• Georelief
  • Hillshade
  • Landsat

សញ្ញាផែនទី


សម្បទានរ៉ែទាំងអស់

សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។

ទិន្នន័យរដ្ឋាភិបាលពេញលេញ

ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាល​ដោយមាន​ឯកសារ​ផ្លូវច្បាប់​ជាផ្លូវការ ដែលស្ថិត​​នៅក្នុង​លក្ខណៈ​អត្តសញ្ញាណ​ចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំង​សកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)

ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ

ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាល​ដោយមាន​​ឯកសារ​ផ្លូវច្បាប់ ប៉ុន្តែ​បាត់ផ្នែកមួយ ឬច្រើន​នៃលក្ខណៈ​​អត្តសញ្ញាណ​ដូច​ខាង​ក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទី​តាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)

ទិន្នន័យបន្ទាប់បន្សំ

ព័ត៌មានដែលទទួលបានពី​សម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់

ទិន្នន័យដទៃទៀត

ព័ត៌មានដែលទទួលបានពី​ប្រភពណាមួយ​ផ្សេងទៀត ដែលស្ថិតនៅក្នុងដែន​សាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)

ក្រុមហ៊ុនអាជីវកម្មរ៉ែក្នុងដំណាក់កាលទាញយករ៉ែ

តារាងទិន្នន័យនេះមានព័ត៌មានស្តីពីក្រុមហ៊ុនរុករករ៉ែ ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលនៃការទាញយករ៉ែ។ ទិន្នន័យនេះត្រូវបានចងក្រងតាមរយៈការស្រាវជ្រាវបន្ថែមរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) រួមទាំងរបាយការណ៍ព័ត៌មាន ដើម្បីកំណត់អត្តសញ្ញាណជាក់លាក់នៃប្រតិបត្តិការរុករករ៉ែ ដែលបានផ្លាស់ប្តូរលើសពីការរុករក និងត្រូវបានចូលរួមយ៉ាងសកម្មក្នុងការទាញយកធនធានរ៉ែ។ ធាតុនីមួយៗរួមមានព័ត៌មានលម្អិតអំពីឈ្មោះក្រុមហ៊ុនរ៉ែ ឈ្មោះខេត្ត របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងឯកសារយោងបង្ហាញពីស្ថានភាពប្រតិបត្តិការនៃការទាញយករ៉ែ និងព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត។