មណ្ឌលព្រៃវែងមាន​ការ​ពង្រាយ​កម្លាំង​ទប់​ទល់​ការ​តវ៉ា

ព្រៃវែងៈ វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ​នៅ​ផ្នែក​មួយ​ចំនួន​ក្នុង​ខេត្ត ព្រៃវែង បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បុរស​អាយុ ១៨​ឆ្នាំ​ម្នាក់ កាល​ពី​រសៀល​ខណៈ​អាជ្ញាធរ​ក្នុង​ឃុំ ក្តឿងរាយ ស្រុក កញ្រ្ជៀច បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ភូមិ​ដែល​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ។

ជំទប់​ឃុំ​លោក យែម យូហ៊ន បាន​ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ ១០០នាក់ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា «អ្នក​ខាង​ក្រៅ» ដែល​មក​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង ឃុំ​របស់​ពួក​គេ។

លោក​បន្ត​ថា​៖ «អ្នក​ភូមិ​បាន​នាំ​គ្នា​ឈរ​ការពារ​មិន​ឲ្យ​អ្នក​ទាំង​នោះ​ដែល​មក​ពី​កន្លែង​ផ្សេង​មក​ធ្វើ​ការ​បោះឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​មនុស្ស​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន​»។

បុរស​ម្នាក់​នេះ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ។

ជំទប់ ឃុំ​រូប​នេះ​បន្ត​ថា​៖ «អ្នក​ភូមិ​មិន​យល់​អំពី​ច្បាប់​បោះឆ្នោត ហើយ​ប្រតិកម្ម​តាម​វិធី​នេះ ពី​ព្រោះ​ពួក​គេ​មិន​ដែល​ឃើញ​មនុស្ស​ទាំង​នោះ​ពី​មុន​មក​ទេ​។​នោះ​ហើយ ជា​មូលហេតុ​ដែល​នគរបាល​និង​កង​រាជ​អាវុធហត្ថ​បាន​ចុះ​មក​ទី​នេះ»។

តាម​សេចក្តី​រាយការណ៍​ថា មាន​វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ គឺ​មាន​លក្ខណៈ​ប្រចាំ​ការ​ជាប់​នៅ​ក្នុង​ខេត្ត​នេះ។

លោក ស៊ិន ពៅ ជា​ពល​ទាហាន​ម្នាក់​ដែល​ជា​ធម្មតា​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា វៀតណាម បាន​ថ្លែង​ថា គាត់​ត្រូវ​បាន​កោះ​ហៅ​ទៅ​តំបន់​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​នេះ ជា​ពិសេស​សម្រាប់​អំឡុង​ពេល​បោះឆ្នោត។

លោក​បន្ត​ថា​៖ «នៅ​ថ្ងៃ​សុក្រ​ទាហាន​ប្រមាណ​ជិត ១០០​នាក់​បាន​មក​កាន់​ឃុំ កំពង់សឹង ក្នុង​ស្រុក ព្រះស្តេច​។«ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ផ្តល់ សន្តិសុខ ក្នុង​អំឡុង​ការ​បោះឆ្នោត»។ «ប៉ុន្តែ​វា​មិន​មែន​មាន​ទាហាន​ម្នាក់​និង​នគរបាល​ម្នាក់​នៅ​ការិយាល័យ​មួយៗ​នោះ​ទេ​»។ …

មុំ គន្ធា និង SHANE WORRELL
http://www.postkhmer.com/index.php/national/1-national-news/101474-2013-07-29-02-52-58