អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
ទ្រី ប៊ុនហេង,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE)
អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ, កក្កដា-តុលា ២០២៤
ប៊ុនហេងគឺជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យាឆ្នាំទីបី។ បច្ចុប្បន្នកំពុងធ្វើកម្មសិក្សាផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍគេហទំព័រ នៅ អូឌីស៊ី។ ប៊ុនហេងមានឆន្ទៈក្នុងការបង្កើនចំណេះដឹងរបស់គាត់ក្នុងការរចនា UX/UI ការអភិវឌ្ឍន៍គេហទំព័រ និងស្វែងរកអ្វីថ្មីៗក្នុងវិស័យបច្ចេកវិទ្យា។ កម្មសិក្សារបស់គាត់នៅអូឌីស៊ី ដើម្បីទទួលបានការយល់ដឹងដ៏មានតម្លៃ និងបទពិសោធន៍ជាក់ស្តែង ។
នូ សីហា,
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
អ្នកហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងGIS, កក្កដា-តុលា ២០២៤
សីហា មកពីខេត្តកណ្តាល។ បច្ចុប្បន្នគាត់ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងជាអ្នកហាត់ការនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។
ជាងនេះទៅទៀត លោកចង់បង្កើនចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពី GIS ខណៈពេលដែលជាផ្នែកមួយនៃកម្មសិក្សានេះ ហើយគោលដៅអនាគតរបស់គាត់គឺចង់ក្លាយជាអ្នកជំនាញ GIS ដូច្នេះគាត់អាចជាផ្នែកមួយនៃធនធានមនុស្សរបស់កម្ពុជា។ លោកបានចូលរួមក្នុងការប្រមូលទិន្នន័យ ការបញ្ចូលទិន្នន័យ និងការធ្វើផែនទី ហើយបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយជាមួយក្រុមការងារអូឌីស៊ី ដើម្បីបើកទូលាយទិន្នន័យបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ឆេង ហុងឆាយ,
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
អ្នកហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងGIS, កក្កដា-តុលា ២០២៤
ហុងឆាយគឺជានិស្សិតឆ្នាំទី៤ នៅមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។ បច្ចុប្បន្ននេះ គាត់គឺជាអ្នកស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ។ គាត់ចង់ក្លាយជាអ្នកឯកទេស GIS; នេះហើយជាមូលហេតុដែលគាត់បានមកធ្វើការជាមួយអូឌីស៊ី និងស្រាវជ្រាវទិន្នន័យ និង GIS ដើម្បីឈានទៅដល់អាជីពនាពេលអនាគតរបស់គាត់។
Swe Zin Myint Mo,
សាកលវិទ្យាល័យ Czech of Life Sciences Prague (CZU)
អ្នកហាត់ការស្រាវជ្រាវ, កក្កដា-សីហា ២០២៤
Swe Zin Myint Mo ជានិស្សិតឆ្នាំទី២ ដែលនាងកំពុងសិក្សាផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ICARD) នៅសាកលវិទ្យាល័យ Czech of Life Sciences ក្នុងទីក្រុងប្រាក។ នាងចាប់អារម្មណ៍ខ្លាំងក្នុងវិស័យកសិកម្ម ចីរភាពនៃបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នាងបានចូលហាត់ការនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នៅខែកក្កដា ក្នុងនាមជាអ្នកហាត់ការស្រាវជ្រាវ។ ក្នុងតួនាទីនេះ នាងនឹងអនុវត្តដោយយកចិត្តទុកដាក់ និងជំនាញរបស់នាងចំពោះផ្នែកដែលស្របគ្នាជាមួយនឹងចំណាប់អារម្មណ៍ទៅលើការសិក្សារបស់នាង។ នាងជឿជាក់ថាបទពិសោធន៍របស់នាងជាមួយអូឌីស៊ី ជាឪកាសដ៏ល្អមួយដែលអាចពង្រីកចំណេះដឹងនិងបង្កើនបណ្តាញវិជ្ជាជីវៈរបស់នាង។
សុភ័ស ពិសី, ,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់ផ្នែកទំនាក់ទំនង និងភាពជាដៃគូ, កក្កដា-តុលា ២០២៤
ពិសីជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) កំពុងសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ ពិសីមានចំណាប់អារម្មណ៍ក្នុងផ្នែកទំនាក់ទំនង និងសារៈសំខាន់ក្នុងការទំនាក់ទំនងក្នុងវិស័យបច្ចេកវិទ្យា។ ពិសីរីករាយក្នុងការចូលរួមជាមួយ អូឌីស៊ី ក្នុងនាមជាអ្នកហាត់ការផ្នែកទំនាក់ទំនង និងភាពជាដៃគូ ដែលគាត់មានគោលបំណងរៀន និងទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងយុទ្ធសាស្ត្រទំនាក់ទំនង ការធ្វើផែនការប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារឌីជីថល។ ក្នុងឱកាសនេះនឹងជួយគាត់ឱ្យអភិវឌ្ឍជំនាញចាំបាច់ដើម្បីភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។
ភី លីនណា,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់កាផ្នែកស្រាវជ្រាវ និង បណ្ណាធិការ, កក្កដា-កញ្ញា ២០២៤
លីនណាជានិស្សិតឆ្នាំទី៣ សិក្សាជំនាញវិទ្យាសាស្ត្របរិស្ថាន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លីនណាបានចូលហាត់ការនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នៅខែកក្កដា ដែលជាការងារដំបូង នៅក្នុងផ្នែក ស្រាវជ្រាវ និង បណ្ណាធិការ។ លីនណាមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការសិក្សាទៅលើការប្រែប្រួលអាកាសធាតុ ហើយគាត់រំពឹងថានឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ ពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួនសម្រាប់ការសិក្សានៅឆ្នាំ៤នៅក្នុងសាកលនិងសម្រាប់ពេលអនាគតតាមរយ:កាហាត់ការជាមួយក្រុមការងារអូឌីស៊ី។
វណ្ណ ច័ន្ទនីសា ,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច (RULE)
អ្នកហាត់ការភាពជាដៃគូ និងកម្មសិក្សាការទំនាក់ទំនង, កក្កដា-ធ្នូ ២០២៤
នីសា ជានិស្សិតឆ្នាំទី៤ ជំនាញច្បាប់ខ្មែរ-បារាំង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នាងចាប់អារម្មណ៍ចង់ស្វែងរកការងារក្រៅវិស័យរបស់នាង ដែលជាមូលហេតុដែលបច្ចុប្បន្ននាងបានចូលរួមជាមួយអូឌីស៊ី ក្នុងនាមជាអ្នកហាត់ការក្រោមក្រុមទំនាក់ទំនង និងភាពជាដៃគូ ដើម្បីស្វែងយល់ពីវិស័យដែលនាងចាប់អារម្មណ៍សម្រាប់អាជីពនាពេលអនាគតរបស់នាង ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤។
ក្នុងអំឡុងពេលកម្មសិក្សារបស់នាងជាមួយអូឌីស៊ី នីសារំពឹងថានឹងរៀនអំពី គោលនយោបាយទំនាក់ទំនង ផលប៉ះពាល់សង្គម ទីផ្សារឌីជីថល ការធ្វើផែនការ និងការផលិតប្រព័ន្ធផ្សព្វផ្សាយ។
ជិន ស៊ីវមុយ,
វិទ្យាស្ថានសិក្សាអន្ដរជាតិ និង គោលនយោបាយសាធារណៈ និងសាកលវិទ្យាល័យកម្ពុជា
អ្នកហាត់ការផ្នែកស្រាវជ្រាវ និង បណ្ណាធិការ, កក្កដា-ធ្នូ ២០២៤
ស៊ីវមុយ ជាអ្នកហាត់ការផ្នែកស្រាវជ្រាវ និង បណ្ណាធិការ នៅឯអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ បច្ចុប្បន្ន ស៊ីវមុយគឺជានិស្សិតឆ្នាំទី៤ សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ (IR) និង ពាណិជ្ជកម្មអន្ដរជាតិ (IB) នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងសាកលវិទ្យាល័យកម្ពុជា (UC)។ ស៊ីវមុយចាប់អារម្មណ៍ចង់សិក្សាស្រាវជ្រាវអំពី ជំនួយនិងការអភិវឌ្ឍ។ ស៊ីវមុយជឿជាក់ថា ការងារនៅអូឌីស៊ី នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីទទួលបានចំណេះដឹងនិង ជំនាញថ្មីៗ ក៏ដូចជាទទួលបានបទពិសោធន៍ដ៏មានតម្លៃពីក្រុមការងារអូឌីស៊ី ។
ហុងថុល្លី ហូនី,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
អ្នកហាត់ការលើផ្នែកទំនាក់ទំនង, កក្កដា-កញ្ញា ២០២៤
ហូនីជានិស្សិតឆ្នាំទី៣ សិក្សាជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងនៅដេប៉ាតឺម៉ង់បារាំងផ្នែកសេដ្ឋកិច្ ចនិងគ្រប់គ្រងនៃសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលនាងរំពឹងថានឹងបញ្ចប់បរិញ្ញាបត្រនៅឆ្នាំ២០២៥។ នាងបានចូលរួមជាមួយអូឌីសុី ក្នុងនាមជាអ្នកហាត់ការក្រោមក្រោមផ្នែកក្រុមការងារភាពជាដៃគូ និងទំនាក់ទំនងចាប់ពីដើមខែកក្កដា រហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីស្វែងយល់ពីវិស័យដែលនាងចាប់អារម្មណ៍សម្រាប់អាជីពរបស់នាងនាពេលអនាគត។ ហូនី មានបំណងចង់ក្លាយជាមនុស្សសកម្មតាមរយៈចំណាប់អារម្មណ៍របស់នាង ដែលនាងមានឆន្ទៈក្នុងការរៀនអំពីឌីជីថល ទីផ្សារ ការរចនា ការធ្វើផែនការ និងការផលិតប្រព័ន្ធផ្សព្វផ្សាយ តាមរយៈកម្មសិក្សារបស់នាងជាមួយ អូឌីស៊ី។
Owen Tremblay,
និសិ្សតនៃសកលវិទ្យាល័យ William & Mary Law School
អ្នកហាត់ការលើការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០២៤
លោក Owen Tremblayជានិស្សិតច្បាប់ឆ្នាំទី១ នៅសកលវិទ្យាល័យ William & Mary Law School. លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទការវិនិយោគបច្ចេកវិទ្យា និងគោលនយោបាយឯកជនភាព. លោក Owen បានចាប់ផ្តើមធ្វើការនៅអង្គការ អូឌីសុី នៅខែឧសភា ឆ្នាំ ២០២៤ ហើយបច្ចុប្បន្នលោកកំពុងស្រាវជ្រាវលើប្រធានបទការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតជាក់លាក់លើផលប៉ះពាល់នៃការវិនិយោគទាំងអស់នោះទៅលើលំហូរទិន្នន័យ និងការគ្រប់គ្រងទិន្នន័យ។ លោក Owen ជឿជាក់ថាការធ្វើការនៅ អង្គការ អូឌីសុី នឹងជាឱកាសដ៏ល្អមួយក្នុងការសិក្សាអំពីការវិនិយោគ និងគោលនយោបាយបច្ចេកវិទ្យាដែលជាបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយ។
សោម វិសាល,
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
អ្នកហាត់ការផ្នែកវិភាគទិន្នន័យ និងអភិវឌ្ឍគេហទំព័រ, មករា-មេសា ២០២៤
វិសាល ជាអ្នកហាត់ការផ្នែកវិភាគទិន្នន័យ និងអភិវឌ្ឍគេហទំព័រនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ បច្ចុប្បន្នវិសាលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ នៅ ODC វិសាលធ្វើការលើគម្រោង វឌ្ឍនភាពផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ)។ កម្មសិក្សារបស់គាត់បានចាប់ផ្តើមនៅខែមករា និងបញ្ចប់នៅខែមេសា ឆ្នាំ ២០២៤។ វិសាលមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចុះហាត់ការនៅ ODC ហើយនឹងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ODC ដែលផ្តល់នូវឱកាសកម្មសិក្សាមួយនេះ។
សឹម លីន,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ & សាកលវិទ្យាល័យជាតិគ្រប់គ្រង
អ្នកហាត់ការស្រាវជ្រាវផ្នែកសហគមន៍នេសាទ, មីនា-សីហា ២០២៤
