ការនាំ​ចេញពី​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ ២០១៩ ​កើន​ ៤០ ​ភាគរយ

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ខណៈ​កម្ពុជា​បាន​បាត់បង់​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប «​អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។ ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញ​ថា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​ខ្លាំង​មាន​ចំនួន​ប្រហែល​ ៥,៣៦២ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ៣,៨១៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ កើនឡើង​ ៤០ ​ភាគរយ ខណៈ​ការនាំចូល​សរុប​ពី​អាមេរិក​បាន​កើន​ឡើង​ដល់​ប្រហែល​ ៥១៣,៤ ​លាន​ដុល្លារ​កើនឡើង​ជាង​ ១៥ ​ភាគរយ​ធៀប​នឹង ៤៤៥,៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។ …

ម៉ៃ គុណមករា
https://bit.ly/2wiDDj3