បន្ថែមលើបញ្ញត្តិឲ្យឈប់បុណ្យចូលឆ្នាំបីថ្ងៃសហជីពនឹងស្នើឲ្យកម្មករបន្តកូដកម្មតាមផ្ទះ ៧ថ្ងៃ
ក្រសួង ការងារ បានប្រកាសកាលពីសប្តាហ៍មុនឲ្យអ្នកគ្រប់គ្រងរោងចក្រទាំងអស់ត្រូវតែអនុញ្ញាតឲ្យកម្មករឈប់សម្រាករយៈពេលបីថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរពីថ្ងៃ ទី១៤ ដល់ថ្ងៃ ទី១៦ ខែមេសា ខាងមុខនេះខណៈមេដឹកនាំសហជីពជំរុញឲ្យកម្មករបន្តឈប់សម្រាកបន្ថែមពីលើនេះមួយសប្តាហ៍ទៀតសម្រាប់ការចូលរួមកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលនៅតាមផ្ទះ។ នៅក្នុងលិខិតមួយរបស់ក្រសួង ការងារ ដែលផ្ញើទៅកាន់ម្ចាស់រោងចក្រចុះថ្ងៃ ទី២៥ ខែមីនា រដ្ឋមន្ត្រីក្រសួង ការងារ លោក អ៊ិត សំហេង បានរំឭកទៅដល់ម្ចាស់រោងចក្រទាំងអស់ថា កម្មករមានសិទ្ធិស្របច្បាប់ទទួលបានការឈប់សម្រាកមានប្រាក់ឈ្នួលចាប់ពីថ្ងៃ ទី១៤ មេសា រហូតដល់ ថ្ងៃ១៦ ខែមេសា សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។ …
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/112712-2014-04-02-03-00-06