លីន គឺជាអ្នកហាត់ការផ្នែកស្រាវជ្រាវសហគមន៍នេសាទនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ បច្ចុប្បន្ន លីនកំពុងសិក្សាផ្នែកវិទ្យាសាស្ដ្របរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លីនបានចូលហាត់ការនៅអង្គការអូឌីស៊ីនៅខែមីនា ដែលជាការងារដំបូង និងជាចំណង់ចំណូលចិត្ត។ លីនរំពឹងថានឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ និងពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយក្រុមការងាអូឌីស៊ីតាមរយៈការហាត់ការនេះ។
ហ៊ូច រ៉េតឈី (Hugh Ritchie),
សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU)
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មករា-កុម្ភៈ ២០២៤
ហ៊ូច រ៉េតឈី គឺជានិស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។ លោកចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ។ ហ៊ូចបានចាប់ផ្តើមធ្វើការនៅ ODC ក្នុងខែមករា ឆ្នាំ២០២៤ ហើយគាត់កំពុងស្រាវជ្រាវអំពីភាពប្រទាក់ក្រឡាគ្នានៃវិស័យពន្ធដារដែលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងប្រឈម និងស្វែងរកដំណោះស្រាយដែលប្រកបដោយនវានុវត្តភាព។ លោកជឿជាក់ថាការធ្វើការនៅ ODC នឹងក្លាយជាឱកាសដ៏ល្អមួយក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងបរិយាកាសថ្មី និងគួរឱ្យចាប់អារម្មណ៍នេះ។
ម៉ៃស៊ី ឡាម-ផូ-តាំង (Maisy Lam-Po-Tang),
សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU)
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មករា-កុម្ភៈ ២០២៤
ម៉ៃស៊ី គឺជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់នៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ នាងជានិស្សិតឆ្នាំទី៥ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ជាកន្លែងដែលនាងកំពុងបញ្ចប់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ និងបរិញ្ញាបត្រសិល្បៈឯកទេសសង្គមវិទ្យា យេនឌ័រ និងផ្លូវភេទ។ នាងចាប់អារម្មណ៍ខ្លាំងទៅលើផ្នែកនីតិសាស្ត្រជាពិសេសច្បាប់កម្មសិទ្ធិបញ្ញា ច្បាប់កិច្ចសន្យា ច្បាប់ប្រកួតប្រជែង និងច្បាប់ព្រហ្មទណ្ឌ។
ម៉ៃស៊ី បានចូលរួមជាមួយ ODC ក្នុងខែមករា ឆ្នាំ២០២៤ ហើយបាននិងកំពុងស្រាវជ្រាវក្របខ័ណ្ឌ ទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) និង បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងរបៀបដែលក្របខ័ណ្ឌទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីវាស់វែងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវនៃការវិនិយោគបរទេសនៅកម្ពុជា។ ការស្រាវជ្រាវនេះក៏ស្វែងយល់ពីបញ្ហាប្រឈមនានាទាក់ទងនឹងការចូលប្រើទិន្នន័យ ESG និងគុណភាពទិន្នន័យ និន្នាការប្រឆាំងនឹង ESG និងកង្វះច្បាប់រឹងនៅក្នុងផ្នែកនេះ។
ហេឡេណា ប្រាន់ខឺ (Helena Brunker),
សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU)
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មករា-កុម្ភៈ ២០២៤
ហេឡេណា កំពុងសិក្សាក្នុងឆមាសចុងក្រោយរបស់នាងនៃសញ្ញាបត្រទ្វេរផ្នែកនីតិសាស្ត្រ និងសិល្បៈ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។ បច្ចុប្បន្ននាងកំពុងធ្វើការជាជំនួយការមេធាវីក្នុងវិវាទដែលមានឯកទេសលើផលប៉ះពាល់នៃការបំពានទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនពហុជាតិ។ នាងធ្លាប់បម្រើការជាជំនួយការស្រាវជ្រាវនៅព្រឹទ្ធសភាអូស្ត្រាលី ដោយសិក្សាពីឥទ្ធិពលផ្នែកនីតិប្បញ្ញាត្តិនៃច្បាប់នានាស្តីពីនីតិភាពនៃការរួមភេទប្រកបដោយវត្តមាននៃការព្រមព្រៀងនៅប្រទេសអូស្ត្រាលី។ នាងក៏បានធ្វើការស្ម័គ្រចិត្តនៅការិយាល័យផ្នែកគាំពាររងគ្រោះនៃរដ្ឋាភិបាលអូស្ត្រាលី (Victim Support ACT) ដោយជួយជនរងគ្រោះនៃឧក្រិដ្ឋកម្មផ្សេងៗ តាមរយៈការសម្របសម្រួលដល់ជនរងគ្រោះក្នុងសាលសវនាការ និងធ្វើការជាមួយគណៈកម្មការសិទ្ធិមនុស្សប្រចាំការិយាល័យផ្នែកគាំពាររងគ្រោះនោះផងដែរ ហេឡេណា កំពុង ហាត់ការផ្នែកច្បាប់នៅ ODC ដោយធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយលើលក្ខខណ្ឌប្រើប្រាស់ និងកំណត់សម្គាល់របស់ ODC ដើម្បីស្របតាមការផ្លាស់ប្តូរថ្មីៗនៃច្បាប់ជាតិ និងអន្តរជាតិទាក់ទងនឹងទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាឌីជីថល។ នាងសង្ឃឹមថានឹងផ្តល់នូវអនុសាសន៍ និងទិសដៅនាពេលអនាគតសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជូនដល់បណ្តាអង្គការនានា ដែលធ្វើការពាក់ព័ន្ធនឹងទិន្នន័យបើកទូលាយនៅកម្ពុជា ដូចជា ODC ដែរ។
ក្លូអ៊ី ហេននីហ្គឺ (Chloe Heiniger),
សាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU)
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មករា-កុម្ភៈ ២០២៤
ក្លូអ៊ី ទើបតែបានបញ្ចប់ឆ្នាំទី៣ ផ្នែកនីតិសាស្ត្រនិងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា។ នាងបានធ្វើការស្ម័គ្រចិត្តជាមួយអង្គការមួយចំនួន ដែលធ្វើការគាំទ្រដល់ជនងាយរងគ្រោះក្នុងសង្គម តួយ៉ាងដូចជាកាលដែលនាងបម្រើការឱ្យANU Tax Clinic នាងបានជួយដល់អាជីវកម្មខ្នាតតូចរបស់ជនជាតិដើមភាគតិចទាក់ទងនឹងរចនាសម្ព័ន្ធពន្ធសាជីវកម្មរបស់ពួកគេ ហើយបន្ទាប់មកនាងក៏បានធ្វើការជាមួយ St Vincent’s ជាកន្លែងដែលនាងជួយកូនៗរបស់ជនភៀសខ្លួន និងឪពុកម្តាយដែលជាជនទេសន្តរប្រវសន៍ឱ្យចេះអាន។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) នាងបានធ្វើការផ្តោតលើច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា និងឥទ្ធិពលដែលរេខូបនីយកម្មមានលើប្រជាជនកម្ពុជាដែលងាយរងគ្រោះនៅតាមតំបន់ជនបទ។ នាងបានចុះកម្មសិក្សានៅ ODC ចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ជឿន តារ៉ា,
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
អ្នកហាត់ការស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS), សីហា - តុលា ២០២៣
ជឿន តារ៉ា ជានិស្សិតឆ្នាំទី៤ នៅមហាវិទ្យាល័យធនធានរ៉ែ និងភូគភ្ពសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយជាអ្នកហាត់ការស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និង ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ តារ៉ាបានចូលរួមហាត់ការក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ ការធ្វើផែនទីទិន្នន័យភូមិសាស្ត្រ ព្រមទាំងបានចូលរួមសកម្មភាពនានា ជាមួយក្រុមការងារ អូឌីស៊ី ដើម្បីបើកទូលាយទិន្នន័យនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ តារ៉ាចូលរួមហាត់ការជាមួយអូឌីស៊ីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
“អូឌីស៊ី ពិតជាបានផ្តល់នូវឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីអាចស្វែងយល់ពីការបើកទូលាយទិន្នន័យ និងទិដ្ឋភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ការហ្វឹកហាត់ការងារនេះ ក៏បានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍នៃការធ្វើការងារជាក្រុម ដើម្បីសហការគ្នាដោះស្រាយបញ្ហា និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញកិច្ចការងារមួយប្រកបដោយប្រសិទ្ធភាព។ ខ្ញុំបានរៀនសូត្រយ៉ាងច្រើននៅអូឌីស៊ី ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់សម្រាប់ឱកាសនេះ”។
ជុងអ៊ុន ជូលៀ អាន (Jeongeun Julia An),
សាកលវិទ្យាល័យជ័ចមេសិន
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា - កក្កដា ២០២៣
ជុងអ៊ុន ជូលៀ អាន គឺជាអ្នកហាត់ការផ្នែកស្រាវជ្រាវផ្នែកច្បាប់នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ បច្ចុប្បន្ននាងសិក្សាច្បាប់នៅសាលាច្បាប់អានតូនីនស្កាលៀ នៃសាកលវិទ្យាល័យជ័ចមេសិន។ នាងរំពឹងថានឹងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ (Juris Doctor) នៅឆ្នាំ២០២៥។ នាងចាប់អារម្មណ៍លើច្បាប់ផលប្រយោជន៍សាធារណៈ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ ជូលៀ បានចូលរួមជាមួយអូឌីស៊ីនៅដើមខែមិថុនា ហើយបានធ្វើការលើគម្រោងស្រាវជ្រាវអំពីផលប៉ះពាល់នៃការវិនិយោគបរទេសលើសមភាពយេនឌ័ររបស់កម្មករកម្ពុជាក្នុងវិស័យផលិតកម្ម ជាមួយនឹងករណីសិក្សានៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង។
សៀម សាន់,
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
អ្នកហាត់ការស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS), ឧសភា - វិច្ឆិកា ២០២៣
សៀម សាន់ ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយជាអ្នកហាត់ការស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ សាន់មានតួនាទីក្នុងការប្រមូលទិន្នន័យ បញ្ចូលទិន្នន័យ និងធ្វើការជាមួយនឹងទិន្នន័យភូមិសាស្ត្រសម្រាប់បង្កើតជាសំណុំទិន្នន័យនៅតាមវិស័យនានាក្នុងប្រទេសកម្ពុជា សម្រាប់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងចូលរួមសកម្មភាពផ្សេងៗជាមួយក្រុមការងារ អូឌីស៊ី។ សាន់ បានចូលរួមហាត់ការជាមួយអូឌីស៊ីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ម៉េតធ្យូ វេល (Matthew Wells),
សាកលវិទ្យាល័យសេនហ្វ្រេនស៊ីស្កូ
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា - សីហា ២០២៣
ម៉េតធ្យូ វេល គឺជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់នៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកសិក្សាផ្នែកច្បាប់នៅ សាលាច្បាប់នៃសាកលវិទ្យាល័យសេនហ្វ្រេនស៊ីស្កូ ដែលលោកកំពុងផ្តោតលើការសិក្សាអំពីវិវាទ និងច្បាប់អន្តរជាតិ។ លោកនឹងបញ្ចប់ការសិក្សានៅនិទាឃរដូវក្នុងឆ្នាំ២០២៥ ជាមួយនឹងការស្រាវជ្រាវ និងការងារ រួមមាន ច្បាប់វិនិយោគអន្តរជាតិ និងការកាត់ទោសព្រហ្មទណ្ឌ។
