បានចុះធ្វើការផ្សព្វផ្សាយ សា្ទបស្ទង់មតិ និងជួបពិភាក្សាជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ក្នុងគោលបំណង ដើម្បីពន្យល់បកសា្រយអំពីសកម្មភាពគម្រោង សា្តប់មតិសាធារណៈអំពីបញ្ហាបរិស្ថាន និងសង្គម ដែលបង្កឡើងដោយសារសកម្មភាពអាជីវកម្មរបស់គម្រោង និងប្រមូលនូវកង្វល់ផ្សេងៗដែលទាក់ទងនឹងបញ្ហាបរិស្ថាន-សង្គម ដើម្បីស្វែងរកដំណោះស្រាយមួយដែលនឹងអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។
នៅក្នុងទីតាំងគម្រោងនេះមានព្រៃស្រោងទំហំ ១២៥២ហិចតា ព្រៃពាក់កណ្តាលស្រោងទំហំ១៨២៦ហិចតា ព្រៃល្បោះ៦១៩ហិចតា ព្រៃផ្សេងៗទំហំ៧ហិចតា ។
ផែនការអភិវឌ្ឍបរិស្ថាន ម្ចាស់គម្រោងនឹងត្រូវរៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់បណ្តាលហេតុប៉ះពាល់បរិស្ថានអវិជ្ជមានដែលបានកើតឡើងដោយ សកម្មភាពនៅគ្រប់ដំណាក់កាលមុនប្រតិបត្តិគម្រោង ប្រតិបត្តិគម្រោង និងបញ្ចប់គម្រោង ដើម្បីធានាបានការគ្រប់គ្រង់ធនធានបរិស្ថានតំបន់នោះប្រកបដោយប្រសិទ្ធភាពស្របតាមបច្ចេកទេស និងបទដ្ឋានបរិស្ថាន។ ក្រសួងបរិស្ថាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនានានឹងចុះធ្វើការអង្កេតតាមដាន ត្រួតពិនិត្យ និងការអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថានព្រមទាំងផ្ទៀងផ្ទាត់លើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុន។
ផែនការអភិវឌ្ឍទៅលើផ្ទៃដីនៅក្នុង ទីតាំងគម្រោងត្រូវបានបែងចែកជា ផ្ទៃដីសម្រាប់ជីកយករ៉ែ (១២តំបន់) មានចំនួន ២៦០ហិចតា, ផ្ទៃដីសាងសង់ទីស្នាក់ការ រោងចក្រ និងសំណង់ផ្សេងៗមានចំនួន ៣០ហិចតា, ផ្ទៃដីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (បណ្តោយ ១៨ម×ទទឹង៨ម) ចំនួន ១៤,៤០ហិចតា, និងផ្ទៃដីព្រៃទ្រនាប់ដងអូរ (១០០ម តាមសងខាងអូរ) មាន ៤០០ហិចតា។
ក្រុមហ៊ុនបានអនុវត្តន៍ទៅតាមដំណាក់កាលនៃដំណើរកាលនីមួយៗក្នុងការធ្វើអាជីវកម្មរ៉ែ មានដូចជា ដំណាក់កាលមុនសាងសង់ ដំណាក់កាលសាងសង់គម្រោង ដំណាក់កាលប្រតិបត្តិ និងថែទាំគម្រោង និងដំណាក់កាលបិទគម្រោង។ ហើយរាល់ដំណាក់កាលនីមួយៗ ក្រុមហ៊ុនមានវិធានការកាត់បន្ថយញ្ហាដែលកើតមានឡើងបានត្រឹមត្រូវ។
ក្រុមហ៊ុនបានរៀបចំឡើងនូវផែនការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (ការស្តារព្រៃឈើឡើងវិញ ការជំរុញការចិញ្ចឹមសត្វស្រុក និងសត្វត្រី ការជួសជុលផ្លូវលំ ផ្តល់សេវាកម្មបច្ចេកទេសផ្នែកដាំដំណាំកៅស៊ូ ដំឡូងមី និងផ្តល់សេវាកម្មផ្នែកទីព្រឹក្យាសម្រាប់ការដាំដុះដំណាំផ្សេងៗ) ដែលជំនួយមូលនិធិសង្គមទាំងនេះនឹងចំណាយថិវិការសរុបចំនួន ៨៩២ ០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំ និងថវិការសម្រាប់ស្តារបរិស្ថានឡើងវិញមានចំនួន ១៨៩ ៧៩៤ ដុល្លារអាមេរិក/ឆ្នាំ។
២០១១
7
ក្រុមហ៊ុន តែលកូថេក គឹជាសមាជិកច្រកចេញចូលអាស៊ីអាមេរិក (Asia AmericanGateway) គឹជាអ្នកផ្តល់សេវាអ៊ីនធើណែតផ្តាច់មុខសម្រាប់កម្ពុជា ដែលជាប្រព័ន្ធខ្សែកាបចែកចាយក្រោមសមុទ្រ ភ្ជាប់សហរដ្ឋអាមេរិកជាមួយអាស៊ីអាគ្នេយ៏។ ក្រុមហ៊ុននេះបានផ្តល់សេវាផ្តាច់មុខឲ្យក្រុមហ៊ុនអ៊ិនធើណែត អេស៊ីខម (EZECOM) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Royal Group។​ ក្រុមហ៊ុននេះ បានរួមវិនិយោគជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Symphony Communication Public (ប្រទេសថៃ)ក្នុងការអភិវឌ្ឍ គម្រោងបណ្តាញអូសខ្សែកាប្លិ៍អុបទិចក្រោមបាតសមុទ្របន្តពីសមុទ្រប្រទេសម៉ាឡេស៊ី មកកាន់កម្ពុជាខេត្តព្រះសីហនុ និងបន្តរហូតដល់ប្រទេសថៃ សរុបប្រវែង១ ៣៨០ គីឡូម៉ែត (កាត់កម្ពុជា ៤៧១គីឡូម៉ែត)។
៤៨លានដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
គិត ម៉េង
កម្ពុជា
អាគារសភាពាណិជ្ជកម្មកម្ពុជា ផ្ទះលេខ១០៤ ផ្លូវសហព័ន្ធរុ​ស្ស៊ី សង្កាត់ទឺកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏
ឆ្នេរអូត្រេះ ខេត្តព្រះសីហនុ
ភូមិអូត្រេះ
សង្កាត់បួន
ក្រុងព្រះសីហនុ
ព្រះសីហនុ
៣០ឆ្នាំ
មានប្រវែងសរុប ១៣៨០គីឡូម៉ែត្រ ដោយភ្ជាប់ពីប្រទេសម៉ាឡេស៊ីប្រវែង ៧៦៤គីឡូម៉ែត្រ កាត់សមុទ្រប្រទេសកម្ពុជាប្រវែង ៤៧០គីឡូម៉ែត្រ និងភ្ជាប់ទៅដែនសមុទ្រថៃប្រវៃង ១៤៦គីឡូម៉ែត្រ។
ការតម្លើងខ្សែកាបអុបទិច ក្រោមបាទសមុទ្រ
គ្រីអេធីវ ហ្រ្គីន ឌីស្សាញ
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ 332P ផ្លូវ 271 សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ក្របខណ្ឌច្បាប់ពាក់ព័ន្ធរួមមាន រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ១៩៩៦ ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់១៩៩៤ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក២០០៧ ច្បាប់ស្តីពីជលផល២០០៦ ច្បាប់ស្តីពីការងារ១៩៩៧ ច្បាប់ភូមិបាល២០០១ ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មរ៉ែ២០០១ ច្បាប់ស្តីពីការវិនិយោគ និងឯកសារគតិយុទ្ធផ្សេងៗជាច្រើនទៀត។
ក្រុមហ៊ុននឹងចំនាយទៅលើការសាងសង់ចំនួន២១.៣លានដុល្លាអាមេរិក និង៧៥.៥ម៉ឺនដុល្លារអាមេរិកជាប្រចាំឆ្នាំសម្រាប់ប្រតិបត្តិគម្រោង។ ក្រុមហ៊ុនរំពឹងទុកថានឹងចំណេញប្រាក់៦០លានដុល្លារអាមេរិកនៃផលចំណេញបច្ចុប្បន្នសរុបក្នុងរយៈពេល៣០ឆ្នាំខាងមុខ។
បង្កើតមុខរបរនិងប្រាក់ចំនូល កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេស បង្កើតចំនេះដឹងលើវិស័យបច្ចេកវិទ្យា អភិវឌ្ឍសេដ្ឋកិច្ចជនបទតាមរយៈទូរគមនាគមន៏ ផ្តល់ប្រយោជន៏ធំសម្រាប់ការទំនាក់ទំនង និងការអភិវឌ្ឍសហគមន៏ ASEAN​ ទាំងមូល។​ លើសពីនេះក្រុមហ៊ុននឹងចូលរួមចំណែកផ្តល់សេវាប្រើប្រាស់អ៊ិនធើណែតដោយឥតគិតថ្លៃនៅតាមបណ្តាគ្រឺះស្ថានអប់រំមួយចំនួននៅកម្ពុជា។​
គម្រោងកប់ខ្សែកាបទាំងមូលនឹងត្រូវការបុគ្គលិកក្រៅស្រុកប្រមាណ ៨ ទៅ ១០ នាក់ និងបុគ្គលិកក្នុងស្រុកប្រមាណ ២០០ នាក់។
ការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ដែលពាក់ព័ន្ធដោយសារគម្រោងនេះ បានធ្វើក្នុងពេលសិក្សា ESIA ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ និងធ្វើបច្ចុប្បន្នភាពនៅខែកញ្ញា ឆ្នាំ២០១៥ និង ម្តងទៀតពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ ការប្រឹក្សាយោបល់នេះមានការចូលរួមពីមន្ត្រីពីក្រសួង មន្ទីរ សាលាខេត្ត អង្គការ Conservation International អង្គការ Fauna and Flora International អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
បាតសមុទ្រប្លុក B C D E F និងតំបន់ឧស្ម័ន១ និង ៤
ក្រុមហ៊ុនមានកម្មវិធីត្រួតពិនិត្យបរិស្ថានដើម្បីថែរក្សានូវបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ និងកម្មវិធីនេះត្រូវធ្វើឡើងទៅតាមដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបត្តិគម្រោង និងដំណាក់កាលបញ្ចប់គម្រោង។ ក្នុងដំណាក់កាលនីមួយៗមានការត្រួតពិនិត្យពីមន្ត្រី​ក្រសួង មន្ទីរពាក់ព័ន្ធជាដើម។ កម្មវិធីនេះត្រួតពិនិត្យទៅលើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងសេដ្ឋកិច្ចសង្គម។
ព័ត៌មានពុំអាចរកបាន
ដើម្បីកាត់បន្ថយផល់ប៉ះពាល់ក្រុមហ៊ុនបាលធ្វើការសិក្សាពីស្ថានភាពបាតសមុទ្រ និងធ្វើការជូនដំណឹងផ្សព្វផ្សាយពីគម្រោង និងសហការណ៍ជាមួយអ្នកពាក់ព័ន្ធ។ក្រុមហ៊ុនប្រើប្រាស់យុទ្ធសាស្ត្រ Sea Plough Method ក្នុងការបង្កប់ខ្សែរកាប និងបច្ចេកទេសដែលមានស្តង់ដារខ្ពស់។
ក្រុមហ៊ុនគ្រោងកញ្ចប់មូនិធិ ៣០០ ០០០ ដុល្លារអាមរិកសម្រាប់រយៈពេល១០ឆ្នាំ ដើម្បីធ្វើការស្ថារ និងអភិរក្សធនធានជីរៈចម្រុះក្នុងសមុទ្រ និងកញ្ចប់ថវិកា ២០០ ០០០ ដុល្លារអាមេរិកសម្រាប់សកម្មភាពសម្អាតតំបន់ឆ្នេរ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
២០១៦
8
ក្រុមហ៊ុនហេង ណុង (ខេមបូឌា) បានស្នើសុំសម្បទានដីទំហំ៦ ៤៨៨ហិកតាសម្រាប់ការវិនិយោគដាំដំណាំកសិឧស្សាហកម្មដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ សម្បទានមានរយៈពេល៥០ ឆ្នាំ និងស្ថិតនៅក្នុងស្រុក ជ័យសែន ខេត្តព្រះវិហារ។
២៦.៤០២.២៣០ ដុល្លាអាមេរិក
ព័ត៌មានពុំអាចរកបាន
L001-100171990
លោក LIU JUN
ប្រទេសចិន
ផ្ទះលេខ ៣៥A ផ្លូវលេខ ៣២៨ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទីតាំងគម្រោងមានចម្ងាយប្រហែល ២៣ គ.ម ពីទីរួមខេត្តព្រះវិហារ
ព័ត៌មានពុំអាចរកបាន
តស៊ូ ស្អាង និងពុទ្រា
ជ័យសែន
ព្រះវិហារ
៥០ ឆ្នាំ
៦៤៨៨
សម្បទានដីសេដ្ឋកិច្ច
ហ្រ្គីន អ៊ិនវាយរិនមិន គ្រុប
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ N៤៦ ផ្លូវស្ពានឥន្ធនូ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
គម្រោងវិនិយោគ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ធ្វើឡើងដោយគោរពតាមក្របខ័ណ្ឌច្បាប់ដែលពាក់ទៅនឹងការការពារបរិស្ថាន និងធនធានធម្មជាតិចំនួន ១៣៖ អនុក្រឺត្យចំនួន ៦, ប្រកាសចំនួន ២, សេចក្តីសម្រេចចំនួន ១, សារាចរណ៏ចំនួន ១ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន​ ២។
គម្រោងការចំណាយនៃការអភិវឌ្ឈដាំដុះដំណាំ និងការកែច្នៃផលិតផលរបស់ក្រុមហ៊ុនបានបែងចែកជា បី គឺ ចំណាយលើការដាំដុះដំបូង ចំណាយលើប្រតិបត្តិការអាជីវកម្ម និងចំណាយថេរ ដោយផលិតកម្មលើការដាំដុះដំបូងក្នុងមួយហិកតា ត្រូវបានគ្រោងចំនួន ១០០២,២៥ ដុល្លារអាមេរិក សម្រាប់ដំណាំអំពៅ និង ៩៧១,៧៥ ដុល្លារអាមេរិក សម្រាប់ការដាំអាកាស្យា។
អភិវឌ្ឈន៏ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បង្កើននូវចំណេះដឹង និងបទពិសោធន៏ដល់ប្រជាជនក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធជាមួយនឹងផលិតកម្មដំណាំអំពៅ។ ក្រុមហ៊ុនបានចូលរួមអភិវឌ្ឍសហគមន៍ជាច្រើនដូចជា ការសាងសង់អណ្តូងទឹក និងការឧបត្ថម្ភជូនកាកបាទក្រហម។ គម្រោងមានកញ្ចប់ថវិកាប្រមាណ ៩០ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការអនុវត្តសកម្មភាពនានា ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់។​
បុគ្គលិក និងកម្មករដែលត្រូវទទួលបានការជ្រើសរើសពីក្រុមហ៊ុន នឹងត្រូវបានយកទៅបណ្តុះបណ្តាលការងារជំនាញបច្ចេកទេសបន្ថែមពី​ ៣ ទៅ ៦ ខែ ឬលើសពីនេះ ម្យ៉ាងទៀតមានឪកាសសិក្សារៀនសូត្រផ្ទាល់នៅការដ្ឋានដាំដុះជាមួយអ្នកជំនាញបច្ចេកទេស។ ចំនួនបុគ្គលិក អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងក្នុងការបំពេញការងារមានចំនួន ៣១៩នាក់ក្នុងឆ្នាំទី១ និងកើនដល់ ២ ០៥៨ នាក់ក្នុងឆ្នាំទី៥ និងក្នុងឆ្នាំទី១៥ ត្រូវការកម្លាំងពលកម្មចំនួន ២ ០៥២ នាក់។
ក្រុមហ៊ុននឹងរៀបចំកំណត់នូវវិធានការមួយចំនួននៅគ្រប់ដំណាក់កាលនៃគម្រោង ដើម្បីទប់ស្កាត់ និងកាត់បន្ថយរាល់ហេតុប៉ះពាល់អវិជ្ជមានដែលកើតឡើងដោយសារសកម្មភាពរបស់គម្រោង និងដើម្បីធានាការគ្រប់គ្រងធនធានបរិស្ថានក្នុងតំបន់នោះប្រកបដោយប្រសិទ្ធភាពស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាន។​
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ដើម្បីកាត់បន្ថយនូវហេតុប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានដល់កម្រិតអតិប្បរិមា ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៏វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដើម្បីដាក់ជូនក្រសួងពិនិត្យ និងផ្តល់យោបល់ រក្សាទុកដីព្រៃទ្រនាប់ដងអូរយ៉ាងតិច ៥០ ទៅ ១០០ ម៉ែត្រសងខាងអូរ ដោះស្រាយរាល់បញ្ហាដីស្រែចម្ការរបស់ប្រជាជន និងត្រូវមានផែនការគ្រប់គ្រងសំណល់គ្រប់ប្រភេទឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ក្រុមហ៊ុនគ្រោងចំណាយបន្ថែម សម្រាប់ការស្ថារធនធានបរិស្ថានចំនួន ២៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងសង្គមចំនួន ៦៥០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ សរុបជាទឹកប្រាក់ប្រមាណ ៤៥០០០០០ ដុល្លារអាមេរិក។
២០១៦
9
KTC Cable គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០០៥ មានការងារសំខាន់ៗទាក់ទងទៅនឹងការផលិតខ្សែភ្លើង ខ្សែកាប និងខ្សែទូរគមនាគមន៏គ្រប់ប្រភេទ។ នៅឆ្នាំ២០០៦ ក្រុមហ៊ុននេះទទួលបានវិញ្ញាបនប័ត្រ ISO9001-2008។ ក្រុមហ៊ុននេះរួមវិនិយោគជាមួយ K-water Turben Investment របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Sinohydro ប្រទេសចិន ក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បង្កើតទំនប់វារីអគ្គិសនីដែលមានសមត្ថភាព ៨០ មេការវ៉ាត់ ដែលមានទីប្រឹក្សាបច្ចេកទេសជាក្រុមហ៊ុន Hyundia Engineering។
២៣២.២១០.០០០ ដុល្លារអាមេរិក
ខែធ្នូ ឆ្នាំ២០០៦
ព័ត៌មានពុំអាចរកបាន
លោក KIM Myung-IL
កូរ៉េ
ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៏ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងរ៉ែ និងថាមពល
ទីតាំងគម្រោងមានចម្ងាយ ៩៥.៥ គីឡូម៉ែត្រពីក្រុងពោធិ៏សាត់ និង​១៨៥.២២ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទខេត្តកោះកុង​
ស្ទឹងថ្មី
ប្រមោយ
វាលវែង
ពោធិ៍សាត់
៣៥​ ឆ្នាំ
៩,៣៥៥
ទំនប់វារីអគ្គីសនី
SAWAC Consultants (Cambodia)Co.,Ltd
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
គម្រោងនេះត្រួវបានសិក្សា និងអនុវត្តទៅតាមក្របខណ្ឌច្បាប់ចំនួន ១៦, អនុក្រឹត្យចំនួន ៧, គោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គោលនយោបាយជាតិស្ដីពីការអភិវឌ្ឈបៃតង និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ធាភិបាល​
មិនស្គាល់
គម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់នេះនឹងផ្តល់ស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ការអភិវឌ្ឈលើគ្រប់វិស័យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ និងអាចកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៏ធម្មជាតិ ជាមួយអាងទឹកដ៏ធំ ដែលអាចបង្កលក្ខខណ្ឌសមស្របសម្រាប់ការអភិរក្សធ្វើអោយមានការកើនឡើងនៃប្រភេទត្រី និងវារីសត្វ។ គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ កែលម្អផ្លូវចេញចូលពីផ្លូវជាតិ សាងសង់អគារស្នាក់នៅបុគ្គលិក ការិយាល័យ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។
ផែនការក្រុមហ៊ុនជ្រើសរើសបុគ្គលិក ក្នុងពេលសាងសង់ ប្រព័ន្ធបញ្ចូលចរន្ត និងអនុស្ថានីយមានរយៈពេល ៤ ឆ្នាំ គិតទាំងគ្រោងការលម្អិតនោះ គឺត្រូវការបុគ្គលិកចំនួន ៤០០ នាក់ (៣០០ នាក់ ជាជនជាតិខ្មែរ និង ១០០ នាក់ ជាជនជាតិបរទេស)។
ការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ដែលពាក់ព័ន្ធដោយសារគម្រោងនេះ ហើយការពិភាក្សានេះធ្វើក្នុងពេលសិក្សា ESIA ចាប់ពីថ្ងៃទី ១០ កុម្ភៈ ដល់ ០៩ កញ្ញា ២០០៨ និងធ្វើបច្ចុប្បន្នភាពនៅខែ កញ្ញា ២០១៥ និង ម្តងទៀតពីខែតុលា ដល់វិច្ឆិកា ឆ្នាំ២០១៧។ ការប្រឹក្សានយោបាយនេះមានការចូលរួមពីមន្ត្រីពីក្រសួង មន្ទីរ សាលាខេត្ត អង្គការ Conservation International អង្គការ Fauna and Flora International អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
គម្រោងនេះមានផ្ទៃដីសរុបចំនួន ៩៣៥៥ ហិកតា មានផ្ទៃដីស្ថិតនៅក្នុងព្រៃបម្រុងទុកអចិន្រ្តៃយ៏ចំនួន ៤១៩៩,២ ហិកតា (៤៥%) ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ៣៩៩,៧ ហិកតា (៤%) និងដែនជម្រកសត្វព្រៃភ្នំសំកុសចំនួន ៤៧៥៦,១ ហិកតា​ (៥១%)​ សរុបព្រៃឈើដែលប៉ះពាល់ចំនួន ៦០០៧,២៤ ហិកតា​ ក្នុងនោះមានព្រៃសហគមន៏ចំនួន ៣៥១,៦២ ហិកតា។ គម្រោងនេះនឹងអាចធ្វើឲ្យបាត់បង់ទាំងស្រុងនូវព្រៃស្រោង ដែលមានផ្ទៃដីសរុប ៨៦៤,៤៦ ហិកតា ព្រៃពាក់កណ្តាលស្រោងសរុប ៨៥០,២៥ ហិកតា ព្រៃល្បោះសរុប ៤២៩១,៥ ហិកតា។
ក្រុមហ៊ុនបានរៀបចំ និងកំណត់វិធានការផែនការគ្រប់គ្រងបរិស្ថានមួយចំនួនដូចជា រៀបចំស្ថាប័នត្រួតពិនិត្យ កម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអង្កេតតាមដានត្រួតពិនិត្យ ការអនុវត្តវិធានការការពារបរិស្ថាន សម្រាប់ទប់ស្កាត់ និងកាត់បន្ថយការប៉ះពាល់បរិស្ថានអវិជ្ជមាននានា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានធម្មជាតិ និងសង្គមនៅក្នុងតំបន់គម្រោងប្រកបដោយចីរភាព។​
គម្រោងនេះនឹងធ្វើការកសាងអាងស្តុកទឹកចំនួន ១២២៦.៥ លានម៉ែត្រគូប ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៨៥៩១ ហិកតា និងបង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីចំនួន ១៣ ដើម ដែលត្រូវការដីទំហំ ២២៥ ម៉ែត្រការ៉េក្នុងមួយបង្គោល ដែលទាំងនេះជាផ្នែកមួយនៃផែនការហេដ្ឋារចនាសម្ព័ន្ធ និងស្តារផ្លូវចំនួន ៣០គម។
ក្រុមហ៊ុនបាន​រៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះ ប្រកបដោយប្រសិទ្ធភាព ស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាន ព្រមទាំងធានាឲ្យគម្រោងអភិវឌ្ឈន៏ប្រកបដោយស្ថេរភាព។
សម្រាប់រយៈពេល ៣៥ឆ្នាំ ក្រុមហ៊ុនបានគ្រោងថវិកាសរុប ៨២៦ ៤៨០ ដុល្លារ សម្រាប់មូលនិធិសង្គម និងបរិស្ថាន (៦៦៧ ៦៨០ ដុល្លារអាមេរិកសម្រាប់មូលនិធិបរិស្ថាន និង១៥៨ ៨០០ សម្រាប់មូលនិធិសង្គម)។ មូលនិធិបរិស្ថាននឹងត្រូវប្រើប្រាស់សម្រាប់ការដាំដើមឈើ សហគមន៍អភិរក្សព្រៃឈើ និងការអភិរក្សជលផល និងមូលនិធិសង្គមនឹងត្រូវប្រើសម្រាប់ថវិកាអភិវឌ្ឍភូមិ-ឃុំ។
២០១៧
10
ព័ត៌មានពុំអាចរកបាន
៥៤០ លានដុល្លាអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
លោក​ Zhu Xu
ប្រទេសចិន
ផ្ទះលេខ ១៦ ផ្លូវ ៥៩២ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងរ៉ែ និងថាមពល
ទីតាំងស្ថិតនៅលើស្ទឹងនៅក្នុងស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រហែល ៣៥គម ភាគខាងកើតទីរួមខេត្តកោះកុង និងមានចម្ងាយប្រហែល​២៦០គម ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និងលេខ ៤៨។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ថ្មបាំង
កោះកុង
កោះកុង
៤២
១៣៣០
ទំនប់វារីអគ្គីសនី
ឃី ខនសាល់ធេន (ខេមបូឌា)
ព័ត៌មានពុំអាចរកបាន
មជ្ឍមណ្ឌលភ្នំពេញ អគារ ​F ជាន់ទី៦ បន្ទប់ ៦៨៤ មហាវិថីព្រះសីហនុ ខណ្ឌចំការមន រាជធានីភ្នំពេញ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣
ព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធម្មជាតិ
ច្បាប់ភូមិបាល
ច្បាប់ព្រៃឈើ
ច្បាប់ជលផល
ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក
អនុក្រឹត្យ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំណល់រឹង
អនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង
អនុក្រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃការពារអភិរក្សដីជំរាលជួរភ្នំក្រវាញភាគកណ្តាល និងជីវចំរុះ
អនុក្រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សជីវចំរុះ ការពារច្រករបៀងសត្វដំរី និងមជ្ឍមណ្ឌលស្តារលទ្ធភាពដែលទ្រទ្រង់លក្ខណៈជីវសាស្ត្រសត្វព្រៃ និងអេកូ-ទេសចរណ៍
គោលនយោបាយធនធានទឹកជាតិ
ការវិនិយោគគម្រោង គឺជាប្រភេទប្រតិបត្តិការសាងសង់ និងផ្ទេរ (BOT) ដែលមានតម្លៃវិនិយោគសរុប ៥៤០លានដុល្លារអាមេរិក។ ការលក់ឥណទានកាបូនពី គម្រោងវារីអគ្គិសនីតាតៃទៅឱ្យប្រទេសអភិវឌ្ឍន៍ អាចទទួលបានកំរ៉ៃរហូតដល់ ៣ទៅ៤លានដុល្លារអាមេរិក/ឆ្នាំ។
គម្រោងអគ្គិសនីតាតៃ នឹងធ្វើការសាងសង់ផ្លូវចេញចូលទៅកាន់ទីតាំងដូចជា ទំនប់ទឹក និងអគារផលិតថាមពលអគ្គិសនី។ គម្រោងនឹងធ្វើការកែលំអផ្លូវគ្រួសក្រហម និងរចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាលផ្លូវទៅកាន់ស្រុកថ្មបាំងផងដែរ។
គម្រោងនឹងផ្តល់ការងារដល់កម្មករ ឬអ្នកបំរើការប្រមាណជាង ៣២០០-៤១០០នាក់ ក្នុងកំឡុងពេលដំណាក់ការសាងសង់ដែលមានរយៈពេល ៤ឆ្នាំ។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាសាធារណៈមានពីរដំណាក់កាល ក្នុងកំឡុងពេលនៃការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន។ លើកទី១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ នៅក្នុងវត្តថ្មបាំង ឃុំឬស្សីជ្រុំ មានអ្នកចូលរួមសរុបចំនួន ៥៩នាក់ ក្នុងនោះមានស្រីចំនួន ២៨នាក់។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ នៅក្នុងការិយាល័យសមាគមន៍អេកូទេសចរណ៍ មានអ្នកចូលរួម ៥៨នាក់ ក្នុងនោះមានស្រីចំនួន ៣៨នាក់។ លើកទី២ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ ក្នុងសាលប្រជុំនៃសាលាខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ៣៧នាក់ មកពីអាជ្ញាធរមូលដ្ឋានដូចជា មេភូមិ អនុភូមិ ថ្នាក់ឃុំ សហគមន៍ ប៉ូលីស មន្ទីរពាក់ព័ន្ធក្នុងខេត្ត សាលាខេត្ត អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នឯកជន និងតំណាងពីអន្តរក្រសួង និងថា្នក់ជាតិ។
គម្រោងនឹងធ្វើឱ្យខូចខាតដល់ព្រៃឈើ ៣.១៣២,៤២ ហ.ត ក្នុងនោះមានព្រៃឈើបាត់បង់ជាអចិន្ត្រៃយ៍ចំនួន ២.៩៤៩,៩១ ហ.ត និងព្រៃបាត់បង់បណ្តោះអាសន្នចំនួន ១៨២,៥១ ហ.ត។ ព្រៃឈើខូចខាតនោះមានព្រៃស្រោង ៣.០១៥ ហ.ត និងព្រៃផ្សេងៗទៀត ១១៦ ហ.ត។
គម្រោងនេះ បានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដែលបានផ្តល់ឱ្យនូវការណែនាំសម្រាប់ការធ្វើអធិការកិច្ច វិធានការបន្ធូរបន្ថយ និងការត្រួតពិនិត្យតាមដាន ដើម្បីអនុវត្តក្នុងរយៈពេលមុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ ផែនការគ្រប់គ្រងបរិស្ថាន រួមមានការរៀបចំស្ថាប័ន សេចក្តីសង្ខេបវិធានការកាត់បន្ថយ និងកម្មវិធីត្រួតពិនិត្យតាមដាន។ វិធានការកាត់បន្ថយ និងកម្មវិធីត្រួតពិនិត្យតាមដាន នឹងមានដាក់បញ្ជាក់តារាងពេលវេលា ស្ថាប័នទទួល ខុសត្រូវ និងថវិកាសម្រាប់អនុវត្តការងារនីមួយៗ។
អាងស្តុកទឹករបស់គម្រោងវារីអគ្គិសនីតាតៃគឺ ៤០៤X១០៦ ម៣ ហើយផ្ទៃអាងមានទំហំ១៣៣០ហ.ត និង ចំណុះអាងទឹកមិនដំណើរការ គឺ ៨២x១០៦ ម៣។ គម្រោងនឹងធ្វើការកែលំអផ្លូវថ្មបាំងពីចំនុចបំបែកពីផ្លូវជាតិលេខ៤៨ ទៅដល់ទីតាំងច្រកចូលមានប្រវែង ៥.៣ គ.ម។ កសាងផ្លូវទៅទីតាំងទំនប់មានប្រវែង ៩.៤៥ គ.ម។
វិធានការបន្ធូរបន្ថយ នឹងត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយ នឹងត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបានកំណត់ ចំពោះសមាសភាពបរិស្ថាននីមួយៗនៅក្នុងដំណាក់កាលគម្រោងផ្សេងៗគ្នា។ ភ្នាក់ងារទទួលខុសត្រូវ និងប៉ាន់ស្មានតម្លៃសម្រាប់ការទទួលទូទាត់សងលើផលប៉ះពាល់អវិជ្ជមាន គឺត្រូវបានរៀបចំ ហើយការប៉ាន់ស្មាននូវតម្លៃពិស្តារសម្រាប់វិធានបន្ធូរបន្ថយ។
ការអនុវត្តគម្រោង នឹងផ្តល់ឱ្យតម្លៃសេដ្ឋកិច្ចវិជ្ជមានដល់អ្នកវិនិយោគទុន ព្រមទាំងប្រទេសកម្ពុជាតាមរយៈការផលិតថាមពលអគ្គិសនីដែលអាចទុកចិត្តបាន គឺ ៨៥៨ ០០០ ០០០.០០គីឡូវ៉ាត់ម៉ោង/ឆ្នាំ និងបោះដុំទៅឱ្យអគ្គិសនីកម្ពុជា ក្នុងតម្លៃ ០.០៧៤ដុល្លា/គីឡូវ៉ាត់ម៉ោង។
២០១០
11
ក្រុមហ៊ុន DELCOM (KAMPUCHEA) PTE. LTD. ជាក្រុមហ៊ុនសាជីវកម្មខ្មែរបរទេស (កម្ពុជា-ចិន) បានចុះបញ្ជីការនៅក្នុងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១០។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណសែ្វងរុករករ៉ែពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីធ្វើការស្រាវជ្រាវលើរ៉ែមាស ក្រោមលិខិតលេខ ៩៦៩ ឧរថ.ធរ.អប ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៩។ ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់បន្ថែមចំនួន ២,៤៥ លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។
៥០០.០០០.០០០ រៀល
០៨ មករា ២០១០
Co.០០៤៥KH/២០១០
លោក ញ៉ែម ថាវី
ខ្មែរ-ចិន
ផ្ទះលេខ ២៦ ផ្លូវលេខ ៦០៤ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ការសិក្សាដំបូង
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
តំបន់ភ្នំដែក ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ដីសម្បទាននេះអាចចូលតាមផ្លូវពីភូមិត្រពាំងទទឹមជាចំណុចបំបែកចេញពីផ្លូវជាតិលេខ ៦២ មានចម្ងាយ១០គីឡូម៉ែត្រឆ្ពោះទៅកាន់ក្រុមហ៊ុន Delcom (Kampuchea) PTE. LTD. តាមផ្លូវលំទៅកាន់ភូមិរំដេង។
ព័ត៌មានពុំអាចរកបាន
រម្យទម
រវៀង
ព្រះវិហារ
៩៩ឆ្នាំ
១០០
រុករករ៉ែមាស
Green Consultancy Group Co.,Ltd.
