សេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ដីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
យោងទៅតាមសេចក្តីថ្លែងការណ៍រួមនេះ សមាគមទាំងពីរយល់ព្រមផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃ ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។
សមាគមធនាគារនៅកម្ពុជា