លោក​ជាម​ យៀប៖ អ្វី​ដែល​កម្ពុជា​ អាច​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​ត្រូវ​បំពេញ​ភារ​កិច្ច​ក្នុង​នាម​រដ្ឋា​ភិបាល​កើត ​ចេញ​ពី​ឆន្ទៈ​របស់​ពល​រដ្ឋ​កម្ពុជា​

យោង​តាម​ប្រភព​ព័ត៌​មាន​ពីគេហទំព័រRFA​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី២៩ ​កញ្ញា ​ដោយ​បាន​លើក​ឡើង​ពី​ការឆ្លើយ​តប​គ្នា ​រវាង​អ្នក​តំណាង​រាស្រ្ត​សហ​រដ្ឋអាមេរិច និងលោក ជាម យៀប ប្រធាន​​គណៈ​កម្ម​ការ​​ហិរ​ញ្ញវត្ថុ​ និង​​សវនកម្ម​​នៃ​​រដ្ឋ​សភា ចំពោះ​ការ​គម្រាមកាត់ជំនួយពីសហរដ្ឋអាមេរិចមកដល់កម្ពុជា។ ​គេហ​ទំព័រ​ព័ត៌​មានមួយនេះ​បានសរសេរថា តំណាងរាស្ត្រ​មក​ពី​រដ្ឋ​អូហ៊ីយ៉ូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) ព្រមាន​ថា ​នឹង​​ធ្វើ​​សេច​ក្ដី​​សម្រេច​​ចិត្ត​​មួយ​ស្នើ​ឲ្យ​សភា​អាមេរិកាំង ផ្អាក​​ផ្ដល់​​ជំនួយ​​ឲ្យ​​រដ្ឋា​ភិ​បាល​​កម្ពុជា ដែល​ទើប​​ប្រកាស​​ចូល​​កាន់​​តំណែង​ថ្មី​កន្លង​ទៅ​នេះ។ ដោយ​បាន​ចាត់​ទុកថា ការ​បោះ​ឆ្នោត​នេះ​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ​ ហើយ​ដែល​ការ​​បង្ហាញ​​ជំហរ​​បែប​​នេះ​​ គឺ​ក្រោយ​​ពី​​​សភា​​កោះ​​ប្រជុំ​​ជា​​លើក​​ដំបូង​ ក្រោម​​ព្រះ​​រាជា​ធិប​តី​​របស់​​ព្រះ​​មហា​ក្សត្រ ​ដែល​​មាន​​តែ​​គណ​បក្ស​​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ចូល​រួម។ ​ព្រម​​ជា​​មួយ​​គ្នា​​​នេះ​ផង​ដែរ ​របាយ​ការណ៍​​រប​ស់​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ក៏​ចាត់​​ទុក​​ដែរ​​ថា ​ការ​​បោះ​​ឆ្នោត​​នៅ​​អាណត្តិ​ទី ៥ នេះ​មិន​មាន​ភាព​ត្រឹមត្រូវ តម្លាភាព និង​មិន​យុត្តិធម៌។…

សម្លេងម្ចាស់ឆ្នោតកម្ពុជា
http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4675:2013-10-01-04-24-03&catid=13:2011-10-14-07-20-47