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
ច្បាប់ភូមិបាល
ច្បាប់ការងារ
ច្បាប់ស្តីពីការគ្រប់គង និងការធ្វើអាជីវកម្មធនធានរ៉ែ
ច្បាប់ស្តីពីជលផល
ច្បាប់ស្តីពីជីវសុវត្ថិភាព
ច្បាប់ស្តីពីព្រៃឈើ
ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក
អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង
អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង
ព័ត៌មានពុំអាចរកបាន
ទីតាំងដែលក្រុមហ៊ុន Delcom (Kampuchea) pte.Ltd. រៀបចំធ្វើការសាងសង់រោងចក្រ និងកន្លែងស្នាក់នៅរបស់កម្មកររ៉ែ មានទំហំចំនួនប្រមាណជា២ហិកតា។ ក្រៅពីនេះ ការរុករករ៉ែមានសម្លេង និងរំញ័រដែលបញ្ចេញដោយគ្រឿងចក្រ តែមិនរំខានដល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះទេ។ នៅពេលដែលគម្រោងទាំងមូលនេះដំណើរការបានពេញលេញ នោះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនពាក់ព័ន្ធ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងសំរាប់សហគមន៍មូលដ្ឋាន និងជាតិ។
ព័ត៌មានពុំអាចរកបាន
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១០ នៅសាលាខេត្តព្រះវិហារ មានបើកកិច្ចប្រជុំពិភាក្សាលើបទបង្ហាញរបាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង មានសមាសភាពចូលរួមចំនួន១២នាក់មកពីស្ថាប័នរដ្ឋ ឯកជន និងអ្នកតំណាងក្រុមហ៊ុន​​ Delcom (Kampuchea) PTE.LTD.
តាមរយៈការវិភាគអំពីការប្រែប្រួលអំពីស្ថានភាពរបស់គម្របព្រៃឈើក្នុងតំបន់ដែនសម្បទានទាំងមូលនៅក្នុងរយៈពេល១៤ឆ្នាំ ចុងក្រោយដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ របស់ UNDP Dataset ឆ្នាំ១៩៩២-៩៣, ១៩៩៦-៩៧ និង FA GIS Dataset ឆ្នាំ២០០២ និង ២០០៦ បានបង្ហាញអោយដឹងថា ស្ថានភាពគម្របព្រៃឈើនៅទូទាំងតំបន់សម្បទានរ៉ែនេះត្រូវបានបាត់បង់អស់ចំនួន ៩០ហិកតា ឬស្មើនឹង ៩០ភាគរយ បើប្រៀបធៀបជាមួយនឹងផ្ទៃដីដែលមានគម្របព្រៃឈើសរុប (ឬជាព្រៃបៃតងជានិច្ច)។
តំបន់សម្បទានរ៉ែនេះមានទំហំតូច (១០០ ហិកតា) ធនធានអេកូឡូស៊ី មានលក្ខណៈជាព្រៃល្បោះស្ងួត មានស្ថានភាពរេចរឹលមធ្យម។ គម្រោងស្រាវជ្រាវរុករក និងធ្វើអាជីវកម្មរ៉ែមាសនេះ ត្រូវបានចាត់ទុកថាជាប្រភេទគម្រោងដែលមានផលប៉ះពាល់មធ្យម ឬចំណាត់ថា្នក់B។ បន្ទាប់ពីការយករ៉ែមាសអស់ ក្រុមហ៊ុននឹងរៀបចំការស្តារដី ហើយដាំដើមឈើឡើងវិញ (ត្រូវការរយៈពេលមួយឆ្នាំ)​ ដូចេ្នះ មួយរយៈពេលក្រោយមក តំបន់នេះនឹងមានគម្របព្រៃឈើឡើងវិញ។
គ្រោងធ្វើការនាំចូលនូវម៉ាស៊ីនកិនរ៉ែ ដែលមានលទ្ធភាពកិនកំទេចថ្មរ៉ែរហូតដល់១២៥ មីក្រុង និងសមត្ថភាពអាចកិនបំបែករ៉ែមាសបាន៣០០០តោនក្នុង១ខែ។ សាងសង់ទីស្នាក់ការ (កន្លែងស្នាក់នៅរបស់នាយកការដ្ឋាន បុគ្គលិកសំខាន់ៗ ផ្ទះបាយ រណ្តៅ​ អណ្តូងរ៉ែ រោងជាង កន្លែងរក្សាម៉ាស៊ីនភ្លើង កន្លែងរក្សាជាតិគីមី កន្លែងរក្សាគ្រឿងផ្ទុះ កន្លែងធ្វើប្រព្រឹត្តកម្មទឹកបូមពីអណ្តូងរ៉ែ និងប្រព័ន្ធផ្លូវសំរាប់ដឹករ៉ែចេញ។ ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់ បន្ថែមចំនួន ២.៤៥ លានដុល្លារ​ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។
យោងតាមវិធានការគ្រប់គ្រងក្នុងរបាយការណ៍ ម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវសំខាន់ក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោងនេះ ចំណែកឯក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល​ និងអាជ្ញាធរខេត្ត ជាអ្នកពិនិត្យការអនុវត្តរបស់មា្ចស់គម្រោង។ វិធានការកាត់បន្ថយ៖ តាមរយៈការដាំព្រៃឡើងវិញ ក្រោយពេលបិទការដ្ឋាន និងរណ្តៅរ៉ែ។ ការបន្ថយការរំខានដោយសម្លេង និងរំញ័រដែលបញ្ចេញដោយគ្រឿងចក្រ និងការបរបាញ់តាមរយៈការអនុវត្តនូវវិធានការមួយចំនួន ខណ្ឌរបងនៅជុំវិញបរិវេណរណ្តៅរ៉ែ ហាមឃាត់ ឬណែនាំយ៉ាងម៉ត់ចត់ចំពោះកម្មករ ​និងកំលាំងប្រដាប់អាវុធ ដែលបំរើការនៅទីនោះ មិនអោយធ្វើការបរបាញ់សត្វដើម្បីធ្វើជាអាហារ។ កាត់បន្ថយការបំភាយឧស្ម័នពុល ត្រូវបំពាក់ឧបករណ៍ត្រងផែ្សងនៅគ្រប់គ្រឿងចក្រទាំងអស់។ កាត់បន្ថយការច្រោះដី ផលប៉ះពាល់ក្នុងដំណាក់កាលនៃការទាញយករ៉ែចេញពីថ្ម និងការចោលសំណល់រ៉ែ ជាដើម។
ព័ត៌មានពុំអាចរកបាន
២០១១
12
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Mr. Yuan Maozhen
ចិន
ផ្ទះលេខ ២៣ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ
ការសិក្សាដំបូងនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
ក្រសួងរ៉ែ និងថាមពល
តំបន់ក្រុមហ៊ុនស្ថិតនៅចម្ងាយប្រមាណ ៨៣គីឡូម៉ែត ភាគអាគ្នេយ៍ពីទីរួមខេត្តកោះកុង ហើយមានចម្ងាយ២៩៤គីឡូម៉ែតពីភ្នំពេញ ដែលស្ថិតក្នុងស្រុកថ្មបាំង
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ថ្មបាំង
កោះកុង
ព័ត៌មានពុំអាចរកបាន
អាងស្តុកទឹកទំហំ ៩៤៧៤ ហិកតា ដែលធ្វើពីទំនប់ដែលមានកម្ពស់ ៣៦.៦ម៉ែត្រ ប្រវែងសរុប ២៣៥៤.៥ហិកតា និងខ្សែបញ្ជូនចរន្តមានតង់ស្យុងខ្ពស់ចម្ងាយ ១០៣គីឡូម៉ែត្រ
វារីអគិ្គសនី
Sawac Consultants for Development
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន
ច្បាប់ស្តីពីការងារ
ច្បាប់ភូមិបាល
ច្បាប់ស្តីពីព្រៃឈើ
ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក
ច្បាប់ស្តីពីការត្រួតពិនិ្យតការបំពុលទឹក
ច្បាប់ស្តីពីការគ្រប់គ្រងសំណល់រឹង
អនុក្រឹត្យស្តីពី កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អនុក្រឹត្យស្តីពី សម្បទានដីសង្គមកិច្ច
ព័ត៌មានពុំអាចរកបាន
គម្រោងនេះនឹងផ្តល់ថាមពលអគ្គិសនីចំនួន ៦១៧.៨៩ ជីកាវ៉ាត់ម៉ោងក្នុង១ឆ្នាំ ប្រមាណ ៨២ភាគរយនៃថាមពលអគ្គិសនីនៃប្រទេសកម្ពូជាក្នុងឆ្នាំ២០០៥ ដែលនឹងផ្តល់ស្ថេរភាពក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់សម្រាប់ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ វានឹងជួយទប់ស្កាត់គ្រោះទឹកជំនន់ក្នុងតំបន់ព្រែកត្រពាំងរូងក្នុងរដូវវស្សា។ គម្រោងនេះក៏ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងមួយចំនួនបង់ចូលថវិការដ្ឋ។
ជ្រើសរើសបុគ្គលិករហូតដល់ ១២០០នាក់ក្នុងអំឡុងពេលសាងសង់ ៤.៥ឆ្នាំ និង៨៨នាក់ក្នុងពេលដំណើរការ។
ការប្រឹក្សា និងពិគ្រោះយោបល់បានធ្វើឡើងជាមួយសាធារណជនក្នុងរយៈពេលជាង១ខែ។ មានការចូលរួមពីនាយកខុទ្ទកាល័យ សាលាខេត្តកោះកុង មន្ទីរនានា សាលាស្រុក សាលាឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ អង្គការ WildAid អង្គការ Fauna & Flora International អង្គការ Conservation International។
ប៉ះពាល់ផ្ទៃដីសរុប ១២ ៣២៥.៣៧ ហិកតា ក្នុងនោះព្រៃស្រោង ៣ ០៦៧ ហិកតា និងដីធ្លីរបស់ប្រជាពលរដ្ឋ ២ ៦២៤ហិកតា។
ក្រុមហ៊ុនបានរៀបចំនូវវិធានការកាត់បន្ថយការប៉ះពាល់អវិជ្ជមានឱ្យដល់កំរិតអប្បរមា។ ជាឧទាហរណ៍ក្រុមហ៊ុននឹងដាក់គ្រប់គ្រងឱ្យមានត្រឹមត្រូវតាមបច្ចេកទេសក្នុងការការពារ និងកាត់បន្ថយសំណល់ដែលមានសារធាតុប្រេង និងសារធាតុគីមី ឬសំណល់រឹងផ្សេងៗទៀត និងបំពាក់ឧបករណ៍សំអាតទឹកកខ្វក់។ ក្រុមហ៊ុននឹងធ្វើសហប្រតិបត្តិការពេញទំហឹង (ថវិកា និងបច្ចេកទេស) ជាមួយក្រសួង និងអង្គការសង្គមស៊ីវិលក្នុងការដាំដើមឈើឡើងវិញ។
ក្រុមហ៊ុននឹងប្រើរយៈពេល៥ឆ្នាំក្នុងការសាងសង់ ជាមួយកំលាំងកម្មករប្រមាណ១២០០នាក់។ ក្រុមហ៊ុននឹងស្ថារ និងសង់ផ្លូវក្រាលកៅស៊ូថ្មី
ព័ត៌មានពុំអាចរកបាន
ក្រុមហ៊ុនត្រៀមថវិកាចំនួន ២.៥៥លានដុល្លារអាមេរិក សម្រាប់ការការពារបរិស្ថានក្នុងដំណាក់កាលសាងសង់គម្រោង និងថវិកាចំនួន ៧៧ ពាន់ដុល្លារអាមេរិកប្រចាំឆ្នាំសម្រាប់ការការពារបរិស្ថាន សម្រាប់រយៈពេលគម្រោង៤០ឆ្នាំ ថវិកាសរុបមានចំនួន ៣.០៨លានដុល្លារអាមេរិក។
២០០៨
13
ព័ត៌មានពុំអាចរកបាន
៨១៦,២៣លាន ដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Mr. Lam Du Son (Vice-president)
វៀតណាម
ប្រទេសវៀតណាម
ការសិក្សាដំបូងនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
ក្រសួងរ៉ែ និងថាមពល
គម្រោងថាមពលវារីអគ្គិសនីសេសានក្រោម ២ ស្ថិតនៅលើទន្លេសេសានក្នុងឃុំចំនួន ៤ ក្នុងស្រុកសេសាន។ វាគឺប្រហែល ១,៥ គីឡូម៉ែត្រនៅក្រោមខ្សែទឹកនៃទន្លេសេសាន និងស្រែពកប្រហែល ២៥ គីឡូម៉ែត្រនៅខ្សែទឹកខាងលើ នៃខេត្តស្ទឹងត្រែង។
ព័ត៌មានពុំអាចរកបាន
ភ្លុក, ស្រែគរ, តាឡាត, ក្បាលរមាស
សេសាន
ស្ទឹងត្រែង
៣៥
អាងស្តុកទឹកដែលមានទំហំផ្ទុក ១,៧៩ ពាន់លានម៉ែត្រ និងតំបន់ដែលលិចទឹកទំហំ ៣៣៥ គីឡូម៉ែត្រការ៉េគណនានៅពេលដែលកម្រិតទឹកនៅក្នុងអាងស្តុកទឹកមានដល់ ៧៥ ម៉ែត្រ។
វារីអគិ្គសនីខ្នាតធំ
Power Engineering Consulting Joint Stock Company
ព័ត៌មានពុំអាចរកបាន
Km9+200, Nguyen Trai, Thanh xuan, ហាណូយ, វៀតណាម លេខទូរស័ព្ទ៖ (84) 042148006, លេខទូរសារ៖ (84) 048541208
រដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារ, អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, ច្បាប់ភូមិបាល, ច្បាប់ស្តីពីព្រៃឈើ, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, គោលនយោបាយជាតិលើវិស័យធនធានទឹក, កិច្ចព្រមព្រៀងមេគង្គ និងនីតិវិធី
ព័ត៌មានពុំអាចរកបាន
គម្រោងនេះនឹងផ្តល់ការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាពដែលនឹងសាងសង់ផ្លូវថ្មីសម្រាប់ទីតាំងគម្រោងនេះ នឹងផ្តល់ការងារដល់កម្មករកម្ពុជា ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់បេតុង ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីបង្កើនតម្លៃសក្តានុពលនៃអេកូទេសចរណ៍។ គម្រោងនេះនឹងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក និងជាតិដោយការផ្តល់ការងារនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ។ ទិន្នផលដែលផលិតកម្មថាមពលប្រចាំឆ្នាំ ១៩៥៣,៩ GWh នឹងផ្តល់ផលវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
វានឹងត្រូវការកម្លាំងពលកម្មចំនួន ១ ៣០០នាក់ ក្នុងអំឡុងពេលបួនឆ្នាំនៃការសាងសង់។
សាធារណជនត្រូវបានគេពិគ្រោះយោបល់អំពីសំណើសាងសង់ទំនប់នេះចំនួនបីលើកក្នុងអំឡុងពេលរៀបចំ EIA។ លើកដំបូងគឺតាមរយៈការប្រជុំជាសាធារណៈមួយចំនួន ដែលរៀបចំដោយ KCC នៅដើមខែកុម្ភៈ ឆ្នាំ២០០៨ ដោយមានការចូលរួមពី ឃុំចំនួន ៥ ដែលនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ទីពីរ ត្រូវបានធ្វើឡើងដោយ PECC នៅខែមេសា ឆ្នាំ២០០៨ ហើយការប្រឹក្សាទីបី គឺនៅខែឧសភា ឆ្នាំ២០០៨ ជាមួយតំណាងនៃរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍។
ទំនប់នេះនឹងបណ្តាលឱ្យមានទឹកជំនន់ដែលមានផ្ទៃក្រឡា ៣៣៥ គីឡូម៉ែត្រក្រឡារួមទាំងទឹកជំនន់រវាងទន្លេសេសាន និងទន្លេស្រែពកចំនួន ៤០-៦០ ម៉ែត្រគូប និងបានជន់លិចភូមិចំនួន ៤ និងទឹកជំនន់ផ្នែកខ្លះចំនួន ៣ភូមិ ។
ផែនការគ្រប់គ្រងបរិស្ថានរួមមានការរៀបចំស្ថាប័ន ការសង្ខបអំពីការវាស់វែងអំពីការកាត់បន្ថយផលប៉ះពាល់ និងកម្មវិធីតាមដាន។ ការវាស់វែងអំពីការកាត់បន្ថយផលប៉ះពាល់ និងកម្មវិធីតាមដាននឹងរួមបញ្ចូលការកំណត់ពេលវេលារបស់ស្ថាប័ន​ និងថវិកា។
ព័ត៌មានពុំអាចរកបាន
ក្រុមសិក្សាបានប្រើប្រាស់បញ្ជីត្រួតពិនិត្យបរិស្ថាននៅក្នុងគោលការណ៍ណែនាំរបស់ EIA នៃ ADB ២០០៣ សម្រាប់គម្រោងវារីអគ្គីសនី។ មធ្យោបាយបន្ធូរបន្ថយសម្រាប់ផលប៉ះពាល់ត្រូវបានកំណត់ដើម្បីកាត់បន្ថយភាពតានតឹងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ផលប៉ះពាល់បរិស្ថាននីមួយៗត្រូវបានរៀបរាប់ដោយវិធីកាត់បន្ថយដែលបានណែនាំសម្រាប់ដំណាក់កាលគម្រោងផ្សេងៗគ្នា មុនពេលសាងសង់ ពេលសាងសង់ និងដំណើរការ។
ព័ត៌មានពុំអាចរកបាន
២០០៨
14
ក្រុមហ៊ុន អេច អិល អេច អេហ្រ្គីខលឈ័រ (ខេមបូឌា) ខូអិលធីឌី ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកំរិត។ ក្រុមហ៊ុននេះបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងការដាក់ដើមទុនចុះបញ្ជីរការដំបូងចំនួន ២០.០០០.០០០រៀល។ ក្រុមហ៊ុនគ្រោងវិនិយោគនូវទឹកប្រាក់ចំនួន​៤០.០០០.០០០ដុល្លាអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង (ការសាងសង់សំណង់ស៊ីវិល, ចំណាយលើការទិញមធ្យោបាយផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម) ក្នុងដំណាក់កាល១០ឆ្នាំដំបូង នៃការអភិវឌ្ឍន៍ចំការកសិដ្ឋានដំណាំ កសិ-ឧស្សាហកម្មនេះ។
២០.០០០.០០០ រៀល
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Ong Bee Huat
សាំងហ្គាពួរ
ផ្ទះលេខ ប៉េ ១៧ ផ្លូវផ្លេស័រ សង្កាត់ស្រះចក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
ក្រសួងបរិស្ថាន
ទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីសម្បទាននេះអាចចូលពី ភូមិដំបងវេញ ភូមិច្រកទៀក ភូមិជំនាប់ និងភូមិត្រាងពង្រ ដែលមានចំងាយ៣-៥គីឡូម៉ែត្រភាគខាងកើតនៃដីសម្បទាន ស្ថិតនៅតាមដងផ្លូវទៅភូមិដំបងវេញ ក្នុងខេត្តកំពង់ស្ពឺ ដោយមានស្ថានភាពផ្លូវលំបាកក្នុងការធ្វើដំណើរ។
ព័ត៌មានពុំអាចរកបាន
ត្រពាំងជោ និងសង្កែសាទប
ឱរ៉ាល់
កំពង់ស្ពឺ
ព័ត៌មានពុំអាចរកបាន
៩៩៨៥ហិកតា
ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម (ពោត)
ហ្រ្គីន អ៊ិនវាយរិនមិន គ្រុប
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន, អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក, អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង, ច្បាប់ភូមិបាល, ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ថវិកាដែលត្រូវវិនិយោគលើគម្រោងដំណាំកសិកម្ម-ឧស្សាហកម្ម ដំណាំពោត និងការចំណាយលើការកែច្នៃរយៈពេល១០ឆ្នាំដំបូង ​២០០៩-២០១៨ គ្រោងនឹងចំណាយសុទ្ធអស់ចំនួន ៤៩.៩០០.៤១០ដុល្លាអាមេរិក។ ថវិកាដែលត្រូវចំណាយសំរាប់ប្រតិបត្តិការ ក្នុងគម្រោងវិនិយោគនេះមានចំនួន ៣៦.៧១២.៤០០ ដុល្លាអាមេរិក ដែលរួមមានចំណាយលើកំលាំងពលកម្ម ការដាំដុះ ការថែទាំដំណាំ ការប្រមូលផល ដឹកជញ្ជូនចំណាយលើដំណើរការរោងចក្រកែច្នៃ និងចំណាយលើការដាំដុះជួសថ្មីឡើងវិញ។​ ថវិកាសំរាប់ចំណាយលើការដាំដុះដំបូង ត្រូវបានគ្រោងប្រហែល ៨.៧១៨.៥៧០ ដុល្លាអាមេរិក និងទឹកប្រាក់ចំនួន ៤.៤៦៩.៤៤០ដុល្លាអាមេរិក សំរាប់ចំណាយថេរមិនមែនពន្ធ។ ប្រាក់ចំណូលសុទ្ធ (Net Income/Profit) ត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី១០​ ចំនួន ៤៣០.៩៧៦ ដុល្លាអាមេរិក។ នៅឆ្នាំទី១១ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ៣.៣៨ ដុល្លាអាមេរិក នៅឆ្នាំទី១២ ទទួលបានប្រហែល ៤.៥៤ លានដុល្លាអាមេរិក និងទឹកប្រាក់ចំនួន៧.៩៩លាន ដុល្លាអាមេរិក ជាទឹកប្រាក់ទទួលនៅឆ្នាំទី២០។
ហេតុប៉ះពាល់អ​វិជ្ជមានលើបរិស្ថាន (រយៈពេលមធ្យម និងវែង): ​ប្រតិបត្តិការឈូសឆាយមុនពេលដាំដុះ ប្រតិបត្តិការដាំដុះ និងប្រមូលផល។ ហេតុប៉ះពាល់សង្គម (រយៈពេលខ្លីនិងមធ្យម): នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំសង្កែសាទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​ដោយការបាត់បង់លទ្ធភាពប្រើប្រាស់ផល-អនុផលព្រៃឈើ ដែលពួកគាត់ធ្លាប់ទទួលបានពីមុន ពីប្រភពធនធានធម្មជាតិនៅក្នុងតំបន់ដែលនឹងត្រូវធ្វើការវិនិយោគដោយក្រុមហ៊ុនពិសេស ពួកគាត់បាត់បង់ទីកន្លែងចិញ្ចឹមសត្វ (វាលស្មៅសំរាប់លែងគោ-ក្របី) និងប៉ះពាល់ដល់ដីព្រៃសហគមន៍ដែលពួកគាត់តែងតែអាស្រ័យ។
ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងប្រមាណ ១,០៦២ នាក់ នៅឆ្នាំទី១ និងកើនរហូតដល់ ១,៧៧៧ នាក់នៅឆ្នាំទី៥។ ចាប់ពីឆ្នាំទី៦-១០ ក្រុមហ៊ុនគ្រោងប្រើប្រាស់កម្លាំងពលកម្មចំនួន ១,៧០៥-១,៩០៥ នាក់។
ការពិគ្រោះយោបល់សាធារណៈជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ និងប្រជាជន សហគមន៍ដែលពាក់ព័ន្ធ។ សមាសភាពដែលបានចូលរួមពិគ្រោះយោបល់មាន អភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត អគ្គលេខាធិការខេត្ត អគ្គលេខាធិការរង នាយខុទ្ទកាល័យ នាយរងខុទ្ទកាល័យ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អនុប្រធានមន្ទីរកសិកម្មខេត្ត នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកឱរ៉ាល់ អភិបាលរងស្រុកឱរ៉ាល់ ការិយាល័យពាក់ព័ន្ធ និងមេឃុំចំនួន ២៦នាក់ កាលពីថ្ងៃទី២៦ ខែតុលា និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រុមការងារហ្រ្គីន ខិនសាល់ថិនស៊ី ហ្វឺម ក៏បានចុះទៅដល់មូលដ្ឋានឃុំសង្កែសាទប និងឃុំត្រពាំជោ ដើម្បីធ្វើការពិភាក្សានិងពិគ្រោះយោបល់ ជាមួយមេឃុំ មេភូមិ សមាជិកក្រុមប្រឹក្សា អភិវឌ្ឍន៍ភូមិ និងប្រជាជនសហគមន៍ដែលរស់នៅពាក់ព័ន្ធក្នុងតំបន់គម្រោងនៅថ្ងៃទី២៤-៣១ ខែតុលា ឆ្នាំ២០០៩ ដែលមកចូលរួមចំនួន ៣១៣នាក់។
ការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (ពោត) លើផ្ទៃដី៩.៩៨៥ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ចីរភាពនៃជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅលើទីតាំងផ្ទៃដីសម្បទានមានអ្នកភូមិតាំងទីលំនៅ តែមិនតំរូវអោយមានការរុះរើលំនៅដ្ឋាន និងមិនមានការបណ្តេញពួកគាត់អោយចាកចេញពីផ្ទះសម្បែងឡើយ។
យោងតាមវិធានការណ៍គ្រប់គ្រង ដូចមានក្នុងរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងផែនការគ្រប់គ្រងបរិស្ថានសំរាប់គម្រោងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មគឺដំណាំពោត និងដំណាំផ្សេងៗ ម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវសំខាន់ក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោងនេះ ចំណែកឯក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក្រុមការងារបចេ្ចកទេសរបស់លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច) អាជ្ញាធរជាអ្នកតាមដានពិនិត្យ និងវាយតំលៃការអនុវត្តរបស់ម្ចាស់គម្រោងដោយផ្ទាល់។
(១) ការផ្តល់ជូននូវអណ្តូងទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ (២)ក្រុមហ៊ុនមានគម្រោងចូលរួមក្នុងការជួសជុលផ្លូវលំជនបទ ដោយមានផែនការក្នុងមួយឆ្នាំយ៉ាងតិចពី ១៥០០-២០០០ម៉ែត្រ/ឆ្នាំ ក្នុងរយៈពេល០៥ឆ្នាំ ដើម្បីជួយសំរួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន (៣)គម្រោងសាងសង់ និងជួសជុលសាលារៀនក្នុងមូលដ្ឋាន ផ្តល់ឱកាសច្រើនដល់សិស្សានុសិស្សទទួលបានការអប់រំពេញលេញ (៤)គម្រោងបង្កើតនូវប៉ុស្តិ៍សុខភាពតាមភូមិនីមួយៗ ក្នុងគោលបំណងលើកកំពស់សុខភាពប្រជាជនក្នុងសហគមន៍ទាំងមូល​ (៥)គម្រោងជីកស្រះទឹក និងប្រព័ន្ធស្រោចស្រពក្នុងមូលដ្ឋាន​ដល់ប្រជាកសិករ ដើម្បីប្រើប្រាស់ធានាបាននូវទិន្នផលផលិតកម្មកសិកម្មជាអតិបរមា។
ក្រុមហ៊ុនប្រើតារាងវាយតំលៃបរិស្ថានបន្ទាន់ (RFA- Rapid Environmental Assessment Checklist - Environmental Assessment Guideline, ADB-2003)។ ការវាយតំលៃបានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនមាន (១)ធនធានរូបវន្ត (២)ធនធានអេកូឡូស៊ី (ស្ថានភាពគំរប និងដង់ស៊ីតេរបស់ព្រៃតំលៃពាណិជ្ជកម្ម សត្វព្រៃ) (៣)ធនធានសង្គម (៤)ហេតុប៉ះពាល់លើសុខភាពការងារ និងផែនការសុវត្ថិភាព (៥)ហេតុប៉ះពាល់ក្នុងតំបន់ (៦)ផលប៉ះពាល់បន្សំ (Cumulative Impact) (៧)ភាពចាំបាច់នៃការវាយតំលៃបន្ថែម (Additional Impacts Assessment Requirement)។ ដោយហេតុថា ធនធានអេកូឡូស៊ីនៅក្នុងតំបន់សម្បទាននេះមានស្ថានភាពរេចរិលធ្ងន់ធ្ងរ ហើយគម្រោងអភិវឌ្ឍន៍ដំណាំពោតមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចេ្នះគម្រោងនេះត្រូវបានចាត់ទុកថាជាប្រភេទគម្រោងដែលមានហេតុប៉ះពាល់ពហុអវិជ្ជមានទាប -Category C។
ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃការអភិវឌ្ឍន៍ដំណាក់កាលទីមួយមានចំនួនសរុបពី ៦៦៩.៥៥០,០០ដុល្លា។ ថវិកានោះត្រូវប្រើសម្រាប់៖ (១)ការអនុវត្តនូវផែនការគ្រប់គ្រងបរិស្ថាន (២)កម្មវិធីត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន។ ផែនការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រុមហ៊ុន សរុប ៣៤.៤០០ដុល្លា ដោយធ្វើអោយប្រសើរឡើងនូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។
២០០៩
15
ស៊ីអេចឌី (C.H.D) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនទាំងឡាយនៅលើពិភពលោក ក្នុងការសន្សំសំចៃ/អភិរក្សលើប្រភពទឹក ដើម្បីផលិតចេញជាថាមពលអគ្គិសនី។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយភាគហ៊ុននៃក្រុមហ៊ុនចំនួន៣ មកពីប្រទេសចិនគឺ China Datang Corporation, China Yunnan Corporation for International Techno-Economic Cooporation (CYC), និង Yunnan Fortune Seecome Investment Industrial Co.,Ltd.​ លើគម្រោងវិនិយោគវារីអគ្គិសនីស្ទឹងអាតៃ។
២៤៦.៨៨៥.៦០០ ដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ចិិន
ទីស្នាក់ការក្រុមហ៊ុន ផ្ទះលេខ ១៥ ផ្លូវលេខ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ
ការសិក្សាពេញលេញ
ក្រសួងរ៉ែ និងថាមពល
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គិសនីមានទីតាំងស្ថិតនៅចំងាយប្រមាណ ៨៦ គីឡូម៉ែត្រ ភាគទក្សិណ ពីទីរួមខេត្តកោះកុង ហើយមានចំងាយប្រមាណ ១៦៨ គីឡូម៉ែត្រដល់ទីតាំងការិយាល័យក្រុមហ៊ុននៅទំនប់ទី២ គឺស្ថិតនៅភាគនិរតី ពីទីរួមខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង។
ព័ត៌មានពុំអាចរកបាន
អូរសោម
វាលវែង
ពោធិ៍សាត់
ព័ត៌មានពុំអាចរកបាន
៥.០៩៨,៦៧ហិកតា
គម្រោងសាងសង់ ប្រតិបត្តិ និងផ្ទេរលើ វារីអគ្គិសនីស្ទឹងអាតៃ
SAWAC Consultants for Development (ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍)
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ១៩៩៦ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ ច្បាប់ជលផល ឆ្នាំ២០០៦ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ឆ្នាំ២០០៧ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៧ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ១៩៩៩ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ឆ្នាំ២០០៣
ផលចំណេញពីគម្រោង ក្រុមហ៊ុនបានស្តាផ្លូវចាស់ និងសាងសង់ថ្មីរួមមានជាប្រភេទផ្លូវក្រាលគ្រួសក្រហមដែលមានទទឹងជាមធ្យម៧ម។ ក្រុមហ៊ុននឹងធ្វើការស្តារតំបន់ទីធា្លក់ឆាយប្រុយ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ទៅថ្ងៃអនាគត។ ប្រជាពលរដ្ឋនឹងទទួលបានភ្លើងប្រើប្រាស់ដោយតម្លៃថោក។ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ដោយប្រជាពលរដ្ឋប្តូរទំលាប់ឈប់ប្រើអុសសំរាប់ចំអិនមកប្រើប្រាស់អគ្គិសនីវិញ។ គម្រោងស្តារបរិស្ថានរបស់គម្រោង BOT នៃវារីអគ្គិសនីស្ទឹងអាតៃមានសរុបចំនួន ៣.០៩១.២៥០ ដុល្លារអាមេរិកសំរាប់ដំណាក់កាលសាងសង់រយៈពេល៤ឆ្នាំ និងសំរាប់ដំណាក់កាលក្រោយសាងសង់រយៈពេល៥ឆ្នាំ។
-កាត់បន្ថយឧស្ម័នកាបូនិចដែលធ្វើឱ្យផែនដីកើនកំដៅ និងការបំពុលខ្យល់ៈ នៅតាមបណ្តាលខេត្ត ស្រុក និងឃុំមួយចំនួនធំក៏ដូចជានៅតាមតំបន់គម្រោងឆ្លងកាត់ ភាគច្រើនគឺប្រើចរន្តអគ្គិសនីចេញពីកំលាំងម៉ាស៊ីនដើរដោយឥន្ធនៈ (Fuel) និងធ្យូងថ្ម (Coal) ដែលបានបញ្ចេញឧស្ម័នកាបូនមូណូអុកស៊ីត (
ក្រុមហ៊ុនមានគម្រោងផែនការជ្រើសរើសបុគ្គលិក-កម្មករ ការជ្រើសរើសនេះក្រុមហ៊ុនផ្តល់អាទិភាពចំពោះប្រជាជនដែលរស់នៅក្បែរតំបន់គម្រោង។ អំឡុងពេលសាងសង់ក្នុងរយៈពេល៤ឆ្នំា មានរហូតដល់៩០០នាក់ក្នុងនោះប្រជាពលរដ្ឋជុំវិញតំបន់គម្រោង ចំនួន៥០០នាក់ និងបុគ្គលិក-កម្មករចិនចំនួន៤០០នាក់។ ចំណែកឯពលកម្មសំរាប់ការសាងសង់ប្រព័ន្ធខ្សែចម្លងពីអគារថាមពលទាំងពីរ ទៅអនុស្ថានីយ៍អូរសោមចំនួន ៥២នាក់ ក្នុងនោះមានប្រជាពលរដ្ឋជុំវិញតំបន់គម្រោងចំនួន ៤នាក់ និងបុគ្គលិក-កម្មករចិនចំនួន១២នាក់។ កំឡុងពេលប្រតិបត្តិ និងថែទាំ ក្រុមហ៊ុនជ្រើសរើសបុគ្គលិក សំរាប់រយៈពេល ៣០ឆ្នាំ​មានចំនួន ៣០នាក់ក្នុងនោះ បុគ្គលិក​ខ្មែរ ចំនួន១៩នាក់ និងបុគ្គលិក-កម្មករចិនចំនួន១១នាក់។ បុគ្គលិកសំរាប់គ្រប់គ្រងប្រព័ន្ធខ្សែចម្លង ពីអគារថាមពលនៃទំនប់ទី១ មកអនុស្ថានីយ៍អូរសោមៈ ក្រុមហ៊ុនមានផែនការជ្រើសរើសបុគ្គលិកខ្មែរ២នាក់ និងចិន៩នាក់។ បុគ្គលិកសំរាប់គ្រប់គ្រងប្រព័ន្ធខ្សែចម្លង ពីអគារថាមពលនៃទំនប់ទី២ មកអនុស្ថានីយ៍អូរសោមៈ ក្រុមហ៊ុនមានផែនការជ្រើសរើសបុគ្គលិក១១នាក់ ខែ្មរចំនួន២នាក់ ចិនចំនួន៩នាក់។
