គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៥​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០​ ថ្មី​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ គោលដៅ​ទាំងនេះ​មាន​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​ ២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​1

E_SDG goals_icons-individual-rgb-01 E_SDG goals_icons-individual-rgb-02 E_SDG goals_icons-individual-rgb-03 E_SDG goals_icons-individual-rgb-04 E_SDG goals_icons-individual-rgb-05 E_SDG goals_icons-individual-rgb-06 E_SDG goals_icons-individual-rgb-07 E_SDG goals_icons-individual-rgb-08 E_SDG goals_icons-individual-rgb-09 E_SDG goals_icons-individual-rgb-10 E_SDG goals_icons-individual-rgb-11 E_SDG goals_icons-individual-rgb-12 E_SDG goals_icons-individual-rgb-13 E_SDG goals_icons-individual-rgb-14 E_SDG goals_icons-individual-rgb-15 E_SDG goals_icons-individual-rgb-16 E_SDG goals_icons-individual-rgb-17 CSDG-18-KM

​របៀបវារៈ​នេះ​ ចងក្រង​ឡើង​សម្រាប់​ជំនួស​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ដែល​មាន​គោលដៅ​ចំនួន​៨​ ដែល​ត្រូវ​សម្រេច​បាន​នៅ​ឆ្នាំ​២០១៥​។​ គោលដៅ​ដែល​បង្កើត​ថ្មី​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រិះគន់​លើ​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​ គោលដៅ​ដែល​មាន​ពី​មុន​ត្រូវ​បាន​រិះគន់​ថា​ មាន​កង្វះខាត​ភាព​ម្ចាស់​ការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដែល​ពាក់ព័ន្ធ​ភាគច្រើន​លើ​ការ​អភិវឌ្ឍ​ពិភពលោក​ ជា​ជាង​នៅ​តាម​តំបន់​ ព្រមទាំង​មាន​ទំនោរ​លើ​តម្រូវការ​របស់​ម្ចាស់​ជំនួយ​ ជា​ជាង​ដំណើរការ​អភិវឌ្ឍ​មូលដ្ឋាន​។2

​ដំណើរ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ក្នុង​ឆ្នាំ​ ២០០៣​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ត្រូវ​បាន​ផ្តោត​ជា​ថ្មី​សម្រាប់​ការ​កំណត់​មូលដ្ឋាន​ នៅ​ពេល​ដែល​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ ត្រូវ​បាន​អនុម័ត​។​ វា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​ទៅ​នឹង​ភាព​ជាក់ស្តែង​នៅ​ក្នុង​តំបន់​ កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ និង​ដោយ​បាន​រួម​ប​ញ្ជូ​ល​នូវ​គោលដៅ​ចំនួន​ ៩​ ដើម្បី​រៀបចំ​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​។3​ យ៉ាងណាមិញ​ អ្នក​អង្កេត​ការ​ជា​ច្រើន​បាន​ជឿជាក់​ថា​ ការ​ផ្តោត​សំខាន់​នៃ​គោលដៅ​ទាំងនេះ​ នៅ​តែ​ទាមទារ​ទស្សនវិស័យ​សកល​ជា​ច្រើន​ ដែល​រាំងស្ទះ​ដល់​ការ​អនុវត្ត​មូលដ្ឋាន​នៃ​របៀបវារៈ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​

​ការ​ស្វែង​យល់​ពី​ទំនាក់ទំនង​ នៃ​គោលដៅ​អភិវឌ្ឍន៍​សហ្ស​វ​ត្យ​រ៍​នីមួយៗ​ ហើយនឹង​តម្រូវការ​នៃ​ចំណេះដឹង​ និង​ការ​យល់​ឃើញ​ដូច​គ្នា​ នៅ​កម្រិត​ប្រទេស​គឺជា​កត្តា​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​។​4 ឧទាហរណ៍​៖​

