លក្ខខណ្ឌនៃការប្រើប្រាស់

សូមស្វាគមន៍ការចូលមកកាន់ អូឌីស៊ី! នៅពេលអ្នកប្រើប្រាស់គេហទំព័រ ឬគ្រប់ព័ត៌មាន ផែនទី ទិន្នន័យ ឬសេវាទាំងឡាយ ដែលមាននៅលើគេហទំព័រនេះ បានន័យថាអ្នកយល់ព្រមគោរព​ប្រតិបត្តិតាមបណ្តាលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

ការប្រើប្រាស់គេហទំព័រ

១. សិទ្ធិអ្នកនិពន្ធលើរាល់អត្ថបទ ផែនទី ក្រាហ្វិក ស្លាកសញ្ញា និង គំនូររចនាដើម បង្កើតដោយអូឌីស៊ី និងបោះពុម្ពផ្សាយនៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិរបស់ អូឌីស៊ី។ អូឌីស៊ី ផ្តល់ឱ្យអ្នកនូវអាជ្ញាប័ណ្ណ មិនផ្តាច់មុខ និងមិនអាចផ្ទេរបាន ក្នុងការប្រើប្រាស់ និងថតចម្លង សម្របយកតាម ចែកចាយ និងការប្រើប្រាស់ផ្សេងទៀត លើ​ខ្លឹមសារនៅលើគេហទំព័រ ស្របតាមបណ្តាលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

២. អ្នកយល់ព្រមមិន៖

  • លក់ ជួល ផ្តល់អាជ្ញាប័ណ្ណបន្ត ឬ ធ្វើសកម្មភាពដទៃផ្សេងទៀត សំដៅផ្តល់ខ្លឹមសារ នៅលើគេហទំព័រ នេះទៅភាគីទីបី ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ចៀសជាង​គ្រាន់តែជាតម្លៃដែលអ្នកចំណាយ សម្រាប់ការប្រើប្រាស់ កែសម្រួល ឬ ចែកចាយខ្លឹមសារនៃគេហទំព័រនេះ (ឧទាហរណ៍ តម្លៃបោះពុម្ព)
  • បង្ហាញខ្លឹមសារនៃគេហទំព័រនេះ ដូចជាកម្មសិទ្ធិរបស់ខ្លួន
  • កែប្រែខ្លឹមសារទោះក្រោមរូបភាពណា ដែលនាំឱ្យមានការបកស្រាយច្រឡំ បន្លំ ឬ​ បង្អាប់ ដល់ខ្លឹមសារនៃគេហទំព័រនេះ។

៣. ក្នុងនាមជាអ្នកប្រើប្រាស់គេហទំព័រនេះ អ្នកអាចផ្ញើទិន្នន័យ និងព័ត៌មាន មកកាន់អូឌីស៊ី។ តាម​រយៈការផ្ញើ ទិន្នន័យ ឬព័ត៌មានមកកាន់អូឌីស៊ី អ្នកធានាថា អ្នកជាម្ចាស់លើ​ខ្លឹមសារ ឬអ្នកមានការ យល់ព្រម ពីម្ចាស់ ក្នុងការផ្ញើខ្លឹមសារទាំងនោះ មកអូឌីស៊ី។ អ្នកនៅតែ​មានសិទ្ធិជាម្ចាស់កម្មសិទ្ធិទៅលើខ្លឹមសារ របស់អ្នកផ្ទាល់ខ្លួន ប៉ុន្តែតាមរយៈការផ្ញើមកកាន់​អូឌីស៊ី អ្នកយល់ព្រមឱ្យអូឌីស៊ីអាចធ្វើការរក្សា កែប្រែ បោះពុម្ពផ្សាយ ដាក់បង្ហាញ ឬ ចែក​ចាយ​ខ្លឹមសារ ទោះក្រោមទម្រង់ណា ដោយមិនបង់ប្រាក់ទៅឱ្យអ្នក ។

៤. អូឌីស៊ី មិនធ្វើការធានាអំពីខ្លឹមសារលើគេហទំព័រ និងមិនទទួលខុសត្រូវលើការប្រើ​ប្រាស់ខ្លឹមសាររបស់អ្នកឡើយ។ សូមអាន កំណត់សម្គាល់ សម្រាប់ព័ត៌មាន​លម្អិត ។

៥. អូឌីស៊ី រក្សាសិទ្ធិធ្វើបច្ចុប្បន្នភាព កែប្រែ ឬ ដកខ្លឹមសារចេញ គ្រប់ពេលវេលា។

៦. អ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់រាល់ការប្រាស្រ័យទាក់ទងដែលអ្នកមាន ជាមួយនឹងអ្នកប្រើប្រាស់គេហទំព័រផ្សេងទៀត។

ការប្រកាសទទួលស្គាល់លើការប្រើប្រាស់ខ្លឹមសាររបស់អូឌីស៊ី

៧. ខ្លឹមសារនៅលើគេហទំព័រនេះ ផលិតដោយ អូឌីស៊ី និងត្រូវបានផ្តល់ឱ្យប្រើប្រាស់ក្រោមអាជ្ញាប័ណ្ណ Creative Commons Share-Alike Attribution license (CC BY-SA 4.0)

