ភ្នំពេញប៉ុស្តិ៍
ខណៈកំពុងហាត់សម នគរបាលខ្លះត្រូវដកទៅបំបែកសមាជប្រជាជន
ភ្នំពេញៈ នៅក្នុងអំឡុងពេលកំពុងហាត់សម នៅទីលានប្រជាធិបតេយ្យ ប៉ូលិសប្រមាណ ១០០ នាក់ ក្នុងចំណោមប៉ូលិសជាង ១០០០ នាក់ ដែលប្រដាប់ដោយខែល និងដំបង បានទៅបំបែកការរៀបចំធ្វើសមាជប្រជាជននៅស្ពាននាគក្បែរនោះ កាលពីព្រឹកម្សិលមិញ។ ការហាត់សមរបស់កម្លាំងនគរបាលកាលពីម្សិលមិញ ត្រូវបានគេគិតថា គឺដើម្បីត្រៀមទប់ទល់ទៅនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃស្អែក បើទោះបីជាមន្ត្រីសមត្ថកិច្ចបានអះអាងថា ការហាត់សមនេះគឺដើម្បីពង្រឹងការការពារសន្តិសុខក៏ដោយ។ កម្លាំងសមត្ថកិច្ច ចម្រុះប្រមាណ ១០០ នាក់ ដែលបានដកចេញពីទីលានប្រជាធិបតេយ្យបានមករារាំងនិងរុញច្រានប្រជាពលរដ្ឋទាំងនេះបង្ខំឲ្យចាកចេញពីស្ពាននាគ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ ក៏បានរុញច្រានកម្លាំងនគរបាលវិញ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបង្កឲ្យមានអ្នករងរបួសឡើយ។ បើទោះបីជាកម្លាំងប៉ូលិស បានលើកផ្តួលគ្រែរបស់ក្រុមសហគមន៍ ដែលរៀបចំសម្រាប់ធ្វើវេទិកា ហើយបានបណ្តេញឲ្យចាកចេញក៏ដោយ ក៏ប្រជាពលរដ្ឋទាំងនោះមិនព្រមចាកចេញឡើយ ហើយបាននាំគ្នាអង្គុយចុះ បន្ទាប់មកក្រុមបណ្តាញមួយចំនួនបានដើរចែកសៀវភៅស្តីអំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកដែលចូលរួមទាំងអស់ និងសមត្ថកិច្ចដែលមកបង្ក្រាបបាតុករផងដែរ ដើម្បីឲ្យយល់ពីច្បាប់ ហើយកុំឲ្យមានការបំពានច្បាប់។ យោងតាមលិខិតចុះថ្ងៃ ទី២០ ខែ តុលា របស់អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើជូនតំណាងបណ្តាញពហុវិស័យឲ្យដឹងថា សមាជប្រជាជនមិនទាន់កំណត់ដោយច្បាប់ស្តីពីការរៀបចំ ...
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105434-2013-10-22-03-45-51
សង្គ្រោះជាតិ នៅតែធ្វើបាតុកម្មទោះបីមិនមានការអនុញ្ញត
ភ្នំពេញៈ ថាតើមហាបាតុកម្ម ដែលមានរយៈពេលបីថ្ងៃ របស់គណបក្សប្រឆាំង ដែលចាប់ផ្តើមធ្វើនៅថ្ងៃស្អែកនឹងត្រូវអនុញ្ញាតឲ្យធ្វើទៅតាមការគ្រោងទុកឬអត់នោះ នៅមិនទាន់ច្បាស់នៅឡើយទេ រហូតដល់ល្ងាចម្សិលមិញ ហើយសាលារាជធានី បានបង្វែរសេចក្តីសម្រេចទៅក្រសួង មហាផ្ទៃ បន្ទាប់ពីកិច្ចប្រជុំដែលមិនបានទទួលបានផ្លែផ្កាជាមួយតំណាងគណបក្សប្រឆាំង។ ប៉ុន្តែដោយមិនគិតថា តើអាជ្ញាធរផ្តល់ការអនុញ្ញាត ឬមិនផ្តល់នោះគណបក្សសង្គ្រោះជាតិបានថ្លែងថា ខ្លួននឹងនៅតែបន្តធ្វើបាតុកម្មទៅតាមការគ្រោងទុក។ បើតាមលោកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈ របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា «ចំណុចប្រកាន់ខ្ជាប់» គឺថា តើបាតុករនឹងអាចហែក្បួនបានឬអត់ស្នាក់នៅទីលានប្រជាធិបតេយ្យនៅពេលយប់បានឬអត់ និងថា តើចំនួនអ្នកចូលរួមប៉ុន្មាននាក់ នឹងត្រូវអនុញ្ញាតឲ្យចូលរួម។ ...
វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105435-2013-10-22-03-52-47
កឹម សុខា មិនចូលជួបអភិបាលរាជធានីតែនៅប្រកាន់ជំហរធ្វើបាតុកម្ម
ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានបដិសេធជាលើកទី ២ មិនទៅជួបតាមការអញ្ជើញរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះឡើយ ប៉ុន្តែនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មលើក ទី៣ នៅទីលានប្រជាធិបតេយ្យ និងការដើរដង្ហែក្បួន រយៈពេល ៣ ថ្ងៃតាមការគ្រោងទុកដដែល ដើម្បីទាមទារឲ្យធ្វើការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតី ក្នុងការបោះឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ បានធ្វើការតវ៉ា ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតមក។ កាលពីថ្ងៃ សុក្រ តំណាងគណបក្ស សង្គ្រោះជាតិ ដែលជាមេក្រុមដឹកនាំបាតុកម្ម បានចូលទៅជួបពិភាក្សា ពីការធ្វើបាតុកម្ម ជាមួយមន្ត្រីសាលារាជធានី ម្តងរួចមកហើយ ប៉ុន្តែជំនួបនោះ មិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ដោយសាលារាជធានីតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំតែនៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមត្រឹមមួយម៉ឺននាក់ នឹងមិនអនុញ្ញាតឲ្យដើរដង្ហែក្បួនឡើយ។ លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បានឲ្យដឹងពីខេត្ត ...
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/105355-2013-10-21-03-00-08
មានការព្រួយបារម្ភចំពោះការបង្ក្រាបទៅលើបាតុកម្ម
ភ្នំពេញៈ បន្ទាប់ពីការអត់ធ្មត់រយៈពេលជាច្រើនសប្តាហ៍ពីសំណាក់កងកម្លាំង របស់រដ្ឋាភិបាល ក្រោយការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ការបាញ់សម្លាប់លោក ម៉ៅ សុខចន្ទ នៅថ្ងៃ ទី១៥ ខែ កញ្ញា គឺជាការចាប់ផ្តើមនូវវិធីសាស្រ្តហិង្សា ពីសំណាក់អាជ្ញាធរ ទៅលើបាតុកម្មក្រោយការបោះឆ្នោត។ ចាប់តាំងពីលោក ម៉ៅ សុខចន្ទ និងមនុស្ស ៩ នាក់ផ្សេងទៀត ត្រូវបានបាញ់នៅម្តុំស្ពាន អាកាសក្បាលថ្នល់ កងកម្លាំងរបស់រដ្ឋាភិបាល បានបង្ក្រាបបាតុកម្ម ដោយប្រើដំបងឆក់ និងកណ្តាប់ដៃ។ ដោយគណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មរយៈពេល ៣ ថ្ងៃ ក្នុងសប្តាហ៍នេះ ដែលនឹងមានការដើរក្បួនតាមផ្លូវនានា មនុស្សជាច្រើន កំពុងសួរថា តើអំពើហិង្សា កាន់តែខ្លាំងអាចនឹងកើតឡើងឬយ៉ាងណា? លោក ចាន់ សុវេត អ្នកស៊ើបអង្កេតជាន់ខ្ពស់ អង្គការ អាដហុក បានថ្លែងថា៖ «យើងព្រួយបារម្ភអំពីអំពើហិង្សានៅពេលធ្វើមហាបាតុកម្ម ...
Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/105362-2013-10-21-03-29-57
ការស្វែងរកការដាក់សម្ពាធលើរដ្ឋាភិបាលថ្មីបានផលវិជ្ជមានខ្លះ
ភ្នំពេញៈ ដំណើរទស្សនកិច្ច ២ សប្តាហ៍ទៅ អឺរ៉ុប និងសហរដ្ឋ អាមេរិក របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទទួលការឆ្លើយតបវិជ្ជមាន នៅមុនការវិលត្រឡប់មកកម្ពុជាវិញនៅសប្តាហ៍នេះ។ ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ អាមេរិក លោក Lindsey Graham បានដាក់សំណើមួយទៅព្រឹទ្ធសភាអាមេរិកស្នើឲ្យព្យួរជំនួយយោធា ចំពោះកម្ពុជា រហូតមានការស៊ើបអង្កេតដែលអាចជឿជាក់បានទៅលើភាពមិនប្រក្រតីនៃ ការបោះឆ្នោត ហើយរដ្ឋាភិបាលប្តេជ្ញាចិត្តថាធ្វើការកែទម្រង់ការបោះឆ្នោត។ សំណើនេះសំដៅទៅលើពហិការរបស់គណបក្សសង្គ្រោះជាតិក្នុងសភា ដោយសារការមិនដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលគណបក្សនេះអះអាងថា បានធ្វើឲ្យខ្លួនបាត់បង់អាសនៈ។ គណបក្សសង្គ្រោះជាតិ បានបដិសេធអាសនៈចំនួន ៥៥ នៅក្នុងសភារហូត រដ្ឋាភិបាលប្តេជ្ញាឲ្យមានការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតី នៃការបោះឆ្នោតនិងកំណែទម្រង់ផ្សេងៗ។ ...
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105363-2013-10-21-03-38-48
គ.ជ.ប ពិចារណាពន្យាពេលចុះឈ្មោះបោះឆ្នោតថ្មី
ភ្នំពេញៈ មន្រ្តីគ.ជ.ប. បាននិយាយកាលពីថ្ងៃម្សិលមិញថា ទឹកជំនន់ ដែលបានបំផ្លាញតំបន់ភាគច្រើននៃប្រទសកម្ពុជា អាចនឹងនាំឲ្យមានការពន្យាការចុះឈ្មោះបោះឆ្នោតដែលគេបានស្នើ សុំជាយូរមកហើយ។ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បាននិយាយថា គណៈកម្មការនេះ កំពុងតែពិភាក្សាថាតើ នឹងពន្យាពេលចុះឈ្មោះ២០ថ្ងៃដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ខែ តុលាយ៉ាងណាទេ។ ...
វង្ស សុខេង
http://www.postkhmer.com/index.php/online/105005-2013-10-11-05-48-31
បក្សប្រឆាំងនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស
ភ្នំពេញៈ គណបក្សប្រឆាំងនឹងធ្វើសមាជមួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ផែនការ យុទ្ធសាស្ត្រជាក់លាក់មួយក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ហើយនឹងបញ្ជូនស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុង ប៉ារីស ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនៅកម្ពុជា។ ការកំណត់ពេលធ្វើយុទ្ធនាការតវ៉ាជាថ្មីទៀត របស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៨ រូប ក្នុងចំណោម ១២៣ រូប បានចចេសបង្កើតរដ្ឋសភា និងរដ្ឋាភិបាល ដោយឯកបក្ស ដែលគណបក្សប្រឆាំងហៅថា ជាការធ្វើរដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សមាជជាសាធារណៈមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែ តុលា នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា គោលជំហរគណបក្សសង្គ្រោះជាតិគឺនៅដដែល ក្នុងការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ហើយនឹងប្រាប់ពលរដ្ឋម្ចាស់ឆ្នោតថា បក្សសង្គ្រោះជាតិ ...
មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104578-2013-09-30-02-43-58