• Georelief
  • Hillshade
  • Landsat

សញ្ញាផែនទី


ដកហូត

សម្បទាន​ដីសេដ្ឋ​កិច្ច​នេះ ត្រូវ​បាន​លុប​ចោល​ដោយ​មាន ឬ​គ្មាន​ការ​កាត់​បន្ថយ​ទំ​​ហំ​ដី​ពីមុន។

កាត់បន្ថយបន្ទាប់ពីដកហូត

ទំហំ​ដី​ស​ម្បទាន ត្រូវ​បានកាត់​បន្ថយ បន្ទាប់​ពី​មា​នការ​ដកហូត​អាជ្ញា​ប័ណ្ណ​ពីមុន​។ ឯកសារ​ស្តីពី​ការកាត់​បន្ថយ​ផ្ទៃ​ដីចេញ​ពី​សម្បទាន​ដីសេដ្ឋ​កិច្ច​ដែលមាន​ជាសាធារណៈ​ ពំុ​មាន​ភ្ជាប់ផែន​ទី​មកជា​មួយឡើយ​។ ដូច្នេះ​អូឌីស៊ី មិន​អាចប​ង្ហាញ​ផ្ទៃ​ដីដែល​ត្រូវបានកាត់​ចេញនៅ​លើផែនទី​។ សម្បទាន​ដីសេដ្ឋកិច្ច​នៅលើផែន​ទីអន្តរកម្ម បង្ហាញ​នូវទំហំ​ផ្ទៃដី​ដើម។

កាត់បន្ថយ

ទំហំដីសម្បទាន​នេះ ត្រូវបាន​​កាត់​បន្ថយ ហើយ​ពុំ​​មានការដក​ហូត​អាជ្ញាប័ណ្ណ​ពីមុន​មក​ទេ។ ឯកសារ​ស្តីពី​ការ​កាត់បន្ថយ​​ផ្ទៃដី​​ចេញ​ពី​​សម្បទាន​ដីសេដ្ឋ​​កិច្ច​ដែល​មាន​ជាសា​​ធារណៈ ពុំ​មាន​ភ្ជាប់​ផែនទី​​មកជា​​មួយ​ឡើយ។ ដូច្នេះ​​អូឌីស៊ី មិនអាច​​បង្ហាញ​ផ្ទៃ​​ដី​ដែល​ត្រូវ​​បាន​កាត់​ចេញ​​នៅលើ​ផែន​ទី​។ សម្បទាន​​ដីសេដ្ឋកិច្ច​​នៅ​លើ​ផែន​ទី​​អន្ត​រកម្ម បង្ហាញ​នូវទំហំផ្ទៃ​ដី​ដើម។

គ្មានភស្តុតាងនៃការផ្លាស់ប្តូរ

អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួល​ពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបាន​ផ្តល់អាជ្ញា​ប័ណ្ណជា​លើក​ដំបូង។

សម្បទានដីសេដ្ឋកិច្ច

សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។

License: cc-by

កំណត់សំគាល់​៖​ សំណុំ​ទិន្នន័យ​នេះ​ មាន​ទិន្នន័យ​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​កាលបរិច្ឆេទ​កិច្ចសន្យា​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០១២​។​សំណុំ​ទិន្នន័យ​នេះ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ខែវិច្ឆិកាឆ្នាំ​ ២០១៧​ ដើម្បី​រួម​បញ្ចូល​ ព័ត៌មាន​អំពី​ការ​កាត់​បន្ថយ​ទំហំ​ដី​ និង​ការ​ដកហូត​អាជ្ញាប័ណ្ណ​ ដែល​ជា​លទ្ធផល​នៃ​ការ​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ នៃ​បទបញ្ជា​ ០១​ ដែល​បាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១២​ ។​ ដោយសារ​តែ​កង្វះ​ឯកសារ​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ សំណុំ​ទិន្នន័យ​នេះ​ ពុំ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ថេរវេលា​នៃ​កិច្ចសន្យា​ ដែល​កើត​ចេញ​មក​ពី​ដំណើរការ​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០១៥​ ។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ព្យាយាម​ធ្វើ​ឱ្យ​ទិន្នន័យ​អំពី​ក្រុមហ៊ុន​ និង​ការ​វិនិយោគ​ទាំងឡាយ​ មាន​បច្ចុប្បន្នភាព​ និង​សុក្រឹត​។​ ប៉ុន្តែ​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ មានការ​ប្រែប្រួល​ជា​ញឹកញាប់​ ។​ ក្រុមហ៊ុន​មួយ​ចំនួន​ បាន​បោះបង់​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ ឬ​ទុក​ឱ្យ​ដី​ទំនេរ​ចោល​ ហើយ​សម្បទាន​ដី​សេដ្ឋកិច្ច​ខ្លះ​ទៀត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត​អាជ្ញាប័ណ្ណ​ ឬ​កាត់​បន្ថយ​ទំហំ​ដី​។​ គម្រោង​មួយ​ចំនួន​ ត្រូវ​បាន​ផ្តល់​សច្ចានុមតិ​ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​បញ្ចូល​នៅ​ទី​នេះ​ ពីព្រោះ​ អូ​ឌី​ស៊ី​ មិន​ទាន់​រកបាន​ឯកសារយោង​ដែល​គួរ​ឱ្យ​ទុកចិត្ត​នៅឡើយ​។​ យើងខ្ញុំ​សូម​សំណូមពរ​ឱ្យ​អ្នក​ប្រើប្រាស់​សំណុំ​ទិន្នន័យ​ ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ទាញ​យក​ពី​អូ​ឌី​ស៊ី​។​ សូម​ជួយ​ផ្តល់​ដំណឹង​មក​កាន់​យើងខ្ញុំ​ ប្រសិនបើ​លោក​អ្នក​មើលឃើញ​ពី​កំហុសឆ្គង​ ឬ​ការ​ភ្លេចភ្លាំង​ដោយ​ប្រការ​ណាមួយ​។​

កំណត់ចំណាំ​៖​ ឯកសារ​ស្តី​ពី​ការ​កាត់​បន្ថយ​ផ្ទៃដី​ចេញពី​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​មាន​ជា​សាធារណៈ​ ពុំ​មាន​ភ្ជាប់​ផែនទី​មក​ជាមួយ​ឡើយ​។​ ដូច្នេះ​អូ​ឌី​ស៊ី​ មិន​អាច​បង្ហាញ​ផ្ទៃដី​ដែល​ត្រូវ​បាន​កាត់​ចេញ​នៅ​លើ​ផែនទី​។​ សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​លើ​ផែនទី​អន្តរ​កម្ម​ បង្ហាញ​នូវ​ទំហំ​ផ្ទៃដី​ដើម​។​