កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម

ស​និទាន​ ​

ក្នុង​ឆ្នាំ​ ២០១៨​ ចំនួន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​ ១៥៥,៧៤៥​ ។​ ជាង​ ៩០​ ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទោះបីជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម​ក៏​ដោយ​ ៩៥​ ភាគរយ​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មិន​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​។​ តាម​ការ​រំពឹង​ទុក​ នៅ​ឆ្នាំ​ ២០២៥​ សហគ្រាស​ធុន​តូច​ ៨០​ ភាគរយ​ និង​ធុន​មធ្យម​ ៩៥​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះបញ្ជី​ជាមួយ​រដ្ឋាភិបាល​ ខណៈ​ដែល​ ៥០​ ភាគរយ​នៃ​សហគ្រាស​ធុន​តូច​ និង​ ៧០​ ភាគរយ​នៃ​សហគ្រាស​ធុន​មធ្យម​នឹង​មាន​បញ្ជិកា​គណនេយ្យ​ និង​តារាង​តុល្យការ​ត្រឹមត្រូវ​។​ តារាង​ខាងក្រោម​បង្ហាញ​ពី​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយនឹង​តារាង​តុល្យការ​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​ ២០១០​ និង​ការ​ព្យាករណ៍​នា​ពេល​អនាគត​។​

តារាង ១សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីជាមួយតារាងតុល្យការ

ទំហំ/ប្រភេទនៃសហគ្រាសបានចុះឈ្មោះជាផ្លូវការ (%)សហគ្រាសដែលមានតារាងតុល្យការ (%)
២០១០២០២០២០២៥២០១០២០២០២០២៥
សហគ្រាសធុនតូច៣៧៧០៨០៣០៥០
សហគ្រាសធុនមធ្យម៧២៨០៩៥២៤៥០៧០
សហគ្រាសធុនធំ៩៣១០០១០០៦៦១០០១០០

ប្រភព៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥

អំពី​កញ្ចប់​ព័ត៌មាន​

កញ្ចប់​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ជំនួយ​ដល់​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ចូល​ប្រើ​ទិន្នន័យ​បើក​ទូលាយ​ដែល​ជា​ទិន្នន័យ​ដែល​ប្រមូល​បាន​សម្រាប់​ការ​ប្រើប្រាស់​សាធារណៈ​ និង​បម្រើ​ដល់​សាធារណៈ​។​ នៅ​ក្នុង​កញ្ចប់​ព័ត៌មាន​នេះ​រួម​មាន​៖

  1. ព័ត៌មាន​ទូទៅ​អំពី​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដូច​ជា​និយម​ន័យ​ សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម​ របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ វិស័យ​អាទិភាព​ និង​បញ្ហា​ប្រឈម​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​។​
  2. មាតិកា​ដែល​ពាក់ព័ន្ធ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ដែល​មាន​ភាព​ពាក់ព័ន្ធ​ សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​របស់​ស្ថាប័នរដ្ឋ​ ឯកសារ​ច្បាប់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ព័ត៌មាន​ទៅ​លើ​វិស័យ​ជាក់លាក់​ ផែនទី​អន្តរ​កម្ម​ដែល​ជួយ​ដល់​ការ​សម្រេចចិត្ត​ប្រកបដោយ​ការ​យល់​ដឹង​របស់​សហគ្រិន​នៃ​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ទំព័រ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភាព​ពាក់ព័ន្ធ​។​
  3. ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដែល​ផ្ដល់​នូវ​ព័ត៌មាន​ដ៏​ទូលំទូលាយ​ ជា​ពិសេស​ផ្តោត​លើ​វិធីសាស្ត្រ​ចុះ​ឈ្មោះ​តាម​របៀប​ថ្មី​។​
  4. តួអង្គ​ និង​ធនធាន​ផ្សេងៗ​ទៀត​ដែល​មាន​សម្រាប់​ការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ក្នុងស្រុក​ និង​អន្តរជាតិ​។​

​ព័ត៌មាន​ទូទៅ​

  • ទិន្នន័យ​បើក​ទូលាយ​៖​ ទិន្នន័យ​បើក​ទូលាយ​គឺ​ផ្អែក​លើ​មូលដ្ឋាន​សាមញ្ញ​ដែល​សំដៅលើ​ទិន្នន័យ​ដែល​ប្រមូល​បាន​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ និង​បម្រើ​ផលប្រយោជន៍​សាធារណៈ​ដែល​គួរតែ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ដោយ​គ្មាន​ការ​រឹត​បន្តឹង​ណាមួយ​ឡើយ​។​ ទិន្នន័យ​បើក​ទូលាយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​អនុញ្ញាត​ឱ្យ​សហគ្រាស​ ជា​ពិសេស​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ព័ត៌មាន​ច្បាស់លាស់​ក្នុង​ការ​សម្រេចចិត្ត​អាជីវកម្ម​ជាមួយនឹង​ហានិភ័យ​ទាប​។​ ស្វែង​យល់​បន្ថែម​៖​ របៀប​ដែល​ទិន្នន័យ​បើកទូលាយ​អភិវឌ្ឍ​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​។​
  • ធុរកិច្ច​បង្កើត​ថ្មី​៖​ ធុរកិច្ច​បង្កើត​ថ្មី​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​/​សហគ្រាស​ដែល​បង្កើត​ឡើង​ថ្មី​ដោយ​សហគ្រិន​តែ​មួយ​នាក់​ ឬ​មួយ​ក្រុម​ ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។​ ធុរកិច្ច​បង្កើត​ថ្មី​ជា​ទូទៅ​ផ្តល់​នូវ​សេវាកម្ម​ ឬ​ផលិតផល​ដែល​គេ​ជឿ​ថា​មាន​តម្រូវការ​ខ្ពស់​។​ ធុរកិច្ច​បង្កើត​ថ្មី​ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​មុន​ពេល​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​សហគ្រាស​ធុន​តូច​ ឬ​ធុន​មធ្យម​។​ ស្វែង​យល់​បន្ថែម​៖​ Investopedia

សហគ្រាសធុនមីក្រូ តូច និងមធ្យម

តារាង ២: ចំណាត់ថ្នាក់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅប្រទេសកម្ពុជាទៅតាមវិស័យ

វិស័យធាតុផ្សំមីក្រូតូចមធ្យម
ការផលិតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង ១-២៣-៤៩៥០-៤៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី)៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
កសិកម្ម ព្រៃឈើ និងនេសាទចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-២៣-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
ពាណិជ្ជកម្មលក់ដុំ និងរាយចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-២៣-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី និងអគារ)៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
សេវាកម្មផ្សេងទៀតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-៤៥-៤៩៥០-៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី)៥០,០០០ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
សកម្មភាពផ្សេងទៀតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-៩១០-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ៥០,០០០ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ

ប្រភព៖ មូលដ្ឋានទិន្នន័យត្រួតពិនិត្យសហគ្រាសធុនតូច និងមធ្យមអាស៊ីឆ្នាំ ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី

​សារៈសំខាន់​នៃ​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​​

ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​ចាត់​ទុក​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។​ រដ្ឋាភិបាល​បា​នប​ង្ញា​ញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ក្នុង​ព្រះរាជាណាចក្រ​តាម​រយៈ​ការ​អនុម័ត​ និង​ការ​អនុវត្ត​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដោយ​អនុ​គណៈកម្មាធិការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​គណៈកម្មាធិការ​ដឹកនាំ​វិស័យ​ឯកជន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​ ២០០៥​ និង​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០៦​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​មាន​ដូច​ខាងក្រោម​:

តារាង ៣: ការរួមចំណែកក្នុងសេដ្ឋកិច្ចសង្គមរបស់សហគ្រាសធុនតូប និងមធ្យម (ទិន្នន័យឆ្នាំ ២០១៨)

សហគ្រាសធុនតូច និងមធ្យម

ការងារចំនួននៃក្រុមហ៊ុនផលិតផលក្នុងស្រុកសរុប
៧០%៩៩.៨%៥៨%

ប្រភព៖​ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ២០១៨

របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ និង​វិស័យ​អាទិភាព​

​តាម​អនុក្រឹត្យ​លេខ​ ១២៤​ អនុម័ត​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឆ្នាំ​ ២០១៨​ គាំទ្រ​ដោយ​ប្រកាស​លេខ​ ១៥៩​ ស្តី​ពី​ការ​អនុវត្ត​អនុក្រឹត្យ​នេះ​បាន​ចែង​ថា​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ​ដែល​ត្រូវ​ទទួល​បានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ពិសេស​គឺ​មាន​ដូច​ខាងក្រោមៈ​

  1. ផលិតផល​កសិកម្ម​ និង​ក​សិ​-​ឧស្សាហកម្ម​
  2. ផលិត​ និង​កែ​ច្នៃ​ម្ហូបអាហារ​
  3. កម្មន្ដសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក​ កែ​ច្នៃ​កាក​សំណល់​ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​
  4. កម្មន្ដសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬ​ផ្នែក​ឬ​គ្រឿង​បង្គុំ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្ដសាល​ដទៃ​ទៀត​
  5. ព័ត៌មានវិទ្យា​ ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​
  6. សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូលផ្ដុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​។​

​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​ណាមួយ​ដែល​បាន​រៀបរាប់​ខាងលើ​នឹង​ទទួល​បាន​៖

  • លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន​ ៣​ (​បី​)​ ឆ្នាំ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ​ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច ឬ
  • លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន​ ៥​ (​ប្រាំ​)​ ឆ្នាំ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ​ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​ ​ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូច​ខាងក្រោម​៖ 
    • ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី​ ៦០%​ ឡើង​ទៅ​ ឬ
    • បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច​ ២០% ឬ
    • មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្ដុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។
  • លើកលែង​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បរ​មា​ ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
  • លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ដូច​ខាងក្រោម​៖
    • អនុញ្ញាត​កាត់កង​ចំណាយ​ ២០០%​ ចំពោះ​ចំណាយ​លើ​ការ​ប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​
    • អនុញ្ញាត​កាត់កង​ចំណាយ​ ២០០%​ ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ​ ឬ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត​
    • អនុញ្ញាត​កាត់កង​ចំណាយ​ ១៥០%​ ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន​ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ សម្រាប់​បម្រើ​ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​។​

បញ្ហា​ប្រឈម​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល

  • លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​៖​ បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជួប​ប្រទះ​គឺ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​រយៈពេល​វែង​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​ដោយ​បង្កើត​ស្ថាប័នហិរញ្ញវត្ថុ​គ្រប់គ្រង​ដោយ​រដ្ឋ​ហៅ​ថា​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​បែងចែក​មូលនិធិ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​សម្រាប់​ការ​អភិវឌ្ឍន៍​ និង​រីក​ចម្រើន​របស់​ពួក​គេ​។​ នៅ​ដើមឆ្នាំ​ ២០២២​ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បែងចែក​មូលនិធិ​បន្ថែម​ដល់​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ ៥០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​បន្ត​កម្មវិធី​គម្រោង​សហ​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMECFS)​ ដំណាក់កាល​ទី​ ២​ បន្ទាប់​ពី​ការ​អនុវត្ត​ជោគជ័យ​ក្នុង​ដំណាក់កាល​ទី​ ១​។​ SMECFS​ គឺជា​កម្មវិធី​ដែល​ដឹកនាំ​ដោយ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ផ្សេងៗ​ទៀត​ (PFIs)​ ដែល​ចូលរួម​។​ សកម្មភាព​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ជំរុញ​វិស័យ​នេះ​បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាតសកល​កូ​វី​ដ​-១៩​។​
  • ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេស​៖​ កង្វះ​ធនធានមនុស្ស​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ អ្នកបច្ចេកទេស​ និង​វិស្វករ​បង្អាក់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ការ​ស្រូប​យក​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​សក្តានុពល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ​ រដ្ឋាភិបាល​បាន​បង្កើត​តួអង្គ​ និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​គាំទ្រ​សហគ្រិន​ និង​កសាង​ធនធានមនុស្ស​តាម​រយៈ​ការ​បង្កើត​ស្ថាប័ន​ សហគ្រិន​ខ្មែរ​ និង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ ដែល​មាន​តួនាទី​ផ្ដល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ភាព​ជា​សហគ្រិន​ ដែល​ជា​ជំនាញ​សំខាន់​ក្នុង​ការ​ដំណើរការ​សហគ្រាស​ និង​ការ​បង្កើត​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ដែល​ជា​កម្មវិធី​ថ្នាក់​ជាតិ​ផ្ដោត​ទៅ​លើ​ការ​កសាង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​។​
  • ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​៖​ ការ​ប្រកួតប្រជែង​ក្នុង​តំបន់​គឺជា​បញ្ហា​ប្រឈម​មួយទៀត​ដែល​ប៉ះពាល់​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន​មានការ​ប្រកួតប្រជែង​ល្អ​ជាង​ទាក់ទង​នឹង​តម្លៃ​ពលកម្ម​ តម្លៃ​អគ្គិសនី​ ធនធានមនុស្ស​ និង​ជំនាញ​ដែល​ត្រូវការ​។​ ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​បាន​ដាក់​បញ្ចូល​គេហទំព័រ​ទិន្នន័យ​បើកចំហ​សម្រាប់​សហគ្រិន​ និង​សហគ្រាស​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​អំពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្រិត​ថ្នាក់​តំបន់​។​ ការ​ធ្វើ​សមាហរណកម្ម​ និង​ការ​ចែករំលែក​ព័ត៌មាន​រួម​គ្នា​នៃ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​កត្តា​សំខាន់​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​តាម​រយៈ​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​កើត​ចេញពី​កង្វះ​ព័ត៌មាន​ ក៏​ដូច​ជា​កង្វះ​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន​។​ ដើម្បី​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​ដែល​មាន​លក្ខណៈ​មិន​ស្មើភាព​ សហគ្រិន​អាច​ស្វែងរក​ព័ត៌មាន​ចាំបាច់​ក្នុង​អាស៊ាន​ជាមួយ​ ASEAN​ Access

​មាតិកា​ពាក់ព័ន្ធ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​គេហទំព័រ​ ‘​ទិន្នន័យ​បើក​ទូលាយ​’​ ដែល​ជា​មជ្ឈមណ្ឌល​អន​ឡាញ​ឯករាជ្យ​ និង​ជា​ ‘​​ច្រក​ចេញចូល​តែ​មួយ​’​ ដែល​ផ្តល់​ឱ្យ​សាធារណៈជន​នូវ​ព័ត៌មាន​ថ្មីៗ​ និង​​ទៀងទាត់​​អំពី​ប្រទេស​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​ ដោយ​អនុវត្ត​តាម​គោលការណ៍​ ‘​ទិន្នន័យ​បើក​ទូលាយ​’​ រាល់​មាតិកា​ និង​ព័ត៌មាន​ទាំងអស់​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​ក្នុង​អូ​ឌី​ស៊ី​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​ និង​អាច​ទាញ​យក​បាន​ដើម្បី​ប្រើប្រាស់​ និង​បោះពុម្ព​ឡើង​វិញ​ដោយ​មិន​មានការ​រិ​ត​ត្បិត​។​ អូ​ឌី​ស៊ី​គឺជា​អង្គការ​អ​ព្យា​ក្រិ​ត្យ​ និង​មិន​លំអៀង​។​ ដូច្នេះ​ អូ​ឌី​ស៊ី​មិន​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​ ឬ​របៀបវារៈ​ក្រៅពី​ការ​ផ្តល់​ព័ត៌មាន​ដែល​ទាក់ទង​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ស្វែង​យល់​បន្ថែម​អំពី​៖​ របៀប​ដែល​អង្គការ​អូ​ឌី​ស៊ី​ជួយ​អាជីវកម្ម​ និង​សហគ្រាស​។​

ទំព័រដើមនៃគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ

​ព័ត៌មាន​ និង​ទិន្នន័យ​ទាំងអស់​ដែល​មាននៅ​លើ​កញ្ចប់​ព័ត៌មាន​នេះ​គឺ​មាន​គោលបំណង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ការ​ណែនាំ​អំពី​ជំ​ហ៊ាន​ចាំបាច់​ក្នុង​ការ​បើក​ និង​ចុះបញ្ជី​អាជីវកម្ម​ ឬ​សហគ្រាស​ស្របច្បាប់​ជាមួយនឹង​ការ​សម្រេចចិត្ត​ដែល​មាន​ព័ត៌មាន​ច្បាស់លាស់​ និង​កាត់​បន្ថយ​ហានិភ័យ​។​ 

  1. បច្ចុប្បន្នភាព​ព័ត៌មាន​ 

នៅ​ក្រោម​ផ្នែក​នេះ​ អូ​ឌី​ស៊ី​ផ្តល់​សេចក្តី​សង្ខេប​ព័ត៌មាន​ថ្មីៗ​ពី​ប្រភព​ដែល​ទុកចិត្ត​ក្នុងស្រុក​ផ្សេងៗ​គ្នា​ ដូច​ជា​ខ្មែរ​ថា​ម​ស៍​ ភ្នំពេញ​ប៉ុស្តិ៍​ និង​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ និង​អន្តរជាតិ​ល្បីឈ្មោះ​ផ្សេងៗ​ទៀត​។​ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. សេចក្តី​ប្រកាស​ និង​ឯកសារ​ច្បាប់​

​ក្រៅពី​ការ​សង្ខេប​អត្ថបទ​ព័ត៌មាន​ អូ​ឌី​ស៊ី​ក៏​ផ្សាយ​បន្ត​នូវ​ឯកសារ​ច្បាប់​ដូច​ជា​សេចក្តី​ប្រកាស​ ប្រកាស​ សារាចរ​និង​អនុក្រឹត្យ​ស្តី​ពី​បញ្ហា​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​រួម​ទាំង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ផង​ដែរ​។​ ដើម្បី​ចូល​ទៅ​អាន​ឯកសារ​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. ប្រធានបទ​

ក្រោម​ប្រធានបទ​ឧស្សាហកម្ម​ មាន​ប្រធានបទ​ជា​ច្រើន​ទៀត​ដូច​ជា​ ផលិតកម្ម​ កសិកម្ម​ អចលនទ្រព្យ​ និង​ទេសចរណ៍​។​ នៅ​ទីនោះ​ អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​ទាំងនោះ​។​ ដើម្បី​អាន​ប្រធានបទ​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. ផែនទី​អន្តរ​កម្ម​

​អូ​ឌី​ស៊ី​ ធ្វើ​ឌី​ជី​ថ​ល​ទិន្នន័យ​ទៅ​ជា​ផែនទី​អន្តរ​កម្ម​ដែល​បង្ហាញ​ពី​ទិន្នន័យ​ និង​ព័ត៌មាន​ផ្សេងៗ​ក្នុង​វិធី​ដែល​ទាក់ទាញ​ និង​មាន​ភាព​រស់​រវើក​ជាង​មុន​ ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​រក​ឃើញ​ថា​វា​មាន​ប្រសិទ្ធភាព​ និង​ចំណាយពេល​តិច​ជាង​មុន​ក្នុង​ការ​រុករក​ និង​ទាញ​យក​ព័ត៌មាន​ដែល​ត្រូវការ​។​ ផែនទី​អន្តរ​កម្ម​ដែល​មាន​ភាព​ពាក់ព័ន្ធ​ដែល​ អូ​ឌី​ស៊ី​ បាន​ធ្វើ​ឌី​ជី​ថ​ល​ និង​បោះពុម្ពផ្សាយ​មាន​ដូច​ជា​ ការ​ប្រើប្រាស់​ទឹក​ស្អាត​ មណ្ឌល​សុខភាព​ និង​ការ​ដឹក​ជញ្ជូន​សាធារណៈ​ ។​ល​។​ ដើម្បី​ស្វែងរក​ និង​ទាញ​យក​ផែនទី​អន្តរ​កម្ម​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។

