ការត្រៀមខ្លួនរបស់សង្គមស៊ីវិលទាក់ទងទៅនឹងបាតុកម្មអហិង្សាក្រោយបោះឆ្នោត
បើ តាមកាលវិភាគនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវធ្វើការប្រកាស លទ្ធផលផ្លូវការយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ។ ជាមួយ នឹងកាលបរិច្ឆេទនៃការប្រ កាសលទ្ធផលផ្លូវការកាន់តែខិតជិតមកដល់ គេមិនទាន់ឃើញសញ្ញាណាមួយដែលគណបក្សធំៗទាំងពីរទទួលបានអសនៈក្នុង ការបោះឆ្នោតនេះងាកមករកធ្វើការដោះស្រាយតាមរយៈការចរចានោះទេ តែគណបក្សទាំងពីរបែរជាសំដែងឫទ្ធិដាក់គ្នាទៅវិញ។ ជាក់ស្តែងគម្រោងរៀបចំមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិដើម្បីទាម ទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី ក្នុងការបោះឆ្នោតកាន់តែលេចរូបរាងឡើងតាមរយៈការហាត់សមពីរដង កន្លងមកហើយ។ ចំណែក ឯគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃក៏មិនចុះញ៉ម នឹងការគម្រាមធ្វើមហាបាតុកម្មដែរ ដោយបានរៀបចំហ្វឹកហ្វាត់កងកម្លាំង ព្រមទាំងបញ្ជូនកងកម្លាំង ព្រមទាំងរថពាសដែកមកក្បែរទីក្រុងដើម្បីត្រៀមបង្រ្កាបបាតុកម្មផង ដែរប្រសិនបើមានអំពើហិង្សាកើតមានឡើង។…
http://www.radioaustralia.net.au/khmer/radio/onairhighlights/1186395