  • ​សូចនាករ​ ដែល​ផ្តោត​លើ​ការងារ​ផ្លូវការ​ មិន​បាន​រួម​បញ្ចូល​បរិមាណ​ខ្ពស់​នៃ​ស្ត្រី​ដែល​បាន​ធ្វើ​ការងារ​មិន​ផ្លូវការ​នោះ​ទេ។5
  • ​វឌ្ឍនភាព​សេដ្ឋកិច្ច​ ដោយ​ទាញ​យក​ធនធានធម្មជាតិ​ ដែល​មាន​សារៈសំខាន់​សម្រាប់​សុ​វត្ថ​ភាព​អាហារ​ គឺ​ផ្ទុយ​នឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​​ចី​រភាព។6
  • ​ប្រជាជន​ភាគច្រើន​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ មាន​កម្រិតជីវភាព​ លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​មាន​ភាព​ងាយ​រង​គ្រោះ​ នឹង​សេដ្ឋកិច្ច​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​អាច​នឹង​ប៉ះពាល់​ដល់ចំណុច​ដៅ​មួយ​ចំនួន​​។7

​របៀបវារៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ឆ្នាំ​ ២០៣០​ ត្រូវ​បាន​ផ្សព្វផ្សាយ​ ខណៈ​ដែល​មានការ​ចូលរួម​ និង​សមភាព​កាន់តែ​ច្រើន​។​ ដូច្នេះ​ហើយ​ កិច្ចការ​សម្របសម្រួល​នៃ​ការ​ធ្វើ​ផែនការ​ និង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាមួយនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​នានា​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​ ត្រូវ​បាន​កំណត់​ជា​អាទិភាព​។​

រាជ​ធានី​ភ្នំពេញ​​ ​ជា​​ទីក្រុង​ស្ថិត​នៅ​ទី​ប្រសព្វ​នៃ​​ទន្លេ​សាប​ នឹង​ទន្លេ​មេគង្គ​ (ផ្នែក​ខាង​ឆ្វេង​)​ មាន​ប្រជា​ជន​រស់​នៅ​ប្រមាណ​ ​២​ លាន​នាក់​។​ ​ទី​​ក្រុង​នេះ​បាន​ក្លាយ​ជា​​រាជ​ធានី​នៃ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ១៤៣២​។​​ រូបភាព ដោយ​ Ashley,​ថតនៅ​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​​ ឆ្នាំ​ ២០១៥​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-NC-ND 2.0.

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​បាន​ចាប់ផ្តើម​ជាមួយនឹង​សិក្ខាសាលា​ជា​ច្រើន​លើក​ច្រើន​សារ​​ដែល​បាន​ប្រារព្ធ​ឡើង​ដោយ​ក្រសួងផែនការ​ មុន​ពេល​នៃ​ការ​បំពេញ​របៀបវារៈ​សហស្ស​វត្សរ៍រួចរាល់​។​ អ្នកចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ទាំងនេះ​ រួម​មាន​អ្នកតំណាង​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ដែល​ជា​អ្នក​ពិនិត្យ​លើចំណុច​ដៅ​ និង​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នីមួយៗ​ ក្នុង​ការ​បញ្ជ្រាប​គោលដៅ​ទាំង​នោះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជូនដំណឹង​ពួក​គេ​ពី​ការងារ​របស់​ក្រុមការងារ​បច្ចេកទេស​។8​ ក្រុម​ទាំងនេះ​ត្រូវ​អភិវឌ្ឍ​ផែនការ​ជាក់លាក់​ជា​ច្រើន​ទៅ​តាម​មុខងារ​ផ្សេងៗ​ នៃ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​

​ការ​ពិចារណា​ពី​ទំហំ​នៃ​បញ្ហា​គ្របដណ្តប់​ដោយចំណុច​ដៅ​នានា​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ វា​គឺ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​គិតគូរ​ ថា​តើ​របៀបវារៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នានា​របស់​របៀបវារៈ​សហ្ស​វ​ត្យ​រ៍​បាន​យ៉ាងដូចម្តេច​។​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​ធ្វើការ​គ្រោង​យុទ្ធសាស្ត្រ​ថ្មីៗ​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ​ទេ​ រហូត​ទាល់តែ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​ ២០១៩-២០២៣​ ត្រូវ​បាន​បង្កើត​។​ ដូច្នេះ​ហើយ​ ការ​សិក្សា​ពី​ការ​តម្រែតម្រង់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ផែនការ​ និង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ ជាដើម​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កំណត់​នូវ​ភាព​ខ្វះចន្លោះ​នានា​ ដែល​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ​មិន​បាន​សង្គតិភាព​ទៅ​នឹង​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​9