ក្រុមការងារសិក្សាស្រាវជ្រាវផ្នែកការវាយតំលៃហេតុប៉ះពាល់បរិស្ថានសង្គមរបស់ SAWAC បានធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ពីអាជ្ញាធរពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធដូចជា អភិបាល ខេត្តពោធិ៍សាត់ អង្គការ CI និង FFI អភិបាលស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកសំពៅមាស អនុប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ មេឃុំពាក់ព័ន្ធជាមួយគម្រោង មេភូមិពាក់ព័ន្ធជាមួយគម្រោង ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តពោធិ៍សាត់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋដែលត្រូវប៉ះពាល់ជាមួយគម្រោង។ ការធ្វើការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណៈជនដែលពាក់ព័ន្ធដោយសារគម្រោងនេះបានធ្វើ២ដង​ លើកទី១ក្នុងពេលសិក្សា IESIA ដែលប្រព្រឹត្តទៅរយៈពេល៤៨ថ្ងៃ និងលើកទី២ នៅថ្ងៃទី១៥ កក្កដា ដល់៣០ សីហា ឆ្នាំ២០១១។
គំរបព្រៃឈើមានក្នុងតំបន់គម្រោងមាន ៤.៦៧៥,១៧ហិកតា ក្នុងនោះមានដីព្រៃឈើប៉ះពាល់ ៤.១៨៧,៨១ហិកតា និងព្រៃមិនប៉ះពាល់ ៤៨៧,៣៦ហិកតា។ រីឯដីចំនួនសរុប ៤២៣,៥ហិកតា គឺដីមិនមែនព្រៃ (ដីស្រែ ចំការ ដីលំនៅដ្ឋាន ដីកប់ខ្មោច ដីបុស្ស ដីស្ទឹង អូរ បឹង ត្រពាំង និង វាលស្មៅ)។
ការត្រួតពិនិត្យការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថានរបស់ក្រុមហ៊ុននេះជាភារកិច្ចរបស់ក្រុមចំរុះដែលមានការចូលរួមពីការិយាល័យ មន្ទីរក្រសួងដែលពាក់ព័ន្ធដែលនឹងត្រូវបង្កើតឡើងដោយម្ចាស់គម្រោងរួមជាមួយក្រសួងបរិស្ថាន។ ក្រុមត្រួតពិនិត្យ និងការឃ្លាំមើលវិធានការការពារបរិស្ថាននេះ និងក្រោមការត្រួតពិនិត្យ និងតាមដានពីក្រសួងបរិស្ថាន។
ក្រុមហ៊ុនC.H.D (Cambodia) Hydropower Development Co., Ltd, ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិតក្នុងការសាងសង់វារីអគ្គិសនីនេះ មានសមាសភាពរបស់គម្រោង ៣សំខាន់ៗ (ចែកដោយក្រុមការងារ SAWAC) ដូចជាៈ (១)អាងទី១ និងអាងទី២ (២) ហេដ្ឋារចនាសម្ព័ន្ធរបស់វារីអគ្គិសនី (មានៈ ផ្លូវចូល, ទំបន់ទី១ និងទី២, អគារថាមពលទី១ និងទី២, ជំរុំកម្មករ, ឃ្លាំនានា, រោងជាង, ការិយាល័យនៅការដ្ឋាន, រោងចក្រលាយបេតុង, កន្លែងយកថ្ម, កន្លែងកិនថ្ម, បំពង់រន្ធក្រោមដីទូនែល, និងកំពង់ចំណតទូក សាឡង់) និង (៣) ប្រព័ន្ធខ្សែបញ្ចូនចរន្តតង់ស្យុងខ្ពស់១១៥គ.វ៉ ពីអគារថាមពលទី១ និងទី២។
ក្នុងដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះក្រុមការងារ SAWAC បានប្រើប្រាស់តារាង Checklist សំរាប់គម្រោងវារីអគ្គិសនី (គោលការណ៍ណែនាំ វ.ហ.ប របស់ធនាគារអភិវឌ្ឍន៍អាស៊ី) ដើម្បីជំនួយក្នុងការសិក្សា និងវាយតំលៃតាមផ្នែកសំខាន់ៗ។ បន្ថែមពីលើនេះទៀតតារាង Checklist របស់ក្រសួងបរិស្ថានក៏បានកំណត់ផងដែរ នូវទំហំផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថានរូបសាស្រ្ត និងសេដ្ឋកិច្ច-សង្គម រួចជ្រើសរើសយកការវាយតំលៃហេតុប៉ះពាល់បរិស្ថានអវិជ្ជមានណាដែលមានកំរិតតិច មធ្យម និង ខ្លាំងមកធ្វើវិធានការកាត់បន្ថយហេតុប៉ះពាល់ទាំងនេះឱ្យដល់កំរិតអប្បបរមា។
តំលៃនៃការស្តារបរិស្ថានមានតំលៃ ៣.០៩១.២៥០,០០ ដុល្លារអាមេរិក ការស្តារបរិស្ថានគឺមានរយៈពេល៦ខែ។ ក្នុងនោះថវិកាសំរាប់ការរក្សាគុណភាពទឹក និងដីចំនួន ១.៩៧៧.២៤៨,០០ ដុល្លារអាមេរិក ថវិកាសំរាប់ការពារបរិស្ថានចំនួន​៣៥.២០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ការពារសត្វព្រៃចំនួន៥៤៥.២០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ស្តារដែនសត្វព្រៃឡើងវិញចំនួន ៤០.០០០,០០ ដុល្លារអាមេរិក ថវិការសំរាប់ការពារសុខភាពចំនួន ៦៦.៤០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ការអប់រំបរិស្ថានចំនួន ៥០.០០០,០០ដុល្លារអាមេរិក ថវិកាសំរាប់ជួលការពិគ្រោះយោបល់ចំនួន ១០០.០០០,០០ ដុល្លារអាមេរិក តំលៃសំណង់ និងការផ្លាស់ប្តូរទីលំនៅចំនួន ១៣០.០០០ដុល្លារអាមេរិក។
២០១១
16
ក្រុមហ៊ុន តាន បៀន កំពង់ធំ អភិវឌ្ឍន៍ កៅស៊ូ (Tan Bien Kampong Thom Aphivath Caoutchouc Co., Ltd.) ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត បានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងទុនចុះបញ្ជីការដំបូងចំនួន ២០លានរៀល។ ក្រុមហ៊ុននេះ មានដើមទុនចុះបញ្ជីដែលបង្កើតឡើងដោយការដាក់បញ្ចូលភាគហ៊ុនពីសមាជិកនៃក្រុមហ៊ុន ដែលតំណាងដោយលោក Duong Quoc Viet ជនជាតិវៀតណាម ឋានៈជាប្រធានក្រុមប្រឹក្សាភិបាល។
៤៩.៤២៤.០៦២ ដុល្លាអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Duong Quoc Viet
វៀតណាម
ក្រុមហ៊ុនមានទីស្នាក់ការស្ថិតនៅ ផ្លូវជាតិលេខ ៦ ភូមិដំរីជាន់ខ្លា ឃុំ​ដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។ ទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ២៣ ៣៥៥ ៤២២ និងទូរសារលេខ (៨៥៥) ២៣ ២២២ ៩៧៥។
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រុមហ៊ុន បានទទួលការប្រទាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ដំាដំណាំកៅស៊ូ ដែលគ្រប់ដណ្តប់លើផ្ទៃដីចំនួន ៨.១០០ ហិកតា មានភូមិសាស្ត្រ ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ​។
ព័ត៌មានពុំអាចរកបាន
ក្រយា
សន្ទុក
កំពង់ធំ
ព័ត៌មានពុំអាចរកបាន
៨.១០០ ហិកតា
វិនិយោគអភិវឌ្ឍន៍ដាំដុះកៅស៊ូ និងកែច្នៃ
Green Consultancy Firm
ក្រុមហ៊ុន Green Consultancy Firm ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលមានឯកទេសក្នុងការពិគ្រោះយោបល់គម្រោង គម្រោងដីសម្បទាន និងចងក្រងឯកសារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)។ នាយកក្រុមហ៊ុនគឺលោក បណ្ឌិត លី សុពណ៍-មុនី មានតួនាទីប្រតិបត្តិជាអ្នកជំនាញជាន់ខ្ពស់លើប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងប្រព័ន្ធកសិកម្មបែបអេកូឡូស៊ី និងអ្នកឯកទេសជំនាញផ្នែក EIA។
ផ្ទះលេខ ១៣៦AB E2z, ផ្លូវលេខ ១៣៤, ក្រុម ២៧, សង្កាត់ វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ អ្នកទំនាក់ទំនង៖ បណ្ឌិត លី សុពណ៍ -មុនី, ទូរស័ព្ទលេខ៖ ០១២ ៨៨២ ៣៥៧
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីជីវសុវត្ថិភាព ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង​ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច
របាយការណ៍ខាត កើតមានពីឆ្នាំទី១ ដល់ទី១០។ ទឹកប្រាក់ ២.៦៤៧.៦៩១ ដុល្លាអាមេរិក គឺជាការខាតបង់នៅឆ្នាំទី១ និង ៣.៥៣០.៥១៦ ដុល្លាអាមេរិក ជាទឹកប្រាក់ខាតជាលើកទី២។ របាយការណ៍ខាត នៅតែកើតមាននៅឆ្នាំទី២ រហូតដល់ទី១០។ បា្រក់ចំណេញសុទ្ធត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី១១ ចំនួន ៩៥៤.៧៣២ ដុល្លាអាមេរិក។ នៅឆ្នាំទី១២ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ២.៩៤១.០២៨ ដុល្លាអាមេរិកនៅឆ្នាំទី១៣ ទទួលបានប្រហែល ៤.៣៥៣.៥៣៨ ដុល្លាអាមេរិក ៥.៥១៨.៥៤៦ ដុល្លាអាមេរិកជាទឹកប្រាក់ទទួលបាននៅឆ្នាំទី១៤។ ប្រាក់ចំណេញសុទ្ធទទួលបាន មានការថយចុះពីឆ្នាំទី១៦-២០ត្រឹម ៥.៤១៨.៥៤៦ ដុល្លាអាមេរិកឆ្នាំទី២០។
ព័ត៌មានពុំអាចរកបាន
គម្រោងអនុវត្តការងារវិនិយោគនេះក្រុមហ៊ុននឹងប្រើប្រាស់កំលាំងពលកម្មដែលមានក្នុងប្រទេស សំដៅចូលរួមចំណែកកាត់បន្ថយភាពគ្មានការងារធ្វើរបស់បុគ្គលិក។ បុគ្គលិក-កម្មករ អ្នកបចេ្ចកទេស និងអ្នកគ្រប់គ្រងប្រមាណ ៩៨៤នាក់ និងត្រូវបានប្រើប្រាស់នៅឆ្នាំទី១ និងកើនរហូតដល់ ១.០១១ នាក់ នៅឆ្នាំទី៥ នៃការអនុវត្តន៍គម្រោងនេះ។ ពីឆ្នាំទី៦ ដល់ឆ្នាំទី១០ ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់កំលាំងពលកម្មចំនួនជាង ១.០១៦នាក់ សម្រាប់ការធ្វើផលិតកម្ម និងអាជីវកម្មនេះ។
មានការពិគ្រោះយោបល់ជាមួយអាជ្ញាធរ ខេត្ត ស្រុក មន្ទីរ និង អាជ្ញាធរ ឃុំ ភូមិ ក្នុងមូលដ្ឋាន លើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយមានសមាសភាពដែលបានចូលរួមពិគ្រោះយោបល់កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១១ នៅសាលាខេត្ត កំពង់ធំ។ ក្រុមការងារ GCF ក៏បានចុះទៅដល់មូលដ្ឋាន ដើម្បីធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមូយមេឃុំ និងលោកអភិបាលស្រុកសន្ទុក មេឃុំក្រយា ស្មៀនឃុំក្រយា សរុបចំនួន ០៣នាក់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១១។ ការពិគ្រោះយោបល់ក៏មានការចូលរួមពីប្រជាជនដែលរស់នៅក្នុងសហគមន៍ផងដែរ។
ផ្ទៃព្រៃដែលត្រូវរក្សា (តំបន់ទ្រនាប់ដងអូរ) ចំនួន ៣.០៧១ហិកតា ដីព្រៃបំរុងទុកសំរាប់ស្តាឡើងវិញ និងសិក្សាស្រាវជ្រាវចំនួន ១.១៩០ហិកតា ហើយក៏មានសហគមន៍មូលដ្ឋានសុំបង្កើតសហគមន៍ព្រៃឈើ ភូមិថ្មសំលៀង ចំនួន ៩៣១​ ហិកតា។ ដីសម្រាប់អភិវឌ្ឍន៍ចំការកៅស៊ូ មានចំនួន ៧.៥៥០ហិកតា និង៥៥០ហិកតា សម្រាប់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ដំណើរការផលិតកម្ម។
ក្រុមហ៊ុនមានតួនាទីទទួលខុសត្រូវស្នូលក្នុងការគ្រប់គ្រងបរិស្ថាន ដោយផ្អែកលើវិធានការណ៍គ្រប់គ្រងបរិស្ថានដូចបានកំណត់នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន របស់គម្រោង ។ គម្រោងនេះមិនតម្រូវឱ្យមានការចូលរួមពីស្ថាប័ន និងការត្រួតពិនិត្យបរិស្ថានច្រើនប៉ុន្មាននោះទេ ដោយសារថា​ហេតុប៉ះពាល់អវិជ្ជមានមានតិចតួច។
ផែនការមេគ្រោងនឹងធ្វើការបែងចែកដីសំរាប់ការដាំដុះ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សរុបចំនួន ៨.១០០ ហិកតា ដែលផ្ទៃដីដាំដុះកៅស៊ូ ៧.៥៥០ ហិកតា និង ផ្ទៃដីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានចំនួន ៥៥០ ហិកតា។ ការកំណត់ផ្ទៃដីផលិតកម្ម នឹងត្រូវផ្អែកលើលទ្ធផលនៃការអង្កេតធ្វើសារពើភ័ណ្ឌព្រៃឈើធម្មជាតិដែលនៅសេសសល់ក្នុងតំបន់ដីសម្បទាន ដោយផ្តល់នូវទិន្នន័យផ្ទៃដីដែលក្រុមហ៊ុនអាចឈូសឆាយគម្របព្រៃធម្មជាតិ ដែលមិនមានតំលៃសេដ្ឋកិច្ច ដើម្បីដាំដុះកៅស៊ូតាមផែនការដាំដុះ។ ផ្ទៃដីសម្បទានចំនួន ៨.១០០ ហិកតា របស់ក្រុមហ៊ុន សិ្ថតនៅដោយដុំៗពីគ្នាខ័ណ្ឌ ព័ន្ធដោយតំបន់ព្រៃរក្សាទុក។
ក្រុមហ៊ុនប្រតិបត្តិតាមវិធានការណ៍ នៃការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមតាមរយៈតារាងវិធានការរបស់ខ្លួន ក្រសួងបរិស្ថាន និងក្រុមការងារអន្តរក្រសួងត្រូវចុះពិនិត្យ និងវាយតំលៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនទៅតាមកម្មវិធី។
ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន ប្រាក់បរិច្ចាគសង្គម និងបរិស្ថាន ក្នុងរយៈពេល៩ឆ្នាំនៃការអភិវឌ្ឍមានចំនួនសរុប ៣.០៨១.៥០០,០០ដុល្លាអាមេរិក។
២០១១
17
ក្រុមហ៊ុន​ សំណាងរ៉ែ ត្បូងថ្ម​ អាហ័រណ នីហ័ណ និង ការអភិវឌ្ឍន៍​ (Samnang Rea Thborng Thmor Import-Export and Development Co., Ltd.) ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានចុះបញ្ជីរការនៅក្រសួងពាណិជ្ជកម្មជាមួយនិងទុនវិនិយោគដំបូងចំនួន​ ១លានដុល្លាអាមេរិក។ ក្រុមហ៊ុននេះមានផែនការបន្ថែមវិនិយោគទុនចំនួន ១៤,៥លានដុល្លាអាមេរិកដើម្បីសាងសង់រោងចក្រសម្អាតរ៉ែមួយដែលមានលទ្ធភាពផលិតកម្ម ៣ពាន់តោនក្នុងមួយខែ ហេដ្ឋារចនាសម្ព័នមូលដ្ឋាន និងការសាងសង់ផ្លូវទៅកាន់តំបន់សម្បទាន។
១.០០០.០០០ ដុល្លារអាមេរិក ១៤.៥០០.០០០ ដុល្លារអាមេរិក
១៧​ ខែធ្នូ ឆ្នាំ ២០០៧
១២៦២ ឧរថ.ធរ.អប
ព័ត៌មានពុំអាចរកបាន
កម្ពុជា
ព័ត៌មានពុំអាចរកបាន
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួងរ៉ែ និង ថាមពល
ក្រុមហ៊ុនបានស្នើសុំដីសម្បទានទំហំ ៣៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រអូរតាតុត ឃុំថ្មដូនពៅ ឃុំជំនាប់​ ស្រុកថ្មបាំង និង ឃុំជីខលើ​ ស្រុកស្រែអំបិល ខេត្តកោះកុង មានចំងាយប្រមាណជា៨៦គ.ម ពីទីរួមខេត្តកោះកុង
ព័ត៌មានពុំអាចរកបាន
ថ្មដូនពៅ, ជំនាប់ និង​ ជីខលើ
ថ្មបាំង និង ស្រែអំបិល
កោះកុង
ព័ត៌មានពុំអាចរកបាន
៣.៦០០ ហិកតា
សិក្សាស្រាវជ្រាវ និង​ ធ្វើអាជីវកម្មរ៉ែ
Green Consultancy Group Co., Ltd.
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងគ្រោះធម្មជាតិ ច្បាប់ស្ដីពីព្រៃឈើ អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង អនុក្រឹត្យស្ដីពីដីសម្បទានសេដ្ឋកិច្ច
គម្រោងអាជីវកម្មនេះចំណាយដើមទុនសរុប ប្រមាណ ៧.៥១០.០០០ដុល្លាអាមេរិក ដែលក្រុមហ៊ុនអាចទទួលបានផលចំណេញប្រមាណ៣.៧៥៦.៤៤៧ដុល្លាអាមេរិក ពីចំណូលពីការលក់រ៉ែក្នុងមួយឆ្នាំ ៧.២០០.០០០ដុល្លាអាមេរិក ដោយទូទាត់ការចំំណាយទៅលើផលិតកម្មក្នុងមួយឆ្នាំប្រមាណ ១.៧៧៦.៥០៥ដុល្លាអាមេរិក ពន្ធលើប្រាក់ចំណេញ៣០%ប្រមាណ១.៦២៧.០៤៨ដុល្លាអាមេរិក​​ និងថវិការអភិវឌ្ឍន៍សហគមន៍ក្នុងមួយឆ្នាំ ៤០.០០០ដុល្លាអាមេរិក។
ព័ត៌មានពុំអាចរកបាន
សម្រាប់ការបម្រើអោយការងារអាជីវកម្មរ៉ែនេះ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម-ជំនាញមួយចំនួន សរុប១៩៤នាក់ រួមមាន៖ ក្រុមជំនាញអាជីវកម្មរ៉ែបច្ចេកទេសបរទេស
​ ក្រុមជំនាញរ៉ែរបស់ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល
ក្រុមអ្នកជំនាញភូមិសាស្ដ្រមូលដ្ឋាន
បុគ្គលិកបំរើការងារនៅក្នុងទីតាំងការរដ្ឋាន
កម្មករ អ្នកដាំស្ល​​ និងអ្នកបើករថយន្ដ និង កងសន្តិសុខប្រចាំការក្នុងក្រុមហ៊ុននិងការរដ្ឋាន។
មានការពិគ្រោះយោបល់សាធារណៈលើកដំបូងជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ/ស្ថាប័ន ឃុំ ភូមិ និង ប្រជាជនសហគមដែលពាក់ព័ន្ធ បានរៀបចំធ្វើឡើងនៅក្នុងដំណើរការរៀបចំរបាយការណ៍ ដើម្បីធ្វើការព្យាករណ៍អំពីផលប៉ះពាល់ និងផ្ដល់នូវអនុសាសន៍ដើម្បីផ្ដល់នូវអនុសាសន៍ដើម្បីផ្ដល់ប្រយោជន៍ជាមូលដ្ឋានក្នុងការសម្រេចចិត្តថាតើគួរគ្រប់គ្រងតាមដានត្រួតពិនិត្យវាយតម្លៃការអនុវត្តន៍គម្រោងរបស់ក្រុមហ៊ុនរ៉ែIlmeniteយ៉ាងដូចម្ដេច។ សមាសភាពដែលបានចូលរួមយោបល់មានៈ អភិបាលរងខេត្តកោះកុង អគ្គលេខាធិការសាលាខេត្ត នាយខុទ្ទកាល័យស្ដីទីសាលាខេត្ត ប្រធានមន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកោះកុង ប្រធានមន្ទីរកសិកម្ម ខេត្តកោះកុង ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្តកោះកុង អភិបាលស្រុកស្រែអំបិល អភិបាលស្រុកថ្មបាំង និងអង្គការសង្គមសីុវិល។
ព្រៃឈើចំនួន៣.២០០ហិកតានឹងត្រូវាបានកាប់បោសសំអាត សម្រាប់ការធ្វើអាជីរកម្មទៅលើរ៉ែ Ilmeniteដែលមានអាយុកាលប្រហែល៦៨ឆ្នាំ ហើយការកាប់សម្អាតដីព្រៃដើម្បីបើករណ្ដៅរ៉ែនេះ នឹងធ្វើជាជំហានៗ ទៅតាមដំណាក់កាលនៃការធ្វើអាជីវកម្ម ពោលគឺប្រមាណតែ៤៧ហិកតាក្នុងមួយឆ្នាំប៉ុណ្ណោះ៕ ក្រោយពេលដែលយករ៉ែនៅតាមឆ្នាំផលិតនីមួយៗអស់ហើយ រណ្ដៅរ៉ែទាំងនោះនឹងត្រូវលប់វិញ រួចហើយធ្វើការដាំដើមឈើឡើងវិញ។
ការ​កាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថានរបស់គម្រោងអាជីរកម្មរ៉ែនេះ ធ្វើឡើងទៅតាមបញ្ហារដែលត្រូវបានធ្វើការវាយតម្លៃនៃផលប៉ះពាល់។
ដោយសារតែមានបញ្ហារផ្លូវមានការលំបាកសម្រាប់ការធ្វើដំណើរចូលទៅក្នុងការរដ្ឋានរ៉ែ ក្រុមហ៊ុននឹងសាងសង់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិ ៤៨ ចូលទៅដល់ក្នុងទីតាំងការរដ្ឋាន ដែលមានចំងាយប្រហែលជា ៦០គីឡូម៉ែត្រ និងឈូសឆាយបើកផ្លូវលំថ្មីមួយខ្សែព័ទ្ធជុំវិញតំបន់សម្បទានរ៉ែ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងសម្គាល់ព្រំប្រទល់នៃតបន់សម្បទានរ៉ែរបស់ក្រុមហ៊ុន។
ការវាយតម្លៃពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមបានសង្កត់ធ្ងន់ទៅលើបញ្ហារមួយចំនួនរួមមាន៖ - ការរំខានលើការប្រើប្រាស់ដី (ដំណាក់កាលស្រាវជ្រាវ​ ការឈូសឆាយផ្លូវទៅរកតំបន់រ៉ែ ការសាងសង់ទីស្នាក់ការ និងការសាងសង់រោងចក្រលាងរ៉ែ ប្រតិបត្តិការជីកយករ៉ែ និងដឹកជញ្ជូនរ៉ែទៅកាន់កន្លែងលាងរ៉ែនិងការចោលកាកសំណល់រ៉ែ-អាចម៍រ៉ែ) - ការបិទរណ្ដៅរ៉ែនិងការដាំដើមឈើឡើងវិញ - សម្លេង - ការបំភាយនូវឧស្ម័នកាបូនិក និងសារធាតុពុលបរិយាកាសផ្សេងៗទៀត - ការបាត់បង់ទីជម្រក និងហេតុប៉ះពាល់លើសត្វព្រៃ - ហេតុប៉ះពាល់លើតំបន់ការពារធម្មជាតិ និងការបាត់បង់ទេសភាពធម្មជាតិ - ហេតុប៉ះពាល់របស់អាកាសធាតុលើប្រតិបត្តិការអាជីវកម្មរ៉ែ - ផលប៉ះពាល់លើសុខភាពការងារ និងផែនការសុវត្ថិភាព - ហេតុប៉ះពាល់លើសេដ្ឋកិច្ចជាតិ - ហេតុប៉ះពាល់ក្នុងតំបន់ - ហេតុប៉ះពាល់បន្សំ - ភាពចាំបាច់នៃការវាយតម្លៃបន្ថែម
ថវិការគ្រោងសម្រាប់ការតាមដានពិនិត្យវាយតម្លៃ ពង្រឹងសមត្ថភាពប៉ាន់ស្មានអស់ប្រមាណ ៥៧០.០៨០ដុល្លាក្នុងមួយឆ្នាំដែលក្នុងនោះមាន៖ (១)​ ការអនុវត្តន៍នូវផែនការគ្រប់គ្រងបរិស្ថាន (២)​ តម្រូវាការអំពីការតាមដានពិនិត្យវាយតម្លៃ និង​ (៣) ការពង្រឹងសមត្ថភាព។ រីឯគម្រោងថវិការសម្រាប់ការជួលជុលនិងកែប្រែបរិស្ថាន នៅក្នុងមួយឆ្នាំៗ​ ប្រមាណ៣៥០.០០០ដុល្លា។
២០១០
18
ព័ត៌មានពុំអាចរកបាន
២៥៥លាន ដុល្លាអាមេរិក
១៦ កុម្ភៈ ឆ្នាំ២០០៧
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គីសនី មានទីតាំងស្ថិតនៅចំងាយប្រមាណ ៦០​ គីឡូម៉ែត្រ ភាគទក្សិណ ពីរួមខេត្តកោះកុង (ផ្លូវទឹក ២២គ.ម. តាមកោះប៉ោ និងផ្លូវគោក ៣៨គ.ម.) ហើយមានចំងាយប្រមាណ ១៦០ គីឡូម៉ែត្រ ភាគនិរតី ពីទីរួមខេត្តពោធិសាត់ ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ត្រង់ចន្លោះខ្សែស្របទី ១១°៥៧' និង១២°០១' នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី ១០៣°០៧' និង១០៣° ១២' នៃរយៈបណ្ដោយខាងកើត។
ព័ត៌មានពុំអាចរកបាន
អូរសោម
វាលវែង
ពោធិ៍សាត់
៣០ឆ្នាំ
ព័ត៌មានពុំអាចរកបាន
គម្រោងវារីអគ្គិសនីស្ទឹងអាតៃ
SAWAC Consultants for Development
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ០១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការងារ ច្បាប់ភូមិបាល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក​ អនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យ ស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាលបរិស្ថាន អនុក្រឹត្យ ស្ដីពីសម្បទានដីសង្គមកិច្ច
ព័ត៌មានពុំអាចរកបាន
. កាត់បន្ថយជំនន់ធំៗ ដោយសារព្យុះភ្លៀងទីហ្វុងក្នុងតំបន់ភ្នំក្រវាញ . ធ្វើអោយកំណាត់ស្ទឹងអាតៃ មានទឹកគ្រប់គ្រាន់សម្រាប់រក្សាជីវៈចម្រុះនៅរដូវប្រាំង នៅត្រង់ទីតាំងនៃទំនប់ទឹក . បរិមាណទឹកដ៏ធំធេងនៃអាងទឹកនេះអាចបង្កលក្ខខ័ណ្ឌសមស្របសំរាប់ការអភិរក្ស និងការកើនឡើងនៃប្រភេទត្រីនិងវារីសត្វមួយចំនួនធំក្នុងតំបន់ស្ទឹងអាតៃនេះ . គម្រោងវារីអគ្គិសនីអាតៃនេះ នឹងអាចផលិតថាមពលបានប្រមាណ ១២០ មេហ្គាវ៉ាត់ ដែលវាអាចឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះដំណោះស្រាយ ប្រភពអគ្គិសនីសម្រាប់តំបន់ឧត្តរ និងតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជាក្នុងរយៈពេលមធ្យម . ផ្ដល់ស្ថេរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់អ្នកប្រើប្រាស់តាមរោងចក្រ ឧស្សាហកម្មនានា លំនៅដ្ឋាន ទីសាធារណៈ ​និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា . គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់នោះ រួមមានកែលំអរផ្លូវចេញចូលពីទីរួមស្រុកវាលវែងទៅឃុំអូរសោម សាងសងផ្លូវ និងស្ពានចេញចូលទៅផ្លូវទៅអគារថាមពល និងទំនប់ទាំងពីរ . អាចធ្វើអោយដីក្នុងតំបន់កើនតម្លៃ ជាពិសេសការប្រើប្រាស់ដីសំរាប់វិស័យឧស្សាហកម្ម កសិកម្មទំនើប និងទេសចរណ៍ ដោយសារឥទ្ធិពលនៃការអភិវឌ្ឍន៍គម្រោង និងហេដ្ឋារចនាសម្ព័ន្ធរបស់វា។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធគម្រោង អាចទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់គំរោង តំបន់អាតៃ និងតំបន់ក្បែរខាងទៅថ្ងែអនាគត . គម្រោងនេះនឹងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលសាងសង់គម្រោងនេះ ដោយគ្រោងជ្រើសរើស បុគ្គលិកកម្មករចំនួន ១១០០នាក់ ដោយគិតទាំងកម្មករឯកទេសចិនផងដែរ .​ គម្រោងនឹងផ្ដល់ស្ថេរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យរាប់តាំងពីការប្រើប្រាស់សំរាប់បំភ្លឺតាមលំនៅដ្ឋានទីក្រុង ការបំរើអោយវិស័យកសិកម្ម វិស័យទេសចរណ៍ ពិសេសវិស័យសិប្បកម្ម និងឧស្សាហកម្ម . ក្រុមហ៊ុនគ្រោងនឹងផ្ដល់មូលនិធិសំរាប់ការពារបរិស្ថានសំរាប់កាត់បន្ថយការប៉ះពាល់ទាំងនេះ និងសំរាប់បំលាស់ប្ដូរលំនៅដ្ឋានផងដែរ។
គម្រោងមានផែនការជ្រើសរើសបុគ្គលិក-កម្មករ ដែលផ្ដល់អាទីភាពចំពោះប្រជាជនដែលរស់នៅក្បែរតំបន់គម្រោង ដែលក្នុងពេលសាងសង់រយៈពេល៤ឆ្នាំ មាន១១០០នាក់ និងក្នុងកំឡុងពេលប្រតិបត្តិ និងថែទាំ៨៨នាក់ ក្នុងនោះរួមមាន ប្រធានអ្នកចាត់ចែងការ និង បុគ្គលិកផ្នែករដ្ឋបាល ៣៣នាក់ បុគ្គលិកផ្នែកវិស្វកម្មទឹក ១២​ នាក់ បុគ្គលិកផ្នែកបញ្ជារ និងដំណើរការ ១៥ នាក់ បុគ្គលិកផ្នែកថែទាំ និងជួសជុល ២៥ នាក់ និងបុគ្គលិកផ្នែកព័ត៌មាន ០៣ នាក់
នៅក្នុងការគម្រោងសិក្សានេះ មានការពិគ្រោះយោបល់ពីសំណាក់សាធារណៈជន ដែលពាក់ព័ន្ធដូចជា អភិបាលខេត្តពោធិសាត់ អង្គការ​ CI និង FFI អភិបាលស្រុកវាលវែង អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់ មេឃុំពាក់ព័ន្ធជាមួយគំរោង មេភូមិពាក់ព័ន្ធជាមួយគម្រោង ប្រធានមន្ទីឧស្សាហកម្ម រ៉ែ និងថាមពលខេត្តពោធិសាត
គម្រោងនេះនឹងប៉ះពាល់ផ្ទៃដីព្រៃឈើសរុប ចំនួន ៥.៩០១ ហិកតា ដែលក្នុងនោះ មានព្រៃស្រោង ៤.៧៤១ ហិកតា ព្រៃពាក់កណ្ដាលស្រោង ១៥៧ ហិកតា ព្រៃល្បោះ ៨៨ ហិកតា ព្រៃល្បាយឫស្សី ១៦១ ហិកតា ព្រៃល្បាយស្រល់ ៥ ហិកតា និងព្រៃគុម្ពោធ ១២៣ ហិកតា
នៅក្នុងផែនការនៃការគ្រប់គ្រងបរិស្ថាន ក្រុមហ៊ុនត្រូវមានដូចជា វិធានការសំខាន់ៗ មួយចំនួនសំរាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន កម្មវិធីអង្កេតតាមដាននិងត្រួតពិនិត្យការអនុវត្តន៍វិធានការការពារបរិស្ថាន និងកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សអោយមានសមត្ថភាពគ្រប់គ្រាន់សំរាប់បំពេញការងារឱ្យបានរីកចំរើន និងសុក្រឹត្យត្រឹមត្រូវទាំងការងារបច្ចេកទេស និងការងារបរិស្ថាន
គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់នេះ ដូចជាកែលំអរផ្លូវចេញចូលពីទីរួមស្រុកវាលវែងទៅឃុំអូរសោមឱ្យមានលក្ខណៈល្អប្រសើរ សាងសង់ផ្លូវ និងស្ពានចេញចូលទៅផ្លូវទៅអគារថាមពល និងទំនប់ទាំងពីរ ដែលងាយស្រួលឱ្យទេសចរណ៍ជាតិ និងអន្តរជាតិចេញចូលតំបន់នោះ
ហេតុផលប៉ះពាល់អវិជ្ជមានសំខាន់ៗ ត្រូវបានវាយតម្លៃ នៅគ្រប់ដំណាក់កាលនៃគម្រោង មានជាអាទិ៍ ដំណាក់កាលរចនាគម្រោង ដំណាក់កាលសាងសង់គម្រោង ដំណាក់កាលប្រតិបត្តិនិងថែទាំំគម្រោង និងដំណាក់កាលបិទគម្រោង ដែលនៅក្នុងដំណាក់កាលនីមួយ ហេតុផលប៉ះពាល់អវិជ្ជមានលំអិតទៅតាមផ្នែកនីមួយៗនៃធនធានធម្មជាតិ ត្រូវបានកំណត់ ជាមួយនឹងវិធានការណ៍ឆ្លើយតបចំពោះបញ្ហារទាំងនោះ
ក្រុមហ៊ុនបាននឹងត្រៀមថវិការចំនួន ៦.១២៦.២១៦ ដុល្លាអាមេរិក ក្នុងការប្រតិបត្តិផែនការណ៍ការពារបរិស្ថាន រួមទាំងកិច្ចដំណើរការគ្របើគ្រងសំណល់រឹងរាវ សម្រាប់រយៈពេលសាងសង់ និងប្រតិបត្តិគម្រោង
២០០៨
19
ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូ ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងទុនចុះបញ្ជីការដំបូងចំនួន២០លានរៀល ហើយក្រុមហ៊ុន គ្រោងនឹងវិនិយោគនូវទឹកប្រាក់ ៥៩.៦៣៦.៦១៧.០០​ ដុល្លាអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង-ការសាងសង់សំណង់ស៊ីវិល-ចំណាយលើការទិញមធ្យោបាយ ផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម ក្នុងដំណាក់កាល១០ឆ្នាំដំបូងនៃការអភិវឌ្ឍន៍កសិដ្ឋានដាំដុះ។
២០លាន រៀល (៥៩.៦៣៦.៦១៧ ដុល្លារអាមេរិក)
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Nguyen Duy Linh
វៀតណាម