ម៉េតធ្យូ បានចូលរួមជាមួយអូឌីស៊ីកាលពីខែមិថុនា ហើយលោកកំពុងស្រាវជ្រាវអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថលថ្មីរបស់កម្ពុជាឆ្នាំ២០២២ - ២០៣៥ ការការពារទិន្នន័យ និងទិន្នន័យផ្ទាល់ខ្លួន និងសិទ្ធិឌីជីថលដែលផ្តោតលើទិន្នន័យ។ លើសពីនេះ លោកកំពុងស្រាវជ្រាវច្បាប់ថ្មីស្តីពីការវិនិយោគបរទេសនៅកម្ពុជា និងផលប៉ះពាល់ដែលអាចមាននៃច្បាប់ថ្មីលើអ្នកវិនិយោគបរទេស ក៏ដូចជាផលប៉ះពាល់នៃច្បាប់ថ្មីលើរដ្ឋាភិបាលកម្ពុជា។
ថោង វ៉ាន់ឌីណាតា,
មហាវិទ្យាល័យអន្តរជាតិកម្ពុជារ៉ាហ្វល
អ្នកហាត់ការផ្នែកទំនាក់ទំនង, ឧសភា - សីហា ២០២៣
ថោង វ៉ាន់ឌីណាតា គឺជានិស្សិតដែលបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកហិរញ្ញវត្ថុនៅ Raffles International College Cambodia និងសញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រងធុរកិច្ចនៅសាលា Kingston International School Singapore ។ បច្ចុប្បន វ៉ាន់ឌីណាតាកំពុងស្វែងយល់ការងារក្រៅពីវិស័យរបស់នាង ដែលជាហេតុធ្វើឱ្យនាងកំពុងធ្វើការជាអ្នកហាត់ការផ្នែកទំនាក់ទំនងនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
វ៉ាន់ឌីណាតា បានចូលរួមជាមួយអូឌីស៊ីកាលពីដើមខែឧសភា ហើយនាងបានជួយលើការបកប្រែឯកសារ សរសេរប្លក់ និងធ្វើកំណត់ហេតុសម្រាប់ព្រឹត្តិការណ៍មួយចំនួន ដូចជា វេទិកាអាយស៊ីធីនិងឌីជីថលកម្ពុជាលើកទី៤ វេទិកាអ៊ីនធឺណិតភ្នំពេញ និងវេទិកាបណ្តាញអង្គការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីការអភិវវឌ្ឍកម្ពុជា។
ឡូររេន ដាហ្វេនបឺក (Lauren Daffenberg),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា - កក្កដា ២០២៣
ឡូររេន ដាហ្វេនបឺក គឺជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់នៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងទើបតែបានបញ្ចប់ការសិក្សាផ្នែកច្បាប់ឆ្នាំទី ១ នៅ មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ដែលនាងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៥។ នាងចាប់អារម្មណ៍លើការអនុវត្តឯកជនដោយផ្តោតលើបច្ចេកវិទ្យា និងច្បាប់អាជីវកម្ម។
ឡូររេន បានចូលរួមជាមួយអូឌីស៊ីនៅពាក់កណ្តាលខែឧសភា ហើយនាងកំពុងធ្វើការលើគម្រោងស្រាវជ្រាវមួយស្តីពីឥទ្ធិពលនៃច្បាប់ឌីជីថល និងបច្ចេកវិទ្យាថ្មីៗ ដូចជា ការការពារទិន្នន័យ និងសុវត្ថិភាពតាមអ៊ីនធឺណិត មកលើសហគ្រាសធុនតូច និងមធ្យម។ នាងបានរំលឹកទ្រឹស្តី សម្ភាសន៍ និងសន្ទនានៅក្នុងព្រឹត្តិការណ៍ដូចជា ICT4D ដើម្បីគាំទ្រដល់ការស្រាវជ្រាវរបស់នាង។
ឡុង លីណា
,
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
អ្នកហាត់ការស្រាវជ្រាវផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ, សីហា ២០២២ - កុម្ភះ ២០២៣
ឡុង លីណា ជានិស្សិតឆ្នាំទី៣ នៅដេប៉ាតឺម៉ងរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកបានចូលរួមជាមួយអូឌីស៊ី នៅខែសីហា ឆ្នាំ២០២២ ដល់ ខែកុម្ភះ ឆ្នាំ២០២៣ ជាអ្នកហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ។ អំឡុងពេលដែលធ្វើការជាមួយអូឌីស៊ី លោកបានទទួលការបណ្តុះបណ្តាលលើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងរៀបចំសំណុំទិន្នន័យសម្រាប់ការផលិតផែនទី។
នៅក្នុងរយៈពេល ០៦ខែនេះ លោកមានលទ្ធភាពក្នុងការជួយទៅដល់ក្រុមអ្នកផលិតផែនទីរបស់អូឌីស៊ី ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យអនុប្បយោគដី និងដីសម្បទានចេញពីព្រះរាជក្រឹត្យ អនុក្រឹត្យ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រមូលទិន្នន័យទាក់ទងនឹងថវិកា និងសេវាសាធារណៈចេញពីប្រព័ន្ធត្រួតពិនិត្យតាមដានការអនុវត្តសកម្មភាពគណនេណ្យភាពសង្គម។
កាមេរ៉ូន ជៀម ស៉ាភីរ៉ូ (
Cameron Cheam Shapiro)
,
មហាវិទ្យាល័យបាដ
អ្នកហាត់ការស្រាវជ្រាវ, កញ្ញា-វិច្ឆិកា ២០២២
លោក កាមេរ៉ូន ជៀម ស៉ាភីរ៉ូ គឺជានិស្សិតថ្នាក់បរិញ្ញាបត្រខ្មែរ-អាមេរិកនៅមហាវិទ្យាល័យបាដ ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកសិល្បៈជំនាញសិក្សាសកល និងអន្តរជាតិ។ លោកបានធំឡើងនៅក្នុងប្រទេសកម្ពុជា និងបានចូលរៀននៅសាលាអន្តរជាតិភ្នំពេញ ហើយអាចឃើញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយផ្ទាល់។
សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២២ លោកបានបម្រើការជាអ្នកហាត់ការផ្នែកស្រាវជ្រាវនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកចូលរួមសរសេរអំពីសូចនាករសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនដោយប្រើប្រាស់កម្មវិធី R និងទិន្នន័យពីប្រភពបើកទូលាយសម្រាប់វាស់វែង និងធ្វើទស្សនីយកម្ម។ ការងាររបស់គាត់បានគាំទ្រដល់ការបើកដំណើរការគេហទំព័រស្តីពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន Meta ដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពី “វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា” សម្រាប់សមាជិកនៃសង្គមស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាល។ លោកមានមោទនភាពដែលបានចូលរួមនៅក្នុងការងារដ៏គួរឱ្យចាប់អារម្មណ៍ និងពាក់ព័ន្ធនឹងការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។
សុខ ស្រីលុច
,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់ការផ្នែកទំនាក់ទំនង, ឧសភា-វិច្ឆិកា ២០២២
ស្រីលុចជានិស្សិតឆ្នាំទី៤ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាលល័យភូមិន្ទភ្នំពេញ។ នាងបានចូលរួមជាមួយអូឌីស៊ីនៅក្នុងខែឧសភា ឆ្នាំ២០២២ ជាអ្នកហាត់ការផ្នែកទំនាក់ទំនងដែលស្ថិតនៅផ្នែកក្រុមការងារភាពជាដៃគូ និងទំនាក់ទំនងនៃអូឌីស៊ី។ ជាមួយនឹងចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយរបស់នាង ស្រីលុចបានជួយក្នុងការងារផលិតសម្ភារៈទំនាក់ទំនង រួមមាន ការរចនាកូនសៀវភៅនិងមាតិកា និងថតយករូបភាពសកម្មភាពនៅក្នុងព្រឹត្តិការណ៍កម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២២ រួមទាំងកម្មវិធីផ្សេងទៀតដែលរៀបចំឡើងដោយអូឌីស៊ី។
អាន់ឌ្រូ កូកូលី (Andrew Coccoli)
,
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-សីហា ២០២២
អាន់ឌ្រូ គឺជាអ្នកហាត់ការផ្នែកស្រាវជ្រាវផ្នែកច្បាប់នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកសិក្សាច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ដែលលោកកំពុងបន្តការប្រមូលផ្តុំនៅក្នុងច្បាប់បរិស្ថាន និងច្បាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់ការសិក្សានៅនិទាឃរដូវឆ្នាំ ២០២៣ ជាមួយនឹងការស្រាវជ្រាវថ្មីៗរួមមានរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វជិតផុតពូជ។
ក្នុងរយៈពេលជិតបីខែកន្លងមកនេះ លោកអាន់ឌ្រូ បានធ្វើការសង្កត់ធ្ងន់ទៅលើការរំលឹកទ្រឹស្តី អំពីការធ្វើអោយដំណើរការនូវបទដ្ឋានសាយប័រនៅកម្ពុជា/អាស៊ាន ការការពារទិន្នន័យ និងទិន្នន័យផ្ទាល់ខ្លួន និងសិទ្ធិឌីជីថលដែលផ្តោតលើទិន្នន័យ ហើយលោកក៏បានចូលរួមធ្វើបទបង្ហាញនៅក្នុងកម្មវិធីកម្ពុជា អាយស៊ីធី ខែម ២០២២ ផងដែរ។
ឌិន លីសីណែត
,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់ការស្រាវជ្រាវ, វិច្ឆិកា ២០២១-ឧសភា ២០២២
សីណែតបច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ ផ្នែកទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ដោយមានការចាប់អារម្មណ៍លើការស្រាវជ្រាវ សីណែតសង្ឃឹមថានឹងអាចចូលរួមចំណែកជាផ្នែកមួយនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងប្រើប្រាស់ជំនាញ និងការខិតខំទាំងអស់របស់សីណែតទៅដល់ក្រុម។ សីណែតក៏រំពឹងថាអង្គការទិន្នន័យអំពីការអភិវឌ្ឍ នឹងផ្តល់ឱ្យនាងនូវជំនាញ បទពិសោធន៍ដ៏មានតម្លៃ និងការពង្រឹងជំនាញស្រាវជ្រាវក្នុងអំឡុងពេលកម្មសិក្សារបស់នាង។
ក្នុងអំឡុងពេលកម្មសិក្សានៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ សីណែតបានជួយសម្របសម្រួលក្រុមការងារដើម្បីធ្វើការស្រាវជ្រាវតាមរយៈការប្រមូលទិន្នន័យ ការអភិវឌ្ឍន៍ធនធានតាមអ៊ីនធឺណិត និងការបកប្រែ។ កញ្ញាបានជួយការងារក្រុមបណ្ណាធិការ និងសរសេរអត្ថបទស្រាវជ្រាវមួយចំនួនរួមមាន៖ ការអប់រំកម្រិតឧត្តមសិក្សា ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង និង ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)។ អានបន្ថែមអំពីរឿងរ៉ាវនៃការហាត់ការរបស់សីណែត សូមចុចនៅ ទីនេះ។
ហាណា អេម រ៉ូបឺតសុន (
Hannah M. Robertson)
,
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវ, ឧសភា-កក្កដា ២០២១
ហាណា គឺជានិស្សិតឆ្នាំទី ២ នៃមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារីក្នុងទីក្រុងវីលៀមស្បើគ រដ្ឋវើជីនៀរ។ ហាណាបានធ្វើការស្រាវជ្រាវលើក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មប្រេង និងឧស្ម័ន ដែលកំពុងអភិវឌ្ឍន៍នៅកម្ពុជា។ តាមរយៈការអានកិច្ចសន្យារដ្ឋាភិបាល សេចក្តីថ្លែងការណ៍ហិរញ្ញវត្ថុ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នាងបានរៀបរៀងព័ត៌មានលំអិតអំពីក្រុមហ៊ុននីមួយៗ ដែលបានវិនិយោគនៅក្នុងឧស្សាហកម្មនេះ។ ហាណា ក៏បានស្រាវជ្រាវផងដែរអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងចែករំលែកផលិតកម្មដែលមានចំពោះឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
អាទ័រ ខេមភឺរូ (
Arthur Champeroux)
,
សាកលវិទ្យាល័យប៉ារីស ២ និងសាកលវិទ្យាល័យដឺហ្គ្រេនអាល់ប៉ាស
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, កុម្ភៈ-ឧសភា ២០២១
លោកអាទ័រ បានបញ្ចប់ថ្នាក់អនុបណ្ឌិតកម្រិត ២ ផ្នែកច្បាប់ធុរកិច្ចអន្តរជាតិ និងច្បាប់សន្តិសុខនិងការពារជាតិអន្តរជាតិទាំងនៅសាកលវិទ្យាល័យប៉ារីស ២ និងសាកលវិទ្យាល័យដឺហ្គ្រេនអាល់ប៉ាសនៅប្រទេសបារាំង ពីរាជធានីភ្នំពេញ។ លោកបានធ្វើការស្រាវជ្រាវលើផ្សារភាគហ៊ុននៅកម្ពុជា ការការពារទិន្នន័យក្នុងបរិបទជនជាតិដើមនៅកម្ពុជា និងការធ្វើបច្ចុប្បន្នភាពចុងក្រោយអំពីការចុះឈ្មោះក្រុមហ៊ុននៅកម្ពុជា។ លោកជឿជាក់ថា ការធ្វើការជាមួយអូឌីស៊ីគឺជាឱកាសដ៏ល្អមួយក្នុងការស្វែងរកនូវចំណាប់អារម្មណ៍ជាក់លាក់ និងពង្រឹងចំណេះដឹងរបស់ក្រុមដែលជាកម្មសិទ្ធិរបស់សមាជិកអូឌីស៊ី និងវប្បធម៌ការងារ។
