ផ្នែកសន្តិសុខស្នើអោយ លោក សម រង្ស៊ី ផ្តល់ឈ្មោះនិងអាស័យដ្ឋាន អ្នកចូលរួម បើសិនជាធ្វើបាតុកម្ម
ភ្នំពេញ: លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោតបានសរសេរលិខិតមួយច្បាប់ ជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយប្រាប់ថា បើសិនជាលោក សមរង្ស៊ីចង់ធ្វើបាតុកម្ម គាត់ត្រូវផ្តល់ឈ្មោះនិងអាស័យដ្ឋានអ្នកចូលរួម បើសិនជាគាត់ត្រូវធ្វើបាតុកម្មតវ៉ានឹងលទ្Fផលនៃការបោះឆ្នោត។ ក្នុងលិខិតចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ គឺ លោក ស ខេង ស្នើឲ្យ លោក សម រង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យស្រប តាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលាន ប្រជាធិបតេយ្យនៅជិតវត្តភ្នំ។
ក្នុងលិខិត លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា ដើម្បីបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជាយើង ឲ្យស្តិតក្នុងស្ថានភាពល្អប្រសើរ ដែលជាលក្ខខ័ណ្ឌចាំបាច់ សំដៅធានាបាននូវនិរន្តភាព ជីវភាពសង្គម សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងដំណើរការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ជៀសវាងបាននូវការប្រទូស្តរ៉ាយ ឬអសន្តិសុខណាមួយជាយថាហេតុ នាំឲ្យមានហានិភ័យដល់ប្រទេសជាតិយើង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សូមសំណូមពរឯកឧត្តម ដូចតទៅ៖
http://www.cen.com.kh/localnews/show_detail/19?token=MTJmZDJkZT