សេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ។
ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក.ប.ទ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