៨-ប្រសិនបើអ្នកផលិតជាថ្មី និងចែកចាយខ្លឹមសារគេហទំព័រនេះ អ្នកត្រូវបង្ហាញពី​ប្រភពខ្លឹមសារបានមកពីអូឌីស៊ីឱ្យបានសមរម្យ ផ្តល់តំណភ្ជាប់ទៅកាន់អាជ្ញាប័ណ្ណ និង ចង្អុលបង្ហាញអំពីការកែប្រែប្រសិនបើមាន។ អ្នកអាចធ្វើការបង្ហាញប្រភពនេះ នៅក្នុង​បែបផែនសមរម្យណាមួយ ប៉ុន្តែ​មិនត្រូវ បង្ហាញថា អូឌីស៊ី គាំទ្រអ្នក ឬការប្រើ​ប្រាស់​របស់អ្នក។

៩. ShareAlike – ប្រសិនបើអ្នក បញ្ចូល បំលែង ឬបង្កើតបន្ថែម លើខ្លឹមសារផលិត ឬ​បង្កើត​​រួចដោយ អូឌីស៊ី អ្នកត្រូវចែកចាយការចូលរួមចំណែករបស់អ្នកនៅក្រោមអាជ្ញា​ប័ណ្ណដូចគ្នានឹង អាជ្ញាប័ណ្ណដើម។

១០. អូឌីស៊ី សូមផ្តល់យោបល់លើបែបផែននៃការបង្ហាញ ប្រភពខ្លឹមសារ តាមករណី​ប្រើប្រាស់នីមួយៗ​ ដូចខាងក្រោម ៖

ដោយចែករំលែក៖ ចម្លង ចែកចាយ និងប្រើប្រាស់ខ្លឹមសាររបស់អូឌីស៊ី។

“[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយអូឌីស៊ី ជាមួយនឹងតំណភ្ជាប់]” ដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រោមអាជ្ញាប័ណ្ណ CC-BY-SA

ដោយបង្កើតថ្មី៖ បោះពុម្ពផ្សាយស្នារដៃផលិត/បង្កើតរួច ដោយប្រើប្រាស់ខ្លឹមសារអូឌីស៊ី។

ស្នារដៃនេះ (“[ចំណងជើងនៃស្នារដៃរបស់អ្នក ជាមួយនឹងតំណភ្ជាប់]”) គឺជាស្នារដៃ ក្លាយមកពី “[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយ អូឌីស៊ី ជាមួយនឹងតំណភ្ជាប់]” ដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រោមអាជ្ញាប័ណ្ណ CC-BY-SA ។ “[ចំណងជើងនៃស្នារដៃរបស់អ្នកនៅទីនេះ]” ផ្តល់ឱ្យក្រោមអាជ្ញាប័ណ្ណ CC-BY-SA ដោយ “[ឈ្មោះរបស់​អ្នក]”។

ដោយយកលំនាំតាម៖ បោះពុម្ពផ្សាយស្នារដៃកែប្រែ បំលែង និងបង្កើតបន្ថែមលើខ្លឹមសារ​អូឌីស៊ី ។

ស្នារដៃនេះ (“[ចំណងជើងនៃស្នារដៃរបស់អ្នក ជាមួយនឹងតំណភ្ជាប់នៅទីនេះ]”) គឺជា​ការយក​លំនាំ​តាម “[ចំណងជើងនៃខ្លឹមសារផលិត/បង្កើតដោយ អូឌីស៊ី ជាមួយនឹង​តំណភ្ជាប់]” ដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ក្រោមអាជ្ញាប័ណ្ណ CC-BY-SA (ពន្យល់ដោយ​សង្ខេបអំពីការកែប្រែ ឬការបំលែង)។ “[ចំណងជើងស្នារដៃរ​បស់​អ្នក​នៅទីនេះ]” ផ្តល់ឱ្យក្រោមអាជ្ញាប័ណ្ណ CC-BY-SA ដោយ “[ឈ្មោះរបស់អ្នក]”។

១១. ​នៅក្នុងកាលៈទេសៈណា ដែលការផ្តល់តំណភ្ជាប់ជាមួយនឹងការបង្ហាញប្រភពរបស់​ស្នារដៃមិនអាចធ្វើទៅបានតាមបច្ចេកទេស អ្នកត្រូវបង្ហាញនៅលើ​ការកត់សម្គាល់ខាង​លើ​នូវអាសយដ្ឋានគេហទំព័រ នៃខ្លឹមសារ/ទិន្នន័យអូឌីស៊ី។

ការប្រើប្រាស់មិនអាចទទួលយកបាន

១២. អ្នកយល់ព្រម មិនចូលពាក់ព័ន្ធនឹងការប្រើប្រាស់មិនអាចទទួលយកបានដោយគេហ​ទំព័រ។ ការប្រើ​ប្រាស់មិនអាចទទួលយកបាន រាប់បញ្ចូល (មិនកំណត់នៅត្រឹមតែ)៖

