ទេសចរចិនបន្តកើនឡើងនៅកម្ពុជា ខណៈទេសចរអឺរ៉ុបធ្លាក់ចុះ
ចំនួនអ្នកទេសចរអន្តរជាតិដែលមកកាន់កម្ពុជាគិតត្រឹមខែកញ្ញាឆ្នាំនេះបន្តកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយចំនួនអ្នកទេសចរចិនស្ថិតនៅក្នុងចំណាត់ថ្នាក់ទីមួយ ខណៈចំនួនភ្ញៀវទេសចរពីបស្ចិមប្រទេសធ្លាក់ចុះ។ នេះបើយោងទៅតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។ លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានប្រាប់ VOA នៅថ្ងៃពុធនេះថា គិតមកត្រឹមខែកញ្ញាឆ្នាំនេះ ចំនួនអ្នកទេសចរអន្តរជាតិមកកម្ពុជាមានចំនួនប្រមាណជាង៤លាន៨សែននាក់ដែលនេះជាកំណើន១០ភាគរយធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។ …
ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html