ពលរដ្ឋប្រមាណ៥នាក់ត្រូវកងសន្តិសុខវាយឲ្យរបួស
បន្ទាប់ពីប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា និងកម្មករ ពលរដ្ឋគាំទ្រច្រើនពាន់នាក់ បញ្ចប់ការសម្ដែងមតិក្នុងទិវាពលកម្មអន្តរជាតិនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យរួចមក ស្រាប់តែកម្លាំងសន្តិសុខខណ្ឌដូនពេញ ជាង ១០០នាក់បានលួចឆ្មក់វាយទៅលើពលរដ្ឋធ្វើដំណើរតាមផ្លូវ និងខ្លះដែលនៅឈររេរាក្បែរទីលានប្រជាធិបតេយ្យនោះ។ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួស បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមបាតុកររាប់ពាន់នាក់ បញ្ចប់ការប្រារព្ធទិវាពលកម្មអន្តរជាតិក្បែរទីលានប្រជាធិបតេយ្យ។ …
ទេព សុរ៉ាវី និង យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/samrainsy-demonstration-04302014225710.html