គម្របព្រៃឈើ
ទិន្នន័យស្តីពីគម្របព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រង និងការអភិរក្សព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ទិន្នន័យទាំងនេះអាចអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពអំពីការគ្រប់គ្រងព្រៃឈើ ដូចជាការកំណត់តំបន់អភិរក្ស ការតាមដានការផ្លាស់ប្តូរគម្របព្រៃឈើ និងការកំណត់តំបន់ដែលមានហានិភ័យនៃការកាប់បំផ្លាញព្រៃឈើជាដើម។ ទំព័រព័ត៌មានទិន្នន័យស្តីពីគម្របព្រៃឈើមានព័ត៌មាន ស្ថិតិ និងសំណុំទិន្នន័យស្តីពីគម្របព្រៃឈើពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០១៤ ដែលផលិតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ហើយទំព័រព័ត៌មានទិន្នន័យក៏មានគម្របព្រៃឈើពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ដែលទាញចេញពី SERVIR-អាស៊ីអាគ្នេយ៍ផងដែរ។