ផែនទី​អន្តរកម្ម​នៃទីតាំង​អាជីវកម្ម​ក្នុង​ស្រុក​ និង​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

  1. ព័ត៌មាន​ទិន្នន័យ​

​អូ​ឌី​ស៊ី​ ផ្តល់​សំណុំ​ទិន្នន័យ​ជា​ច្រើន​លើ​បញ្ហា​ផ្សេងៗ​គ្នា​ដែល​អាច​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទំព័រ​ព័ត៌មាន​ទាំងនោះ​រំលេច​ព័ត៌មាន​សំខាន់ៗ​ និង​ទីតាំង​នៃ​ សម្បទាន​ដី​សេដ្ឋកិច្ច តំបន់​សេដ្ឋកិច្ច​ពិសេសការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់​ក្រោម​ជាតិការ​ចូល​ប្រើ​ព័ត៌មាន​សេវា​សាធារណៈ​ និង​គណនេយ្យ​ភាព​សង្គម​។​​

​ដំណើរការ​ចុះ​ឈ្មោះ​​អាជីវកម្ម​

ការ​ចុះ​ឈ្មោះ​សហគ្រាស​ ឬ​អាជីវកម្ម​ថ្មី​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​អនុញ្ញាត​ឱ្យ​អាជីវករ​ ឬ​សហគ្រិន​៖

  • កំណត់​អត្តសញ្ញាណ​អាជីវកម្ម​ ឬ​សហគ្រាស​ផ្ទាល់ខ្លួន​
  • ជៀសវាង​ការ​ផាកពិន័យ​ និង​ការ​បិទ​អាជីវកម្ម​ ឬ​សហគ្រាស​
  • ទទួល​បានការ​ការពារ​ផ្នែក​ច្បាប់​
  • ទាក់ទាញ​អតិថិជន​សាជីវកម្ម​ និង​ដៃគូ​។​ ពួក​គេ​ទំនងជា​ធ្វើ​អាជីវកម្ម​ជាមួយ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​មិន​បាន​ចុះបញ្ជីដោយសារ​វា​មាន​សុវត្ថិភាព​ និង​ស្របច្បាប់​
  • ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ និង​ការ​វិនិយោគ​ពី​ធនាគារ​
  • ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​និយោជិត​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)
  • បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ស្របច្បាប់​ ក្រោម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់​កម្ពុជា​
  • ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​បង់ពន្ធ​។​

​ដើម្បី​ចុះ​ឈ្មោះ​សហគ្រាស​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាដំបូង​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​ និង​សម្រេចចិត្ត​ទៅ​លើ​ប្រភេទ​នៃ​រចនាសម្ព័ន្ធ​អាជីវកម្ម​ ឬ​សហគ្រាស​មួយ​ណា​ដែល​មាន​ភាព​សម​ស្រប​ជាងគេ​។​ នៅ​ប្រទេស​កម្ពុជា​ មាន​រចនាសម្ព័ន្ធ​អាជីវកម្ម​ចំនួន​ប្រាំ​ប្រភេទ​ និង​បី​ប្រភេទ​នៃ​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត​។​ បន្ទាប់​មក​ សហគ្រិន​នឹង​ត្រូវ​ស្វែងរក​ និង​រក្សា​ឈ្មោះ​របស់​អាជីវកម្ម​ ឬ​សហគ្រាស​មួយ​នោះ​មុន​ចុះបញ្ជី​ ឬ​ក៏​ចុះបញ្ជី​ផ្ទាល់​តែ​ម្ដង​។​

តារាង ៤: ប្រភេទនៃការចុះឈ្មោះអាជីវកម្ម

ប្រភេទនៃអាជីវកម្មប្រភេទរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
កម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនឯកជនមានសមាជិកតែមួយទទួលខុសត្រូវមានកំណត់
ភាពជាដៃគូក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
ការិយាល័យសាខាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំណត់
ការិយាល័យតំណាង 
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត 

ប្រភព: KhmerSME

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ចុះបញ្ជី​សហគ្រាស​ ឬ​អាជីវកម្ម​ថ្មី​។​ របៀប​ទី​មួយ​ គឺ​តាម​រយៈ​វេទិការ​រៀងៗ​ខ្លួន​របស់​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ និង​មួយទៀត​តាម​រយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មានឈ្មោះ​ថា​ “Single​ Portal”​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ និង​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​តាម​រយៈ​ថ្នាល​ផ្លាស់​ប្ដូរ​ទិន្នន័យ​ហៅ​ថា​ Cambodia​ Data​ Exchange​ (CamDX)​។

​វិធីសាស្ត្រ​ចាស់​

ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​ដោយ​ប្រើ​វិធី​ចាស់​ មាន​ភាព​សាំញ៉ាំ​ និង​ស្មុ​គ្រ​ស្មាញ​ព្រោះ​ដំណើរការ​ចុះបញ្ជី​ និង​ការ​បំពេញ​ឯកសារ​មាន​លក្ខណៈ​ច្រំ​ដែល​ ការ​រង់ចាំ​មាន​រយៈពេល​យូរ​ និង​ចំណាយ​ច្រើន​។​ដើម្បី​ស្វែង​យល់​របៀប​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​តាម​វិធីសាស្ត្រ​ចាស់​ សូម​អាន​ការ​ណែនាំ​នៃ​ជំហាន​និ​មួយៗ​ខាងក្រោម​៖

  • ជំហាន​ទី​ ១៖​ ចុះ​ឈ្មោះ​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​។​ ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​នៅ​ក្រសួងពាណិជ្ជកម្ម​ គឺ​ធ្វើ​ឡើង​តាម​តំណ​ភ្ជាប់​នេះ​។​
  • ​ជំហាន​ទី​ ២៖​ ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ការ​ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ គឺ​ធ្វើ​ឡើង​តាម​តំណ​ភ្ជាប់​នេះ​។​
  • ជំហាន​ទី​ ៣៖​ ចុះបញ្ជី​សម្រាប់​លិខិតផ្លូវការ​នៃ​ការ​បើក​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ ដើម្បីចុះបញ្ជី​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ថ្មី​ ឬចូល​ទៅ​កាន់តំណ​ភ្ជាប់​នេះ​ ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​ចាស់​ដែល​មាន​គណនី​រួច​ហើយ​។​
  • ជំហាន​ទី​ ៤៖​ ចុះ​ឈ្មោះ​សម្រាប់​អាជ្ញា​បណ្ណ​/​វិញ្ញាបនបត្រ​ឯកទេស​នៅ​ក្រសួង​ពាក់ព័ន្ធ​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​ ឬ​ស្ថាប័ន​សាមី​រៀងៗ​ខ្លួន​ទៅ​តាម​លក្ខណៈ​ និង​ប្រភេទ​នៃ​អាជីវកម្ម​។​

​សេវាកម្ម​​​ចុះ​បញ្ជី​​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​តែមួយ (Single​ Portal)

​នៅ​ឆ្នាំ​ ២០២១​ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “Single​ Portal”​។​ ជាមួយនឹង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​ ឥឡូវនេះ​ជំហាន​ទាំង​បួន​អាច​ត្រូវ​បាន​ធ្វើ​ បង់ប្រាក់​ និង​ទទួល​វិញ្ញាបនបត្រ​បាន​ក្នុង​ពេល​តែ​មួយ​។​ “Single​ Portal”​ គឺជា​វិ​ប​ផត​ថ​លអន​ឡាញ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​រចនា​ឡើង​ និង​ដំណើរការ​ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​វេទិកា​អន​ឡាញ​។​

រូបភាពទំព័រដើមនៃគេហទំព័រសេវាកម្មចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា​តែមួយ

​វេទិកា​ចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​ត្រូវ​បាន​បែងចែក​ជា​ ២​ ដំណាក់កាល​។​ ដំណាក់កាល​ទី​១​ មាន​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ចូលរួម​ដែល​មាន​ដូច​ជា​ ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួងមហាផ្ទៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ ក្នុង​ដំណាក់កាល​ទី​២​ “Single​ Portal”​ នឹង​បញ្ចូល​ភ្នាក់ងារ​ចុះបញ្ជីបន្ថែម​ទៀត​ដែល​មាន​តួនាទី​​ផ្ដល់អាជ្ញាប័ណ្ណ​ឯកទេស​ វិញ្ញាបនបត្រ​ លិខិតអនុញ្ញាត​ ឬ​ប្រកាស​ទៅ​កាន់​ក្រុមហ៊ុន​នានា​បន្ទាប់​ពី​បាន​ចុះបញ្ជី​ជាមួយ​ស្ថាប័ន​ដែល​បាន​រៀបរាប់​ខាងលើ​រួច​ហើយ​។​ ស្ថាប័នរដ្ឋ​ដែល​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ថ្មីក្នុងដំណាក់កាល​ទី​២ ​រួម​មាន​ ក្រសួងទេសចរណ៍​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​និយតករ​អាជីវកម្ម​អចលនទ្រព្យ​ និង​ហាង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

  • ដើម្បី​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​របស់​អ្នកតា​មរយៈ​ Single​ Portal សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​
  • ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​របៀប​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​ដោយ​ប្រើ​ “Single​ Portal”​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​ ដើម្បី​មើល​វី​ដេ​អូ​ណែនាំ​។​

តារាង ៥ៈ ប្រភេទអាជ្ញាប័ណ្ណ និងក្រសួង ឬស្ថាប័នទទួលបន្ទុក

ប្រភេទអាជ្ញាប័ណ្ណក្រសួង/ស្ថាប័ន
  • អាជ្ញាប័ណ្ណក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
  • អាជ្ញាប័ណ្ណទេសចរណ៍ សេវាកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅ
  • អាជ្ញាប័ណ្ណទេសចរណ៍ភោជនីយដ្ឋាន
ក្រសួងទេសចរណ៍
  • អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ/ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងវិស័យ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន
  • អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ/ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • ប្រកាសស្តីពីការបើកសហគ្រាសធុនតូច និងមធ្យម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
  • អាជ្ញាប័ណ្ណអាជីវកម្មបញ្ចាំ
  • អាជ្ញាប័ណ្ណអាជីវកម្មផ្ទេរកម្មសិទ្ធ
និយតករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ខណៈ​ពេល​ដែល​សហគ្រាស​ និង​អាជីវកម្ម​ភាគច្រើន​តម្រូវ​ឱ្យ​ចុះបញ្ជី​នៅ​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​បី​គឺ​ ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អាជីវកម្ម​មួយ​ចំនួន​ទៀត​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេង​ទៀត​បន្ថែម​លើ​ទាំង​បី​ខាងលើ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​ពួក​គេ​បាន​ចុះបញ្ជី​ និង​អនុញ្ញាត​ស្របច្បាប់​។​ ចង់​ដឹង​ថា​អាជីវកម្ម​ ឬ​សហគ្រាស​ប្រភេទ​ណា​ដែល​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​នោះ​ សូម​មើល​តារាង​ខាងក្រោម​៖

តារាង ៦ៈ សហគ្រាសធុនតូច និងមធ្យមតាមវិស័យ និងក្រសួងទទួលបន្ទុក

វិស័យក្រសួង
  • កសិកម្ម
  • ផលិតផល
  • កែច្នៃកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ផលិតកម្ម
  • សិប្បកម្ម
  • សហគ្រាសធុនតូច និងមធ្យម
  • ផលិតផល និងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន
  • ផលិតផល និងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា
  • គ្រឿងបរិក្ខារស្រាវជ្រាវ និងអភិវឌ្ឍន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
  • ភោជនីយដ្ឋាន
  • សណ្ឋាគារ
  • ផ្សេងទៀតក្នុងវិស័យបដិសណ្ឋារកិច្ច
ក្រសួងទេសចរណ៍
  • ការដឹកជញ្ជូន និងការផ្ទុក
ក្រសួងសាធារណការ និងដឹកជញ្ជូន
  • មន្ទីរពេទ្យឯកជន
  • ឱសថស្ថាន
  • សេវាកម្ម និងផលិតផលទាក់ទងនឹងសុខភាព
ក្រសួង​សុខាភិបាល
  • ថាមពល និងរ៉ែ
ក្រសួងរ៉ែ និងថាមពល
  • ក្រុមហ៊ុន​សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រភព៖ របាយការណ៍បច្ចេកទេសឆ្នាំ ២០០៧ ដោយលេខាធិការដ្ឋានសហគ្រាសធុនតូច និងមធ្យម

តួអង្គ និងធនធានផ្សេងៗទៀត

រដ្ឋាភិបាល

តួអង្គជំនាញ/គោលបំណងហ្វេសប៊ុក
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្រសួងនាំមុខគេក្នុងការត្រួតពិនិត្យការចុះបញ្ជី និងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់ទិន្នន័យបើកចំហអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងបញ្ហាប្រឈមលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។តំណភ្ជាប់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួតពិនិត្យ និងលើកកម្ពស់សកម្មភាពកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ទិន្នន័យសាធារណៈស្តីពីវឌ្ឍនភាព និងការអភិវឌ្ឍទាក់ទងនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម ចេញសេចក្តីណែនាំស្តីពីការលើកកម្ពស់ និងបង្កើនផលិតភាពនៃវិស័យខាងលើ។តំណភ្ជាប់
អនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យមអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្រោមអនុក្រឹត្យ ដែលជាគណៈកម្មាធិការអន្តរក្រសួងដែលមានកាតព្វកិច្ចរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្របសម្រួលសកម្មភាពជាមួយម្ចាស់ជំនួយ។ អនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម ដឹកនាំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមាន ១៨ ក្រសួងជាសមាជិក។N/A
ក្រសួងពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ផ្តល់សេវាកម្មទាក់ទងនឹងពាណិជ្ជកម្ម ដូចជាការបញ្ជាក់ ការផ្តល់អាជ្ញាប័ណ្ណ ការចុះបញ្ជី និងការចុះបញ្ជីសហគ្រាសពាណិជ្ជកម្មធំៗ ដែលបម្រើទីផ្សារនាំចេញ និងចុះបញ្ជីពាណិជ្ជសញ្ញា និងម៉ាកយីហោផ្លូវការ។ ក្រៅពីសេវាកម្មទាក់ទងនឹងពាណិជ្ជកម្ម ក្រសួងនេះក៏មានតួនាទីសំខាន់ផ្សេងទៀតដើម្បីធានាស្ថិរភាពតម្លៃទីផ្សារ និងលើកកម្ពស់ឧស្សាហកម្មតម្រង់ទិសនាំចេញ ស្វែងរកទីផ្សារអន្តរជាតិសម្រាប់ផលិតផល និងសេវាកម្មក្នុងស្រុក ត្រួតពិនិត្យពាណិជ្ជកម្មអន្តរជាតិ និងអន្តរាគមន៍ទីផ្សារក្នុងស្រុកប្រសិនបើចាំបាច់។តំណភ្ជាប់
នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការចុះបញ្ជីអាជីវកម្ម និងសហគ្រាសថ្មីនៅក្នុងទីផ្សារកម្ពុជា។តំណភ្ជាប់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺចុះបញ្ជី និងផ្ដល់លិខិតបើកពាណិជ្ជកម្ម ឬសហគ្រាសជាផ្លូវការ។ ក្រៅពីនេះ ក្រសួងនេះក៏ដោះស្រាយជាមួយចំនួននៃការផ្លាស់ប្តូនិយោជិក និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលផ្តល់ជូននិយោជិកដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងច្រើនទៀតតាមច្បាប់ការងាររបស់កម្ពុជា។តំណភ្ជាប់
សហគ្រិនខ្មែរសហគ្រិនខ្មែរ គឺជាអង្គភាពអនុវត្តនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលជាមូលនិធិទំនុកចិត្តរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។ វាមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកបង្កើតប្រព័ន្ធអេកូសហគ្រិនដែលពាក់ព័ន្ធ។តំណភ្ជាប់
KhmerSMEKhmerSME ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្តល់នូវវេទិកាព័ត៌មានឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ KhmerSME ផ្តល់សហគ្រាសធុនតូច និងមធ្យមនូវលទ្ធភាពទទួលបានព័ត៌មានអាជីវកម្មទូលំទូលាយ ព្រមទាំងទីផ្សារអាស៊ាន និងពិភពលោក។តំណភ្ជាប់
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.កធនាគារពាណិជ្ជដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០២០ ដែលមានដើមទុនចុះបញ្ជីចំនួន ១០០ លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រព័ន្ធធនាគារដែលអាចទុកចិត្តបាន និងមាននិរន្តរភាព និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់កម្ចីដើម្បីទ្រទ្រង់ដើមទុនធ្វើការជាមួយនឹងអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ។តំណភ្ជាប់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៃកម្ពុជា គឺជាធនាគាររបស់រដ្ឋ និងត្រូវបានចាត់ថ្នាក់ជាធនាគារពាណិជ្ជដែលគាំទ្រវិស័យកសិកម្ម (ខ្សែសង្វាក់តម្លៃ) នៅក្នុងប្រទេសកម្ពុជា។តំណភ្ជាប់
ធុរកិច្ចថ្មីកម្ពុជាធុរកិច្ចថ្មីកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីជាយន្តការគាំទ្រ ដល់ធុរកិច្ចថ្មី និងជំរុញការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិឱ្យមានភាពរស់រវើក។តំណភ្ជាប់
សាជីវកម្មធានាឥណទានកម្ពុជា ភីអិលស៊ី.សហគ្រាសគ្រប់គ្រងដោយរដ្ឋដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ ANKR.BK ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០។ សាជីវកម្មធានាឥណទានកម្ពុជា ភីអិលស៊ី. ត្រូវបានដំណើរការក្រោមការណែនាំបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។តំណភ្ជាប់
អគ្គនាយកដ្ឋានពន្ធដារភ្នាក់ងារប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។តំណភ្ជាប់
វិទ្យាស្ថានជាតិស្ថិតិវិទ្យាស្ថានជាតិស្ថិតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងផែនការ គឺជាស្ថាប័នទទួលបន្ទុកលើស្ថិតិក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានជាតិស្ថិតិ ចងក្រង និងបង្រួបបង្រួមស្ថិតិដែលផ្តល់ដោយការិយាល័យវិមជ្ឈការ និងប្រមូលទិន្នន័យបឋមតាមរយៈការស្ទង់មតិគ្រួសារ និងគ្រឹះស្ថាន និងចំនួនប្រជាជន ជំរឿនកសិកម្ម និងសេដ្ឋកិច្ច។តំណភ្ជាប់
វិទ្យាស្ថានស្តង់ដារកម្ពុជាវិទ្យាស្ថានស្តង់ដារកម្ពុជាមានតួនាទីចំបងក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ស្តង់ដារសម្រាប់ផលិតផល និងសេវាកម្មក្នុងស្រុក។តំណភ្ជាប់
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជៅ”មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជៅ” មានគោលបំណងបង្កើតការចាប់ផ្តើមបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅដំណាក់កាលដំបូងដែលអាចសម្រេចបានដោយការដាក់បញ្ចូលការច្នៃប្រឌិត និងបច្ចេកវិទ្យា។ មជ្ឈមណ្ឌលនេះនឹងធ្វើការជាមួយអ្នកដែលមានទេពកោសល្យវ័យក្មេង ដើម្បីសហការបង្កើតធុរកិច្ចថ្មី។តំណភ្ជាប់
មូលនិធិអភិវឌ្ឍន៍ជំនាញមូលនិធិអភិវឌ្ឍន៍ជំនាញគឺជាឧបករណ៍គោលនយោបាយដែលទើបអនុម័តថ្មីដែលត្រូវបានរំពឹងទុកថានឹងជំរុញការកៀរគរធនធានសម្រាប់ការអភិវឌ្ឍជំនាញដែលជំរុញដោយតម្រូវការ និងបង្កើតកម្លាំងពលកម្មដែលមានជំនាញ ដែលនឹងត្រូវការ និងផ្ដល់តម្លៃដោយទីផ្សារ។តំណភ្ជាប់

