សម្បទានរ៉ែ
- ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧
- ការរុករករ៉ែ
Create Map
-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
សម្បទានរ៉ែទាំងអស់
សំណុំទិន្នន័យនេះ ពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ ១៩៩៥ ដល់ ២០១៤។ ក្រុមការងារគូសផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍប្រមូលទិន្នន័យនេះក្នុងទម្រង់ជា pdf និង shapefile ចេញពីប្រភពផ្សេងៗដូចជា៖ រដ្ឋាភិបាល សារពត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍ និងភ្នាក់ងារមិនមែនរដ្ឋាភិបាល។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
ទិន្នន័យរដ្ឋាភិបាលពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម)
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ
ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម)
ទិន្នន័យបន្ទាប់បន្សំ
ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់
ទិន្នន័យដទៃទៀត
ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)
អ្នកកាន់អាជ្ញាប័ណ្ណ | O.D.M.J Coal Mine Co. Ltd. |
ខេត្ត | កំពង់ធំ |
ស្រុក | សំបូរ |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ទំហំគិតជាហិកតា | ព័ត៌មានពុំអាចរកបាន |
ឈ្មោះតំបន់នៃសម្បទានរ៉ែ | ភ្នំក្រយ៉ា |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ប្រភេទរ៉ែ | ធ្យូង |
សញ្ជាតិអ្នកវិនិយោគ | កម្ពុជា |
អាសយដ្ឋានចុះបញ្ជី | ផ្ទះលេខ១៧៣ ផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ឈ្មោះអ្នកដឹកនាំ | វិញ ហួរ |
សញ្ជាតិអ្នកដឹកនាំ | កម្ពុជា |
ការចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
គេហទំព័រក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ក្រសួងផ្តល់អាជ្ញាប័ណ្ណ | ព័ត៌មានពុំអាចរកបាន |
រយៈពេលនៃកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពនៃការរុករក | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | មិនស្គាល់ |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ |
ឯកសារយោង
របាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារឆ្នាំ ២០១១ និងទិសដៅការងារឆ្នាំ ២០១២ របស់អគ្គនាយកដ្ឋានធនធានរ៉ែ
|
នៅក្នុងមាតិការនេះបានផ្តល់ព័ត៌មានលំអិតអំពីសមិទ្ធិផលការងាររបស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ២០១១ និងផែនការសកម្មភាពការងារឆ្នាំ២០១២ ។ នៅក្នុងឆ្នាំ២០១១ មន្រ្តីមកពី ក្រសួង និងក្រុមការងារជំនាញការJICA បានធ្វើការងាររួមគ្នាក្នុងការអង្កេត ស្រាវជ្រាវភូមិសាស្រ្ត នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនះគីរី មានរយះ ពេល៥ថ្ងៃ ហើយបានធ្វើការស្រាវជ្រាវអំពីភូមិសាស្រ្ត