គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ

​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​២​ សំដៅ​ស្វែងរក​ “​ការ​បញ្ចប់​ការ​អត់ឃ្លាន​ សម្រេច​ឱ្យ​បាន​សន្តិសុខ​ស្បៀង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​អាហារូបត្ថម្ភ​ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​”​ ដោយ​ធានា​នូវ​ការ​ទទួល​បាន​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព​ និង​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​គ្រប់ពេលវេលា​។​ ដូច​គ្នា​នេះ​ដែរ​ វា​ផ្តល់​នូវ​វិធីសាស្ត្រ​ទូលំទូលាយ​បន្ថែម​ទៀត​ទៅ​នឹង​បញ្ហា​នៃ​ភាព​អត់ឃ្លាន​ ការ​គូសបញ្ជាក់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ជម្លោះ​ និង​អ​ស្ថិរភាព​នយោបាយ​ ការ​ប្រែប្រួល​តម្លៃ​អាហារ​ និង​ថាមពល​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ដែល​រាំងស្ទះ​ដល់​វឌ្ឍនភាព​។​1

ខណៈ​ពេល​ដែល​ភាព​អត់ឃ្លាន​កំពុង​តែ​ស្ថិត​នៅ​លើ​របៀបវារៈ​អភិវឌ្ឍន៍​អន្ដរជាតិ​ និង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ការងារ​ជា​ច្រើន​នៅ​តែ​ចាំ​ប៉ាច់​។​ របៀបវារៈ​ឆ្នាំ​២០១៥​ និង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ (​គ​.​អ​.​ស​.)​ បាន​ធ្វើ​ឱ្យ​ភាព​អត់ឃ្លាន​ និង​កង្វះ​អាហារូបត្ថម្ភ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ​វា​មិន​បាន​បំពេញ​គោលដៅ​នៃ​ការ​កាត់​បន្ថយ​សមាមាត្រ​នៃ​អ្នក​គ្មាន​អាហារ​បរិភោគ​ឱ្យ​តិច​ជាង​ ១២​ ភាគរយ​ ទេ​។2 សព្វ​ថ្ងៃនេះ​ មនុស្ស​ ៨១៥​ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​នៅ​តែ​ទទួល​រង​នូវ​ភាព​អត់ឃ្លាន​។​ ដូច្នេះ​ហើយ​ សហគមន៍​អន្តរជាតិ​បាន​លើកយក​បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​ក្នុង​របៀបវារៈ​ឆ្នាំ​២០៣០​ ហើយ​ជំរុញ​បណ្តា​ប្រទេស​ទាំងឡាយ​ឱ្យ​មាន​សកម្មភាព​បន្ថែម​ទៀត​។​3

គោលដៅ​នេះ​មាន​ចំណុច​ដៅ​ដែល​ជាប់​ទាក់ទង​គ្នា​ចំនួន​៨​ដូច​ខាងក្រោម 4

sdg_2_target_km_2_1sdg_2_target_km_2_2sdg_2_target_km_2_3sdg_2_target_km_2_4
sdg_2_target_km_2_5sdg_2_target_km_2_asdg_2_target_km_2_bsdg_2_target_km_2_c

​ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​២​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ភាព​អត់ឃ្លាន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ទី​ ១​ (​គ​.​អ​.​ស​.​ ទី​១)​ ដែល​ភាព​អត់ឃ្លាន​ភាគច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​។​ ក្នុង​ចំណុច​ដៅ​៣​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​ទី​១​ មាន​តែ​មួយ​ភាគ​បី​នៃ​ចំណុច​ដៅ​ប៉ុណ្ណោះ​ ដែល​ផ្តោត​ជា​ពិសេស​លើ​ភាព​អត់ឃ្លាន​ ដូច​ជា​ A)​ កាត់​បន្ថយ​ភាគរយ​នៃ​ប្រជាជន​ដែល​មាន​ចំណូល​ប្រចាំ​ថ្ងៃ​តិច​ជាង​ ១,២៥​ ដុល្លារ​។​ B)​ ដើម្បី​ទទួល​បានការ​ងារ​ពេញលេញ​ និង​មាន​ផលិតភាព​ក៏​ដូច​ជា​ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​រូប​ រួម​ទាំង​យុវវ័យ​ និង​ស្ត្រី​។​ C)​ កាត់​បន្ថយ​ សមាមាត្រ​នៃ​មនុស្ស​ដែល​ទទួល​រង​ពី​ភាព​អត់ឃ្លាន​រវាង​ឆ្នាំ​ ១៩៩០​ និង​ ២០១៥​។5

