ទេសចរ​ចិន​បន្ត​កើន​ឡើង​នៅ​កម្ពុជា ​ខណៈ​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ

ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​ដែល​មក​កាន់​កម្ពុជា​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះបន្ត​កើន​ឡើង​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុន ​ដោយ​ចំនួន​អ្នក​ទេសចរ​ចិន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​មួយ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ពីបស្ចិម​ប្រទេសធ្លាក់​ចុះ។​ នេះ​បើ​យោង​ទៅ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍។​ លោក​គង់ សុភារក្ស ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេស​ចរណ៍​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​គិត​មក​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះ​ ​ចំនួន​អ្នក​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជាង​៤​លាន​៨​សែន​នាក់​ដែល​នេះ​ជា​កំណើន​១០​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​មុន។ ...

ណឹម សុភ័ក្រ្តបញ្ញា
https://khmer.voanews.com/a/chinese-tourists-continue-to-rise-while-westerners-decrease-/5173668.html