ថាន ដាវីត,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
អ្នកហាត់ការផ្នែកស្រាវជ្រាវ, កុម្ភៈ-ឧសភា ២០២១
ដាវីតជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងជំនាញផ្នែកសេដ្ឋកិច្ច។ ការក្លាយជាផ្នែកមួយនៃអូឌីស៊ី គឺជាអាជីពដំបូងបង្អស់ក្នុងវិស័យដែលលោកចូលចិត្ត។ ប្រធានបទស្រាវជ្រាវដែលខ្ញុំមានចំណាប់អារម្មណ៍រួមមានសេដ្ឋកិច្ច ការអភិវឌ្ឍន៍ គោលនយោបាយ ពាណិជ្ជកម្ម កសិកម្ម និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងអំឡុងពេលធ្វើជាអ្នកហាត់ការនៅអូឌីស៊ី លោកបានជួយការងារក្រុមបណ្ណាធិការ និងសរសេរអត្ថបទស្រាវជ្រាវមួយចំនួនរួមមាន៖ វិស័យកសិកម្មនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ និងប្លក់នៃវគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី២ និងលើកទី៣។ លោកមានជំនឿយ៉ាងមុតមាំថា លោកនឹងទទួលបានជំនាញស្រាវជ្រាវបន្ថែម និងចំណេះដឹងដ៏មានតម្លៃផ្សេងទៀត។ អានបន្ថែមអំពីរឿងរ៉ាវនៃការហាត់ការរបស់ដាវីត សូមចុចនៅ ទីនេះ។
តី សុវណ្ណរតនៈ,
សាកលវិទ្យាល័យហាបួរស្ពេស
អ្នកហាត់ការផ្នែកទំនាក់ទំនង, កុម្ភៈ-សីហា ២០២១
បច្ចុប្បន្នរតនៈជានិស្សិតអនុបណ្ឌិតជំនាញផ្នែកទីផ្សារឌីជីថលនៅឯសាកលវិទ្យាល័យ Harbour.Space ប្រទេសអេស្ប៉ាញ និងប្រទេសថៃ។ លោកបានបញ្ចប់ការសិក្សាជំនាញសេដ្ឋកិច្ចអន្តរជាតិពីដេប៉ាឌឺម៉ង់សិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស។ រតនៈចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការធ្វើផែនការយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយ និងផលិតកម្មទីផ្សារឌីជីថល ការគ្រប់គ្រងយុទ្ធនាការ និងការគ្រប់គ្រងព្រឹត្តិការណ៍ផងដែរ។ លោករតនៈរំពឹងថាតាមរយៈការហាត់ការនៅអូឌីស៊ី គាត់នឹងអាចជួយគាំទ្រនិងជំរុញការងារក្រុមផ្នែកទំនាក់ទំនងកាន់តែប្រសើរ ដើម្បីសម្រេចឱ្យបាននូវរាល់គោលដៅការងារនានា។
ឆាយ តេជគុណ,
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យហ្វដហាយស្តេត
អ្នកហាត់ការផ្នែកស្រាវជ្រាវ និងទំនាក់ទំនង, ធ្នូ ២០២០-មីនា ២០២១
ឆាយ តេជគុណទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យហ្វដហាយស្តេត។ គាត់ធ្លាប់ជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីកម្ពុជាអាយស៉ីធីខែមលើកដំបូងនៅខេត្តសៀមរាបឆ្នាំ ២០១៨ ដែលដឹកនាំដោយអូឌីស៊ី។ ចំណាប់អារម្មណ៍ស្រាវជ្រាវរបស់គាត់រួមមានសន្តិសុខប្រព័ន្ធអ៊ីនធឺណិត សន្តិសុខទិន្នន័យ និងអភិបាលកិច្ចអេឡិចត្រូនិចក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ តេជគុណជឿជាក់យ៉ាងមុតមាំថាកម្មសិក្សានៅអូឌីស៊ីនឹងផ្តល់ឱ្យគាត់នូវទិន្នន័យនិងឯកសារដែលមានតម្លៃសម្រាប់ជួយទ្រទ្រង់ការសិក្សាស្រាវជ្រាវក្នុងវិស័យដែលគាត់ចាប់អារម្មណ៍។
អេនចេឡា ម៉ារៀ ម៉ាលូហ្វ (Angela Maria Maalouf),
វិទ្យាស្ថានអប់រំជំនាញជាន់ខ្ពស់ផ្នែកមេធាវីនីតិធុរកិច្ចនៃសាកលវិទ្យាល័យប៉ារីស២ ប៉ង់តេយ៉ុង-អាសាស
អ្នកហាត់ការស្រាវជ្រាវ, កក្កដា-កញ្ញា ២០២០
អេនចេឡា បច្ចុប្បន្ននេះ ជានិស្សិតច្បាប់បារាំងឆ្នាំទី៣ និងជានិស្សិតឆ្នាំទី១ ផ្នែកនីតិធុរកិច្ចនៃវិទ្យាស្ថានអប់រំជំនាញជាន់ខ្ពស់ផ្នែកមេធាវីនីតិធុរកិច្ចនៃសាកលវិទ្យាល័យប៉ារីស២ ប៉ង់តេយ៉ុង-អាសាស ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ជាអ្នកហាត់ការនៅអូឌីស៊ី នាងបានដឹកនាំកិច្ចការស្រាវជ្រាវ សរសេរប្រធានបទ អត្ថបទបោះពុម្ព និងរបាយការណ៍មួយចំនួន ដោយយោងតាមប្រធានបទតាមចំណាត់ថ្នាក់ (វត្តិករសាស្ត្រ) សកលរបស់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយជាពិសេស មានដូចជា៖ រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់, គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ, គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ, គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល, សិទ្ធិអ្នកជំងឺ រួមទាំងអត្ថបទប្លក់ “វិបត្តិជំងឺកូវីដ-១៩៖ ការឆ្លើយតបផ្នែកនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា“ និង “ការឆ្លើយតបទៅនឹងកូវីដ-១៩៖ គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ អេនចេឡា ជឿជាក់ថា នាងនឹងទទួលបានបទពិសោធន៍ដ៏មានអត្ថន័យក្នុងការពង្រីកចំណេះដឹង និងជំនាញរបស់នាងជាមួយនឹងក្រុមការងារអូឌីស៊ី និងផ្នែកកិច្ចការស្រាវជ្រាវ។
ឃឿន រំដួល,
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
អ្នកហាត់ការស្រាវជ្រាវទិន្នន័យ និង ជីអាយអេស, កក្កដា-តុលា ២០២០
រំដួល ជានិស្សិតឆ្នាំទីបួន នៅដេប៉ាតឺម៉ង់ វិស្វកម្ម ទឹក និង បរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រំដួល ចូលហាត់ការស័គ្ម្រចិត្តនៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២០។ នាងមានការចាប់អារម្មណ៍ខ្លាំងលើការផលិតផែនទី និងការស្រាវជ្រាវទិន្នន័យទាក់ទងនឹង ដីធ្លី វារីអគ្គិសនី បរិស្ថាន និង ធនធានធម្មជាតិ ។ អំឡុងពេលដែល នាងហាត់ការជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ រំដួលបានទទួលការបណ្តុះបណ្តាលការផលិតផែនទី ការប្រើប្រាស់កម្មវិធីផលិតផែនទីផ្សេងៗ និង ការប្រមូលទិន្នន័យ និងរៀបចំសំណុំទិន្នន័យសម្រាប់ការផលិតផែនទី។ រំដួលក៏ជួយទៅដល់ក្រុមការងារផ្នែកទិន្នន័យអូឌីស៊ី ធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យ ស្របតាមទិន្នន័យដែលមាននៅក្នុងសៀវភៅរាជកិច្ចដែលចេញផ្សាយជារៀងរាល់ខែ។
ជោត្ត ច័ន្ទសម្បត្តិ,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
អ្នកហាត់ផ្នែកមាតិកា និងស្រាវជ្រាវ, សីហា-វិច្ឆិកា ២០២០
សម្បត្តិ ជានិស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្នុងពេលដំណាលគ្នានេះដែរ សម្បត្តិក៏ជានិស្សិតឆ្នាំទី៣ ផ្នែកសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការក្លាយជាផ្នែកមួយនៃអូឌីស៊ី គឺជាការងារដំបូងដែលជាការងារចំណង់ចំណូលចិត្ត។ សម្បត្តិរំពឹងថា អូឌីស៊ីនឹងផ្តល់ឱ្យគាត់នូវបទពិសោធន៍ដ៏មានតម្លៃ និង ការសន្មត់ថ្មីលើការវិភាគ វាយតម្លៃនៅក្នុងការស្រាវជ្រាវ។
ហេង ម៉េងតាន់,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់ផ្នែកមាតិកា និងស្រាវជ្រាវ, សីហា-វិច្ឆិកា ២០២០
ម៉េងតាន់ បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ ដែលកំពុងបន្តការសិក្សាផ្នែកសេដ្នកិច្ច អន្តរជាតិនៅដេបាត់ម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស។ ម៉េងតាន់ចាប់អារម្មណ៍ និងផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច គោល នយោបាយនិងការប្រមូលទិន្នន័យ។ ម៉េងតាន់ចំណាយពេលក្នុងការតាមដានព័ត៏មានពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងវិស័យកសិកម្ម។ ម៉េងតាន់ជឿជាក់ថា នៅអូឌីស៊ីគាត់នឹងអាចចូលរួមចំណែកដល់សង្គម និងពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយក្រុមការងារអូឌីស៊ី តាមរយៈកម្មវិធីកម្មសិក្សានេះ។
ចន មីកឆៀល ហ្វ័រីស (John Michael Forrest),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវ, មិថុនា-សីហា ២០២០
ចន មីកឆៀល គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុងទីក្រុងវីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ លោកបានបញ្ជប់ការសិក្សានៅ ឌឹ ស៊ីថាដេល មហាវិទ្យាល័យយោធានៃរដ្ឋ South Carolina ក្នុងឆ្នាំ ២០១៧ ដោយទទួលបានសញ្ញាប័ត្រផ្នែករដ្ឋបាលធុរកិច្ច។ សម្រាប់អូឌីស៊ី ចននឹងធ្វើការស្រាវជ្រាវអំពីផលប៉ះពាល់ដែលការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ដែលអាចនឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជា រួមទាំងវិស័យសេដ្ឋកិច្ច ការត្រៀមបង្ការជាតិក្នុងគ្រាមានអាសន្ន និងការស្វែងយល់ពីបញ្ហាប្រឈមមួយចំនួនដែលរដ្ឋាភិបាលប្រឈមមុខក្នុងការអនុវត្តគោលនយោបាយបរិស្ថាន។
អារីអាណា បារឺនៀក (Ariana Barrenechea),
សាកលវិទ្យាល័យអ៊ែរហ្វូត
អ្នកហាត់ការស្រាវជ្រាវ, កក្កដា-សីហា ២០១៩
អារីអាណា ជានិស្សិតអនុបណ្ឌិតឆ្នាំទីពីរ ផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យអ៊ែរហ្វូត ប្រទេសអាលឺ្លម៉ង់។ នាងមានជំនាញនៅក្នុងផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT)នៅក្នុងគោលនយោបាយ។ អំឡុងពេលហាត់ការរបស់នាងនៅអូឌីស៊ី អារីអាណានឹងធ្វើការប្រមែលប្រមូលទិន្នន័យ និងធ្វើការស្រាវជ្រាវពីមធ្យោបាយដែល ICT នឹងត្រូវបានប្រើប្រាស់ជាមួយនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលបានកំណត់ដោយអង្គការសហប្រជាជាតិនៅក្នុងបរិបទប្រទេសកម្ពុជា។
ហ្គាប្រៀល មីលហ្គ្រាម (Gabriel Milgram),
សាលាឧត្តមសិក្សាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, កក្កដា-ធ្នូ ២០១៩
ហ្គាប្រៀល បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្មសាធារណៈ និងមានជំនាញផ្នែកអភិវឌ្ឍន៍សេវាសាធារណៈ។ ក្រោយពីបានបម្រើការងារជាមួយ ក្រុមហ៊ុនចែកចាយអគ្គិសនីរបស់ប្រទេសបារាំង និងអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសេវាសាធារណៈ ហ្គាប្រៀលបានជ្រើសរើសបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការគ្រប់គ្រង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការគ្រប់គ្រងដែលគាត់ចាប់អារម្មណ៍។ កំឡុងពេលធ្វើការជាមួយអូឌីស៊ី ហ្គាប្រៀលនឹងធ្វើការសិក្សាស្រាវជ្រាវ និងសរសេរប្រធានបទផ្នែកច្បាប់ និងប្រព័ន្ធតុលាការ ដែលរួមមានច្បាប់រដ្ឋធម្មនុញ្ញ និងសេរីភាពមូលដ្ឋាន ច្បាប់ពាណិជ្ជកម្ម ព្រមទាំងបញ្ហាជុំវិញនគរូបនីយកម្ម។ ហ្គាប្រៀល ជឿជាក់ថា គាត់នឹងរៀនសូត្របានច្រើនពីក្រុមការងារ អូឌីស៊ី រួមទាំងពីបទពិសោធន៍របស់គាត់នៅទីក្រុងភ្នំពេញ។