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

តួអង្គជំនាញ/គោលបំណងហ្វេសបុក
PactPact ផ្តោតលើការពង្រឹងភាពអង់អាចរបស់ស្ត្រី ការច្នៃប្រឌិត និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យផ្សេងៗ។តំណ​ភ្ជាប់​
Global Entrepreneurship Network (GEN)Global Entrepreneurship Network មានទិសដៅបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពសកលមួយ។តំណ​ភ្ជាប់​
អង្គការអុកស្វាមកម្ពុជាអង្គការអុកស្វាមកម្ពុជា ប្តេជ្ញាកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងនិរន្តរភាព តាមរយៈការកាត់បន្ថយភាពក្រីក្រ និងវិសមភាព។ អង្គការអុកស្វាមកម្ពុជា បានរួមគ្នាជាមួយសហគ្រិនខ្មែរ និង Platform Impact បានចាប់ផ្តើមកម្មវិធីមួយដែលមានឈ្មោះថា "កម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលមានឥទ្ធិពលវិជ្ជមាន" ដែលនាំមកនូវដំណោះស្រាយសហគ្រិនដើម្បីដោះស្រាយបញ្ហាប្រឈមសង្គម និង បរិស្ថានតាមរយៈការពង្រឹងសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន និងប្រព័ន្ធអេកូឡូស៊ីគាំទ្រក្នុងស្រុករបស់ពួកគេ។តំណ​ភ្ជាប់​
Platform ImpactPlatform Impact បង្កើត អភិវឌ្ឍ និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន ក្នុងគោលបំណងយកឈ្នះលើភាពក្រីក្រ កាត់បន្ថយវិសមភាព និងបង្កើនការកែលម្អជាអតិបរមានៃសុខុមាលភាពមនុស្ស និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។N/A

សមាគម

តួអង្គជំនាញ/គោលបំណងហ្វេសប៊ុក
សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការដើម្បីបង្កើនការលើកកម្ពស់ និងការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម និងបញ្ចុះបញ្ចូលឱ្យមានបរិយាកាសធុរកិច្ចល្អសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងផ្តល់ការតំណាង និងការការពារសិទ្ធិទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម ដែលធានាដោយច្បាប់កម្ពុជា។តំណភ្ជាប់
សភាពាណិជ្ជកម្មកម្ពុជាសភាពាណិជ្ជកម្មកម្ពុជា ផ្តល់ព័ត៌មានយ៉ាងទូលំទូលាយទាក់ទងនឹងធុរកិច្ច និងការវិនិយោគនៅកម្ពុជា ជាចម្បងលើនិន្នាការ និងការអភិវឌ្ឍបច្ចុប្បន្ន។ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៦ ក្នុងឆ្នាំ ២០១៧ សភាពាណិជ្ជកម្មកម្ពុជា អនុវត្តតួនាទីដូចខាងក្រោមៈ អនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ស្តីពីសេដ្ឋកិច្ច និងការវិនិយោគដែលត្រូវដាក់ជូនរដ្ឋាភិបាល ធ្វើជាដៃគូចរចាជាមួយរដ្ឋាភិបាល បង្កើតទំនាក់ទំនងជាមួយបរទេស បង្កើត និងគ្រប់គ្រងវិទ្យាស្ថានបណ្តុះបណ្តាល និងធុរកិច្ច និងសហការជាមួយសភាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។តំណភ្ជាប់
ASEAN AccessASEAN Access មាននិន្នាការជាពាក្យស្លោកថា “ច្រកផ្លូវព័ត៌មានអាជីវកម្មរបស់អ្នកទៅកាន់អាស៊ាន និងលើសពីនេះ” គឺជាវិបផតថលអនឡាញដែលជាច្រកទីមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមអាស៊ាន និងអាជីវកម្មផ្សេងទៀតដែលផ្ដល់ព័ត៌មានស្តីពីពាណិជ្ជកម្ម និងទីផ្សារក្នុងអាស៊ាន។ ASEAN Access ផ្តល់ឱ្យធុរកិច្ចនៅក្នុងតំបន់អាស៊ានជាមួយនឹងព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម និងទីផ្សារ និងការទទួលបានសេវាកម្មគាំទ្រដែលចាំបាច់ដើម្បីជ្រៀតចូលទីផ្សារថ្មី។តំណភ្ជាប់
សមាគមសហគ្រិនស្ត្រីកម្ពុជាសមាគមសហគ្រិនស្ត្រីកម្ពុជាផ្តល់វេទិកាតំណាងសម្រាប់ស្ត្រីក្នុងអាជីវកម្ម ដើម្បីនាំយកបញ្ហាមកយកចិត្តទុកដាក់ និងដំណោះស្រាយ ជួយសម្រួលដល់ការលូតលាស់នៃសកម្មភាពអាជីវកម្ម ដែលស្ត្រីចូលរួមក្នុងន័យស្ថាបនា និងផ្តល់ឱកាសបណ្តាញសម្រាប់សមាជិក ចែករំលែកព័ត៌មាន និងជួបជាមួយអ្នកពាក់ព័ន្ធ និងគ្រប់គ្រងពានរង្វាន់ជាក់លាក់ក្នុងឧស្សាហកម្ម។តំណភ្ជាប់

ស្ថាប័នឯកជន

តួអង្គជំនាញ/គោលបំណងហ្វេសប៊ុក
Healy ConsultantsHealy Consultants គឺជាក្រុមហ៊ុនឯកជនដែលជួយអតិថិជនពហុជាតិជាមួយនឹងអាជីវកម្មដែលបានបង្កើតឡើងនៅក្នុងជាង ២០០ ប្រទេស។តំណភ្ជាប់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលបានចូលរួមជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគម្រោងសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម។ ប្រាសាក់ ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលមានទុនវិនិយោគរហូតដល់ ៨៤០លានរៀល ឬ ២០០,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧% រយៈពេល ៤ឆ្នាំ។តំណភ្ជាប់
ធនាគារ វីង (កម្ពុជា) ភីអិលស៊ីធនាគារ វីង ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគ្រិនខ្មែរដើម្បីជំរុញប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពចំនួនបួនគឺ កសិកម្ម ផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន។ គិតត្រឹមឆ្នាំ ២០២០ ធនាគារ វីង បាន និងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យមចំនួន ២,៤០០ បន្ថែមទៀតសម្រាប់សេវាប្រមូល និងទូទាត់ប្រាក់។ ធនាគារ វីង ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យម និងជាពិសេសអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិជម្ងឺកូវីដ-១៩។តំណភ្ជាប់

