ACU ចេញ​សៀវភៅ​ប្រឆាំង​ពុករលួយ​ដល់​សហគ្រិន

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​សៀវភៅ​ណែនាំ​ស្តី​អំពី​កម្មវិធី​ ប្រឆាំង​អំពើ​ពុករលួយ ​សម្រាប់​ធុរ​កិច្ច​នៅ​កម្ពុជា​ដើម្បី​លុប​បំបាត់​គ្រប់​ទម្រង់​អំពើ​ពុក​រលួយ​ និង​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្រៅ​ផ្លូវ​ការ​រវាង​វិស័យ​សាធារណៈ ​និង​វិស័យ​ឯកជន​ និង​ដើម្បី​ធានា​ឲ្យ​មាន​បរិយា​កាស​ពាណិជ្ជ​កម្ម​ប្រកួត​ប្រជែង​ដោយ​សេរី ​និង​យុត្តិ​ធម៌​នៅ​ក្នុង​កម្ពុជា។ សៀវ​ភៅ​ណែនាំ​ស្តី​ពី​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ធុរកិច្ច​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការណ៍​នេះ​បាន​ឆ្លង​កាត់​ការ​​ពិ​ភាក្សា​ជា​មួយ​វិស័យ​ឯក​ជន​​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​រួច​មកហើយ​។​ សៀវភៅ​នេះ​នឹង​ត្រូវ​បាន​ ចែក​ជូន​ដល់​ ក្រុ​មហ៊ុន​អាជីវកម្ម​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ថ្ងៃ​អង្គារ ​សប្តាហ៍​មុន​។ ...

ចាន់ មុយហុង
http://bit.ly/1Hr4ZlL