ណាតាលៀ ផូលាកូវ៉ា (Natalia Polakova),
សាកលវិទ្យាល័យម៉ាន់ហែមនៃប្រទេសអាល្លឺម៉ង់
អ្នកហាត់ការស្រាវជ្រាវ, កក្កដា-សីហា ២០១៩
ណាតាលៀ គឺជានិស្សិតអនុបណ្ឌិតឆ្នាំទីពីរ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យម៉ាន់ហែមនៃប្រទេសអាល្លឺម៉ង់។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគោលនយោបាយសេដ្ឋកិច្ច និងរដ្ឋបាល ពីសាកលវិទ្យាល័យម៉ាសារីកនៃសាធារណរដ្ឋឆេក។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់គាត់ ណាតាលៀមានឯកទេសខាងសេដ្ឋកិច្ចអភិវឌ្ឍន៍ ជាពិសេសការអប់រំ និងការបង្កើតមូលធនមនុស្ស។ នៅក្នុងកំឡុងពេលហាត់ការជាមួយអូឌីស៊ី ណាតាលៀនឹងជួយគាំទ្រក្រុមការងារអូឌីស៊ីនៅក្នុងសកម្មភាពអនុវត្តគម្រោង ដែលសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីលើនេះ ការងាររបស់គាត់ក៏រួមបញ្ចូលនូវការស្រាវជ្រាវអំពីគុណភាពការអប់រំ និងលទ្ធផលនៃការរៀនសូត្រនៅកម្ពុជាផងដែរ។
អេនណា នីកូលសុន (Anna Nicholson),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-សីហា ២០១៩
អេនណា គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុងទីក្រុងវីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសិល្ប៍អង់គ្លេស ពីមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី នៅឆ្នាំ២០១៦។ នៅក្នុងអំឡុងពេលហ្វឹកហាត់ការងារជាមួយអូឌីស៊ី អេនណានឹងធ្វើការស្រាវជ្រាវអំពីវិធីដើម្បីអភិវឌ្ឍខេត្ដនៅតាមឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព ក្នុងបរិបទនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ។ ការងាររបស់នាងរួមមាន ការស្រាវជ្រាវច្បាប់គ្រប់គ្រងសិទ្ធិដីធ្លី និងការប្រើប្រាស់ធនធាន និងរបៀបនៃការប្រើច្បាប់ទាំងនោះ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពដែលផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
អារុន សានដូវាល (Aaron Sandoval),
សាកលវិទ្យាល័យអ៊ែរហ្វួត
អ្នកស្រាវជ្រាវ, មីនា-ឧសភា ២០១៩
លោក អារុន សានដូវាល គឺជាអ្នកជំនាញកិច្ចសហប្រតិបត្តិការក្នងវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និង ការបង្កើតថ្មី រវាងអាមេរិកឡាទីន និងសហភាពអឺរ៉ុប។ គាត់បានចូលរួមសហការក្នុងគម្រោង FP៧ និង Horizon ២០២០ ជាច្រើន ពីគណៈកម្មការអឺរ៉ុបដែលចូលរួមជាមួយបណ្តាញអ្នកជំនាញអន្តរជាតិ ក្នុងការសន្ទនាគោលនយោបាយស្តីពី អាយស៊ីធី ទីក្រុងឆ្លាត អនាគតអ៊ីនធឺណិត និងអនាគតឌីជីថល។
នៅក្នុងបរិបទនៃនិក្ខេបបទថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់របស់គាត់ អារុនបានមកចូលរួមជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងនាមជាអ្នកឯកទេសខាងក្រៅ ដើម្បីប្រមូលទិន្នន័យទាក់ទងពីសហគ្រិនភាពឌីជីថល និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដូចជា ការអប់រំប្រកបដោយគុណភាព គ.អ.ចទី៤ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច គ.អ.ចទី៨ និង ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព គ.អ.ចទី១១ ដែលស្ថិតក្រោមបរិបទនៃនិក្ខេបបទថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់របស់គាត់នៅសាលា Willy Brandt School of Public Policy នៃសកលវិទ្យាល័យអ៊ែរហ្វួត ប្រទេសអាល្លឺម៉ង់។ គាត់បានលើកឡើងថា “អង្គការទិន្នន័យអំពីការអភិវឌ្ឍជាកន្លែងសកម្មភាពមួយ ដែលពួកគេត្រូវបានប្រមូលផ្តុំដោយទិន្នន័យដ៏ច្រើន និងរៀបចំព្រឹត្តិការណ៍នានាដើម្បីផ្សព្វផ្សាយព័ត៌មាននិងការអនុវត្តល្អ។ វាគឺជាបទពិសោធដ៏អស្ចារ្យមួយដែលត្រូវបានទទួលស្វាគមន៍ដោយក្រុមដ៏ល្អមួយនេះ”។
ឃីម សេងហួរ,
ហេនរេចបូលស្ទីហ្វទង់កម្ពុជា
(HBS)
អ្នកហាត់ការស្រាវជ្រាវផ្នែកសេដ្ឋកិច្ច, មករា-មេសា ២០១៩
សេងហួរ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា (PUC)។ សព្វថ្ងៃ គាត់ជាបុគ្គលិកនៅមូលនិធិបៃតងរបស់អាឡឺម៉ង់ ដែលមានឈ្មោះថា ហេនរេចបូលស្ទីហ្វទង់កម្ពុជា (HBS)។ ក្នុងនាមជាផ្នែកមួយនៃដៃគូសហការ រវាងអង្គការ HBS និងអង្គការ អូឌីស៊ី សេងហួរ ចូលរួមជាមួយ អូឌីស៊ី ក្នុងនាមជាអ្នកហាត់ការស្រាវជ្រាវ។ កំឡុងពេលហាត់ការជាមួយអូឌីស៊ី សេងហួរ នឹងធ្វើសេចក្តីព្រាងខ្លឹមសារមួយចំនួន ដែលស្ថិតនៅក្រោមប្រធានបទ “សេដ្ឋកិច្ច និងពាណិជ្ជកម្ម” សម្រាប់គេហទំព័រអូឌីស៊ី ដែលមានដូចជា ការវិនិយោគ និងសហគ្រាសខ្នាតតូច និងមធ្យម (SME)។ គាត់ក៏រំពឹងផងដែរថា នឹងរៀនពីវិធីសាស្ត្រស្រាវជ្រាវផ្សេងៗពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
ជូលៀត អាតេឡា (Juliet Atellah),
សោធ សោធ មេឌៀ ឡេប
អ្នកស្រាវជ្រាវ, វិច្ឆិកា-ធ្នូ ២០១៨
ជូលៀត អាតេឡា គឺអ្នកជំនួយការស្រាវជ្រាវ អ្នកវិភាគទិន្នន័យ និងជាសកម្មជនសិទ្ធិមនុស្ស។ បានចូលរួមជាមួយអូឌីស៊ី តាមរយៈគម្រោងគាំទ្រអ្នកស្រាវជ្រាវ South South Media Lab (SSMlab) ដែលផ្តល់ឱកាសឱ្យអ្នកជំនាញ និងអ្នកច្នៃប្រឌិតវ័យក្មេង នៅក្នុងវិស័យព័ត៌មានវិទ្យា មានឱកាសទំនាក់ទំនង និងបង្កើតបណ្តាញ ដោយទៅធ្វើការយៈពេលខ្លី នៅតាមនៅតំបន់អាព្រិចខាងកើត និងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ជូលៀត កំពុងបម្រើការនៅ theelephant.info ដែលជាវេទិកាមួយ បង្កើតឱ្យមានការចូលរួមពីប្រជាជន ធ្វើការឆ្លុះបញ្ចាំង ចូលជាសមាជិក និងគិតពិចារណាឡើងវិញស្ថានភាពសង្គមរបស់ពួកគេ ដោយការចោទសំណួរលើអតីតកាល និងបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំងអនាគត។ គាត់គឺជាអនាគតអ្នកសារព័ត៌មានបែបទិន្នន័យ ដែលផ្តោតលើសុខភាព អភិបាលកិច្ច និងសិទ្ធិមនុស្ស។ ជូលៀត មានបរិញ្ញាបត្រវិទ្យាសាស្ត្រស្ថិតិ ពីសាកលវិទ្យាល័យណៃរ៉ូប៊ី (Nairobi)។ គោលបំណងចម្បង របស់ជូលៀត ធ្វើការនៅអង្គការ អូឌីស៊ី គឺដើម្បីអនុវត្តយុទ្ធសាស្ត្រទិន្នន័យបើកទូលាយ និងយុទ្ធសាស្ត្រអប់រំពលរដ្ឋ ដើម្បីពង្រឹងសិទ្ធិទទួលបានព័ត៌មានរបស់សហគមន៍ងាយរងគ្រោះ ដោយសារសេដ្ឋកិច្ចរបស់សារជីវកម្មអន្តរជាតិ និងរដ្ឋាភិបាលជាតិនៅក្នុងវិស័យនិស្សារណកម្ម។ តាមរយការសិក្សា ប្រៀបធៀបរវាងប្រទេសកេនយ៉ា និងកម្ពុជា ជូលៀតស្វែងយល់ពីផលប៉ះពាល់អវិជ្ជមាន និងវិជ្ជមានដែលឧស្សាហកម្មនិស្សារណកម្ម ដូចជា រ៉ែធនធាន ប្រេង និងឧស្ម័ន មាននៅលើកម្រិតបរិស្ថាន និងសង្គម។ ប្រព័ន្ធទិន្នន័យសហការនាពេលអនាគតមួយ អំពីការរុករករ៉ែនៅកេនយ៉ា និងកម្ពុជាអាចនឹងបានបង្កើតជាឧបករណ៍ ដើម្បីផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ដែលរងផលប៉ះពាល់។
ជូលៀ ហ្គាសៀ ពុជ (Júlia Garcia Puig),
វិទ្យាស្ថានបាសេឡូណាសម្រាប់ការសិក្សាអន្តរជាតិ
អ្នកស្រាវជ្រាវ, តុលា-ធ្នូ ២០១៨
ជូលៀ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិ ពីវិទ្យាស្ថានបាសេឡូណាសម្រាប់ការសិក្សាអន្តរជាតិ (IBEI) ។ ជូលៀមានជំនាញផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិសមភាព និងភាពក្រីក្រ អភិបាលកិច្ច និងគោលនយោបាយសាធារណៈ នៅក្នុងបរិបទអាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នៅអង្គការអូឌីស៊ី ជូលៀកំពុងធ្វើការលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍ និងជំនួយ។ ជូលៀជឿជាក់ថា ទិន្នន័យបើកទូលាយគឺជាគន្លឹះក្នុងការជំរុញការអភិវឌ្ឍ ព្រោះវាបង្កើនការចូលរួម និងការយល់ដឹងជាសាធារណៈ។ ឥលូវជូលៀមានគោលបំណងពិនិត្យមើលបន្ថែមទៀត ទៅលើការប្រើប្រាស់ និងសក្តានុពលនៃបច្ចេកវិទ្យា គមនាគមន៏ និងពត៌មានវិទ្យា សម្រាប់ការបង្កើតគោលនយោបាយដោយគិតពីអ្នកក្រីក្រ និងការអភិវឌ្ឍ។ នៅពេលទំនេរ គាត់រីករាយនឹងការផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា និងសាកម្ហូបអាហារផ្សេងៗ។
ជួន សំអេង,
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អ្នកហាត់ការផ្នែកស្រាវជ្រាវ និងជីអាយអេស, សីហា ២០១៨-មករា ២០១៩
សំអេង ជានិស្សិតឆ្នាំទីបួន នៅដេប៉ាតឺម៉ងគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់បានហាត់ការនៅក្នុងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ជាអ្នកហាត់ការផ្នែកស្រាវជ្រាវ និងជីអាយអេស និងធ្វើការជាមួយក្រុមការងារផែនទី ដើម្បីប្រមូលចងក្រងទិន្នន័យឲ្យទៅជាទិន្នន័យបែបឌីជីថល និងធ្វើផែនទីពាក់ព័ន្ធនឹងវិស័យធនធានធម្មជាតិ។ គាត់ក៏បានជួយសម្របសម្រួលដល់ក្រុមការងារអូឌីស៊ី នៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកជីអាយអេស ទៅកាន់ស្ថាប័នអប់រំនៅកម្ពុជា។ ការហាត់ការនៅអូឌីស៊ីផ្តល់ឳកាសអោយគាត់ក្នុងការប្រើប្រាស់ និងអនុវត្តមេរៀនដែលទទួលបានពីសាកលវិទ្យាល័យ និងរៀបចំខ្លួនគាត់សម្រាប់ទិដ្ឋភាពទីផ្សារការងារ។
ម៉នឌី លូ (Mondee Lu),
សាកលវិទ្យាល័យច្បាប់ស្ទេនហ្វត
អ្នកស្រាវជ្រាវផ្នែកច្បាប់ និងភាពជាដៃគូរ, មិថុនា-សីហា ២០១៨
ម៉នឌី ជានិស្សិត JD-MS ផ្នែកច្បាប់ និងបរិស្ថាន និងធនធានធម្មជាតិ នៅសាកលវិទ្យាល័យច្បាប់ស្ទេនហ្វត សហរដ្ឋអាមេរិក។ ម៉នឌី មានចំណាប់អារម្មណ៍លើបញ្ហាបរិស្ថាន អាកាសធាតុ និងការអភិវឌ្ឍ។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ម៉នឌី បានធ្វើការសិក្សាស្រាវជ្រាវលើផ្នែកអភិបាលកិច្ចវិស័យបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាឥទ្ធិពលនៃទិន្នន័យបើកទូលាយលើតម្លាភាព។ ក្រៅពីការងារនៅអូឌីស៊ី ម៉នឌីចូលចិត្តទៅសាកល្បងអាហារបួសជាច្រើន នៅទីក្រុងភ្នំពេញ និងដើរកំសាន្តនៅតាមបណ្ដាខេត្តនានា។
ជា មុនីសុជាតា,
សាកលវិទ្យាល័យមហាសារ៉ាខាម
អ្នកហាត់ការស្រាវជ្រាវផ្នែកជីអាយអេស, ឧសភា-កក្កដា ២០១៨