  • ធ្វើសកម្មភាពដែលខុសនឹងច្បាប់ក្នុងប្រទេសរបស់អ្នក ឬលើកកម្ពស់ ឬបញ្ជា នៅ​ក្នុងសកម្មភាពខុសច្បាប់។
  • បញ្ជូនសម្ភារៈ ដែលរំលោភកម្មសិទ្ធិបញ្ញារបស់ភាគីផ្សេងទៀត ដូចជាការការពារសិទ្ធិ​អ្នកនិពន្ធ
  • បញ្ជូនសម្ភារៈ ដែលបុគ្គលសាមញ្ញអាចយល់ដឹងថា មានបំណងមិនល្អ ធ្វើឱ្យអាក់​អន់​ចិត្ត មានបំណងបង្កាច់បង្ខូច រំលោភបំពាន បៀតបៀន ឬញុះញង់ឱ្យមានការស្អប់
  • ប្រើប្រាស់អត្តសញ្ញាណមិនត្រឹមត្រូវ ឬលួចពីអ្នកដទៃ
  • បញ្ជូនកូដព្យាបាទ មេរោគ ពពួកត្រូជែន ឬអ្វីផ្សេងទៀត ដែលបណ្តាលឱ្យ​ប៉ះពាល់​ដល់ផ្ទាំងព័ត៌មាន ឬបង្អាក់ដំណើរការគេហទំព័រ ឬការចូលទៅគេហទំព័រ​របស់​អ្នកប្រើ​ប្រាស់
  • បញ្ជូនការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកម្ពស់ខាងនយោបាយ ឬសាសនា សំបុត្រជា​ខ្សែសង្វាក់ ការប្រាស្រ័យទាក់ទងជាសង្វាក់ ឬការចែកចាយសារដែលគេមិនចង់​បានក្នុងទ្រង់​ទ្រាយច្រើនសន្ធឹក។
  • បញ្ជូនសម្ភារៈ ដែលក្លែងការធានាអះអាងអំពីការគាំទ្ររបស់អូឌីស៊ី។

លក្ខខណ្ឌនៃការប្រើប្រាស់សម្រាប់ភាគីទីបី

១៣. ការព្រមព្រៀងខ្លះនៅលើគេហទំព័រនេះ ត្រូវបានបង្កើតឡើងដោយភាគីទីបី ដែលមាន​លក្ខ ខណ្ឌនៃការប្រើប្រាស់របស់ពួកគេផ្ទាល់។ ចំណុចនេះ ត្រូវបានចង្អុលបង្ហាញ​ច្បាស់ នៅលើ ទំព័រទាំងឡាយដែលមានខ្លឹមសារប្រភេទនេះ។ សម្រាប់ខ្លឹមសារ​ប្រភេទនេះ អ្នកយល់ព្រម គោរពតាមខណ្ឌនៃការប្រើប្រាស់របស់ភាគីទីបី។

គេហទំព័រភ្ជាប់មកជាមួយ

១៤. គេហទំព័រនេះ មាននាំមកជាមួយនូវគេហទំព័រក្រៅផ្សេងទៀត។ គេហទំព័រទាំងនេះ ត្រូវ​បានផ្តល់ឱ្យដើម្បីជួយអ្នក ស្វែងរកទិន្នន័យ ឬព័ត៌មាន ដែលអាចជាចំណាប់​អារម្មណ៍សម្រាប់អ្នក។ គ្មានតំណភ្ជាប់ទៅនឹងគេហទំព័រក្រៅផ្សេងណាមួយ ទទួល​បានការគាំទ្រ ការផ្តល់ជាអនុសាសន៍ ឬការធានាអះអាងអំពីខ្លឹមសារ ឬការប្រតិបត្តិ​នៃគេហទំព័រភ្ជាប់មកជាមួយនឹងគេហទំព័ររបស់អូឌីស៊ីទេ។

ការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌនៃការប្រើប្រាស់

១៥. អូឌីស៊ី សូមរក្សាសិទ្ធិ ក្នុងការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌនៃការប្រើប្រាស់​ ​គ្រប់ពេលវេលា និងដោយពុំចាំបាច់មានការជូនដំណឹងជាមុនឡើយ។ លក្ខខណ្ឌនៃការប្រើ​ប្រាស់ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួច នឹងអនុវត្តចាប់ពីពេលផ្សាយ​នៅលើគេហ​ទំព័រនេះ។ ព័ត៌មាន ដែលថាលក្ខខណ្ឌនៃការប្រើប្រាស់មានការផ្លាស់ប្តូរ នឹងត្រូវ​ប្រកាសនៅលើគេហទំព័រនេះ នៅពេលលក្ខខណ្ឌទាំងនោះត្រូវបានបោះពុម្ពផ្សាយ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី០៤ ខែ វិច្ឆិកាឆ្នាំ២០១៥

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FSkBL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!