មូល​ដ្ឋានី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១​ (​គ​.​អ​.​ស​.​ ទី​១)​ មាន​ចំណុច​ដៅ​ចំនួន​២​ដែល​ដោះស្រាយ​លើ​ភាព​អត់ឃ្លាន​៖

  • ​ចំណុច​ដៅ​ B៖​ កាត់​បន្ថយ​សមាមាត្រ​នៃ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​អត់ឃ្លាន​ឱ្យ​តិច​ជាង​ ១០​ ភាគរយ​នៃ​ចំនួន​ប្រជាជន​។​
  • ​គោលដៅ​ D៖​ លើកកម្ពស់​អាហារូបត្ថម្ភ​ និង​បញ្ឈប់​ភាព​ក្រិន​ ដោយ​ផ្តោត​ជា​ពិសេស​លើ​ស្ត្រី​ និង​កុមារ​។​

វឌ្ឍនភាព​គឺ​មាន​ភាព​មិន​ស្មើគ្នា​រវាង​ប្រទេស​ តំបន់​ និង​ក្រុម​ប្រជាជន​។​ លទ្ធផល​គឺ​ស្រ​ដៀង​គ្នា​នៅ​កម្រិត​ប្រទេស​សម្រាប់​កម្ពុជា​។​ ការ​ពិនិត្យ​ឡើង​វិញ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​កម្ពុជា​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចំរើន​មិន​ស្មើគ្នា​យ៉ាង​ខ្ពស់​ នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​នៅ​ទូ​ទាំង​ក្រុម​ប្រជាជន​។​ ខណៈ​ដែល​គោលដៅ​ B​ ត្រូវ​បាន​បំពេញ​យ៉ាង​ពេញលេញ​ គោលដៅ​ D​ បាន​បង្ហាញ​ពី​ដំណើរការ​មិនល្អ​6

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កំពុង​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៃ​វិធីសាស្ត្រ​ចំនួន​២​។​ ជាដំបូង​ របៀបវារៈ​ថ្មី​ឆ្នាំ​២០៣០​ ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ច្បាស់​រវាង​ភាព​ក្រីក្រ​ និង​ភាព​អត់ឃ្លាន​ ដោយ​ការ​បង្កើត​គោលដៅ​តែ​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ​។​ ទី​២​ វិធីសាស្ត្រ​ទូលំទូលាយ​ជាង​មុន​ត្រូវ​បាន​អនុម័ត​។​ គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​២​ គូសបញ្ជាក់​កត្តា​មួយ​ចំនួន​ទៀត​ដែល​រារាំង​ដល់​វឌ្ឍនភាព​នេះ​ ដូច​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ សង្គ្រាម​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​បង្ក​ឱ្យ​មាន​ស្ថានការណ៍​អ​ស្ថេ​រ​ភាព​ បំផ្លាញ​ផលដំណាំ​ និង​នាំ​មក​នូវ​ការ​កើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ​ និង​ទំនិញ​ផ្សេងៗ​ទៀត​។​ គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​២​ អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​ និង​កសិកម្ម​សកល​ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ដល់​មនុស្ស​គ្រប់​រូប​ និង​បង្កើត​ប្រាក់​ចំណូល​សមរម្យ​។​ វា​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ប្រព័ន្ធ​ផលិតកម្ម​ស្បៀងអាហារ​ ដែល​ប្រកបដោយ​ចីរភាព​ តាម​រយៈ​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​ភាព​ធន់​ ការ​គាំទ្រ​ដល់​ការ​ប្រើប្រាស់​ដី​ស្មើគ្នា​ និង​ផ្តល់​សិទ្ធិ​ដល់​កសិករ​ខ្នាត​តូច​ ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម​ ការ​បែងចែក​ដីធ្លី​ និង​លទ្ធភាព​ទទួល​បាន​ស្បៀង​ដោយ​ស្មើភាព​ និង​តម្លៃ​សមរម្យ​។​ វា​ក៏​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ណែនាំ​ពី​បច្ចេកវិទ្យា​ថ្មីៗ​ ដែល​មាន​ប្រសិទ្ធភាព​ និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ។​7