ចំណុចដៅ​ទាំង​ ១៦៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៖

  • ​ចំណុច​ដៅ​ចំនួន​ ៤៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ចំនួន​ ១៦​ ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អាច​ជា​មធ្យោបាយ​នៃ​ការ​អនុវត្ត​។​ ចំណុច​ដៅ​ទាំងនេះ​សំដៅ​រក​ការ​ផ្តល់​ហិរញ្ញប្បទាន​នៃ​គោលដៅ​អនាគត​ និង​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្រៅពី​គោលនយោបាយ​ដែល​មាន​នោះ​ទេ​។​
  • គោលដៅ​ចំនួន​៤​ ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​អាច​អនុវត្តន៍​បាន​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះថា​គោលដៅ​ទាំងនេះ​សំដៅលើ​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ជា​អន្តរជាតិ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ទៅ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។
  • ​ចំនែកចំណុច​ដៅ​ ១៣​ ទៀត​នៃ​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៧​ -​ ភាព​ជា​ដៃគូ​ ដើម្បី​សម្រេច​គោលដៅ​”​ ទាមទារ​ព័ត៌មាន​ច្រើន​អំពី​គោលនយោបាយ​ និង​ស្ថាប័ន​ខាងក្រៅ​។​

ចំណុចដៅ​ទាំង​ ១៦៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៖

  • ចំណុច​ដៅ​ចំនួន​ ៤៣​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ចំនួន​ ១៦​ ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អាច​ជា​មធ្យោបាយ​នៃ​ការ​អនុវត្ត​។​ ចំណុច​ដៅ​ទាំងនេះ​សំដៅ​រក​ការ​ផ្តល់​ហិរញ្ញប្បទាន​នៃ​គោលដៅ​អនាគត​ និង​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្រៅពី​គោលនយោបាយ​ដែល​មាន​នោះ​ទេ​។​
  • ​ ​គោលដៅ​ចំនួន​៤​ ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​អាច​អនុវត្តន៍​បាន​ សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះថា​គោលដៅ​ទាំងនេះ​សំដៅលើ​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ជា​អន្តរជាតិ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ទៅ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​
  • ​ចំនែកចំណុច​ដៅ​ ១៣​ ទៀត​នៃ​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៧​ -​ ភាព​ជា​ដៃគូ​ ដើម្បី​សម្រេច​គោលដៅ​”​ ទាមទារ​ព័ត៌មាន​ច្រើន​អំពី​គោលនយោបាយ​ និង​ស្ថាប័ន​ខាងក្រៅ​។​

ចំណុច​ដៅ​ដែល​នៅ​សល់​ចំនួន​ ១០៩​ទៀត​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៖

  • ​រហូត​ទៅ​ដល់​ ៨៥​នៃចំណុចដៅ​ (៧៨%)​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​​ជាតិ​។​
  • ​ចំណុច​ដៅ​ចំនួន​ ១៧​ កំពុង​ត្រូវ​បាន​លើក​ឡើង​ដោយ​ផ្នែកៗ​តែ​ប៉ុណ្ណោះ​។​
  • ចំណុច​ដៅ​ចំនួន​ ៧​ ទៀត​មិន​ត្រូវ​បាន​លើក​ឡើង​នោះ​ទេ​។​

​ភាព​ខ្វះចន្លោះ​ដែល​កំពុង​មាននៅ​ក្នុង​គោលនយោបាយ​បណ្តាល​មក​ពី​ហេតុផល​មួយ​ចំនួន​ រួម​មាន​៖

  • ​ចំណុចដៅ​របស់​រដ្ឋាភិបាល​ដែល​មាន​ស្រាប់​ មិន​ទាន់​មាន​មហិច្ឆតា​គ្រប់គ្រាន់​នៅឡើយ​។
  • ​មិន​មាន​សកម្មភាព​គោលនយោបាយ​គ្រប់គ្រាន់​ ដើម្បី​ពន្យល់​ពី​របៀប​ដើម្បី​សម្រេច​បាន​នូវ​គោលនយោបាយ​ទាំងនោះ​។
  • ​មិន​មានការ​លើក​ឡើង​នូវ​តម្រូវការ​នានា​នៃ​ក្រុម​ជន​ងាយ​រង​គ្រោះ​ មាន​ដូច​ជា​ ស្ត្រី​ កុមារ​ ពលរដ្ឋ​រស់នៅ​ជាមួយនឹង​ពិការ​ភាព​ ឬ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ ដែល​មាននៅ​ក្នុង​កិច្ចប្រជុំ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ​ទេ​។​

