គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​ទី​៤​ គឺ​ធានា​ការ​អប់រំ​ប្រកបដោយ​ គុណភាព​ បរិ​យា​បន្ន​ និង​សមធម៌​ និង​លើកកម្ពស់​កាលានុវត្តភាព​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ប្រជាជន​គ្រប់​រូប​។​1​​ ការ​អប់រំ​ គាំទ្រ​សមិទ្ធផល​សមភាព​យេ​ន​ឌ័​រ​តាម​រយៈ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ វា​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​ភាព​ធន់​នៃ​បរិស្ថាន​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ភាព​រួម​បញ្ចូល​។​2​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​ទី​៤​ មាន​ចំណុច​ដៅ​ទូទៅ​ចំនួន​ ៧​ និង​ ​គោលដៅ​អនុវត្ត​ ចំនួន​៣​ និង​សូចនាករ​ ចំនួន​១១​។​3



​គោលបំណង​នៃ​គោលដៅ​នេះ​ គឺ​ពឹងផ្អែក​លើ​ការ​ចាប់​យក​ជំនាញ​ និង​ការ​កសាង​សមត្ថភាព​ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ដែល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ត្រូវការ​។​ ការ​អប់រំ​អាច​នាំ​មក​នូវ​ការ​ច្នៃប្រឌិត​ និង​ការ​បង្កើន​កម្រិត​ផលិតភាព​ ហើយ​ជា​ចុង​ក្រោយ​ផ្តល់​ផលប្រយោជន៍​ដូច​ជា​ ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ប្រសើរ​ជាង​មុន​។​4

​ស្ថាប័នឯកជន​ ក៏​អាច​រួមចំណែក​ដល់​កា​រស​ម្រ​ច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​ផង​ដែរ​ តាម​រយៈ​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ដើម្បី​គាំទ្រ​ដល់​គុណភាព​នៃ​ការ​អប់រំ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​។​5

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៤ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (គ.អ.ស.ក)​ ដែល​បាន​ដំណើរការ​ពី​ឆ្នាំ​ ២០០២​ ដល់​ឆ្នាំ​ ២០១៥​ ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​កម្ពុជា​ ហើយ​កម្ពុជា​បាន​បង្កើត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​ខ្លួន​ ចំនួន​៩​ ក្នុង​ឆ្នាំ​ ២០០៣​។6

​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​៩​នោះ​ គឺ​ គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​ន៍​កម្ពុជា​ទី​២​ ដែល​គ្រោង​ សម្រេច​ឲ្យ​បាន​សកល​កម្ម​អក្ខរកម្ម​និង​ការ​អប់រំ​បឋម​សិក្សា​។​

​តារាង​ខាងក្រោម​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​នោះ​៖

​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​២-​ សម្រេច​ឲ្យ​បាន​សកល​កម្ម​អក្ខរកម្ម​និង​ការ​អប់រំ​បឋម​សិក្សា7

ចំណុចដៅ/សូចនាករ សមិទ្ធផល
 ឯកតា២០០០២០០៥២០១០

២០១៥

ជាក់ស្តែង

២០១៥

ចំណុចដៅ

(2A) សម្រេចឲ្យបាន ១០០% ការសិក្សាពិតនៅកម្រិតបឋមសិក្សា
អាត្រាអក្ខរកម្មក្នុងចំណោមប្រជាជនអាយុ ១៥-២៤ឆ្នាំ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣% ៨០,៤៨៨,៨៩៣,០៩៤,៥
(2B) សម្រេចឲ្យបាន ១០០% អាត្រាបញ្ចប់ការសិក្សាពិតនៅកម្រិតបឋមសិក្សា
អាត្រាពិតនៃការសិក្សានៅកម្រិតបឋមសិក្សា%៨៥,០​ (២០១១)៧៦,៦៨៥,៦

៩៧,៩​(២០១៤/២០១៥)

១០០
(2C) សម្រេចឲ្យបានសកលកម្មអក្ខរកម្ម ក្នុងចំណោមប្រជាជនអាយុពី ១៥ – ២៥ឆ្នាំ
អាត្រារួមនៃការសិក្សានៅតាមកម្រិតមធ្យមសិក្សាបឋមភូមិ% ៤៥,៨៥៨,១៥៥,១៧៤
អត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា%