ជាតា គឺជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យាភូមិសាស្ត្រ នៃសាកលវិទ្យាល័យមហាសារ៉ាខាម នៅប្រទេសថៃ គោលបំណងរបស់នាងក្នុងការចុះកម្មសិក្សានេះគឺដើម្បីអនុវត្តន៍ទ្រឹស្តីដែលនាងបានរៀននៅក្នុងថ្នាក់មកក្នុងការធ្វើការជាក់ស្តែង និងនៅពេលជាមួយគ្នានេះជាតាក៏កំពុងធ្វើគម្រោងសិក្សារអំពីតំបន់រងគ្រោះដោយទឹកជំនន់នៅតាមបណ្តោយទន្លេមេគង្គក្នុងប្រទេសកម្ពុជាផងដែរ ក្នុងអំឡុងពេលហ្វឹកហាត់ការងារជាមួយ អូឌីស៊ី ជាតានឹងធ្វើការជាមួយក្រុមការងារផែនទីដើម្បីប្រមូលចងក្រងទិន្នន័យឲ្យទៅជាទិន្នន័យបែបឌីជីថលនិងធ្វើផែនទីបង្ហាញផ្សេងៗ ជាតាជឿជាក់ថាទិន្នន័យបើកទូលាយនៅកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសិក្សារស្រាវជ្រាវ វិស័យឯកជននិងអ្នកប្រើប្រាស់ជាសាធារណៈផ្សេងទៀត។
ជីន ឡេមប៊ឺត (Jean Lambert),
មហាវិទ្យាល័យនីតិសាស្ត្រ កូឡុំបៀ
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០១៨
ជីន គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់នៅមហាវិទ្យាល័យនីតិសាស្ត្រ កូឡុំបៀ នៅទីក្រុងញ៉ូយក សហរដ្ឋអាមរិក។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជីន នឹងធ្វើការស្រាវជ្រាវពីអភិបាលកិច្ចសិទ្ធិដីធ្លី និងការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងបរិស្ថាន និងសិទ្ធិជនជាតិដើមភាគតិច។
ជីន ជឿជាក់ថា តាមរយះការអនុវត្តការងារជាមួយនឹងអូឌីស៊ីនឹងផ្តល់ឱ្យនាងនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការប្រមែប្រមូល និងវិភាគទៅលើឯកសារច្បាប់នានានៅក្នុងប្រទេសកម្ពុជា និងទិន្នន័យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងជាសាធារណៈអំពីសកម្មភាពរបស់រដ្ឋាភិបាល។
ម៉ាឌី បល (Maddie Ball),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០១៨
ម៉ាឌី គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុងទីក្រុងវីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជីវរសាយនវិទ្យាមហាវិទ្យាល័យខនណែល នៅឆ្នាំ ២០១៦។ នៅក្នុងអំឡុងពេលហ្វឹកហាត់ការងារជាមួយអូឌីស៊ី ម៉ាឌីនឹងធ្វើការស្រាវជ្រាវ និងសរសេរអំពីការផ្តល់ជំនួយផ្នែកច្បាប់នៅកម្ពុជា និងការងារផ្នែកច្បាប់។ នៅពេលទំនេរ នាងចូលចិត្តឡើងថ្មភ្នំ អានរឿងនិទានបែបប្រឌិត និងចូលចិត្តភ្លក់ម្ហូបខ្មែរ។
ម៉ាលីសា គ្ត្រីស (Malica Christ
),
សាកលវិទ្យាល័យ ផតស្ដេម
អ្នកហាត់ការស្រាវជ្រាវ, ឧសភា-កក្កដា ២០១៨
ម៉ាលីសា ជិតនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា និងនយោបាយ នៅសាកលវិទ្យាល័យ ផតស្ដេម ប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងពេលហ្វឹកហាត់ការងារនៅអូឌីស៊ី ម៉ាលីសានឹងចូលរួមវាយតម្លៃលើការចូលរួមរបស់សាធារណៈជន នៅក្នុងដំណើរការ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ ម៉ាលីសា ចង់រៀនបន្ថែមអំពីដំណើរការដែលអាចប្រើប្រាស់ទិន្នន័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព។ ដោយសារតែម៉ាលីសាចូលចិត្តការសរសេរ គាត់នឹងបន្តផលិតខ្លឹមសារ និងប្លក់សម្រាប់គេហទំព័រអូឌីស៊ី។ នៅពេលទំនេរ ម៉ាលីសាចូលចិត្តទៅប្រាសាទស្អាតៗដើម្បីសមាធិ។
ដូរ៉ូនដា បតលី (Dorronda Bordley),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មករា-មេសា ២០១៨
ដូរ៉ូនដា គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី។ ក្នុងអំឡុងពេលបំពេញការងារជាមួយអូឌីស៊ី ដូរ៉ូនដា បានធ្វើការស្រាវជ្រាវ និងព្រាងអត្ថបទសង្ខេបនៃអនុស្សរណៈនៃការវិនិយោគរបស់ចិនលើវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា និងបានធ្វើការប្រៀបធៀបពីក្រមខណ្ឌ និងការអនុវត្តដ៏ប្រសើរនានា ដែលប្រទេសចិនគួរតែអនុវត្តតាមនៅក្នុងការធ្វើការវិនិយោគលើវិស័យទាំងនេះ។
សាសេនកា ជេ.ប្រោអើ (Sashenka J. Brauer),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, កុម្ភៈ-មេសា ២០១៨
សាសេនកា (Sashenka) គឺជានិស្សិតឆ្នាំទីពីរ ផ្នែកច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុងទីក្រុងវីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលនាងហាត់ការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សាសេនកា បានធ្វើការស្រាវជ្រាវមួយអំពីការប្រើប្រាស់ទិន្នន័យបើកទូលាយសម្រាប់អភិបាលកិច្ចផ្នែកកសិកម្ម និងបានចូលរួមចំណែកក្នុងការផ្តល់ជារបាយការស្រាវជ្រាវសង្ខេបដល់អូឌីស៊ីផងដែរ។
“ការហ្វឹកហាត់ការងារនៅអូឌីស៊ីបានអនុញ្ញាតឱ្យខ្ញុំ បានរៀនសូត្រពីអត្ថប្រយោជន៍ដែលមិនគួរឱ្យនឹកស្មានដល់នៃទិន្នន័យបើកទូលាយសម្រាប់អភិបាលកិច្ចកសិកម្ម ហើយវាបានជម្រុញឱ្យខ្ញុំបន្តការសិក្សារៀនសូត្របន្ថែមទៀតពីរបៀបដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងបរិស្ថាន។ ខ្ញុំបានទទួលការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតម្លាភាពនៅគ្រប់កម្រិតទាំងអស់ហើយសង្ឃឹមថាខ្ញុំនឹងប្រើការយល់ដឹងទាំងនេះក្នុងអាជីពរបស់ខ្ញុំនាពេលអនាគត។”
អាឡិច ផាតូនៀ (Aliaksei (Alex) Patonia),
សាកលវិទ្យាល័យ សេន អេនដ្រូ/មូលនិធិសង្គមបើកទូលាយ
អ្នកស្រាវជ្រាវ, មីនា – សីហា ២០១៨
អាឡិចបានមកធ្វើការជាមួយក្រុមការងារអូឌីស៊ី ក្នុងនាមជាអ្នកស្រាវជ្រាវតាមរយៈមូលនិធិសង្គមបើកទូលាយ ក្រោយពីគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ សេន អេនដ្រូ (ប្រទេសស្កុតឡេន)។ ខណៈពេលដែលអាឡិច ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ផ្នែកការអភិវឌ្ឍប្រកបដោយចីរភាព នៅចក្រភពអង់គ្លេស អាឡិចបានផ្តោតលើថាមពលកកើតឡើងវិញ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន។ អាឡិច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅឯសាកលវិទ្យាល័យរដ្ឋបេឡារុស្ស និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រងប្រេង និងឧស្ម័នអន្តរជាតិ ពីសាកលវិទ្យាល័យ លីវើផូល (ចក្រភពអង់គ្លេស)។ នៅអូឌីស៊ី អាឡិច កំពុងតែធ្វើការលើផ្នែកការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការទាញយកធនធានធម្មជាតិ។
លេណាត ក្រុតហ្ស៊ែឃ (Lennart J. Krotzek),
សាកលវិទ្យាល័យ អាំស្ទែរដាំរី
អ្នកហាត់ការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង, កុម្ភៈ-ឧសភា ២០១៨
លេណាត បានបញ្ចប់ការសិក្សាអនុបណ្ឌិត ផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យ អាំស្ទែរដាំថ្មីៗនេះ មុនពេលធ្វើការជាមួយ ក្រុមការងារ អូឌីស៊ី។ ក្នុងនាមជាអ្នកហាត់ការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង គាត់ទទួលខុសត្រូវលើការរៀបចំ និងចងក្រងកម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ចងក្រងរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី ការសរសេរប្លុក ការផ្តិតយករូបភាព និងការចងក្រងយុទ្ធសាស្ត្រក្នុងបណ្តាញសង្គមរបស់អង្គការ។ គោលដៅ ចំបងរបស់គាត់ ក្នុងរយៈពេលបំពេញការងារជាបុគ្គលិកហាត់ការ គឺចូលរួមចំណែកក្នុងបេសកម្មរបស់អូឌីស៊ី ដើម្បីធ្វើឱ្យអ្នកសារព័ត៌មានប្រើប្រាស់ទិន្នន័យជាសាធារណៈសម្រាប់ការងាររបស់ពួកគេ និងលើកកម្ពស់គោលការណ៍របស់អូឌីស៊ី ដែលធ្វើឱ្យសាធារណជនទទួលបានទិន្ន័យងាយស្រួល។ គាត់មានអារម្មណ៍រីករាយក្នុងការសិក្សាអំពីប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និងវប្បធម៌នយោបាយពីទស្សនៈវិស័យនៃអង្គការក្នុងស្រុក។
យ៉ុង ហ៊ួយ ឈី ឆែរីន (Yong Huey Chyi Charine),
សាកលវិទ្យាល័យជាតិសិង្ហបុរី
អ្នកហាត់ការស្រាវជ្រាវ, ឧសភា-មិថុនា ២០១៧
ឆែរីន គឺជានិស្សិតបរិញ្ញាបត្រឆ្នាំទីបួន ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាជាតិសិង្ហបុរី។ ការស្រលាញ់ចូលចិត្តលើ “ទិន្នន័យបើកទូលាយ” បានជម្រុញឱ្យនាងសម្រេចចិត្តធ្វើជាអ្នកហាត់ការបរទេសនៅអូឌីស៊ី។ ក្នុងអំឡុងពេលហ្វឹកហាត់ការងារនៅអូឌីស៊ី ឆែរីន បានរួមចំណែកការងារក្នុងគម្រោងព័ត៌មានទិន្នន័យអំពីការបោះឆ្នោតនៅប្រទេសកម្ពុជា និងបានផ្តល់យោបល់លើការរចនានានានៃទំព័រដែលកំពុងចេញផ្សាយនៅលើគេហទំព័រអូឌីស៊ី។ នាងជឿជាក់ថា ព័ត៌មាន គឺជាឧបករណ៍ដែលអាចប្រើប្រាស់សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើចំនេះដឹងនាពេលបច្ចុប្បន្ននេះ ហើយសាធារណៈជនគួរតែអាចទទួលបានវាដោយសេរី។ ក្រៅពីការងារនៅអូឌីស៊ី នាងចូលចិត្ត ការធ្វើដំណើរ, ការថតរូប និងម្ហូបអាហារខ្មែរជាខ្លាំង។ មានពាក្យខ្មែរមួយចំនួន ដែលនាងបានរៀនដំបូងនៅក្នុងទីក្រុងភ្នំពេញ មានដូចជា៖ ពងមាន់ (egg), បាយ (rice), សាច់ (beef) ជាដើម។ អានបន្ថែមអំពីរឿងរ៉ាវនៃការហាត់ការរបស់ឆែរីន សូមចុចនៅ ទីនេះ។
ណាតាសា មិឈិកុ យុកុយ៉ាម៉ា (Natasha Michiko Yokoyama),
សាកលវិទ្យាល័យជាតិសិង្ហបុរី
អ្នកហាត់ការផ្នែកភាពជាដៃគូ និងជំនួយ, មិថុនា-ធ្នូ ២០១៦
ណាតាសា គឺជាសិស្សរៀបនឹងបញ្ចប់ថ្នាក់សិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យសិង្ហបុរី។ នៅក្នុងអំឡុងពេលហ្វឹកហាត់ការងាររយៈពេល ៦ ខែនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ណាតាសាទទួលខុសត្រូវលើការសរសេរសំណើសុំជំនួយថវិកា ពីគម្រោងនានា រាប់ចាប់តាំងពីធនធានធម្មជាតិ រហូតដល់សមភាពយែនឌ័រ។ នាង មានការចាប់អារម្មណ៍ខ្លាំងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងជឿជាក់ថា ទិន្នន័យបើកទូលាយ គឺពិតជាមានលក្ខណៈសំខាន់ពិសេស ដោយសារតែបច្ចេកវិទ្យាកំពុងរីកលូតលាស់កាន់តែប្រសើរឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃ។
“អូឌីស៊ី ពិតជាបានផ្តល់នូវឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីអាចស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយកំពុងតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក។ ការហ្វឹកហាត់ការងារនេះ ក៏បានផ្តល់ឱ្យខ្ញុំនូវសញ្ញាណភាគីពាក់ព័ន្ធនានា ដែលតម្រូវឱ្យមានការសហការគ្នាដើម្បីដោះស្រាយបញ្ហាសកលលោក។ ខ្ញុំបានរៀនសូត្រយ៉ាងច្រើននៅអូឌីស៊ី ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់សម្រាប់ឱកាសនេះ”។
សំអាន ម៉ារឌី,