​បញ្ហា​ចម្បង​នានា​នៃ​កង្វះខាត​ការ​យកចិត្តទុកដាក់​រួម​មាន​ វិសមភាព​យេ​ន​ឌ័​រ​ ការ​បែងចែក​ដោយ​សមធម៌​នូវ​រាល់​ផលប្រយោជន៍​បាន​មក​ពី​ធនធានធម្មជាតិ​ទៅ​ដល់​ក្រុម​ជន​ងាយ​រង​គ្រោះ​ ការ​ប្រឈម​នានា​នៃ​ប្រជាជន​រស់នៅ​ទីក្រុង​ និង​ការ​ដាក់​បញ្ចូល​នូវ​ក្រុម​ងាយ​រង​គ្រោះ​នានា​នៅ​ក្នុង​ដំណើរការ​សម្រេចចិត្ត​។​

​កង្វះ​ចន្លោះ​នៃ​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ​រួម​មាន​ បញ្ហា​អន្តរ​វិស័យ​ ឬ​ឆ្លងកាត់​វិស័យ​ជា​ច្រើន​។​ នេះ​មាន​ន័យ​ថា​ ខណៈ​ដែល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មានការ​ផ្គូរ​ផ្គង​កាន់តែ​ច្រើន​ជាមួយ​ផែនការ​ និង​គោលនយោ​បាយ​​របស់​រដ្ឋាភិបាល​ជាង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ដែល​ធានា​ថា​ ផែនការ​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​រួម​គ្នា​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ​នឹង​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​។​

​កង្វះ​ចន្លោះ​នៃ​ការ​ធ្វើ​ផែនការ​ និង​គោលនយោបាយ​ទាំងនេះ​ បាន​ក្លាយជា​ចំណុច​ផ្តោត​សំខាន់​សម្រាប់​ការ​បង្កើត​ចំណុចដៅ​នានា​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​នឹង​ចំណុចខ្វះខាត​ដែល​មិន​ទាន់​បាន​បំពេញ​ខណៈ​ពេល​កំពុង​អនុវត្ត​គោលដៅ​អភិវឌ្ឍ​សហ្ស​វ​ត្យ​រ៍​។​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គឺជា​ចំណុច​ផ្តោត​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ចំណុច​ដៅ​របស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ខ្វះខាត​ដែល​បាន​រក​ឃើញ​នៅ​ពេល​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​

​ធនធាន​នានា​ដែល​ត្រូវការ​មាន​រួម​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​មិនមែន​ហិរញ្ញប្បទាន​ រួម​ទាំង​អភិបាលកិច្ច​ជាតិ​ និង​សកល​។10​ ប្រទេស​កម្ពុជា​នឹង​ត្រូវការ​ប្រើប្រាស់​ប្រភេទ​ធនធាន​ទាំងនេះ​នៅ​គ្រប់​កម្រិត​នីមួយៗ​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ទាំងនោះ​។​

​មធ្យោបាយ​នៃ​ការ​អនុវត្ត​ជាស​កល​

​នៅ​ឆ្នាំ​២០១៧​ កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន​ ១,៣៥​ លាន​ សម្រាប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ដែល​ច្រើន​ជាង​ឆ្នាំ​២០១៦​។​ យ៉ាងណា​ក៏​ដោយ​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ត្រូវ​បាន​សន្និដ្ឋាន​ថា​នឹង​ធ្លាក់​ចុះ​ ពី​ឆ្នាំ​២០១៤​ ទៅ​ឆ្នាំ​២០១៨​ ដោយ​មាន​កំណើន​ផ្នែក​កម្ចី​ និង​ការ​ធ្លាក់​ចុះ​ជំនួយ​។11​ កម្ពុជា​ បាន​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ នៅ​ឆ្នាំ​២០១៦​ ហើយ​អាច​នឹង​ចាក​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ក្នុង​រយៈពេល​តែ​១​ទស្សវត្សរ៍​។​ ស្ថានភាព​ជំនួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ តាម​រយៈ​ធនាគារ​ពហុភាគី​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​មាន​ភាព​អនុគ្រោះ​ គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ឥទ្ធិពល​ទាំងនេះ​ភាគច្រើន​គឺ​ពី​ប្រទេស​ចិន​ ដែល​ក្លាយជា​ប្រភព​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​ ចំបង​។​12

