សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​

នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​។​

​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ពី​ភាគី​ពាក់ព័ន្ធ​ សំដៅ​ធ្វើ​ឱ្យ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បញ្ញា​សិប្បនិម្មិត​ក្លាយទៅជា​ឯកសារ​ថ្នាក់​ជាតិ​ដ៏​ពេញលេញ​ ក​.​ប​.​ទ​ សូម​បើក​ការពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បញ្ញា​សិប្បនិម្មិត​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៥​។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf