ACU ចេញសៀវភៅប្រឆាំងពុករលួយដល់សហគ្រិន
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅណែនាំស្តីអំពីកម្មវិធី ប្រឆាំងអំពើពុករលួយ សម្រាប់ធុរកិច្ចនៅកម្ពុជាដើម្បីលុបបំបាត់គ្រប់ទម្រង់អំពើពុករលួយ និងការផ្ដល់ប្រាក់លើកទឹកចិត្តក្រៅផ្លូវការរវាងវិស័យសាធារណៈ និងវិស័យឯកជន និងដើម្បីធានាឲ្យមានបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នៅក្នុងកម្ពុជា។ សៀវភៅណែនាំស្តីពីកម្មវិធីប្រឆាំងអំពើពុករលួយសម្រាប់ធុរកិច្ចនៅកម្ពុជាដែលចេញផ្សាយជាផ្លូវការណ៍នេះបានឆ្លងកាត់ការពិភាក្សាជាមួយវិស័យឯកជនអស់រយៈពេលជាងមួយឆ្នាំរួចមកហើយ។ សៀវភៅនេះនឹងត្រូវបាន ចែកជូនដល់ ក្រុមហ៊ុនអាជីវកម្មកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃអង្គារ សប្តាហ៍មុន។ …
ចាន់ មុយហុង
http://bit.ly/1Hr4ZlL