ផ្ទុយ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ របៀបវារៈ​ឆ្នាំ​២០៣០​ មាន​ធម្មជាតិ​រួម​បញ្ចូល​គ្នា​ និង​មិន​អាច​បំបែក​ពី​គ្នា​បាន​ទេ​ ពីព្រោះ​គោលដៅ​ទាំងនោះ​ គឺ​មាន​បំណង​បំពេញបន្ថែម​ និង​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​២​ មាន​តំណ​ភ្ជាប់​យ៉ាង​រឹង​មាំ​ជាមួយ​គោលដៅ​ទី​១​ គ្មាន​ភាព​ក្រីក្រ​ គោលដៅ​ទី​៣​ សុខភាព​ល្អ​ និង​សុខុមាលភាព​ គោលដៅ​ទី​៦​ ទឹក​ស្អាត​ និង​អនាម័យ​ និង​គោលដៅ​ទី​៨​ កំណើន​ការងារ​ និង​សេដ្ឋកិច្ច​។​ គោលដៅ​នេះ​បាន​រំលឹក​ពី​តម្រូវការ​ក្នុង​ការ​ផ្តោត​លើ​កុមារ​ និង​ស្ត្រី​។​ ក្រៅពី​នេះ​វា​កត់​សម្គាល់ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​ គឺ​អាស្រ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​កាន់កាប់​ដីធ្លី​ ការ​ថែទាំ​សុខភាព​ និង​សមត្ថភាព​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​នីមួយៗ​។​

​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​ទី​២ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

បើ​ទោះបីជា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ក៏​ដោយ​ សន្ដិសុខ​ស្បៀងអាហារ​ និង​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​នៅ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធំ​នៅ​កម្ពុជា​។​ គោលដៅ​ជាតិ​សម្រាប់​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុ​ជាទី​១​ មិន​ត្រូវ​បាន​បំពេញ​ទេ​ ហើយ​តួលេខ​នៃ​កង្វះ​អាហារូបត្ថម្ភ​នៅ​តែ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​។​ នៅ​ក្នុង​ស​ន្ទ​ស្សន៍​ភាព​អត់ឃ្លាន​ពិភពលោក​ឆ្នាំ​២០១៨​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ ៧៨​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១១៩​ ដែល​ត្រូវ​បាន​វាយតម្លៃ​ ហើយ​ចំណាត់ថ្នាក់​នេះ​គឺ​ទាប​ជាង​ប្រទេស​ថៃ​ (​ទី​ ៤៤)​ វៀតណាម​ (​ទី​ ៦៤)​ និង​មី​យ៉ា​ន់​ម៉ា​ (​ទី​ ៦៨)​ តែ​ល្អ​ជាង​ប្រទេស​ឡាវ​ (​ទី​ ៨៣)​ តែ​បន្តិច​ទេ​។8

មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​ មិន​បាន​រាប់​បញ្ចូល​ចំណុច​ដៅ​ និង​សូចនាករ​មួយ​ចំនួន​នៃ​ គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​សកល​ទេ​ តែ​វា​បញ្ចូល​ ចំណុច​ដៅ​ចំនួន​ ៥​ និង​ សូចនាករ​ចំនួន​ ៧​។​