ផ្ទះលេខ ៩២ មហាវិថី ព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួងបរិស្ថាន
ក្រុមហ៊ុន ស៊ី​ អេ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូ បានទទួលការប្រទានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឃន៍ចំការកៅស៊ូ ដែលគ្របដណ្ដប់លើផ្ទៃដីចំនួន ៧២៨៩ ហិកតា មានភូមិសាស្រ្តស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ
ព័ត៌មានពុំអាចរកបាន
ពពក
ស្ទោង
កំពង់ធំ
៨០ឆ្នាំ
៧២៨៩ ហិកតា
វិនិយោគសម្រាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូ
Green Consultancy Firm
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្នជាតិ - ច្បាប់ស្ដីពីព្រៃឈើ - អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន - អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក - អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង - អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលង - អនុក្រឹត្យស្ដីពីដីសម្បទានសេដ្ឋកិច្ច - ច្បាប់ភូមិបាល - ច្បាប់ការងារ
យោងទៅតាមរបាយការណ៍ចំណូល និងចំណេញ-ខាត ក្រុមហ៊ុននឹងមានរបាយការណ៍ខាតកើតមានឡើងចាប់ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៨។ ទឹកប្រាក់ចំនួន ៤.៤៨២.៥៣៤ ដុល្លាអាមេរិក គឺជាការខាតបង់នៅឆ្នាំទី១ ទឹកប្រាក់ចំនួន ៦.៧៦៥.៨៩២ ដុល្លាអាមេរិក ទឹកប្រាក់ខាតនៅឆ្នាំទី២ និងនៅឆ្នាំទី៦ របាយការណ៍ខាតមានការកើនឡើងប្រមាណ ៥.០៨៩.០៥០ ដុល្លាអាមេរិក។ របាយការណ៍ខាតមានការថយចុះជាបន្តបន្ទាប់ នៅឆ្នាំទី ៧-៨ ប្រមាណ ពី ៣.៨៨៧.៦០០ ដុល្លាអាមេរិក នៅឆ្នាំទី៧ មកត្រឹម ១.៨៣២.៤៦៥ ដុល្លាអាមេរិក នៅឆ្នាំទី៨។​ ប្រាក់ចំណេញសុទ្ធ ត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី៩ ចំនួន ៧១៧.៥៥៩ ដុល្លាអាមេរិក។ នៅឆ្នាំទី១០ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ៣.៤០៨.៧៧៧ ដុល្លាអាមេរិក ដល់៩.៣០១.៦៣៣ ដុល្លាអាមេរិក នៅឆ្នាំទី២០។
ព័ត៌មានពុំអាចរកបាន
នៅក្នុងគំរោងនេះ ក្រុមហ៊ុននឹងត្រូវការប្រើប្រាស់ បុគ្គលិក កម្មករ អ្នកបចេ្ចកទេស និងអ្នកគ្រប់គ្រងប្រមាណ ៨៦៦នាក់ នៅឆ្នាំទី១ និងកើនរហូតដល់ ២.៤១៣នាក់ នៅឆ្នាំទី៣ នៃការអនុវត្តគម្រោងនេះ។ ពីឆ្នាំទី៦ ដល់ឆ្នាំទី១០ ក្រុមហ៊ុនគ្រោង នឹងប្រើប្រាស់កម្លាំងពលកម្មចំនួនពី ១.៩៦៨ ទៅ ២០២៩នាក់ សម្រាប់ការធ្វើផលិតកម្ម និងអាជីវកម្មនេះ និង​ នៅឆ្នាំទី១៥ កំលាំងពលកម្មអាចត្រូវការប្រហែល ១.៩៦៨នាក់។
នៅក្នុងការគម្រោងសិក្សានេះ មានការពិគ្រោះយោបល់សាធារណៈជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ និងប្រជាជន សហគមន៍ដែល ពាក់ព័ន្ធ ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងដំណើរការរៀបចំរបាយការណ៍ ដើម្បីធ្វើការព្យាករណ៍អំពីហេតុប៉ះពាល់ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋាន ។ សមាសភាពដែលបានចូលរួមពិគ្រោះយោបល់មាន៖ អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ធំ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ អនុប្រធានការិយាល័យEIA មន្ទីរបរិស្ថានខេត្តកំពង់ធំ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នាយរងខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តកំពង់ធំ អគ្គលេខាធិការរងខេត្តសាលាខេត្ត ជំនួយការអភិបាលខេត្តកំពង់ធំ អភិបាលស្រុក ស្ទោង។
នៅក្នុងគំរោងនេះ ក្រុមហ៊ុនទទួលបានការប្រទានសិទ្ធិក្នុងការវិនិយោគអភិវឌ្ឍន៍ លើវិស័យកសិ-ឧស្សាហកម្មដាំ កៅស៊ូ លើផ្ទៃដី ៧.២៨៩ ហិកតា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរនៃភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងនោះមាន៖ ៣២០ហិកតា ជាព្រៃដែលត្រូវរក្សា (តំបន់ទ្រនាប់ដងអូរ) និងដីសម្រាប់អភិវឌ្ឍន៍ចម្ការ កៅស៊ូមានចំនួន ៦.៩៦៩ហិកតា ក្នុងនោះ ៦.៧១០ហិកតា ជាដីសម្រាប់ដាំដំណាំកៅស៊ូ និង២៥៩ហិកតា សម្រាប់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ដំណើរការផលិតកម្ម ។
ដោយហេតុតែផលប៉ះពាល់អវិជ្ជមានមានតិចតួចដោយសកម្មភាពអភិវឌ្ឍ គម្រោងនេះមិនតម្រូវអោយមានការចូលរួមពីស្ថាប័ន និងការត្រួតពិនិត្យបរិស្ថានច្រើនប៉ុន្មាននោះទេ។ ក្រៅពីអ្នកសម្របសម្រួលបរិស្ថានរបស់ក្រុមហ៊ុន និងស្ថាប័នជំនាញ (មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ) គម្រោងនេះមិនចាំបាច់តម្រូវឱ្យមានស្ថាប័នត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យការអនុវត្តន៍ទេ។​ ប៉ុន្តែក្រុមហ៊ុនត្រូវមានទំនួលខុសត្រូវស្នូលក្នុងការគ្រប់គ្រងបរិស្ថាន របស់គម្រោង ដោយផ្អែកលើវិធានការណ៍គ្រប់គ្រងបរិស្ថានដូចបានកំណត់នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន របស់របាយការណ៍ESIA។
ក្នុងគម្រោងនេះ ក្រុមហ៊ុនមានផែនការរៀបចំប្រព័ន្ធផ្លូវក្នុងតំបន់វិនិយោគ ដោយសាងសង់ផ្លូវ និងជួលជុលផ្លូវចាស់ៗក្នុងករណីចាំបាច់។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុនមានផែនការសាងសង់ប្រព័ន្ធផ្លូវ ០៥ប្រភេទ មានជាអាទិ៍៖ (១) ផ្លូវមេព័ទ្ធតំបន់ដីគម្រោងវិនិយោគចំនួន ១ ខ្សែ ប្រវែង ៣៦ គីឡូម៉ែត្រ និងទទឹង ៨ ម៉ែត្រ
(២) ផ្លូវមេក្នុងអនុតំបន់ដីគម្រោងវិនិយោគ ចំនួន ២ ខ្សែ ប្រវែង ១៧ គីឡូម៉ែត្រ និងទទឹង ៨ ម៉ែត្រ
(៣) ផ្លូវមេបែងចែកអនុតំបន់ ចំនួន ១ ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ និង ទទឹង ៦ ម៉ែត្រ
(៤) ផ្លូវមេក្នុងអនុតំបន់ដីគម្រោងវិនិយោគ សរុបចំនួន ១៨ ខ្សែ សាងសង់ពីទិសខាងលិចទៅទិសខាង កើត ចំនួន ៨ ខ្សែ ស្មើនឹង ៧៦ គីឡូម៉ែត្រ និងពីទិសខាងជើងទៅទិសខាងត្បូងចំនួន ១០ ខ្សែស្មើ នឹង ៧១ គីឡូម៉ែត្រ និងមានប្រវែងទទឹងផ្លូវ ៤ ម៉ែត្រ
(៥) ផ្លូវឡូត៍មានសរុបចំនួន ១៧ ខ្សែ សាងសង់ពីទិសខាងលិច ទៅទិសខាងកើតចំនួន ៧ខ្សែ ស្មើនឹង ៦៩គីឡូម៉ែត្រ និងពីទិសខាងជើងទៅទិសខាងត្បូងចំនួន ១០ ខ្សែ ស្មើនឹង ៧៣ គីឡូម៉ែត្រ ប្រវែងទទឹង ៤ម៉ែត្រ ។
ក្រុមហ៊ុនបានរៀបចំវិធានការណ៍នៃការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន ដែលកំណត់នៅក្នុងតារាងវិធានការណ៍សង្ខេបកាត់បន្ថយហេតុប៉ះពាល់នៃរបាយការណ៍នេះ ហើយក្រសួងបរិស្ថាន (នាយកដ្ឋានEIA) និង​ក្រុមការងារចំរុះរបស់លេខាធិការដ្ឋានបចេ្ចកទេសត្រូវចុះ និងវាយតម្លៃដំណើរប្រតិបត្តិរបស់ក្រុមហ៊ុន។
​ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន នៅក្នុងរយៈពេល ០៩ឆ្នាំនៃការអភិវឌ្ឍ មានចំនួនសរុប ៣.០៨១.៥០០ ដុល្លារ ។ ថវិកានោះត្រូវប្រើសម្រាបៈ (១) រៀបចំប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ (២) គ្រប់គ្រងតំបន់ទ្រនាប់ (៣) ប្រាក់បរិច្ចាគដើម្បីអភិវឌ្ឍន៍សហគមន៍ និងស្ពារបរិស្ថាន និង (៤) អនុវត្តន៍កម្មវិធីត្រួតពិនិត្យ និងវាយតម្លៃ ។
២០១០
20
ព័ត៌មានពុំអាចរកបាន
២៨០​លាន ដុល្លារអាមេរិក
២៦ កុម្ភៈ ២០០៦
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ចិន
អាគារកាណាឌីយ៉ាជាន់ទី​ ២៧ ផ្ទះលេខ ៤៩​ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន​ រាជធានីភ្នំពេញ
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គិសនីមានទីតាំងស្ថិតនៅចំងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកកំពត ត្រង់ចន្លោះខ្សែស្របទី១០៣°៤០.១៤៤' និង ១០៣°៤៩.៤៩៦' នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី ១០៤°០៤.៦៦៧' និង ១០៤°០៨.៦៦៣' នៃរយៈបណ្ដោយខាងកើត។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
កំពត
កំពត
៤៤ឆ្នាំ
ព័ត៌មានពុំអាចរកបាន
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី
Sawac Consultants for Development
SAWAC Consultants គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាឈានមុខ ដែលមានដើមកំណើតពីSAWA ដែលជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់មួយ ហើយបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រឹក្សាខ្មែរដែលមានបទពីសោធន៍ច្រើន SAWAបានប្ដូរទៅអោយបុគ្គលិកក្នុងស្រុក ដើម្បីគ្រប់គ្រង និងដំណើរការតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះបានចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងឈ្មោះផ្លូវការ "Sawac Consultants Cambodia Co., Ltd”
ផ្ទះលេខ០១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្នជាតិ - ច្បាប់ស្ដីពីព្រៃឈើ - អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន - អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក - អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង - ច្បាប់ភូមិបាល
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
នៅក្នុងគម្រោងសិក្សានេះ មានការចូលរួមប្រឹក្សានិងពិគ្រោះយោបល់ពីសាធារណជនដែលពាក់ព័ន្ធ ដូចជា តំណាងអ្នកគ្រប់គ្រងឧទ្យានជាតិបូកគោ តំណាងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល តំណាងអង្គភាពរដ្ឋាករទឹក ខេត្តកំពត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត តំណាងខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពត តំណាងមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពត តំណាងមន្ទីរទេសចរណ៍ ខេត្តកំពត អភិបាលរង ស្រុកកំពង់បាយ ខេត្តកំពត អភិបាលរង ស្រុកកំពត សន្ទុបទីមួយ ឃុំម៉ាកប្រាង តំណាងមណ្ឌលសុខភាពកំពង់គ្រែង ប្រជាពលរដ្ឋនិងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនានា។
ព័ត៌មានពុំអាចរកបាន
ដើម្បីធាធាបានការគ្រប់គ្រង ធនធានបរិស្ថានតំបន់នោះដោយប្រសិទ្ធភាព ម្ចាស់គម្រោងនឹងរៀបចំកំណត់នូវវិធានការសំខាន់ៗមួយចំនួនដូចជា៖ - ការរៀបចំផ្នែក ឬ ក្រុមទទួលខុសត្រូវសម្រាប់ការអនុវត្តន៍ផែនការការងារ - កំណត់ពេល​វេលាធ្វើការងារឱ្យច្បាស់លាស់ ក្នុងកិច្ចការពារបរិស្ថាន - បំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស - ការពារ និងបង្កាជំងឺរាតត្បាតផ្សេងៗ - ការគ្រប់គ្រងសំណល់រឹង រាវ និងសំណល់សាធាតុពុល - ការធ្វើកន្លែង ទុកសំណល់រឹង - ជុំរុញឱ្យមានការដាំដើមឈើ នៅទីសាធារណៈ - ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង-បចេ្ចកទេស និង ទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលអ្នកជំនាញតម្រូវអោយធ្វើ - ធ្វើការអភិរក្ស ប្រភេទសត្វព្រៃសំខាន់ៗដែលធ្លាប់មាននៅតំបន់គម្រោង - ធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ វិធីសាស្រ្តការពារសុខភាព អនាម័យ-សុវត្ថិភាពការងារ - ត្រៀមថវិកាបំរុងទុក សម្រាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន។
ព័ត៌មានពុំអាចរកបាន
នៅក្នុងគម្រោងនេះ មានការសិក្សាវាយតម្លៃពីហេតុប៉ះពាល់អវិជ្ជមានទៅលើគ្រប់ដំណាកនៃការអនុវត្តគម្រោង មានដូចជា បរិស្ថានសង្គម ធនធានរូបសាស្រ្ត ធនធានអេកូឡូស៊ី ហើយបានកំណត់វិធានការសម្រាប់កាត់បន្ថយផលប៉ះពាល់ទាំងនេះ។
ក្រុមហ៊ុននឹងត្រៀមថវិការចំនួន ៤០០០០០ ដុល្លាអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣០ឆ្នាំ ក្នុងការប្រតិបត្តិផែនការណ៍ ការពារបរិស្ថាន។
២០០៦
21
ក្រុមហ៊ុន បៀន ហៀកអុីនវេសមេន BEAN HEACK INVESTMENT Co., Ltd. ជាក្រុមហ៊ុនទទួលខុសត្រូវ មានកម្រឹតបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងទុនចុះបញ្ជីការដំបូងចំនួន ២០ លានរៀន។ ក្រុមហ៊ុន គ្រោងវិនិយោគនូវទឹកប្រាក់ចំនួន ៤២.២០០.៣៩០,០០ ដុល្លាអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង-ការសាងសង់សំណង់ស៊ីវីល-ចំណាយលើការទិញមធ្យោបាយផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម ក្នុងដំណាក់កាល១០ឆ្នាំដំបូងនៃការអភិវឌ្ឈន៍កសិដ្ឋានដាំដុះ លើផ្ទៃដីចំនួន ៤៣៨៥ ហិកតា។ក្រុមហ៊ុនមាន​ទីស្នាក់ការរបស់ខ្លួនស្ថិតនៅផ្ទះលេខ ៩២ មហាវិថី ព្រះនរោត្តម សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ទូរសព្ទ័ទំនាក់ទំនង លេខ ០៩៧ ៩៥៩ ៨៤៤២។
២០លាន រៀល ៤២.២០០.៣៩០ ដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
NGUYEN QUOC KHANH
វៀតណាម
ផ្ទះលេខ ៩២ មហាវិថី ព្រះនរោត្តម សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះវាជាណាចក្រកម្ពុជា
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គមដំបូង
ក្រសួងបរិស្ថាន
ក្រុមហ៊ុន បៀន ហៀក អិនវេសមេន បានទទួលការប្រទានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឃន៍ចំការកៅស៊ូ ដែលគ្របដណ្ដប់លើផ្ទៃដីចំនួន ៤៣៨៥ ហិកតា ស្ថិននៅដែនជំរកសត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ និងស្រុកស្ទោងខេត្តកំពង់ធំ
ព័ត៌មានពុំអាចរកបាន
សាគ្រាម
ប្រាសាទបល្ល័ង្គ និងស្ទោង
កំពង់ធំ
៧០ ឆ្នាំ(ចិតសិបឆ្នាំ)
៤.៣៨៥ ហិកតា (បួនពាន់បីរយប៉ែតសិបប្រាំ ហិកតា)
ការអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្មដាំកៅស៊ូ
ហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្នជាតិ - ច្បាប់ស្ដីពីព្រៃឈើ - អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន - អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក - អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង -អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង - អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច - ច្បាប់ភូមិបាល -ច្បាប់ការងារ
យោងទៅតាម ការវិភាគសេដ្ឋកិច្ចនៃតំបន់គំរោងវិនិយោគ ក្រុមហ៊ុន ត្រូវការដើមទុនប្រមាណ ៤២.២០០.៣៦០,០០ ដុល្លាអាមេរិក សំរាប់ចំណាយលើការដាំដុះដំបូង ការសាងសង់សំណង់ស៊ីវិល ចំណាយលើការទិញមធ្យោបាយ ផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម។ ក្នុងដំណាក់កាល ១០ឆ្នាំដំបូង(២០១១-២០២០)នៃការអភិវឌ្ឍន៍កសិដ្ឋានដាំដុះ ក្រុមហ៊ុនគ្រោងចំណាយអស់ចំនួន ៣៩.៤០២.៩៨២ ដុល្លាអាមេរិក និងគំរោងចំណាយនាឆ្នាំទី២០ នូវចំនួន ៧.៨៧៩.២២៥ ដុល្លាអាមេរិក។ ការវិភាគលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន​ ចាប់ពីឆ្នាំទី១ ប្រមាណ​ (-)៤.៤៤៦.២៩២ ដុល្លាអាមេរិក សមតុល្យសាច់ប្រាក់អវិជ្ជមាន រហូតដល់ឆ្នាំទី៨ការចំណាយមានការថយចុះ ប្រមាណពី (-)៦២៨.៥៤១ ដុល្លាអាមេរិក។ចាប់ពីឆ្នាំទី ៩ទៅ លំហូរសាច់ប្រាក់វិជ្ជមាន កើនពី ១.២០៧.៦០៨ ដុល្លាអាមេរិកនៅឆ្នាំទី៩ រហូតដល់ ៧.៣១១.៣៣០ ដុល្លាអាមេរិកនៅឆ្នាំទី១៣។
ផលិតភាពព្រៃលើផ្ទៃដីព្រៃកាប់បំផ្លាញវិចរិលក្នុងដីសម្បទាន តាមរយៈការអភិវឌ្ឍន៍ការដាំដើមកៅស៊ូជាចំការ និងជាលក្ខណៈកសិ-ឧស្សាហកម្មដើម្បីពង្រីកព្រៃដែលបានបាត់បង់ដោយសារការកាប់បំផ្លាញកន្លងមកជំនួសដោយព្រៃដើមកៅស៊ូដាំជាចំការ ថែរក្សាព្រៃឈើសំដៅការការពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ដីសម្បទាន។ចូលរួមចំណែកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាពិសេសប្រជាកសិករដែររស់នៅក្បែរតំបន់ដីសម្បទាន និងការជំរុញការកែច្នៃផលិតផលដើមឈើ និងដំណាំរួមផ្សំផ្សេងៗទៀតសំរាប់តំរូវការទីផ្សារ និងធ្វើការនាំចេញទៅលើទីផ្សារអន្តរជាតិ។
គម្រោងប្រើប្រាស់ពលកម្ម និងជំនាញការបរទេស របស់ក្រុមហ៊ុន បៀនហៀក អ៊ីនវេសមេន បានរួមបណ្ចូលចំនួនពលកម្មលើ នាយកចាត់ចែង-គ្រប់គ្រង វិស្វករ​ក្នុងស្រុក និងក្រៅស្រុក អ្នុកបច្ចេកទេសជំនាញ អ្នកគ្រប់គ្រងក្រុមផលិតកម្ម បុគ្គលិករដ្ឋបារ-ផែនការ-ហិរញ្ញវត្ថុ កម្មករអចិន្ត្រៃហ៍ និងកម្មករអណ្តែត សរុបក្នុងឆ្នាំទី ១ ចំនួន ៨៦៦ និងបន្តជ្រើសរើសពលកម្មកើនឡើងរហូតដល់ ១៨៥២ ក្នុងឆ្នាំទី ៥។ គម្រោងប្រើប្រាស់ពលកម្មនេះ បានធ្វើវឌ្ឃនភាពក្នុងការកាត់បន្ថយពលកម្មចាប់ពីឆ្នាំទី ៦ រហូតដល់ ឆ្នាំទី ១០ ជាមួយចំនួនពលកម្មត្រឹមតែ ១៧៦៩ និង​ រក្សាកំលាំងពលកម្មថេរដល់ឆ្នាំទី ១៥។
ការវាយតំលៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង លើគំរោងស្នើសុំធ្វើការអភិវឌ្ឍន៍ដំណាំកៅស៊ូ ជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ ឃុំ ភូមិ ដែលពាក់ព័ន្ធ មានដូចជា អភិបាលខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ធំ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ អនុប្រធានការិយាល័យ EIA មន្ទីរបរិស្ថានខេត្តកំពង់ធំ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ អគ្គលេខាធិការងខេត្តសាលាខេត្ត ជំនួយការអភិបាលខេត្តកំពង់ធំ អភិបាលស្រុកអណ្តូងមាស សរុបចំនួន ០៨ នាក់ ក្រុមការងា GCF របស់ហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាសហគមន៍ ដែលរស់នៅពាក់ព័ន្ធក្នុងតំបន់គម្រោងសរុបចំនួន ១៧៥ នាក់។
ក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន បានទទួលបានឯកសារពីរដ្ឋាភិបាលកម្ពុជានូវលិខិតសិទ្ធិប្រទាន លេខ ២៤ សប្រទ ចុះថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០១០ របស់រាជរដ្ឋាភិបាល កម្ពុជាស្តីពី ការប្រទានសិទ្ធិជូនឯកឧត្តមម៉ុក ម៉ារេត ទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីចុះហត្ថលេខាជាតំណាងឪ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម​ គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាបានឃើញ និងយល់ព្រមលើកិច្ចសន្យាគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្មដំណាំកៅស៊ូ លើផ្ទៃដិសរុបទំហំ ៤.៣៩៥ ហិកតា (បួនពាន់បីរយប៉ែតសិបប្រាំហិកតា)រយៈពេល៧០ឆ្នាំ (ចិតសិបឆ្នាំ) ដែលស្ថិតនៅក្នុងដែនជំរកសត្វព្រៃបឹងពែរ ជាមួយក្រុមហ៊ុននេះ។
យោងលើកំរិតនៃផលប៉ះពាល់បង្កឡើងដោយសកម្មភាពអភិវឌ្ឍន៍ បង្ហាញថាគំរោងនេះមិនតម្រូវឪ្យមានការចូលរួមពីស្ថាប័ន និងការត្រួតពិនិត្យបរិស្ថានច្រើនប៉ុន្មានទេដោយសារថាហេតុប៉ះពាល់អវិជ្ជមានមានតិចតួច។ ក្រៅពិអ្នកសម្របសម្រួលបរិស្ថានរបស់ក្រុមហ៊ុន (Local Environmental Coordinator) និងស្ថាប័នជំនាញ (មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) គម្រោងនេះមិនចាំបាច់តម្រូវឪ្យមានស្ថាប័នត្រួតពិនិត្យឯករាជ្យ (Independent Monitoring Organization) ដើម្បីត្រួតពិនិត្យការអនុវត្តន៍ទេ។ប៉ុន្តែក្រុមហ៊ុន បៀន ហៀក អុីនវេសមេន (BEAN HEACK INVESTMENT Co., Ltd.) ខ្លួនឯងមានតួនាទីទទួលខុសត្រូវស្នូលក្នុងការគ្រប់គ្រងបរិស្ថានរបស់គំរោង ដោយផ្អែកលើវិធានការណ៍គ្រប់គ្រងបរិស្ថាន ដូចបានកំណត់នៅក្នុងផែនការគ្រប់គ្រងបរិស្ថានរបស់របាយការណ៍ ESIA។
ក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍មូលដ្ឋានផ្តល់ជូនក្នុងមួយឆ្នាំ លើពីរកម្មវិធីមានដូចជា ការអនុវត្តន៍ផែនការអភិវឌ្ឍន៍ និង ការអនុវត្តផែនការស្នើសុំ។ កម្មវិធីអនុវត្តន៍ផែនការអភិវឌ្ឍន៍ ផ្តល់អង្តូងទឹកស្អាត(០១/០៥គ្រួសារ) ចំនួន១០ ការជួសជុលនិងសាងសង់ផ្លូវលំជនបទក្នុងតំបន់គម្រោង ១.០០០ (ម) ការកសាង និងជួសជុលសាលារៀន (ក្នុងទីតាំងក្រុមហ៊ុន) មណ្ខលសុខភាពរបស់ក្រុមហ៊ុន ចំនួន ១ ក្នុងតំបន់សម្បទាន និងសាងសង់ប្រព័ន្ធធារាសាស្ត្រ(ប្រាក់បរិច្ចាកសង្គម) ២៦០.០០០ ដុល្លា។ រីឯការស្នើរសុំឪ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍន៍មូលដ្ឋាននឃុំសាគ្រាម រួមមាន ការសុំឪ្យក្រុមហ៊ុនជួយសាងសង់ផ្លូវមួយខ្សែ ពីឃុំទៅកាន់ភូមិនានា(ដូចជា​ភូមិសាគ្រាមជើង ភូមិវាលថ្នល់ និងភូមិផ្សេងៗ) ចំនួន ២ខ្សែ ស្នើសុំអណ្តូវទឹក ចំនួន ០៧ ម៉ាស៊ីនភ្លើងដាក់សាលាឃុំ ០១ គ្រឿង ម៉ូតូសម្រាប់បំរើការងារក្នុងឃុំ ចំនួន ០១ សុំឪ្យក្រុមហ៊ុនផ្តល់អាទិភាពការងារដល់អ្នកភូមិជាងអ្នកចំណូលស្រុក និងជួយបង្កើតប៉ុស្តិ៍សុខភាពគ្រប់ភូមិ។
គម្រោងវិនិយោគសំរាប់ការអភិវឌ្ឍន៍ដំណាំកៅស៊ូ បានសិក្សានិងវាយតំលៃទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយសង្កត់ធ្ងន់លើបញ្ហា ធនធានរូបវន្ត ធនធានអេកូឡូស៊ី ធនធានសង្គម ហេតុប៉ះពាល់លើសុខភាពការងារនិងផែនការសុវត្តិភាព ហេតុប៉ះពាល់ក្នុងតំបន់ និង​ហេតុប៉ះពាល់បន្សំ ដោយបានផ្តល់វិធានការកាត់បន្ថយលើបញ្ហាទាំងនោះ។
ក្រុមហ៊ុននិងត្រៀមប្រាក់បរិច្ចាកសម្រាប់អភិវឌ្ឍន៍សង្គមចំនួន ១២៥.០០០ ដុល្លា និងសម្រាប់ស្តារបរិស្ថាន ចំនួន ១៨០.០០០ ដុល្លា ក្នុងរយះពេល ០៦ឆ្នាំ។
២០១០
22
គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃអនុតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកំពស់វិស័យសេដ្ឋកិច្ចរួម ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៣ រួមមានប្រទេសកម្ពុជា ឡាវ និងវៀតណាមដើម្បីលើកកម្ពស់វិស័យទេសចរណ៍និង ផ្តល់ឪកាសការងារដល់អ្នក មានចំណូលទាបដែលស្របទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអនុតំបន់មេគង្គឆ្នាំ ២០១២-២០២២ យុទ្ធសាស្ត្រវិស័យ ២០០៥-២០១៥ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសដែលចូលរួម។ ការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូងនៃគំរោងនេះ ផ្តោតទៅលើខេត្តកំពតនិងកែបក្រោមជំនួយរបស់ អេ ឌី ប៊ី ចំណាត់ថ្នាក់គម្រោង "ខ" ហើយការវិនិយោគ លើកកម្ពស់រចនាសម្ព័ន្ធនិងកិច្ចការបរិស្ថាននៅតំបន់អនុគម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អនុគម្រោងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពត និងកែប នេះចង្អុលបង្ហាញនៅក្នុងលទ្ធផលចំនួនបួនដូចតទៅនេះ: - លទ្ធផលទី ១៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងការធ្វើដំណើរទេសចរណ៍ - លទ្ធផលទី ២៖ ការពង្រឹងសេវាកម្មបរិស្ថាននៅមណ្ឌលទេសចរណ៍ព្រំដែនឆ្លងកាត់ - លទ្ធផលទី ៣៖ គាំទ្រដល់ការកសាងសមត្ថភាព - លទ្ធផលទី ៤៖ ការគ្រប់គ្រងគម្រោង នៅក្នុងឯកសារការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូង បានបង្ហាញថា អនុគម្រោងទំាងឡាយ បានបង្ហាញពីលទ្ធផលទី ១ និងទី ២ ដោយមិនរាប់បញ្ចូលលទ្ធផលទី ៣ និងទី ៤ ដែលលទ្ធផលទី ១ ផ្តោតទៅលើផែអភិវឌ្ឍន៍កំពតដែលជា ផែដឹកអ្នកដំណើរសាងសង់ថ្មី និងជាកន្លែងទ្រទ្រង់ទេសចរណ៍។ រីឯតាមរយៈការកែលម្អបរិដ្ឋានផ្សារក្តាមកែបនៃលទ្ធផលទី ២ អនុគម្រោង ផ្តោតលើប្រព័ន្ធប្រមូលនិងបន្សុទ្ធទឹក។ របាយការណ៍ការវាយតំលៃផលប៉ះពាល់បរិស្ថានដំបូង បានបញ្ជាក់ពីការសរុប ព័ត៌មានដែលអាចរកបានលើផលប៉ះពាល់បរិស្ថាននៅខេត្តកំពតនិងកែប គឺគ្រប់គ្រាន់ដើម្បីកំណត់ផលប៉ះពាល់បរិស្ថាន។ ចំណែកឯក្នុងអំឡុងពេលនៃការសាងសង់និងដំណាក់កាលប្រតិបត្តិការលើផលប៉ះពាល់បរិស្ថាន ត្រូវបានគេមិនបានចាត់ទុកថាជាការប៉ះពាល់បរិស្ថានធ្ងន់ធរនោះទេ និងងាយកាត់បន្ថយតាមរយៈ ការគ្រប់គ្រងត្រឹមត្រូវ។ ដូច្នេះ អនុគម្រោង មិនតម្រូវឱ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញទេ។
១៨.៧៧០.០០០ ដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ទីភ្នាក់ងារផ្តល់ថវិកា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
Philippines
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អាសយដ្ឋានៈផ្លូវ ADB ៦ ក្រុង Mandaluyong ១៥៥០ មេត្រូម៉ានីលប្រទេសហ្វីលីពីន
ការវាយតម្លៃផលប៉ះពាល់បរិស្ថានដំបូង
ក្រសួងទេសចរណ៍កម្ពុជាសម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី
អនុគម្រោងរបស់ប្រទេសកម្ពុជាស្ថិតក្រោមគម្រោងនៃអនុតំបន់ទន្លេមេគង្គធ្វើឡើងនៅក្នុងទីតាំងដែលត្រូវបានស្នើឡើងនៅខេត្តកំពតនិងផ្សារក្តាមក្រុងកែបនៅក្នុងខេត្តកំពត។ កំពង់ផែអ្នកដំណើរនៅកំពតនឹងត្រូវអភិវឌ្ឍលើផ្ទៃដីទំនេរទំហំ ៤ ហិកតាដែលមានទីតាំងនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូឬទីតាំងនៅត្រើយខាងកើតនៃទឹកទន្លេទឹកឈូចម្ងាយប្រមាណ ១០ គីឡូម៉ែត្រផ្នែកខាងក្រោមកំពត នៅធាទឹកទន្លេកំពង់បាយ ។ រីឯ ទីតំាងផ្សារក្តាមក្រុងកែបវិញ មានទីតាំងនៅមាត់សមុទ្រប្រហែល ១ គីឡូម៉ែត្រខាងលិចឆ្នេរទីក្រុង។
ព័ត៌មានពុំអាចរកបាន
ជុំគៀល
ទឹកឈូ
កំពត
