សង្គមស៊ីវិលថា គណៈកម្មការនឹងមិនមានតម្លាភាព
បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចឲ្យបង្កើតគណៈកម្មការចំនួនបីទាក់ទិនទៅនឹងការបង្ក្រាបទៅលើកម្មករដែលធ្វើការតវ៉ាដើម្បីដំឡើងប្រាក់ខែគោល ១៦០ ដុល្លារក្នុងមួយខែនៅតាមបណ្តោយផ្លូវ វ៉េងស្រេង ក្រុមអង្គការសង្គមស៊ីវិលនៅតែពុំមានទំនុកចិត្តទៅលើការបង្កើតគណៈកម្មការនោះដោយថា នឹងមិនមានតម្លាភាព។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែង ឲ្យដឹងថា លោកនៅតែពុំមានទំនុកចិត្តនៅឡើយទេចំពោះគណៈកម្មការនេះ ពីព្រោះរាល់ព្រឹត្តិការណ៍ដែលកើតមានកន្លងមករដ្ឋាភិបាលតែងតែបង្កើតគណៈកម្មការស៊ើបអង្កេតប៉ុន្តែពុំដែលឃើញទទួលបានលទ្ធផលអ្វីនោះទេ។ លោកថា៖ «យើងមើលករណីបង្ក្រាបនៅស្ពានក្បាលថ្នល់ ករណីបង្ក្រាបនៅគល់ស្ពាន ស្ទឹងមានជ័យ ករណីលោក ឈុត វុទ្ធី គឺមានគណៈកម្មការស៊ើបអង្កេតទាំងអស់ប៉ុន្តែពុំមានលទ្ធផល អ្វីនោះទេ គឺមានតែគណៈកម្មការប៉ុណ្ណោះ»។ …
ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/index.php/national/1-national-news/109118-2014-01-13-03-23-57