ចំណុច​ដៅ​នៃ​គ​.​អ​.​ច​.​កសូចនាករ​នៃ​ គ​.​អ​.​ច​.​កឯកតាឆ្នាំ​គោល​(២០១៥)២០២០២០២៥២០៣០
២.២​ ត្រឹម​ឆ្នាំ​២០៣០​ បញ្ចប់​គ្រប់​ទម្រង់​នៃ​កង្វះ​អាហារូបត្ថម្ភ​រួម​ទាំង​ការ​សម្រេច​បាន​នៅ​ឆ្នាំ​២០២៥​នូវ​ចំណុច​ដៅ​ដែល​បាន​ឯកភាព​ក្នុង​កម្រិត​អន្តរជាតិ​ស្តី​ពី​ភាព​ក្រិន​ និង​ភាពស្គម​ស្គាំង​របស់​កុមារ​អាយុ​ក្រោម​អាយុ​៥​ឆ្នាំ​ និង​ដោះស្រាយ​នូវ​តម្រូវការ​អាហារូបត្ថម្ភ​របស់​កុមារី​វ័យ​ជំទង់​ ស្ត្រី​មាន​ផ្ទៃពោះ​ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ និង​ស្ត្រី​វ័យចាស់​។​២.២.១​ ប្រេ​វ៉ាឡង់​នៃ​ភាព​ក្រិន​ (​កម្ពស់​ធៀប​នឹង​អាយុ​មាន​កម្រិត​ទាប​ជាង​បទដ្ឋាន​រីក​លូតលាស់​មធ្យម​របស់​កុមារ​ របស់​អង្គការ​សុខភាព​ពិភពលោក​)​ ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​អាយុ​៥​ឆ្នាំ​។​%៣២,៤   ២៥,០២០,០១៥,០
២.២.២​ ប្រេ​វ៉ាឡង់​នៃ​ភាព​ក្រិន​ (​កម្ពស់​ធៀប​នឹង​អាយុ​មាន​កម្រិត​ទាប​ជាង​បទដ្ឋាន​រីក​លូតលាស់​មធ្យម​របស់​កុមារ​ របស់​អង្គការ​សុខភាព​ពិភពលោក​)​ ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​អាយុ​៥​ឆ្នាំ​។​% ៦,០<៥,០<៥,០
២.៣​ ត្រឹម​ឆ្នាំ​២០៣០​ ទទួល​បាន​កំណើន​ទ្វេ​ដង​នៃ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​ និង​ចំណូល​របស់​ផលិតករ​ធុន​តូច​ ជា​ពិសេស​ស្ត្រី​ក្នុង​គ្រួសារ​ទុរគត​ គ្រូ​សារ​កសិករ​ អ្នក​គង្វាល​ និង​អ្នកនេសាទ​ រួម​ទាំង​តាម​រតៈការ​ធានា​ និង​ការ​ទទួល​បាន​ស្មើភាព​គ្នា​នូវ​ដីធ្លី​ ធនធាន​ ផលិតកម្ម​ផ្សេង​ទៀត​ និង​ធាតុ​ចូល​ ចំណេះដឹង​ សេវា​ហិរញ្ញវត្ថុ​ ទីផ្សារ​ និង​កាលានុវត្តភាព​សម្រាប់​តម្លៃបន្ថែម​ និង​ការងារ​ក្នុង​ផ្នែក​មិនមែន​កសិកម្ម​។​២.៣.១​ ទំហំ​ផលិតកម្ម​កសិកម្ម​ក្នុង​កសិករ​ម្នាក់​ដែល​ប្រកប​របរ​កសិកម្ម​ (​ស្រែ​ចម្ការ​ ការ​ចិញ្ចឹមសត្វ​ និង​ជលផល​)​។​$/កសិករម្នាក់

១ ៥៥៥ (២០១៦)