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ការរៀបចំ IEIA លើកទី ១៖ ក្រុមហ៊ុនប្រឹក្សាយោបល់ PPTA និង បានបន្តធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុនប្រឹក្សាយោបល់ EA Load ស្ថិតក្រោមបុគ្គលមានឈ្មោះថា Paulo N. Pasicolan និង Sethy Sour
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
- ច្បាប់ស្តីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានអនុម័តដោយរដ្ឋសភាជាតិឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រឹត្យ នស / រកម /១២៩៦/៣៦ ( ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (២០០៨) និង - អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក (១៩៩៩)៖ ឧបសម្ព័
ព័ត៌មានពុំអាចរកបាន
១ . ផែដឹកអ្នកដំណើរថ្មីក៏អាចជួយពង្រឹងដល់កំពង់ផែដឹកទំនិញធុនតូចដែលមានស្រាប់នៅខាងត្បូងកំពតនៅទីនោះផងដែរដោយផ្តល់កំណើន ដល់ភ្ញៀវទេសចរនិងទំនិញទៅកាន់ខេត្តកំពតនិងក្នុងតំបន់។ តាមរយៈការប្រើប្រាស់ផែថ្មី នាវាដឹកទំនិញធុនតូចដែលមានស្រាប់អាចមានដំណើរការពេញមួយឆ្នាំ - ២៤ ម៉ោងចូលកំពង់ផែហើយនឹងមិនចាំបាច់បន្តអនុវត្តន៍ ដឹកទំនិញចុះផ្នែកខាងក្រោមពេល ជំនោរទាបឬលក្ខខណ្ឌរដូវប្រាំង។ ២ . ផែដឹកទំនិញដែលមានស្រាប់នឹងមិនត្រូវបានបិទឡើយ។ ការកែលំអបរិស្ថាននៅផ្សារក្តាមនឹងបង្កើនគុណភាពតំបន់ឆ្នេរដោយលុបបំបាត់បច្ចុប្បន្នភាព នៃការបញ្ចោញលូទឹកស្អុយពីផ្សារនិងតូបអាហារទៅតំបន់ឆ្នេរ។ នេះនឹងជួយបង្កើនគុណភាពទឹកសម្រាប់តំបន់ស្តុកដាក់ទ្រុងក្តាម នៅក្បែរមាត់សមុទ្រសម្រាប់ទីផ្សារនិងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។
១. ផែនិងការពង្រឹងមធ្យោបាយធ្វើដំណើរពាក់ព័ន្ធ នឹងផ្តល់ឪកាសការងារលើ វិស័យទេសចរណ៍ចំនួន ២៥០០ កន្លែង តាមរយៈសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងទឹក ដែនដីគយនិងអន្តោប្រវេសន៍ និងការពង្រីកសេវាកម្មទេសចរណ៍ដទៃទៀតនៅក្នុងខេត្តកំពត។ ប្រជាពលរដ្ឋនៅឃុំជុំគ្រៀលដែលមានប្រជាជនចំនួន ៥.២៨២ នាក់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចលើការពង្រឹង វិស័យទេសចរណ៍ថ្មីនេះ។ កសិករផលិតអំបិលដែលរស់នៅតាមបណ្តោយផ្លូវអភិវឌ្ឍន៍ នឹងទទួលបានអត្ថប្រយោជន៍លើការដឹកជញ្ជូន ដោយមានតំលៃសមរម្យ និងមានលក្ខណៈងាយស្រួល។ ២. ការកែលំអបរិស្ថាននៅផ្សារក្តាម នឹងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពតំបន់ឆ្នេរ ដោយការអនុវត្តបញ្ឈប់ការបង្ហូរទឹកកខ្វក់ ពីផ្សារនិងតូបអាហារទៅតំបន់ឆ្នេរ។ នេះ នឹងជួយឲ្យមានភាពប្រសើរឡើងដល់គុណភាពទឹកសម្រាប់កន្លែងស្តុកដាក់ទ្រុងក្តាមសម្រាប់ទីផ្សា នៅក្បែរមាត់សមុទ្រ និងកែលម្អសោភ័ណភាពតំបន់ទាំងមូលសម្រាប់ការអភិវឌ្ឍទេសចរណ៍។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យនិងលក្ខខណ្ឌបរិស្ថានសម្រាប់ ៣៣ ហាង ក៏ដូចជាភោជនីយដ្ឋាន និងអ្នកលក់ចល័តចំនួន ៣០០ នាក់ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅផ្សារក្តាមហើយត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ដល់ប្រជាជនចំនួន ១២.៧០០ នាក់ដែលរស់នៅក្នុងតំបន់ក្បែរតំបន់ផ្សារ។
បញ្ហាបរិស្ថានឬបញ្ហាដែលទាក់ទងនឹងអនុគម្រោងខេត្តកំពតនិងកែបមាន ៣ វិធីសាស្ត្រលើការសាកសួរ និងប្រមូលទិន្នន័យដូចខាងក្រោមៈ ក. បទសម្ភាសន៍ដល់មេគ្រួសារនិងមេភូមិដែលបានធ្វើឡើងសម្រាប់តែការអភិវឌ្ឍសង្គម, ខ. ការពិគ្រោះយោបល់ជាក្រុម ជាមួយ ទីភ្នាក់ងារខេត្តនិងអ្នកពាក់ព័ន្ធផ្សេង ទៀតដោយក្រុមអភិវឌ្ឍន៍សង្គមនិងជំនួយការស្រាវជ្រាវបរិស្ថានជួល ក្នុងកំឡុងពេលបេសកកម្ម។ និង គ. បទសម្ភាសន៍បុគ្គល ធ្វើឡើងដោយអ្នកជំនាញបរិស្ថានអន្តរជាតិជាមួយភ្នាក់ងារគ្រប់គ្រងបរិស្ថានជាតិនិងខេត្ត។ លើសពីនេះទៅទៀតភាគីពាក់ព័ន្ធក្នុងការឌីហ្សាញ គម្រោងរួមមាន៖ EA PIUs ទីភ្នាក់ងារទីភ្នាក់ងារខេត្ដនិងថ្នាក់ជាតិ ក្រុមហ៊ុនឯកជន សភាពាណិជ្ជកម្មនិងអ្នកចូលរួមដែលមានសក្តានុពលក្នុងភាពជាដៃគូសាធារណៈឯកជន នាយកដ្ឋានកិច្ចការនារី មូលនិធិសត្វព្រៃពិភពលោក មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី សហគមន៍ដែលរស់នៅតាមអនុតំបន់ ដែលនឹងទទួលបានផលប្រយោជន៍ពីគម្រោងជាអតិបរមា និងសហគមន៍នានានៅក្នុងអនុគម្រោង ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ ក្នុងការកំណត់វិធានការដើម្បីជៀសវាងឬកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
ព័ត៌មានពុំអាចរកបាន
នៅក្នុងផែនការគ្រប់គ្រងបរិស្ថាន (EMP) ការពិនិត្យលើសមត្ថភាពនិងតម្រូវការស្ថាប័ន បង្ហាញឲ្យឃើញថា ស្ថាប័នអនុវត្តគម្រោង មានបទពិសោធនិងសមត្ថភាពតិចតួចសម្រាប់ការវាយតម្លៃនិងការគ្រប់គ្រងបរិស្ថានក្នុងចំណោមសមភាគីជាតិដែលទទួលខុសត្រូវចំពោះការអនុវត្ត EMP DOT/PIU និង DPWT នៅក្នុងខេត្តកំពត។ ពុំមានបុគ្គលិកបរិស្ថានមានសមត្ថភាពនៅក្នុង DOT ក៏ដូចក្នុង PIU។ DDSC ជាមួយអ្នកឯកទេសការពារផ្នែកអនុគម្រោង នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU ដែលទទួលខុសត្រូវ។ គោលបំណងរបស់វគ្គសិក្សាទំាងនេះ គឺដើម្បីពង្រឹងសមត្ថភាព PIU/PMU ក្នុងការត្រួតពិនិត្យការអនុវត្ត EMP ដោយអ្នកម៉ៅការសំណង់និង EMC ។ ការអភិវឌ្ឍន៍ផែដឹកអ្នកដំណើរ នៅខេត្តកំពត បង្ហាញថាមានថវិកាសរុបប្រមាណ ៦៨.០០០ ដុល្លារអាមេរិកសម្រាប់ផែនការត្រួតពិនិត្យបរិស្ថានដែលផ្អែកលើដំណាក់កាលមុន និងក្រោយការសាងសង់។ ទន្ទឹមនឹងនេះការអនុវត្ត EMP សម្រាប់ការកែលម្អទីផ្សារក្តាមនៅខេត្តកែបបង្ហាញជាមួយថវិការប៉ាន់ស្មានរបស់ EMP ចំនួន ៧៦.៥០០ ដុល្លារអាមេរិកជាមួយនឹងសកម្មភាពនៃការសាងសង់មុនពេលសាងសង់ និងក្រោយការសាងសង់ និងការកែលម្អការងារសំណង់ស៊ីវិលបន្ថែមទៀត។ ងាកទៅមើលការត្រួតពិនិត្យសមត្ថភាពនិងតម្រូវការស្ថាប័ននៅខេត្តកែបវិញ របាយការណ៍នេះបានបង្ហាញជាមួយនឹងការពិនិត្យឡើងវិញស្រដៀងគ្នានៃគម្រោងខេត្តកំពតស្តីពីសមត្ថភាពក្នុងការអនុវត្ត EMP ។ DDSC ជាមួយអ្នកឯកទេសការពារអនុ គម្រោងខេត្តកែប នឹងបង្ហាញវគ្គបណ្តុះបណ្តាលដល់បុគ្គលិក DOT / PIU និងបុគ្គលិក DPWTផងដែរ។
ព័ត៌មានពុំអាចរកបាន
វិធានការណ៍កាត់បន្ថយផលប៉ះពាល់សំខាន់ៗក្នុង ដំណាក់កាលមុនពេលសាងសង់គឺ៖ ១. ការចាប់ផ្តើមផែនការទីតាំងគម្រោង ២. ការត្រួតពិនិត្យ ទឹកក្រោមដី និងដីនៅផ្សារក្តាម ៣. ការបញ្ចប់នូវឌីហ្សាញលំអិតនៃអនុគម្រោង និង ៤. ការធ្វើបច្ចុប្បន្នភាពនិងការផ្តួចផ្តើមផែនការគ្រប់គ្រងបរិស្ថាន ។ ផលប៉ះពាល់និងការកាត់បន្ថយអំឡុងពេលសាងសង់ អនុគម្រោង៖ ១. ផែដឹកអ្នកដំណើរ គុណភាពទឹក៖ អគារ និងចំណតរថយន្តដែលជាប់ទាក់ទងអនុគម្រោង អាចបង្កឱ្យមានដីល្បាប់ហូរចាក់ចាក់ទៅទឹកទន្លេទឹកឈូ និងធ្វើឱ្យបញ្ហាចុះថយគុណភាពទឹក។ ការដាក់រនំាងដីខ្សាច់ស្របទៅនឹង កន្លែងច្រាំងសាងសង់ អាចកម្រិតលើការហូរដីល្បាប់។ ក្នុងកំឡុងពេលសាងសង់ផែ និងច្រាំងថ្ម ការគ្រប់គ្រងនិងច្បាប់ដែលបានបង្កើតនិងអនុវត្តដោយអ្នកម៉ៅការ មិនតម្រូវឲ្យមានការបោះចោលកាក សំណល់សំណង់ទៅក្នុងទឹកទន្លេទឹកឈូឡើយ។ ចរាចរណ៍យានយន្តជុំវិញទីតាំងសំណង់គួរតែដាក់ហ៊ុមព័ទ្ធរបង ដើម្បីការពារសំណឹកដី កសិដ្ឋានអំបិល និង ការប្រើប្រាស់ដី។ ការហូរទឹកកខ្វក់ពី ABR គួរតែឆ្លងកាត់បំពង់លូ ឬ PVC ដោយបង្ហូរទៅដីសើមសិប្បនិម្មិត។ ការកាប់បំផ្លាញ ព្រៃកោងកាង និងស្ថារឡើងវិញ៖ ព្រៃកោងកាងមានសភាពរាយប៉ាយនៅទីតាំងផែសាងសង់ ខាងកើតទឹកទន្លេទឹកឈូ នឹងត្រូវកាប់សម្អាតដើម្បីសាងសង់កន្លែងផែ, ដោយរក្សាព្រៃកោងកាងសំខាន់ៗនិងរក្សាគំលាតពីព្រៃកោងកាងបាត់បង ក្រោមសកម្មភាពស្ថារឡើងវិញ របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនិងស្ត្រី (CWDC) ភាពរំខានពី ចរាចរណ៍តាម ផ្លូវថ្នល់និងដងទន្លេ៖ បង្កើតផែនការគ្រប់គ្រងចរាចរណ៍របស់យានយន្តសំណង់ រួមមានការគ្រប់គ្រង លំហូរចរាចរណ៍បន្តការស្ទះ កម្រឹតល្បឿនចរាចរណ៍ និងដីសម្រាប់សំណង់កំពង់ផែ។ ការកែលម្អបរិដ្ឋានផ្សារក្តាម តំបន់ឆ្នេរនិងគុណភាពទឹក៖ ដីជីកសំរាប់អាងស្តុកទឹកកខ្វក់ ABR ត្រូវបានយកទៅដំឡើង នៅតំបន់ដែលយល់ព្រមដោយ DOE ។ តំបន់ឆ្នេរសមុទ្រដែលនៅជាប់នឹងទីផ្សារក្តាម គួរតែដាក់ជាមួយរបាំង ហ៊ុមព័ទ្ធប្លាស្ទិក។ បញ្ហាសំខាន់មួយជាមួយប្រព័ន្ធទឹកស្អុយរបស់ ABR គឺត្រូវបានកំណត់ក្នុងដំណាក់ការឌីហ្សាញលម្អិតនៃជម្រាបរបស់ប្រព័ន្ធទឹកស្អុយ ABR ត្រូវមានទីតាំងត្រឹមត្រូវប្រាកដថាមិនមានការ បំពុលដល់ ទឹកក្រោមដី។
គម្រោងខេត្តកំពត (ផែដឹកអ្នកដំណើរ) សរុបជាទឹកប្រាក់សរុបUS$68,000ដុល្លា សម្រាប់ការតាមដានបរិស្ថាន គម្រោងខេត្តកែប (ប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម) សរុបជាទឹកប្រាក់សរុបUS$15,000ដុល្លា សម្រាប់ការកសាងធនធានមនុស្ស លើផ្នែកគ្រប់គ្រងបរិស្ថាន ការចំណាយសរុបលើ ការរុះរើទីតំាង សរុបជាទឹកប្រាប់ US$11,028ដុល្លា។ ទឹកប្រាក់ US$4,950 សម្រាប់គ្រោងចំណាយលើការខាតបង់ជំនួញនានា។ ទឹកប្រាក់ US$4,240 សម្រាប់គ្រោងចំណាយអនុវត្តន៍ និង ទឹកប្រាក់ US$1,838 (20%) សម្រាប់ការចំនាយជាយថាហេតុនានា លើគម្រោងប្រព័ន្ធចំរុះទឹកស្អាតផ្សារក្តាម។
២០១៦
23
ក្រុម​ហ៊ុន​ អាឡិច ខបភើរេសិន​ ជា​សហគ្រាសឯកបុគ្គល ទទួលខុសមានកម្រិត ត្រូវលើការវិនិយោគនៃការអភិវឌ្ឍដែលមានដើមទុនវិនិយោគជាង ១១៩.១៤៦.០០០ USD (មួយរយដប់ប្រាំបួនលាន មួយរយសែសិបប្រាំមួយពាន់ដុល្លារអាមេរិក) ។ ក្រុមហ៊ុននេះធ្លាប់មានបទពិសោធន៍គន្លងមកទៅលើការសាងសង់ខ្សែបញ្ជូនអគ្គិសនី និងវារីអគ្គិសនីដើរដោយធ្យូងថ្ម។​ គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០គីឡូវ៉ុល ត្រូវបានស្នើឡើងដើម្បីសាងសង់បង្គោលអគ្គីសនីចំនួន ៤២៦បង្គោល ដែលមានប្រវែងសរុប ១៩៨គីឡូម៉ែត្រ និងត្រូវការកម្លំាងពលកម្មទំាងក្នុង និងក្រៅស្រុកដែលតម្រូវការមានរហូតដល់ ៣០០នាក់ ទៅ ៤០០នាក់ ក្នុងនោះមាន ១០ភាគរយជាកម្លាំងពលកម្មជាជនបរទេស។
១១៩.១៤៦.០០០ ដុល្លារអាមេរិក
១៥ មករា ២០០៧
Co. ៩៤៥២/០៧P
លោក ឡាវ អៀវចុង
ព័ត៌មានពុំអាចរកបាន
ទីស្នាក់ការនៅជាន់ទី ១៧ Phnom Penh Tower មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងប្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទីស្នាកការក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្ម៖ ផ្ទះលេខ CE4 ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង
ក្រសួងបរិស្ថាន
តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍គម្រោងខ្សែបញ្ជូលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលពីអនុស្ថានីយ៍អគ្គិសនីស្ទឹងហាវ ទៅអនុស្ថានីយ៍ខាងលិចរាជធានីភ្នំពេញ (ស្ទឹងហាវ ខេត្តព្រះសីហនុ- ខាងលិចរាជធានីភ្នំពេញ ) ត្រូវឆ្លងកាត់ខេត្តចំនួនបី​រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង​ និង កំពង់ស្ពឺ។​
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
កំពង់សិលា, ស្ទឹងហាវ,ព្រៃនប់,ស្រែអំបិល,គងពិសី ,សំរោងទង, ភ្នំស្រួច
ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ
៩៩ ឆ្នាំ
ព័ត៌មានពុំអាចរកបាន
គម្រោងខ្សែបញ្ជូនអគ្គីសនី ២៣០គីឡូវ៉ុល
គ្រីអេធីវ ហ្រ្គីន ឌីហ្សាញ
ព័ត៌មានពុំអាចរកបាន
#322P, St271Z, Sk. Terk Tla, Khan Resey Keo, Phnom Penh. Tel: (855-11) 845 695/ 097 204 6789 Email: saphoeuntous09@yahoo.com/www.CREATIVE09.com
(១)ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (២)ច្បាប់ស្តីពីព្រៃឈើ (៣)ច្បាប់ ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា (៤)ច្បាប់ភូមិបាល (៥)ច្បាប់ការងារ (៦)ច្បាប់ស្តីពីការវិនិ យោគនៃព្រះរាជាណាចក្រកម្ពុជា (៧)ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រ កម្ពុជា (៨) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (៩)អនុក្រឹត្យស្តីពីការត្រួតពិ និត្យការបំពុលទឹក (១០) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១១)គោលនយោបាយចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ព័ត៌មានពុំអាចរកបាន
វត្តមាននៃការអភិវឌ្ឍគម្រោងនេះ អាចផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនមូលដ្ឋាន និងប្រទេសជាតទំាងមូលតាមរយៈ៖ -ការបង្កើតឱកាសការងារ និងកាត់បន្ថយភាពខ្វះការងារធ្វើនៅក្នុងតំបន់ និងក្បែរតំបន់ គម្រោងអភិវឌ្ឍន៍ និងជួយកាត់បន្ថយការធ្វើចំណាកស្រករបស់ប្រជាជនដែលអាចឈានដល់ការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ។ -ចូលរួមអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មានដូចជា ការពង្រីកបណ្តាញខ្សែបញ្ជូនអគ្គិសនី និងផ្លូវថ្នល់។ -បង្កើនការផ្គត់ផ្គង់អគ្គិសនីដល់ការប្រើប្រាស់ក្នុងគ្រួសារ ក៏ដូចជាការប្រើប្រាស់ក្នុងដំណើរការផលិតកម្មរបស់រោងចក្រសហគ្រាសនានា។ -រួមចំណែក ក្នុងការកាត់បន្ថយការកាប់ធនធានព្រៃឈើសម្រាប់ប្រើប្រាស់ក្នុងវិស័យថាមពល។ -រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជននៅកម្ពុជាមួយកម្រិតទៀតតាមរយ:ការកាត់បន្ថយការចំណាយនៃការប្រើប្រាស់អគ្គិសនីរបស់ពួកគាត់។ - រួមចំណែក បង្កើនចំណូលចូលរដ្ឋតាមរយៈការបង់ពន្ធនានា។ -រួមចំណែកជួយសេដ្ឋកិច្ចរបស់ប្រទេសជាតិតាមរូបភាពផ្សេងៗ។ល។
គម្រោងខ្សែបញ្ជូនអគ្គិសនីនេះ បានផ្តល់ឪកាសការងារ និងប្រាក់ចំណូល៖ -នៅក្នុងដំណាក់កាលសាងសង់អាចមានប្រជាជនមួយចំនួន ត្រូវបានជ្រើសរើសឱ្យធ្វើជាកម្ម ក៏សំណង់ទៅតាមកម្រិតមុខជំនាញរបស់ - ងាយស្រួលក្នុងប្រកបមុខរបររកស៊ី ព្រោះនៅពេលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ប្រជា ជនអាចលក់ដូរដល់ពេលយប់អាចធ្វើដំណើរនៅពេលយប់បាន ការលក់ដូររីកចំរើន ជាងមុន។
ការពិគ្រោះយោលបល់ជាសាធារណៈ មានការចូលរួមពីដូចតទៅ៖ ខេត្តព្រះសីហនុ៖ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ, ប្រធានការិយាល័យបូកសរុប, អនុប្រធានអគ្គិសនី, អភិបាលរងស្រុកស្ទឹងហាវ, តំណាងក្រុមហ៊ុន Alex Corporation, ប្រធានការិយាល័យ EIA នៃមន្ទីរបរិស្ថាន,អភិបាលស្រុកកំពង់សិលា,បុគ្គលិកក្រុមហ៊ុន Creative Green Design,នាយករងក្រុមហ៊ុន Creative Green Design, អនុប្រធានការិយាល័យច្បាប់សាលាខេត្ត ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលរងខេត្ត, ប្រធានគម្រោង Alex Corporation, អភិបាលរងស្រុកគងពិសី, អនុប្រធានមន្ទីរបរិស្ថាន,មន្ត្រីពន្ធដារខេត្តកំពង់ស្ពឺ ,ប្រធានអគ្គិសនីខេត្ត, អភិបាលរងស្រុកភ្នំស្រួច និង នាយករដ្ឋបាលស្រុកសំរោងទង, ប្រធានមន្ទីរបរិស្ថាន, នាយកឧទ្យានជាតិគីរីរម្យ, អនុប្រធានការិយាល័យរដ្ឋបាលមន្ទីររៀបចំដែនដី នគរូបនីយកម្ម, នាយករង Creative Green Design, បុគ្គលិកក្រុមហ៊ុន Creative Green Design ប្រជាជនដែលរងការប៉ះពាល់ក្នុងឆ្នាំ ២០១៥ មានប្រមាណ ៨១.៨១ភាគរយគាំទ្រ
ព័ត៌មានពុំអាចរកបាន
ដើម្បីចូលរួមចំណែកការថែរក្សានូវធនធានបរិស្ថាន ក៏ដូច ជាការអនុវត្តនូវកិច្ចដំណើរការគម្រោងឱ្យមានស្ថេរភាព។ លទ្ធផលនៃការត្រួតពិនិត្យនេះ ម្ចាស់ គម្រោង នឹងបញ្ជូនរបាយការណ៍ទៅអោយក្រសួងបរិស្ថានរៀងរាល់០៣ ខែម្តង និងអនុវត្តចំនុចសំខាន់ៗដូចខាងក្រោម៖ -ការរៀបចំក្រុមការងាររបស់ក្រុមហ៊ុនទទួលខុសត្រូវ សម្រាប់ការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន -កំណត់ពេលវេលាធ្វើភារងារឱ្យច្បាស់លាស់ក្នុងកិច្ចការការពារបរិស្ថាន - បំពាក់ឧបករណ៍ការពារសុខភាពគ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស នៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិគម្រោង ដូចជាឧបករណ៍ត្រួតពិនិត្យអគ្គី ភ័យសម្ភារៈការពារគ្រោះថ្នាក់ផ្សេងទៀត។ -ធ្វើការផ្សព្វផ្សាយ ការពារ និងបង្ការជម្ងឺរាតត្បាតផ្សេងៗដែលអាចនឹងកើតមាន និងរៀបចំ ឱ្យមានផ្ទះសម្រាប់កម្មករស្នាក់នៅឱ្យបានសមរម្យចំពោះកម្មករធ្វើការក្នុងតំបន់គម្រោង។ លើសពីនេះទៀត ក្រុមហ៊ុនត្រូវអប់រំណែនាំវិធីសាស្ត្រការពារសុខភាពអនាម័យ និងសុវត្ថិ ភាពនៅពេលបំពេញការងារ ណែនាំដល់កម្មករពីសារៈសំខាន់នៃបរិស្ថាន និងវិធីសាស្ត្រ ក្នុងការថែទាំបរិស្ថានរូបសាស្ត្រ និងបរិស្ថានរស់នៅរបស់កម្មករផ្ទាល់។ - ការគ្រប់គ្រងសំណល់រឹង-រាវ។ - ជម្រុញឱ្យមានការដាំដើមឈើនៅជុំវិញតំបន់គម្រោង។ -សហការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យការងារសាងសង់-បច្ចេកទេស និងទទួលយកនូវការកែលម្អបច្ចេកទេសណាមួយពីមន្ត្រីជំនាញ។
វត្តមានគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនី និងការពង្រីកការផ្គត់ផ្គង់ថាមពល អគ្គីសនីបន្ថែមទៀតនៅតាមតំបន់ខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។
ក្នុងដំណាក់កាលសាងសង់គម្រោង សកម្មភាពមួយចំនួននៃការសាងសង់ដូចជាសកម្មភាព ឈូសឆាយដី ការពង្រាបដីស្រទាប់លើ សាងសង់មូលដ្ឋានស្នាក់នៅរបស់កម្មករ ការដឹកជញ្ជូនសម្ភារះជាដើមអាចបង្កហេតុប៉ះពាល់ទៅលើធនធានរូបសាស្ត្រ ធនធានជីវសាស្ត្រ និងធនធានសេដ្ឋកិច សង្គម ដោយបានផលប៉ះពាល់លើផ្នែកទាំងនេះភ្ជាប់មកជាមួយវិធានការកាត់បន្ថយ។
គម្រោងខ្សែបញ្ជូនអគ្គីសនីដែលមានតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល មានការប៉ះពាល់ប្រជាជនចំនួន ៣ខេត្ត ៧ស្រុក ១៩ ឃុំ មានគ្រួសារប្រមាណ ១៣១៨គ្រួសារ។ការសិក្សាចំពោះតម្លៃទូទាត់សំណងគឺមានតម្លៃខុសៗពីតំបន់មួយទៅតំបន់មួយនិងពីភូមិមួយទៅភូមិមួយ។ ក្រុមហ៊ុននឹងមានផែនការដោះស្រាយចំពោះដី និងលំនៅដ្ឋានដែលរងការប៉ះពាល់ទាំងនេះដោយធ្វើការទូទាត់សងទៅតាមតម្លៃជាក់ស្តែង។យោងតាមលទ្ធផលនៃការទូទាត់សំណង ក្រុមហ៊ុនបានដោះស្រាយជូនដល់ប្រជាជនក្នុងខេត្តកំពង់ស្ពឺប្រមាណ២២ភាគរយ ខេត្តព្រះសីហនុចំនួន១០០ភាគរយ និងខេត្តកោះកុងចំនួន១០០ភាគរយ។
២០១៦
24
ក្រុមហ៊ុន ស៊ីង យាន កាង យ៉ាក ជាក្រុមហ៊ុនសាជីវកម្មខ្មែរបរទេស (កម្ពុជាចិន) បានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនិងការដាក់ដើមទុនវិនិយោគដំបូងចំនួន ២០.០០០.០០០ រៀលនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១១។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីធ្វើការស្រាវជ្រាវលើរ៉ែមាស ក្រោមលិខិតលេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១០ លើផ្ទៃដីសរុបចំនួន ២៨(ម្ភៃប្រាំបី) គីឡូម៉ែត្រក្រឡា។ ក្រុមហ៊ុនគ្រោងវិនិយោគទឺកប្រាក់ បន្ថែមចំនួន ១៥,០០០,០០០ ដុលា ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធ និង ការសាងសង់ផ្លូវផ្សេងៗ។
២០​.០០០.០០០ រៀល ១៥.០០០.០០០ ដុល្លារអាមេរិក
ក-អាជ្ញាប័ណ្ណស្វែងរុករករ៉ែ (លើកទី១) លេខ ៧២៧ ឧរថ.រ.អប ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០០៨ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ខ- លិខិតលេខ ០១៥ ចុះថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១០ ស្នើសុំពន្យារបន្តអាជ្ញាប័ណ្ណស្វែងរុករករ៉ែនៅតំបន់អូរច្ឆិកឡក់ ស្រុកសំបូរ ខេត្តក្រចេះ៖ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co.,Ltd. ។ គ- លិខិតលេខ ០១៦ ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១០ ស្នើសុំរក្សាទុកផ្ទៃដី (២៨) គីឡូម៉ែតក្រឡា នៅតំបន់អូរច្ឆិកខ្នក់ ស្រុកសំបូរ ខេត្តក្រចេះ របស់ក្រុមហ៊ុន Xing Yuan KangYeak Co.,Ltd. ឃ- អាជ្ញាប័ណ្ណស្វែងរុករករ៉ែ(លើកទី២) លេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២0១០ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល អនុញ្ញាតអោយក្រុមហ៊ុន Xing Yuan Kang Yeak Co.,Ltd.ធ្វើការសិក្សាស្រាវជ្រាវ័រ៉ែលោហៈបន្តនៅតំបន់អូរច្ឆិកខ្វក់ ស្រុកសំបូរ ខេត្តក្រចេះ លើផ្ទៃដីទំហំ ២៨ (ម្ភៃប្រាំបី) គីឡូម៉ែត្រក្រឡា។
លិខិតលេខ ៦៦២ ឧរថ.ធរ.អប ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១០
ថាង រូតុង
ចិន កម្ពជា
ក្រុមហ៊ុន មានទីស្នាក់ការ កណ្តាលស្ថិតនៅអាគារលេខ១ កាច់ជ្រុង ផ្លូវលេខ ២១១.១៣៨ សង្កាត់វាលវង់ ខណ្៧មករា រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៩៧ ៦៤២ ៧០ ៧៨/០១១ ២៣២ ៩១១ និងអឺមែលៈ twc007@msn.com
ការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមដំបូង
ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
ការសិក្សាស្រាវជ្រាវដំបូងលើផ្ទៃដីទំហំ ២០៥០ហិកតា ស្ថិតក្នុងភូមិសាស្ត្រតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកសំបូរ និងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ
តំបន់អូរខ្លិកខ្លក់
ក្បាលដំរី
សំបូរ
ក្រចេះ
ព័ត៌មានពុំអាចរកបាន
ក្រុមហ៊ុន XING YUAN KANNG YEAK Co., Ltd បានរៀបចំធ្វើការសាងសង់ ប្រព័ន្ធសង្វាក់ផលលិតកម្មរ៉ែមាស និងកន្លែងស្នាក់នៅរបស់បុគ្គលិកកម្មករ មានទំហំចំនួន 6 ហិកតា និង 66 ហិកតាប្រើសម្រាប់ទុកដាក់សំណល់រឹង
គម្រោងការស្រាវជ្រាវស្វែងរុករករ៉ែមាស
ហ្គ្រីនខិនសាល់ថិនស៊ីហ្វឺម
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្ដី ពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្ដីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីជីវសុវត្ថិភាព ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់និងការរំខានដោយសំឡេង
ដោយសមត្ថភាពប្រព្រឹត្តកម្មរ៉ែក្នុង១ឆ្នាំចំនួន ៦២៤០០តោនរ៉ែ អត្រាមាសជាមធ្យមពីត្រែទាំងបីស្មើនឹង ២,៧ក្រាម/តោន អត្រាទង់ដែងមធ្យមស្មើនឹង ០,១៥% ឬស្មើនឹង ១៥០ក្រាម/តោន តំលៃមាសស្មើនឹង ៤៥,0១ ដុល្លារ ក្រាម តំលៃកំទេចរ៉ែទង់ដែងស្មើនឹង ៥៥០០ដុល្លារ/តោន ។ ដូច្នេះ ផលិតផលមាសប្រចាំឆ្នាំស្មើនឹង ៦២៤00 x ២,៧ x ៨៥% = ១៤៣២០៨ក្រាម ។ ចំណែកទង់ដែងស្មើនឹង ៦២៤00 x ១៥០ • ៨៥% = ៧៩៥៦000ក្រាម ឬស្មើនឹង ៧,៩៥៦តោន។ ចំពោះតំលៃលក់ផលិតផលរ៉ែប្រចាំឆ្នាំ : មាស ១៤៣២០៨ក្រាម x ៤៥.០១ = ៦៤៤៥៧៩២ដុល្លារ និង ទង់ដែង ៧.៩៥៦តោន x ៥៥00= ៤៣៧៥៨ដុល្លារ ។ ដូច្នេះ ចំណូលប្រចាំស្មើនឹង ៦៤៤៥៧៩០ដុល្លារ + ៤៣៧៥៨ដុល្លារ = ៦៤៨៩៥៥០ដុល្លារ ។ ចំណែកទទួលបានសំរាប់ក្រុមហ៊ុន : តំលៃលក់រ៉ែបានប្រចាំឆ្នាំចំនួន ៦៤៨៩៥៥០ដុល្លារ និងចំណាយ ស្រាវជ្រាវរុករក រៀបចំប្រព័ន្ធផលិតកម្ម និងការចំរាញ់យករ៉ែក្នុងឆ្នាំទី-១ សរុបចំនួន ៩៣៧៥៨០០ដុល្លារ ដូច្នេះ ចំណូលដុលក្រោយការទូទាត់ចំណាយផលិតកម្មស្មើនឹង (៦៤៨៩៥៥០ដុល្លារ - ៩៣៧៥៨០០ដុល្លារ - ២៨៨៦៦៥០ដុល្លារ) ។ កាតព្វកិច្ចបង់ពន្ធ និងឈ្នួលដីសម្បទានប្រចាំឆ្នាំស្មើនឹង ៨៤៦៣៧១.៥០ដុល្លារ ក្នុងនោះ៖ (១) ឈ្នួលដីតំបន់ស្វែងរុករក២២គីឡូម៉ែត្រការ៉េស្មើនឹង (១៥ដុល្លារ x ២២- ៣៣០ដុល្លារ) (២) ឈ្នួលដីតំបន់ ជីករ៉ែ០៦គីឡូម៉ែត្រការ៉េ (៤០០ដុល្លារ x ៦= ២៤០០ដុល្លារ) (៣) ថ្លៃសួយសាររើ៣% នៃថ្ងៃលក់រែស្មើនឹង (៦៤៨៩៥៥០ដុល្លារ x ៣% = ១៩៤៦៨៦ដុល្លារ) និង (៤) ពន្ធលើការនាំចេញ ១0% លើផលិតផលនាំចេញស្មើនឹង ៦៤៨៩៥៥០ X ១០% = ៦៤៨៩៥៥ដុលារ។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ក្រុមការងារ គ្រីន ខន់សាលធែន ហ្វឹម បានធ្វើការពិគ្រោះយោបល់សាធារណៈ ជាមួយថ្នាក់ដឹកនាំខេត្តស្រុកប្រធាននិងអនុប្រធានមន្ទីរដែលពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន Xing Yuan Kanng YEAK Co., Ltd សរុបចំនួន 14 នាក់ នៅថ្ងៃទី 3 ខែមីនាឆ្នាំ 2011 ខ្លឹមសារនៃកំណត់ហេតុរបាយការណ៍ជួបប្រជុំនេះមាននៅក្នុងទំព័រ 101-105 នឹងធ្វើឡើងនៅថ្ងៃ 20 ខែមករាឆ្នាំ 2011 ដែលក្រុមការងារ បានជួបផ្ទាល់ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលមានមេឃុំជំទប់ទី 1 ជំទប់ទី 2 មានមេភូមិ អនុភូមិ និងប្រជាជនសរុបចំនួន 36 នាក់ ខ្លឹមសារនៃការជួបប្រជុំនេះមាននៅក្នុងទំព័រ 116-117 បន្ទាប់ពីកំណត់ហេតុរបាយការណ៍ថ្នាក់ដឹកនាំខេត្ត។
ហ្គ្រីន ខិនសាល់ថិនស៊ី ហ្វឹម បានចុះទៅធ្វើការសិក្សា និងវាយតំលៃលើហេតុប៉ះពាល់បរិស្ថាននិងសង្គម ដំបូង លើគំរោងស្រាវជ្រាវរ៉ែមាស ដែលមានទីតាំងស្ថិតក្នុងតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកសំបូរ និងឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១១ ក្រោមកិច្ចសន្យាផ្តល់សេវាកម្ម ជាមួយក្រុមហ៊ុន XING YUAN KANNG YEAK Co., Ltd.