៥១

(២០០១)

៤៦,៨៨៣,២៨៤,១១០០
អាត្រាបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ% ១៩,៧៤៨,៧៤០,៣១០០
(2D) សម្រចឲ្យបាននូវសមភាពយេនឌ័រនៅកម្រិតបឋមសិក្សា
សន្ទស្សន៍៍យេនឌ័រនៅកម្រិតបឋមសិក្សាRatio០,៩៥០,៩៧០,៩១
សន្ទស្សន៍៍យេនឌ័រនៅកម្រិតមធ្យមសិក្សាបឋមភូមិRatio០,៦៨០,៧៩០,៩៧១,១

 

គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ទី​៣​ គឺ​ លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​។​ វា​ក៏​មាន​សមាស​ភាគ​អប់រំ​សំខាន់​ផង​ដែរ​។​ ជា​ថ្មី​ម្តងទៀត​ ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​។​

​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ទី​៣​ គឺ ​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​។8

(3A) សម្រេចឲ្យបានសមភាពយេនឌ័រក្នុងវិស័យអប់រំ និងអក្ខរកម្ម
ល.រសូចនាករសមិទ្ធផល
ឯកតា២០០០២០០៥២០១០

២០១៥

ជាក់ស្តែង

២០១៥

ចំណុចដៅ

1អាត្រាភេទ (ស្រ្តី/ប្រុស) នៅកម្រិតមធ្យមសិក្សាទុតិយភូមិ%៤៨ (២០០១)៦០៨២១០០១០០
2អាត្រាភេទ (ស្រ្តី/ប្រុស) នៅកម្រិតឧត្តមសិក្សា%៣៨​ (២០០១)៤៥,៦៨៦,៧៨៥៨៥
3អាត្រាភេទ (ស្រ្តី/ប្រុស) អាយុ ១៥-២៤ឆ្នាំ នៃអក្ខរកម្ម%៨៧ (១៩៨៩)៩០៩៨,៣១០០១០០
4អាត្រាភេទ (ស្រ្តី/ប្រុស) អាយុ ២៥-៤៤ឆ្នាំ នៃអក្ខរកម្ម%៧៨ (១៩៩៨)៨០៩៩១០០១០០

 

​វិធានការ​ផ្សេងៗ​ទៀត​គាំទ្រ​ដល់​នៃ​ការ​កែ​លម្អ​ប្រព័ន្ធ​អប់រំ​ក្នុង​រូបភាព​ផ្សេងៗ​ ក្នុង​កំឡុង​ឆ្នាំ​កន្លង​ទៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​។​ និន្នាការ​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​មនុស្ស​នៃ​កម្ពុជា9បង្ហាញ​ថា ​ឆ្នាំ​នៃ​ការ​សិក្សា​មធ្យម​មានការ​កើនឡើង​ ២​ ឆ្នាំ​ រវាង​ឆ្នាំ​ ១៩៩០​ និង​ ២០១៧​​ បើ​ទោះជា​ឆ្នាំ​នៃ​ការ​សិក្សា​ដែល​រំ​ពឺ​ង​បាន​កើនឡើង​ច្រើន​ជាង​នេះ​ទៀត​៖

 ឆ្នាំសិក្សាដែលរំពឹងទុកចំនួនឆ្នាំសិក្សាមធ្យម
១៩៩០៦,៧២,៧
១៩៩៥៧,១៣,០
២០០០៧,៦៣,២
២០០៥១០,២៣,៥
២០១០១១,០៤,៤
២០១៥១១,៧៤,៧
២០១៦១១,៧៤,៧
២០១៧១១,៧៤,៨

 

​តួលេខ​ទាំងនេះ​គ្របដណ្ដប់​គម្លាត​យេ​ន​ឌ័​រ​ ជា​ពិសេស​សម្រាប់​ឆ្នាំ​សិក្សា​មធ្យម​ ដែល​ក្នុង​ឆ្នាំ​ ២០១៧​ មាន​ ៥,៦​ សម្រាប់​បុរស​ ប៉ុន្តែ​មាន​ត្រឹមតែ​ ៣,៨​ សម្រាប់​ស្ត្រី​ប៉ុណ្ណោះ។​10