២ ០០០២ ៧៤១៣ ៧៥៥
២.៤​ ត្រឹម​ឆ្នាំ​២០៣០​ ធានា​នូវ​ប្រព័ន្ធ​ផលិតកម្ម​ស្បៀងអាហារ​ដែល​មាន​ចីរភាព​ អនុវត្ត​សកម្មភាព​កសិកម្ម​ដោយ​មានការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ជួយ​ឱ្យ​មានការ​កើនឡើង​នូវ​ផលិតកម្ម​ និង​ផលិតផល​ ជួយ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ ជួយ​ពង្រឹងសមត្ថភាព​សម្រាប់​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​អាក្រក់​ ភាពរាំងស្ងួត​ ទឹកជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេង​ទៀត​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​គុណភាព​ដី​។​២.៤.១​ ផលិតភាព​នៃ​ដី​កសិកម្ម​ដែល​បាន​ និង​កំពុង​ប្រើប្រាស់​ដើម្បី​ធ្វើ​កសិកម្ម​ប្រកបដោយ​ចីរភាព​។​$/ហិកតា១ ៥៤៨ (២០១៦)១ ៨០៤២ ១៨៤២ ៦៤៥
២.៥​ ត្រឹម​ឆ្នាំ​២០២០​ រក្សា​ការ​ធ្វើ​ពិពិធ​កម្ម​ហ្សែ​ន​នៃ​គ្រាប់ពូជ​ការ​ធ្វើ​កសិកម្ម​ និង​ចំការ​ ការ​ផ្សាំ​ពូជ​សត្វ​ និង​ប្រភេទ​សត្វព្រៃ​ដែល​ពាក់ព័ន្ធ​ រួម​ទាំង​តាម​រយៈ​ការ​គ្រប់គ្រង​សម​ស្រប​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​រក្សា​គ្រាប់ពូជ​ នៅ​កម្រិត​ជាតិ​ តំបន់​ និង​អន្តរជាតិ​ និង​លើកកម្ពស់​ការ​ទទួល​បាន​ចំណែក​ប្រកបដោយ​យុត្តិធម៌​ និង​សមធម៌​នៃ​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​ធនធាន​ហ្សែ​ន​ និង​ចំណេះដឹង​ប្រពៃណី​យ៍​ដែល​ពាក់ព័ន្ធ​ ដូច​ការ​ឯកភាព​ជា​អន្តរជាតិ​។​២.៥.១​ ចំនួន​ធនធាន​ព​ន្ធុ​រុក្ខជាតិ​សម្រាប់​ស្បៀងអាហារ​ និង​កសិកម្ម​បាន​ធានា​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​ទីកន្លែង​អភិរក្ស​រយៈពេល​មធ្យម​ ឬ​រយៈពេល​វែង​។​ចំនួនប្រភេទ ៩៥ (២០១៦)១០៥១២៤១៥០
២.៥.២​ ចំនួន​គ្រួសារ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ ដែល​ត្រូវ​បាន​លើកកម្ពស់​កម្រិតជីវភាព​តាម​រយៈ​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ NTFP​ ការ​បញ្ចូល​ក្នុង​វិស័យ​កសិកម្ម​ ទេសចរណ៍ធម្មជាតិ​ នៅ​ក្ន​ង​តំបន់​ការពារ​។​%៧,០ (២០១៧)១២,០ ២៩,០
២.a​ បង្កើន​ការ​វិនិយោគ​ រួម​ទាំង​តាម​រយៈ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ផ្នែក​ ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ការ​ស្រាវជ្រាវ​ និង​សេវា​ផ្សព្វផ្សាយ​កសិកម្ម​ ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​ និង​ធនាគារ​ហ្សែ​ន​រុក្ខជាតិ​ និង​សត្វ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ផលិត​ក្នុង​ ប្រទេស​កម្ពុជា​។​២.a.១​ លំហូរ​នៃ​ហិរញ្ញប្បទាន​សរុប​ (​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​និង​លំហូរ​ផ្សេង​ទៀត​)​ ដល់​វិស័យ​កសិកម្ម​ ធៀប​នឹង​ ផ​.​ស​.​ស​.​។​% នៃ ផ.ស.ស.០,៧១ (២០១៦)០,៥៤០,៤០០,២៩

នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០​ ដែល​បាន​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ការ​កែ​លម្អ​អាហារូបត្ថម្ភ​ និង​ការ​កាត់​បន្ថយ​ភាព​ក្រិន​គឺជា​អាទិភាព​កំពូល​។​ ការ​ពង្រីក​នៃ​អន្តរាគមន៍​នឹង​ពង្រឹង​របៀបវារៈ​ឆ្នាំ​២០៣០​ ដែល​រួម​មាន​ជំនួយ​សង្គម​ ការ​ផ្តល់​អាហារូបត្ថម្ភ​បន្ថែម​ ការ​ផ្តល់​អាហារ​នៅ​សាលា​ ការ​វាស់វែង​សុខភាព​សាធារណៈ​ និង​ការ​ទំនាក់ទំនង​សម្រាប់​ការ​អភិវឌ្ឍ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ សកម្មភាព​ជាក់លាក់​សម្រាប់​ការ​អន្តរាគមន៍​ទាំងនេះ​ មិន​ត្រូវ​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​ឯកសារ​នោះ​ទេ​។​9

កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ បាន​ធ្វើការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​ (RIA)​ ទៅ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ ទៅ​លើ​ចំណុច​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​បង្ហាញ​ថា​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​២​ ជា​ការ​បំពេញបន្ថែម​ដោយ​ផ្ទាល់​ទៅ​នឹង​អាទិភាព​ចម្បង​២​ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDP)៖​ ទី​១​ កាត់​បន្ថយ​ភាព​ក្រីក្រ​និង​កំណើន​រួម​ និង​ ទី​២​ ពង្រីក​កសិកម្ម​។10 លើស​ពី​នេះ​ទៅ​ទៀត​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​ បាន​គូសបញ្ជាក់​ពី​មូលហេតុ​ជា​ច្រើន​នៃ​ភាព​អត់ឃ្លាន​ ដែល​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨​។11

  • ការ​ទទួល​បាន​សេវា​សារ​ធារ​ណៈ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​មាន​កម្រិត​ ដូច​ជា​ការ​អប់រំ​ និង​សុខភាព​។​ សេវា​បែប​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​កើនឡើង​នៃ​សុខភាព​ និង​ចំណេះដឹង​ ដែល​ទាក់ទង​នឹង​ការ​អនុវត្តន៍​ចំណីអាហារ​ និង​អាហារូបត្ថម្ភ​។​
  • ភាព​រ៉ាំ​រ៉ៃ​​នៃ​ភាព​ក្រីក្រ​នៅ​ទី​ជនបទ​ និង​ភាព​ងាយ​រង​គ្រោះ​នៃ​​ប្រជាជន​ដ៏​ច្រើន​​ ដែល​ជីវភាព​របស់​ពួក​គេ​ពឹងផ្អែក​លើ​សកម្មភាព​កសិកម្ម​ខ្នាត​តូច​។​ ស្ទើរតែ​ ៨០​ ភាគរយ​ នៃ​ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​តំបន់​ជនបទ​ ហើយ​ប្រហែល​ ៥០​ ភាគរយ​ នៃ​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​សិ្ថ​ត​ក្នុង​វិស័យ​កសិកម្ម​ នេសាទ​ និង​ព្រៃឈើ​។​ ការ​លើកកម្ពស់​វិស័យ​កសិកម្ម​ គឺ​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ​ ព្រោះ​វិស័យ​នេះ​មាន​ចំនួន​ជាង​ ៣៦​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។12
  • ​ភាព​ងាយ​រង​គ្រោះ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​ នេះ​ធ្វើ​ឱ្យ​មានការ​ខូចខាត​ផលដំណាំ​ កាត់​បន្ថយ​ស្បៀងអាហារ​ និង​ការ​កើនឡើង​តម្លៃ​ ដោយសារ​គ្រោះ​រាំង​ស្ងួត​ និង​ទឹកជំនន់​ដោយ​មិន​បាន​ព្រៀង​ទុក​។

លើស​ពី​នេះ​ទៅ​ទៀត​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ ក៏​តាមដាន​អត្រា​នៃ​ភាព​ក្រីក្រ​ចំពោះ​ចំណីអាហារ​ ភាព​ក្រិន​របស់​កុមារ​ កុមារ​ខ្វះ​ទម្ងន់​ និង​ ស្ត្រី​ និង​កុមារ​ដែល​មាន​ភាព​ស្លេក​សាំង​ ដែល​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​។​ គោលបំណង​ផ្សេង​ទៀត​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ គឺ​លើកកម្ពស់​ផលិតកម្ម​ និង​ផលិតភាព​កសិកម្ម​។​ ទោះបីជា​ក្របខ័ណ្ឌ​នេះ​ មាន​ចំណុច​ដៅ​ និង​សកម្មភាព​ច្បាស់លាស់​ ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ​របស់​កុមារ​ និង​មាតា​ តែ​វា​មានការ​យកចិត្តទុកដាក់​តិចតួច​ទៅ​លើ​តម្រូវការ​អាហារូបត្ថម្ភ​របស់​ក្មេង​ស្រី​ជំទង់​ ស្ត្រី​មាន​ផ្ទៃពោះ​ និង​មនុស្ស​ចាស់​។13