ក្រុមហ៊ុនបានប្រើគោលការណ៍ណែនាំរួមរបស់ក្រសួងបរិស្ថាន និងតារាងវាយតម្លៃបរិស្ថានបន្ទាន់ (REA – Rapid Environmental assessment Checklist – Environmental Guideline, ADB-2003 and WB-PPAH, 1998) ដើម្បីកំណត់អំពីហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង ដែលអាចបង្កឡើងដោយសកម្មភាពស្រាវជ្រាវរុករករ៉ែមាស។ ការជីកយករ៉ែមានលក្ខណៈជារណ្តៅបិទ ហើយវិធីសាស្ត្រនៃការចំរាញ់យករ៉ែមាស ក្នុងតំបន់នេះប្រើវិធីសាស្ត្រមេកានិក។ ហ្រ្គីន សិនសាល់ថិនស៊ី ហ្វឹម បានចុះទៅធ្វើការសិក្សា និងវាយតម្លៃលើហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង លើគម្រោងស្រាវជ្រាវរ៉ែមាស ដែលមានទីតាំងស្ថិតក្នុងតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកសំបូរ និងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី 14 ខែមករាឆ្នាំ 2011 ក្រោមកិច្ចសន្យាផ្ដល់សេវាកម្ម ជាមួយក្រុមហ៊ុន XING YUAN KANNG YEARK Co., Ltd.
ហ្គ្រីន ខិនសាល់ថិនស៊ី ហ្វឹម បានចុះទៅធ្វើការសិក្សា និងវាយតំលៃលើហេតុប៉ះពាល់បរិស្ថាននិងសង្គម ដំបូង លើគំរោងស្រាវជ្រាវរ៉ែមាស ដែលមានទីតាំងស្ថិតក្នុងតំបន់អូរខ្លិកខ្លក់ ឃុំក្បាលដំរី ស្រុកសំបូរ និងឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១១ ក្រោមកិច្ចសន្យាផ្តល់សេវាកម្ម ជាមួយក្រុមហ៊ុន XING YUAN KANNG YEAK Co., Ltd.
តាមរយៈការសិក្សាជាក់ស្តែងនៅលើទីវាលបង្ហាញអោយដឹងថា ទីតាំងដែលក្រុមហ៊ុន XING YUAN KANNG YEAK Co., Ltd. រៀបចំធ្វើការសាងសង់ប្រព័ន្ធចង្វាក់ផលិតកម្មរ៉ែមាស និងកន្លែងស្នាក់នៅរបស់ បុគ្គលិកកម្មករ មានទំហំចំនួន០៦ហិកតា និង៦៦ហិកតា ប្រើសម្រាប់ទុកដាក់សំណលីរឹង
កាតព្វកិច្ចបង់ពន្ធ និងឈ្នួលដីសម្បទានប្រចាំឆ្នាំស្មើនឹង ៨៤៦៣៧១.៥០ដុល្លារ ក្នុងនោះ (១) ឈ្នួលដីតំបន់ស្វែងរុករក២២គីឡូម៉ែត្រការ៉េស្មើនឹង (១៥ដុល្លារ x ២២= ៣៣០ដុល្លារ) (២) ឈ្នួលដីតំបន់ ជីករ៉ែ០៦គីឡូម៉ែត្រការ៉េ (៤០០ដុល្លារ x ៦= ២៤០០ដុល្លារ) (៣) ថ្លៃសួយសាររ៉ែ៣%នៃផ្លែលកំរៃស្មើនឹង (៦៤៨៩៥៥០ដុល្លារ x ៣% = ១៩៤៦៨៦ដុល្លារ) និង (៤) ពន្ធលើការនាំចេញ ១0% លើផលិតផលនាំចេញ ស្មើនឹង ៦៤៨៩៥៥០ដុល្លារ x ១០% = ៦៤៨៩៥៥ដុល្លារ ។ ចំណាយសំរាប់ការឧបត្ថម្ភសង្គម និងបរិស្ថានប្រចាំឆ្នាំចំនួន១០០០០០ដុល្លារ ។
២០១១
25
ក្រុមហ៊ុនបានចុះបញ្ជីជាក្រុមហ៊ុនវិនិយោគ និងបានទទួលការសម្រេចឯកភាពជាគោលការណ៍លើគម្រោងវិនិយោគបង្កើតកំពង់ផែខ្នាតអន្តរជាតិនៅខែកញ្ញា ឆ្នាំ ២០០៥ ហើយបានទទួលការអនុញ្ញាតឲ្យធ្វើការចាក់បំពេញផ្លូវទៅកាន់ទីតាំងសាងសង់កំពង់ផែ នាខែកុម្ភៈ និងខែមីនា ឆ្នាំ ២០០៦។
១០០.០០០.០០០ ដុល្លារអាមេរិក
១០ តុលា ២០០៥
២៧៣១០
វិញ ហ៊ួរ
កម្ពុជា
ឃុំកោះតូច ស្រុកកំពត ខេត្តកំពត
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គមដំបូង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
តំបន់ចាក់បំពេញមានទីតាំងស្ថិតនៅភូមិគីឡូ១២ ឃុំព្រែកតូច និងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់មាត់សមុទ្រ ហើយស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រចុះពីផ្លូវជាតិលេខ៣ ដែលមានផ្ទៃក្រឡាប្រមាណ ១.៤៤៩,៣៣ហិកតា។
គីឡូ១២ និងរលួស
ព្រែកតូច និងបឹងទូក
ទឹកឈូ
កំពត
ព័ត៌មានពុំអាចរកបាន
១.៤៤៩,៣៣ហិកតា
គម្រោងបង្កើតកំពង់ផែអន្តរជាតិ
ក្រុមហ៊ុន ស៊ី អ៊ី អេស
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ៥៦B ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទូរស័ព្ធលេខ ០២៣ ២១០ ៣១៣ អ៊ីម៉ែល info@ces.com.kh
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុល អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង អនុក្រឹត្យស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងធនធានខ្សាច់
ព័ត៌មានពុំអាចរកបាន
គម្រោងមានផលប៉ះពាល់វិជ្ជមានដូចជា៖ ១. ពេលប្រតិបត្តិគម្រោងអាចផ្ដល់ការងារជូនអ្នកក្នុងស្រុកនិងអ្នកចំណូលស្រុកបានមួយចំនួន ២. នៅក្បែតំបន់ចាក់បំបុកបំពេញកាន់តែមានសភាពអ៊ូអរកាន់តែបង្កលក្ខណៈងាយស្រួលដល់សកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋនៅក្បែរខាង ៣. អាចនាំអោយមានកំណែលំអគុណភាពទឹក ដោយសារកំណើនល្បឿនទឹកនាំឲ្យមានបណ្ដូលទឹកជាមួយទឹកនៅតាមឆ្នេរដែរបច្ចុប្បន្នលក្ខណៈមណ្ឌលទឹកមានសភាពស្ងប់ ៤. ការបូមនេះបានល្បាប់សាច់សម្រាប់ចាក់បំពេញ តំបន់ចាក់បំពេញ ៥. បង្កើតផ្លូវនាវាចរណ៍ដែលអាចឱ្យនាវាធំៗចេញចូលបាន ៦. តាមរយៈការបូមបង្កើតឃ្លងហើយយកទៅចាក់នៅ តំបន់ចាក់បំពេញនេះនឹងជាបច្ច័យដ៏ធំមួយសម្រាប់ជំរុញឲ្យតំបន់សេដ្ឋកិច្ចពិសេសកំពត និងកំពង់ផែអន្តរជាតិលេចចេញជារូបរាងបានកាន់តែឆាប់
នៅក្នុងគម្រោងនេះក្រុមហ៊ុនត្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួនប្រមាណ ១០០ នាក់ និងកម្លាំងពលកម្មក្រៅស្រុកប្រមាណ ៣០០នាក់
ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត ខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពត មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកំពត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពត មន្ទីររៀបចំដែនដីនគរូបនីយកម្ មនិងសំណង់ខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ អាជ្ញាធរឃុំបឹងទូក អាជ្ញាធរឃុំកោះតូច អាជ្ញាធរឃុំព្រែកត្នោត ក្រុមហ៊ុនកំពតផត ក្រុមហ៊ុនស៊ីអ៊ីអេស
ដ្ឋាភិបាលបានធ្វើអនុបយោគដីចំនួន ១.០០០ហិកតាស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូចនិងឃុំបឹងឈូក ស្រុកកំពត ខេត្តកំពត ដើម្បីអភិវឌ្ឍន៍កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេសកំពត តាមសមាមាត្រដែលរដ្ឋទទួលបានចំណែកដី ៣០ភាគរយ និងក្រុមហ៊ុនកំពតផលទទួលបាន ៧០ភាគរយនៃទំហំដី
ដំណើរការទូទៅនៃការរៀបចំផែនការគ្រប់គ្រងបរិស្ថាននៅតំបន់គម្រោងរួមមាន៖ ១. ការប្រមូលទិន្នន័យនិងវិភាគទិន្នន័យធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ២. ការរៀបចំរបាយការណ៍ប្រចាំខែប្រចាំត្រីមាសនិងប្រចាំឆ្នាំធ្វើឡើងដោយម្ចាស់គម្រោងឬទីប្រឹក្សាគម្រោង ៣. ការទទួលរបាយការណ៍និងការអនុវត្តត្រួតពិនិត្យផ្ដល់យោបល់សម្រាប់របាយការណ៍មានក្រសួងឬមន្ទីរបរិស្ថាននិងស្ថាប័នដែលពាក់ព័ន្ធ។ ចំពោះគម្រោងថវិការរៀបចំនិងចាត់ចែងទូទៅលើគម្រោងផែនការគ្រប់គ្រងបរិស្ថានគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងពេលគម្រោងដំណើរការ។
ក្រុមហ៊ុនមានគម្រោងរៀបចំមូលនិធិសង្គមសម្រាប់ប៉ះពាល់លើបន្ទុកបរិស្ថាននឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចជា៖ ១. បង្កើតមូលនិធិសម្រាប់ស្ដារធនធានបរិស្ថាន ២. មូលនិធិសម្រាប់ស្ដារជីវភាពប្រជាជន ៣. មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសង្គម
នៅក្នុងរបាយការណ៍នេះមានវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមទាំងក្នុងបីដំណាក់កាលដូចជា ដំណាក់កាលមុនពេលប្រតិបត្តិ ដំណាក់ការប្រតិបត្តិ និងដំណាក់កាលបញ្ចប់គម្រោង ហើយផ្ដោតសំខាន់លើធនធានរូបសាស្ត្រ ជីវសាស្ត្រ និងធនធានសេដ្ឋកិច្ចសង្គម។
៦.០០០.០០០ដុល្លារក្នុង១០ឆ្នាំ
២០១០
26
ក្រុមហ៊ុនបានស្នើសុំគម្រោងវិនិយោគធនធានរ៉ែលោហៈពីរដ្ឋាភិបាលតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន លើទំហំផ្ទៃដីចំនួន ៤ គីឡូម៉ែត្រក្រឡា ដែលការវិនិយោគមែនសម្រាប់ធ្វើអាជីវកម្មរ៉ែលោហៈ ដែលបានស្នើសុំស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ក្នុងរុករករ៉ែតាំងពីឆ្នាំ ១៩៨១មក ដែលពេលនោះក្រុមហ៊ុនមានឈ្មោះថា យ៉ានថៃប្លូហ្វ័រែសមាញនីងម៉ាស៊ីន័ររី ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្មរបស់ឃុំលីងលុង ក្រុងស្សាវយោន ខេត្តសានតុង តំបន់មាននៃប្រទេសចិន។
៨១២.៤៥០ ដុល្លារអាមេរិក
១៧ វិច្ឆិកា ២០០៨
៥៩២៩ ពណ.ចបព
លោក លីន លុន
ខ្មែរ
ក្រុមហ៊ុនមានទីស្នាក់ការនៅផ្ទះលេខ ២៦ ផ្លូវ ២៤៧ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ភូមិភ្នំព្រឹក និងភូមិបេងស្អាត
តំបន់ភ្នំព្រឹក
ភ្នំព្រឹក
បាត់ដំបង
៩​ឆ្នាំ
៤ គីឡូម៉ែត្រក្រឡា
គម្រោងធ្វើអាជីវកម្មរ៉ែលោហៈ
Green Environment Group Co., Ltd.
មិនមានពត៌មាន
ផ្ទះលេខ E05 ផ្លូវលេខ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ
ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់គ្រប់គ្រងធនធានទឹក អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹតស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង ប្រកាសស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ កិច្ចព្រមព្រៀងស្ដីពីការសិក្សាស្រាវជ្រាវ និងការធ្វើអាជីវកម្មរ៉ែលោហៈនៅតំបន់ភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបង
ក្រុមហ៊ុនអាចរកចំណូលបាន ៣៤.២០០.០០០ដុល្លារហើយចំណាយសរុបចំនួន ៥.៧៨០.៩៦៦ដុល្លារ ប៉ុន្តែត្រូវបង់ពន្ធនិងប៉ាតង់ចំនួន ២ ម៉ឺនដុល្លារ ដូច្នេះប្រាក់ចំណេញសុទ្ធគឺ ១៩.៨៧៣.៣២៤ដុល្លារក្នុង ១ ឆ្នាំ។
ផលប៉ះពាល់វិជ្ជមានរបស់គម្រោងមានដូចជា៖ ជួយកាត់បន្ថយពីការហូរចូលនូវសកម្មភាពធ្វើអាជីវកម្មរ៉ែបែបអនាធិបតេយ្យក្នុងតំបន់ ជួយស្ដារឡើងវិញនូវធនធានដីព្រៃតាមរយៈផែនការដាំដើមឈើឡើងវិញ ជួយធ្វើការដោះមានក្នុងតំបន់ ជួយកសាងនូវផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជាច្រើន កាត់បន្ថយការចំណាកស្រុក ជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធអាករ បង្ហាញពីទិដ្ឋភាពល្អប្រសើរក្នុងដំណើរការវិនិយោគនានា។
៤០​នាក់
តំណាងសាលាខេត្តបាត់ដំបង មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ មសំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អាជ្ញាធរស្រុកភ្នំព្រឹក អាជ្ញាធរឃុំភ្នំព្រឹក អាជ្ញាធរភូមិភ្នំព្រឹក និងភូមិបេងស្អាត
តំបន់គម្រោងជាតំបន់ដីចំការ មិនមានព្រៃឈើទេ។ ព្រៃមានតែនៅលើភ្នំជាព្រៃរេចរឹលតែប៉ុណ្ណោះ។
ផែនការគ្រប់គ្រងបរិស្ថានជាភារកិច្ចរបស់ក្រុមហ៊ុនដែលត្រូវអនុវត្តផ្ទាល់ ដែលមាន ផ្នែក ក្រុម ឬការិយាល័យបរិស្ថានរបស់ក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យបញ្ហាបរិស្ថានដែលកើតមានឡើងនៅក្នុង និងជុំវិញទីតាំងគម្រោងវិនិយោគអាជីវកម្មរ៉ែលោហៈ។ ក្រុមហ៊ុននឹងត្រួតពិនិត្យមើលផែនការគ្រប់គ្រងបរិស្ថាន និងត្រូវសរសេររបាយការណ៍ពីការពិនិត្យនេះទៅក្រសួងបរិស្ថានរៀងរាល់ ៦ ខែម្ដង។
ក្រុមហ៊ុនមានផែនការផលិតកម្មចំនួនពីដំណាក់កាល៖ ទីមួយ៖ ការបកស្រទាប់ដីនៅផ្លែខាងលើចេញ ហើយបន្ទាប់ដីនេះត្រូវបានដឹកជញ្ជូនដោយរថយន្តទៅគរទុកនៅខាងក្រៅតំបន់អភិវឌ្ឍន៍ ទីពីរ៖ ការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំព្រឹក។
ក្រុមហ៊ុនក៏មានផែនការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមអវិជ្ជមាននៅក្នុងតំបន់ធ្វើអាជីវកម្មរ៉ែលោហៈផងដែរ។ ផែនការទាំងនោះត្រូវបានចែកចេញជាបីដំណាក់កាលដូចជា៖ ដំណាក់កាលមុនអនុវត្តគម្រោង ដំណាក់កាលអនុវត្តគម្រោង និងដំណាក់កាលបញ្ចប់គម្រោង។
ក្រុមហ៊ុនមានផែនការផ្ដល់មូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍ចំនួន ១៥.០០០ ដុល្លារក្នុងមួយឆ្នាំ និងមូលនិធិសម្រាប់ស្ដារបរិស្ថានចំនួន ១៥.០០០ ដុល្លារក្នុងមួយឆ្នាំ រយៈពេល ៩ ឆ្នាំ។
២០១៣
27
ក្រុមហ៊ុន Sinohydro KAMCHAY Hydroelectric Project Co., Ltd ជាក្រុមហ៊ុនវិនិយោគលើវិស័យវារីអគ្គីសនីនៅប្រទេសកម្ពុជា ដែលមានរយៈពេល ៤៤ឆ្នំា រាប់ទំាងរយៈពេលសាងសង់ ៤ឆ្នាំ។ ក្រុមហ៊ុននេះ ជាសាខាមួយរបស់ក្រុមហ៊ុន SINOHYDRO Corporation Limited(SINOHYDRO) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដេញថ្លៃប្រកួតប្រជែងជាចំហ និងលក្ខណៈអន្តរជាតិ យកសិទ្ធិធ្វើការវិនិយោគ ដែលបានធ្វើឡើងពីខែមិថុនា ២០០៤ ដល់ ខែមករា ២០០៥ និងក្រុមហ៊ុន ទទួលបានចំណាត់ថ្នាក់លេខមួយ ហើយនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នំា ២០០៦ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះកិច្ចសន្យាស្តីពីការវិនិយោគទុនប្រភេទ "BOT" លើគំរោងអភិវឌ្ឍន៍វារីអគ្គិសនីកំចាយខេត្តកំពត ជាមួយក្រុមហ៊ុននេះ ដោយគំរោងនេះមានតំលៃវិនិយោគសរុប ៣៣០ លានដុល្លារអាមេរិក។
១៧០ លានដុល្លារអាមេរិកអាមេរិក
០១.០៩.២០០៦
Inv. 1105/06E
តំណាងដោយលោក ហ្សិន តឹឆៃ
ប្រទេសចិន
ទីស្នាក់ការក្រុមហ៊ុន៖ ផ្ទះលេខ ៤៩ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
ក្រសួង រ៉ែ និងថាមពល
តំបន់ដែលក្រុមហ៊ុន Kamchay Sinohydro Hydroelectric Co,Ltd. ធ្វើការអភិវឌ្ឍវារីអគ្គិសនីមានទីតាំងស្ថិតនៅ ចំងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ដែលស្ថិតក្នុងស្រុកទឹកឈូ ត្រង់ចន្លោះខ្សែស្របទី ១០°៤០,១៤៤' និង ១០°៤៩,៤៩៦' នៃរយះទទឹងខាងជើង និងខ្សែបណ្តោយទី ១០៤°០៤,៦៦៧' និង ១០៤°០៨,៦៦៣' នៃរយៈបណ្ដោយ ខាងកើត ។ ទីតាំងទំនប់ទី១ (ទំនប់អាងទី១) មានចំងាយប្រមាណ ៤.៥ គ.ម ពីលើតំបន់ទេសចរណ៍ធម្មជាតិ ទឹកឈូ ហើយទំនប់ទី២ (ទំនប់អាងទី ២) មានចំងាយប្រមាណ ៣០០ម ពីលើតំបន់ទឹកឈូ ។
ព័ត៌មានពុំអាចរកបាន
ម៉ាក់ប្រាង្គ
ទឹកឈូ
កំពត
៤៤ ឆ្នាំ
២២៩១,៣៧
គម្រោងវារីអគ្គិសនីកំចាយ
SAWAC Consultants for Development
SAWAC Consultants គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាឈានមុខ ដែលមានដើមកំណើតពីSAWA ដែលជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់មួយ ហើយបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រឹក្សាខ្មែរដែលមានបទពីសោធន៍ច្រើន SAWAបានប្ដូរទៅអោយបុគ្គលិកក្នុងស្រុក ដើម្បីគ្រប់គ្រង និងដំណើរការតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះបានចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងឈ្មោះផ្លូវការ "Sawac Consultants Cambodia Co., Ltd”
ផ្ទះលេខ០១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
ក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ៖ - ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ - ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ - ច្បាប់ភូមិបាល ឆ្នាំ២០០១ - ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២ - ច្បាប់ជលផល ឆ្នាំ ២០០៦ - ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ - ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ ២០០៧ - អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ឆ្នាំ ១៩៩៩ - អនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំណលីរឹង ឆ្នាំ ១៩៩៩ - អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន ឆ្នាំ ១៩៩៩ - អនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច ឆ្នាំ ២០០៣
គម្រោងនេះមានតម្លៃវិនិយោគ ៣៣០លានដុល្លារអាមេរិកនឹងអាចផលិតថាមពលប្រចាំឆ្នាំបាន ៤៥៧.១២ GWh។ កិច្ចសម្បទានក្នុងរយៈពេល ៤៤ឆ្នាំ (៤ឆ្នាំ សម្រាប់ការសាងសង់)។
-ធនធានរូបសាស្ត្រ និងបរិស្ថាន៖ គម្រោងនេះ នឹងជួយកាត់បន្ថយការប្រើចរន្តអគ្គីសនី ចេញពីកំលាំងម៉ាសុីនដើរដោយឥន្ទនៈ និងធ្យូងថ្ម ដែលបានបញ្ចេញឧស្ម័នកាបូនមូណូអុកសុីត និងកាបូនឌីអុកសុីតឬកាបូនិច ជាប្រភពបង្កអោយមានឧស្ម័នផ្ទះកញ្ចក់។ -ធនធានសេដ្ឋកិច្ច និងសង្គម ខ្សែបញ្ជូនចរន
-តាមរយៈគំរោងនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដូចជាក្នុងដំណាក់កាលសាងសង់ គំរោងត្រូវជ្រើសរើស បុគ្គលិក-កម្មករគំរោង ៤០នាក់ ក្នុងនោះប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៣០នាក់ និងបុគ្គលិក-កម្មករចិន ចំនួន១០នាក់ រីឯក្នុង ដំណាក់កាលប្រតិបត្តិ និងថែទាំគំរោង នឹងត្
ក្រុមការងារសិក្សាស្រាវជ្រាវផ្នែកការវាយតំលៃហេតុប៉ះពាល់បរិស្ថានសង្គមរបស់ SAWAC បានធ្វើការប្រឹក្សា និង ពិគ្រោះយោបល់ ពីអាជ្ញាធរពាក់ព័ន្ធ និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោមៈ - អភិបាលរងខេត្តកំពត និងប្រធានមន្ទីរបរិស្ថាន ខេត្តកំពត - ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត អភិបាលរងស្រុកទឹកឈូ និងមេឃុំមាំក់ប្រាង្គ - ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និង ថាមពល ខេត្តកំពត - ប្រធានរដ្ឋាករទឹក ខេត្តកំពត - ប្រធានអគ្គិសនី ខេត្តកំពត - ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពត - នាយខណួរដ្ឋបាលព្រៃឈើ ខេត្តកំពត -នាយរងខណ្ណរដ្ឋបាលជលផល ខេត្តកំពត -ប្រធានឧទ្យានជាតិព្រះមុនីវង្ស បូកគោ -និងប្រជាពលរដ្ឋ ដែលត្រូវប៉ះពាល់ជាមួយគំរោង។
គម្រោងនេះមានផ្ទៃដីសរុប ២២៩១.៣៧ និងប៉ះពាល់ទៅលើព្រៃឈើសរុប ១៩៦១.៩៦ហិកតា (ព្រៃស្រោង ចំនួន ១៥៤៥.៩៦ ហិកតា និងពញរៃល្បាយឬស្សីចំនួន ៤១៦ហិកតា) និងប៉ះពាល់ទៅលើដីចំការ ស្រែរបស់ប្រជាពលរដ្ឋ៣០១.៣៧ហិកតា (បើគិតចាប់ពីទំនប់អាចទី២)។
ផែនការគ្រប់គ្រងបរិស្ថានជាភារកិច្ចរបស់ក្រុមហ៊ុន នឹងរៀបចំកំណត់នូវវិធានការសំខាន់ៗមួយចំនួនសំរាប់ធ្វើការទប់ស្កាត់និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបានការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះ ដោយប្រសិទ្ធិភាពស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថានព្រមទាំងធានាឲ្យគំរោងអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ដែលក្នុងនោះរួមមាន ចំណុចសំខាន់ៗ ដែលត្រូវសរសេររបាយការណ៍ជូនក្រសួងបរិស្ថាន៖ -ការរៀបចំផ្នែក ឬ ក្រុមទទួលខុសត្រូវសំរាប់ការអនុវត្តផែនការការងារ ។ -ការកំណត់ពេលវេលាធ្វើការងារឱ្យច្បាស់លាស់ ក្នុងកិច្ចការការពារបរិស្ថាន។ -ការបំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស ។ -ការធ្វើកន្លែងទុកសំណល់រឹង ។ -កិច្ចការពារ និងបង្ការជំងឺរាតត្បាតផ្សេងៗ ។ -ការគ្រប់គ្រងសំណលីរឹង រាវ និងសំណល់សារធាតុពុល ។ -ការការពារការហូរច្រោះនៅកន្លែងកាយជញ្ជាំងភ្នំ និងកន្លែងចាកសំណល់ដី និងថ្មដោយដាំស្មៅ និងដើមឈើ ការពារ ។ -ការកាត់បន្ថយភាពល្អក់នៅកន្លែងលាងថ្ម និងកន្លែងរោងចក្រលាយបេតុង ។ -កិច្ចការជំរុញឱ្យមានការដាំដើមឈើ នៅទីសាធារណៈ ឬតំបន់ជុំវិញតំបន់ការពារទាំងនោះ៖ ។ ការធ្វើការអភិរក្ស ប្រភេទសត្វព្រៃសំខាន់ៗដែលធ្លាប់មាននៅតំបន់គំរោង និងដំណើការស្ថានីយ៍ចិញ្ចឹមត្រី និងសង្គ្រោះសត្វអណ្តើក ។ -ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំងបច្ចេកទេសនិងទទួលយកនូវការកែ ប្រ បច្ចេកទេសណាមួយដែលជំនាញតម្រូវឱ្យធ្វើ ។ -ការធ្វើការផ្សព្វផ្សាយ និង អប់រំណែនាំអំពីប្រភេទព្រៃឈើ និងពពួកសត្វព្រៃ ដែលត្រូវអភិរក្សក្នុងតំបន់គំរោង ។ ការធ្វើការផ្សព្វផ្សាយ និង អប់រំណែនាំ វិធីសាស្រ្តការពារសុខភាព អនាម័យ-សុវត្ថិភាពការងារ ។ -ការត្រៀមថវិកាបំរុងទុកសំរាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន និង ការចំណាយលើថវិកានេះ ។
.ក្រុមហ៊ុននឹងសាងសង់ផ្លូវម្ខាងទៀតខាងឆ្វេងដៃ នៃព្រែកទឹកឈូមានប្រវែង ៣៨០០ម។ ផ្លូវនេះនឹង ធ្វើអំពីបេតុងដែក (Reinforcemen Concrete) ដែលមានទទឹងខ្នងលើ ៦ម ដូចគ្នា ។ បន្ថែមពីលើនេះ៖ ភ្ជាប់ពីផ្លូវបេតុងនេះ៖ ក្រុមហ៊ុនសាងសង់ផ្លូវលំក្រាលគ្រួសក្រហម/ល្បាយថ្ម ប្រវែង ១៥៤៣០ម ទទឹងខ្នងលើ ៨ ម ដល់ផ្លូវ ជាតិ លេខ៣ (ក្នុងនោះ៖ ស្តារផ្លូវចាស់ ប្រវែង ២៦៥០ ម) ។ ដើម្បីជៀសវាង ការខូចផ្លូវជាតិលេខ៣ ដោយសារ ការដឹកថ្ម ពីការដ្ឋាន យកថ្ម នៅបមាន់ព្រៃ ភូមិទ្វារថ្មី ឃុំព្រៃឃ្នង ស្រុកទឹកឈូ ក្រុមហ៊ុនបានសាងសង់ ផ្លូវគ្រួសក្រហម/ល្បាយថ្ម បណ្តោះអាសន្ន អមតាមផ្លូវជាតិលេ៖ ខាងឆ្វេងដៃ(តាមទិសដៅកំពត-ភ្នំពេញ) ប្រវែង ១៣៨៣០ មទទឹងខ្នងលើ ៤ ម ហើយភ្ជាប់ពីផ្លូវនេះ៖ ត្រង់ -ផ្លូវបត់លោកយាយ ម៉ៅ ដល់ការដ្ឋានយកថ្ម ក្រុមហ៊ុនបានស្តារផ្លូវលំចាស់ ប្រវែង ៤៧៥០ម ទទឹងខ្នងលើ ៨ ម ផងដែរ ។ សរុប នៃ ការសាងសង់ផ្លូវ ចេញ-ចូល របស់គំរោងនេះ៖ មានប្រវែងសរុប ៤១,៧៦ គម ។ .ក្រុមហ៊ុនសាងសង់ស្ពាន៤កន្លែង ដែលមាន២កន្លែងកាត់ស្ទឹងកំចាយ គឺមួយធ្វើអំពីបេតុងបណ្ដោះអាសន្ន (ទល់មុខអគារ ថាមពលទី១). ស្ពានបេតុងទី២ នៅខាងមទំនប់ទី១។ ចំណែកឯស្ពានពីរទៀតគឺមួយធ្វើពីបេតុងកាត់អូរបីឬអូរតាដា , និង មួយទៀតធ្វើអំពីដែក កាត់ស្ទឹងកែវ ដើម្បីភ្ជាប់ ចរាចរផ្លូវសងខាងស្តើងទាំងពីរ ផងដែរ ។