​ស្ថាប័ន​ដែល​ផ្តល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​អេ​ហ្វ​ ឌី​ អាយ​)​ កាន់តែ​ដើរតួរ​សំខាន់​ជាង​មុន​។​ វា​កើតឡើង​តាម​រយៈ​យន្តការ​ដូច​ជា​ មូលនិធិ​បៃតង​សម្រាប់​បម្រែបម្រួល​អាកាសធាតុ​ ដឹកនាំ​ដោយ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ (UNFCCC)​ ព្រមទាំង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ (AIIB)​។​ យន្តការ​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អាច​ឱ្យ​ការ​វិនិយោគ​វិស័យ​ឯកជន​ អាច​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋ​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កិច្ច​ផ្តួចផ្តើម​និរន្តរភាព​។​13

​ការ​លេចឡើង​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដឹកនាំ​ដោយ​ប្រទេស​ចិន​ (AIIB)​ មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​របៀប ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ​តាម​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ គោលបំណង​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ គឺ​ធ្វើការ​បំពេញ​ មិនមែន​ជា​ការ​ប្រកួតប្រជែង​ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុ​ពហុភាគី​។​ យ៉ាងណា​ក៏​ដោយ​របៀបវារៈ​ របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB)​ ផ្តោត​លើ​ពាណិជ្ជកម្ម​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ជាង​វិធីសាស្ត្រ​ដែល​ដឹកនាំ​ដោយ​ម្ចាស់​ជំនួយ​ដែល​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ​។​ ការ​ផ្តោត​ការ​យកចិត្តទុកដាក់​នេះ​ គឺ​ផ្អែក​លើ​គោលការណ៍​ចំនួន​ប្រាំ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ស​ឆ្នាំ​ ២០១៤​ ស្តី​ពី​ជំនួយ​បរទេស​របស់​ចិន​។​ គោលការណ៍​ខ្លះ​មាន​ភាពចម្រូងចម្រាស ដែល​រួម​មាន​ មិន​ជ្រៀតជ្រែក​កិច្ចការ​អធិបតេយ្យភាព​ មិន​មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​ ជា​ពិសេស​ទាក់ទង​នឹង​អភិបាលកិច្ច​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលនយោបាយ​ “​ចិន​តែ​មួយ​”​ ដោយ​គោរព​ទំនាក់ទំនង​ជាមួយ​ប្រទេស​តៃវ៉ាន់​។​14

​មធ្យោបាយ​នៃ​ការ​អនុវត្ត​កម្រិត​ថ្នាក់​ជាតិ​

​ខណៈ​ដែល​ជា​ប្រទេស​ដែល​មាន​ទំហំ​តូច​ មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្រិត​ថ្នាក់​ជាតិ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ពឹងផ្អែក​ស្រប​ទៅ​នឹង​កំណើន​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​នេះ​។​ ប្រទេស​កម្ពុជា​បាននិង​កំពុង​បង្កើន​មូលនិធិ​ផ្ទាល់ខ្លួន​សម្រាប់​ការ​អភិវឌ្ឍ​ តាម​រយៈ​ចំណូល​ដែល​បាន​មក​ពី​ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​របស់​រដ្ឋាភិបាល​។​ ឧ​ទារ​ហណ៍​ ចំណូល​រដ្ឋាភិបាល​ជា​សរុប​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ មាន​ចំនួន​ ៣.៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ឬ​ ១៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​15 ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ជា​ភាគរយ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ បាន​កើនឡើង​ពី​ ១០​ ភាគរយ​ មក​ ១៥​ ភាគរយ​ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​ ២០១៦​នេះ​។​16 ភាពល្អ​ប្រសើរ​ទាំងនេះ​ត្រូវ​បាន​នាំ​មក​ដោយ​យុទ្ធសាស្ត្រ​គៀងគរ​ធនធាន​ឆ្នាំ​ ២០១៤-២០១៨​ របស់​រដ្ឋាភិបាល​។​ គោលបំណង​នៃ​យុទ្ធសាស្ត្រ​នេះ​ គឺ​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋបាល​ផ្នែក​ពន្ធដារ​បាន​ប្រសើរ​ឡើង​ តាម​រយៈ​ការ​កែ​លម្អ​តាម​ការ​អនុលោម​នៃ​ច្បាប់​ ជាមួយនឹង​បទបញ្ញត្តិ​ដែល​មាន​ស្រាប់​ ដោយ​គ្មាន​ការ​ព​ង្រឹ​ក​បន្ថែម​នូវ​ទំហំ​នៃ​ការ​ប្រមូល​ពន្ធ​ ឬ​អត្រា​នៃ​ពន្ធ​នោះ​ឡើយ​។​17

