ចំនួន​អ្នក​បោះឆ្នោត​ធ្លាក់​ចុះ​នៅ​ត្រឹម​តែ​ជាង ៦០ ភាគរយ

ភ្នំពេញៈ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រហូត ៩៣ ភាគរយ​បាន​បោះឆ្នោត​មក​ចំនួន​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ធ្លាក់​ចុះ​ជា​ខ្លាំង មក​ត្រឹម​ប្រហែល ៦៨ ភាគរយ​ដែល​បាន​មក​ជ្រលក់​ទឹក​ថ្នាំ​ខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ចំនួន​អ្នក​បោះឆ្នោត​ឆ្នាំ​នេះ​ចុះ​ទាប​ជាង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺ​ដោយ​សារ​តែ​ឧបសគ្គ​ចំពោះ​អ្នក​បោះឆ្នោត មិន​មែន​មិន​ចាប់​អារម្មណ៍​លើ​នយោបាយ​នោះ​ទេ។ អង្គការ ខុម ហ្វ្រែល និង​អង្គការ​តម្លាភាព​កម្ពុជា ជា​អង្គការ​ពីរ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​បង្ហាញ​ពី​ពាក្យ​បណ្តឹង​ជា​ទូទៅ របស់​អ្នក​បាន​ចុះ​ឈ្មោះ តែ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ដោយ​សារ​តែ​គ្មាន​ ឯកសារ​ត្រឹម​ត្រូវ​និង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។…

http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27