ជាមួយក្រុមហ៊ុនរុករក រ៉ែធ្យូងថ្ម នៅក្នុងខេត្តស្ទឹងត្រែង កំពង់ធំ មណ្ឌលគីរី ឧត្តមានជ័យ បន្ទាយ មានជ័យ ពោធិសាត់ ព្រះវិហារ តាកែវ និងកំពត ។ ការស្រាវជ្រាវធនធានរ៉ែ ក្នុងឆ្នាំ២០១១ ដោយក្រសួងបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជូន៤៧ក្រុមហ៊ុន ដើម្បីធ្វើការរុករករ៉ែ និងស្រាវជ្រាវតំបន់សក្តានុពលរ៉ែ មុនក្រុមហ៊ុនធ្វើ ប្រតិបត្តិការរុករករ៉ែ ។ ដូច្នេះក្រសួងបានបញ្ជូនមន្រ្តីទៅធ្វើការសិក្សាស្រាវ ជ្រាវជាមួយក្រុមហ៊ុនរុករករ៉ែមាស រ៉ែលោហះ ធ្យូងថ្ម និងរ៉ែដែក ហើយបានធ្វើរបាយការណ៏សង្ខេបអំពីសមិទ្ធិផលការងារ ឆ្នាំ២០១០ និងផែនការសកម្មភាព ឆ្នាំ២០១១ ។ ក្រុមហ៊ុនរ៉ែសំរាប់ផ្នែកសំណង់ ចំនួន ៤៧ក្រុមហ៊ុនត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី សំរាប់ធ្វើការរុករករ៉ែថ្ម បន្តអាជ្ញាប័ណ្ណចំនួន១៤៧ក្រុមហ៊ុន និងបានបញ្ចប់កិច្ច ព្រមព្រៀងជាមួយ ក្រុមហ៊ុនចំនួន៥០អាជ្ញាប័ណ្ណ ។ រៀបចំឯកសារ និងការងារចុះបញ្ជី ពាណិជ្ជកម្ម ដោយបានធ្វើបច្ចុប្បន្នភាពអាសយដ្ឋាន៤៨ក្រុមហ៊ុន កែតំរូវការ បង់កំរៃចំនួន៥ក្រុមហ៊ុន បន្តអាជ្ញាប័ណ្ណថ្មីចំនួន២៤ និងអាជ្ញាប័ណ្ណថ្មី២៩ សំរាប់ធ្វើការរុករករ៉ែដែក ចុះឈ្មោះពាណិជ្ជកម្មរ៉ែថ្មី២៨ និងបញ្ចប់អាជ្ញាប័ណ្ណ រុករករ៉ែ១១ ។ ការគ្រប់គ្រងទិន្ន័យ និងរក្សាទុកទិន្ន័យ រ៉ែធ្យូងថ្ម រ៉ែថ្ម និងការសិក្សារុករករ៉ែ តាមរយះទិន្ន័យផែនទី GIS។ សហការ និងបើកវគ្គបណ្តុះបណ្តាលជាមួយ KORES ស្តីពីការអង្កេតខ្យល់អាកាស នៅខេត្តស្ទឹងត្រែង អស់រយះពេល២ សប្តាហ៏ ។ ក្រសួងបានចុះហត្ថលេខាលើអនុស្សារណះ ជាមួយUNDPស្តីពី ការពង្រីកផ្នែកធនធានរ៉ែ ដោយគាំទ្រឲ្យមានការរៀបចំគោលនយោបាយ ជាតិ និងច្បាប់ស្តីពីនិរន្តភាពរ៉ែ ។ ចងក្រងផែនការសកម្មភាពរយះពេល២ឆ្នាំ ២០១១-២០១២ ដោយមានការគាំទ្រពីនាយកដ្ឋានធនធានរ៉ែ ស្តីពីគោល នយោបាយជាតិស្តីពីរ៉ែ ។ ទាក់ទងនឹងវគ្គបណ្តុះបណ្តាល ក្រសួងបានធ្វើការ ជាមួយAOTS, JICA, UNDP បានផ្តល់វគ្គបណ្តុះបណ្តាល និងការសិក្សានៅ ក្នុង និងក្រៅប្រទេស ។ ការប្រមូលពន្ធអាករ និងការត្រួតពិនិត្យលើអាជីវកម្មរ៉ែ ។ បញ្ហាយេនឌ័រត្រូវ បានលើកំពស់ តាមរយះការជ្រើសរើសបុគ្គលិកស្រ្តីបន្ថែម ។ |
ក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម៖ ក្រុមហ៊ុន អូឌីអ៊ែមជី ខូលម៉ាញ ខូអិលធីឌី
|
ឯកសារនេះផ្តល់ព័ត៌មានអំពីក្រុមហ៊ុន អូឌីអ៊ែមជី ខូលម៉ាញ ខូអិលធីឌី ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម សម្រាប់រយៈពេល ៩៩ឆ្នាំ។ ក្រុមហ៊ុនមានភាគហ៊ុនសរុបចំនួន ៤,០០០,០០០,០០០ ចែកជា ១,០០០ ដោយមួយហ៊ុនៗ មានតម្លៃ ៤,០០០,០០០។ នាយកក្រុមហ៊ុន គឺលោក វិញ ហួរ។ អាសយដ្ឋានចុះបញ្ជី មានទីតាំងនៅ ផ្ទះលេខ ១៧៣ ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ។ ឯកសារនេះ ថតចេញគេហទំព័ររបស់ក្រសួង នៅថ្ងៃទី ២៩ មករា ២០១៤។ |