​ភាព​ជា​ដៃគូ​នៃ​វិស័យ​សារ​ធារ​ណៈ​ និង​ឯកជន​ ក៏​ជា​យុទ្ធសាស្ត្រ​ផ្សេង​មួយទៀត​ ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រហាក់ប្រហែល​គ្នា​ ដោយ​ប្រទេស​កម្ពុជា​ ដើម្បី​ឈាន​ដល់​ការ​ប្រើប្រាស់​ធនធាន​សម្រាប់​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ ការ​ប៉ាន់​ប្រមាណ​តាម​បែប​អភិរក្សនិយម​មួយ​បាន​លើក​ឡើង​ថា​ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទំហំ​ ១២​ ទៅ​ ១៦​ លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក​ នឹង​ត្រូវ​បាន​ស្នើ​សុំ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ដំណើរការ​នគរូបនីយកម្ម​ និង​ឧស្សាហូបនីយកម្ម​នៅ​ក្នុង​រយៈពេល​ ២០១៣-២០២២​។​18

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គោលនយោបាយ​ស្តី​ពី​ ភាព​ជា​ដៃគូ​នៃ​វិស័យ​ឯកជន​ និង​សាធារណៈ​ ដើម្បី​សម្រួល​ដល់​បរិយាកាស​ពាណិជ្ជកម្ម​ដែល​បាន​កែ​លម្អ​ ដល់​ភាព​ជា​ដៃគូ​នេះ​ ធ្វើការ​អភិវឌ្ឍ​ និង​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុង​បន្ត​ទាំងឡាយ​រួម​មាន​ អំពើ​ពុក​រលួយ​ ភាព​មិន​ច្បាស់លាស់​នៃ​បទបញ្ញត្តិ​ អ​ស្ថេ​រ​ភាព​នយោបាយ​ កង្វះខាត​នៃ​ការ​ទទួល​បាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ និង​តម្លៃ​សមរម្យ​ រួម​ទាំង​បញ្ហា​ផ្សេងៗ​ ដែល​ជា​ឧបសគ្គ​ដល់​ការ​វិនិយោគ​នៃ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​។​19 រដ្ឋាភិបាល​ កំពុង​រៀបចំ​សៀវភៅ​ណែនាំ​អំពី​លទ្ធកម្ម​របស់​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​ និង​សារ​ធារ​ណៈ​ ដែល​ពេល​នេះ​សៀវភៅ​នេះ​នៅ​ជា​ឯកសារ​ព្រាង​នៅឡើយ​។20​ សៀវភៅ​ណែនាំ​នេះ​នឹង​ផ្តល់​ព័ត៌មាន​អំពី​យន្តការ​នានា​ដែល​វិស័យ​ឯកជន​អាច​ប្រើប្រាស់​ដើម្បី​ជម្រុញ​ការ​ផ្តល់​សេវា​ហេ​ដ្ឋា​សម្ព័ន្ធ​ ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ជា​ការ​ឆ្លើយ​តប​ប្រសើរ​ទៅ​កាន់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា

​ក្រុមការងារ​បច្ចេកទេស​ គឺជា​គន្លឹះ​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ស​ម្រ​ច​ចិត្ត​អំពី​វិធី​ក្ន​ង​ការ​បន្ត​បញ្ចូល​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទៅ​ក្នុង​ដំណើរការ​ និង​យុទ្ធសាស្ដ្រ​ផែនការ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ ខណៈ​ដែល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បាន​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​លើ​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​ទាំងនេះ​ មិនមែន​រាល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំងអស់​ នឹង​អាច​ត្រូវ​បាន​អនុវត្តន៍​ស្មើៗ​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​។21​ ការ​តាមដាន​វឌ្ឍនភាព​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ គឺ​តម្រូវ​ឱ្យ​មានការ​យល់​ដឹង​អំពី​មូលហេតុ​នៃ​ការ​មិន​មាន​វឌ្ឍនភាព​ដែល​មាន​ភាព​រាំងស្ទះ​ និង​ការ​ផ្សារ​ភ្ជាប់​សក្តានុពល​ និង​ការ​ផ្លាស់​ប្តូរ​ដែល​អាច​ធ្វើ​ឱ្យ​ឆ្លង​ផុត​នូវ​ដែន​កំណត់​ទាំងនេះ​។​22

​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS)​ នឹង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​សម្រាប់​ការ​ត្រួតពិនិត្យ​ដែល​មានការ​ចូលរួម​ និង​រួម​បញ្ចូល​គ្នា​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​ ២៨​ ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ និង​ស្ថាប័ន​ផ្សេងៗ​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​។​ ការ​សម្របសម្រួល​នៃ​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ទិន្នន័យ​នេះ​ គឺ​ផ្អែក​លើ​មុខងារ​របស់​ក្រុមការងារ​បច្ចេកទេស​ ១៩​ក្រុម​ខុសៗ​គ្នា​ ដើម្បី​សម្របសម្រួល​ដំណើរការ​រៀបចំ​ផែនការ​ និង​គោលនយោបាយ​ក្នុង​ការ​ឆ្លើយ​តប​។​ វា​មាន​សារៈសំខាន់​សម្រាប់​ការ​ធ្វើ​ឱ្យ​ដំណើរការ​ផែនការ​នៅ​ថ្នាក់​តំបន់​មាន​ភាព​ស្របគ្នា​ជាមួយ​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ថ្នាក់​ជាតិ​ ដែល​ទទួល​ឥទ្ធិពល​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​​ចី​រភាព​ក្នុង​ឆ្នាំ​ ២០៣០​។23

​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ទិន្នន័យ​ត្រួតពិនិត្យ​ដែល​មានគុណ​ភាព​ខ្ពស់​ក្នុង​ទម្រង់​ដែល​អាច​ចូល​ទៅ​បាន​ដល់​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​គឺ​មាន​សារៈសំខាន់​។​ ដោយសារ​តែ​ការ​ពឹងផ្អែក​ទៅ​វិញ​ទៅ​មករ​វាង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​១៧​ វា​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការ​ឃ្លាំមើល​ជាក់លាក់​នៃ​គោលដៅ​នីមួយៗ​។​ វា​ក៏​សំខាន់​ផង​ដែរ​ ដែល​ព័ត៌មាន​នេះ​មាន​ភាព​ងាយស្រួល​យល់​សម្រាប់​ប្រជាជន​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​កែ​លម្អ​គណនេយ្យ​ភាព​របស់​ក្រសួង​រដ្ឋ​។24