​តួលេខ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ បង្ហាញ​ពី​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​ នៅ​ពេល​ដែល​សង្គម​ទាំងមូល​ត្រូវ​បាន​គេ​យក​មក​ពិចារណា​។​ ខណៈ​ដែល​ប្រជាជន​បុរស​ចំនួន​ ២៨%​ មានចំណេះ​ដឹង​យ៉ាង​ហោច​ណាស់​កម្រិត​ថ្នាក់​អនុ​វិទ្យាល័យ​ តួលេខ​របស់​ស្ត្រី​ គឺ​មាន​ចំនួន​តិច​ជាង​ពាក់កណ្តាល​នៃ​ចំនួន​បុរស​ ពោល​គឺ​ ១៥%​ ។​11

​ការ​ជំរុញ​កិច្ច​ការងារ​ទាំងឡាយ​ដើម្បី​កែ​លម្អ​ការ​អប់រំ​នៅ​កម្ពុជា​គឺ​ដោយ​រដ្ឋធម្មនុញ្ញ​។12 មាត្រា​ទី​ ៦៥​ ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បានការ​អប់រំ​គុណភាព​គ្រប់​កម្រិត​។​ មាត្រា​ទី​ ៦៦​ ផ្តោត​លើ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អប់រំ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​និង​មាន​ស្តង់ដារ​ទូ​ទាំង​ប្រទេស​ ជាមួយ​ (​ក្នុង​មាត្រា​ ៦៧)​ វិធីសាស្ត្រ​បង្រៀន​បែប​ទំនើប​។​ មាត្រា​ទី​ ៦៨​ តម្រូវ​ឱ្យ​រដ្ឋ​ផ្តល់​ការ​អប់រំ​បឋម​សិក្សា​និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តាម​សាលា​រដ្ឋ​។​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បានការ​អប់រំ​យ៉ាងតិច​ ៩​ឆ្នាំ​។​

​ដើម្បី​សម្រេច​បាន​តាម​តម្រូវការ​រដ្ឋធម្មនុញ្ញ​ និង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ គំនិត​ផ្តួចផ្តើម​គោលនយោបាយ​សំខាន់ៗ​គឺ​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ កម្មវិធី​គាំទ្រ​វិស័យ​អប់រំ​ (ESSP)​ និង​ផែនការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ (EFA)​ ។​13

​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ផ្តល់​ការ​អប់រំ​មាន​គុណភាព​លក្ខណៈ​ស្តង់ដារ​ ត្រូវ​បាន​កំណត់​ដោយ​ផែនការ​និង​គោលនយោបាយ​សកម្មភាព​ដូច​ខាងក្រោម​14

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​៤នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ក្នុង​ចំណោម​ចំណុច​ដៅ​សកល​ទាំង​ ១០​ សម្រាប់​ការ​អប់រំ​ប្រកបដោយ​គុណភាព​ កម្ពុជា​បាន​រើស​យក​ចំណុច​ចំនួន​ ៧​ ដែល​ធ្វើ​អោយ​វា​ជា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​អនុម័ត​យា​៉​ង​ទូលំទូលាយ​បំផុត​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។​ ចំនួន​សូចនាករ​កាន់តែ​មាន​ច្រើន​ទៀត​សម្រាប់​គោលដៅ​មួយ​នេះ​។​ ប្រទេស​កម្ពុជា​បាន​កំណត់​សូចនាករ​ចំនួន​ ១៨​ ខណៈ​ដែល​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន​ប្រកបដោយ​ចីរភាព​សកល​មាន​តែ​១១​។​

​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ត្រូវ​បាន​ប្រកាស​នៅ​ចុងឆ្នាំ​ ២០១៨​។​15