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានភាសាបរទេស
អ្នកហាត់ការផ្នែកគេហទំព័រ, មេសា-តុលា ២០១៦
ម៉ារឌី ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស និងជានិស្សិតឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ផ្នែកវិស្វកម្មព័ត៌មានវិទ្យា និងទំនាក់ទំនង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងរយៈពេល ៦ខែ ម៉ារឌីបានធ្វើការភាគច្រើនលើការរចនារូបរាង និងទម្រង់ Theme នៃគេហទំព័រអូឌីស៊ី ជំនាន់ ២ ជាមួយ ក្រុមការងារ អូឌីស៊ី។ ក្រៅពីនេះ គាត់ក៏បានចូលរួមជាមួយក្រុមការងារផែនទីផងដែរ ក្នុងការបញ្ចូលទិន្នន័យមួយចំនួន។
“ការចុះកម្មសិក្សានៅ អូឌីស៊ី គឺជាបទពិសោធន៍ជំនាញការងារដំបូងរបស់ខ្ញុំ ដែលបានផ្តល់ឱ្យខ្ញុំលើសពីអ្វីដែលខ្ញុំបានរំពឹងទុក។ ខ្ញុំមានឱកាស មិនត្រឹមតែរៀនអំពីបច្ចេកវិទ្យាថ្មី និងអនុវត្តផ្ទាល់លើជំនាញថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៍បានយល់ពីអំពីលំដាប់លំដោយនៃការងារ ហើយបានជួបមនុស្សល្អៗជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាផ្នែកមួយនៃ អូឌីស៊ី ហើយខ្ញុំពេញចិត្តចំពោះមជ្ឈដ្ឋានការងារ និងបេសកម្មរបស់ អូឌីស៊ី។” - សំអាន ម៉ារឌី
រ៉ូមីអូ ហ្គៀរ៉ូ (Romeo Garreau),
សាកលវិទ្យាល័យ Rennes 1
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មីនា-កញ្ញា ២០១៦
រ៉ូមីអូ (Romeo) ទើបតែបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថាន និងនីតិសាស្ត្រ នៅសាកលវិទ្យាល័យ Renne 1 ប្រទេសបារាំង។ រ៉ូមីអូ គឺជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់នៅអូឌីស៊ីសម្រាប់រយៈពេល ៦ ខែ។ អំឡុងពេលហ្វឹកហាត់ការងារនៅអូឌីស៊ី រ៉ូមីអូ បានរួមចំណែកការងារសំណេរអត្ថបទដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលទាក់ទងនឹងប្រធានបទបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។ ក្រៅពីការងារទាំងនេះ រ៉ូមីអូ ក៏បានជួយការងារមួយចំនួនដល់ក្រុមការងារទិន្នន័យ និងផែនទី និងបានចូលរួមតំណាងក្រុមការងារអូឌីស៊ីនៅក្នុង ព្រឹតិ្តការណ៍ផ្សព្វផ្សាយនានា ដូចជា កម្មវិធីបាខែម, Inno-Tech, និង Science and Engineering Festival។
“ការហ្វឹកហាត់ការងាររបស់ខ្ញុំ បាននាំឱ្យខ្ញុំយល់ដឹងកាន់តែទូលំទូលាយអំពីនិន្នាការប្រទេសកម្ពុជា ហើយវាកំពុងតែពង្រឹងឆន្ទះរបស់ខ្ញុំក្នុងសកម្មភាពដើម្បីការពារបរិស្ថាន។ វាក៏បានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែប្រសើរអំពីតម្លៃនៃព័ត៌មាន និងសារៈសំខាន់នៃតម្លាភាពផងដែរ” រ៉ូមីអូ ហ្គៀរ៉ូ (Romeo Garreau)
ឆាយ វ៉ាន់លីហួង,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់ និងពណ្ណាធីការ, មិនា-សីហា ២០១៤
លីហួង គឺជានិស្សិតឆ្នាំទីបីម្នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លីហួង ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការកសាងនៅក្រមទំព័រច្បាប់របស់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ នាងបានធ្វើការស្រាវជ្រាវអត្ថបទច្បាប់ផ្សេងៗ និងរៀបចំទុកដាក់ឯកសារទាំងនោះ សម្រាប់ធ្វើការដាក់បញ្ជូលទៅតាមចំណាត់ថ្នាក់ឯកសាររបស់គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លីហួង ក៏បានជួយផងដែរដល់អ្នកកែសំរួលអត្ថបទរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅក្នុងការប្រមូលព័ត៌មានផ្សេងៗសម្រាប់ការផ្សាយព័ត៌ប្រចាំថ្ងៃ។
“ខ្ញុំគិតថាខ្ញុំនិងមិនអាចបំភ្លេចពេលវេលាដ៏ល្អរបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានឡើយដោយសារតែបុគ្គលិកនៅទីនោះមានចិត្តល្អ មានការរួបរួមការងារគ្នាបានល្អ និងមានភាពរួសរាយរាក់ទាក់។ ពួកគេក៏មានភាពកំប្លុកកំប្លែងផងដែរ។ បើទោះបីនោះគឺជាបទពិសោធន៏លើកដំបូងរបស់ខ្ញុំក្នុងនាមជាអ្នកហាត់ការងារ ខ្ញុំមានអារម្មណ៍ថាមានភាពងាយស្រួលក្នុងការសម្របខ្លួន ហើយខ្ញុំពិតជាទទួលបានបទពិសោធន៏និងចំណេះដឹងជាច្រើនពីពួកគេទាំងអស់គ្នាក៏ដូចជាពីការងាររបស់ខ្ញុំផងដែរ។” - ឆាយ វាន់លីហួង
លីហ្សា ចាវ (Lisa Zhao),
មហាវិទ្យាល័យនីតិសាស្ត្រ កូឡុំបៀ
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-សីហា ២០១៤
ពេលឥឡូវនេះ លីហ្សា កំពុងតែចាប់ផ្តើមដំណើរការក្រុមហ៊ុនបច្ចេកវិទ្យាមួយជាមួយដៃគូររបស់នាងក្នុងប្រទេសចិន។ នាងបានមកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីបានបញ្ចប់ថ្នាក់ឆ្នាំទី១ របស់នាងផ្នែកនីតិសាស្ត្រពីមហាវិទ្យាល័៧ច្បាប់កូឡុំបៀ ក្នុងសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលហាត់ការ នាងបានរៀបចំសេចក្តីព្រាងរបាយការណ៍សង្ខេបមួយស្តីពី ការវិនិយោគរបស់ប្រទេសចិននៅក្នុងតំបន់ទន្លេមេគង្គ និងផលប៉ះពាល់នៃការវិនិយោគនោះ។ ក្រៅពីធ្វើការស្រាវជ្រាវ លីហ្សា ក៏បានរួមចំណែកក្នុងការងារមួយចំនួនផ្សេងទៀតដូចជាការត្រួតពិនិត្យ សំណុំទិន្នន័យ និងការអភិវឌ្ឍទិន្នន័យ មេតាដាតា ជាដើម។
“ខ្ញុំពិតជាមានអារម្មណ៍រីករាយចំពោះពេលវេលារបស់ខ្ញុំនៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍដោយបានធ្វើការជាមួយមិត្តរួមការងារទាំងអស់ដែលសុទ្ធតែជាមនុស្ស មានការព្យាយាម និងពេញចិត្តចំពោះការងាររបស់ពួកគេ។ ខ្ញុំបានស្វែងយល់ដឹងយ៉ាងច្រើនអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វាពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលយើងធ្វើការវាយតម្លៃពី ការអភិវឌ្ឍដោយផ្អែកលើទស្សនៈ និងប្រភពព័ត៌មានផ្សេងៗគ្នា។ អង្គការទិន្នន័យអំពីការអភិវឌ្ឍកំពុងធ្វើកិច្ចការដ៏អស្ចារ្យមួយ នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំសង្ឃឹមថាគេហទំព័រថ្នាក់តំបន់ នឹងអាចបើកដំណើរការក្នុងពេលឆាប់ៗ ហើយអាចផ្តល់ព័ត៌មានជាសាធារណៈដល់ប្រជាជនក្នុងតំបន់នេះ!”- លីហ្សា ចាវ
អេលីហ្សាប៊ែត បាន់នឺ (Elizabeth Buner),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០១៤
លីស (Liz) គឺជានិស្សិតម្នាក់ដែលសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុង ទីក្រុង វីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដែលគាត់ស្នាក់នៅក្នុងប្រទេសកម្ពុជា លីស បានធ្វើការស្រាវជ្រាវ និងធ្វើសេចក្តីព្រាងអំពីរបាយការណ៍សង្ខេបមួយដែលទាក់ទងទៅលើចំការកៅស៊ូនៅក្នុងតំបន់ទន្លេមេគង្គ។ លើសពីនេះ នាងក៏បានធ្វើការបន្ទាន់សម័យនៃ ព័ត៌មានរបស់អត្ថបទសង្ខេបមួយដែលនិយាយអំពីគោលនយោបាយកសិកម្មរបស់ប្រទេសកម្ពុជាផងដែរ។ ក្រៅពីធ្វើការស្រាវជ្រាវ លីស ក៏បានរួមចំណែកក្នុងការងារមួយចំនួនផ្សេងទៀតដូចជាការត្រួតពិនិត្យសំណុំទិន្នន័យ និងការអភិវឌ្ឍទិន្នន័យ មេតាដាតា ជាដើម។
រ៉ូស ណាទីវីដេត (Ross Nativdad),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០១៤
លោក រ៉ូស (Ross) គឺជានិស្សិតម្នាក់សិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុង ទីក្រុង វីលៀមស្បើគ រដ្ឋវើជីនៀរ នៃសហរដ្ឋអាមេរិក។ លោកបានហ្វឹកហាត់ការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់ពីខែឧសភា ដល់ខែកក្កដា ក្នុងឆ្នាំ២០១៤។ លោកបានធ្វើការស្រាវជ្រាវ និងធ្វើសេចក្តីព្រាងរបាយការណ៍សង្ខេបមួយស្តីពីឧស្សាហកម្មកៅស៊ូនៃប្រទេសកម្ពុជា។ ក្រៅពីធ្វើការស្រាវជ្រាវ រ៉ូស ក៏បាន រួមចំណែកលើការងារមួយចំនួនផ្សេងទៀតដូចជា ការត្រួតពិនិត្យសំណុំទិន្នន័យ និងការអភិវឌ្ឍទិន្នន័យ មេតាដាតា ជាដើម។
“លទ្ធផលនៃកម្មសិក្សារបស់ខ្ញុំគឺលើសពីការរំពឹងទុករបស់ខ្ញុំ ហើយខ្ញុំពិតជាមានការដឹងគុណ និងគិតថាខ្ញុំមានសំណាងខ្លាំងណាស់ដែលបានទៅធ្វើការនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ខ្ញុំបានប្រែក្លាយជាអ្នកដែលមានចំណេះទូលំទូលាយអំពីបញ្ហាជាច្រើនដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជាដូចជាបញ្ហា ផ្នែកច្បាប់ បរិស្ថាន និងសិទ្ធិមនុស្សជាដើម ។ លើសពីនេះ ខ្ញុំថែមទាំងបានស្វែងយល់អំពីវប្បធម៌ខ្មែរតាមរយៈការធ្វើដំណើរទៅទូទាំងប្រទេស រៀនភាសាខ្មែរបន្តិចបន្តួច និងការភ្លក់រសជាតិអាហារដែលប្លែកៗ និងមានររសជាតិឆ្ងាញ់។ ដោយគ្មានមន្ទិលសង្ស័យ អ្វីដែលល្អបំផុតចំពោះបទពិសោធរបស់ខ្ញុំ គឺការបានស្គាល់និងធ្វើការជាមួយមនុស្សដែលគួរអោយគោរពជាច្រើននៅ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ខ្ញុំនឹងចងចាំជានិច្ចនូវវិជ្ជាជីវៈដែលខ្ញុំទទួលយកបាន សេចក្ដីសប្បុរស និងមិត្តភាពដែលពួកគេបានបង្ហាញដល់ខ្ញុំ ក្នុងអំឡុងពេលបីខែនៅក្នុងប្រទេសកម្ពុជានោះ។ អរគុណច្រើន ODC”-! រ៉ូស ណាទីវីដេត (Ross Nativdad)
គង់ ឆេកូ,
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិនា-កក្កដា ២០១៤
ឆេកូ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ជាភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយគាត់ក៏បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រច្បាប់ជាភាសាអង់គ្លេស (ELBBL) ពីសាកលវិទ្យាល័យដូចគ្នានោះផងដែរ នៅក្នុងខែសីហាឆ្នាំ២០១៤។ ក្នុងកំឡុងពេលរបស់គាត់នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ ឆេកូបាន រួមចំណែកក្នុងការកសាងនៅក្រមទំព័រច្បាប់របស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គាត់បានធ្វើការស្រាវជ្រាវអត្ថបទច្បាប់ផ្សេងៗដែលទាក់ទង និងរៀបចំទុកដាក់ឯកសារទាំងនោះ សម្រាប់ធ្វើការដាក់បញ្ជូលទៅក្នុងចំណាត់ថ្នាក់ឯកសាររបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកក៏បានជួយក្រុមអ្នកកែសំរួលអត្ថបទរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ផងដែរនៅក្នុងការកំណត់ព័ត៌មាន និងធ្វើការបកប្រែព័ត៌មានសំរាប់ដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
