ការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ២០១៩ កើន ៤០ ភាគរយ
ការនាំចេញរបស់ប្រទេសកម្ពុជាទៅអាមេរិកបានកើនឡើងកាលពីឆ្នាំ ២០១៩ ដែលត្រូវបានជំរុញដោយប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ខណៈកម្ពុជាបានបាត់បង់មួយផ្នែកនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ដែលបានប្រកាសកាលពីថ្ងៃពុធ។ ទិន្នន័យចុងក្រោយបានពីការិយាល័យពាណិជ្ជកម្មអាមេរិកបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅអាមេរិកបានកើនឡើងខ្លាំងមានចំនួនប្រហែល ៥,៣៦២ ពាន់លានដុល្លារធៀបនឹង ៣,៨១៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ កើនឡើង ៤០ ភាគរយ ខណៈការនាំចូលសរុបពីអាមេរិកបានកើនឡើងដល់ប្រហែល ៥១៣,៤ លានដុល្លារកើនឡើងជាង ១៥ ភាគរយធៀបនឹង ៤៤៥,៨ លានដុល្លារកាលពីឆ្នាំ ២០១៨។ …
ម៉ៃ គុណមករា
https://bit.ly/2wiDDj3