អង្គការមិនមែនរដ្ឋាភិបាល និងសហគ្រាសសង្គម

តួអង្គជំនាញ/គោលបំណងហ្វេសប៊ុក
អង្គការទិន្នន័យអំពីការអភិវឌ្ឍអង្គការទិន្នន័យអំពីការអភិវឌ្ឍ គឺជាស្ថាប័នទិន្នន័យបើកចំហដែលផ្ដល់ព័ត៌មានលើប្រធានបទ និងបញ្ហាផ្សេងៗដែលទាក់ទងនឹងសេដ្ឋកិច្ច បរិស្ថាន រដ្ឋាភិបាល សង្គម និងដីធ្លី។តំណភ្ជាប់
សមាគមសហគ្រិនវ័យក្មេងកម្ពុជាសមាគមសហគ្រិនវ័យក្មេងកម្ពុជា កសាងសមត្ថភាព ផ្តល់អំណាចដល់សហគ្រិន តស៊ូមតិក្នុងន័យស្ថាបនា និងចូលរួមជាសាធារណៈ។តំណភ្ជាប់
បណ្តាញសហគ្រិនសកលកម្ពុជាបណ្តាញសហគ្រិនសកលកម្ពុជា គឺជាអ្នករៀបចំកម្មវិធីសប្តាហ៍សហគ្រិនភាពសកល ដែលជាការរៀបចំកម្មវិធីដ៏ធំបំផុតរបស់ពិភពលោកនៃអ្នកបង្កើតថ្មី និងអ្នកបង្កើតការងារ ដែលចាប់ផ្តើមធុរកិច្ចបង្កើតថ្មីដែលនាំមកនូវគំនិតដល់ជីវិត ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសុខុមាលភាពមនុស្សដោយសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ព្រឹត្តិការណ៍នេះបង្ហាញពីរឿងរ៉ាវជោគជ័យរបស់សហគ្រិនវ័យក្មេងក្នុងប្រទេសកម្ពុជា និងបញ្ហាប្រឈម ការតស៊ូ សមិទ្ធផល ដំបូន្មាន និងគំរូអាជីវកម្មរបស់ពួកគេ។តំណភ្ជាប់
Pact CambodiaPact Cambodia គឺជាសាខាក្នុងស្រុករបស់ Pact Global ដែលជាអង្គការសហគមន៍ដែលធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងឃុំ និងស្រុកគោលដៅក្នុងខេត្តបាត់ដំបង។តំណភ្ជាប់
គម្រោងសហគ្រិននារីសកម្ម កម្ពុជាគម្រោងសហគ្រិននារីសកម្ម កម្ពុជា គឺជាគម្រោងរយៈពេលប្រាំឆ្នាំដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលគាំទ្រដល់ស្ត្រីវ័យក្មេងនៅក្នុងទីក្រុងរបស់ប្រទេសកម្ពុជា ដើម្បីដឹងពីមាគ៌ារបស់ពួកគេឆ្ពោះទៅរកការពង្រឹងអំណាច និងភាពជោគជ័យក្នុងនាមជាសហគ្រិន និងអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ។ គម្រោងសហគ្រិននារីសកម្ម កម្ពុជា ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីកសាងសហគ្រិនភាពសម្រាប់ស្ត្រីនៅកម្ពុជា។តំណភ្ជាប់
Support Her Enterprise (SHE) InvestmentSHE ផ្តល់ការបណ្តុះបណ្តាល និងការណែនាំ ការចូលប្រើប្រាស់ព័ត៌មាន ហិរញ្ញវត្ថុ វេទិកាព័ត៌មានអាជីវកម្ម ការស្រាវជ្រាវ និងការប្រឹក្សាយោបល់ ការពង្រឹងសិទ្ធិស្ត្រី ភាពជាអ្នកដឹកនាំរបស់ស្ត្រី គាំទ្រដល់សហគ្រិនខ្នាតតូចស្ត្រីក្នុងការពង្រីក និងបង្កើតផលវិជ្ជមានដល់សង្គម បរិស្ថាន និងសេដ្ឋកិច្ចរយៈពេលវែងសម្រាប់មនុស្ស និងសហគមន៍។តំណភ្ជាប់
Ngeay Ngeay (Easy Easy)Ngeay Ngeay (Easy Easy) គឺជាវេទិកាព័ត៌មានធុរកិច្ចដែលមានគោលបំណងផ្ដល់ព័ត៌មានចុះបញ្ជីអាជីវកម្មដែលត្រូវការចាំបាច់ដើម្បីចុះបញ្ជី ដូចជាដំណើរការចុះបញ្ជី និងកាតព្វកិច្ចពន្ធ ដើម្បីឱ្យអាចស្វែងរក និងទទួលបានដោយឥតគិតថ្លៃ ប្រកបដោយភាពត្រឹមត្រូវ និងលម្អិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសហគ្រិនស្ត្រី។ Ngeay Ngeay (Easy Easy) ផ្ដល់គ្រប់ជំហាននៃដំណើរការនៃការចុះបញ្ជីអាជីវកម្ម។តំណភ្ជាប់
Geeks in CambodiaGeeks in Cambodia ជាប្រព័ន្ធផ្សព្វផ្សាយអនឡាញដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តោត ១០០% លើធុរកិច្ចបង្កើតថ្មី និងបច្ចេកវិទ្យាថ្មីៗ។ Geeks in Cambodia ផ្តល់នូវខ្លឹមសារប្រចាំថ្ងៃអំពីបច្ចេកវិទ្យា ទូរស័ព្ទចល័ត និន្នាការឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចាប់ផ្តើមអាជីវកម្ម។តំណភ្ជាប់
Startup Grind Phnom PenhStartup Grind គឺជាសហគមន៍ធុរកិច្ចបង្កើតថ្មីសកលដែលត្រូវបានរចនាឡើងដើម្បីអប់រំ បំផុសគំនិត និងតភ្ជាប់សហគ្រិន។តំណភ្ជាប់
Impact HubImpact Hub គឺជាសហគមន៍ដ៏ធំបំផុតនៃអ្នកចង់បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ដែលធ្វើការដើម្បីបំផុសគំនិត តភ្ជាប់ និងផ្តល់លទ្ធភាពដល់យុវជនកម្ពុជាដែលចង់បង្កើតឥទ្ធិពលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមសហគ្រិន។តំណភ្ជាប់
មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មមជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រកបដោយនិរន្តរភាព និងប្រកួតប្រជែង។ មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនឹងលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សហគ្រាសឯកជន។តំណភ្ជាប់

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DDAnx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!