“ក្នុងនាមជាអ្នកហាត់ការងារ ផ្នែកស្រាវជ្រាវផ្នែកច្បាប់ម្នាក់ ខ្ញុំទទួលបានបទពិសោធន៏យ៉ាងច្រើនពីការធ្វើការជាមួយបុគ្គលិករបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ បុគ្គលិករបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានភាពរួសរាយរាក់ទាក់ ហើយ ខ្ញុំពិតជាអរគុណជាខ្លាំងចំពោះការដែលបានអនុញ្ញាត្តអោយខ្ញុំបានក្លាយជាសមាជិកនៃក្រុមការងារមួយនេះ “ ។ - គង់ ឆេកូ
ពយ គឹមសាន,
អង្គការ Passerelles Numériques Cambodia
អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា, មិថុនា-ឧសភា ២០១៤
គឹមសាន គឺអ្នកហាត់ការ ផ្នែកព័ត៌មានវិទ្យាដំបូងគេនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គឹមសាន ជានិស្សិតឆ្នាំទី១ ពីអង្គការ Passerelles Numeriques Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាលបារាំង ផ្តោតសំខាន់លើការផ្តល់ការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដល់យុវជនកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គឹមសាន បានធ្វើការជាមួយនឹងក្រុមការងារព័ត៌មានវិទ្យារបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ លើការអភិវឌ្ឍបន្ថែម និងការរក្សាទំព័រឯកសារច្បាប់។
លូក ផ្លាណាហ្កាន (Luke Flanagan),
សាកលវិទ្យាល័យ ស៊ីដនី
អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា, មករា ២០១៤
លោក លូក (Luke) ជានិសិត្សសិក្សាពីប្រព័ន្ធព័ត៌មាន និងជីវសាស្ត្រ នៅសាកលវិទ្យាល័យស៊ីដនី។ ខណៈពេលដែល លោកមានវិសម្សកាល១ខែ រវាងកិច្ចការស្ម័គ្រចិត្តរបស់លោកនៅប្រទេសវៀតណាមនិងមុនពេលឆមាសថ្មីនេះបានចាប់ផ្តើម លោក លូកបានជួយក្រុមការងារព័ត៌មានវិទ្យារបស់អង្គការអូឌីស៊ី នៅក្នុងការកែលម្អទិន្នន័យទំហំបច្ចុប្បន្ន នៅក្នុងកម្មវិធី MySQL និងបានធ្វើតេស្តទៅលើការរៀបចំសម្រាប់ការបង្កើតរចនាសម្ព័ន្ធទិន្នន័យស្ដង់ដារ។
ហ្គ្រែគ ប៊េម (Greg Bem),
សាកលវិទ្យាល័យ វ៉ាស៊ីនតោន
អ្នកហាត់ការលើការគ្រប់គ្រងព័ត៌មាន និងប្រព័ន្ធបណ្ណាល័យ, កញ្ញា-ធ្នូ ២០១៣
លោក ហ្គ្រែគ (Greg) គឺជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យព័ត៌មាន នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន នៅទីក្រុងស៊ាថល សហរដ្ឋអាមេរិក។ លោក ហាត់ការនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដោយផ្តោតលើបណ្ណាល័យ។
នៅពេលដែលមិនមានការគិត ការអាន ការជជែក និងការសរសេរ អំពីបណ្ណាល័យ និងការបំលាស់ប្តូរព័ត៌មាននៅក្នុងសតវត្សរ៍ទី២១នេះ លោក ហ្គ្រែគ (Greg) រីករាយក្នុងការតែងកំណាព្យ និងសិល្បៈហើយអាចសរសេរយ៉ាងដិតដល់អំពីហ្គេមកុំព្យូទ័រ។ ចាប់តាំងពីលោក មកកាន់ប្រទេសកម្ពុជា លោកចូលចិត្តញ៉ាំខ្ចៅ។
ភ្ជាប់ជាមួយប្លក់ដំណើរកំសាន្តរបស់លោក (cambodianbem.wordpress.com) និងប្លក់អំពីការហាត់កា (khmerbembrarian.wordpress.com) និងភ្ជាប់ទំនាក់ទំនងតាម Twitter @CambodianBem
ចាន់ វីដារិទ្ធិ,
មហាវិទ្យាល័យ ម៉ាកាឡែសស្ទើរ
អ្នកហាត់ការផ្នែកស្រាវជ្រាវ, មិថុនា-សីហា ២០១៣
លោក វីដារិទ្ធិ មកពីមហាវិទ្យាល័យ ម៉ាកាឡែសស្ទើរ នៅសហរដ្ឋអាមេរិក។ ខណៈពេលដែលលោក ធ្វើការលើគម្រោងស្រាវជ្រាវមួយជាមួយអង្គការ ILO លើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅឆ្នាំ២០១៣ លោក វីដារិទ្ធិ បានធ្វើជាអ្នកហាត់ការផ្នែកស្រាវជ្រាវក្រៅម៉ោង ជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោក បានរៀបចំអត្ថបទសង្ខេប ស្តីអំពីឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ និងការសិក្សាសាកល្បងមួយ ស្តីពីលក្ខខណ្ឌការងារ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ទាំងនាំចេញ និងមិននាំចេញ។
រឹម រាជ,
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
អ្នកធ្វើផែនទីស្ម័គ្រចិត្ត, មេសា-សីហា ២០១៣
លោក រាជ គឺជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រាជ បានធ្វើការងារស្ម័គ្រចិត្តលើការងារផលិតផែនទី ជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីដើមឆ្នាំ២០១៣។ ក្នុងអំឡុងពេលដែល លោកធ្វើការជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ រាជបានទទួលការបណ្តុះបណ្តាល ដោយក្រុមការងារផលិតផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងការប្រើប្រាស់កម្មវិធីផលិតផែនទីផ្សេងៗ។ នៅចុងបញ្ចប់ នៃពេលវេលារបស់លោកជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍ រាជមានលទ្ធភាពក្នុងការជួយទៅដល់ក្រុមការងារផលិតផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងការធ្វើចំណាត់ថ្នាក់រូបភាពសម្រាប់គម្រោងបម្រែបម្រួលគម្របព្រៃឈើ។
ពាត ពេជ្រសំនាថ,
សាកលវិទ្យាល័យភូមិន្ទកសិកម្ម
អ្នកធ្វើផែនទីស្ម័គ្រចិត្ត, មេសា-សីហា ២០១៣
លោក សំនាថ គឺជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ នាថ បានធ្វើការងារស្ម័គ្រចិត្តក្នុងការងារផលិតផែនទី ជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍ នៅដើមឆ្នាំ២០១៣។ ក្នុងអំឡុងពេលដែលគាត់ធ្វើការជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ នាថ ត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីធ្វើការស្រាវជ្រាវនៅក្នុងការរិយាល័យ ប្រមូលទិន្នន័យ និងរៀបចំសំណុំទិន្នន័យសម្រាប់ការផលិតផែនទី។ នៅចុងបញ្ចប់នៃពេលវេលារបស់គាត់ជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍ នាថ មានលទ្ធភាពក្នុងការជួយទៅដល់ក្រុមអ្នកផលិតផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្នុងការធ្វើបច្ចុប្បន្នភាព ទិន្នន័យសម្បទានដែលព្រឹត្តិបត្រជាប្រចាំខែចេញពីរាជក្រឹត្យ អនុក្រឹត្យ ប្រទេសកម្ពុជា។
ជែសស៊ីកា ឌូវ៉ាល់ (Jessica Duval),
សាកលវិទ្យាល័យ Universite Libre de Bruxelles
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, កក្កដា ២០១៣
ជែសស៊ីកា (Jessica) កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកច្បាប់សាធារណៈ នៅឯសាកលវិទ្យាល័យ Libre de Bruxelles។ ជែសស៊ីកា បានចំណាយពេលវិស្សមកាលរបស់នាង ដោយធ្វើជាអ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់។ ស្ថិតក្នុងអំឡុងពេលហាត់ការ នាងបានបញ្ចប់អត្ថបទសង្ខេបស្តីអំពីច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ហើយនាងបានប្រមូលឯកសារច្បាប់ប្រមាណជាង២០០០ ដើម្បីធ្វើការរៀបចំកម្រងច្បាប់ នៅលើទំព័រឯកសារច្បាប់របស់គេហទំព័រអូឌីស៊ី។
ម៉េតធ្យូ វ៉ារ៉េន (Matthew Warren),
សាកលវិទ្យាល័យ សាន់តា ក្លារ៉ា
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣
លោក ម៉ាត់ (Matt) គឺជានិស្សិតមកពី សាកលវិទ្យាល័យនីតិសាស្ត្រ សាន់តា ក្លារ៉ា នៅសហរដ្ឋអាមេរិក។ លោក បានមកអង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីលោកបានរៀនចប់ឆ្នាំទី១ ហើយលោក បានរៀបចំសេចក្តីព្រាងរបាយការណ៍សង្ខេបមួយ ស្តីពីក្របខណ្ឌច្បាប់របស់ប្រទេសកម្ពុជា សម្រាប់ការវិនិយោគ ក៏ដូចជាការសិក្សាសាកល្បងមួយ អំពីច្បាប់ការងារ នៅប្រទេសកម្ពុជាផងដែរ។
“ខ្ញុំពិតជាពេញចិត្តពេលវេលារបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍខ្លាំងណាស់ ហើយខ្ញុំបានរៀនសូត្រយ៉ាងច្រើន អំពីរចនាសម្ព័ន្ធនៃរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។ បុគ្គលិកអង្គការទិន្នន័យអំពីការអភិវឌ្ឍ ពូកែ និងមានទេពកោសល្យ ហើយរឿងដែលអស្ចារ្យជាងនេះ ពួកគេកំពុងបន្តធ្វើការដើម្បីផ្តល់នូវព័ត៌មានជាច្រើន ដែលជាសេចក្តីត្រូវការ ជូនសាធារណៈជន! “- ម៉ាត់ វ៉ារ៉េន (Matt Warren)
អាទីហ្វ ចោតដឺរី (Atif Choudhury),
មហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, ឧសភា-កក្កដា ២០១៣
លោក អាទីហ្វ (Atif) គឺជានិសិត្សឆ្នាំទី១ ផ្នែកនីតិសាស្ត្រនៃមហាវិទ្យាល័យនីតិសាស្ត្រ វីលៀម និងម៉ារី ក្នុងសហរដ្ឋអាមេរិក។ គាត់បានមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បន្ទាប់ពីបានបញ្ចប់ថ្នាក់សិក្សាឆ្នាំទី១របស់គាត់ ដោយគាត់ទទួលខុសត្រូវលើការ រៀបចំសរសេរអត្តបទសង្ខេបលើការបោះឆ្នោតក្នុងប្រទេសកម្ពុជា និងប្រមូលទិន្ន័យ សំរាប់ការបង្កើតគេហទំព័រថ្នាក់តំបន់របស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ។
“ក្នុងនាមជានិស្សិតច្បាប់ម្នាក់ដែលមិនទាន់បានសូម្បីតែមានឱកាសក្នុងការចូលរៀនថ្នាក់ច្បាប់ស្តីពីការបោះឆ្នោតរបស់សហរដ្ធអាមេរិច (ហើយកាន់តែមានការយល់ដឹងតិចតួចអំពីច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជាទៀតផងនោះ) ខ្ញុំសូមសារភាពថាការទទួលខុសត្រូវលើភារកិច្ចដ៏សំខាន់យ៉ាងខ្លាំងនេះ ពិតជាធ្វើអោយខ្ញុំមាន ការព្រួយបារម្ភយ៉ាងខ្លាំងមែន។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានចាប់ផ្តើមធ្វើការស្រាវជ្រាវពីប្រវត្តិនៃការការបោះឆ្នោតរបស់ប្រទេសកម្ពុជា និងក្របខណ្ឌនៃអភិបាលកិច្ច ព្រមទាំងសិក្សាបន្ថែមលើពត៌មានលំអិតស្តីពីច្បាប់លើការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាមក (ដែលត្រូវបានគេស្គាល់ជាទូទៅថា LEMNA) ខ្ញុំចាប់ផ្តើមអាចសម្របខ្លួនបាន និងបានចាត់ទុកគម្រោងនេះថាជារបស់ខ្លួនខ្ញុំផ្ទាល់ “- ។ អាទីហ្វ ចោតដឺរី (Atif Choudhury)
ខាធើរីន ហាត (Katherine L. Hart),
មហាវិទ្យាល័យនីតិសាស្ត្រ Texas Wesleyan
អ្នកហាត់ការស្រាវជ្រាវផ្នែកច្បាប់, មិថុនា-កក្កដា ២០១៣
ខាធើរីន (Katherine) គឺជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សាមកពីមហាវិទ្យាល័យនីតិសាស្ត្រ Texas Wesleyan ។ ខាធើរីន បានចំណាយ រយៈពេលរដូវក្តៅរបស់នាងក្នុងឆ្នាំ២០១៣ ជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងកំឡុងពេលនោះ នាងបានបញ្ចប់របាយការណ៍សង្ខេបមួយ ដែលសិក្សាអំពីវិស័យសុខាភិបាលនៅកម្ពុជា។ បច្ចុប្បន្ន ខាធើរីន កំពុងបំពេញការងារជូនស្ថាប័ន AlliedBarton Security Services ហើយនាងក៏កំពុងតែបន្តការសិក្សារបស់នាងលើផ្នែក សន្តិសុខអន្តរជាតិ ឱសថ និងគោលនយោបាយច្បាប់។