អេប៊ីស៊ីអូស្រ្តាលី
ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិជុំវិញជំនួបរវាងនាយករដ្ឋមន្រ្តីខ្មែរនិងលោកបានគីមូន
គណបក្សសង្គ្រោះជាតិបង្ហាញប្រតិកម្មនឹងដំណឹងអំពីលទ្ធផលនៃជំនួប រវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូននៅឯប្រទេស ប្រ៊ុយណេនោះ ដោយនិយាយថា ខ្លួនចង់សម្ដីផ្ទាល់របស់លោកបានគីមូន។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា បានត្រូវកាសែតក្នុងស្រុកស្រង់សម្ដីថាបានរាយការណ៍អំពីភាពវិជ្ជមាន ដែលលោកបានគីមូនបានកោតសើរចំពោះការបោះឆ្នោតនៅកម្ពុជា។ វ៉ិបសាយថ៍ របស់ការសែតដើមអម្ពិលនៅថ្ងៃនេះនិយាយថា “លោកកៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញនា យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយបានអមដំណើរជាមួយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនត្រឡប់មកប្រទេសកម្ពុជាវិញថា នៅក្នុងជំនួបទ្វេភាគីនោះ លោក បាន គីមូន បានថ្លែងកោតសរសើរ ចំពោះការបោះឆ្នោត នៅក្នុង ប្រទេសកម្ពុជា ថាបានប្រព្រឹត្តទៅ ដោយរលូន និងសន្តិភាព។” ...
http://www.radioaustralia.net.au/khmer/radio/onairhighlights/1203734
ឃុំប្រមាណ៩០ត្រូវពន្យារពេលក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះព្រោះតែទឹកជំនន់
គ្រោះទឹកជំនន់បានរារាំង ការពិនិត្យនិងចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះ ឆ្នោតឆ្នាំ២០១៣។ គ.ជ.ប បានឲ្យដឹងថាឃុំចំនួនប្រមាណ៩០នឹងត្រូវពន្យារពេលសម្រាប់ការពិនិត្យ និង ចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការពន្យារពេលនេះបានច្រើនបំផុតតែបីថ្ងៃប៉ុណ្ណោះ។ លោកទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានថ្លែងថា យ៉ាងហោចណាស់ឃុំចំនួនជាង៩០នៅក្នុងចំណោមឃុំចំនួន១៦៣៣ឃុំ ទូទាំងប្រទេសនឹងត្រូវបន្ថែមរយៈពេលសម្រាប់ប្រជាពលរដ្ឋ ទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដោយសារឃុំទាំងនោះរងនូវគ្រោះទឹកជំនន់។ ...