លោកជាម យៀប៖ អ្វីដែលកម្ពុជា អាចធ្វើបាននៅពេលនេះគឺត្រូវបំពេញភារកិច្ចក្នុងនាមរដ្ឋាភិបាលកើត ចេញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា
យោងតាមប្រភពព័ត៌មានពីគេហទំព័រRFA ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ កញ្ញា ដោយបានលើកឡើងពីការឆ្លើយតបគ្នា រវាងអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិច និងលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា ចំពោះការគម្រាមកាត់ជំនួយពីសហរដ្ឋអាមេរិចមកដល់កម្ពុជា។ គេហទំព័រព័ត៌មានមួយនេះបានសរសេរថា តំណាងរាស្ត្រមកពីរដ្ឋអូហ៊ីយ៉ូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) ព្រមានថា នឹងធ្វើសេចក្ដីសម្រេចចិត្តមួយស្នើឲ្យសភាអាមេរិកាំង ផ្អាកផ្ដល់ជំនួយឲ្យរដ្ឋាភិបាលកម្ពុជា ដែលទើបប្រកាសចូលកាន់តំណែងថ្មីកន្លងទៅនេះ។ ដោយបានចាត់ទុកថា ការបោះឆ្នោតនេះពុំអាចជឿទុកចិត្តបានឡើយ ហើយដែលការបង្ហាញជំហរបែបនេះ គឺក្រោយពីសភាកោះប្រជុំជាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ ដែលមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះចូលរួម។ ព្រមជាមួយគ្នានេះផងដែរ របាយការណ៍របស់អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ក៏ចាត់ទុកដែរថា ការបោះឆ្នោតនៅអាណត្តិទី ៥ នេះមិនមានភាពត្រឹមត្រូវ តម្លាភាព និងមិនយុត្តិធម៌។…
សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4675:2013-10-01-04-24-03&catid=13:2011-10-14-07-20-47