សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​

នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​។​

សូម​ជូនដំណឹង​ដល់​សាធារណៈជន​ព្រមទាំង​ គ្រប់​មន្ទីរ​អង្គភាព​ និង​គ្រប់​ស្ថាប័ន​ ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ដែល​មានការ​ពាក់ព័ន្ធ​ និង​ក្បាលដី​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​វិនិច្ឆ័យ​នៃ​ ភូមិ​គ​គរ​ និង​ភូមិ​គ្រូ​រ​ ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ឲ្យ​បាន​ជ្រាប​ថាៈ​ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​យោង​ខាង​ លើ​គណៈកម្មការ​រដ្ឋបាល​នឹង​ធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ ដី​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ធ្វើការ​វាស់វែង​ និង​ប្រមូល​ទិន្នន័យ​បាន​រួចរាល់​កន្លង​មក​។​

 

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ

ទាញយក៖ pdf