ចំនួនអ្នកបោះឆ្នោតធ្លាក់ចុះនៅត្រឹមតែជាង ៦០ ភាគរយ
ភ្នំពេញៈ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ពេលដែលអ្នកចុះឈ្មោះបោះឆ្នោតមានរហូត ៩៣ ភាគរយបានបោះឆ្នោតមកចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបាន ធ្លាក់ចុះជាខ្លាំង មកត្រឹមប្រហែល ៦៨ ភាគរយដែលបានមកជ្រលក់ទឹកថ្នាំខ្មៅកាលពីថ្ងៃអាទិត្យ។
អ្នកវិភាគមួយចំនួនបានគិតថា ចំនួនអ្នកបោះឆ្នោតឆ្នាំនេះចុះទាបជាងការបោះឆ្នោតក្នុងឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺដោយសារតែឧបសគ្គចំពោះអ្នកបោះឆ្នោត មិនមែនមិនចាប់អារម្មណ៍លើនយោបាយនោះទេ។
អង្គការ ខុម ហ្វ្រែល និងអង្គការតម្លាភាពកម្ពុជា ជាអង្គការពីរដែលឃ្លាំមើលការបោះឆ្នោត បានបង្ហាញពីពាក្យបណ្តឹងជាទូទៅ របស់អ្នកបានចុះឈ្មោះ តែត្រូវបានបដិសេធមិនឲ្យបោះឆ្នោតនៅតាមការិយាល័យដោយសារតែគ្មាន ឯកសារត្រឹមត្រូវនិងគ្មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។…
http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27