​ប្រទេស​កម្ពុជា​បាន​រើស​យក​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាមួយ​ចំនួន​ដែល​មិន​ទាន់​បាន​បញ្ចប់​ ដូច​ជា​ អត្រា​បញ្ចប់​បឋម​សិក្សា​ ហើយ​ក៏​បាន​បន្ថែម​គោលដៅ​ថ្មីៗ​ នៅ​ជុំវិញ​លទ្ធភាព​ទទួល​បានការ​អប់រំ​ចាប់តាំងពី​កុមារភាព​ និង​កម្រិត​ឧត្តម​សិក្សា​។​

មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពទី៤ នៅក្នុង​​ប្រទេស​កម្ពុជា​

គោលដៅ​អនុវត្ត​ចំនួន​ពីរ​ដែល​កម្ពុជា​បាន​ជ្រើស​យក​គឺ​៖

៤.a​ កសាង​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សម្ភារៈ​បរិក្ខារ​អប់រំ​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ប្រែប្រួល​ដល់​កុមារ​ អ្នក​បាត់បង់​សមត្ថភាព​ពលកម្ម​និង​យែ​ន​ឌ័​រ​ និង​ផ្តល់​នូវ​សុវត្ថិភាព​ គ្មាន​អំពើ​ហិង្សា​ មាន​បរិស្ថាន​នៃ​ការ​សិក្សា​ប្រកបដោយ​បរិ​យា​បន្ន​និង​ប្រសិទ្ធិ​ភាព​សម្រាប់​ប្រជាជន​គ្រប់​រូប​។​
៤.c​ បង្កើន​ឲ្យ​បាន​ច្រើន​នូវ​ការ​ផ្គត់ផ្គង់​គ្រូបង្រៀន​ដែល​មានគុណ​ភាព​ រូ​ម​ទាំង​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ សម្រាប់​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ប្រទេស​កម្ពុជា​មិន​មាន​និន្នាការ​ទទួលយក​ចំណុច​ដៅ​ដែល​ខ្លួន​យល់​ថា​មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​ទេ​ ដូច្នេះ​ចំណុច​ដៅ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ការ​ពង្រីក​ចំនួន​អាហារូបករណ៍​ សម្រាប់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍន​តិចតួច​ មិន​មាននៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ទេ​ ។​

​ដោយ​មាន​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​នានា​ ដូច​ជា​ អង្គការ​យូ​ណេ​ស្កូ​ អង្គការក្រៅរដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ (MoEYS)​ បាន​រួម​គ្នា​បង្កើត​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ក្នុង​វិស័យ​អប់រំ​។​ គំនិត​ផ្តួចផ្តើម​ទាំងនោះ​រួម​មាន​ ការ​កែ​លម្អ​គុណភាព​ការ​អប់រំ​ ការ​ដំឡើង​ប្រាក់ខែ​និង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​សម្រាប់​គ្រូបង្រៀន​
​ការ​បំពេញ​កំណែទម្រង់​លើ​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ប្រព័ន្ធ​វាយតម្លៃ​។​16

​គំនិត​ផ្តួចផ្តើម​ដូច​ជា​”BEEP”​ ដែល​ជា​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារ​គមនាគមន៍​ សម្រាប់​ការ​អប់រំ​មូលដ្ឋាន​សម​មូល​ គឺជា​ឧទាហរណ៍​មួយ​នៃ​លទ្ធផល​របស់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ជាមួយ​ស្ថាប័ន​ដទៃ​ទៀត​។​

​សម្រាប់​ការ​កែ​លម្អ​ររ​សម្ភារៈ​បរិក្ខារ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នឹង​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ (MRD)។17

​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​ចំណេះដឹង​និង​ជំនាញ​បច្ចេកទេស​នៅ​ក្នុង​កម្លាំង​ពលកម្ម​ការងារ​។​18

​នៅ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៤​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​បោះពុម្ពផ្សាយ​នូវ​គោលនយោបាយ​ស្តី​ពី​ចក្ខុវិស័យ​ឧត្តម​សិក្សា​ឆ្នាំ​ ២០៣០​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​និង​ការ​ភ្ជាប់​នូវ​ចំណុច​ដៅ​សម្រាប់​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ទី​៤​។​19

​ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​កម្ពុជា​ ការ​គ្រប់គ្រង​ទិន្នន័យ​អប់រំ​ គឺ​ស្ថិត​ក្រោម​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ (NFE-MIS)​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (TVET-MIS)​ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS)​ របស់​ក្រសួងផែនការ​ (MoP)។20

