ដើម្បីទប់ស្កាត់ការលេចធ្លាយវិញ្ញាសា ក្រសួងប្រគល់វិញ្ញាសាឲ្យគ្រូតែម្នាក់គ្រប់គ្រង
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងកាលពីថ្ងៃសៅរ៍ថា វិញ្ញាសាប្រឡងថ្នាក់ទី១២នឹងត្រូវប្រគល់ទៅឲ្យគ្រូតែម្នាក់សម្រាប់មុខវិជ្ជានីមួយៗនៅឆ្នាំនេះ ដើម្បីងាយរកប្រភពលេចធ្លាយវិញ្ញាសា។ លោក ហង់ ជួន ណារ៉ុន ដែលបានថ្លែងនៅឯពិធីអបអរខួបមួយឆ្នាំនៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញបានព្រមានគ្រូបង្រៀនថា វិញ្ញាសាដែលលេចធ្លាយដល់សិស្សមុនពេលប្រឡងត្រូវតាមដានគ្រូទាំងនោះ។ លោកបានមានប្រសាសន៍ថា “យើងនឹងមិនអនុញ្ញាតឲ្យមានការលេចធ្លាយវិញ្ញាសាទេដោយកំណត់ឲ្យគ្រូតែម្នាក់ប៉ុណ្ណោះគ្រប់គ្រងការប្រឡងសម្រាប់មុខវិជ្ជានីមួយៗ។ ប្រសិនបើមានលេចធ្លាយវិញ្ញាសាយើងនឹងស្គាល់អ្នកបញ្ចេញវិញ្ញាសា”។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/14823/