មណ្ឌលព្រៃវែងមានការពង្រាយកម្លាំងទប់ទល់ការតវ៉ា
ព្រៃវែងៈ វត្តមានយោធាខ្លាំងក្លាមួយនៅផ្នែកមួយចំនួនក្នុងខេត្ត ព្រៃវែង បាននាំឲ្យមានការចាប់ខ្លួនបុរសអាយុ ១៨ឆ្នាំម្នាក់ កាលពីរសៀលខណៈអាជ្ញាធរក្នុងឃុំ ក្តឿងរាយ ស្រុក កញ្រ្ជៀច បានធ្វើការបង្ក្រាបទៅលើអ្នកភូមិដែលនាំគ្នាតវ៉ាប្រឆាំងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីម្សិលមិញ។
ជំទប់ឃុំលោក យែម យូហ៊ន បានថ្លែងថា អ្នកភូមិប្រមាណ ១០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងក្រុមមនុស្សដែលពួកគេចាត់ទុកថាជា «អ្នកខាងក្រៅ» ដែលមកធ្វើការបោះឆ្នោតនៅក្នុង ឃុំរបស់ពួកគេ។
លោកបន្តថា៖ «អ្នកភូមិបាននាំគ្នាឈរការពារមិនឲ្យអ្នកទាំងនោះដែលមកពីកន្លែងផ្សេងមកធ្វើការបោះឆ្នោតនោះទេ។ ប៉ុន្តែមនុស្សទាំងនោះបានចុះឈ្មោះរួចហើយកាលពីឆ្នាំមុន»។
បុរសម្នាក់នេះក្រោយមកត្រូវបានដោះលែងវិញ។
ជំទប់ ឃុំរូបនេះបន្តថា៖ «អ្នកភូមិមិនយល់អំពីច្បាប់បោះឆ្នោត ហើយប្រតិកម្មតាមវិធីនេះ ពីព្រោះពួកគេមិនដែលឃើញមនុស្សទាំងនោះពីមុនមកទេ។នោះហើយ ជាមូលហេតុដែលនគរបាលនិងកងរាជអាវុធហត្ថបានចុះមកទីនេះ»។
តាមសេចក្តីរាយការណ៍ថា មានវត្តមានយោធាខ្លាំងក្លាមួយ គឺមានលក្ខណៈប្រចាំការជាប់នៅក្នុងខេត្តនេះ។
លោក ស៊ិន ពៅ ជាពលទាហានម្នាក់ដែលជាធម្មតាប្រចាំការនៅព្រំដែនកម្ពុជា វៀតណាម បានថ្លែងថា គាត់ត្រូវបានកោះហៅទៅតំបន់ផ្សេងៗនៅក្នុងខេត្តនេះ ជាពិសេសសម្រាប់អំឡុងពេលបោះឆ្នោត។
លោកបន្តថា៖ «នៅថ្ងៃសុក្រទាហានប្រមាណជិត ១០០នាក់បានមកកាន់ឃុំ កំពង់សឹង ក្នុងស្រុក ព្រះស្តេច។«ពួកគេត្រូវបានបញ្ជូនមកដើម្បីផ្តល់ សន្តិសុខ ក្នុងអំឡុងការបោះឆ្នោត»។ «ប៉ុន្តែវាមិនមែនមានទាហានម្នាក់និងនគរបាលម្នាក់នៅការិយាល័យមួយៗនោះទេ»។ …
មុំ គន្ធា និង SHANE WORRELL
http://www.postkhmer.com/index.php/national/1-national-news/101474-2013-07-29-02-52-58