​ទីភ្នាក់ងារ​ដែល​ទទួល​បន្ទុក​ការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ចំណុច​ដៅ​ និង​សូចនាករ​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ ទី​៤​ គឺ​ ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​។​ ក្នុង​ករណី​ខ្លះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​សហការ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត​។​21

​ចំណុច​ដៅ​ ៤,៣​ (​តុល្យភាព​យេ​ន​ឌ័​រ​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់ឧត្តម​សិក្សា​)​ នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ (MCFA)​។​

​ក្នុង​ករណី​ ចំណុច​ដៅ​ទី​ ៤.a​ (​ការ​កសាង​និង​លើកកម្ពស់​សម្ភារៈ​បរិក្ខារ​អប់រំ​)​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​(MRD)​
​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​។​22


ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. ​ វេទិការចំណេះដឹងស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៨។​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៤”។​ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​២០១៩។​
  2. 2. ត្រីវិស័យនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៥។​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​ទី​៤”។​ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​២០១៩។​
  3. 3. ​ វេទិការចំណេះដឹងស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៨។​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​ទី​៤”។​ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​២០១៩។​
  4. 4. ត្រីវិស័យនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៥។ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៤”។ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​២០១៩។​
  5. 5. ដូចឯកសារយោងខាងលើ
  6. 6. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​ ។​ “​គោលដៅ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០“​។​ ចូល​អាន​ថ្ងៃ​ទី​ ៣០​ ខែ​ មីនា​ ឆ្នាំ​២០១៩។
  7. 7. ​ដូច​ឯកសារយោង​ខាងលើ​
  8. 8. ​ដូច​ឯកសារយោង​ខាងលើ​
  9. 9. កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ ឆ្នាំ២០១៨។ “សន្ទស្សន៍និងសូចនាករនៃការអភិវឌ្ឍមនុស្ស៖ បច្ចុប្បន្នភាពសិ្ថតិ ឆ្នាំ២០១៨“។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  10. 10. ​ដូច​ឯកសារយោង​ខាងលើ​​
  11. 11. ដូចឯកសារយោងខាងលើ
  12. 12. រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​១៩៩៣​។ ចូល​អាន​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០១៩។
  13. 13. ​ រាជរដ្ឋាភិបាល​កម្ពុជា​។​ “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា”​ ។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  14. 14. ​អង្គការទស្សនៈវិស័យ​ពិភពលោក​ ២០១៧។​ “​ការ​អប់រំ​ -​ គោលនយោបាយ​សង្ខេប​ប្រទេស​កម្ពុជា​”​។ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។​
  15. 15. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​។​ “​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០“​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៩។
  16. 16. ​ កាសែតភ្នំពេញប៉ុស្តិ៍ ឆ្នាំ​២០១៧​។​ “ចំណុចដៅអក្ខរកម្មនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព”។ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  17. 17. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៨​ ។​ “​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០“​ ។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។​
  18. 18. រាជរដ្ឋាភិបាល​កម្ពុជា​ ឆ្នាំ​២០១៥​។​ “​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​”​។​ ចូល​អាន​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៩។
  19. 19. ព្រះរាជាណាចក្រ​កម្ពុជា​ជាតិ​សាសនា​ព្រះមហាក្សត្រ ​ឆ្នាំ​២០១៤​ ។​ “​គោលនយោបាយ​ស្តី​ពី​ការ​អប់រំ​ជាន់ខ្ពស់​ យុវជន​ និង​កីឡា​”​។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  20. 20. Pitin​ ២០១៧​។​ “ការត្រួតពិនិត្យគោលដៅទី៤អំពីការអប់រំ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ក្នុងប្រទេសកម្ពុជា”​។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  21. 21. រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៨​ ។​ “​គោលដៅ​អភិវឌ្ឍន៍​កម្ពុជា​ប្រកបដោយ​ចីរភាព​កម្ពុជា​ ២០១៦-២០៣០“​ ។​ ចូល​អាន​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៩។
  22. 22. ដូចឯកសារយោងខាងលើ
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

z6Rgw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!