ឯកសារយោង

  1. 1. អង្គការ​សហប្រជាជាតិ ឆ្នាំ ២០១៥។ “ផ្លា​ស់ប្តូរពិភព​លោក​របស់​យើង៖ របៀបវារៈ ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយ​ចីរភាព“។ ចូលអាន​ខែមីនា ឆ្នាំ​២០១៨។
  2. 2. ក្រុម​ការងារប្រព័ន្ធរបស់​អង្គការ​សហប្រជាជាតិ ឆ្នាំ ២០១៣។ “របាយ​ការណ៍​រំលឹក​ពី​​ការ​ចូលរួម​នៃ​របៀប​វារៈនៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ដើម្បី​ជម្រុញ​ការ​អភិវឌ្ឍ៖ បទពិសោធន៍ក្រោយពី​ការ​ចងក្រង​របៀប​វារៈ​ អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៥”។ ចូលអាន​ខែ​មីនា ឆ្នាំ ​២០១៨។
  3. 3. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ២០១៤។ “របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៣៖ ការសម្រេច​គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា”។ ចូលអាន​ថ្ងៃ​ខែ​មីនា ឆ្នាំ​២០១៨។
  4. 4. អ៊ូ សីុវហួច និង ឈាត ស៊្រាង ឆ្នាំ ២០១៥។ “ការ​វិភាគ​អំពី​ ការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព​ បញ្ហា​ប្រឈម​ ឱកាស​ និង​ហិរញ្ញប្បទាន​”។ ចូលអានខែមីនា ឆ្នាំ២០១៨។
  5. 5. កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ ឆ្នាំ ២០១៣។ “កម្ពុជា៖​ របាយការណ៍​ក្របខ័ណ្ឌបង្កើនល្បឿន​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ – លើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី​”។​ ចូលអាន​ ខែមីនា ឆ្នាំ​២០១៨។
  6. 6. Navarro, N. ឆ្នាំ​២០១៦។ “ដល់​ពេល​ដែល​ត្រូវ​ឆ្ពោះទៅកាន់និរន្តរភាព​បរិស្ថាន”។ ចូលអាន​ខែ​មីនា ឆ្នាំ​២០១៨។
  7. 7. Navarro, N. ​ឆ្នាំ​ ២០១៦។ “ការ​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ ចូលអាន ​ខែមីនា ឆ្នាំ​២០១៨។
  8. 8. យូអេនអេហ្វភីអេ-កម្ពុជា ឆ្នាំ ២០១៦។ “យូអេនអេហ្វភីអេ-មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​បង្កើន​ការ​ធ្វើ​មូលដ្ឋានីយកម្ម​នៃគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាពនៅក្នុងប្រទេសកម្ពុជា“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  9. 9. យូអឹនឌីភី ឆ្នាំ២០១៦។ “ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នាឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា“​។ ចូលអានខែមីនា ឆ្នាំ២០១៨។
  10. 10. Bhattacharya, D. and M. Ashfar Ali ឆ្នាំ ២០១៤។ “គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព-តើអ្វីទៅជា “មធ្យោបាយអនុវត្តន៍”“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  11. 11. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ ​២០១៨។​ “របាយការណ៍​ស្តីពីប្រសិទ្ធិភាព​កិច្ចសហ​ប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  12. 12. ដូចឯកសារយោងខាងលើ
  13. 13. Renwick, N. ឆ្នាំ ២០១៦។ “ប្រទេសចិនជាតួអង្គអភិវឌ្ឍន៍នៅ​អាស៊ីអាគ្នេយ៍“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  14. 14. ដូចឯកសារយោង​ខាងលើ។
  15. 15. Courtnadge, P. ឆ្នាំ ២០១៧។ “តើនរណានឹងផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍនៅ​កម្ពុជា?“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  16. 16. ធនាគារពិភពលោក ឆ្នាំ ២០១៦។ “សូចនាករអភិវឌ្ឍន៍ពិភពលោក“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  17. 17. ធនាគារពិភពលោក ឆ្នាំ២០១៥។ “រក្សាកំណើនខ្ពស់: បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  18. 18. ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១២។ “ការវាយតម្លៃភាពជាដៃគូនៃវិស័យឯកជន និងសាធារណៈ​នៅកម្ពុជា៖ ឧបសគ្គ និងឱកាស“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  19. 19. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ ​២០១៦។ “ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  20. 20. ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៦។ “ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP)៖ សៀវភៅលទ្ធកម្ម“។ ចូលអានខែមីនា ឆ្នាំ២០១៨។
  21. 21. កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្នាំ២០១៦។ “ការធ្វើមូលដ្ឋានីយកម្មរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ វិធីសាស្ត្រ “ការបញ្ជ្រាប ការពន្លឿន និងការគាំទ្រគោលនយោបាយ” នៅក្នុងប្រទេសកម្ពុជា“។ ចូលអានខែ​មីនា ឆ្នាំ​២០១៨។
  22. 22. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ ​២០១៤។ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨“។ ចូលអានខែ​មីនា ឆ្នាំ​២០១៨។
  23. 23. Hang, L. ២០១៥។ “ការអនុវត្តថ្នាក់ជាតិលើការអង្កេតគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព“។ ចូលអានខែ​មីនា ឆ្នាំ​២០១៨។
  24. 24. Zhou, X. and M. Moinuddin ឆ្នាំ ២០១៦។ “សូចនាករ និងការវិភាគគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព៖ ពីទស្សនៈជាប្រព័ន្ធ“។ ចូលអានខែ​មីនា ឆ្នាំ​២០១៨។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

k2fu9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!