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី២​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ថ្វីបើ​ការ​អនុវត្ត​ផ្នែក​សេដ្ឋកិច្ច​ និង​សារពើពន្ធ​របស់​ប្រទេស​កម្ពុជា​មាន​ភាពរឹងមាំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ​ ក៏​ប្រទេស​នេះ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ជា​ច្រើន​។​ ចំណូល​ក្នុងស្រុក​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​​ ​រួម​នឹង​ចំណូល​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដើរ​តាម​និន្នាការ​នេះ​ ដោយសារ​សេដ្ឋកិច្ច​បន្ត​រីក​លូតលាស់​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​រីក​ចម្រើន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA)​និង​លំហូរ​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ថយ​ចុះ​ ហើយ​ដូច្នេះ​ ប្រទេស​កម្ពុជា​ត្រូវ​តែ​ស្វែងរក​ប្រភព​ជំនួស​ផ្សេង​ទៀត​ ដើម្បី​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។14

​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ជា​ច្រើន​ និង​ស្ថាប័ន​អភិវឌ្ឍន៍​នានា​ កំពុងធ្វើការ​លើ​ភាព​អត់ឃ្លាន​ និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មួយ​ចំនួន​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ ពួក​គេ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​អាទិភាព​ និង​អនុវត្ត​កម្មវិធី​នៅ​ទូ​ទាំង​ប្រទេស​។​ ស្ថាប័ន​ទាំងនេះ​រួម​មាន​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ អង្គការ​យូ​នី​សេ​ហ្វ​ អង្គការ​សុខភាព​ពិភពលោក​ និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា​ (SUN-CSA-CAM)​។15

ការ​ត្រួតពិនិត្យ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​២ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ការ​សម្របសម្រួល​នៃ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​ ត្រូវ​បាន​ចាត់តាំង​ទៅ​ក្រសួង​ និង​ស្ថាប័ន​រដ្ឋាភិបាល​នានា​។​ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ (CARD)​ ទទួលខុសត្រូវ​លើ​សូចនាករ​ ២.២.១​ ដែល​ទាក់ទង​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ភាព​ក្រិន​។​ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​រួម​ជាមួយ​ក្រសួងសុខាភិបាល​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ នឹង​ទទួលខុសត្រូវ​ចំពោះ​សូចនាករ​ ២.២.២​ ដែល​ផ្តោត​លើ​ការ​រីក​រាលដាល​នៃ​កង្វះ​អាហារូបត្ថម្ភ​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​(MAFF)​ ទទួលខុសត្រូវ​លើ​សូចនាករ​ ២.៣.១​ និង​២.៤.១​ ដែល​បន្ត​បង្កើន​ផលិតភាព​កសិកម្ម​។​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួងបរិស្ថាន​ (MoE)​ នឹង​ធ្វើការ​សម្របសម្រួល​លើ​សូចនាករ​ ២.៥.១​ ស្តី​ពី​ធនធាន​ព​ន្ធុ​រុក្ខជាតិ​។​ ក្រសួងបរិស្ថាន​ក៏​ត្រូវ​បាន​ចាត់តាំង​នូវ​សូចនាករ​ ២.៥.២​ ស្តី​ពី​ការ​កែ​លម្អ​ជីវភាព​រស់នៅ​ផង​ដែរ​។​ ជា​ចុង​ក្រោយ​ គណៈ​ក​មា្ម​ធិ​ការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CRDB​ /​ CDC)​ ទទួល​បន្ទុក​លើ​សូចនាករ​ ២.a.១​ ដែល​តាមដាន​លំហូរ​កសិកម្ម​ផ្លូវការ​។16

​រាជរដ្ឋាភិបាល​កម្ពុជា​​ បាន​កំណត់​គោលបំណង​ដូច​ខាងក្រោម​សម្រាប់​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​ ដែល​នឹង​ត្រូវ​បាន​សម្រេច​នៅ​ឆ្នាំ​២០៣០17