ក្រុមហ៊ុនបាន ផ្តល់អនុសាសន៍លើវិធានការកាត់បន្ថយ អំឡុងពេលដំណាក់កាលរចនាគំរោង ដំណាក់កាលសាងសង់ ដំណាក់កាលប្រតិបិត្ត និងថែទាំគំរោង និងដំណាក់កាលបិទគម្រោង ដោយរួមបញ្ចូលដល់ សិក្សាទៅលើ សណ្ឋានដី និងឋានលេខា, ការហូរច្រោះដី, ប្រព័ន្ធជលសាស្ត្រ ទឹកលើដី, គុណភាពខ្យល់, គុណភាពទឹក, គុណភាពដី, ជីវសាស្ត្រដែលរស់នៅក្នុងទឹក, ធនធានព្រៃឈើនិងជំរកសត្វព្រៃ, ជីវសាស្ត្រសត្វព្រៃ, ការរស់នៅនិងមុខរបររបស់សហគមមូលដ្ឋាន, ប្រពៃណី វប្បធម៌ និងសាសនា, ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ផ្លូវគមនាគមន័, សុខភាពសាធារណៈ, សោភ័ណ្ឌភាព, ហានិភ័យ។
.ក្រុមហ៊ុននឹងត្រៀមថវិការចំនួន USD ១៧.៥០០.០០០ (មួយម៉ឺន ប្រាំពីរពាន់ប្រាំរយពាន់ដុល្លាអាមេរិក) សំរាប់ កិច្ចការពារបរិស្ថាន ក្នុងនោះមានថវិកា ១២.០០០.០០០ (ដប់ពីរលានដុល្លាអាមេរិក) ក្នុងដំណាក់កាលសាងសង់រយៈពេល៤ឆ្នាំ និង៥.៥០០.០០០ (ប្រាំលាន ប្រាំរយលាន់ដុល្លាអាមេរិក) សំរាប់រយៈពេល៤០ឆ្នាំ ក្នុងការប្រតិបត្តិផែនការណ៍ ការពារបរិស្ថាន រួមទាំងកិច្ចដំណើរការគ្រប់គ្រងសំណល់រឹង រាវ ។ល ។ ក្រៅពីនេះ ក្រុមហ៊ុននឹងសាងសង់ទំនប់នៅផ្នែកខាងក្រោមទំនប់ទីពីរ ដើម្បីអភិរក្សត្រីពូជ ដែលមានប្រភពពីតំបន់គំរោង និងតំបន់ជុំវិញគំរោង។ ផ្ដល់ត្រី មេពូជក្នុងស្រុក ប្រលែងចូលក្នុងតំបន់អភិរក្ស និងជុំវិញតំបន់គំរោង រយៈពេល១០ឆ្នាំ ចំនួន ១០០.០០០ក្បាល ក្នុង ១ ឆ្នាំ គិតជាតំលៃ 0.៧៥ ដុល្លារ/ក្បាល គឺស្មើនឹង ៧.៥០០ ដុល្លារ/ឆ្នាំ សរុប១០ឆ្នាំ ស្មើនឹង ៧៥.០០០ ដុល្លារ ។ .តំលៃសំណងលើផលប៉ះពាល់ផ្នែកសង្គម គំរោងនេះក្រុមហ៊ុនបានចេញសំណងលើផលប៉ះពាល់ផ្នែកសង្គមរួមមាន៖ សំណងផលប៉ះពាល់លើចំការ ដីស្រែ ដំណាំ និងជួលដីជុំវិញការដ្ឋានយកថ្មសរុប USD3,500,000 ក្នុងនោះUSD 3,348,900 ជាសំណងពិតប្រាកដនិង USD 151,100 ចំណាយ ផ្សេងៗ។ .គំរោងនឹងជួយឧបត្ថម្ភសំរាប់មន្ត្រីជលផល ០៤រូប ក្នុងការអភិរក្សធនធានជលផល ក្នុងតំបន់ដែលក្រុមហ៊ុននឹងសាងសង់ ទំនប់អាងអភិរក្សត្រី ផ្នែកខាងក្រោមទំនប់ទី២ ក្នុងម្នាក់ ៣០០ដុល្លារ/ខែ សរុប ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ (៣០០គុណ ១២ខែ តុលា ៤នាក់ = ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ ) .គំរោងនឹងជួយឧបត្ថម្ភសំរាប់អនុរក្សព្រៃឈើ(បរិស្ថាន) ០៥រូប ក្នុងការអភិរក្សធនធានព្រៃឈើជុំវិញ និងក្នុងតំបន់ ជំរោង ក្នុងម្នាក់៣០០ដុល្លារ/ខែ សរុប ១៨.000 ដុល្លារអាមេរិក/ឆ្នាំ (៣០០គុណ ១២ខែ តុលា ៥ នាក់ = ១៨.000 ដុល្លារ អាមេរិក /ឆ្នាំ ) ។ .ថវិកាសំរាប់ការដាំព្រៃឈើឡើងវិញ នៅជុំវិញ និងក្នុងតំបន់គំរោង រយៈពេល២០ឆ្នាំ ចំនួន ៤.000.000 ដុល្លារ អាមេរិក។
២០១១
28
ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) DAU TU SAIGON-BINH PUOC (SBK) CO., LTD ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ លើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ ជាយូឆ្នាំមកហើយនៅប្រទេសវៀតណាម គឺលោក ដាង ថាញ់ តាំ ជាប្រធានក្រុមប្រឹក្សាភិបាល។ ហើយថ្មីៗនេះទៀតក្រុមហ៊ុនបានបន្ថែមសមាជិកភាគថ្មីមួយទៀតគឺក្រុមហ៊ុន KRATIE PLANTATIONS IIOLDINGS ITE. LIMITED, មានអ្នកជំនាញបច្ចេកទេសដែលធ្លាប់មានបទពិសោធន៍រយៈពេល ២៤ឆ្នាំ.
ដើមទុនចុះបញ្ជីការដំបូងចំនួន ១០០.០០០.០០០ រៀល និងទុនវិនិយោគ ៣០.០០០.០០០ (សាមសិបលាន) ដុល្លារអាមេរិក
ក- លិខិតលេខ ១៤៣៧.កសក ចុះថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្ដីពីសំណើសុំដីសម្បទានចំនួន ១០.០០០ហិកតា របស់ក្រុមហ៊ុន ដូ៏សាយហ្គន-ប៊ិញហៀក (អេស ប៊ី ខេ) សម្រាប់វិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងការបង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ-លិខិតលេខ ៣៧៧ សជណ ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីករណីសំណើសុំដីសម្បទានចំនួន ១០.០០០ហិកតា របស់ក្រុមហ៊ុនដូទឹសាយហ្គន-ប៊ិញ យៀក (អេស ប៊ី ខេ) សម្រាប់វិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គ- លិខិតលេខ ១៧០០ កសក ចុះថ្ងៃទី ២៨ ខែ មិនា ឆ្នាំ២០០៧ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្ដីពីសំណើសុំសិទ្ធិប្រទានពីរដ៏រដ្ឋាភិបាល ដើម្បីចុះហត្ថលេខាលើកិច្ច សន្យាដីសម្បទានចំនួន ៦.៤៣៦ហិកតា សម្រាប់និវិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និង បង្កើតរោងចក្រកែច្នៃ ស្ថិតនៅឃុំថ្មី និងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ របស់ក្រុមហ៊ុន ដូទឹសាយហ្គន-ប៊ិញហ្វិក (អេស ប៊ី ខេ)។ ឃ- សិទ្ធិប្រទានលេខ ៣២ សប្រក ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០៧ របស់រាជរដ្ឋាភិបាល ស្តីពី ការប្រគល់សិទ្ធិពេញសមត្ថភាពជូនឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដីសម្បទានចំនួន ៦.៤៣៦ហិកតា សម្រាប់វិនិ យោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ ជាមួយក្រុមហ៊ុន ដូ៏សាយហ្គន ចិញបឿក (អេស ប៊ី ខេ)។ ង- កិច្ចសន្យាចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០៧ ស្តីពីការវិនិយោគដាំកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនដូទី សាយហ្គន-ប៊ិញយឿក (អេស ប៊ី ខេ)។
ព័ត៌មានពុំអាចរកបាន
ដាង ថាញ់ តាំ
វៀតណាម
ក្រុមហ៊ុនមានទីស្នាក់ការរបស់ខ្លួនស្ថិតនៅភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៃព្រះ រាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ០៩៧ ១៦០ ៩៩៩ និងទីស្នាក់ការ កណ្តាល ទូរស័ព្ទទំនាក់ទំនងលេខ (៨៥៥) ០១២ ៧៧៦ ០៤៧ ។
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
ក្រុមហ៊ុននេះ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មី និង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ព័ត៌មានពុំអាចរកបាន
ថ្មី និង កន្ទួត
ចិត្របុរី
ក្រចេះ
៧០ឆ្នាំ
៥៤៣៦ហិកតា
គម្រោងកសិឧស្សាហកម្មដាំកៅស៊ូនិងស្វាយចន្ទី
ក្រុមហ៊ុន អ៊ីនវ៉ាយរ៉ូថេក សឺវីស
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់ជីវសុវត្ថិភាព ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ច អនុក្រឹត្យ និងលិខិតផ្សេងៗនៃតំបន់ដីសម្បទាន យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា គោលនយោបាយដីធ្លី បទបញ្ជា០១ស្តីពីវិធានការពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច
ការចំណាយលើការសាងសង់សំណង់ស៊ីវិលត្រូវបានប៉ាន់ស្មានថា នឹងចំណាយរយៈពេល០៧ឆ្នាំដំបូង(២០០៨-២០១៤) ដោយគ្រោងថវិកាប្រមាណ ១.៨០០.០០០ដុលារអាមេរិក។ ក្រុមហ៊ុនគ្រោងចំណាយថវិការ ២.៧៥០.០០០ ផ្សេងទៀតសម្រាប់ការតម្លើងរោងចក្រកែច្នៃមួយកន្លែង។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ការផ្តល់ឳកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
បុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងប្រមាណ ១០៤៤នាក់ និងត្រូវបានប្រើប្រាស់នៅឆ្នាំទី១ និងកើនរហូតដល់ ១៨២៥នាក់នៅឆ្នាំទី៥។ ពីឆ្នាំទី៦ ដល់ឆ្នាំទី១០ ក្រុមហ៊ុនគ្រោងនិងប្រើប្រាស់កម្លាំងពលកម្មចំនួនជាង ១៥២១នាក់។
ការផ្សព្វផ្សាយដល់អាជ្ញាធរ និងសហគមន័មូលដ្ឋានពីគម្រោងអភិវឌ្ឍន៍ ការផ្តល់យោបល់របស់ក្រសួង/ស្ថាប័ន/អង្គការពាក់ព័ន្ធ អជ្ញាធរមូលដ្ឋាន សិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាវាយតម្លៃផលប៉ះពាល់ និងសង្គមពេញលេញ នៅលើទីតាំងភូមិសាស្ត្រដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដូទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) ការពិគ្រោះយោបល់លើបញ្ជាពាក់ព័ន្ធទៅលើដីសម្បទានសេដ្ឋកិច្ចនៅឃុំថ្មី ការពិគ្រោះយោបល់លើបញ្ជាពាក់ព័ន្ធទៅលើដីសម្បទានសេដ្ឋកិច្ចឃុំកន្ទួត ការពិគ្រោះយោបល់លើផែនការមូលនិធិអភិវឌ្ឍន៍ សម្រាប់ការអនុវត្តន៍កម្មវិធីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ តាមការផ្តល់នូវជម្រើសនៃការរកចំណូលគ្រួសាររបស់ប្រជាពលរដ្ឋឃុំកន្ទួត ការស្ទង់មតិជាមួយប្រជាជនមូលដ្ឋាន ការស្ទង់មតិជាមួយប្រជាជនមូលដ្ឋានដែលរងនូវការប៉ះពាល់ សន្និដ្ឋានរួមលើការលទ្ធផលការពិគ្រោះយោបល់
ក្រុមហ៊ុនបានស្នើរសុំដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើទំហំផ្ទៃដីជាក់ស្តែងចំនួន ៥៤៣៦ហិកតា ដែលដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មី និង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។​ ផ្ទៃដីដាំដំណាំកៅស៊ូ ៥០០០ហិកតា រោងចក្រកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៤៣៦ហិកតា សរុបផ្ទៃដីអាជីវកម្ម ៥៤៣៦ហិកតា
• រៀបចំក្រុម ឫផ្នែកបរិស្ថានសំរាប់ការអនុវត្តន៍ផែនការនេះ • រៀបចំផែនការសកម្មភាពការងារឳ្យបានច្បាស់លាស់ក្នុងកិច្ចការពារបរិស្ថាន • បំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស • ការពារគ្រោះថ្នាក់ដោយយថាហេតុពីសកម្មភាពគម្រោងទៅលើធនធានធម្មជាតិ និងសង្គម • ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង បច្ចេកទេស និងទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលជំនាញតំរូវអោយធ្វើ។
គោលដៅចំបងលើការវិនិយោគលើដីសម្បទាននេះ គឺសំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច កសិកម្មប្រកបដោយនិរន្តរភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការវិនិយោគស្តារ និងបង្កើនផលិតកម្មកសិកម្ម ដោយធ្វើការអភិវឌ្ឍន៍ចំការដំណាំកៅស៊ូ ដើម្បីលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ច នៃព្រៃរចរឹល កែលំអលំនឹងបរិស្ថានធម្មជាតិ និងការសាងសង់រោងចក្រកែច្នៃផលិតផលកៅស៊ូ ដោយធ្វើ អាជីវកម្មក្នុងរយៈពេល៧០ឆ្នាំ។ គោលបំណងនៃគម្រោងវិនិយោគនេះ មានដូចខាងក្រោមៈ • បង្កើនផលិតភាពកសិកម្មលើផ្ទៃដីព្រៃ ដែលត្រូវបានកាប់បំផ្លាញរេចរឹលក្នុងតំបន់ដីសម្បទាន តាមរយៈការអភិវឌ្ឍន៍ដំណាំកៅស៊ូ ជាលក្ខណៈកសិ-ឧស្សាហកម្ម។ • ពង្រីកគំរបព្រៃឈើដែលបានបាត់បង់ដោយការកាប់បំផ្លាញអនាធិបតេយ្យកន្លងមកជំនួសដោយ ព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគំរបព្រៃ ការពារលំនឹងបរិស្ថានធម្មជាតិក្នុងតំបន់ដីសម្បទាន។ • រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ តំបន់ដីសម្បទានក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា។ • ជំរុញការកែច្នៃផលិតផលកសិកម្ម ពិសេសផលិតផលកៅស៊ូ និងផលិតផលផ្សេងៗទៀត ដូចជា ស្វាយចន្ទី សំរាប់តម្រូវការក្នុងស្រុក និងនាំចេញ។ល។
គម្រោងវិនិយោគដាំដើមកៅស៊ូរបស់ក្រុមហ៊ុននេះនិងបណ្តាលឳ្យមានហេតុប៉ះពាល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម ដែលបង្ករឡើងដោយសារសកម្មភាពគម្រោងក្នុងគ្រប់ដំណាក់កាលរបស់គម្រោង។ ការអនុវត្តន៍ ផ.គ.ប នេះជាភារកិច្ចរបស់ក្រុម ឫផ្នែកបរិស្ថានដែលនឹងត្រូវបង្កើតឡើង និងអនុវត្តដោយម្ចាស់គម្រោងផ្ទាល់ ដោយសហការណ៍ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ហើយត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងបរិស្ថាន ដើម្បីកំណត់ទំហំនិងកាត់បន្ថយនូវហេតុប៉ះពាល់បរិស្ថាននានា ដែលអាចនឹងកើតមានឡើងដោយសារសកម្មភាពវិនិយោគ។
សម្រាប់បរិស្ថាន ២៥០០០ដុលារអាមេរិក សម្រាប់អភិវឌ្ឍន៍សហគមន៍ ៣០០០០ដុលារ សរុប​៥៥០០០ ដុលារ
២០១៥
29
ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited (RNS) បានទទួលអាជ្ញាប័ណ្ណចំនួនពីរសម្រាប់ការរុករករ៉ែលោហធាតុ (អូរខ្វាវ និងអូរឈឹង ដែលមានផ្ទៃដី 192 គីឡូម៉ែត្រការ៉េ និង 182 គីឡូម៉ែត្រការ៉េ) ដែលមានទីតាំងនៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បន្ទាប់ពីការរុករកអស់រយៈពេលជិតដប់ឆ្នាំ ក្រុមហ៊ុននេះបានមានការរំពឹងទុកដ៏មុតមាំមួយទៅលើតំបន់ អូរខ្វាវ ហើយកំពុងស្នើសុំឱ្យអភិវឌ្ឍអណ្តូងរ៉ែមាសនៅកន្លែងនោះ ដែលហៅថាគម្រោង Okvau Gold ។ គម្រោងនេះនឹងក្លាយជាប្រតិបត្តិការរុករករ៉ែមាសដោយបើកចំហជាមួយនឹងគោលដៅផលិតកម្មប្រចាំឆ្នាំរហូតដល់ 100,000 oz នៃមាសក្នុងរយៈពេល 8 ឆ្នាំដំបូង។
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ផ្ទះលេខ 26 ផ្លូវ 222 ខណ្ឌដូនពេញ ភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+855) 23 221 085/86 M:(+855) 12​ 313 777
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
ក្រសួងបរិស្ថាន (MOE)
អូរ​ខ្វាវ និង​អូរ​ឈឹង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី
អូរ​ខ្វាវ និង​អូរ​ឈឹង
ចុង​ផ្លាស
​កែវ​សីមា
មណ្ឌលគិរី
៨ឆ្នាំ
១៩២ គីឡូម៉ែត្រការ៉េ និង ១៨២ គីឡូម៉ែត្រក្រឡា (១១៥០ ហិកតា)
ការរុករករ៉ែ
1. E&A Consultant Co. Ltd 2. Earth Systems
ព័ត៌មានពុំអាចរកបាន
១.ផ្ទះ ៦៩ ផ្លូវ ១១១ សង្កាត់បឹងព្រលិត។ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+855) 23 699 050 ២. ផ្លូវព្រះវិហារយេស៊ូ Melbourne, Victoria 3122, អូស្ត្រាលី ទូរស័ព្ទ៖ +61 3 9810 7500
. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) . ច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ (២០០១) . ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា . ច្បាប់ស្តីពីដីធ្លី (២០០១) . ច្បាប់ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ . ច្បាប់ស្តីពីព្រៃឈើ (២០០២) . ច្បាប់ស្តីពីជលផល (២០០៦) . ច្បាប់ស្តីពីការងារ (១៩៩៧) . ច្បាប់​ស្តីពី​ការ​វិស្សមកម្ម (២០១០) . ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ (២០០៥) . ច្បាប់ស្តីពីមូលនិធិផ្តល់សង្គម (២០០២) . ច្បាប់ស្តីពីពន្ធដារ (១៩៩៧) . ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (២០១៥) . ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក (២០១៤) . ច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ (១៩៩៦) . អនុក្រឹត្យស្តីពីដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន (១៩៩៩) . អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងសំឡេងរំខាន (២០០០) . អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) . អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក (១៩៩៩) . អនុក្រឹត្យស្តីពីការគ្រប់គ្រងការរុករក និងឧស្សាហកម្មរុករករ៉ែ (២០១៦) អនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ (២០១៥) អនុក្រឹត្យស្តីពីមូលនិធិបរិស្ថាន និងសង្គម (២០១៥)”
១៣០-១៤០ លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ឆ្នាំ ដោយមិនរាប់បញ្ចូល ពន្ធលើប្រាក់បៀវត្សរ៍បុគ្គលិក និងថ្លៃរដ្ឋាភិបាលទូទៅ
អត្ថប្រយោជន៍នៃគម្រោងនេះមកលើប្រទេសកម្ពុជាគឺមានច្រើន ដែលមានចំនួនប្រមាណ ២២ លានដុល្លារអាមេរិកជាសួយសារអាករ និង ៦០ លានដុល្លារអាមេរិកនៅក្នុងពន្ធសាជីវកម្ម។ គម្រោងនេះនិងបង្កើតការងារសម្រាប់អ្នកម៉ៅការអណ្តូងរ៉ែ និងអ្នកផ្តល់សេវាផ្សេងទៀត ក្នុងអំឡុងពេលសាងសង់ដល់កំពូល គម្រោងនឹងមានបុគ្គលិករហូតដល់ ៥០០ នាក់ហើយ ក្នុងអំឡុងពេលប្រតិបត្តិការ គម្រោងនឹងជួលបុគ្គលិក និងអ្នកម៉ៅការរហូតដល់ ៣៥០ នាក់។ ក្រុមហ៊ុននឹងបង្កើតមូលនិធិបរិស្ថានស្ម័គ្រចិត្ត និងមូលនិធិអភិវឌ្ឍន៍សង្គម និងសហគមន៍ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច (PPWS)។ អត្ថប្រយោជន៍ផ្សេងទៀតរួមមាន សកម្មភាពសេដ្ឋកិច្ចដែលកើតចេញពីការចំណាយ ការកើនឡើងនៃការប្រើប្រាស់ពីប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ ការអភិវឌ្ឍន៍ជំនាញ បច្ចេកវិទ្យា និងការផ្ទេរចំណេះដឹង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសហគមន៍ និងការកសាងសមត្ថភាពស្ថាប័ន។
២០០-៥០០នាក់
. ប្រជាជនដែលរងផលប៉ះពាល់បំផុត (MAPs) ជាតំណាងឱ្យអ្នកដែលរស់នៅក្នុង និងជុំវិញ តំបន់ អូខ្វាវ ហើយនឹងត្រូវបានផ្លាស់ទីលំនៅដោយគម្រោង . ប្រជាពលរដ្ឋខាងលើថទន្លេដែលរងផលប៉ះពាល់ (UAPs) តំណាងឱ្យអ្នករស់នៅផ្នែកខាងលើនៃដងទន្លេព្រែកតេ ជាពិសេសនៅក្នុងឃុំចុងផ្លាស និងឃុំមេម៉ុង ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី . ប្រជាជននៅខាងក្រោមទន្លេដែលរងផលប៉ះពាល់ (DAPs) តំណាងឱ្យអ្នករស់នៅផ្នែកខាងក្រោមនៃទន្លេព្រែកតេ នៅជិតចំណុចប្រសព្វជាមួយទន្លេមេគង្គក្នុងខេត្តក្រចេះ . អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ (ដូចជា ឃុំ ស្រុក ខេត្ត) និងថ្នាក់ជាតិ (ឧ. នាយកដ្ឋាន EIA, MOE) ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ (ឧទាហរណ៍ មូលនិធិសត្វព្រៃពិភពលោក - WWF)។
គម្រោង​នេះ​ស្ថិត​នៅ​ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី (​អូរ​ខ្វាវ និង​អូរ​ឈឹង ទំហំប្រមាណ ១៩២km² និង ១៨២km² ) ចម្ងាយ​ប្រមាណ ៩០km ខាងកើត​ក្រុង​ក្រចេះ។ គម្រោងនេះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច (PPWS) នៅខាងក្រៅតំបន់អភិរក្សស្នូល។ គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​អាង​ទន្លេ​ព្រែក​តេ ដែល​ភ្ជាប់​នឹង​ទន្លេមេគង្គ​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ខាងក្រោម​ទឹក​ក្បែរ​ក្រុង​ក្រចេះ។
យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន និងសង្គម៖ . ផែនការត្រៀម និងឆ្លើយតបបន្ទាន់
. សៀវភៅណែនាំស្តីពីការត្រួតពិនិត្យបរិស្ថាន និងសង្គម
. ផែនការគ្រប់គ្រងបរិស្ថានសំណង់ (CEMP, សម្រាប់អ្នកម៉ៅការសំណង់)
. នីតិវិធីប្រតិបត្តិការលើស្តង់ដារ
. ផែនការគ្រប់គ្រងបរិស្ថានដឹកជញ្ជូន
. ផែនការគ្រប់គ្រងការបំផ្ទុះ
. ផែនការគ្រប់គ្រងកាកសំណល់ (រួមទាំងកាកសំណល់ដែលបង្ករគ្រោះថ្នាក់)
. ផែនការគ្រប់គ្រងសំណល់ថ្ម
. សៀវភៅណែនាំប្រតិបត្តិការ និងការត្រួតពិនិត្យកន្លែងផ្ទុករបស់ប្រើប្រាស់រួច . ផែនការសុខភាព និងសុវត្ថិភាពការងារ។ "
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានស្នើឱ្យបង្កើតប្រតិបត្តិការរុករករ៉ែមាសដោយបើកចំហជាមួយនឹងគោលដៅផលិតកម្មប្រចាំឆ្នាំរហូតដល់ ១០០,០០០ oz នៃមាសក្នុងរយៈពេល ៨ឆ្នាំ។ គម្រោងនេះនឹងកំណត់គោលដៅមាសនៅក្នុងឯកសារយ៉ាងតឹងរ៉ឹង ដោយមិនត្រូវចែកចាយដោយគ្មានការយល់ព្រមច្បាស់លាស់ពី ក្រុមហ៊ុន Emerald Resources NL ក្នុងកាលៈទេសៈណាក៏ដោយ។ អណ្តូងរ៉ែនេះនឹងត្រូវបានអភិវឌ្ឍជារណ្តៅចំហរដោយវិធីជីករណ្តៅបើកចំហធម្មតា (ខួង បំផ្ទុះ ជីក និងអូស)។ រ៉ែនឹងត្រូវបានដំណើរការដោយការកិនល្អិត និងការទាញយកមាស តាមរយៈការប្រើវិធី carbon-in-leach (CIL) ជាមួយនឹងការស្តារមាសឡើងវិញ និងការរលាយសារធាតុ doré ដោយធ្វើឡើងនៅនឹងកន្លែង។
វិធានការគ្រប់គ្រង ការបន្ធូរបន្ថយ ការដោះស្រាយ ការរុះរើ និងវិធានការស្តារឡើងវិញ ដែលស្របតាមការអនុវត្តល្អបំផុតរបស់កម្ពុជា និងអន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ក្រោយប្រតិបត្តិការ និងបង្កើត PDA ឡើងវិញ ដើម្បីគាំទ្រសហគមន៍បន្លែ និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ខ្លួនឯង។ . ការបញ្ចប់នៃការតាំងទីលំនៅ និងការប្រើប្រាស់ដី រួមទាំងការងារបិទចុងក្រោយ ដើម្បីស្ដារឡើងវិញនូវតម្លៃបរិស្ថាន និងសង្គមមុនពេលមានការអភិវឌ្ឍន៍ ដើម្បីបង្កើតឱ្យមានសុវត្ថិភាព និងស្ថេរភាពភូមិសាស្ត្រដែលប្រើបច្ចេកវិទ្យា និង ទីតាំងភូមិសាស្ត្រដែលមានសារធាតុគីមី
. អនុវត្តផែនការស្តារនីតិសម្បទា និងបិទបញ្ចប់ចុងក្រោយ រួមទាំងការផ្ទេរសារធាតុអាស៊ីតដែលនៅសេសសល់ បង្កើតកាកសំណល់រ៉ែនៅលើ ROM Pad ឬ MWS ដែលត្រឹមត្រូវទៅនឹងមូលដ្ឋានរណ្តៅ ទឹកជំនន់នៃរណ្តៅអណ្តូងរ៉ែ ការសាងសង់ប្រព័ន្ធគ្រប់គ្រងលូអចិន្ត្រៃយ៍ ផ្លូវទឹក និងដីសើម និងការសាងសង់ប្រព័ន្ធគ្របដណ្តប់លើ TSF និង WRD (ប្រសិនបើត្រូវការ)
. ការសម្អាតគ្រឿងបរិក្ខារ និងសម្ភារៈទាំងអស់ដែលរងផលប៉ះពាល់ដោយសារធាតុគីមី សារធាតុដំណើរការដោយអ៊ីដ្រូកាបូន ឥន្ធនៈ ប្រេង និងសារធាតុកខ្វក់ផ្សេងៗ។ . ការរុះរើ និងឈូសឆាយរាល់គ្រឿងបរិក្ខារ អាគារ គ្រឹះបេតុង ប្លង់សេ និងឧបករណ៍សំណង់ផ្សេងៗ រួមទាំងការដកយកចេញ និងការបោះចោលអោយបានត្រឹមត្រូវនូវសម្ភារៈគ្រោះថ្នាក់។ . ការសម្អាត និងការផ្សាភ្ជាប់បំពង់បង្ហូរដែលកប់ និងការដកខ្សែថាមពល និងបំពង់បង្ហូរពីលើដីដើម្បីអោយវារលាយ។ . ការស្តារឡើងវិញនូវផ្លូវដែលមិនសំខាន់ និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹក និងសំណឹក
. ការចុះវាស់វែងដីកខ្វក់ និងការបន្សុធដីដែលកខ្វក់ ឬការបោះចោលដីដែលរងផលប៉ះពាល់ ធ្វើយ៉ាងណាអោយមានសុវត្ថិភាពសមស្រប។ . ការដករបងចេញ ដើម្បីរក្សាទុកជាសាធារណៈ និងសុវត្ថិភាពសត្វព្រៃ។ . ការត្រួតពិនិត្យទឹក ខ្យល់ សំលេងរំខាន រំញ័រ ពន្លឺ សុវត្ថិភាព និងសុខភាពអំឡុងពេលបញ្ចប់ការងារ។ . ការត្រួតពិនិត្យស្ថេរភាពនៃការស្តារឡើងវិញ គុណភាពទឹក និងប៉ារ៉ាម៉ែត្រផ្សេងទៀតសម្រាប់ការប្រៀបធៀបជាមួយនឹងលក្ខណៈវិនិច្ឆ័យដោយជោគជ័យនៃការបិទបញ្ចប់។
ព័ត៌មានពុំអាចរកបាន
២០១៧
30
ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ (PECC-1) ដែលជាក្រុមហ៊ុនប្រទេស វៀតណាម ដែលកំពុងធ្វើការសិក្សាពីសមិទិ្ធលទ្ធភាពទាំងមូលសំរាប់គំរោងឱ្យអគ្គិសនីវៀតណាម (បច្ចុប្បន្នឈ្មោះ EVNI) ដែលជាម្ចាស់វិនិយោគទុនលើគំរោងសេសានក្រោមទី២នេះ។ ការចុះអនុស្សរណៈយោគយល់ MoU រវាង EVN និងក្រសួងឧស្សហកម្មរ៉ែ និងថាមពល (MIME) នៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅក្នុងខែមិថុនា ២០០៧ អនុញ្ញាតិឱ្យ EVN ដើម្បធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព។
៨១៦,២៣ លានដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
វៀតណាម
Km9+2000, Nguyen Trai, Thanh Xuan, Hanoi, Vietnam, Tel: (84) 042148006, Fax: (84) 048541208
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន
ក្រសួងរ៉ែ និងថាមពល
ទន្លេសេសាន
ព័ត៌មានពុំអាចរកបាន
ភ្លុក ស្រែគរ តាឡាត់ និងក្បាលរមាស
សេសាន
ស្ទឹងត្រែង
៣០
ព័ត៌មានពុំអាចរកបាន
ថាមពលវារីអគ្គិសនី
ឃី ខនសាល់ធេន (ខេមបូឌា)
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា​ (១៩៩៣) ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ (១៩៩៩) អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (១៩៩៩) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) ច្បាប់ដីធ្លី (២០០១) ច្បាប់ស្តីពីព្រៃឈើ (២០០២) ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក (២០០៧) គោលនយោបាយជាតិលើវិស័យធនធានទឹក (២០០៤)
ព័ត៌មានពុំអាចរកបាន
ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖​ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម​/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ
គម្រោងនេះនឹងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយសារចំនួនការងារច្រើនដែលបានផ្តល់ក្នុងដំណាក់កាលសាងសង់ និងអនុវត្ត។
ការចូលរួមពិគ្រោះយោបល់សាធារណៈត្រូវបានអនុវត្តតាមការសម្ភាសន៍ និងពិគ្រោះយោបល់ដោយឡែកៗជាមួយនឹងអ្នកពាក់ព័ន្ធសំខាន់ៗ (តាមគ្រួសារ និងតាមស្ថាប័នពាក់ព័ន្ធ) កំឡុងពេលសិក្សា EIA ទាំងមូល។ ក្នុងផែ្នកនេះ មនុស្សដែលទទួលផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងស្ថាប័នដែលទាក់ទងមានឱកាសក្នងការផ្តល់មតិយោបល់កែលំអលើគម្រោង។
ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន (EMP) ផ្តល់ជាមគ្គុទេសសម្រាប់ត្រួតពិនិត្យតាមដាន និងមានវិធានការបន្ធូរបន្ថយសម្រាប់ការអនុវត្តន៍មុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ EMP រួមមាន ការរៀបចំស្ថាប័ន សង្ខេបវិធានការបន្ធូរបន្ថយ និងកម្មវិធីពិនិត្យតាមដាន។ វិធានការបន្ធូរបន្ថយ និងកម្មវិធីតាមដាន នឹងរាប់បញ្ចូលនូវការវិភាគ ស្ថាប័នទទួលខុសត្រូវ និងថវិកា។
គម្រោងនឹងមានការសាងសង់ទំនប់ប្រវែង៨គីឡូម៉ែត្រ​ នៅលើទន្លេសេសាន ស្ថិតក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ស្ថិតនៅចម្ងាយ ១.៥គម ខាងក្រោមនៃចំណុចប្រសព្វទន្លេសេសាន និងទន្លេស្រែពក។ ទឹកក្នុងអាងនឹងប្រើប្រាស់សម្រាប់ទាញទូប៊ីនអគ្គិសនីដែលគេនឹងតម្លើងនៅក្នុងអាគារផលិតថាមពល (powerhouse) ដែលអាចផលិតអគ្គិសនីបាន ១៩៥៣,៩ GWh ដែលចាត់ទុកថាគម្រោងរោងចក្រអគ្គិសនីខ្នាតនៅធំមួយនៅកម្ពុជា។
វិធានការបន្ធូរបន្ថយដែលគួរធ្វើគឺ -កាត់បន្ថយផ្ទៃអាងអោយបានច្រើនតាមដែលអាចធ្វើបានតាមរយៈការកាត់បន្ថយកំពស់ទំនប់អោយបានច្រើន តាមដលធ្វើបាន -ផ្តល់ទីតាំងតំបន់តាំងទីលំនៅថ្មីអោយបានសមរម្យដែលស្ថិតនៅឆ្ងាយពីតំបន់ទីជំរកសំខាន់ៗ -ផ្ដល់សំណង អោយបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមដងទន្លេដែលជាពិសេសនឹងទទួលរងការបាត់បង់តី ដែលជាលទ្ធផលរបស់ទំនាបលផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ នេះអាចធ្វើឡើងក្នុងន័យនៃការផ្តួចផ្តើមកលំអ ជីវភាព ។ -ពិនិត្យតាមដានទឹកអោយបានម៉ត់ចត់ទាំងបរិមាណ និងគុណភាពពីទំនប់ដើម្បីធានាបាននូវបរិមាណ និង គុណភាពរបស់ទឹកថាគ្រប់គ្រាន់ ដល់សុខភាពអ្នកប្រើប្រាស់ទឹកនៅខាងក្រាមខ្សែទឹកមិនអោយមានផល ប៉ះពាល់អាក្រក់ និង រក្សាបានអេកូឡូស៊ីរបស់ទន្លេ ហើយ ផ្ដល់វិធានការសំណងប្រសិនបើទំនប់បណ្តាល អោយប៉ះពាល់ដល់សុខភាពអេកូឡូស៊ីដែលជាលទ្ធផលនៃភាពខ្សត់ខ្សោយគុណភាព ឬ បរិមាណទឹកចេញពី ទំនប់ ។ -ធ្វើអោយប្រាកដថាចរាចរណ៍ដែលទាក់ទងទៅនឹងគំរោងគោរពតាមច្បាប់ផ្លូវថ្នល់ និង ភាពខូចខាតចំពោះផ្លូវ ថ្នល់ត្រូវបានជួសជុលយ៉ាងលឿន -ធ្វើអោយប្រាកដថាទំនប់ត្រូវបានសាងសង់ធនទៅនឹងរញ្ជួយដី ដូចនេះវាមិនបាក់ស្រុតនៅក្នុងព្រឹត្តិការដែល មានរញ្ជួយដី -ធានាអោយបានថា ការងារសាងសង់ត្រូវចាប់ផ្ដើមនៅពេលដោះមីនរួចរាល់សាច់បាច់ ។ -ផ្តល់វិធានការសំណងសំរាប់ការបាត់បង់ដើមឈើ និង យុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយការដាំ ដើមឈើឡើងវិញអោយសមមមូលទៅនឹងប្រភេទ និង ចំនួនដែលបាត់បង់ -ធ្វើសហប្រតិបត្តិការជាមួយអ្នកប្រតិបត្តិការទំនប់ផ្សេងទៀតនៅក្នុងតំបន់រងទឹកភ្លៀង ដើម្បីកាត់បន្ថយ និង គ្រប់គ្រងផលប៉ះពាល់រួមរបស់ទំនប់
ព័ត៌មានពុំអាចរកបាន
២០០៩
31
ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ (PECC-1) ដែលជាក្រុមហ៊ុនប្រទេស វៀតណាម ដែលកំពុងធ្វើការសិក្សាពីសមិទិ្ធលទ្ធភាពទាំងមូលសំរាប់គំរោងឱ្យអគ្គិសនីវៀតណាម (បច្ចុប្បន្នឈ្មោះ EVNI) ដែលជាម្ចាស់វិនិយោគទុនលើគំរោងសេសានក្រោមទី២នេះ។ ការចុះអនុស្សរណៈយោគយល់ MoU រវាង EVN និងក្រសួងឧស្សហកម្មរ៉ែ និងថាមពល (MIME) នៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅក្នុងខែមិថុនា ២០០៧ អនុញ្ញាតិឱ្យ EVN ដើម្បធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព។
៨១៦.២៣ លានដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Lam Du Son
វៀតណាម
Km9+2000, Nguyen Trai, Thanh Xuan, Hanoi, Vietnam, Tel: (84) 042148006, Fax: (84) 048541208
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
ទន្លេសេសានក្រោមទី២ នៅស្រុកសេសាន​ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ប្រហែល២០ គម ផ្នែកខាងកើតទីរួមខេត្តស្ទឹងត្រែង ប្រហែល ៤៥០គម ភាគឦសាន នៃទីក្រុងភ្នំពេញ ប្រហែល ៦០គម ពី ព្រំប្រទល់ប្រទេសឡាវ និង ប្រហែល ១៥០គម ពីព្រំប្រទល់ប្រទេស វៀតណាម ។
ព័ត៌មានពុំអាចរកបាន
ភ្លុក ស្រែគរ តាឡាត់ និងក្បាលរមាស
សេសាន
ស្ទឹងត្រែង
៣០
ព័ត៌មានពុំអាចរកបាន
ថាមពលវារីអគ្គិសនី
ឃី ខនសាល់ធេន (ខេមបូឌា)
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា​ (១៩៩៣) ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ (១៩៩៩) អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (១៩៩៩) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) ច្បាប់ដីធ្លី (២០០១) ច្បាប់ស្តីពីព្រៃឈើ (២០០២) ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក (២០០៧) គោលនយោបាយជាតិលើវិស័យធនធានទឹក (២០០៤)
ព័ត៌មានពុំអាចរកបាន
ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖​ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម​/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ
ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០
ការពិគ្រោះយោបល់សាធារណៈពីលើក៖ លើកទី១៖ សហគមន៍ដែលរងផលប៉ះពាល់ក្នុងឃុំ ភ្លុក ស្រែគរ ក្បាលរមាស តាឡាត់ លើកទី២៖ តំណាងសហគមន៍ដែលរងផលប៉ះពាល់ គ្រប់មន្ទីរទាំងអស់ក្នុងខេត្ត អង្គការក្រៅរដ្ឋភិបាល (CEPA, PSDD, MEDICAM, Oxfam Australia) ផ្នែកឯកជន(ក្រុមហ៊ុនដី និងព្រៃសម្បទាន) ព្រមទាំងតំណាងនាយកដ្ឋាន EIA​របស់ក្រសួងបរិស្ថាន និងនាយកដ្ឋានថាមពលរបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។
ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន (EMP) ផ្តល់ជាមគ្គុទេសសម្រាប់ត្រួតពិនិត្យតាមដាន និងមានវិធានការបន្ធូរបន្ថយសម្រាប់ការអនុវត្តន៍មុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ EMP រួមមាន ការរៀបចំស្ថាប័ន សង្ខេបវិធានការបន្ធូរបន្ថយ និងកម្មវិធីពិនិត្យតាមដាន។ វិធានការបន្ធូរបន្ថយ និងកម្មវិធីតាមដាន នឹងរាប់បញ្ចូលនូវការវិភាគ ស្ថាប័នទទួលខុសត្រូវ និងថវិកា។
គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។
វិធានការបន្ធូរបន្ថយដែលគួរធ្វើគឺ -កាត់បន្ថយផ្ទៃអាងអោយបានច្រើនតាមដែលអាចធ្វើបានតាមរយៈការកាត់បន្ថយកំពស់ទំនប់អោយបានច្រើន តាមដលធ្វើបាន -ផ្តល់ទីតាំងតំបន់តាំងទីលំនៅថ្មីអោយបានសមរម្យដែលស្ថិតនៅឆ្ងាយពីតំបន់ទីជំរកសំខាន់ៗ -ផ្ដល់សំណង អោយបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមដងទន្លេដែលជាពិសេសនឹងទទួលរងការបាត់បង់តី ដែលជាលទ្ធផលរបស់ទំនាបលផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ នេះអាចធ្វើឡើងក្នុងន័យនៃការផ្តួចផ្តើមកលំអ ជីវភាព ។ -ពិនិត្យតាមដានទឹកអោយបានម៉ត់ចត់ទាំងបរិមាណ និងគុណភាពពីទំនប់ដើម្បីធានាបាននូវបរិមាណ និង គុណភាពរបស់ទឹកថាគ្រប់គ្រាន់ ដល់សុខភាពអ្នកប្រើប្រាស់ទឹកនៅខាងក្រាមខ្សែទឹកមិនអោយមានផល ប៉ះពាល់អាក្រក់ និង រក្សាបានអេកូឡូស៊ីរបស់ទន្លេ ហើយ ផ្ដល់វិធានការសំណងប្រសិនបើទំនប់បណ្តាល អោយប៉ះពាល់ដល់សុខភាពអេកូឡូស៊ីដែលជាលទ្ធផលនៃភាពខ្សត់ខ្សោយគុណភាព ឬ បរិមាណទឹកចេញពី ទំនប់ ។ -ធ្វើអោយប្រាកដថាចរាចរណ៍ដែលទាក់ទងទៅនឹងគំរោងគោរពតាមច្បាប់ផ្លូវថ្នល់ និង ភាពខូចខាតចំពោះផ្លូវ ថ្នល់ត្រូវបានជួសជុលយ៉ាងលឿន -ធ្វើអោយប្រាកដថាទំនប់ត្រូវបានសាងសង់ធនទៅនឹងរញ្ជួយដី ដូចនេះវាមិនបាក់ស្រុតនៅក្នុងព្រឹត្តិការដែល មានរញ្ជួយដី -ធានាអោយបានថា ការងារសាងសង់ត្រូវចាប់ផ្ដើមនៅពេលដោះមីនរួចរាល់សាច់បាច់ ។ -ផ្តល់វិធានការសំណងសំរាប់ការបាត់បង់ដើមឈើ និង យុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយការដាំ ដើមឈើឡើងវិញអោយសមមមូលទៅនឹងប្រភេទ និង ចំនួនដែលបាត់បង់ -ធ្វើសហប្រតិបត្តិការជាមួយអ្នកប្រតិបត្តិការទំនប់ផ្សេងទៀតនៅក្នុងតំបន់រងទឹកភ្លៀង ដើម្បីកាត់បន្ថយ និង គ្រប់គ្រងផលប៉ះពាល់រួមរបស់ទំនប់
ព័ត៌មានពុំអាចរកបាន
២០០៨
32
ព័ត៌មានពុំអាចរកបាន
៨៦១ លានដុល្លារអាមេរិក
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
Nguyen Thanh Huan
វៀតណាម
78A Duy Tan, Hai Chau, Danang, Vietnam Tel: +84 511 2226800 Fax: +84 511 3633991
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
គេបានលើកសំណើថាគំរោងនេះនឹងមានការសាងសង់ទំនប់ប្រវែង ៨ គ.ម នៅលើទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ស្ថិតនៅចំងាយប្រហែល ១៥ គ.ម ខាងក្រោមនៃចំនុចប្រសព្វទន្លេសេសាន និង ទន្លេស្រែពក។
ព័ត៌មានពុំអាចរកបាន
ភ្លុក ស្រែគរ តាឡាត់ និងក្បាលរមាស
សេសាន
ស្ទឹងត្រែង
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ថាមពលវារីអគ្គិសនី
ក្រុមហ៊ុន ឃីខនសាល់ធេនខេមបូឌា (KCC)
ព័ត៌មានពុំអាចរកបាន
ភ្នំពេញសេនធ័រ, អគារ F, ជាន់ទី​ ៦, បន្ទប់លេខ ៦៨៤, សង្កាត់ទន្លេបាសាក់, ខ័ណ្ឌចំការមន, ក្រុងភ្នំពេញ, ទំនាក់ទំនងទូរស័ព្ទ: +៨៥៥ ១២ ៨២៥ ៥១២។ ទំនាក់ទំនងទូរស័ព្/Fax: +៨៥៥ ២៣ ២២៤ ៣៦២, អុីមែល: key_consultants@online.com.kh
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា​ (១៩៩៣) ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ (១៩៩៩) អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (១៩៩៩) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) ច្បាប់ដីធ្លី (២០០១) ច្បាប់ស្តីពីព្រៃឈើ (២០០២) ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក (២០០៧) គោលនយោបាយជាតិលើវិស័យធនធានទឹក (២០០៤)
ព័ត៌មានពុំអាចរកបាន
ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គសនី ៤០០ MW និងសរុបថាមពល ១៩៥៣.៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គំរោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀន​ វត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍អោយមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖​ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ​២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩៥០០ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គីសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម​/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ"
គម្រោងនឹងផ្ដល់ជាការងារដល់ពលករកម្ពុជាជាពិសេសដល់ប្រជាជនមូលដ្ឋាននៅក្នុងសហគមន៍អាចចូលធ្វើជាកម្មករសំណង់កំឡុងពេលសាងសង់គម្រោងប្រជាជនកម្ពុជារាប់រយទៅរាប់ពាន់នាក់និងមានឱកាសដើម្បីធ្វើការងារសម្រាប់គម្រោងនៅក្នុងរយៈពេលសាងសង់ ៤ ទៅ ៥ ឆ្នាំដោយផ្អែកតាមការវិភាគនៃការសាងសង់គម្រោងនឹងត្រូវការជ្រើសរើសចំនួនកម្មករនិងបុគ្គលិកសរុបតាមពេលវេលាដូចខាងក្រោម: ២០១០ = ៥០០ នាក់ , ២០១១ = ២០០០ នាក់ ,២០១២ = ៣០០០ នាក់ ,២០១៣ = ៣០០០ នាក់ ,២០១៤ = ១០០០ នាក់។
ការពិគ្រោះយោបល់សាធារណៈពីលើក៖ លើកទី១៖ សហគមន៍ដែលរងផលប៉ះពាល់ក្នុងឃុំ ភ្លុក ស្រែគរ ក្បាលរមាស តាឡាត់ លើកទី២៖ តំណាងសហគមន៍ដែលរងផលប៉ះពាល់ គ្រប់មន្ទីរទាំងអស់ក្នុងខេត្ត អង្គការក្រៅរដ្ឋភិបាល (CEPA, PSDD, MEDICAM, Oxfam Australia) ផ្នែកឯកជន(ក្រុមហ៊ុនដី និងព្រៃសម្បទាន) ព្រមទាំងតំណាងនាយកដ្ឋាន EIA​របស់ក្រសួងបរិស្ថាន និងនាយកដ្ឋានថាមពលរបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។
ព័ត៌មានពុំអាចរកបាន
ផែនការគ្រប់គ្រងបរិស្ថាន (EMP) ផ្ដល់ជាមគ្គទេសសម្រាប់ត្រួតពិនិត្យតាមដាន និងមានវិធានការបន្ធូរបន្ថយសម្រាប់ការអនុវត្តមុនពេលសាងសង់ ពេលសាងសង់ និង ពេលប្រតិបត្តិការគម្រោង។ EMP រួមមាន ការរៀបចំស្ថាប័ន សង្ខេបវិធានការបន្ធូរបន្ថយ និង កម្មវិធីពិនិត្យតាមដាន។ វិធានការបន្ធូរបន្ថយ និង កម្មវិធីតាមដាននិងរាប់បញ្ចូលនូវការវិភាគ ស្ថាប័នទទួលខុសត្រូវ និង ថវិកា។
គម្រោងរោងចក្រវារីអគ្គិសនីសេសានក្រោមទី ២ រួមមានសមាសភាពសំខាន់ៗដូចតទៅៈ • ទំនប់មេទំនប់ចាក់ដីមិនជ្រាបទឹកបង្ហាត់ស្មើសាច់ដែលមានប្រវែងសហរដ្ឋ ៨ គ.ម ខ្ទង់ទំនប់ ៨៣ ម (ធៀបនឹងនាវ៉ូទឹកសមុទ្រ) និងទទឹងលើ ៨ម ។នៅចំពោះទន្លេទំនប់ធ្វើពីបេតុងអាមេ។ • អាគារផលិតថាមពលនៅលើច្រាំងខាងឆ្វេងបំពាក់ដោយទូប៊ីន ៥ គ្រឿង ដែលមួយគ្រឿងៗមានកាប៉ាស៊ីតេ ៨០ មេហ្កាវ៉ាត់ • សំណង់បង្ហៀររាងចតុកោណដែលមានវិមាត្រ ១៥ម x ១៦ម និង ១២ ប្រឡោះទ្វារ អនុលោមទៅតាមការវិភាគរបបជលសាស្ត្ររបស់រំហូរទន្លេ។ • អាងស្តុកទឹកដែលមានកាប៉ាស៊ីតេស្តុកចំណុះ ១,៧៩ ពាន់លានម៉ែត្រគូប និងផ្ទៃលិចទឹក ៣៣៥ គម២ នៅពេលដែលនីវ៉ូទឹកក្នុងអាងស្តុកឡើងដល់កម្ពស់ ៧៥ម។ • គ្រឿងជំនួយផ្សេងៗជាច្រើនទៀតរួមមានច្រកបញ្ចូលទឹក សន្ទះបិទបើក កន្លែងបំឡែងអគ្គិសនី (switch yard) ២២០Kvប្រឡាយបញ្ចេញទឹក tailrace អាគាររដ្ឋបាល និង អាគារប្រតិបត្តិការ។ • សំណងសំណង់ផ្សេងៗដែលបម្រើឲ្យការសាងសង់គម្រោង - ការដ្ឋានយកដីនិងថ្មគឺយកនៅក្នុងផ្ទៃអាំងស្តុកទឹករបស់គម្រោង - ការដ្ឋានយកខ្សាច់ពីកន្លែងការដ្ឋានទីមួយនៅចម្ងាយ ៥០០ ម៉ែត្រខាងក្រោយទំនប់និងថាដ្ឋានទីពីរ ស្ថិតនៅលើទន្លេស្រែពកខាងមុខទំនប់ចម្ងាយជាង ៣គ.ម ។ - ការគ្រប់គ្រងសំណល់រឹង: សាងសងកន្លែងបោះចោលសំរាមនៅក្នុងទីតាំងគម្រោងនីមួយៗដោយផ្អែកទៅលើស្តង់ដារគ្រប់គ្រងកាកសំណល់នៃក្រសួងបរិស្ថាន បន្ទាប់ពីការចាក់បំពេញហើយត្រូវលុបដីបង្ហាប់ឲ្យបានល្អ។ - បង្គន់អនាម័យៈ សាងសង់បង្គន់ឳ្យបានសមរម្យសម្រាប់កម្មករ និងបុគ្គលិកគម្រោងទាំងមូល រៀបចំនៅនិងការដ្ឋាន និងកន្លែងស្នាក់នៅ។ - ទឹកសំអុយៈ កសាងអាងចម្រុះកករដើម្បីប្រមូលទឹកសំអុយពីសកម្មភាពផ្សេងៗរបស់គម្រោងរួមមានកាកសំណល់ទឹកចេញពីលំនៅដ្ឋាន ដោយមានដាក់សារធាតុគីមីសម្លាប់មេរោគប្រសិនបើចាំបាច់។ - ការផ្គត់ផ្គង់ទឹក (ទឹកសម្រាប់ផឹក) : គ្រឿងបន្សុទ្ធទឹក, ការច្រោះ, និងការសម្លាប់មេរោគនិងត្រូវបានផ្ដល់ដើម្បីបន្សុតទឹកទន្លេសេសាន្តសម្រាប់តម្រូវការប្រើប្រាស់ដាំស្ល និងបរិភោគ។ - ការផ្គត់ផ្គង់អគ្គិសនី: ប្រើម៉ាស៊ីនភ្លើងរបស់គម្រោងផ្ទាល់។
ម្ចាស់គម្រោងនឹងត្រូវអនុវត្តនូវវិធានការបន្ធូរបន្ថយចំពោះហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថាននិងសង្គមដូចតទៅ បន្ថយផ្ទៃដីដែលរងផលប៉ះពាល់ដោយសារអាងស្តុកទឹកនិងតំបន់តាំងទីលំនៅសារជាថ្មីតាមរយៈការកាត់បន្ថយកម្ពស់ទំនប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តំបន់តាំងទីលំនៅសារជាថ្មីនិងផ្លូវវាងផ្លូវជាតិលេខជិត ៨ ត្រូវមានទីតាំងនៅក្នុងតំបន់ដែលមានហេតុប៉ះពាល់បរិស្ថានតិចតួចបំផុតហើយថវិកាសាងសង់ជាបន្ទុករបស់ក្រុមហ៊ុនសាងសង់ទំនប់ រៀបចំស្ថានីយស្រាវជ្រាវនិងភ្ញាស់កូនត្រីនៅជាប់តំបន់គម្រោងនិងមានកម្មវិធីត្រួតពិនិត្យផលត្រីនិងធនធានជលផល។ ការតាំងទីលំនៅសែនជាថ្មីធ្វើឡើងដោយអនុលោមទៅតាមផែនការគ្រប់គ្រងការតាំងទីលំនៅឡើងវិញហើយដីនិងហេដ្ឋារចនាសម្ព័ន្ធដែលបានផ្ដល់ឲ្យត្រូវតែដូចទៅនឹងដីនិងហេដ្ឋារចនាសម្ព័ន្ធដែលអ្នកភូមិមានពីមុនឬប្រសើរជាងមុន។ ការទូទាត់សងនិងត្រូវផ្ដល់ដោយមានការចរចាជាមួយអ្នកភូមិដែលរងផលប៉ះពាល់និងយោងតាមទម្រង់ផែនការតាំងលំនៅសារជាថ្មីដែលបានអនុម័តដោយ IRC/MEF និងអន្តរក្រសួង។ មូលនិធិបរិស្ថាននិងត្រូវបង់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ស្ដារឡើងវិញហេតុប៉ះពាល់មិនអាចប៉ាន់ស្មានបាននិងផែនការគ្រប់គ្រងបរិស្ថានរាប់បញ្ចូលទាំងការដាំដើមឈើឡើងវិញឬកម្មវិធីការពារព្រៃឈើនិងអភិរក្សសត្វព្រៃនៅក្នុងតំបន់។ គេចព្រមព្រៀងរវាងម្ចាស់គម្រោងនិងម្ចាស់ដីនិងព្រៃសម្បទានត្រូវតែសម្រេចបានការយល់ព្រមលើផ្ទៃដីឬផ្ទៃព្រៃសម្បទានដែលនឹងត្រូវជនលិចដោយអាងស្តុបទឹកមុនទំនប់ត្រូវបានសាងសង់។ ទំនប់ត្រូវតែរៀបចំប្លង់និងសាងសង់ឲ្យធួនទ្រាំបានទៅនឹងព្រឹត្តិការណ៍រញ្ជួយដីក្នុងតំបន់។ បងសំអាតសំណល់គ្រាប់បែកនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងសាងសង់តំបន់តាំងលំនៅសារជាថ្មីនិងការដ្ឋានយកដីឬថ្មនិងត្រូវធ្វើដើម្បីជៀសវាងហានិភ័យដល់សុខភាព។ ធ្វើការជាមួយអន្តរក្រសួងនិងអាជ្ញាធរមូលដ្ឋានដើម្បីបង្កើតផែនការមួយសម្រាប់ប្រមូលយកឈើមានតម្លៃពីព្រៃដែលត្រូវលិចក្នុងអាងស្តុកសម្រាប់ប្រើក្នុងគោលបំណងផ្សេងៗមុននឹងពន្លិចទឹក។ ត្រួតពិនិត្យពីសំណឹកនិងការរងកករត្រឹមត្រូវនិងការអនុវត្តការគ្រប់គ្រងកាកសំណល់នឹងត្រូវអនុវត្តជាពិសេសក្នុងដំណាក់ការសាងសង់។ ត្រួតពិនិត្យគុណភាពនិងបរិមាណទឹកដែលនឹងត្រូវធ្វើយ៉ាងទៀងទាត់នៅខាងលើនិងខាងក្រោមទីតាំងទំនប់ហើយការខូចខាតគុណភាពទឹកត្រូវតែធ្វើការកែលម្អជាបន្ទាន់។ ការខូចខាតផ្លូវដែលបង្កដោយចរាចរណ៍របស់គម្រោងនិងត្រូវតែធ្វើការជួសជុលជាបន្ទាន់ហើយតម្លៃជួសជុលជាបន្ទុករបស់ម្ចាស់គម្រោង។ ម្ចាស់គម្រោងនិងរៀបចំបទបញ្ជាមួយសម្រាប់កម្មករគម្រោងឲ្យគោរពវប្បធម៌និងប្រពៃណីរបស់សហគមន៍ក្នុងមូលដ្ឋាន។ ម្ចាស់គម្រោងនឹងត្រូវរៀបចំសញ្ញាសម្គាល់សម្រាប់ដាក់គ្រប់ផ្លូវសញ្ញាសម្គាល់ត្រូវមានបញ្ជាក់ផងដែរពីបញ្ហាប្រើប្រាស់ផ្លូវថ្នល់ទៅតាមច្បាប់ផ្លូវទាំងអស់ដែលត្រូវគោរពតាមយ៉ាងខ្ជាប់ខ្ជួនបទបញ្ជាចរាចរណ៍ជាពិសេសការដាក់កំណត់ល្បឿន។ មណ្ឌលសុខភាពនិងត្រូវផ្ដល់ឲ្យនៅតំបន់គម្រោងសម្រាប់ពិនិត្យនិងព្យាបាលកម្មករគម្រោងនិងប្រជាជនមូលដ្ឋានដើម្បីការពារនិងព្យាបាលមិនឲ្យមានការរាតត្បាតជំងឺជាពិសេសចូលទៅដល់សហគមន៍មូលដ្ឋាន។ គ្រប់គ្រងឲ្យបានត្រឹមត្រូវរាល់សំណល់ពីការដ្ឋានសាងសង់និងសំណល់មនុស្សពីជំរំកម្មករ។ ផ្ដល់កម្មវិធីទ្រទ្រង់កសិកម្មដល់អ្នកភូមិដែលរស់នៅតាមដងទន្លេសេសាន្តនិងស្រែពកក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីដូចជា (១) ការចិញ្ចឹមសត្វ: គោក្របីមាន់ទាជ្រូកនិងសត្វពាហនៈផ្សេងទៀត។ (២) ការធ្វើប្រពន្ធវប្បកម្មលើដំណាំស្រូវបន្លែនិងដំណាំដទៃទៀត។
ថវិកាសម្រាប់ទូទាត់សងលើហេតុប៉ះពាល់បរិស្ថាននិងសង្គមសរុបមាន ៧៧,៨៦០.០៨៤.០០ ដុល្លារអាមេរិក ហើយថវិកាប៉ាន់ស្មានសរុបសម្រាប់កម្មវិធីត្រួតពិនិត្យតាមដានបរិស្ថានរបស់គម្រោងទាំងមូលមាន ១៣៥,២៤០,០០ដុល្លារអាមេរិក
២០០៩