  • កាត់​បន្ថយ​អត្រា​នៃ​ជម្ងឺ​ក្រិន​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ ពី​ ៣២,៤​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៥​ ទៅ​ ១៥​ ភាគរយ​។​
  • កាត់​បន្ថយ​អត្រា​នៃ​ជម្ងឺ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​ ពី​ ៦​ ភាគរយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដល់​ក្រោម​ ៥​ ភាគរយ​ ។​
  • ច្រើន​ជាង​ពីរ​ដង​នៃ​តម្លៃ​ផលិតកម្ម​កសិកម្ម​បច្ចុប្បន្ន​ក្នុង​មួយ​ឯក​តា​នៃ​កម្លាំង​ពលកម្ម​ ដែល​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​ ដើម្បី​ទទួល​បាន​ ៣.៧៦៦​ ដុល្លារ​ ក្នុង​កសិករ​ម្នាក់​។​
  • បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​ចីរភាព​ចាប់ពី​ ១.៥៤៨​ ដុល្លារ​ ក្នុង​មួយ​ហិ​កតា​នៅ​ឆ្នាំ​ ២០១៦​ ដល់​ ២.៦៤៥​ ដុល្លារ​។​
  • បង្កើន​ពី​ ៩៥​ ទៅ​ ១៥០​ ចំនួន​ធនធាន​ព​ន្ធុ​រុក្ខជាតិ​សម្រាប់​ស្បៀងអាហារ​ និង​កសិកម្ម​បាន​ធានា​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​ទីកន្លែង​អភិរក្ស​រយៈពេល​មធ្យម​ ឬ​រយៈពេល​វែង​។​
  • បង្កើន​ពី​ ៧​ ភាគរយ​ ទៅ​ ២៩​ ភាគរយ​ នៃ​ចំនួន​គ្រួសារ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ ដែល​ត្រូវ​បាន​លើកកម្ពស់​កម្រិតជីវភាព​ តាម​រយៈ​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ NTFP​ ការ​បញ្ចូល​ក្នុង​វិស័យ​កសិកម្ម​ ទេសចរណ៍ធម្មជាតិ​ នៅ​ក្នុង​តំបន់​ការពារ​។​
  • ចំណុច​ដៅ​សម្រាប់​លំហូរ​នៃ​ហិរញ្ញប្បទាន​សរុប​ដល់​វិស័យ​កសិកម្ម​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថយ​ចុះ​ពី​ ០,៧១​ ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ក្នុង​ឆ្នាំ​២០១៦​ ទៅ​ ០,២៩​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០៣០​។​

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុ​ជាទី​២​ នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ជា​ទៀងទាត់​រៀង​រាល់​៣​ ឬ​៥​ឆ្នាំ​ម្តង​អាស្រ័យ​លើ​សូចនាករ​។​ ការ​ប្រមូល​ទិន្នន័យ​ចាំបាច់​ទាំងអស់​ តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​។​ ក្រសួងសុខាភិបាល​ ក្រសួងផែនការ​ និង​ក្រសួងបរិស្ថាន​ នឹង​ប្រមូល​ទិន្នន័យ​ពី​ការ​រីក​រាលដាល​នៃ​ ជំងឺ​ក្រិន​ ការ​ខ្ជះខ្ជាយ​ និង​ការ​លើស​ទម្ងន់​ ធនធាន​ព​ន្ធុ​រុក្ខជាតិ​ និង​គ្រួសារ​ក្នុង​សហគមន៍​តំបន់​ការពារ​។​ ទិន្នន័យ​ផ្នែក​រដ្ឋបាល​នឹង​ត្រូវ​ប្រើ​ដើម្បី​តាមដាន​ផលិតកម្ម​ និង​ផលិតភាព​កសិកម្ម​។​ លំហូរ​ជា​ផ្លូវការ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​គណៈ​ក​មា្ម​ធិ​ការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CRDB​ /​ CDC)​។​ លើស​ពី​នេះ​ទៀត​ ការ​អនុវត្តន៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​ នឹង​អនុវត្ត​ការ​វាយតម្លៃ​រៀងៗ​ខ្លួន​លើ​គម្រោង​របស់​ពួក​គេ​ ដែល​អាច់​ផ្តល់​ព័ត៌មាន​បន្ថែម​យ៉ាង​លម្អិត​។​18

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XW8Kh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!